ព័ត៌មានទាន់ហេតុការណ៍៖
'

ភ្នាក់ងារជំនាញ UN អំពាវនាវឲ្យសហគមន៍អន្តរជាតិកុំបែរខ្នងដាក់ប្រជាជនរាប់លាននាក់ កំពុងរងគ្រោះនៃការស្រេកឃ្លាន

អន្តរជាតិ៖ ដើម្បីទប់ស្កាត់វិបត្តិមនុស្សជាតិក្នុងសតវត្សរ៍ទី២១ ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ បានព្រមានពីការផ្ទុះឡើងនៃភាពស្រេកឃ្លានរបស់ប្រជាជនពិភពលោករាប់រយលាននាក់ ដែលបណ្តាលមកពីជម្លោះរ៉ាំរ៉ៃនិងវិបត្តិជំងឺឆ្លង Covid-19។ មិនតែប៉ុណ្ណោះភ្នាក់ងារជំនាញUN ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ចូលរួមចំណែកទទួលខុសត្រូវផងដែរ ។ ជាក់ស្តែង កាលពីថ្ងៃ១៧ កញ្ញាកន្លងទៅ លោក David Beasley ... Read More »

ក្រុមបាតុករថៃទាមទារបញ្ជូនលិខិតទៅកាន់ព្រះមហាក្សត្រ

ប្រទេសថៃ៖ក្រុមបាតុករ​រាប់ពាន់នាក់នៅទីក្រុងបាងកកប្រទេសថៃបានបង្ហែរក្បួនបាតុកម្មនៅថ្ងៃទី​២០ខែកញ្ញា ដោយក្រុមបាតុករបានលើកឡើងថា ពួកគាត់នឹងបញ្ជូនលិខិតទៅថ្វាយព្រះមហាក្សត្រ​នូវសំណើរបស់ពួកគាត់។ ក្រុមបាតុករបានលើកឡើងថា ពួកគាត់​ចង់ទូលថ្វាយស្នើព្រះមហាក្សត្រដកតំណែងអតីតមេទ័ព និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន​ លោក ប្រាយុទ្ធ ចាន់អូចា។ ក្រុមបាតុករបានស្នើកែទម្រង់រដ្ឋធម្មនុញ្ញ និងបន្ថយអំណាចក្នុងរាជវង្ស។ ក្រុមបាតុករភាគច្រើនគឺជាយុវជន​ ដោយពួកគាត់ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅជាតំណាងឲ្យក្រុមប្រជាធិបតេយ្យ ហើយលើកម្រាមដៃ​៣ជាសញ្ញា ដោយច្រៀងចម្រៀងជាតិ។ ... Read More »

សមត្ថកិច្ចខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនដកហូតបានកាំភ្លើងខ្លីមួយដើម

ខេត្តស្វាយរៀង ៖កាលពីវេលាម៉ោង១៤៖៣០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដោយមានការសម្របសម្រូលនីតិវិធីពី  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ រួមមាន៖    ១.ឆេង វិទ្ធី ... Read More »

មន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់ អះអាងថា៖ បើពិភពលោកមិនចង់ជាប់ទណ្ឌកម្មនៅថ្ងៃខាងមុខទេ គួរតែងើបឡើងប្រឆាំងនឹងទណ្ឌកម្មអាមេរិក

អន្តរជាតិ៖ ខណៈដែលរដ្ឋាភិបាលអ៉ីរ៉ង់ កំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មជាថ្មី ពីសំណាក់សហរដ្ឋអាមេរិក ។ ពេលនេះលោកMohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បានថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា៖ សហគមន៍អន្តរជាតិ គួរតែងើបឡើងប្រឆាំងនឹងការប្រើប្រាស់ការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ជាមធ្យោបាយសម្លុតធ្វើបាបអ្នកដទៃឬក៏ចង់ប្រឈមមុខនឹងទណ្ឌកម្មដោយខ្លួនឯង នៅថ្ងៃខាងមុខ។ ... Read More »

ផ្ទះជិត២ពាន់ខ្នង និងប៉ះពាល់ពលរដ្ឋជិត២ពាន់គ្រួសារ ត្រូវជំនន់ទឹកភ្លៀងវាយប្រហារ បណ្ដាលឱ្យលិច, អាជ្ញាធរខេត្តចេញអន្តរាគមន៍យ៉ាងសកម្ម ទាំងភ្លៀងធ្លាក់

ខេត្តព្រះសីហនុ៖ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះបានវាយប្រហារប៉ះចំភូមិសាស្ត្រឃុំអូរជ្រៅ ឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្ដូងថ្ម ឃុំសំរុង ឃុំសាមគ្គី ឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំជើងគោ ឃុំវាលរេញ និងឃុំរាម ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបចំនួន ៧,៩៥៤នាក់។ ... Read More »

ក្រុមបាតុករថៃ បន្តប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងបាងកក ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចុះចេញពីតំណែង

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញាឆ្នាំ២០២០ បានចេញផ្សាយថា៖ ក្រុមបាតុករថៃ បានប្រមូលផ្ដុំមនុស្សរាប់ពាន់នាក់នៅតាមដងផ្លូវនៃទីក្រុងបាងកក ដើម្បីទាមទារឲ្យលោក ប្រាយុទ្ធចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃចុះចេញពីតំណែងនិងទាមទារឲ្យមានការកែទម្រង់លើរបបរាជានិយមនៅក្នុងប្រទេសថៃ។ សូមជម្រាបថា ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាត់ទុកការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិកមកលើក្រុមហ៊ុន Union Development Group នៅកម្ពុជាមិនឆ្លុះបញ្ចាំងពីការពិតទាល់តែសោះ

ភ្នំពេញ៖ សូមជម្រាបថា៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានសេចក្តីថ្លែងការណ៍ថា៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាត់ទុកការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិកមកលើក្រុមហ៊ុន Union Development Group នៅកម្ពុជាមិនឆ្លុះបញ្ចាំងពីការពិតទាល់តែសោះ ។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ ក្នុងនាមស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជាដែលទទួលបន្ទុកលើការវិនិយោគមកពីបរទេស ... Read More »

Update ៖ បន្ទាប់ពីធាតុអាកាសបានធូរស្រាលបន្តិច ភ្ញៀវជាប់គាំងតាមកោះ ចំនួន១.០៧៦នាក់ ស្មើ៧គោលដៅ បានមកកាន់ខេត្តវិញដោយសុវត្ថិភាព

ខេត្តព្រះសីហនុ៖ បន្ទាប់ពីធាតុអាកាសបានធូរស្រាលបន្តិច នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំអូប៊រល្បឿនលឿនជួយសម្រួលការធ្វើដំណើររបស់ភ្ញៀវជាតិ.អន្តរជាតិ ឲ្យបានវិលត្រឡប់មកក្រុងព្រះសីហនុវិញ ក្រោយជាប់នៅលើកោះប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារ ឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) មានភ្លៀង ខ្យល់កន្រ្តាក់រលកសមុទ្រខ្ពស់មិនអាចឲ្យទូក ... Read More »

បុរសម្នាក់ដែលរងគ្រោះធ្ងន់ធ្ងរដោយសារខ្សែភ្លើងឆក់ហើយត្រូវកាត់ដៃទាំងសងខាង កំពុងដង្ហើយរកជំនួយ

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ យឹប ភឿន មានស្រុកកំណើតនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានកាត់ដៃទាំងសងខាង បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ។តាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់បុរសរូបនេះបានឲ្យដឹងថា ដោយសារតែជីវភាពគ្រួសារទើបបុរសរូបនេះ បានទៅស៊ីឈ្នួលធ្វើយ៉ាបផ្ទះជូនគ្រួសារមួយនៅខេត្តព្រៃវែង តែជាអកុសលដោយសារ តែមានការធ្វេសប្រហែសទើបបណ្ដាលឱ្យខ្សែភ្លើងឆក់របួសធ្ងន់ធ្ងរ ហើយបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ... Read More »

ចោរ​នរកប្រេតចូល​គាស់ទ្វារកុដិ​​ចៅអធិការ​វត្តអូរដូនតា វះធុងលួចយកបច្ច័យអស់ជាង២ពាន់ដុល្លារ

ខេត្ត​ប៉ៃលិន ៖  ​មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពី ព្រឹកថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ នៅកុដិ​របស់​ព្រះសង្ឃ​ចៅអធិការ​វត្ត​អូរ​ដូនតា​  ស្ថិត​ក្នុងភូមិ​ដីស្អិត ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត្តប៉ៃលិន បន្ទាប់ពីចោរមិនស្គាល់មុខចូលលួចកាត់គន្លិះសោទ្វារកុដិ រួចចូលទៅវះធុងលុយជាង២០០០ដុល្លារគេចខ្លួនដោយសុវត្ថិភាព។ ​ព្រះចៅអធិការវត្តមានព្រះជន្មជាង៧០វស្សាបានមានថិរដីកា ប្រាប់​សមត្ថកិច្ច​ថា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនកូនប្រុសតិរច្ឆានយកកាំបិតប៉័ងតោស្ទុះទៅកាប់ម្តាយរបួសឈាមស្រោចពេញខ្លួននៅស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ បុរសជាជនសង្ស័យម្នាក់ជាកូនបង្កើតបានផ្ទុះកំហឹងស្ទុះយកកាំបិតប៉័ងតោទៅកាប់ម្តាយបង្កើរបស់ខ្លួនបណ្តាលឲ្យរងរបួសឈាមស្រោចពេញទាំងខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅមានទីលំនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។   សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះឃឹម ... Read More »

សមត្ថកិច្ចជួយអន្តរាគមន៍ យកភ្ញៀវទាំងអស់ដែលជាប់តាមកោះរ៉ុង និងកោះសង្សារ មកដីគោកវិញ

ខេត្តព្រះសីហនុ ៖ ភ្ញៀវ ដែលជាប់តាមកោះរ៉ុង និង កោះសង្សារចំនួន ១០៩២នាក់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង នគរបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន ទូកឯកជន ចេញទៅយកមកដីគោក។ ... Read More »

ការបង្ហោះ Live រឿងចាស់ៗ ប្រការនេះបានធ្វើឲ្យមានភាពរំខាន ចលាចល ច្របូកច្របល់ និងអសន្តិសុខសង្គមគួរឲ្យព្រួយបារម្ភ

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា៖ ថ្មីៗនេះ  ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យាសង្កេតឃើញ មានគណនីហ្វេសប៊ុក និង គេហទំព័រហ្វេសប៊ុកមួយចំនួន បាននឹងកំពុងធ្វើការផ្សព្វផ្សាយផ្ទាល់ (live) នូវឃ្លីបវីដេអូអំពីព្រឹត្តិការណ៍ផ្សេងៗ  ដែលរឿងរ៉ាវ និងសកម្មភាពទាំងនោះសុទ្ធសឹងជាព្រឹត្តិការណ៍ចាស់ៗ កន្លងហួសទៅហើយ ដូចជាករណីអគ្គិភ័យឆាបឆេះជាដើម ... Read More »

រឿងព្រេងខ្មែរ÷រឿង សត្វ​ឥន្ទ្រី និង​ក្រពើ​ដណ្ដើម​ដំរី​គ្នា​ស៊ី

មាន​និទាន​មួយ​ថា៖  មាន​សត្វ​ឥន្ទ្រី​មួយ​នៅ​លើ​កោះ កណ្ដាល​សមុទ្រ ហើយ​មាន​ក្រពើ​មួយ​ធ្វើ​រូង​នៅ​លើ​កោះ​នោះ​ផង ។ សត្វ​ឥន្ទ្រី​នោះ​តែង​ទៅ​ឆាប​ដំរី​អំពី​ត្រើយ​សមុទ្រ​យក​មក​ឆី នៅ​ខាង​រូង​ក្រពើ​ជា​ប្រក្រតី ។ ថ្ងៃ​មួយ ក្រពើ​មើល​យល់​ឥន្ទ្រី​ពាំ​ដំរី​និង​ឆី​ហើយ ក្រពើ​នោះ​គិត​គ្នាន់​ក្នុង​ចិត្ត​ថា “ អញ​នឹង​ដណ្ដើម​សាច់​ដំរី​អំពី​ឥន្ទ្រី​ឆី ។ លុះ​ឥន្ទ្រី​ពាំ​ដំរី​មក​ដាក់​ដល់​ឋាន​ដែល​ធ្លាប់​តែ​បរិភោគ​រៀង​រាល់​ថ្ងៃ​នោះ ... Read More »

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន នាំយកនំអន្សមគ្រប់ប្រភេទចំនួន២០០នំ មកចែកជូនដល់យុវជនដែលកំពុងអប់រំផ្ដាច់សារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ក្រុមការងាររដ្ឋបាលស្រុកស្វាយចេកដឹកនាំដោយលោក លឿង សុភក្តិ អភិបាល នៃគណៈស្រុក បាននាំយកនំអន្សមគ្រប់ប្រភេទចំនួន២០០នំ ... Read More »

លោក ដួង តារា៖ ដំណោះស្រាយឈ្នះ-ឈ្នះសម្តេចតេជោ គឺខ្មែរឈ្នះទាំងអស់គ្នា

ខេត្តកណ្តាល៖ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា៖ លោក ហុក វ៉ានធីណា ... Read More »

ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកស្ទឹងប៉ៃលិនហក់ឡើងយ៉ាងគំហុក

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរស់នៅតាមតំបន់ដងអូរ និងដងស្ទឹងទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយសារតែរយៈពេលចុងក្រោយនេះ ទឹកភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំ ដែលជាតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងប៉ៃលិន ធ្វើឱ្យតំបន់វាលទំនាបនានា និងទឹកស្ទឹងប៉ៃលិនមានទឹកឡើងរហូតដល់កម្ពស់១.៨ម៉ែត្រ។ នេះជាសារអំពាវនាវរបស់អាជ្ញាធរខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន មួយក្រើនរំលឹកពីក្តីព្រួយបារម្ភនេះ។ ខណៈជាធម្មតាទឹកស្ទឹងខាងលើនេះទឹកមានកម្ពស់ត្រឹមតែ០.៥ម៉ែត្រប៉ុណ្ណោះ ដូចនេះប្រជាពលរដ្ឋចាំបាច់ត្រូវត្រៀមលក្ខណៈជាមុន ... Read More »

ទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវជាង១២ម៉ឺននាក់ ក្នុងនោះតំបន់អង្គរទទួលបានជាង៦ម៉ឺននាក់ នាឱកាសភ្ជុំបិណ្ឌ៣ថ្ងៃ

ខេត្តសៀមរាប៖ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានថ្លែងឱ្យដឹង៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុប ១២២,៣៧០នាក់។ ... Read More »

ខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ចិត្តខ្លាំងចងកសម្លាប់ខ្លួនលើដើមស្វាយចន្ទី

ខេត្តសៀមរាប​៖ ​យុវជនម្នាក់ខណ:ខឹងនឹងឪពុកម្តាយស្តីបន្ទោសតិចតួចសោះចិត្តខ្លាំងបានសម្រេចចិត្តចងកធ្វើអត្តឃាតនៅលើដើមស្វាយចន្ទី​ក្រោយ​ផ្ទះ​ស្លាប់យ៉ាងអាណោចអាធ័ម។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី​១៩​ខែកញ្ញា ឆ្នាំ​២០២០​នេះ​ នៅក្នុងភូមិត្រពាំងពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរ​ង​គ្រោះ​មានឈ្មោះ​ ស្រេង ធារ៉ា ភេទប្រុសអាយុ២៩ឆ្នាំមានស្រុកកំណើតភូមិលេខ ២​ឃុំ​ចំការអន្តូង​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​,​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ពពេល​ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខខេត្តសៀមរាប។ ... Read More »

ខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់លេខ១សម្រាប់គោលដៅទេសចរណ៍ក្នុងស្រុកក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ

         ខេត្តបាត់ដំបង៖ ខេត្ដបាត់ដំបងជាខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី១៦ ដល់ ១៨ ខែកញ្ញា។នេះបើយោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលនគរវត្ដយើងទទួលបាននៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។    ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ... Read More »

សូមបង្កើនការប្រុងប្រយ័ត្ន…. ស្ថានភាពកម្ពស់ទឹកក្នុងអាងតាម៉ុក ឡើងផុតសញ្ញាប្រកាសអាសន្ន

ខេត្តឧត្តរមានជ័យ៖ ស្ថានភាពទឹក នៅអាងទឹកតាម៉ុក វេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៥ម៉ែត្រ។ -កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ -កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ ... Read More »

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី​ ឃាត់ខ្លួន​ បុរសម្នាក់ដែលបង្កហិង្សាលេីសង្សាររបស់ខ្លួន

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូវ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅម៉ោង០៦ព្រឹក ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២០។ ហេតុការណ៍បង្ករបួសស្នាមនេះបានកើតឡើង ... Read More »

ចោរមានល្បិចខ្ពស់ ដែលបន្លំជាបុគ្គលិកផ្ទះសំណាក់ «មហារុងរឿង» ត្រូវបានបញ្ជូនបន្តទៅអាវុធហត្ថខេត្តតាកែវ ដើម្បីបន្តនីតិវិធី

ភ្នំពេញ៖កម្លាំងអាវុធហត្ថជំនាញនៃការិយាល័យស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ រួមសហការជាមួយ អាវុធហត្ថខណ្ឌជ្រោយចង្វារ ដូនពេញ និង ចំការមន កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានឃាត់ខ្លួនចោរមានល្បិចខ្ពស់ ដែលបន្លំធ្វើជាបុគ្គលិកផ្ទះសំណាក់ «មហារុងរឿង» ចូលយកសោរថយន្ដពីភ្ញៀវ ហើយបើករថយន្តយកទៅបាត់ នៅកោះពេជ្រ ... Read More »

ឥណ្ឌាចាប់ខ្លួនក្រុមភេរវកម្មអាល់កៃដា៩នាក់ដែលឡើងគម្រោងវាយប្រហារទីក្រុងញូវដេលី

ក្រសួងស្រាវជ្រាវឥណ្ឌា (NIA) បានប្រកាសថា បានបើកការវាយលុក​នៅព្រឹកថ្ងៃទី​១៩ខែកញ្ញា ហើយចាប់ខ្លួនបានជនភេរវកម្ម អាល់កៃដា៩នាក់ដែលឡើងគម្រោងវាយប្រហារទីក្រុងញូវដេលី។ តាមការប្រកាសរបស់​(NIA) ក្រុមភេរវកម្មអាល់កៃដានៅឥណ្ឌាបានធ្វើសកម្មភាពនៅតំបន់ផ្សេងគ្នា​ក្នុងប្រទេសឥណ្ឌា​។​ ក្រុមភេរវករបានឡើងគម្រោងវាយប្រហារភេរវកម្ម​នៅទីតាំងសំខាន់ៗរបស់ឥណ្ឌា ដែលជាការបំភ័យដល់ពលរដ្ឋ ។ ក្រុមភេរវកម្មអាល់កៃដាដែលឥណ្ឌាចាប់ខ្លួន ភាគច្រើនមកពីប្រទេសប៉ាគីស្ថាន ដោយទទួលបានការគាំទ្រពីក្រុមភេរវកម្មនៅក្នុងទឹកដីប៉ាគីស្ថានផងដែរ​។ កន្លងមករដ្ឋាភិបាលឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាជាអ្នកចិញ្ចឹមក្រុមភេរវកម្មឲ្យមកបំផ្លាញសន្តិសុខស្ថិរភាពនៅក្នុងទឹកដីឥណ្ឌា​។ ... Read More »

បាញ់ប្រហារនៅក្នុងពិធីជប់លៀងក្នុងទីក្រុងញូវយ៉កស្លាប់និងរបួសជាច្រើននាក់

អន្តរជាតិ៖ មានករណីបាញ់ប្រហារកើតឡើង ក្នុងពិធីជប់លៀងមួយក្នុងទីក្រុងញូវយ៉ក នៅវេលាម៉ោង​១២និង​៣០នាទី បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ ពិធីជប់លៀងនោះមានអ្នកចូលរួម​ប្រមាណ​១០០នាក់។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ប៉ូលិសទីក្រុងញ៉ូវយ៉ក​នៅថ្ងៃទី​១៩ខែកញ្ញា បានបញ្ជាក់ថាមានមនុស្ស ២នាក់ស្លាប់និង​១៤នាក់រងរបួស ក្នុងហេតុការបាញ់ប្រហារនៅតំបន់ Rochester ក្នុងទីក្រុងញូវយ៉ក។ មន្ត្រីប៉ូលិសប្រចាំតំបន់Rochester លោក​ Mark ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការ និង៣នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់ ៖ នគរបាលជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលលាច និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ និងបង្រ្កាបករណីគ្រឿងញៀន ដោយឃាត់ចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតនូវវត្ថុតាង និងសម្ភារៈមួយចំនួន ... Read More »

លោកស្រី ឱ វណ្ណឌីន ៖ ទប់ស្កាត់ការចម្លងបន្តគ្នា និងផ្តល់ការព្យាបាលជូនដល់ព្រះសង្ឃ និងអ្នកជំងឺ បានជាសះស្បើយ ១០០%ហើយ ករណីជំងឺគ្រុនផ្តាសាយធំ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា៖ ទប់ស្កាត់ការចម្លងបន្តគ្នា និងផ្តល់ការព្យាបាលជូនដល់ព្រះសង្ឃ និងអ្នកជំងឺ បានជាសះស្បើយ ១០០%ហើយ ករណីជំងឺគ្រុនផ្តាសាយធំ ។  លោកស្រី ... Read More »

ក្រោយជាប់ជានាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្គា ត្រៀមជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក, ឥណ្ឌា និងអូស្ត្រាលី នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ

អន្តរជាតិ៖ លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ក្រោយជាប់ជានាយករដ្ឋមន្រ្តីជប៉ុនថ្មីៗ លោក បាននិងកំពុងត្រៀមជួបជាមួយលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក នៅឯទីក្រុងតូក្យូនាដើមខែក្រោយនេះ ... Read More »

អ្នកទេសចរមកលេងនៅខេត្តកំពង់ឆ្នាំង ជាង៨ម៉ឺននាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ

ខេត្តកំពង់ឆ្នាំង ៖ អ្នកទេសចរប្រមាណជាង៨ម៉ឺនាក់ បានចូលមកលេងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ នេះបើតាមការបញ្ជាក់របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បាននៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ។ លោកសេង សាលីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា ... Read More »

ហួសចិត្តឃើញរថយន្តអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចតចោលមិនដកសោ លួចបើកទៅបុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើង

ខេត្តពោធិ៍សាត់៖  ចោរចិត្តស្លុយម្នាក់ខណ: ឃើញរថយន្តរបស់ក្រុមល្បាតអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទើបត្រឡប់មកពីចុះបេសកកម្មចតទុកចោលនៅក្នុងអង្គភាពមិនដកសោ បានចូលទៅលួចរួចបើកចេញមិនបានប៉ុន្មានគីឡូម៉ែត្រផង ក៏បុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើងទៅមុខលែងរួច ហើយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុកាតណ៍នេះកើតឡើងនៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ត្រង់ចំណុចក្នុងស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃររៀង ស្ថិតក្នុងភូមិររៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ... Read More »