ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ ជួសជុលផ្លូវសំបុកមាន់ ក្នុងភូមិធំជើង និងភូមិធំត្បូង

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ពញាពន់ ចុះជួសជុលផ្លូវសំបុកមាន់ ដោយកៀរកិនបង្ហាប់ សំបុកមាន់ទំហំ៤៥ម៉ែតក្រឡា និងកាយចង្អូរចិញ្ចើមផ្លូវ កុំអោយដក់ទឹក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ... Read More »

ផ្ទុះប្រតិកម្មក្រោយក្រុមហ៊ុនទេសចរណ៍នៅអូស្ត្រាលី ដាក់រូបប្រាសាទអង្គរតែដាក់ពាក្យវៀតណាម, ក្រសួងទេសចរណ៍ ទាក់ទងឱ្យកែសម្រួល

ភ្នំពេញ៖ ពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិជាច្រើនទៀត បានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែលយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមនៅពីលើ។ «Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ... Read More »

ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈនៃអាជ្ញាធរជាតិអប្សរាចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ

សៀមរាប : នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈរបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ កិច្ចការនេះមានការរៀបចំបង្គោលរបងខណ្ឌផ្លូវកុំឱ្យយានជំនិះជិះចូលឬចតទុក ឱ្យមានរបៀបរៀបរយនិងកាប់ឆ្ការមែកឈើផ្សេងៗដែលប៉ះពាល់ដល់ការធ្វើដំណើរទៅប្រាសាទ ដើម្បីឱ្យមានសោភ័ណភាពស្រស់ស្អាតនិងបង្ការគ្រោះថ្នាក់ដល់ទេសចរ៕ ដោយ៖ ស សម Read More »

រដ្ឋបាលខេត្តកោះកុង ប្រគល់សម្ភារសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ ២២២ គ្រួសារ

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃអង្គារ  ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សម្ភារសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ ២២២ គ្រួសារមកពីភូមិចំនួន១០ ក្នុង​ឃុំ​បឹង​ព្រាវ ... Read More »

វិមាន Taj Mahal របស់ឥណ្ឌា ចាប់​ផ្ដើមបើកទទួល​ភ្ញៀ​វវិញ​ បើទោះជាករណី​ឆ្លង COVID-19 នៅតែបន្តកើនឡើងក៏ដោយ

អន្តរជាតិ៖ អាជ្ញាធរឥណ្ឌា នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះបានប្រកាស​បើក​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​វិមាន Taj Mahal ដែល​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយរបស់ប្រទេសឥណ្ឌា ដែល​នេះ​ជា​សញ្ញា​នៃ​ការបើក​ដំណើរការ​អាជីវកម្ម​ដូច​ធម្មតា​វិញ​។ បើទោះបីជាស្ថានភាពCOVID-19 នៅ​ប្រទេស​មួយនេះ នៅតែបន្ត​អាក្រក់​ដដែល​ដោយ​ករណី​ឆ្លង​នៅ​ឥណ្ឌា អាចមាន​ច្រើនជាង​ចំនួន​ឆ្លង​នៅ​អាមេរិក​នៅពេល​ខ្លី​ខាងមុខ​។​ ​បើតាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន ... Read More »

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និង នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ... Read More »

គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB)បានអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦វិស័យ ចំនួន ៣៣មុខរបរ

ភ្នំពេញ៖ គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) បានផ្តល់យោបល់ ឯកភាព អនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល និងលិខិតបទដ្ឋានគតិយុត្តដែលបានអភិវឌ្ឍក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់គាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា(CQF) ឱ្យផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន(AQRF) ដូចជាការគាំទ្រប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា(CBACS) ដើម្បីលើកកម្ពស់និងជំរុញការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ។ ... Read More »

ទីតាំងលក់សាំង៣កន្លែងទៀតត្រូវបានកម្លាំងជំនាញការិយាល័យពន្លត់អគ្គិភ័យបន្តចុះត្រួតពិនិត្យក្នុងមូលដ្ឋានខណ្ឌដូនពេញដើម្បីបង្ការនិងការពារកុំឱ្យមានអគ្គិភ័យកើតឡើង

ភ្នំពេញ៖​ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យឲ្យអស់ពីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។  ក្រោយពីទទួលបានបទបញ្ជានេះរួចមក នៅព្រឹកថ្ងៃទី២២ ... Read More »

ស្នងការខេត្តកណ្តាល មានចំណាត់ការខ្ពស់ ចំពោះការស្នើអន្តរាគមន៍ពីប្រជាពលរដ្ឋតាមមូលដ្ឋាន នូវព័ត៌មាន ណាផ្តល់មកពិតៗ

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយទទួលបានព័ត៌មានពីគណនីហ្វេសប៊ុករបស់បងប្អូនប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ចូលក្នុងផេកស្នងការដ្ឋាន មានខ្លឹមសារថា៖ “សូមអភ័យទោសផងលោកពូ នៅភូមិរកាឃុំក្រាំងយ៉ូវ ស្រុកស្អាង មានការ ល្បែងស៊ីសងរាល់ថ្ងៃ បៀរ និងអាប៉ោង នៅផ្ទះ ជ័យសល់ ... Read More »

អភិបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀងចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ

ខេត្តពោធិ៍សាត់៖ បើយោងតាមប្រភពមន្ទីរព័ត៌មានខេត្តពោធិ៍សាត់បានរាយការណ៍ឱ្យដឹងថា៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀងចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ។ ដោយឡែកបើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក ... Read More »

ថ្នាក់ដឹកនាំកីឡាបាញ់កាំភ្លើង ជំរុញការប្រកួតឲ្យបានច្រើន ដើម្បីបង្កើនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេម-២០២៣

ភ្នំពេញ៖ លោក​ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានជំរុញមន្ដ្រីក្រោមឱវាទ ក្នុងការរៀបចំការប្រកួតឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីសម្រួចសមត្ថភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅរកការប្រកួតលើឆាកអន្ដរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ការថ្លែងបែបនេះក្រោយពេលសហព័ន្ធបានសម្រេចបង្កើតក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងកម្ពុជាអន្តរជាតិ នៅក្នុងមហាសន្និបាតវិសាមញ្ញ ... Read More »

មិនរៀនរស់ធ្វើល្អ បែរជាទៅបង្កអន្តរាយដល់ផ្ទះគេ គេចខ្លួន១សប្តាហ៍ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖ ចុះបើរស់នៅក្នុងសង្គមនឹងគេ ការងារចំណេញមិនប្រមូលផ្ដុំធ្វើ ទៅធ្វើការងារវិនាសកម្មអន្តរាយទៅវិញ អ្វីការងារ ការងារណាក៏មានតំលៃ ទីបំផុយប្រព្រឹត្តអំពើល្មើសក្នុងសង្គម នាំទុក្ខដល់ខ្លួនឯងជាប់ទោសជាប់ច្រវាក់ថែមទៀត គឺបុរសនេះ បានយកដបសាំងរុំនឹងក្រណាត់ ដុតឲ្យឆេះ រួចគប់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋនៃគ្រួសារមួយ បណ្ដាលឲ្យឆាបឆេះធំគ្រាន់បើនៅមុខផ្ទះ ប៉ុន្តែមិនទាន់ឆេះផ្ទះទាំងមូលនោះទេ ត្រូវបានម្ចាស់ផ្ទះ ... Read More »

លោក ជាវ តាយ ដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត

ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តកំពត លោក ជាវ តាយ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពត។ នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ... Read More »

មេបញ្ជាការកងទ័ពឥណ្ឌានិងចិន ជួបពិភាក្សាគ្នាជាថ្មី ក្រោយជាប់គាំងជិត​២ខែ

មេបញ្ជាការជាន់ខ្ពស់កងកម្លាំងទាហានឥណ្ឌានិងចិន​បានជួបពិភាក្សាគ្នាជាថ្មី​​ក្រោយការជាប់គាំង​ជិតពីរខែកន្លងមក​។ កិច្ចពិភាក្សាចុងក្រោយបំផុតរវាងមេទ័ពប្រទេសទាំងពីរ គឺនៅ​ថ្ងៃទី​២ ខែសីហា ដោយកិច្ចពិភាក្សានោះមានរយៈរហូតដល់ទៅ​១០ម៉ោង តែមិនទទួលបានលទ្ធផលវិជ្ជមានឡើយ។ មេបញ្ជាការកងទ័ពឥណ្ឌានិងចិនបានជួបពិភាក្សាគ្នា ក្រោយរយៈពេល​គាប់គាំងជាង​៥០ថ្ងៃ​។ជំនួបពិភាក្សាគឺដើម្បីបញ្ចប់ភាពតានតឹង​ ខណៈរដូវរងាជិតមកដល់ ធ្វើឱ្យប៉ះពាល់ដល់សកម្មភាពយាមល្បាតតាមព្រំដែន។ ជំនួបពិភាក្សាខាងលើកើតឡើង​​ក្រោយពេលឥណ្ឌាបានប្រកាសចំណាយប្រាក់​៤០០លានដុល្លារ ជីករូងក្រោមដី​នៅព្រំដែនជាប់ប្រទេសចិន ដើម្បីកាត់បន្ថយពេលវេលាបញ្ជូនទាហាន​ទៅព្រំដែន​ដោយប្រើពេលតែ​១០នាទីប៉ុណ្ណោះ។ សារព័ត៌មាន South ... Read More »

លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដ្ឋានសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រភពពីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរថា ... Read More »

ថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានអង្គភាពទ័ពធ្វើការប្រគល់ជូនជាលើកទី២ដល់ មន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧

ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានប្រគល់ថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ ខេត្តសៀមរាប ចំនួន៣២១,០៣៥,០០០រៀល។ នៅក្នុងពិធីនោះដែរ ... Read More »

រដ្ឋាភិបាលជប៉ុន នឹង​ផ្ដល់​​ប្រាក់ឧបត្ថម្ភ​ឲ្យ​គូ​ស្វាមីភរិយា​ ដែល​រៀបការ​ចាប់ពី​ខែមេសា ឆ្នាំ​២០២១​ខាងមុខ ដើម្បី​ជំរុញ​កំណើន​អត្រាកំណើត​ទារក

អន្តរជាតិ៖ ដើម្បីដោះស្រាយ​បញ្ហា​អត្រាកំណើត​ទារករបស់​ប្រជាជនខ្លួនរដ្ឋាភិបាលជប៉ុន បានសម្រេចឧបត្ថម្ភ​លុយមួយ​ផ្នែក​នៃ​កម្មវិធី​គាំទ្រ​អ្នក​រៀបការ​ថ្មី​ថ្មោង ការ​ចាប់ពី​ខែមេសា ឆ្នាំ​២០២១ខាងមុខនេះ​តទៅ ។ ដោយគូស្វាមីភរិយា នឹងមាន​លទ្ធភាព​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​រហូតដល់ ៦០​ម៉ឺន​យេន (​ជាង​៥៧៥៣​ដុល្លារ​) ដើម្បី​ចែត​ចាត់ការ​ចំណាយ​ផ្សេងៗ ខណៈ​ពួកគេ​ត្រៀម​ចាប់ផ្ដើម​ជីវិត​គ្រួសារ​។ ​បើតាម​​ប្រភព​ព័ត៍មានពីរដ្ឋាភិបាល​ជប៉ុន ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ... Read More »

បុរស២នាក់លង់ទឹកស្លាប់២ករណីផ្សេងគ្នា កាលពីថ្ងៃទី២០.២១ ខែកញ្ញា

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានបុរសចំនួន២នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងករណីលង់ទឹក២ករណីផ្សេងគ្នា ដែលបានកើតឡើងនៅស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។  អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ... Read More »

រឿងព្រេងខ្មែរ÷រឿង បុរសបាញ់ទុង

មាន​និទាន​មួយ​ដំណាល​ថា  នៅ​ស្រុក​មួយ​នោះ មាន​បុរស ២ នាក់ ម្នាក់​ឈ្មោះ​ចៅ​សោកែ ម្នាក់​ទៀត​ឈ្មោះ​ចៅ​ពាលោ ៗ ទៅ​រក​រៀន​មន្ត​អាគម​ចេះ​សព្វ​គ្រប់ ហើយ​តែង​រក​ឧបាយកល​ចំហូវ​យក​ទ្រព្យ​របស់​គេ​មក​ជា​របស់​ខ្លួន ។ ថ្ងៃ​មួយ​ចៅ​សោកែ​ចេញ​ទៅ​បាញ់​ទុង​បាន​មួយ ។ ចៅ​ពាលោ​គិត​ថា “ ... Read More »

រដ្ឋាភិបាលស្វ៊ីស គម្រោងចាយរាប់ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងថ្មី នឹងធ្វើប្រជាមតិសួរយោបល់ពីពលរដ្ឋខ្លួន

អន្តរជាតិ៖ ដើម្បីឲ្យប្រជាជនបញ្ចេញមតិរបស់ខ្លួន ក្នុងគម្រោងចាយរាប់ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងថ្មី ខណៈដែលប្រទេសស្វ៊ីស ដែលចាត់ទុកជាប្រទេសអព្យាក្រឹត ហើយបច្ចុប្បន្នគ្មានសត្រូវនៅចំពោះមុខ ។ហើយគម្រោងនេះ ត្រូវបានរងការរិះគន់ធ្ងន់ៗពីប្រជាជននិងអ្នកនយោបាយស្វ៊ីស ខណៈប្រជាមតិមួយនឹងរៀបចំនៅចុងសប្ដាហ៍នេះ ។ អ្នកស្រី Priska Seiler Graf ... Read More »

នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ សៅសុខា អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុុជ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ... Read More »

រដ្ឋបាលខណ្ឌចំការមនទទួលទេយ្យទាន និងទេយ្យវត្ថុ ពីព្រះចៅអធិការវត្តមណីរតនារាម ហៅវត្តទួលទំពូង

ភ្នំពេញ ៖ ទេយ្យទាន ក៏ដូចជាទេយ្យវត្ថុជាច្រើនរួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនធំ ត្រូវបានព្រះចៅអធិការវត្តមណីរតនារាម ហៅវត្តទួលទំពូង ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងរដ្ឋបាលខណ្ឌចំការមន ព្រមទាំងសង្កាត់ទាំង៥ នៅក្នុងមូលដ្ឋានខណ្ឌចំការមន និងសង្កាត់ទំនប់ទឹកក្នុងខណ្ឌបឹងកេងកង ដើម្បីយកទៅប្រើប្រាស់ក្នុងការបន្តសកម្មភាពមនុស្សធម៌ចែកជូនដល់ពលរដ្ឋក្រីក្រ ទុរគតជន និងគ្រោះមហន្តរាយផ្សេងៗ។ ... Read More »

កិច្ចប្រជុំពិនិត្យវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(បញ្ជីឆ្នាំ២០១៩)និងជម្រុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធលើអចលនវត្ថុជាទ្រព្យសម្បត្តិរបស់រដ្ឋ

ខេត្តស្វាយរៀង៖ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(បញ្ជីឆ្នាំ២០១៩)និងជម្រុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធលើអចលនវត្ថុជាទ្រព្យសម្បត្តិរបស់រដ្ឋនាព្រឹកថ្ងៃទី២១ខែកញ្ញានៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២១រហូតដល់២៥ខែកញ្ញាឆ្នាំ២០២០។ ក្នុងឪកាសនោះលោក ជូ សុធី ប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀងបានអោយដឹងថាក្នុងការអនុវត្តនាពេលកន្លងមក មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ក្នុងនាម​ជាសេ​នា​ធិ​​ការរបស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ បានខិតខំពង្រឹងការគ្រប់គ្រង ផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្ត និង​បាន​ធ្វើការផ្សព្វផ្សាយណែនាំ​ជាប្រចាំដល់អាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ... Read More »

បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​នៅ​ជុំវិញ​ពិភពលោក ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ថែមទៀត​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​បាត់បង់

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃទី​២០ ខែកញ្ញាឆ្នាំ២០២០ ធ្វើឡើង​ចំ​ពេលដែល​អង្គការសហប្រជាជាតិ​ត្រៀម​រៀបចំ​ជំនួប​ស្តីពី​ជីវៈចម្រុះ​មួយ​នៅក្នុង​ខែកញ្ញា​នេះ បានបញ្ជាក់ថា៖ បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​នៅ​ជុំវិញ​ពិភពលោក បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ថែមទៀត​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​បាត់បង់ ក៏ដូចជា​ការគាំទ្រ​ការប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​។​ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បន្តថា ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​៥៦០ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​មានតម្លៃ​ប្រមាណ​៤​ពាន់​ពាន់​លាន​ដុល្លារដែល​ក្នុងនោះ​មាន Walmart Citigroup និង Microsoft ... Read More »

បុរសជើងខ្លាំងវ៉ៃសង្សារខ្លួនប៉ោងមុខ ប៉ោងភ្នែក ត្រូវនគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួនទៅតុលាការ

ភ្នំពេញ ៖​  បុរសជើងខ្លាំងដែលវ៉ៃសង្សាររបស់ខ្លួនប៉ោងមុខ ប៉ោងភ្នែក កាលពីពេលថ្មីៗនេះត្រូវបាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការហើយ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះដើម្បីចាត់ការតាមនីតិវិធី។ សូមបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ... Read More »

សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត «ក» ដើម្បីត្រៀមខ្លួនថ្ងៃប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ លោកកែវ រ៉េមី បានបញ្ជាក់ថា ក្នុងនាម ជាអាជ្ញាកណ្តាល គឺការផ្តល់ភាព យុត្តិធម៌ ជូនដល់ កីឡាករ កីឡាការិនី គឺមានភាពសំខាន់ ខ្លាំងណាស់ ជាពិសេស មិនត្រូវប្រកាន់ ... Read More »

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ

ខេត្តកំពង់ធំ ៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ លោកមេបញ្ជាការរង កងទ័ពជើងគោក និងមេបញ្ជាការ យោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការត្រួតពិនិត្យកម្លាំង មធ្យោបាយ និងគ្រឿងបំពាក់ផ្សេងៗ ដើម្បីត្រៀមចល័តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ ... Read More »

ម៉ាក សែនសូនីតា បង្ហាញឈុតពរពោះជិតគ្រប់ខែ

​ភ្នំពេញ៖ តារាសម្តែង ម៉ាក សែនសូនីតា បានបង្ហាញមុខជាមួយរូបរាងពរពោះកូនប្រុសដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយផលិតករភាពយន្តល្បីឈ្មោះលោក ប៉ុល វិបូ។រូបថតដ៏ទាក់ទាញជាច្រើនសន្លឹកត្រូវបានបង្ហាញជាមួយនឹងសម្រស់ស្រស់ផូរផង់គួរឲ្យចាប់អារម្មណ៍ទោះបីជិតគ្រប់ខែហើយក៏ដោយ។ ទីបំផុតកូនក្នុងផ្ទៃរបស់តូតាពេលនេះមានវ័យជាង៧ខែ ខណៈដែលទើបនឹងរៀបការបាន៦ខែប៉ុណ្ណោះហើយដំណក់ឈាមរួមគ្នានេះដែលធ្វើឲ្យពួកគេសម្រេចចិត្តមិនរំសាយមង្គលការទោះស្របកាលនោះគឺជាពេលវេលានៃការរីករាលជាសាកលនៃជំងឺកូវីដ-១៩ដ៏ស្រួចស្រាវនោះក៏ដោយ។ទោះជាយ៉ាងណាមិនមានការរិះគន់ណាមួយនោះទេ ចំពោះការមានផ្ទៃពោះមុនរៀបការនេះ ស្របពេលដែលមានសិល្បករជាច្រើនបានជ្រើសរើសរួមរស់ជាមួយគ្នាទាំងមិនទាន់រៀបការក៏មានរហូតសិល្បករខ្លះបានមានផ្ទៃពោះទាំងមិនទាន់រៀបការផងដែរ។ រូបថតផ្អែមល្ហែម និងយកចិត្តទុកដាក់ពីស្វាមី កាន់តែធ្វើឲ្យ តារាស្រីរូបនេះទទួលបានការសរសើរពីភព្វសំណាងរបស់នាងខ្លាំងដែលបានស្វាមីពូកែយកចិត្ត និងមានជំនាញលើការងាររកស៊ីច្រើនមុខផងដែរ។ ... Read More »

ជា វិបុល សាងផ្នួសបួសជាព្រះសង្ឃ សងគុណមាតាបិតា

    ភ្នំពេញ ៖ ពិធីករ លោក ជា វិបុល បានប្រកាសនូវដំណឹង សុំឃ្លាតឆ្ងាយពីសិល្បៈមួយរយៈដើម្បីសាងផ្នួសបួសជាព្រះសង្ឃ សងគុណមាតាបិតា។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងព្រោះតែមិនដែលបានលឺលោកបង្ហើបម្តងណាសោះ។ ​ពិធីបួសក្នុងរយៈពេលខ្លីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២០នាវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង។ ... Read More »

WHO អរគុណរុស្ស៊ីស្តីអំពីវ៉ាក់សាំង​ កូវីដ​-១៩ ខណៈពិភពលោកមានអ្នកឆ្លងកើនឡើង

អន្តរជាតិ៖ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ពិភពលោក រកឃើញមានករណីឆ្លងកូវីដ-​១៩ថ្មីដល់ទៅជិត​ ២១០.០០០ នាក់ ​និង ស្លាប់៣៥០០នាក់ ។ តាមតួលេខថ្មីបំផុត​របស់គេហទំព័រWorldometersគិតដល់ព្រឹកថ្ងៃទី​២២ខែកញ្ញា ពិភពលោកមានករណីឆ្លងកូវីដ-​១៩ កើនឡើងដល់ទៅ ជិត៣១,៥លាននាក់ហើយនៅ២១៣ប្រទេសជុំវិញពិភពលោក​។ ជាមួយគ្នានោះក៏មានអ្នកស្លាប់ ដល់ទៅជាង ... Read More »