ព័ត៌មានទាន់ហេតុការណ៍៖
'

លោកឧត្តមសេនីយ៍ស្នងការបានអញ្ចើញចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ពាក់ព័ន្ធការរៀបចំផែនការ២០៦​តាមប្រព័ន្ធ Zoom Meeting

ខេត្តត្បូងឃ្មុំ​ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងក្រុមការ​ងារបានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom Meeting ជាមួយក្រុមការងារថ្នាក់ជាតិ អំពីការរៀបចំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់កោះថ្ម (X១៦) ... Read More »

បាតុកម្មទ្រង់ទ្រាយធំពីរផ្សេងគ្នា អាចបង្កឲ្យមានអំពើហិង្សាកើតឡើងរវាងអុីស្រាអែល នឹងប៉ាឡេស្ទីន

ពលរដ្ឋអុីស្រាអែល បានចាត់ទុកការដង្ហែក្បួន(ទង់ជាតិអុីស្រាអែល) នៅទីក្រុងបុរាណ ហ្សេរុយសាឡឹមខាងកើតគឺជាព្រឹត្តិការណ៍ធំ។ ទន្ទឹមនឹងនោះក៏បានអំពាវនាវឲ្យមានការតបតនៅតំបន់កាហ្សានិងតំបន់ភាគ ហ្សេរុយសាឡឹមខាងលិច ។ នៅថ្ងៃទី១៥ខែមិថុនា ក្រុមស្តាំនិយមនិងអ្នកជាតិនិយមនៅអុីស្រាអែលបានប្រារព្ធពិធីដង្ហែក្បួន“ ទង់ជាតិ” នៅខាងក្នុងនិងខាងក្រៅទីក្រុងហ្សេរុយសាឡឹមខាងកើត ដើម្បីរំលឹកដល់ការបញ្ចូលទីក្រុងនេះក្នុងទឹកដីអុីស្រាអែលនៅឆ្នាំ១៩៦៧ ។ សកម្មភាពនេះត្រូវបានប៉ាឡេស្ទីនចាត់ទុកថាជាសកម្មភាពឌឺដង ដោយអំពាវនាវឲ្យតបតវិញទាំងនៅតំបន់កាហ្សានិង ... Read More »

មិនសរសើរមិនបាន! រយ:ពេល២ថ្ងៃក្រុមគ្រូពេទ្យស្រុកស្វាយជ្រំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងជួយសម្រាលកូនដល់ស្រ្តីវិជ្ជមានកូវីដ-១៩ចំនួន២នាក់និងវះកាត់ម្នាក់ទៀតទទួលបានជោគជ័យ

ខេត្តស្វាយរៀង៖ យោងតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១ នេះថា រយ:ពេល២ថ្ងៃក្រុមគ្រូពេទ្យស្រុកស្វាយជ្រំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានជួយសម្រាលកូនដល់ស្រ្តីវិជ្ជមានកូវីដ-១៩ចំនួន២នាក់និងវះកាត់ម្នាក់ទៀតសរុបទាំងអស់៣នាក់ទទួលបានជោគជ័យ។   លោកបានឱ្យដឹងទៀតថា កាលពីវេលាម៉ោង៥និង៥៨នាទីល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបង្អែកស្រុកស្វាយជ្រំបានជួយសម្រាលកូនជូនស្រ្តីវិជ្ជមានកូវីដ-១៩ ... Read More »

បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើម

ភ្នំពេញ៖ បុរសជាជាងជួសជុលរថយន្តម្នាក់បានបើកសាករថយន្តភ្ញៀវដែលយកមកជួសជុលដោយប្រើល្បឿនលឿនមិនប្រុងប្រយ័ត្នទៅដល់ផ្លូវបត់បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើង១ដើម បាក់រាបដល់ដី តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបឹងកក់ តាមបណ្ដោយផ្លូវ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ... Read More »

ផ្ទេរសាំងដាក់ដបក្បែរជើងក្រានឆាបឆេះធុងហ្គាស ឆេះអស់ផ្ទះ១ខ្នងរបួសមនុស្សម្នាក់

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង និងធ្វើឲ្យមនុស្សម្នាក់រងរបួស ខណៈដែលម្ចាស់ផ្ទះបានយកសាំងចាក់ផ្ទេរដាក់ដប នៅក្បែរជើងក្រានបណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។  ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១១នាទីព្រឹកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ... Read More »

ធនាគារ​ Shinkansen Bank​ ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ មានអ្នកជំងឺកូវីដ-១៩​​ បានទៅប្រើប្រាស់សេវានៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ធនាគារ​ Shinkansen Bank​ ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩​​ បានទៅប្រើប្រាស់សេវានៅទីតាំងខាងលើនេះ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ... Read More »

ឪពុកឃើញកូនត្រូវខ្សែភ្លើងឆក់ រត់ទៅរុញកូនចេញរហូតឆក់ខ្លួនឯងស្លាប់ កូនរួចខ្លួន

     ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីត្រូវខ្សែភ្លើងឆក់ព្រោះតែឃើញកូនស្រីចុះប្រមូលខោអាវ ស្រោមពូក ខ្នើយ ហើយត្រូវបានខ្សែភ្លើងឆក់ រួចឪពុកក៏បានរត់ទៅជួយកូនស្រីក៏ឆក់ទាំង២នាក់តែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៨០ ... Read More »

ជនសង្ស័យ២នាក់​ពាក់ព័ន្ធ​ករណីប៉ុនប៉ងលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោ.កម៉ូតូ) ត្រូវនគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួន

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្ររហូតមានការឃាត់ខ្លួនជនសង្ស័យ២នាក់​ពាក់ព័ន្ធ​ករណីប៉ុនប៉ងលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោ.កម៉ូតូ) ។ ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ... Read More »

ក្រុមនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកចូលទៅកាន់សមុទ្រចិនខាងត្បូងក្នុងពេលកំពុងប្រឈមមុខតានតឹង

កម្លាំងទាហានជើងទឹកអាមេរិកបានប្រកាសថា ក្រុមនាវាផ្ទុកយន្តហោះអាមរិកដឹកនាំដោយនាវា USS Ronald Reagan បានចូលទៅកាន់តំបន់សមុទ្រចិនខាងត្បូង ។ ការបញ្ជូននាវាផ្ទុកយន្តហោះនេះកើតឡើងក្នុងពេលដែលអាមេរិកនិងចិនប្រឈមមុខកាន់តែតាន់តឹងដាក់គ្នាក្រោយពេលប្រទេសG7និងណាតូ សម្រេចទប់ស្កាត់ឥទ្ធិពលរបស់ចិន។ ចិនប្រឆាំងយ៉ាងខ្លាំងដល់សកម្មភាពយោធារបស់អាមេរិកនៅតំបន់សមុទ្រចិនខាងត្បូង ព្រោះវាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ដំណើរទៅកាន់សមុទ្រចិនខាងត្បូងកើតឡើងក្នុងពេលដែលចិនមានប្រតិកម្មយ៉ាងខ្លាំងដល់ក្រុមប្រទេស G7 ដែលចេញសេចក្តីប្រកាសថ្កោលទោសទីក្រុងប៉េកាំងនូវបញ្ហាជាច្រើន។ សកម្មភាពរបស់អាមេរិកនឹងបង្កឲ្យមានអសន្តិសុខ ... Read More »

ឃាត់ពលករ៩នាក់លួចឆ្លងដែនខុសច្បាប់ ទាំងយប់រំលងអធ្រាត្រ

ខេត្តបន្ទាយមានជ័យ៖ យប់រំលងអធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជាមេបញ្ជាការយោធភូមិភាគទី៥ និងគណៈបញ្ជការឯកភាពខេត្តបន្ទាយមានជ័យ ទប់ស្កាត់ការនាំពលករលួចឆ្លងដែនក្នុងភូមិសាស្រ្តខេត្ត ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ការពារនៅតាមបន្ទាត់ព្រំដែន ... Read More »

ថៃ៖​ អ្នក​ជំងឺ​កូវីដ​-១៩​ ជិត​ ២០នាក់បានស្លាប់,​ ខណៈ​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន ៣ពាន់នាក់

អន្តរជាតិ​៖​ បើតាមសារព័ត៌មាន The Nation​ បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ... Read More »

តំបន់ដែលមានពលរដ្ឋចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានច្រើនបំផុត

រដ្ឋ Vermont សហរដ្ឋអាមេរិក គឺជាតំបន់ដំបូងគេបង្អស់នៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅជាង៨០ភាគរយ ហើយបុគ្គលដែលបានចាក់វ៉ាក់សាំង មានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ សារព័ត៌មាន The New York Times បានដកស្រង់ការប្រកាសរបស់អភិបាលរដ្ឋ Vermontលោក Phil Scott ... Read More »

កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា

ភ្នំពេញ៖ ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក​ កម្ពុជា​ និងសិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត។ ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នៅក្នុងជំនួបពិភាក្សាការងាររវាង លោកបណ្ឌិត អ៉ិត ... Read More »

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវការតែ១គ្រាប់ប៉ុណ្ណោះក្លាយជាអ្នកស៊ុតចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រយូរ៉ូ

កីឡាករ Cristiano Ronaldo នឹងឈរនៅកំពូលតារាងអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) ប្រសិនបើរូបគាត់អាចរកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះនៅក្នុងជំនួបរវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ទល់នឹងក្រុមហុងគ្រីនៅយប់ថ្ងៃទី១៥ មិថុនានេះ។ នៅរាត្រីថ្ងៃទី១៥ មិថុនាវេលាម៉ោង១១យប់ម៉ោងនៅកម្ពុជា ការប្រកួតរវាងព័រទុយហ្គាល់ទល់នឹងហុងគ្រីក្នុងពូល F នឹងធ្វើឡើងនៅទីក្រុង Budapest ។ កីឡាករ ... Read More »

សាធារណរដ្ឋឆេក និងស្លូវ៉ាគីរកបាន៣ពិន្ទុ ខណៈអេស្ប៉ាញបានត្រឹមស្មើក្នុងវគ្គជម្រុះតាមពូល

ក្រុមសាធារណរដ្ឋឆេកមានឱកាសរកបាន៣ពិន្ទុក្នុងពូលD ដោយបានយកឈ្នះក្រុមជម្រើសជាតិស្កុតឡេនជាម្ចាស់ផ្ទះក្នុងលទ្ធផល២ទល់០។ ២គ្រាប់របស់ក្រុមឆេករកបានដោយកីឡាករតែម្នាក់គត់គឺ Schick នៅតង់ទី១ មួយគ្រាប់នាទីទី៤២ និងតង់ទី២មួយគ្រាប់នាទីទី៥២ ដែលជាការស៊ុតបាល់ពីចម្ងាយផ្លោងចូលទីយ៉ាងល្អ។ ជ័យជម្នះរបស់ឆេកធ្វើឲ្យក្រុមនេះឡើងឈរលេខ១ក្នុងពូលD លើអង់គ្លេស ដោយសារគ្រាប់បាល់ចំណេញច្រើនជាងអង់គ្លេស១គ្រាប់។ ចំណែកស្កុតឡេនបានធ្លាក់ទៅឈរលេខ៤បាតតារាងក្នុងពូលនេះ។ ចំណែកក្រុមស្លូវ៉ាគីធ្វើបានល្អដោយយកឈ្នះក្រុមខ្លាំងប៉ូឡូញក្នុងលទ្ធផល២ទល់១ ក្នុងពូលE។ ការប្រកួតបើកឆាកដំបូងក្នុងតង់ទី១ ... Read More »

មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពានរង្វាន់យូរ៉ូសម្រាប់ពូលចុងក្រោយ (ពូល F)

ការប្រកួតបណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានមកដល់ហើយ! ចាប់ពីរាត្រីថ្ងៃទី១១ មិថុនានឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលទាំង៦ហើយ ដោយក្នុង១ពូលមាន៤ក្រុម។ ថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលF និងសនាជិកក្រុមដែលចូលរូមក្នុងព្រឹត្តិការណ៍នេះដែលជាពូលមរណៈ។ តើប្រិយមិត្តពេញចិត្តក្រុមមួយណា? ខាងក្រោមនេះគឺជាឈ្មោះក្រុមទាំង៤ និងឈ្មោះកីឡាករដែលមានវត្តមានក្នុងការប្រកួតយូរ៉ូក្នុងពូលF៖ ពូល ... Read More »

គ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ទទួលបានTablet ថ្មីនិងទិន្នន័យអុីនធឺណេតប្រើប្រាស់ដោយឥតគិតថ្លៃ

នៅថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២១ គ្រូឧទ្ទេស និងគណៈគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ និងបុគ្គលិកអប់រំក្រសួងអប់រំ យុវជន ... Read More »

Djokovic យកឈ្នះ Tsitsipas គ្រងជើងឯក French Open ជាលើកទី២

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Novak Djokovic បានឈ្នះពានរង្វាន់ French Open ជាលើកទី ២របស់គាត់នៅពេលដែលគាត់បានស្តារមុខមាត់ឡើងវិញពីការប្រកួតចំនួន២សិតយកឈ្នះ Stefanos Tsitsipas ក្នុងលទ្ធផល ៦-៧ (៦) ២-៦ ៦-៣ ... Read More »

ក្រុមគ្រួសារអះអាងថា ស្រី្តឈ្មោះ ឃុន ឡុង ស្លាប់ដោយគាំងបេះដូង ក្រោយដឹងថា ស្វាមី ត្រូវសមត្ថកិច្ចខេត្តព្រះវិហារចាប់ដាក់ពន្ធនាគារ

ខេត្តព្រៃវែង៖  ស្រី្តម្នាក់ឈ្មោះ ឃុន ឡុង ត្រូវជាភរិយារបស់លោក ជា សាម៉ុន ជាអ្នកសារព័ត៌មាន អង្គភាព (អឹម.ភី.អិន.) ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឲ្យជាប់ឃុំនៅ ក្នុងពន្ធនាគារខេត្តព្រះវិហារបានស្លាប់បាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង។ ក្រុមគ្រួសារសាច់ញាតិ បានឲ្យដឹងថា ស្រី្តឈ្មោះ ... Read More »

អាជ្ញាធរក្រុងប៉ោយប៉ែត សូមជូនដំណឹងស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅទីតាំងប្តូរប្រាក់ និងផ្ទះសំណាក់សេះមាស !

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត សូមជូនដំណឹងស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅទីតាំងប្តូរប្រាក់ និងផ្ទះសំណាក់សេះមាស ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកទាំងប្រាំមានអាការៈមិនស្រួលខ្លួនបានទៅយកសំណាកធ្វើតេស្ត ជាលទ្ធផលនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ... Read More »

លោក ផូង ពិសិដ្ឋ ចេញដីកាបង្គាប់ឱ្យចាប់ឃាត់​ខ្លួន​ជនត្រូវចោទ២នាក់​

ខេត្ត​កំពង់ចាម​ ៖​ លោក ផូង ពិសិដ្ឋ ចៅ​ក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាមបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ច​ចាប់ឃាត់​ខ្លួន​ជនត្រូវចោទ២នាក់​ ពាក់​ព័ន្ធ​ករណី​ឆបោកអោយបញ្ជូនជន​នេះមកកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់​ ។ យោងតាម​ដីកាលោកផូង ពិសិដ្ឋ នៃសាលាដំបូងខេត្តកំពង់ចាមលេខ 381 លេខ៣៨០​ ចុះថ្ងៃទី១០ ... Read More »

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផ្ញើលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព លោកយាយព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ដែលបានទទួលមរណភាព !

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផ្ញើលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព លោកយាយព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងខារ៉ាអូខេ យីហោ ជីន ជន លួចបើកផ្ទុយពីសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ​៖ ក្លិបខារ៉ាអូខេ​មួយកន្លែងដែលមានយីហោ​ ជីន​ ជន​ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបឃាត់ខ្លួនមនុស្សជាង១០០នាក់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។   ... Read More »

វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា-ជប៉ុន

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់អោយដឹងថា, វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា-ជប៉ុន ជារៀងរាល់ឆ្នាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តនៃកិច្ចប្រតិបត្តិការក្នុងក្របខ័ណ្ឌជំនួយបច្ចេកទេសផ្លូវការរបស់ជប៉ុនជាច្រើន។ លោករដ្ឋមន្ត្រីបន្តថា, ដោយឡែកនៅក្នុងឆ្នាំ២០២១ មានគម្រោងចំនួន៣ ... Read More »

ស្ត្រីជន​ជាតិចិនដេក​ក្នុង​ទូ ATM បង្កឱ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ និងសមត្ថកិច្ច​នាំ​គ្នា​ឃាត់ បែរជា​ស្ត្រី​រូប​នេះ​ដើរ​ស្រែក​ឡូឡា និងស្រាតខោអាវ

ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​ពាក់អាវ​ពណ៌ខ្មៅ​ដៃខ្លី ស្លៀកខោ​ពណ៌​ផ្កាឈូក​មិនដឹង​ថា​មកពីទីណា​នោះ​ទេបាន​ទៅ​ដេក​ក្នុង​ទូ ATMបង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្នាក់ងារសន្តិសុខ និងសមត្ថកិច្ច​នាំ​គ្នា​ទៅឃាត់ តែបែរជា​ស្ត្រី​រូប​នេះ​ដើរ​ស្រែក​ឡូឡា និងស្រាតខោអាវទៅវិញ។ ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​​ម៉ោង​ជាង១២​រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ នៅតាមបណ្តោយផ្លូវលេខ១០០៣ ​ក្បែរផ្សារអុីអន​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មីខណ្ឌសែនសុខ។ ​ប្រភពព័ត៌មានពីសន្តិសុខបានឱ្យដឹង​ថា ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៣នាក់ បន្ថែមទៀត

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៣នាក់ បន្ថែមទៀត នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៧ ... Read More »

រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន០៥នាក់ស្រី៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា, រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន០៥នាក់ស្រី៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្ត។ សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបានយកសំណាកលើអ្នកធ្វើចត្តាឡីស័កនៅមណ្ឌចត្តាឡីស័កស្រុកជាំក្សាន្តកាលពីថ្ងៃទី១៥ខែមិថុនា​ឆ្នាំ២០២១​ ជាលទ្ធផលរកឃើញជំងឺកូវីដ-១៩​ មានដូចខាងក្រោម: ១/ឈ្មោះ ... Read More »

អ្នកនយោបាយអ៊ុយក្រែន៖ ប្រទេសកំពុងជួបគ្រោះថ្នាក់ត្រូវចូលជាសមាជិកណាតូជាបន្ទាន់

ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា អនាគតប្រទេសជាតិអាស្រ័យទាំងស្រុងទៅលើការសម្រេចរបស់ប្រទេសជាសមាជិកណាតូ។ លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញក្តីសង្ឃឹមថា កិច្ចប្រជុំរបស់អង្គការណាតូនៅទីក្រុង Brussels នឹងដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកណាតូឲ្យបានឆាប់បំផុត។ លោក Andriy Yermak បានបង្ហាញពីគោលជំហរបស់ខ្លួន ទៅកាន់សារព័ត៌មាន ... Read More »

លោកស្រី ម៉ែន សំអន ទទួលម៉ាស់ចំនួន ១៥ម៉ឺនម៉ាស់ពីក្រុមហ៊ុន YUEFENG GROUP តាមរយៈលោកហ៊ុន ម៉ាណែត ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖  លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណលោកហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានចាត់ឲ្យលោក ហួត ហាក់ ... Read More »

សូមមានការប្រុងប្រយ័ត្នជាមួយនឹងភាពចន្លោះប្រហោងរបស់មុខងារ Facebook Messenger Rooms

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា , កាលពីពេលថ្មីៗនេះអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញពី ភាពចន្លោះប្រហោងរបស់មុខងារ Messenger Rooms ដែលអាចឱ្យជនខិលខូចចូលទៅមើលរូបភាពនៅក្នុងទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បើទោះបីជាវាមានប្រើប្រព័ន្ធសុវត្ថិភាពការពារដូចជាលេខសម្ងាត់ ឬប្រព័ន្ធជីវមាត្រក៏ដោយ ... Read More »