ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងទេសចរណ៍ជូនដំណឹង ស្តីពី វគ្គបណ្ដុះបណ្ដាលភាសាចិនកម្រិតមូលដ្ឋានក្នុងវិស័យទេសចរណ៍ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេស ដើម្បី ផ្តល់នូវជំនាញភាសាចិន ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាព និងជំនាញភាសាចិនសម្រាប់ប្រើប្រាស់ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ... Read More »

រាជអាជ្ញា​ជប៉ុន សាកសួរអតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ រឿងលេខាលោកចាយលុយ​រដ្ឋ​ដើម្បី​រៀបចំ​កម្មវិធី​ជួបជុំ​សម្រាប់​អ្នកគាំទ្រ​

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន​NHK នៅ​ថ្ងៃទី ២២ខែធ្នូ​ ឆ្នាំ២០២០ថា រាជអាជ្ញា​ជប៉ុន បានសាកសួរអតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក អា​បេ ស៊ិន​ហ្សូ ​ជុំវិញ​ការចោទប្រកាន់ថា ការិយាល័យ​នយោបាយ​លោក បាន​ចាយលុយ​រដ្ឋ​ ដើម្បី​រៀបចំ​កម្មវិធី​ជួបជុំ​សម្រាប់​អ្នកគាំទ្រ​។ ​ទូរទស្សន៍ NHK បន្តថា ... Read More »

កម្ពុជា​-​សិង្ហ​បុរី ជំរុញ​បន្ថែម​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ល្អប្រសើរ

ភ្នំពេញ ៖ ​កម្ពុជា និង​សិង្ហបុរី បាន​ឯកភាព​បន្ត​កិច្ច​សហប្រតិបត្តិការ ​លើ​វិស័យ​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ បន្ថែមទៀត ​ឲ្យកាន់តែ​ល្អប្រសើរ​ថែមទៀត ​ខណៈដែល​ឆាប់ៗ​ខាងមុខនេះ រដ្ឋាភិបាល​ប្រទេស​កម្ពុជា ​និង​សិង្ហបុរី ​គ្រោង​នឹង​ចុះហត្ថលេខា​ជាមួយគ្នា ​ដើម្បី​រួម​សហការ​គ្នា​បង្កើត​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ ... Read More »

ព័ត៌មានបឋម៖ ផ្ទុះអាវុធធ្លាយជើងនគរបាល១នាក់ក្នុងករណីអនុវត្តដីកា

     ខេត្តពោធិ៍សាត់ ៖ នគរបាលជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញចុះអនុវត្តដីការបស់តុលាការបញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យជាមេចោរប្លន់យ៉ាងសកម្មម្នាក់នៅខេត្តកំពតខណៈដែលជនរូបនេះមកលាក់ខ្លួនពួនសំងំនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតឈានដល់ផ្ទុះអាវុធផ្លាតត្រូវជើងនគរបាលស្រុកភ្នំក្រវាញ១នាក់ ។  ហេតុការណ៍បង្រ្កាបជនសង្ស័យជាមុខសញ្ញាមេចោរប្លន់ខាងលើធ្វើឡើងនៅវេលាទៀបភ្លឺថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ... Read More »

រដ្ឋមន្រ្តីសង្គមកិច្ច នាំអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនសមាគមសំនៀងជនពិការ

ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ចែកជូនជនមានពិការភាព ដែលរស់នៅ ... Read More »

រកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្តែកចំនួន៧គីឡូក្រាមនិងសរសៃគុយទាវ៩គីឡូក្រាមនៅផ្សារក្រោលគោខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ មន្ត្រីជំនាញបានបន្តរកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្តែកនិងសរសៃគុយទាវជាច្រើនគីឡូក្រាមនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នៅផ្សារក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានឲ្យដឹងថា ក្រុមត្រួតពិនិត្យ មន្ត្រីជំនាញយើងបានត្រួតពិនិត្យគ្រឿងឧបភោគ បរិភោគនៅក្នុងផ្សារតាមស្តង់តាំងលក់ទំនិញមួយចំនួន ... Read More »

ផ្លែល្ហុងនៅមានទីផ្សារល្អ ខណៈបន្លែផ្សេងៗធ្លាក់តម្លៃ

ខេត្តបន្ទាយមានជ័យ៖ នៅរដូវរំហើយ ប្រជាកសិករមមាញឹកប្រកបរបរកសិកម្មដាំបន្លែគ្រាដែលរដូវវស្សាបានកន្លងផុត ដោយរដូវនេះ ដំណាំងាយដាំ និងមិនសូវមានរោគ ពេលប្រមូលផលបន្លែជាច្រើនមុខត្រូវធ្លាក់តម្លៃចុះនៅលើទីផ្សារ ចំណែកផ្លែល្ហុងនៅមានទីផ្សារល្អ មិនធ្លាក់ថ្លៃរក្សាតម្លៃថេរ នេះបើតាមការរៀបរាប់ពីប្រជាកសិករ ដាំល្ហុងនៅចំណុចជើងភ្នំកងវ៉ា ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ អ្នកស្រី ... Read More »

រឿងនិទានខ្មែរ ÷ រឿង សុភាទន្សាយ(ពាក្យកាព្យបទមណ្ឌោកគតិ)

នេះ​នឹង​ស្រដី ពី​សត្វ​ប្រាំ​នៃ​ហោង​ណា ភេ​មាន់​អក​ខ្លា និង​ទន្សាយ​ទាំង​ប្រាំ​ជាក់ ។ គិត​គ្នា​ធ្វើ​ផ្ទះ នឹង​បាន​ប្រើ​ប្រាស់​ទុក​ដាក់ គ្រាន់​បាន​សម្នាក់​នឹង​បាន​គិត​ការ​តទៅ ។ ខ្លា​ថា​បើ​ច្នោះ ព្រម​គ្នា​ចំពោះ​ឥឡូវ យើង​ទៅ​ច្រូត​ស្បូវ រួច​ហើយ​សឹម​យើង​គិត​សង់ ។ គិត​ស្រេច​ហើយ​ណា​ ... Read More »

មេដឹកនាំថៃ លោក ប្រា​យុទ្ធ ព្រមាន​ចាត់វិធានការ​លើ​បណ្ដាញ​ឈ្មួញ​ដែល​នាំ​ជន​ចំណាកស្រុក​ចូល​ប្រទេស​ខ្លួន ដោយ​គ្មាន​ការអត់ឱន​

អន្តរជាតិ៖ ស្របពេល​ករណី​ឆ្លង​កូវីដ-១៩ នៅក្នុង​ប្រទេសថៃ កំពុងតែ​កើនឡើង ជាពិសេស​ក្នុងចំណោម​ពលករ​ចំណាកស្រុក​ខុសច្បាប់​ មកពីប្រទេស​មី​យ៉ាន់​ម៉ា​ បានធ្វើឲ្យនាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២០ បាន​ព្រមាន​ចាត់វិធានការ​លើ​បណ្ដាញ​ឈ្មួញ​ដែល​នាំ​ជន​ចំណាកស្រុក​ចូល​ប្រទេស​របស់ខ្លួន ដោយ​គ្មាន​ការអត់ឱន​អ្វី​ឡើយ។បើទោះបីជា​ពួកគេ​មាន​ខ្នង​ជាមន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ក៏ដោយ​។ ... Read More »

អ្នកឆ្លងកូវីដ​​-១៩នៅលើពិភពលោក កើនឡើងដល់ជាង៧៨​លាននាក់ ហើយការឆ្លងចូលដល់ប៉ូលខាងជើងផែនដី

កូវីដ​-១៩​បានឆ្លងរាលដាលនៅក្នុងតំបន់ទាំងអស់លើភពផែនដី​​ ក្នុងនោះប៉ូលខាងជើង​ដែលជា​តំបន់ត្រជាក់បំផុតលើផែនដី​ក៏មានករណីឆ្លងជាលើកដំបូង​​ដែរ គឺស្ថិតនៅទីតាំងស្រាវជ្រាវ​របស់ប្រទេសឈីលី។ តាមតួលេខរបស់​គេហទំព័រ​Worldometers គិតមកដល់វេលាម៉ោង៩ ថ្ងៃទី​២៣ ខែធ្នូ ​នៅលើពិភពលោកមានករណីឆ្លងកូវីដ​-១៩​សរុប ដល់ទៅ៧៨.៣៣៦.៧៨៨ នាក់​ ស្លាប់​១.៧២២.៦៤១នាក់ និងព្យាបាលជាសះស្បើយ​ជាង​៥៥លាននាក់​ផងដែរ ។ បើគិតពីចំនួនពលរដ្ឋ ប្រទេសបែលហ្ស៊ិក ... Read More »

កំពុងបើករថយន្តសុខៗ ស្រាប់តែងងុយដេកងោកមួយភាំងជ្រុលបុកបង្គោលភ្លើង និងបន្តបុករះចូលផ្ទះពលរដ្ឋផ្អើលទាំងយប់

ភ្នំពេញ៖ រថយន្តម៉ាក SCANIA ប្រភេទប៉ែនដឹកដី ខណៈអ្នកបើកបរងងុយដេកងោកមួយភាំង ក៏ជ្រុលទៅបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបន្តបុករះចូលផ្ទះប្រជាពលរដ្ឋ សំណាងល្អមិនបណ្តាលឲ្យមនុស្សរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះព្រឿងសុដារ៉ា លើផ្លូវលេខ១៥១ ភូមិព្រែកព្នៅ ... Read More »

ក្រសួងបរិស្ថានប្រគល់រថយន្តដឹកសំរាមជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នៅទីស្តីការក្រសួង ថ្ងៃពុធ ០៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ... Read More »

អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំណែនាំកិច្ចការងារមួយចំនួន និងចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅស្រុកកំរៀង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំណែនាំកិច្ចការមួយចំនួន និងពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅក្នុងកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កនោះក៏មានការអញ្ជើញចូលរួមពី ... Read More »

រថភ្លើងដឹកប្រេងនៅអាមេរិកឆាបឆេះធ្វើឲ្យពលរដ្ឋរាប់រយគ្រួសារត្រូវជម្លៀសចេញ

យ៉ាងហោចណាស់ក៏មានទូរថភ្លើង​ដឹកប្រេងឆៅនៅអាមេរិក ធ្លាក់កង់ចេញពីផ្លូវដែក នៅតំបន់ភាគខាងជើង ទីក្រុង Seattle បណ្តាលឲ្យទូដឹកប្រេងចំនួន​៥ឆាបឆេះយ៉ាងខ្លាំង។ សារព័ត៌មាន ​AP ​បានដកស្រង់សម្ដីអ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែក​ BNSF បានឲ្យដឹងថា​ រថភ្លើងបានធ្លាក់កង់ចេញពីផ្លូវដែក​នៅវេលាម៉ោង​១១​និង​៤០ នាទី​ថ្ងៃទី​២២ខែធ្នូ​ ​(ពេលវេលានៅអាមេរិក)។ បច្ចុប្បន្ន​BNSF ... Read More »

លោក គឹម សន្តិភាព បានយកថវិកា ចំនួន​ ៣១ ៧០០ ០០០ រៀល​ និង​៥៨.៥០៤,១០​ ដុលារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានពាំនាំនូវថវិការបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ក្រុមការងារយុវជនគណបក្ស និងផ្នែកក្រៅប្រទេសដែលបានស្ម័គ្រចិត្តបរិច្ចាគថវិកា​ផ្ទាល់ខ្លួនតាមរយៈយុវជនគណបក្សថ្នាក់កណ្តាល សរុបចំនួន​ ៣១ ៧០០ ០០០ រៀល​(សាមសិបមួយលានចិតសិបម៉ឺនរៀល) ... Read More »

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពីវិធានការ ការពារកូវីដ-១៩

ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានចេញសេចក្តីប្រកាសព័ត៌មាន មានកិត្តិយសសូមជូនព័ត៌មានដល់បងប្អូន ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ មេត្តាជ្រាបថា ដើម្បីគ្រប់គ្រង និងការពារមិន ឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ ទៅលើពលករបរទេសទាំងអស់ ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិត និង សុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ... Read More »

លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាក់បញ្ជាដល់កម្លាំងឱ្យបញ្ជូនរថយន្តជាច្រើនគ្រឿងទៅកាន់ច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីដឹកពលករខ្មែរមកពីថៃ

ភ្នំពេញ៖ បើយោងតាមប្រភពCentral Youth CPP បានអោយដឹងថា, អង្គភាពទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅរសៀលថ្ងៃ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញ ... Read More »

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ... Read More »

លួចម៉ូតូបានហេីយរត់មិនរួចពលរដ្ឋដេញចាប់បានប្រគល់ជូននគរបាល

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានទុកម៉ូតូនៅខាងមុខបន្ទប់ជួលដោយរវល់លក់ដូរស្រាប់តែមានជនសង្ស័យមកធ្វេីសកម្មភាពកាច់សោ.កបញ្ឆេះចេញទៅ តែត្រូវជនរងគ្រោះឃេីញទាន់ក៏ស្រែកថាចោរៗផ្អេីលអ្នកជិតខាងដេញចាប់បានប្រគល់ជូននគរបាល។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២០​  នៅភូមិក្បាលដំរីទី១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។  ជនសង្ស័យឈ្មោះ ហក់​ ហ៊ិនថាណូ​ ភេទប្រុស អាយុ២៩ឆ្នាំ​ ... Read More »

ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុនអនុញ្ញាតឱ្យទៅស្រុកកំណើត

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីប្រទេសថៃបានផ្ទុះការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍នៅខេត្តសាមុតសាខននៃប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានចំនួន៣៩៤នាក់ នៅក្រុងប៉ោយប៉ែតគិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ ត្រូវធ្វើចត្តាឡីស័កមុនអនុញ្ញាតឲ្យត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅយប់ថ្ងៃទី២២ ខែ ... Read More »

រថយន្តនីស្សាន់បើកបោះពួយក្នុងល្បឿនលឿនឡើងខឿនផ្លូវបុកបង្គោលស្លាកសញ្ញានិងបន្តទៅបុកដើមឈើមួយដើមទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកនីស្សាន់បោះពួយក្នុងល្បឿនយ៉ាងលឿនរេចង្កូតឡើងលើខឿនផ្លូវទៅបុកបង្គោលស្លាកសញ្ញាមួយដើមនិងបន្តទៅបុកដើមឈើមួយដើមទៀតធ្វើឱ្យរថយន្តវិលមួយជុំខ្ទេចមួយកំណាត់មុខ តែសំណាងល្អដែរ ដែលអ្នកបើកបរមិនមានរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចមុខក្រុមហ៊ុន(KIA)តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកនីស្សាន់មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-8657ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ... Read More »

កីឡាការិនីហែលទឹកអាយុ១៤ឆ្នាំម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩នៅប្រេស៊ីល

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ថា ពិភពកីឡាកំពុងកាន់ទុក្ខបន្ទាប់ពីក្មេងស្រីជាកីឡាការិនីអ្នកហែលទឹកឈ្មោះ Mariana Franklin Ferreira អាយុ១៤ឆ្នាំបានស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩។ ក្មេងស្រីហែលទឹកសញ្ជាតិប្រេស៊ីលរូបនេះបានជាសះស្បើយពីជំងឺកូវីដ-១៩កាលពីមួយខែមុន ប៉ុន្តែនាងបានចាប់ផ្តើមបង្ហាញរោគសញ្ញាជាថ្មីម្តងទៀតមុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯ Presidente Prudente។ យោងតាមសហព័ន្ធហែលទឹកនៃទីក្រុងសៅប៉ូឡូបានឲ្យដឹងថា ... Read More »

Man City កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ក្រោយបំបាក់ Arsenal ៤-១

ក្រុមមេឃខៀវ Manchester City បានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL ឬ ពានរង្វាន់ League Cup ក្រោយពីបានយកឈ្នះក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល៤ទល់១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

អបអរសាទរ តារាសម្តែង ជុំ ស៊ីថា និងភរិយា សម្រាលបានកូនភ្លោះ ៣នាក់ដោយជោគជ័យ

ភ្នំពេញ៖ ភរិយា ​តារា​សម្ដែង និង​បង្ហាញ​ម៉ូត​ល្បីឈ្មោះ ​លោក ជុំស៊ីថា បានសម្រាលកូនដោយជោគជ័យនូវ កូនភ្លោះ៣នាក់នោះហើយ បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាច្រើនខែ។ ការសម្រាលនេះនៅរាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះតែម្តងនៅមន្ទីរពេទ្យមួយនារាជធានីភ្នំពេញ។ តារាសម្តែង ជុំ ស៊ីថា ... Read More »

ម្តាយរបស់អតីតតារាឆ្នើម Ronaldinho ឆ្លងកូវីដ-១៩កំពុងព្យាបាលនៅមន្ទីរពេទ្យ

ម្ដាយរបស់អតីតកីឡាករបាល់ទាត់ឆ្នើមសញ្ជាតិប្រេស៊ីល Ronaldinho បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសនេះដោយសារគាត់បានឆ្លងជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីរសៀលថ្ងៃទី២២ ធ្នូ ២០២០នេះ។ អតីតកីឡាករ Barcelona រូបនេះក៏បានអធិដ្ឋាន និងសរសេរសារលើកទឹកចិត្តម្តាយរបស់គាត់នៅពេលដែលអតីតកីឡាកររូបនេះបានប្រកាសនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលថា ម្តាយគាត់អាយុ៧១ឆ្នាំកំពុងប្រឈមមុខនឹងការប្រយុទ្ធជាមួយវីរុសនេះ។ លោក Ronaldinho ... Read More »

ក្លិប Genoa នៅអុីតាលីបណ្តេញគ្រូបង្វឹកចេញពីតំណែងក្រោយដឹកនាំមិនបានជោគជ័យ

ក្លិបGenoa ស្ថិតក្នុងក្របខ័ណ្ឌអុីតាលី Serie A បានបណ្តេញគ្រូបង្វឹកលោកRolando Maran ចេញហើយជំនួសលោក Davide Ballardini ឲ្យដឹកនាំបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់ Soccer News កាលពីថ្ងៃទី២២ ខែធ្នូ ... Read More »

អាជ្ញាធរខេត្តកំពង់ឆ្នាំង ឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងអំឡុងពេល ធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ខេត្តកំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ម្សិលមុិញនេះ បានឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និង មានជីវភាពខ្វះខាត ប៉ះពាល់នឹង«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ៣គ្រួសារ ក្នុងពេលធ្វើចត្តាឡីស័កតាមផ្ទះនិងតាមមន្ទីរពេទ្យ។ ... Read More »

ដំណឹងល្អ ! មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ ករណីជាសះស្បើយចំនួន ... Read More »

ឃើញម៉ូតូគេទុកនៅមុខផ្ទះមានឱកាសល្អកាច់សោ.កជិះរត់គេចខ្លួនតែរត់មិនរួចពីសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះបានសម្រេចរួចហើយជិះរត់គេចខ្លួន តែត្រូវបានម្ចាស់ផ្ទះស្រែកថាចោរៗ ភ្លាមនោះត្រូវបានសមត្ថកិច្ចឃើញក៏ដេញតាមចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី២២ ខែឆ្នូឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមការរៀបរាប់ពីជនសង្ស័យបានឲ្យដឹងថា មុនដំបូងឡើយខ្លួនបានដើរតាមផ្លូវក៏ឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-3660 ត្រូវម្ចាស់ផ្ទះទុកចោលនៅមុខផ្ទះ។ដោយឃើញឱកាសល្អខ្លួនក៏បានធ្វើសកម្មភាពកាច់សោម៉ូតូបានសម្រេចតែត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកថាចោរៗផ្អើលដល់សមត្ថកិច្ចធ្វើការដេញចាប់ខ្លួនបានតែម្ដង។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ខ្លោចចិត្តណាស់!! ឪពុកម្តាយឈរយំឱបគ្នា ខណៈឃើញកូនស្លាប់ដោយថ្នាក់ចរាចរណ៍ដ៏រន្ធត់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូបញ្ច្រាសទិសដៅគ្នាហើយបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចក្បែរអធិការដ្ឋានខណ្ឌទួលគោក តាមបណ្ដោយផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ... Read More »