ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ចា រិទ្ធី ជួបទុក្ខធំម្តាយបង្កើតទទួលមរណភាព

   ភ្នំពេញ ៖ ដើមខែកញ្ញាភ្លាម ផលិតករល្បីឈ្មោះលោក ចារិទ្ធីបានជួបទុក្ខធំមួយភ្លែតក្រោយពីម្តាយបង្កើតបានទទួលមរណភាពដោយជរាពាធកាលពីថ្ងៃទី០២​ខែ កញ្ញា ឆ្នាំ ២០២០។ ការភ្ញាក់ផ្ញើលនឹងផ្ញើសាររំលែកទុក្ខពីក្រុមសិល្បករជាច្រើនបានផ្ញើទៅកាន់លោកចារិទ្ធីក្រោយពីលោកបានបង្ហោះសារដ៏ក្រៀមក្រំអមដោយរូបភាពដ៏គួរឲ្យកម្សត់។ អតីតតារាសម្តែងរូបនេះបានលើកឡើងថា៖ «ម៉ែ​ជា​ទី​ស្រលាញ់​របស់​កូន​ ពេល​នេះ​ម៉ែ​ទៅ​ចោល​កូន​ជា​រៀង​រហូត​ហើយ​ !»។ភ្លាមៗក្រោយ​ឃើញ​ការបង្ហោះនេះ​ក៏ត្រូវបាន​មហាជន​ជាច្រើនបានចូលរួមធ្វើការរំលែកទុក្ខ ស្របពេល​ដែលសិល្បករជាច្រើននាក់​​ក៏បានចូលខមិន​រំលែកទុក្ខ ... Read More »

កាច់កម៉ូតូបានសម្រេច​ហើយ តែត្រូវមេការសំណង់ឃេីញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ​

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់​ ត្រូវបានមេការសំណង់​និងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង៩​និង៣០នាទីព្រឹក​ថ្ងៃ​ទី៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិតនៅសំណង់បុរីពិភពថ្មី២​ ក្នុងភូមិព្រៃកី​ខ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។ ​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ​ ... Read More »

កម្ពុជាបន្ដកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ កម្ពុជាបន្ដកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងជំនួបពិភាក្សាការជាមួយ លោក ANTHONY MAGUIRE នាយនគរបាលជាន់ខ្ពស់ នៃនគរបាល សហព័ន្ធអូស្ត្រាលី ដែលទើបមកបំពេញភារកិច្ចថ្មីនៅកម្ពុជា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ... Read More »

សេចក្តីព្រាងច្បាប់ចំនួនបីត្រូវបានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាលើកយកមកប្រជុំ ពិភាក្សា

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួនបីត្រូវបានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាលើកយកមកប្រជុំ ពិភាក្សាក្រោមអធិបតីភាពរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ លោក អនុប្រធាន លោកស្រីលេខាធិការ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញត្រៀមរួចរាល់ហើយក្នុងការបង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ខណៈបើកសាលាឲ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី១២ បានសិក្សារៀនសូត្រនៅថ្ងៃទី៧កញ្ញានេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំខ្លួនរួចរាល់ហើយក្នុងការបង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជននិងកីឡា ខណៈបើកសាលាឲ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី ១២បានសិក្សារៀនសូត្រនៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធររាជធានីភ្នំពេញ ... Read More »

ក្រសួងពាណិជ្ជកម្ម តម្រូវឱ្យក្រុមហ៊ុន Nutrilatt Master LM Co., Ltd.: បញ្ឈប់ជាបន្ទាន់ការនាំចូល និងចែកចាយនូវផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារម៉ាក Nutrilatt

ភ្នំពេញ៖ ដើម្បីការពារ សុខភាព ទារក និងកុមារ ងាយគ្រោះថ្នាក់ដោយសារ ផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមាន B/N 487, 488, 536, 57, 538 ... Read More »

មន្រ្តីជាន់ខ្ពស់អាមេរិក! ចាប់ពីពេលនេះតទៅខ្លួននឹងតម្រូវឲ្យមន្ត្រីទូតចិន ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងការបរទេសសិនមុននឹងចង់បំពេញទស្សនកិច្ចនានា

អន្តរជាតិ៖ ដើម្បីជាការសងសឹកជាមួយប្រទេសចិនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញានេះ បានអះអាងថា ខ្លួននឹងដាក់ការរឹតត្បិតបន្ថែមទៀត ទៅលើបណ្តាមន្ត្រីទូតចិន ។រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានសង្កត់ធ្ងន់ថាចាប់ពីពេលនេះតទៅខ្លួននឹងតម្រូវឱ្យមន្ត្រីទូតជាន់ខ្ពស់ចិន ស្នើសុំការអនុញ្ញាតពី ក្រសួងការបរទេសអាមេរិកជាមុនសិន ... Read More »

អឺរ៉ុបបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់ទីអវកាសដោយជោគជ័យ

នៅព្រឹកថ្ងៃទី​៣ ខែកញ្ញា កាំជ្រួចមីស៊ីល ​Vega ​របស់អឺរ៉ុប​បានបញ្ជូនផ្កាយរណប​ឡើងទៅកាន់តារាវិថីផែនដី​ដោយជោគជ័យ​​ ។ មីស៊ីលនេះបានបាញ់ចេញពីទីតាំងនៅតំបន់Guiana ជាទឹកដីឯនាយសមុទ្ររបស់បារាំង​ស្ថិតនៅអាមេរិកខាងត្បូង​។ ការបាញ់បញ្ជូនផ្កាយរណបខាងលើធ្វើឡើងក្រោយពន្យារពេលជាច្រើនលើក​ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩ ក៏ដូចជាអាកាសធាតុមិនអំណោយផល។​ មីស៊ីលVega​មានប្រវែង​​៣០ម៉ែត្រ​ អាចនាំផ្កាយរណបដល់ទៅ​៥៣គ្រឿង​ធុនតូច​​ដែលមានទម្ងន់ក្រោម​១៥គីឡូក្រាមរបស់១៣ប្រទេសជុំវិញពិភពលោក​។ គម្រោងអភិវឌ្ឍន៍​មីស៊ីល​Vega ត្រូវចំណាយប្រាក់ដល់ទៅ​៧៩០​លានអឺរ៉ូ​ ដែលជាប្រភេទមីស៊ីលរុញ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោកមូហាម៉ាត់ សាឌីក សាន់ច្រានី (Muhammad Sadiq Sanjrani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ... Read More »

អាមេរិកឡើងគម្រោង ចែកចាយវ៉ាក់សំាងប្រឆាំងកូវីដ-​១៩ ទូទាំង​៥០រដ្ឋ

​មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) នៅថ្ងៃទី ២ ខែកញ្ញាបានស្នើមន្ត្រីសុខាភិបាល​រដ្ឋទាំង​៥០របស់អាមេរិក​ត្រៀមលក្ខណៈទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដែលនឹងចែកចាយ​ដល់ក្រុមពលរដ្ឋដែលប្រឈមការឆ្លងរាលដាលខ្ពស់​។ តាមគម្រោងនៅចុងខែតុលា​ ខាងមុខ អាមេរិកនឹងចែកចាយវ៉ាក់សាំង​ជាផ្លូវការ​។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការចែកចាយនៅចុងខែតុលា ហើយនៅថ្ងៃទី​៣ដើមខែវិច្ឆិកានោះគឺជាពេលវេលាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក​។ លោកត្រាំសង្ឃឹមថា​វ៉ាក់សាំងគឺជាអាវុធសំខាន់សម្រាប់យកឈ្នះគូប្រជែង​ក្នុងការបោះឆ្នោត បន្តដឹកនាំអាមេរិក​មួយអាណត្តិទៀត។ ក្តីសង្ឃឹមដើម្បីយកឈ្នះរបស់លោកត្រាំ ... Read More »

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ តែងតាំងមេធាវីប្រចាំក្រសួងព័ត៌មានចំនួន៩រូប

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាស របស់ក្រសួងព័ត៌មាន ដែលអង្គភាព«នគរដ្រហ្គន» ទទួលបាននៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញប្រកាសមួយ តែងតាំងមេធាវីចំនួន៩រូប ជាមេធាវីប្រចាំក្រសួងព័ត៌មាន។ សូមបញ្ជាក់ថា៖ ... Read More »

ស្រវឹងបើករថយន្តជួបគ្រោះថ្នាក់ចរាចរណ៍បុកខ្ទេចមុខ គ្របទុកចោលតាមផ្លូវបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកLexus RX-330 ទាំងស្រវឹងហើយបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែគេមិនដឹងថារថយន្តនេះបុកជាមួយអ្វីឲ្យប្រាកដនោះទេ តែគេឃើញម្ចាស់បានដោះស្លាកលេខ បកយកបណ្ណបង់ពន្ធ ឆៀក និងមីញ៉ែតពន្ធចេញ ។បន្ទាប់មកគ្របក្រណាត់និងចតចោលតាមផ្លូវបេតុងក្នុងភូមិចម្ការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងនគរបាលនាំគ្នាទៅចោមរោមមើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣ ខែកញ្ញា ... Read More »

ស្មានមិនដល់សោះ រឿន ណាត ក្រោយអ្នករៀបចំឈុតឲ្យនាងគ្រងនូវឈុតអប្សរា នាងអះអាងថា៖ វិញ្ញាណអប្សរាចូលសណ្ឋិតនាង ពេលកំពុងថត(មានវីដេអូ)

ភ្នំពេញ៖ កញ្ញា រឿន ណាត ដែលជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨(Miss Universe Cambodia 2018) ទើបតែបានធ្វើឲ្យមហាជនគ្រប់គ្នាលាន់មាត់សរសើរជាច្រើន ក្រោយពេលបានឃើញនាង គ្រងនូវឈុតអប្សរមាលតី ដែលក្នុងនោះ តារាស្រីរូបនេះ ពិតជាធ្វើបានយ៉ាងល្អ ... Read More »

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី១ នៅវត្តអារញ្ញការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំងបានឱ្យដឺងថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ... Read More »

ត្រៀមរៀបចំដាក់ឲ្យដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ

ភ្នំពេញ៖ បើតាមពីនាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឲ្យដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ។ សូមបញ្ជាក់ថា៖ ក្រសួងមហាផ្ទៃ ... Read More »

លោកស្រី ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារឯកទេសស្រាវជ្រាវ និងចងក្រងឯកសាររបាំក្បាច់បុរាណខ្មែរ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដើម្បីជួបសំណេះសំណាលជាមួយក្រុមការងារឯកទេសស្រាវជ្រាវ និងចងក្រងឯកសារទាក់ទងក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ។ ក្រុមការងារស្រាវជ្រាវនេះរួមមាន លោកគ្រូ ... Read More »

វៀតណាមនឹងបើកផ្លូវហោះហើរអន្តរជាតិចំនួន​៦ឡើងវិញនៅថ្ងៃទី​១៥ខែកញ្ញា

នាយកដ្ឋានអាកាសចរណ៍វៀតណាម​ បានផ្ញើលិខិតទៅកាន់ក្រសួង​ចរាចរណ៍​ដឹកជញ្ជូន ស្តីពីគម្រោងបើកផ្លូវហោះហើរអន្តរជាតិឡើងវិញនៅថ្ងៃទី​១៥ ខែកញ្ញា ក្រោយការផ្អាកជាច្រើនខែកន្លងមក ដោយសារតែកូវីដ​-១៩។ នាយកដ្ឋានអាកាសចរណ៍វៀតណាម ស្នើតភ្ជាប់ជើងហោះហើរ ទីក្រុងហាណូយ-តូក្យូ​​ និងទីក្រុង ហូជីមិញ-តូក្យូ​ មួយសប្តាហ៍ហោះហើរមួយជើងទៅ-មក ។ វៀតណាមបានកំណត់ឲ្យក្រុមហ៊ុនអាកាសចរណ៍​ Vietnam ... Read More »

ប្រជាពលរដ្ឋចាប់យុវជនម្នាក់វាយមួយដៃម្នាក់មួយជើងទើបប្រគល់ឲ្យសមត្ថកិច្ចក្រោយពីជននេះធ្វើសកម្មភាពច្របាច់កស្ត្រីម្នាក់ប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញ ៖ យុវជនម្នាក់បានធ្វើសកម្មភាពច្របាច់កស្ត្រីម្នាក់ដែលកំពុងអង្គុយលក់ចាប់ហួយតែម្នាក់ឯង រួចហើយលូកហោប៉ៅយកលុយបានមួយក្ដាប់រត់គេចខ្លួន តែត្រូវជនរងគ្រោះស្រែកថាចោរៗ ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយដេញតាមចាប់បានហើយវាយម្នាក់មួយដៃម្នាក់មួយជើងទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣នឹង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះលក់ចាប់ហួយមួយកន្លែង លេខ១៩E ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគ ... Read More »

រដ្ឋាភិបាលឥណ្ឌា ដាក់វិធានការហាមឃាតកម្មវិធីទូរស័ព្ទរបស់ចិនជាង១០០ ក្នុងនោះមានហ្គេម PUBG ដែលកំពុងល្បីលើពិភពលោកផងដែរ

អន្តរជាតិ៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្មវិធីទូរស័ព្ទ របស់ចិនចំនួន១១៨ក្នុងនោះមានហ្គេម PUBG ដែលជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនTencent Holdings ត្រូវបានរដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្រេចបិទចោលទាំងអស់តែម្តង ។ តាមការបញ្ជាក់របស់រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃពុធ ... Read More »

មិនសសើរមិនបាន..! អស្ចារ្យណាស់ យុវជនខ្មែរយើង មានជំនាញ ចម្លាក់ជាបន្ទប់គេង មានគ្រែ មានតុកៅអី ដោយការជីកដីនៅព្រៃសហគមន៍គោកតឹង

ខេត្តសៀមរាប៖ ក្នុងនាមជាពលរដ្ឋខ្មែរ យុវជន២នាក់បងប្អូន ពិតជាមានមោទនភាពជាតិបំផុត ចំពោះកិច្ចខិតខំ ដ៏ជំនាញមានគំនិតច្នៃប្រឌិត ចម្លាក់ ប្លែកៗ ជាការទាក់ទាញ និងបន្សល់ទុកជាតំបន់ទេសចរណ៍កម្សាន្ត ខណៈប្រទេសជាតិ ប្រកបដោយ សន្តិភាព ពេញលេញនោះ។ បើតាមប្រភពព័ត៌មាន ... Read More »

បុគ្គលិកកាស៊ីណូម្នាក់ជិះម៉ូតូមិនគោរពសិទ្ធិអាទិភាពបុកជាមួយរថយន្តមិនស្គាល់ម៉ាករងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសជាបុគ្គលិកកាស៊ីណូម្នាក់បានរងរបួសធ្ងន់បាក់ជើងខាងស្ដាំខណៈដែលជិះម៉ូតូមិនគោរពសិទ្ធិអាទិភាពទៅបុកជាមួយរថយន្តមិនស្គាល់ម៉ាកដែលបើកបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៧និង៣៨នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លើផ្លូវបំបែកលេខ ១១៣ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះភោគ ... Read More »

ដើម្បី​បញ្ចៀស​ការរំខាន​ភ្ញៀវទេសចរ​ ប្រធាន​ផ្នែក​ដោះស្រាយ​វិវាទ ស្នើ​ឲ្យ​កម្មករ​និង​ក្រុមហ៊ុន​ភូមិ​វប្បធម៌​ចរចា​គ្នា

ភ្នំពេញ​៖ ​លោក ផេង ឆេង​លី ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​ការងារ​ខេត្តសៀមរាប បានស្នើ​ឲ្យ​ក្រុមកម្មករ និង​ក្រុមហ៊ុន​ភូមិ​វប្បធម៌​ចរចា​គ្នា ជៀសវាង​បង្ក​ការរំខាន​ដល់​អ្នកដទៃ​និង​ប៉ះពាល់​កិត្តិយស​រៀងខ្លួន​។ ការលើកឡើង​បែបនេះ ដោយសារ​លោក​ឃើញ​ភាគី​ទាំងពីរ​គ្មាន​ដំណោះស្រាយ​សមស្រប​ណាមួយ រួមទាំង​បង្ក​សំឡេង​រំខាន​ដល់​ភ្ញៀវទេសចរ​។ ជុំវិញកម្មករ​ក្រុមហ៊ុន​ភូមិ​វប្បធម៌ ដែល​រង​ផលប៉ះពាល់​ដោយសារ​ការ​កាត់​ប្រាក់​ឈ្នួល បាននាំគ្នា​តវ៉ា រួមទាំង​ប្រើ​ឧបករណ៍​កងរំពង​រំខាន ... Read More »

រដ្ឋសភាប្រកាសពីលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០៣ ខែកញ្ញា ព្រឹកមុិញ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ចម្លាក់ប្រអប់ព្រះហស្តឆ្វេងព្រះពុទ្ធបដិមាដ៏ធំមួយត្រូវបានប្រទះឃើញនៅខាងត្បូងប្រាសាទបាយ័ន

ខេត្តសៀមរាប៖ ចម្លាក់ប្រអប់ព្រះហស្តព្រះពុទ្ធរូបខាងឆ្វេងមួយធ្វើអំពីថ្មភក់ត្រូវបានប្រទះឃើញនៅក្នុងព្រៃខាងត្បូងចម្ងាយប្រហែល៣០០ម៉ែត្រពីប្រាសាទបាយ័ន។ ចម្លាក់នេះមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ឆ្លាក់រួចរាល់ត្រឹមត្រូវនៅឡើយទេដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ។ តាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការថា ចម្លាក់ដែលមានត្រឹមកដៃនិងម្រាមទាំង៥ ដែលលាផ្ងារបាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្តព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្បស៌មុទ្រា ... Read More »

ព្រូដិនសល​កម្ពុជា ផ្ដល់​រង្វាន់ដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់​ ដើម្បីអបអរ​ពិធីបុណ្យភ្ជុំ​បិណ្ឌ​

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២០ – ព្រូដិនសល​កម្ពុជា ដែលជា​ក្រុមហ៊ុនធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេនៅកម្ពុជា​ នឹង​ផ្ដល់ជូន​នូវ​រង្វាន់ដ៏ធំសម្បើមជាងគេបំផុត និងមិនធ្លាប់មានពីមុនមក តាមរយៈកម្មវិធីពិសេស​ ដើម្បី​អបអរ​ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ​។ អតិថិជន​នឹងមានឱកាស​ឈ្នះរង្វាន់ធំ គឺ​រថយន្ត​ម៉ាក MG ... Read More »

រដ្ឋាភិបាលចិន ទាត់ចោល​របាយការណ៍​អាមេរិក​ ដែលចោទខ្លួន​ថា ចង់​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទ្វេដង​

អន្តរជាតិ៖ កាលពីថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាលចិន បាន​ច្រាលចោល​របាយការណ៍​មួយ​របស់​មន្ទីរ​បញ្ច​កោណ ​ដែល​ចោទប្រកាន់​ខ្លួន​ថា ចង់​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទ្វេដង ក្នុង​រយៈពេល​១០​ឆ្នាំ​។ មិនតែប៉ុណ្ណោះរដ្ឋបាល​ទីក្រុង​ប៉េកាំង អះអាងវិញថា ការ​ចោទ​របស់​អាមេរិកមាន​គោលដៅ​ការពារ​ការ​ចំ​ណោ​យ​លើ​យោធា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់ខ្លួន​តែប៉ុណ្ណោះ​។ ​បើតាម​របាយការណ៍​សិក្សា​ប្រចាំឆ្នាំ​លើ​កម្លាំងយោធា​ចិន​ កាលពីថ្ងៃទី​១ ខែកញ្ញាថ្មីៗនេះ ... Read More »

លោក ស ថេត ៖ មន្ត្រីនគរបាលមិនត្រឹមតែបម្រើប្រជាពលរដ្ឋប៉ុណ្ណោះទេ ត្រូវចុះអនុវត្តការងារប្រកបដោយសំដី និងអាកប្បកកិរិយាសមរម្យ ស្លៀកពាក់ឲ្យសមរម្យជាកងកម្លាំង

ភ្នំពេញ៖ មន្ត្រីនគរបាលមិនត្រឹមតែបម្រើប្រជាពលរដ្ឋប៉ុណ្ណោះទេ ត្រូវចុះអនុវត្តការងារប្រកបដោយសំដី និងអាកប្បកកិរិយាសមរម្យ ស្លៀកពាក់ឲ្យសមរម្យជាកងកម្លាំង សមត្ថកិច្ចទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដេីម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មេីសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកម្ហូបអាហារទៅប្រគេនព្រះសង្ឃ និងទៅដេីរលេងតាមទីកន្លែងកំសាន្តនានាក្នុងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក​ ... Read More »

រដ្ឋបាលខេត្តកណ្ដាលប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា

ខេត្កណ្ដាល៖ នៅថ្ងៃពុធទី២ ខែកញ្ញា ឆ្នាំ២០២០ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោកស្រីជាភរិយា រួមជាមួយលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកស្រីជាភរិយា ... Read More »

កាន់បិណ្ឌវេនទី១ សម្តេច សាយ ឈុំ និងសម្តេច ស ខេង អញ្ជើញប្រារព្ធពិធីនមស្សកា សមាទានសីល ស្វាធ្យាយព្រះសត្តប្បករណភិធម្មរាប់បាត្រ

ខេត្តព្រៃវែង ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចក្រឡាហោម ស ខេង ... Read More »

ឆេះពូកនៅបន្ទប់ជាន់ទី២ក្នុងបុរីពិភពថ្មី​ចំការដូង​ ត្រូវបានសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ទាន់ពេលវេលា

ភ្នំពេញ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះពូកនៅបន្ទប់ជាន់ទី២ក្នុងបុរីពិភពថ្មីចំការដូង​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា។ ហេតុការណ៍អគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និងនាទីព្រឹកថ្ងៃទី៣ ខែកញ្ញា​ ឆ្នាំ២០២០ នៅបុរីពិភពថ្មីចំការដូង ក្នុងភូមិសំបួរ​ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ ​ ... Read More »