ព័ត៌មានទាន់ហេតុការណ៍៖
'

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកនេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងនោះអគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៤កើត ខែមិគសិរ ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកសៀមបូក

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកសៀមបូក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ... Read More »

កូវីដ​-១៩៖ ចំនួនអ្នកឆ្លងកើនឡើងខ្ពស់នៅក្នុងប្រទេសជ៉បុននិងកូរ៉េខាងត្បូង

ជប៉ុននិងកូរ៉េខាងត្បូងកំពុងប្រឈមនឹងការឆ្លងរាលដាលកូវីដ​-១៩ ជាលើកទីបី​ ក្រោយពីមានករណីឆ្លងកើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ។ តាមតួលេខរបស់គេហទំព័រ worldometers នៅថ្ងៃទី ១៩ខែវិច្ឆិកាបានផ្សាយថា ចំនួនអ្នកឆ្លងកូវីដ​-១៩នៅលើពិភពលោក កើនឡើងដល់ទៅ 56.550.546 នាក់ និងស្លាប់1.354.085នាក់ ។ ​ក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានអ្នកឆ្លងសរុបដល់ទៅ ... Read More »

អុីស្រាអែលនិងបារ៉ែនសម្រេចបើកស្ថានទូត​ក្នុងប្រទេសទាំងពីរឡើងវិញ​

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអុីស្រាអែលពីសំណាក់រដ្ឋមន្ត្រីការបរទេសបារ៉ែនលោក​ Abdullatif Al-Zayani ​ប្រទេសទាំងពីរ​ក៏បានសម្រេចបើកស្ថានទូត​ ឡើងវិញ​ដើម្បីបង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង​។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមកាលពីថ្ងៃទី១៨ខែវិច្ឆិកា ក្នុងទីក្រុងជេរូសាឡឹម​ រដ្ឋមន្ត្រីប្រទេសទាំងពីរបានប្រកាសពីការសម្រេចបើកស្ថានទូតនៅក្នុងប្រទេសនិីមួយៗ​។ រដ្ឋមន្ត្រីការបរទេសបារ៉ែនលោក​Abdullatif Al-Zayani បញ្ជាក់ថា «ខ្ញុំពិតជារីករាយយ៉ាងខ្លាំង​​ដោយបានជូនដំណឹងដល់រដ្ឋមន្ត្រីការបរទេសអុីស្រាអែលពីការបើកស្ថានទូត​នៅក្នុងទឹកដីអុីស្រាអែល »។ ចំណែករដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក ... Read More »

នៅមុនថ្ងៃបុណ្យណូអែលខាងមុខនេះ! ពលរដ្ឋអាមេរិក និងអឺរ៉ុបអាចនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩

អន្តរជាតិ៖ ក្រោយលទ្ធផលធ្វើតេស្ដលើមនុស្ស ក្នុងដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងពីរ គឺក្រុមហ៊ុនភីហ្វីហ្សឺ (Pfizer) និងក្រុមហ៊ុនបាយអូអិនធិច (BioNTech) មានប្រសិទ្ធភាពរហូតដល់ទៅ៩៥ភាគរយ ពេលនេះក្រុមហ៊ុននេះ បានអះអាងថាអាចនឹងទទួលបានការអនុញ្ញាត នូវការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ជាបន្ទាន់នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបនៅខែធ្នូខាងមុខនេះ។ ... Read More »

ក្រុមឈ្មួញ៖ ​រិះគន់សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​​ ទាមទារឲ្យ​ពួក​គាត់​បង់លុយ​ពេលរថយន្ត​ដឹកស្រូវ​ចូល១​គ្រឿង​២ម៉ឺនប្រាំពាន់រៀល

ខេត្ត​កណ្តាល៖ ​មានសេចក្តីរាយការណ៍មួយ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​ឆ្នាំ២០២០ម្សិលមិញនេះ​ថា ​ក្រុម​ឈ្មួញ​ខ្មែរដឹកស្រូវ​យក​ទៅ​លក់​ឲ្យឈ្មួញ​វៀតណាម ក៏​​ដូច​ជាអ្នកបើកបររថយន្ត បាន​លើក​ឡើងនឹងធ្វើការរិះគន់ចំពោះសមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​ បានកៀបសង្កត់ក​ប្រជាពលរដ្ឋខ្មែរ​គ្នា​ឯង ដោយ​តម្រូវ​ឲ្យ​ពួក​គាត់​បង់លុយ​ពេលរថយន្ត​ដឹកស្រូវ​ចូល១​គ្រឿង​២ម៉ឺនរៀល និងពេលចេញរថយន្តមកវិញគ្មានស្រូវសោះក៏ត្រូវបង់លុយ៥ពាន់រៀលទៀត។ ខណៈសមត្ថកិច្ច​ខាង​វៀតណាម​ គ្មានអ្នកណាយក​លុយ​ពី​ខ្មែរ​ផង។ សូមជម្រាបថា ស្រប​ពេល​ដល់​រដូវ​ប្រមូល​ផល​ច្រូតកាត់​ស្រូវប្រាំង ... Read More »

អតីតភរិយាលោកយឹម តាស្រង់បញ្ជាក់ពីមូលហេតុនៅពីក្រោយការលែងលះគ្នា(មានវីដេអូ)

ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញមានការភ្ញាក់ផ្អើលនឹងករណីអតីតភរិយាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះ លោក យឹម តាស្រង់ បានចេញមុខអះអាងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយបើកកកាយអំពីប្រវត្តិទំនាក់ទំនងស្នេហ៍ជាមួយអតីតស្វាមី។ ការបើកបង្ហាញមុខនេះទោះបីជាស្នេហានេះមានអាយុកាល១៥ឆ្នាំមកហើយក្តីក៏គេមិនដែលបានឃើញមុខមាត់ពិតរបស់ភរិយាអ្នកនិពន្ធល្បីឈ្មោះម្នាក់នេះដែរ គឺមានតែការបង្ហោះរូបថតជាមួយកូនៗប៉ុណ្ណោះ។ ការចេញបង្ហាញមុខជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok នេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងរហូតមានទស្សនិកជនជាច្រើនស្នើឲ្យស្ត្រីរូបនេះទម្លាយពីមូលហេតុនៃការបែកបាក់គ្នា និងប្រវត្តិស្នេហាពីដំបូងគ្រាដែលលោក ... Read More »

ការងារមានច្រើនមិនរកធ្វើបែរជាមកលួចអាគុយសូឡា ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចយកអាគុយសូឡារបស់ពលរដ្ឋ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើដំបូលផ្ទះសង់ថ្មី ផ្លូវបេតុង ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ុន លី ... Read More »

លោកឃួង ស្រេង៖ នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមានបញ្ហាប្រឈមធំៗចំនួនបី ប៉ុន្តែយើងអាចដោះស្រាយទទួលបានដោយជោគជ័យ

ភ្នំពេញ៖ សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២០នេះ មានបញ្ហាប្រឈមធំៗចំនួន៣ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យើងបានជម្នះនិងដោះស្រាយទទួលបានជោគជ័យនោះគឺបញ្ហាសំរាម, បញ្ហាទឹកជំនន់ទឹកភ្លៀង និងជំងឺកូវីដ-១៩ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ... Read More »

រឿងនិទានខ្មែរ÷រឿង ដង្កូវនិងក្អែក

មាន​និទាន​មួយ​ថា សត្វ​ដង្កូវ​កំពុង​ស៊ី​ស្លឹក​ឈើ មាន​សត្វ​ក្អែក​មួយ​ហើរ​រក​ចំណី​​ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា « ពេល​នេះ​មាន​លាភ​បាន​ដង្កូវ​ស៊ី » ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា «ខ្លួន​អា​ក្អែក​នេះ ចិត្ត​ឃោរឃៅ នឹង​ចឹក​អញ​ស៊ី​ឥឡូវ​ហើយ » ។ ដង្កូវ​សួរ​ក្អែក​ថា « មក​រក​អ្វី ? » ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ នាយក វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា ដែលជួយកម្ពុជា ក្នុងការធ្វើតេស្តរកកូវីដ-១៩ ដើម្បីប្រឆាំងនឹងការរីករាលដាល

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរលិខិតមួយថ្លែងអំណរគុណដល់ លោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង បារីល (Laurence Baril) ... Read More »

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា រីឯការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោកហង់ជួន ណារ៉ុន បានបញ្ជាក់ថា : ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ... Read More »

មន្ត្រីយោធាជាន់ខ្ពស់អូស្ត្រាលី៖ ទទួលស្គាល់ថា កងកុម្ម៉ង់ដូពិសេសរបស់លោក បានសម្លាប់ជនស៊ីវិល និងអ្នកទោសអាហ្វហ្គានីស្ថានជិត៤០នាក់ដោយខុសច្បាប់

អន្តរជាតិ៖ នាយឧត្ដមសេនីយ៍ អាងហ្កឹស ខេមប៊ែល (Angus Campbell) ជាមេបញ្ជាការ នៃកងកម្លាំងការពារជាតិអូស្រ្ដាលី នៅថ្ងៃព្រហស្បតិ៍ទី១៩ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានទទួលស្គាល់ ចំពោះភស្តុតាងគួរឲ្យទុកចិត្តមួយដែលបានថា កងកុម្ម៉ង់ដូពិសេសរបស់លោក បានសម្លាប់ជនស៊ីវិល និងអ្នកទោសអាហ្វហ្គានីស្ថានយ៉ាងហោច ... Read More »

ឃាត់ខ្លួនជនសង្ស័យ ៤នាក់និងរឹបអូសគ្រឿងញៀនជាងកន្លះគីឡូក្រាម

ខេត្តសៀមរាប៖  សមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅគោលដៅចំនួន ០២កាលពីនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ។ សមត្ថកិច្ចចុះបង្រ្កាបបានឲ្យដឹងថាការបង្រ្កាបគ្រឿងញៀននេះមាន២គផលដៅគឺគោលដៅទី១៖ នៅចំណុចលើដងផ្លូវ ស្ថិតក្នុងភូមិមណ្ឌល២ ... Read More »

ឈានដល់ស្លាប់សន្ដិសុខ​ក្រុមហ៊ុនម្នាក់ និង​របួសម្នាក់​ ក្នុងជម្លោះដីធ្លី​រវាង​ពលរដ្ឋនិង​ក្រុមហ៊ុន ឧកញ៉ា សូ ងួន

ខេត្តកំពត៖ មានករណីជម្លោះដីធ្លីមួយបានកើតឡើងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឧកញ៉ា សូ ងួន រហូតឈានដល់ការប៉ះទង្កិចគ្នា បណ្ដាលឱ្យសន្ដិសុខម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយពលរដ្ឋប្រើប្រាស់កាំភ្លើងស្នប់កែច្នៃបាញ់។ ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅឃុំត្រពាំងផ្លាំង ស្រុកឈូក ... Read More »

សាលារៀននឹងបើកដំណើរការធម្មតាវិញ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ សូមបញ្ជាក់ថា នៅអំឡុងរង់ចាំលទ្ធផលតេស្តលើកទី៤ នៃក្រុមចត្តាឡីស័កផ្សេងទៀត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកា តាមកាលកំណត់ ហើយក៏តម្រូវឱ្យក្រសួងអប់រំ យុវជននិងកីឡា ... Read More »

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥​ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ដែលទាក់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួនតាមផ្លូវអាកាស។ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យនាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យ វរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី នាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួនលោក ... Read More »

បុរសម្នាក់ចូលមកម៉ាស្សាសម្រួលសរសៃដែលចុករោយស្រាប់តែសន្លប់ស្តូកស្តឹង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចូលមកម៉ាស្សាសម្រួលសរសៃនៅហាងម៉ាស្សាមួយកន្លែង ខណៈដែលកំពុងឱ្យនារីបម្រើការធ្វើម៉ាស្សានិងសម្រួលសរសៃស្រាប់តែបរសរូបនេះសន្លប់ស្តូកស្តឹងដោយមិនដឹងពីមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចហាងម៉ាស្សាមួយកន្លែង(យីហោ98) តាមបណ្ដោយផ្លូវលេខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីនារីបម្រើការនៅក្នុងហាងម៉ាស្សាបានប្រាប់ថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកYAMAHA FZ ... Read More »

គ្រោះអគ្គិភ័យកេីតឡេីងទាំងព្រឹកព្រលឹមនៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកព្រលឹមថ្ងៃទី​១៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេ​លាម៉ោងប្រមាណ៧និង០០នាទី​ មានគ្រោះអគ្គិភ័យមួយបានកេីតឡេីងនៅក្នុងលំនៅឋានប្រជាពលរដ្ឋស្ថិត​ក្នុងក្រុមទី១ ភូមិចំការឫស្សី​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ដែល​មានម្ចាស់លំនៅឋានឈ្មោះ​ ពិន​ សម្បត្តិ​ ភេទ​ស្រី​ អាយុ៦៧ឆ្នាំ​ ។ ... Read More »

រថយន្តដឹកកម្មករបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយគេចពីម៉ូតូបើកបញ្ច្រាសគ្នាជ្រុលធ្លាក់ក្នុងស្រែតែសំណាងដែរកម្មករ៤២នាក់មិនរងគ្រោះថ្នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ណាស់មានកម្មករកម្មការិនី៤២នាក់ភ័យស្ទើរលស់ព្រលឹងខណៈដែលអ្នកបើករថយន្ដបើកជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ហើយគេចពីម៉ូតូដែលបើកបញ្ច្រាសគ្នាជ្រុលទៅធ្លាក់ក្នុងស្រែទែសំណាងដែរដែលមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៦និង១២៧ ... Read More »

ប្រធានាធិបតី​អាមេរិកលោក ​ត្រាំ បញ្ជា​ឲ្យ​កាត់បន្ថយ​កងទ័ព​បន្ថែមទៀត​ពី​អុីរ៉ាក់ និង​អា​ហ្វ​ហ្គានី​ស្ថាន​

អន្តរជាតិ៖ រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាមេរិក កាលពីថ្ងៃទី​១៧ វិច្ឆិកា​ ឆ្នាំ២០២០ថ្មីៗនេះ បានប្រកាសកាត់បន្ថយ​កងទ័ព​បន្ថែមទៀត​ពី​អុីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយលោក ដូ​ណា​ល់ ​ត្រាំ ប្រធានាធិបតី​អាមេរិក បានចេញ​បញ្ជា​ឲ្យ​កាត់បន្ថយ​កងទ័ព​។ព្រោះដំបូង​ឡើយ លោក​ ត្រាំ ចង់​ដកទ័ព​ទាំង​អស់ពី​ប្រទេស​ទាំងពីរ​នេះ ... Read More »

ដើម្បី​បញ្ចៀស​គ្រោះ​អត់ឃ្លាន​នៅ​បណ្ដាប្រទេស​ចំនួន​ អង្គការសហប្រជាជាតិ​(UN) បញ្ចេញ​លុយ​១០០​លាន​ដុល្លារ

អន្តរជាតិ៖ ដើម្បី​បញ្ចៀស​គ្រោះ​អត់ឃ្លាន​ក្នុងប្រទេស​ចំនួន​៧ ដែល​កំពុង​ញាំញី​ដោយ​សង្គ្រាម វិបត្តិ​សេដ្ឋកិច្ច បម្រែបម្រួល​អាកាសធាតុ និង​ជំងឺឆ្លង​COVID-19 ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​(OCHA) របស់​អង្គការសហប្រជាជាតិ​(UN) បាន​បញ្ចេញ​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ​​។​ នៅក្នុងសេចក្តីថ្លែងការណ៍​រប​ស់​OCHA បានបញ្ជាក់ថា ការបញ្ចេញ​ប្រាក់​ពី​មូលនិធិ​អាសន្ន​របស់​អង្គការសហប្រជាជាតិ​(CERF) ជា​វិធី​ដ៏​រហ័ស និង​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​គ្រោះ​អត់​ឃា្ល​ន​នៅ​ប្រទេស​ទាំង​៧​ខាងលើ​។CERF ជា​មូលនិធិ​របស់ ... Read More »

ឃាត់ខ្លួនបុរសស្រវឹងស្រាវាយម្ដាយក្មេកច្របាច់ក និងដៀលប្រពន្ធថា ពូជផិតប្តី

ខេត្តប៉ៃលិន៖  កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅកាលពីនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលពាក្យបណ្ដឹងអំពីករណីហិង្សាដោយចេតនាមួយករណីដែលប្រព្រឹត្តកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃខាងលើនៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងត្រង់បានឲ្យដឹងថាជនសង្ស័យឈ្មោះ ខន គឿន ភេទប្រុស ... Read More »

រថយន្តដឹកដែកអេតចាយបើកចុះចំណោតមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់ឆេះនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ រថយន្តដឹកដែកអេតចាយកបើកចុះចំណោតមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់បង្កជាអគ្គិភ័យឆាបឆេះរថយន្ត។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯងគឺរថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ ... Read More »

សម្តេចតេជោ«លាហើយព្រឹត្តិការណ៍៣វិច្ឆិកា​»

ភ្នំពេញ៖ ការសរសេរ​លេីកឡេីងបែបនេះ​ ត្រូវ​សម្តេចតេជោ​បញ្ជាក់ថា​ ដោយសារជាប់រវល់ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោលឬហាត់ប្រាណជាងមួយខែហើយ។ ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសម្ភារថ្មីពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាក ក្នុងបន្ទប់១៤ថ្ងៃ។អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។ សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេចនិងចុះហត្តលេខាលើឯកសារនាៗរួចហើយនិងពេលល្ងាចខ្ញុំបន្តការងារដដែល។ មូលហេតុដែលខ្ញុំធ្វើដូចនេះក៏ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃតើមានការប្រែប្រួលយ៉ាងណា? ។  ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់នឹងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយព្រឹត្តិការណ៍៣វិច្ឆិកា៕   ដោយ៖ ... Read More »

ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាគប់នឹងវត្ថុរឹងបណ្ដាលឲ្យស្លាប់បន្ទាប់ពីលួចចេកគេបាន២ស្ទង

ខេត្តកណ្ដាល៖  ជនសង្ស័យជាមុខសញ្ញាលួចម្នាក់ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាដេញគប់នឹងវត្ថុរឹងបណ្ដាលឲ្យត្រូវក្បាលស្លាប់ភ្លាមៗ ព្រោះតែជនសង្ស័យរូបនេះបានលួចចេកពងមាន់របស់គេចំនួន២ស្ទង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤និង៤០នាទីនៅចំណុចមាត់ស្រះក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យដែលប្រជាពលរដ្ឋគប់ស្លាប់នោះមានឈ្មោះ យ៉េប សុខក្រី ភេទប្រុស ... Read More »

លោកត្រាំចំណាយប្រាក់​៣លានដុល្លារ​សម្រាប់រាប់សន្លឹកឆ្នោតឡើងវិញនៅ​Wisconsin

ក្រុមការងាររៀបចំការបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ បានដាក់លិខិតស្នើទៅរដ្ឋ Wisconsin សុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ។ ក្រុមអ្នកជំនាញបានលើកឡើងថា បើទោះបីមានការរាប់សន្លឹកឆ្នោតក៏ពិបាកក្នុងការផ្លាស់ប្តូរលទ្ធផលនោះដែរ ។ គណៈកម្មការរៀបចំការបោះឆ្នោត រដ្ឋ Wisconsinបានបញ្ជាក់ថាទទួលបានប្រាក់៣លានដុល្លារ សម្រាប់ការចំណាយរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋនេះ។ លោកត្រាំ​ ចាញ់លោកបៃឌិនតែ ២០.៦០០សន្លឹកប៉ុណ្ណោះ ... Read More »

រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលបើកបុកពីក្រោយរថយន្តស្ទូចបណ្តាលឲ្យមនុស្ស៤នាក់គាបជាប់ក្នុងរថយន្តរងរបួសធ្ងន់និងស្រាល

ភ្នំពេញ​៖ រថយន្ត​វី​អាយ​ភីដឹក​អ្នកដំណើរ​​បើក​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្តស្ទូច​ពេញទំហឹង​បណ្ដាល​ឲ្យ​គាប​ជាប់​មនុស្ស​៤​នាក់រងរបួស​ធ្ងន់​និងស្រាលត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅមន្ទីរពេទ្យ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅម៉ោង ១១និង៣០នាទី​យប់ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​​មុនកើតហេតុគេ​ឃើញ​រថយន្ត​ដឹក​អ្នកដំណើរវី​អាយ​ភីរបស់ក្រុមហ៊ុនកាពីតូល​មួយគ្រឿង​​ពាក់ស្លាកលេខ ភ្នំពេញ 2AC-0590 ... Read More »

នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាមនៅខេត្តកណ្តាល

ខេត្តកណ្តាល ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៧:៣០នាទី កម្លាំងជំនាញ(ក៤)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយនាយករង ឃឹង សារ៉ាត់ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពីលោកលា ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបើកការស៊ើបអង្កេត ... Read More »