ព័ត៌មានទាន់ហេតុការណ៍៖
'

តើអ្នកណាជំនួសតំណែងនាយករដ្ឋមន្ត្រីអាបេ​ដឹកនាំជប៉ុន ?

    ប្រទេសជប៉ុន៖ក្រោយការប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក អាបេ​​ បញ្ហាដែលចាប់អារម្មណ៍បំផុតនាពេលនេះគឺអ្នកណាជាអ្នកជំនួសតំណែងដឹកនាំជប៉ុនបន្ត? មុននេះបន្តិច​លោកអាបេបានប្រកាសលាលែងចេញពីតំណែងដោយសារតែ​បញ្ហាសុខភាព។ នៅពេលនេះ គណបក្សប្រជាធិបតេយ្យសេរីកាន់អំណាច នឹងរៀបចំ​បោះឆ្នោតជ្រើសរើស​មេដឹកនាំថ្មី​។ ព័ត៌មានពាក់ព័ន្ធ​នឹងបុគ្គលដែលត្រូវជំនួសតំណែងនាយករដ្ឋមន្ត្រី​ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ។ បច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​លោក Taro ... Read More »

កម្មវិធីបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកម្មវិធីបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងមានការចូលរួមពីសំណាក់សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ... Read More »

អភិបាលរាជធានីភ្នំពេញគ្រោងដាំដើមធ្នង់ជិត២ពាន់ដើមនៅតាមផ្លូវលេខ២១៧ចាប់ពីរង្វង់មូលកួរស្រូវដល់ផ្លូវជើងឯកក្នុងសប្តាហ៍ក្រោយ

ភ្នំពេញ ៖ ប្រភេទកូនឈើធ្នង់ដែលមានទំហំប៉ុនកំភួនជើងប្រមាណជិត២០០០ដើម ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងដាំនៅតាមបណ្ដោយផ្លូវលេខ២១៧ ចាប់ពីរង្វង់មូលកួរស្រូវរហូតដល់ផ្លូវជើងឯក ក្នុងខណ្ឌដង្កោ នៅសប្តាហ៍ក្រោយ ដើមខែកញ្ញាឆ្នាំ២០២០នេះហើយ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតងនិងបរិស្ថានល្អប្រសើរ ហើយការងារនេះត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំដោយសហការជាមួយមន្ទីរកសិកម្មរាជធានីនិងអាជ្ញាធរមូលដ្ឋានផងដែរ។   ... Read More »

ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃ បង្កហានិភ័យដល់ពលរដ្ឋ

ខេត្តស្ទឹងត្រែង៖ ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ អាចបង្កហានិភ័យដល់ពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមរថយន្តនិងម៉ូតូ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចនិងព្រួយបារម្ភ ជាពិសេសនៅពេលយប់។ ខ្សែភ្លើងដែលធ្លាក់រញ៉េរញ៉ៃច្រើនជាងគេ ហើយអាចបង្កហានិភ័យនោះ គឺនៅតាមបណ្ដោយផ្លូវចាក់បេតុង ត្រង់ចំណុចក្រោយអន្ទង់ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងទាំងមូល ... Read More »

ស្រ្តីម្នាក់ ក្រោយប្តីរបស់ខ្លួនសម្លាប់កូនស្រី ៣នាក់ រួចហើយធ្វើអត្តឃាតខ្លួនឯង ពេលនេះមានស្មារតីមិនល្អ

ភ្នំពេញ៖ មើលទៅពិតជាគួរឲ្យសង្វែកខ្លាំងណាស់ ខណៈស្រ្តីម្នាក់ បានស្រែកយំទួនសោករហូតទល់តែវង្វេងស្មារតីស្ទើរតែឆ្គួតទៅហើយ ខណៈពេលមកដល់ផ្ទះឃើញប្តីនិងកូនស្រីបីនាក់ បានដេកស្លាប់ ។ គួររម្លឹកថា ហេតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ... Read More »

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍ ចុះសួរសុខទុក្ខមន្រ្តីចំនួន ០២នាក់ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ

ភ្នំពេញ៖ ដោយមើលឃើញពីសុខទុក្ខរបស់មន្រ្តីក្រោមឱវាទនៅព្រឹកថ្ងៃ២៨ខែសីហា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េតអធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងខណ្ឌ–ប៉ុស្តិ៍ ចុះសួរសុខទុក្ខកងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ចំនួន០២នាក់ ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ ខេត្តតាកែវ ។ ក្នុងការចុះសួរសុខទុក្ខមន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺខាងលើនេះដែរ ក៏មានអ្នកអមដំណើរមានដូចជា៖ លោកអនុសេនីយ៍ឯក ... Read More »

ទីបំផុត! លោក អាបេ ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុនហើយ

អន្តរជាតិ៖ ទីបំផុត! លោក ស៊ិនហ្សូ អាបេ ដែលជាអ្នកនយោបាយកាន់តំណែងនាយករដ្ឋមន្ត្រីបានយូរជាងគេនៅប្រទេសជប៉ុន ពេលនេះបានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុនហើយ ក្រោមហេតុផលសុខភាព នៅថ្ងៃទី២៨ ខែសីហានេះ។ លោក ស៊ិនហ្សូ អា​បេ បាន​និយាយថា ១៣​ឆ្នាំមុន បញ្ហា​ក្រពះ​របស់លោកបាន​បង្ខំ​ឲ្យ​លោក​លាលែង​ពី​តំណែង​របស់ខ្លួន​។ កាលពី​នោះលោក​កំពុង​កាន់តំណែង​នាយករដ្ឋមន្ត្រី​បាន​ត្រឹម​មួយឆ្នាំ​ប៉ុណ្ណោះ ... Read More »

កូរ៉េខាងត្បូង​ផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ

អគ្គមេបញ្ជាការកងទ័ពជើងគោកកូរ៉េខាងត្បូងលោក Suh Wook ត្រូវបានតែងតាំង​ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ។ សារព័ត៌មានយ៉ុ​ងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ​បានប្រកាសនៅថ្ងៃទី​២៨ ខែសីហាថា ប្រធានាធិបតីមូន ជេអុីន​បានសម្រេចជ្រើសរើសលោក​Suh Wook ​មេទ័ពជើងគោកមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួស​លោកJeong Kyeong-doo ... Read More »

មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនទៅកាន់តំបន់រងគ្រោះដោយសារខ្យល់ព្យុះ

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅសួរសុខទុក្ខពលរដ្ឋនៅក្នុងតំបន់រងគ្រោះដោយសារតែខ្យល់ព្យុះក្នុងខេត្ត Hwanghae។​ ជាមួយគ្នានេះដែរ​ លោកគីម ជុងអ៊ុន ក៏បានអំពាវនាវដល់ពលរដ្ឋនិងមន្ត្រីក្នុងតំបន់ ត្រូវមានវិធានការទប់ស្កាត់ ការខាតបង់កាន់តែច្រើនដោយសារខ្យល់ព្យុះ។ ដំណើរទស្សនកិច្ចរបស់​លោក គីម ជុងអ៊ុន ទៅកាន់ខេត្ត​Hwanghae​កើតឡើងក្រោយរងការវាយប្រហារដោយព្យុះ ... Read More »

ការិយាល័យអប់រំខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌជួយ បន្ធូរបន្ថយថ្លៃប្រមូលសំរាមតាមសាលារៀនខណៈកំពុងបិទទ្វារ

ភ្នំពេញ ៖ ការិយាល័យអប់រំយុវជននិងកីឡាខណ្ឌ តាមរយៈក្រុមប្រឹក្សាខណ្ឌ បានសុំឲ្យរដ្ឋបាលខណ្ឌជួយសម្របសម្រួល ជាមួយក្រុមហ៊ុនអង្គភាព ប្រមូលនិងគ្រប់គ្រងតម្លៃសំរាម ឲ្យបន្ធូរបន្ថយថ្លៃប្រមូលសំរាមតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋដោយសារសាលាបិទទ្វារពុំមានសិស្សរៀន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លើកទី១៥ អណត្តិទី៣ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។ លោក ... Read More »

រថយន្តហាយឡេនឌ័រ បុកគូទរថយន្តឡិចសុីសRX 330 នៅផ្លូវ៣៧១​បណ្តាលឱ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ចុចទូរស័ព្ទបណ្ដេីរបើករថយន្តបណ្ដេីរ​ធ្វើឱ្យជ្រុលទៅបុកគូទរថយន្តមួយគ្រឿងបណ្តាលឲ្យរងការខូចខាត​ ហើយម្ចាស់រថយន្តទាំងពីរគ្រឿងជជែកគ្នានៅនឹងកន្លែងកើតហេតុអស់មួយសន្ទុះធំ​ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ... Read More »

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ព្រោះម្ដាយមិនបានមើលថែដិតដល់ បណ្ដោយឲ្យដើរលេងតែឯង

ខេត្តឧត្ដរមានជ័យ៖ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០ ក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ស្រុកចុងកាល់​ ខេត្តឧត្ដរមានជ័យ ដោយសារឪពុកម្តាយធ្វេសប្រហែស។ សមត្ថកិច្ចនគរបាលស្រុកចុកាល់បានឲ្យដឹងថា នៅវេលាមោង៩ព្រឹកមិញនេះ មានករណីក្មេងលង់ទឹកស្លាប់០១នាក់ នៅ ចំណុចផ្លូវលំ ខាងជើងសាលារៀនបន្ទាយថ្មី ... Read More »

ក្រសួងយុត្តិធម៌៖ លទ្ធផល ១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួនសរុប ៨,១១៣ សំណុំរឿង

ភ្នំពេញ៖ លទ្ធផល ១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួនសរុប ៨,១១៣ សំណុំរឿង។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងយុត្តិធម៍ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ ... Read More »

ពិរុទ្ធជនជាប់ក្នុងពន្ធនាគារខេត្តប៉ៃ លិនម្នាក់ស្លាប់ដោយសារជំងឺគាំងបេះដូង

ខេត្តប៉ៃ លិន៖ កាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កម្លាំងផ្នែកកោសល្យវិច័យ និងកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃ ... Read More »

ដោយសារបញ្ហាសុខភាព លោក អាបេ នាយករដ្ឋមន្ត្រីជប៉ុន នឹងលាលែងពីតំណែង

អន្តរជាតិ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ លោក ស៊ិនហ្សូ អាបេបានប្រកាសថា លោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្រ្តីជប៉ុនក្រោមហេតុផលបញ្ហាសុខភាព ហើយអ្វីដែលពិសេសនោះគឺដើម្បីបញ្ចៀសបញ្ហាដែលអាចកើតឡើងដោយសារសុខភាពរបស់លោក ។បន្ទាប់ពីលេចលឺព័ត៍មានថា លោក អាបេ ចេញចូលមន្ទីរពេទ្យញឹកញាប់ បានធ្វើឲ្យមជ្ឈដ្ឋានជុំវិញមានការពុះកញ្ជ្រោលច្រើនថ្ងៃផងដែរ ។ហើយនេះជាការលាលែងពីតំណែងលើកទីពីររបស់លោក ... Read More »

ប្រជាជនអាមេរិក ៤នាក់នៅក្នុងរដ្ឋ Louisiana បានស្លាប់ ដោយសារព្យុះកំណាចហឺរីខិន វាយប្រហារ

អន្តរជាតិ៖ ដោយសារតែព្រុះក៏កំណាចបំផុតមួយឈ្មោះហឺរិខិនឡូរ៉ា(Hurricane Laura) បានវាយប្រហារលើរដ្ឋភាគខាងត្បូងអាមេរិកបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ នៅក្នុងរដ្ឋល្វីស្យាណា (Louisiana) ខណៈដើមឈើរលំសង្កត់ ។ ការវាយប្រហារព្យុះហឺរិខិន ឡូរ៉ា នៅតំបន់ឆ្នេរនៃរដ្ឋ Louisiana កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា ... Read More »

ជនសង្ស័យប្រុសស្រី១៥នាក់ត្រូវនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យប្រុសស្រី១៥នាក់ទៅតុលាការពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសនិងករណីរក្សាទុកនិងជួញដូរគ្រឿងញៀនដោយខុសច្បាប់។ តាមការឲ្យដឹងពីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានប្រាប់ថា ជនជាប់សង្ស័យទាំង១៥នាក់ដែលកម្លាំងរបស់លោកបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែសីហានេះគឺពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនមួយករណី រក្សាទុមួយករណី និងលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)មួយករណី។ លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ... Read More »

មនុស្ស១០នាក់ ព្យាយាមជិះទូករត់ចេញពីហុងកុង ទៅកោះតៃវ៉ាន់ ត្រូវអាជ្ញាធរចិនឃាត់ខ្លួន

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សចំនួន១០នាក់ ត្រូវបានអាជ្ញាធរចិនឃាត់ខ្លួន បន្ទាប់ពីពួកគេនាំគ្នាជិះទូកមួយគ្រឿង នៅឯតំបន់ឆ្នេរសមុទ្រនៃខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន ដើម្បីព្យាយាមរត់ចេញពីក្រុងហុងកុង ទៅកោះតៃវ៉ាន់។ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA ដែលដកស្រង់ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ ... Read More »

កសិករខេត្ដពោធិ៍សាត់ងាកមកដាំដំណាំស្ពៃក្រញាញ់ អាចផ្តល់ប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងអំឡុងវិបត្ដិកូវីដ-១៩

ខេត្តពោធិ៍សាត់៖  ស្ពៃក្រញាញ់ជាបន្លែមួយប្រភេទដែលពលរដ្ឋខ្មែរនិយមឃើញនៅលើទីផ្សារ ហើយក៏ជាបន្លែដែល ពលរដ្ឋនិយមបរិភាគតាមរយៈការយកទៅស្ល ឆា ស្ងោរ ហើយក៏អាចយកទៅធ្វើជាបន្លែសម្រាប់ទទួលទានស្រស់ៗបានផងដែរ ។     កសិករ តាន់ សេងលី អាយុ៦៣ឆ្នាំ រស់នៅភូមិសន្លុង ... Read More »

រឿងនិទានខ្មែរ÷ រឿង ដើមភ្លៅនាង

គ្រាន់តែឮឈ្មោះថាដើម “ភ្លៅនាង” គេនឹកឆ្ងល់ភ្លាម ចង់ដឹងប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះមាននាមពីរោះម្ល៉េះ ? បើសង្កេតពីរូបភាពនៃដើមនេះវិញ គេឃើញថា មានដើ​ម​ នោះ​ត្រសូល​ស្អាត​ ពុំសូវមានថ្នាំងឬភ្នែករដិបរដុបទេ ឯសម្បុរសម្បកទៀតសោត ក៏សស្អាត នាំឲ្យនឹកថា ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិចិន៖ យើងនឹងមិនធ្វើតាមការទាមទារនរណាមួយ ឬឱបដៃឈរមើលអាមេរិកបង្កហេតុឥតកោតក្រែងនោះឡើយ

អន្តរជាតិ៖ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើ (Mark Esper) ទើបតែបានប្រកាសច្បាស់ៗថា សហរដ្ឋអាមេរិក នឹងមិនព្រមដកថយសូម្បីតែមួយមីលីម៉ែត្រពីតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះខ្លួនចង់រក្សាតុល្យភាពពិភពលោក។ ស្រាប់តែនៅព្រហស្បតិ៍ទី២៧ ខែសីហាមិ្សលមិញនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក ... Read More »

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​៖ សហរដ្ឋអាមេរិក មិន​ចែក​ទឹកដី​ប៉ាស៊ីហ្វិក​ឲ្យ​ចិន​មួយ​ចម្រៀក​នោះឡើយ

អន្តរជាតិ៖ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ម៉ាក អេ​ស្ពើ កាលពីថ្ងៃទី​២៦ខែសីហាថ្មីៗនេះ បានប្រកាសពី​រដ្ឋ​ហា​វ៉ៃថា៖ អាមេរិក​មានការ​ទទួល​ខុសត្រូវ​ក្នុងការ​ដឹកនាំ​តំបន់​ប៉ាស៊ីហ្វិក ហើយនឹង​មិន​ចែក​ទឹកដី​នេះ​មួយ​អ៊ី​ញ​ណាមួយ​ឲ្យ​ប្រទេស​ដែល​គិតថា មាន​ប្រព័ន្ធ​នយោបាយ​ល្អ​ជាង​អាមេរិក​ដែរ​។ ការលើកឡើងបែបនេះ ខណៈដែលលោក ម៉ាក អេ​ស្ពើ ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​តំបន់​ប៉ាស៊ីហ្វិក ... Read More »

បើកបរគោយន្តកន្ត្រៃដឹកធ្យូងរេចង្កូតធ្លាក់ស្នាមភ្លោះរបួសធ្ងន់ក្រោយមកស្លាប់

ខេត្តប៉ៃលិន៖បុរសម្នាក់បានរងរបួសធ្ងន់ក្រោយមកស្លាប់ ខណៈពេលដែលបុរសរូបនោះបើកបរគោយន្តកន្ត្រៃដឹកធ្យូងក្នុងភូមិ កំពុងបើកបរគោយន្តកន្ត្រៃស្រាប់តែរេចង្កូតធ្លាក់ចូលស្នាមភ្លោះបណ្ដាលឲ្យគោយន្តកិនតែម្តង។ បើតាមសមត្តកិច្ចនគរបាលជំនាញស្រុកសាលាក្រៅបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២០ ករណីនេះស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សមត្តកិច្ចបានបន្តថា ... Read More »

អាមេរិកថ្កោលទោសយ៉ាងខ្លាំងពីការបាញ់សាកល្បងមីស៊ីលនៅសមុទ្រចិនខាងត្បូង

     អន្តរជាតិ៖ អាមេរិកបានជំរុញឲ្យចិនកាត់បន្ថយសកម្មភាពយោធា​​ក្នុងតំបន់​សមុទ្រចិនខាងត្បូង ក្រោយពេលចិនមានសកម្មភាពយោធានៅក្នុងតំបន់​។ ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃទី​២៧ខែសីហា​ បានព្រមានពីការបាញ់មីស៊ីលរបស់ចិននៅសមុទ្រចិនខាងត្បូង​ដែលបានគំរាមកំហែងដល់សន្តិសុខនិងសន្តិភាពក្នុងតំបន់។ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា កម្លាំងទាហានជើងទឹកចិនបានបាញ់មិីស៊ីល​៤គ្រាប់នៅតំបន់សមុទ្រជិតកោះ​ដែលមានវិវាទជាមួយប្រទេសវៀតណាម​។​ អាមេរិកបានចាត់ទុកថាសកម្មភាពខាងលើ​នឹងធ្វើឲ្យតំបន់កាន់តែតានតឹងនៅសមុទ្រចិនខាងត្បូង​។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា «សកម្មភាព​សាកល្បងមីស៊ីលរបស់ចិនគឺជាការបំពានកិច្ចសន្យា​ និងសេចក្តីប្រកាសរួមស្តីពី​ការដោះស្រាយ​ស្តីពីស្ថានភាព​នៅសមុទ្រចិនខាងត្បូង​ ប៉ះពាល់ដល់ស្ថានភាព និងស្ថិរភាពក្នុងតំបន់»។ ... Read More »

អឺរ៉ុបបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន៣០០លានដូសពីក្រុមហ៊ុនAstraZeneca

សហគមន៍អឺរ៉ុប​បានបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ពីក្រុមហ៊ុនAstraZeneca ប្រមាណ​៣០០លានដូស។ កាលពីថ្ងៃទី​២៧ខែសីហា​ គណៈកម្មការអឺរ៉ុ​ប តំណាងឲ្យប្រទេសជាសមាជិកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថ​អង់គ្លេស-ស្វិ៏ុស AstraZeneca។ តាមកិច្ចព្រមព្រៀង​ក្រុមហ៊ុននិឹងផ្គត់ផ្គង់វ៉ាក់សាំង​៣០០លានដូស។ នេះជា​កិច្ចព្រមព្រៀងដំបូងបង្អស់​ របស់សហគមន៍អឺរ៉ុប​ ជាមួយក្រុមហ៊ុនផលិតឱសថ​ប្រឆាំងកូវីដ​១៩​។ តាមរយៈកិច្ចព្រមព្រៀង​នេះអឺរ៉ុបនឹងទិញបន្ថែម​១០០លានដូស ទៀតសម្រាប់ចែកចាយដល់​២៧ប្រទេសជាសមាជិក​។ ក្រៅពីនេះ​សហគមន៍អឺរ៉ុប​ក៏បានពិភាក្សាជាមួយក្រុមហ៊ុន​ឱសថSanofi-GSK, Johnson&Johnson et ... Read More »

Update ៖ ឃាតកចាក់សម្លាប់អតីតសង្សាររួចរត់ទៅចង.កសម្លាប់ខ្លួនតាមក្រោយសង្ស័យខឹងរឿងចូលដណ្តឹងមិនបាន

ភ្នំពេញ៖នារីកម្មកររោងចក្រ ម្នាក់ត្រូវបានអតីតសង្សារ តាមចាក់សម្លាប់នឹងកាំបិតចុងស្រួច ខណះជិះម៉ូតូទៅធ្វើការបង្ករមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ សីហា ឆ្នាំ ២០២០ ចំណុចផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតក្នុងភូមិ ត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល ... Read More »

(គ.ប.ផ.ក) អំពាវនាវឱ្យសាធារណជន ចូលរួមផ្តល់ព័ត៌មានអំពីទីតាំង ផលិត ចែកចាយផលិតផលគ្មានការអនុញ្ញាត និងក្រុមទុច្ចរិតដែលបន្លំធ្វើសមត្ថកិច្ចជំនាញ

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់ សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) សូមជម្រាបជូនដល់សាធារណៈជន មេត្តាជ្រាបថា ក្នុងគោលដៅ ការពារ និងថែរក្សាសុខុមាលភាពប្រជាពលរដ្ឋ និងសុវត្ថិភាពសង្គម ចំពោះការប្រើប្រាស់ផលិតផល ដែលកំពុង ចរាចរក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ខ្សែបម្រើក្រុមបិសាចក្រហម Paul Pogba ធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩

លោក Didier Deschamps អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមManchester United បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ-១៩។ កីឡាករវ័យ ២៧ឆ្នាំរូបនេះនឹងត្រូវផ្តាច់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ គាត់នឹងខកខានការប្រកួតរបស់ក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍Nations League ... Read More »

រដូវកាលថ្មីជិតមកដល់ កីឡាករក្រុមតោខៀវ Chelsea មួយចំនួនធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

យោងតាមសេចក្តីរាយការណ៍នៅក្នុងបណ្តាញសារព័ត៌មានអង់គ្លេសបានឲ្យដឹងថា កីឡាកររបស់ក្រុមតោខៀវ Chelsea មួយចំនួនមិនបានវិលត្រឡប់ទៅហ្វឹកហាត់មុនបើករដូវកាលទេ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ របាយការណ៍មិនបានបង្ហាញឈ្មោះកីឡាករទេ ហើយក្លិប Chelsea មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំរបស់សារព័ត៌មានក្នុងស្រុកដើម្បីសុំការអត្ថាធិប្បាយនោះដែរ។ កីឡាករដែលធ្វើតេស្តវិជ្ជមានទាំងនោះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ហើយត្រូវបានធ្វើតេស្តម្តងទៀតមុនពេលពួកគេអាចចូលរួមហ្វឹកហាត់។ កាសែត The Times បានឲ្យដឹងថា ... Read More »

អតីតអ្នកចាត់ការទូទៅក្លិប Boca Juniors លោក Alfaro ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាឌ័រ

សហព័ន្ធកីឡាបាល់ទាត់នៅប្រទេសអាមេរិកខាងត្បូងគឺអេក្វាទ័របានប្រកាសកាលពីម្សិលមិញថា អតីតគ្រូបង្វឹកក្រុម Boca Juniors លោក Gustavo Alfaro ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសប្រទេសអេក្វាឌ័រ។ បុរសសញ្ជាតិអាហ្សង់ទីនវ័យ៥៨ឆ្នាំរូបនេះបានជំនួសតំណែងលោក Jordi Cruyff ដែលបានលាឈប់ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេក្វាទ័រកាលពីខែកក្កដា បន្ទាប់ពីគាត់ដឹកនាំបានតែ៦ខែប៉ុណ្ណោះ និងមិនបានដឹកនាំក្រុមជម្រើសជាតិអេក្វាទ័រក្នុងការប្រកួតផ្លូវការណាមួយឡើយ។ លោក ... Read More »