ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងសន្តិសុខទីក្រុងបាងកក ត្រៀមលក្ខណៈទប់ស្កាត់បាតុកម្ម ក្នុងពេលសភាបោះឆ្នោតផ្តល់ទំនុកចិត្តលើនាយករដ្ឋមន្ត្រី

នៅចុងសប្តាហ៍នេះ ​អាចនឹងមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ​ក្នុងពេលសភា បើកកិច្ចប្រជុំ​បោះឆ្នោតផ្តល់ទំនុកចិត្ត នាយករដ្ឋមន្ត្រី​​។ នៅពេលនេះ កម្លាំងប៉ូលិស​ប្រមាណ​ជាង ១ម៉ឺននាក់ បានដាក់ពង្រាយនៅទីក្រុងបាងកកដើម្បីគ្រប់គ្រងស្ថានភាព​។ សារព័ត៌មាន បាងកកប៉ុស្តិ៍​បានផ្សាយថា មានកម្លាំងប៉ូលិស​១២ពាន់នាក់ បានដាក់ពង្រាយទប់ស្កាត់ការធ្វើបាតុកម្ម​ ។ តាមប្រភពព័ត៌មាន ... Read More »

វៀតណាម អ្នកឆ្លងកូវីដ-១៩ ជាង ៨៣%​​មិនបញ្ចេញអការៈ

នៅល្ងាចថ្ងៃទី​១៩ខែកុម្ភៈ ​រដ្ឋលេខាធិការក្រសួងសុខាភិបាលវៀតណាម លោក ង្វៀង ត្រឿងសឺង និងក្រុមអ្នកជំនាញបានជួបប្រជុំស្តីពី ករណីឆ្លងកូវីដ​-១៩ នៅក្នុងប្រទេសនេះ ។ មកដល់ថ្ងៃទី ១៩ខែកុម្ភៈ វៀតណាម មានអ្នកជំងឺកូវីដ-១៩ ចំនួន​៧១៤នាក់កំពុងព្យាបាលនៅទូទាំងប្រទេស ។ ... Read More »

រថយន្តដឹកសត្វកណ្ដុរ​បេីកលឿនដាច់ហ្វ្រាំងបុករះម៉ូតូ១ គ្រឿងនិងរថយន្ត២គ្រឿង​ ធ្វេីឲ្យរបួសស្រាលម្នាក់

ភ្នំពេញ ៖​ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកសត្វកណ្ដុរមួយគ្រឿង​បានដាច់ហ្វ្រាំងបុករះម៉ូតូ១គ្រឿងនិងរថយន្ត២គ្រឿងទៀត​ បណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់រងរបួសស្រាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម​ តាមបណ្ដោយផ្លូវជាតិលេខ២​ កែងនិងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា ... Read More »

ក្រសួងប្រៃសណីយ៍ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway)

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៣ អនក្រ.បក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពី ការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្កេតឃើញថា មានប្រតិកម្មមួយចំនួនពីសំណាក់សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ... Read More »

លោក ហ៊ុន ម៉ាណែត ឧបត្ថម្ភម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដល់លេខាធិការដ្ឋាននៃគណៈកម្មាធិការវាយតម្លៃលក្ខណៈសម្បត្តិយោធិនដាក់ឲ្យចូលនិវត្តន៍ កងទ័ពជជើងគោក

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តឧបត្ថម្ភ ម៉ាស៊ីនកុំព្យូទ័រយួដៃចំនួន ៤គ្រឿង និងម៉ាស៊ីនព្រីនចំនួន ០៤គ្រឿង ដល់លេខាធិការដ្ឋានគណៈកម្មាធិការវាយតម្លៃលក្ខណៈសម្បត្តិយោធិនដាក់ឲ្យចូលនិវត្តន៍ កងទ័ពជើងគោក ដើម្បីប្រើប្រាស់បម្រើដល់កិច្ចការងារប្រចាំថ្ងៃរបស់អង្គភាព ។ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងនិងមិត្តភក្តិដែលជាអតីតសិស្សសាលាបាក់ទូកបានជួយរៀបចំពិធីបុណ្យសពជូនអតីតអ្នកគ្រូសីលធម៌ពលរដ្ឋជើងចាស់០១រូប

ភ្នំពេញ៖ អ្នកគ្រូ អេង សាវទ្ធី ជាអតីតគ្រូសីលធម៌ពលរដ្ឋនៃសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០រហូតចូលនិវត្តន៍ក្នុងឆ្នាំ២០០៨ បានទទួលមរណៈភាព កាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១០ព្រឹកដោយជំងឹគាំងបេះដូងក្នុងជន្មាយុ75។ ការទទួលអនិច្ចកម្មរបស់អ្នកគ្រូ បានបន្សល់កូន០៣នាក់ ស្រី០២ ប្រុស០១ នៅបន្តវេនជាគ្រូបង្រៀនដូចៗគ្នា ក្នុងនោះមាន ... Read More »

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្ថែមកម្លាំងបំពេញបេសកកម្ម ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ៖ នៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបន្ថែមកម្លាំងអន្តរាគមន៍ ទៅតាមគោលដៅមួយចំនួននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដោយសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ... Read More »

ខេត្តស្វាយរៀងអបអរសាទរពិធីបិទការប្រកួតសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២០-២០២១

ខេត្តស្វាយរៀង៖ លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានផ្ដាំផ្ញើដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ជាពិសេសគួរយកពេលវេលាលេងកីឡា ប្រសើរជាងយកពេលវេលាទៅប្រើប្រាស់មិនបានត្រឹមត្រូវ ឬប្រព្រឹត្តអបាយមុខផ្សេងៗ ដែលបង្កឲ្យមានផលប៉ះពាលដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ការផ្ដាំផ្ញើរបស់លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងធ្វើឡើងនៅក្នុងពិធីបិទការប្រកួតសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២០-២០២១នារសៀលថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២១។ លោកខៀវសំអុល ... Read More »

រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមស្នើ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ សូមគោរពជូនសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

កូរ៉េខាងត្បូង រកឱកាសផ្តល់ជំនួយ​ស្បៀងអាហារនិង ជី ដល់កូរ៉េខាងជើង

អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េខាងត្បូង​​​បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងសេអ៊ូល​ នៅតែបន្តរក្សាគោលនយោបាយជួយដល់កូរ៉េខាងជើងក្នុងវិស័យមនុស្សធម៌ ស្បៀងអាហារ និងជីកសិកម្ម ដល់កូរ៉េខាងជើង បើទោះបី​ស្ថានភាពនយោបាយប្រទេសទាំងពីរនៅតែតានតឹងដាក់គ្នា​។ នៅថ្ងៃទី ១៩​ខែកុម្ភៈ ក្រសួងឯកភាពជាតិ កូរ៉េខាងត្បូង​ កំពុងតែពិភាក្សាស្តីពីវិធានការជួយដល់ កូរ៉េខាងជើង ​ទាំងស្បៀងអាហារ និងជីកសិកម្ម​ ... Read More »

ការប្រកាសនិងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២០

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីប្រកាសនិងប្រគល់ពានរង្វាន់អក្សរសិល្ប៍ឥន្ទ្រទេវី ឆ្នាំ២០២០ ដល់ជយលាភីប្រលងតែងនិពន្ធប្រលោមលោកនិងកំណាព្យរឿង ក្រោមអធិបតីភាពលោកជំទាវ ... Read More »

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់កងកម្លាំងជួរមុខ

ខេត្តបន្ទាយមានជ័យ៖ ជំនួសមុខឲ្យកងពលតូចថ្មើរជើងលេខ៥១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគបាលជាតិ លោក អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ ... Read More »

លទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក បណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបសន្ទនាតាមទូរស័ព្ទជាមួយ basge sn mäees leupem (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា។ នៅវេលាម៉ោង ០៥:០០ ល្ងាច ... Read More »

ម្ចាស់ facebook អាខោនឈ្មោះ (VL Smile) រិះគន់ ហាង LACOSTEថា, បុគ្គលិកមើលងាយអតិថិជន !

ភ្នំពេញ៖ អាចម្ចាស់ account facebook ខាងលើ មានការពេញនិយមចំពោះការប្រើប្រាស់របស់ប្រេនៗ សុខចិត្តចំណាយពេលវេលា និងប្រាក់ក្នុងតម្លៃខ្ពស់ ដើម្បីទៅជាវផលិតផលម៉ាក LACOSTE ឱ្យទំនើប ទាន់សម័យ ។ ប៉ុន្តែត្រូវខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបាននូវការស្វាគមន៍ពីបុគ្គលិកនៃក្រុមហ៊ុននេះ ... Read More »

អក្សរសិល្ប៍ខ្មែរ រឿង”មរណៈមាតា” នឹងយកមកផលិតជាភាពយន្តភាគខ្នាតវែងលើកដំបូងប្រកបដោយគុណភាព

ភ្នំពេញ៖ អត្ថបទកំណាព្យអក្សរសិល្ប៍ខ្មែរដ៏មានប្រជាប្រិយគឺរឿង”មរណៈមាតា” ត្រូវបានផលិតកម្មភូមិពេជ្រភាពយន្ត យកមកផលិតជាភាពយន្តភាគខ្នាតវែងជាលើកដំបូងដែលស្ថិតក្រោមការចាយទុនជិត៣០ម៉ឺនដុល្លារអាមេរិក។ វានឹងក្លាយជាភាពយន្តដែលមានគុណភាពប្រកួតប្រជែងមួយក្រោមការផលិតដោយសម្រិតសម្រាំង និងយកចិត្តទុកដាក់អមដោយការចាយទុនខ្ពស់ផងនោះ។ កម្មវីធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១នេះនៅទូរទស្សន៍PNNដែលជាកម្មវិធីក្រុងពាលីទ្រង់ទ្រាយធំមិនធ្លាប់មានមួយត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេងដោយមានតារាសម្តែងរាប់សិបនាក់ក្នុងភាពយន្តតែងខ្លួនក្នុងសម្លៀកបំពាក់ប្រណីតបុរាណខ្មែរ អមដោយការដង្ហែរក្បួនដោយសត្វដំរី ដែលនេះគឺជាការដកស្រងចេញពីក្នុងឈុតឆាកមួយនៃភាពយន្តខាងលើ។ កញ្ញា ចែឡេង ដែលជាតួងឯកស្រីក្នុងភាពយន្តនេះលើកឡើង ថា ជាអារម្មណ៍ថ្មីប្លែក ... Read More »

បុរសម្នាក់ត្រូវរថយន្តស្ទូចបុកនិងកិនបែកក្បាលទាំងមួកស្លាប់នៅកន្លែងភ្លាមៗ

ភ្នំពេញ៖យុវជនម្នាក់ត្រូវបានរថយន្តស្ទួចដឹកសសរគ្រឹះ មួយគ្រឿង បើក បុក ហើយកិនបែកក្បាលទាំងមួក ស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងខណះពេល ដែលជិះម៉ូតូ ម៉ាក MSXពណ៌សលាយខ្មៅមួយគ្រឿង។ គ្រោះថ្នាក់នេះដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃ ត្រង់ថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២១ ... Read More »

លោក គឹម សន្តិភាព: សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការ Share ព័ត៌មានបំភ្លៃរឿងចាក់វ៉ាក់សាំង អាចប្រឈមនឹងការស្រាវជ្រាវរបស់សមត្ថកិច្ច!

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១ ថា, សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការ Share ព័ត៌មានបំភ្លៃរឿងចាក់វ៉ាក់សាំង អាចប្រឈមនឹងការស្រាវជ្រាវរបស់សមត្ថកិច្ច!លោករដ្ឋលេខាធិការបានបញ្ជាក់ថា, ពាក់ព័ន្ធទៅនឹងការផ្សាយព័ត៌មានមិនពិត ... Read More »

លោកយាយចំណាស់ម្នាក់ត្រូវជនមិនស្គាល់មុខសម្លាប់ក្នុងបន្ទប់នៅស្រុកកោះធំ

ខេត្តកណ្ដាល៖ មានករណីឃាតកម្មមួយ ដោយលោកយាយម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់សម្លាប់ បណ្ដាលឲ្យស្លាប់ក្នុងបន្ទប់ ខណៈនៅផ្ទះម្នាក់ឯង ដែលបង្កការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី​១៨​ ខែ​កុម្ភៈ​​ ឆ្នាំ​២០២១​ វេលាម៉ោង​១០​និង៣០នាទី ស្ថិតក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ​ ខេត្តកណ្ដាល​។ មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ... Read More »

ក្រោយ​អាមេរិក​ ដាក់ទណ្ឌកម្មលើ​របប​យោធា​មី​យ៉ាន់​ម៉ា​, ពេល​នេះ​ដល់​វេន​ចក្រភព​អង់គ្លេស និង​កាណាដា​ដាក់ទណ្ឌកម្ម​ម្តង

អន្តរជាតិ​៖​ ក្រោយ​សហរដ្ឋអាមេរិក​​​ បាន​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​របប​យោធា​មី​យ៉ាន់​ម៉ា​ ដែល​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ពីលោកស្រី អោង​សាន ស៊ូ​ជី នៅ​ដេីមខែកុម្ភៈ​នេះ​។ ពេលនេះដល់វេនចក្រភព​​អង់គ្លេស និងកាណាដា​ ​ក៏​បាន​ដាក់ទណ្ឌកម្ម​លើ​របប​យោធា​មី​យ៉ាន់​ម៉ាននេះដែរ​។ ​អង់គ្លេស ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​សំខាន់ៗ​បីនាក់​ក្នុង​ក្បាលម៉ាស៊ីន​រដ្ឋាភិបាលយោធា តែ​មិនមាន​ឈ្មោះ​ប្រមុខ​របប​យោធា​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ... Read More »

គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុករថយន្តពីក្រោយ បណ្តាលឱ្យខូចខាតរៀងខ្លួន នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នាពីក្រោយ ដោយសារអកហ្សឺជាមួយរថយន្តមួយគ្រឿងទៀតនៅខាងមុខ បណ្តាលឱ្យរងការខូចខាត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៧០ ត្រង់ចំណុចស្តុបបឹងកក់ ... Read More »

សែលកាត បន្តផ្តល់រង្វាន់ជូនអតិថិជន នូវទឹកប្រាក់ចំនួន $80,000 (៨ម៉ឺនដុល្លារអាមេរិក)

ក្រុមហ៊ុន សែលកាត ពិតជារំភើបជំនួសអតិថិជន ដែលរស់នៅខេត្តព្រះសីហនុ មានសំណាង ឈ្នះលុយសុទ្ធ $80,000 ក្នុងកម្មវិធី “ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ” ពីសែលកាត កាលពីថ្ងៃទី១៨ មករា ២០២១ កន្លងទៅនេះ ។ អតិថិជនដែលមានសំណាងរូបនោះឈ្មោះ ... Read More »

កម្លាំងនគរបាលស្រុកស្វាយចេក ឃាត់ខ្លួនមេខ្យល់ ចំនួន០២នាក់អ្នកដឹកជញ្ជូន០១នាក់និងពលករចំនួន០៤នាក់

ខេត្តបន្ទាយមានជ័យ៖ មេខ្យល់នាំពលករឆ្លងដែនចំនួន២នាក់និងអ្នកដឹកជញ្ជូនម្នាក់រួមទាំងពលករខ្មែរ៤នាក់នៅយប់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១ កម្លាំងនគរបាលខេត្តនិងកម្លាំងនគរបាលស្រុកស្វាយចេក បានធ្វើការឃាត់រថយន្តម៉ាកកាម៉ារីបាឡែន០១គ្រឿង ពណ៌ឆ្លូញ ពាក់ស្លាកលេខ បាត់ដំបង. 2A.8587 ដឹកជញ្ជូនពលករខ្មែរប្រុស ស្រី ចំនួន០៤នាក់ ឆ្លងដែនទៅប្រទេសថៃ ​នៅចំណុចមុខក្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ... Read More »

ខឹងប្អូនថ្លៃកាប់ត្រូវប្អូនស្រីបង្កើតរង របួសធ្ងន់បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលស្រុក ព្រះនេត្រព្រះ ឃាត់ខ្លួនពីបទប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស ដោយយកកាំបិតខ្វែវកាប់ទៅលើប្អូនស្រីបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ នៅវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។ ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ យ៉ុន ... Read More »

ក្រោយរងការរិះគន់ថាលួចចម្លងម៉ូតសម្លៀកបំពាក់ពីតារាល្បីថៃ គង់ ចាន់ស្រីមុំ ចេញមុខបញ្ជាក់

      ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុខនេះលេចចេញសាររិះគន់ជាច្រើនទៅកាន់តារាសម្តែង និងពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ ជុំវិញការចម្លងម៉ូតសម្លៀកបំពាក់តាមតារាស្រីថៃល្បីឈ្មមោះម្នាក់គឺអ្នកនាង Mai Davika នូវឈុតសម្លៀកបំពាក់ការ៉ូពណ៌ក្រហមស និងនៅមានឈុតរ៉ូបពណ៌ស្វាយស្រាលដែលធ្លាប់បានស្លៀកដោយតារាស្រីថៃល្បីឈ្មោះ Chompooនោះផងដែរ។ ... Read More »

ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយចំនួនស្ថិតនៅខាងជើងភូមិស្រែសោមថ្មី

ខេត្តត្បូងឃ្មុំ ៖​ ប្រជាពលរដ្ឋឈ្មោះ ឌឿន សាមឿន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ពេលគាត់ភ្ជួរដីចំការ​ ស្ថិត​នៅ​ខាងជើងភូមិស្រែ​សោមថ្មី ឃុំកំពាន់ ... Read More »

ជនអន្តោប្រវេស​១១លាននាក់មានសង្ឃឹមក្លាយជាពលរដ្ឋពេញសិទ្ធ នៅលើទឹកដីអាមេរិក

តាមច្បាប់ថ្មី ពលរដ្ឋដែលរស់នៅទឹកដីអាមេរិក មិនមានឯកសារចាប់ពី ចាប់ពី​៨ឆ្នាំឡើងទៅ នឹងទទួលបានសញ្ជាតិអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខ នេះជាដំណឹងមួយយ៉ាងល្អសម្រាប់ជនភៀសខ្លួនក្នុងទឹកដីអាមេរិក ។ នៅថ្ងៃទី ១៥ខែកុម្ភៈ គណបក្សប្រជាធិបតេយ្យអាមេរិក​បានប្រកាស គម្រោងបើកផ្លូវឲ្យពលរដ្ឋ ដែលរស់នៅអាមេរិក មិនទាន់មានសញ្ជាតិចំនួន​១១លាននាក់ ទទួលបានលិខិតស្នាមក្លាយជាពលរដ្ឋពេញលេញ ... Read More »

ការទូតវ៉ាក់សាំងរបស់ប្រទេសឥណ្ឌា ឈ្នះធំនៅក្នុងតំបន់ការីប៊ីន

ឥណ្ឌាបានផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ រាប់សិបលានដូស ដល់បណ្តាប្រទេសនៅតំបន់ ការីប៊ីន(Caribe) ដែលជាប្រទេស ដែលត្រូវគេទុកចោលនៅពីក្រោយ​ ក្នុងការប្រកួតប្រជែងទិញវ៉ាក់សាំង ។ ឥណ្ឌាក៏បានផ្តល់វ៉ាក់សាំង កូវីដ-១៩ រាប់សែនដូសដល់តំបន់ការីប៊ីន និងប្រទេសក្រីក្រផ្សេងទៀត ដែលជានយោបាយការទូតវ៉ាក់សាំង ប្រកួតប្រជែងជាមួយចិន​។ ជាមួយគ្នានេះដែរ ... Read More »

អាមេរិកប្រកាសផ្តល់ជំនួយ ៤ពាន់លានដុល្លារ ដល់កម្មវិធីវ៉ាក់សាំង Covax របស់​​WHO

មន្ត្រីអាមេរិក កាលពីថ្ងៃទី​១៨ខែកុម្ភៈ បានប្រកាសថា​ប្រធានាធិបតីបៃឌិន សម្រេចផ្តល់ជំនួយជាទឹកប្រាក់​រហូតដល់ទៅ​៤ពាន់លានដុល្លារ​ដល់កម្មវិធីវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ Covax របស់អង្គការសុខភាពពិភពលោក ដើម្បីចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ប្រធានាធិបតីបៃឌិន នឹងប្រកាសពីការចំណាយ​ខាងលើ នៅក្នុង កិច្ចប្រជុំ G7 តាមអនឡាញ នៅថ្ងៃទី ... Read More »

អាជ្ញាធរស្វែងរកឃាត់ខ្លួនពលករ ខ្មែរម្នាក់រត់ពីធ្វើចត្តាឡីស័កមកធ្វើមណ្ឌលចត្តាឡីស័ក ​បន្ត

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់​បានរត់ចេញពីកន្លែងមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪកម្រិត២ ក្រុងសិរីសោភ័ណ   មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៅ ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ខេត្ត ពាក់ព័ន្ធ ដើម្បីជួយស្វែងរកនិង នាំខ្លួន ពលករខ្មែររូបនោះ មកធ្វើចត្តាឡីស័កវិញ ។ បើយោងតាមមន្ត្រីចម្រុះនៅមណ្ឌលចត្តាឡីស័កកម្រិត ... Read More »

លោកអភិបាលខេត្តស្វាយរៀងផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដោយគ្មានការលើកលែងនោះឡើយ

ខេត្តស្វាយរៀង៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក​ ជុំ​ ហាត​ប្រធានក្រុមប្រឹក្សាខេត្ត​លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តបានអញ្ជេីញជួបសំណេះសំណាល​ សួរសុខទុក្ខ​ ... Read More »