ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ហ៊ុន ម៉ានិត ចុះពិនិត្យដំណើរការទូទៅនៃការគ្រប់គ្រង,ការធ្វើចត្តាឡីស័កនិងព្យាបាលអ្នកជំងឺកូវីដ-១៩នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិបានចុះពិនិត្យមើលដំណើរការនៅការរៀបចំធ្វើចត្តាឡីស័កគ្រប់គ្រងពលករដែលធ្វើដំណើរមកពីប្រទេសថៃនិងភាពចាំបាច់មួយចំនួននៅខេត្តបន្ទាយមានជ័យ។ ជាពិសេសដំណើរការត្រួតពិនិត្យនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃក្នុងខេត្តបន្ទាយមានជ័យ ។ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ ... Read More »

កាមរីគូទស្វិតបែកកង់រេចង្កូតធ្លាក់ប្រឡាយផ្ទុះឆេះរថយន្តស្លាប់អ្នកបើកបរម្នាក់

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកបើកបររថយន្តម្នាក់បានឆេះស្លាប់នៅក្នុងរថយន្តយ៉ាងរន្ធត់ ក្រោយពីជនរងគ្រោះបើករថយន្តហើយបែកកង់រេចង្កូតធ្លាក់ប្រឡាយបណ្តាលឱ្យផ្ទុះឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នៅចំណុចភូមិ ផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។   ... Read More »

បើកយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំជុំវិញផ្សារក្រុងបានលុងនិងអង្គភាពជុំវិញខេត្ត

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបានសហការជាមួយក្រុមហ៊ុន អង្គរ ហ្គ្រីន បើកយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំក្នុងក្រុងបានលុង ខណៈដែលអ្នកវិជ្ជមានកូវីដ-១៩ និងអ្នកស្លាប់កើនឡើងគួរឱ្យព្រួយបារម្ភ។ យុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំនោះបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ ហើយលោក ងិន ណែលអភិបាលក្រុងបានលុងបានមានប្រសាសន៍ថា ដោយមានការគាំទ្រពីក្រុមហ៊ុន អង្គរ ហ្គ្រីន អិនវេសមេន ... Read More »

ពលរដ្ឋកូរ៉េខាងជើងព្រួយបារម្ភក្រោយឃើញមេដឹកនាំ គីម ជុងអ៊ុនស្រកទម្ងន់ខ្លាំង

សារព័ត៌មានរ៉យទ័របានផ្សាយថា ពលរដ្ឋកូរ៉េខាងជើងបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីឃើញមេដឹកនាំ គីម ជុងអ៊ុន ស្រកទម្ងន់ខ្លាំង។ ចំណែកប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏បានតាមដានរាល់សកម្មភាពរបស់មេដឹកនាំគីម ជុងអ៊ុនផងដែរ។ ពលរដ្ឋកូរ៉េខាងជើងមួយរូបរស់នៅទីក្រុងព្យុងយ៉ាងបាននិយាយទៅកាន់សារព័ត៌មានជាតិកូរ៉េខាងជើងថា ក្រោយការមើលឃ្លីបវីដេអូពេលថ្មីៗនេះបង្ហាញឲ្យឃើញថា ពលរដ្ឋកូរ៉េខាងជើង ពិតជាមានការរន្ធត់ចិត្តចំពោះការស្រកទម្ងន់យ៉ាងខ្លាំង របស់មេដឹកនាំគីម ជុងអ៊ុន ។ ... Read More »

ទីតាំងទាហានអាកាសឥណ្ឌាត្រូវយន្តហោះគ្មានមនុស្សបើកវាយប្រហារ

នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ពេលវេលាក្នុងតំបន់ ទីតាំងបច្ចេកទេសនៃអាកាសយានដ្ឋានទាហានអាកាស Jammu ឥណ្ឌា បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យបុគ្គលិក២នាក់រងរបួសស្រាល។ ប៉ូលិសក្នុងតំបន់បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណបានទម្លាក់គ្រាប់ បែកទៅលើទីតាំងទាហានអាកាស គឺជាសកម្មភាពវាយប្រហារភេរវកម្ម ។ សារព័ត៌មាន Time ... Read More »

អាមេរិក៖​ វាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅស៊ីរី និងអ៉ីរ៉ាក់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​មន្រ្តីយោធាសហរដ្ឋអាមេរិក​ បានអះអាងថា​ ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនប្រឆាំងយោធាអាមេរិកនៅអ៉ីរ៉ាក់​ ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី។ ជាក់ស្ដែង​នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយយោធាអាមេរិក​ បានឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា៖​ ... Read More »

UEFA អនុញ្ញាតឲ្យមានទង់ជាតិពណ៌ឥន្ទនូក្នុងពហុកីឡដ្ឋានសម្រាប់ការប្រកួតរវាងហុល្លង់នឹងសាធារណរដ្ឋឆេក

សហព័ន្ធបាល់ទាត់ Uefa បានឲ្យដឹងថា ទង់ជាតិឥន្ទនូត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងពហុកីឡដ្ឋានសម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់ប្រទេសហូឡង់ជាមួយសាធារណរដ្ឋឆេកនៅទីក្រុង Budapest បន្ទាប់ពីមានសេចក្តីរាយការណ៍ថា វត្ថុទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យមាន និងត្រូវបានរឹបអូស។ យោងតាមការផ្សាយរបស់ BBC Sport បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយហូឡង់បានរាយការណ៍ថាអ្នកគាំទ្រកំពុងត្រូវបានគេប្រាប់មិនឱ្យយកនិមិត្តសញ្ញាពណ៌ឥន្ទនូចូលទៅក្នុងដី ឬតំបន់អ្នកគាំទ្រ។ ប៉ុន្តែ ... Read More »

អតីតម្ចាស់ជើងឯកព័រទុយហ្គាល់ធ្លាក់ត្រឹមវគ្គ១៦ក្រុមក្រោមស្នាដៃបែលហ្ស៊ិក ខណៈក្រុមខ្លាំងហុល្លង់ក៏បរាជ័យក្រោមថ្វីជើងក្រុមសាធារណរដ្ឋឆេកដែរ

ក្រុមខ្លាំង និងជាក្រុមការពារតំណែងជើងឯកយូរ៉ូចាស់ ព័រទុយហ្គាល់បានធ្លាក់ចេញពីការប្រកួតហើយត្រឹមវគ្គ១៦ក្រុមចុងក្រោយ កាលពីយប់មិញ ក្រោមថ្វីជើងក្រុមខ្លាំងបែលហ្ស៊ិកក្នុងលទ្ធផល១ទល់០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១។ ១គ្រាប់របស់ក្រុមបែលហ្ស៊ិករកបានដោយកីឡាករ Thorgan Hazard នៅនាទីទី៤២ ... Read More »

លួចម៉ូតូគេបានហេីយជិះទៅផឹកស្រាក្រឡុក ម្ចាស់ឃេីញប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពីធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបានសម្រេចកាលពីថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២១​ នៅផ្លូវបេតុង​ ភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ លុះមកដល់វេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨​ ខែមិថុនា​ឆ្នាំដដែល​ ជនរងគ្រោះក៏ប្រទះឃេីញម៉ូតូខ្លួនចតនៅកន្លែងស្រាក្រឡុកក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង។  ជន​សង្ស័យ​ឈ្មោះ​ ឈិន​ ដារិទ្ធ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពីគម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ -ការធ្វើឱ្យប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាព តាមរយៈការអនុវត្តបង្ហាញនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តបង្ហាញនូវគម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ -ការធ្វើឱ្យប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាព តាមរយៈការអនុវត្តបង្ហាញនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា” ដែលទទួលបានការឧបត្ថម្ភហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) -២៨/៦ /១៩៥១- ២៨​/៦​/២០២១​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ៧០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា។ ... Read More »

បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងជំងឺដ៏កាចសាហាវកូវីដ-១៩

ភ្នំពេញ៖ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់រំឮកអោយដឹងថា, 📣 បងប្អូនប្រជាពលរដ្ឋ #រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងអង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ... Read More »

លោក​ ហ៊ុន​ ម៉ានី៖​ ពាក្យថា«សន្តិភាព» ងាយស្តាប់ ងាយនិយាយណាស់ តែប្រសិនបើយើងធ្វេសប្រហែសតែបន្តិចក្នុងការថែរក្សាសុខសន្តិភាព​ យើងងាយនឹងប្រឈមជាមួយការបាត់បង់អ្វីៗទាំងអស់

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​របស់លោក​ នៅថ្ងៃចន្ទទី២៨ ខែមិថុនា ឆ្នាំ​២០២១នេះថា៖​ ពាក្យថា«សន្តិភាព» ងាយស្តាប់ ងាយនិយាយណាស់ តែប្រសិនបើយើងធ្វេសប្រហែសតែបន្តិចក្នុងការថែរក្សាសុខសន្តិភាព ... Read More »

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២១ )

ភ្នំពេញ៖ សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ បងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាទីគោរពស្នេហា! ថ្ងៃទី ២៨ ... Read More »

សាលាដំបូងខេត្តកណ្ដាលចេញដីកាឃុំខ្លួនជនជាប់ចោទម្នាក់ដាក់ពន្ធនាគារពីបទរំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១​នេះ​ លោក ជួន​ វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទម្នាក់ដាក់ពន្ធនាគារខេត្តកណ្ដាលពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។    ជនត្រូវចោទរូបនេះមានឈ្មោះ ប៉ិច សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ... Read More »

ក្រសួងធនធានទឹកនិងឧតុនិយមបានចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ភ្នំពេញ, នៅព្រឹកថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2021, ក្រសួងធនធានទឹកនិងឧតុនិយមបានចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក 1-កម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី 28-06-2021 វេលាម៉ោង 7 ព្រឹក តាមបណ្តាស្ថានីយជលសាស្ត្រដូចខាងក្រោម ៖ ... Read More »

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន​ អបអរសាទរខួបលើកទី៧០ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ​៖​ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ បានបញ្ជាក់ថា​ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ជាទិវាគម្រប់ខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលមាន ឈ្មោះដើមបក្សប្រជាជនបដិវត្តន៍ខ្មែរ ។ គណបក្សប្រជាជនកម្ពុជា មានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៩៥នាក់ ដែលទើបរកឃើញថ្មីនិងជាសះស្បើយ១៥នាក់និងមានអ្នកជំងឺកូវីដ-១៩ស្លាប់៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៩៥នាក់និងជាសះស្បើយ១៥នាក់និងមានអ្នកជំងឺកូវីដ-១៩ស្លាប់៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ ។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១នេះ ... Read More »

លោក​ ស​ សុខា​ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា!

ភ្នំពេញ​៖​ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖​ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ហើយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ ... Read More »

បុរសម្នាក់ចេញពីផឹកស៊ីជិះម៉ូតូទៅបុកជាមួយរថយន្តទ្រុងធុនយក្ស ដួលបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូចេញពីកម្មវិធីផឹកសុីជាបងប្អូនមួយកន្លែងបំណងត្រឡប់ទៅកន្លែងស្នាក់វិញ ក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាកហុីយ៉ាន់ដាយ ធុនយក្ស ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងពីចំហៀងបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាអាណោចអាធ័ម  កាលពីវេលាម៉ោង១០និង២០នាទីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ នៅជិតផ្សារបែកចាន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ សៅ យ៉ាង ភេទប្រុស អាយុ ... Read More »

សេចក្តីជូនព័ត៌មាន ស្តីពី ការច្រានចោលពាក្យចចាមអារាមថា មានការប្រមូលផ្តុំគ្នាចាក់វ៉ាក់សាំងកូវីដ-១៩ ដោយត្រូវបង់ប្រាក់

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) សូមគោរពជម្រាបជូន ដំណឹងជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ថ្មីនេះៗ មានការលេចចេញនូវពាក្យចចាមអារ៉ាមនៅក្នុងស្រទាប់ សាធារណជនថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបង់ប្រាក់ក្នុងចំនួនណាមួយមិនច្បាស់លាស់ មានការកៀគរគ្នាទៅចាក់ ដោយបង់ប្រាក់នូវវ៉ាក់សាំងប្រភេទអាស្ត្រាហ្សានីកា។ ជាក់ស្ដែងថ្ងៃនេះ ក្រុមការងារ ... Read More »

រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣១នាក់ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣១នាក់ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១។ សូមចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស ... Read More »

នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​​ ឃាត់ខ្លួន​បុរសជនជាតិ​ចិន​ម្នាក់​

ខេត្ត​បាត់ដំបង៖​ កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​​ នៅ​ថ្ងៃអាទិត្យ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ បានទទួលជនជាតិ​ចិន​ម្នាក់​ ពីកម្លាំងនគរបាល​ស្រុក​សំឡូត​ រួម​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហារ​ផ្ទៃ​ ដេីម្បីអនុវត្តតាម​នីតិវិធី​។ បើតាមការបញ្ជាក់ពីលោក​ឧ​ត្ត​មសេនី​យ៍​ត្រី​ ដា​ញ់ អេង​ប៊ុន​ចាញ់​ បាន​បញ្ជាក់នៅ​ថ្ងៃអាទិត្យ​ទី​២៧ ខែមិថុនានេះដែរថា៖ ជនជាតិ​ចិន​នេះ​មានឈ្មោះ ... Read More »

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ២៦នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ១៥នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Test) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៦នាក់ ក្នុងនោះ ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ... Read More »

ស្ថានភាពកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងពិភពលោក

គិតត្រឹមយប់ថ្ងៃទី២៧ខែមិថុនា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង១៨១លាននាក់ និងស្លាប់ជាង ៣,៩លាននាក់ ។ ជាមួយគ្នានេះដែរក៏មានអ្នកជាសះស្បើយជាង១៦៦លាននាក់ផងដែរ។ តំបន់អាស៊ី មានករណីឆ្លងសរុប ជាង៥៥,៣លាននាក់ និងស្លាប់ ជាង ៧៨៣ពាន់នាក់។ តំបន់អឺរ៉ុបឆ្លងសរុបជាង ៤៧,៧លាននាក់ ... Read More »

បារាំងចាប់ផ្តើមបោះឆ្នោតតំបន់(ឃុំសង្កាត់)ជុំទីពីរ

នៅថ្ងៃទី២៧ខែមិថុនា ពលរដ្ឋបារាំងបាននាំគ្នាទៅបោះឆ្នោតតំបន់ ជុំទីពីរ។ ការបោះឆ្នោតត្រូវបានគេចាត់ទុកថានឹងធ្វើឲ្យផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងប្រទេសបារាំង មុនពេលបោះឆ្នោត ប្រធានាធិបតីនៅឆ្នាំ២០២២។ ខុសពីការបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី២០ខែមិថុនាកន្លងមក ពលរដ្ឋបារាំងទៅបោះឆ្នោតជុំទីពីរ ច្រើនជាងជុំទីមួយ។ តាំងពីព្រឹក ពលរដ្ឋជាច្រើននៅទីក្រុងប៉ារីស បានទៅកាន់ការិយាល័យបោះឆ្នោត រង់ចាំការិយាល័យបើកទ្វារដើម្បីបានចូលបោះឆ្នោតមុនគេ។ លទ្ធផលបោះឆ្នោតជុំទីមួយ បានបង្កការខកចិត្តយ៉ាងខ្លាំងដល់គណបក្សរបស់ប្រធានាធិបតី ... Read More »

ហាង​ Coffee Reborn Breakfast & Lunch ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២B, ផ្លូវលេខ ៣០៨, សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺ កូវីដ១៩ (COVID-19) ចំនួន ២នាក់ គឺជាបុគ្គលិក ធ្វើការខាងផ្នែកសេវាកម្ម (Service) នៅទីតាំងខាងលើនេះ

ភ្នំពេញ៖  ហាង​ Coffee Reborn Breakfast & Lunch ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២B, ផ្លូវលេខ ៣០៨, សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺ កូវីដ១៩ (COVID-19) ... Read More »

សេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្តីពីការផ្អាកលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ​ ចាប់ពីថ្ងៃទី២៨​ ខែមិថុនា​ ដល់ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២១​ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ“ នៅក្នុង ខេត្តស្វាយរៀង នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្តបន្ទាប់ ទៀត ដូច្នេះដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំដូចខាងក្រោម៖ ១-ផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង គ្រប់ផ្សាររដ្ឋ ... Read More »

សេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧ នាក់ និងករណី ជាសះស្បើយចំនួន ១០នាក់

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៧នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ ... Read More »

អាជ្ញាធរខេត្តក្រចេះ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៩ នាក់ បន្ថែមទៀត នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៩ នាក់បន្ថែមទៀត ដូចខាងក្រោម៖ អាស្រ័យហេតុនេះ ... Read More »