ព័ត៌មានទាន់ហេតុការណ៍៖
'

រថភ្លើងចិន ដឹកសម្ភារវេជ្ជសាស្ត្រចំនួន ៤៥កុងតឺណឺ បញ្ជូនទៅអ៉ីតាលី ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19

អន្តរជាតិ៖ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋាភិបាលចិន បានប្រើរថភ្លើងដឹកសម្ភារវេជ្ជសាស្រ្តផ្គត់ផ្គង់ ប្រឆាំងនឹងជំងឺ COVID-19 ចំនួន៤៥កុងតឺណឺ ដោយចាកចេញពីទីក្រុងស៊ីអាន នៃខេត្តសានស៊ី (Shaanxi) ភាគពាយ័ព្យប្រទេសចិន ដើម្បីធ្វើដំណើរទៅឆ្ពោះកាន់ទីក្រុង ... Read More »

កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស ចុះបង្ក្រាប​បទល្មើស​នេសាទ​

ខេត្ត​កំពង់ចាម ៖​ លោកវរសេនីយ៍ត្រី រ៉េត ចាន់លី អធិការរងនគរបាលស្រុកកងមាស បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់(រ៉ាវ លូស្បៃមុង)នៅតាមបណ្ដោយទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ការបង្ក្រាបធ្វេីឡេីងនៅព្រឹក​ថ្ងៃ​ទី១២​ ខែសីហា​ ឆ្នាំ​២០២០ ដែលវត្ថុ​តាងរឹបអូសបានខាងលើ ... Read More »

ប្រទះឃើញនាវាចម្បាំងនិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ រួម​ជា​មួយ​គ្រាប់​យុទ្ធភណ្ឌមិន​ទាន់​ផ្ទុះ​ចំនួន​៣ប្រភេទ​ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ដែល​គេ​សង្ស័យ​ថា​ជា​សំណល់​ពី​សម័យសង្គ្រាម​ ។  បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​នាព្រឹក​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២០​ លោក អ៊ុន​ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទបាញ់គំរាមមេឃុំព្រោះខឹងកោះហៅញឹកញាប់រឿងវិវាទក្នុងគ្រួសារ

ខេត្តរតនគិរី៖ បុរសម្នាក់ដោយសារតែខឹងមេឃុំកោះហៅឱ្យទៅបំភ្លឺករណីវិវាទក្នុងគ្រួសារញឹកញាប់ពេកក៏យកអាវុធខុសច្បាប់ទៅបាញ់គំរាមហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។  ការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់យកទៅបាញ់គំរាមមេឃុំនោះត្រូវបានសមត្ថកិច្ចធ្វើឡើងបន្ទាប់ពីជនសង្ស័យធ្វើសកម្មមភាពភ្លាមៗនាវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី១១ខែសីហាឆ្នាំ២០២០ស្ថិតក្នុុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលប្រេីប្រាស់អាវុធខុសច្បាប់ហើយត្រូវឃាត់ខ្លួនបាននោះឈ្មោះថាត់ យីវ អាយុ៤១ឆ្នាំ ជនជាតិគ្រឹងមុខរបរធ្វើចម្ការ រស់នៅភូមិឃុំកើតហេតុខាងលើ។  ប្រភពបន្តថា ជនសង្ស័យរូបនេះបានធ្វេីសកម្មភាពប្រដាប់ដោយអាវុធAKស្វាយវែងផលិតនៅអតីតសហភាពសូវៀតហើយបានបាញ់ឡេីងលេីគំរាមលោកមេឃុំចំនួន៣គ្រាប់ដោយសារមូលហេតុខឹងនឹងលោកមេឃុំធ្វេីលិខិតកោះអញ្ជេីញញឹកញាប់ពេកឱ្យចូលខ្លួនដេីម្បីសម្របសម្រួលរឿងវិវាទក្នុងគ្រួសារ។ ... Read More »

Update ៖ ករណីបាក់ដងសន្ទួចនៅការដ្ឋានសំណង់អគារ THE PART CITY POIPET ក្នុងក្រុងប៉ោយប៉ែត ឆក់យកជីវិតមនុស្ស៥នាក់ និងរបួស៤នាក់

ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍គួរឱ្យសង្វេគបំផុត ខណៈត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ មនុស្ស៥នាក់បានបាត់បង់ជីវិត និង៤នាក់ទៀតរងរបួស ករណីបាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារ( ដឺផាក សុីធី ប៉ោយប៉ែត THE PART CITY POIPET ) កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២ ... Read More »

ក្រោយពីមេដឹកនាំរុស្ស៊ី ប្រកាសជោគជ័យ​លើការអភិវឌ្ឍវ៉ាក់សាំង COVID-19 លឿនពេក រដ្ឋមន្រ្តីអាល្លឺម៉ង់ចេញមុខរិះគន់យ៉ាងចាស់ដៃ

អន្តរជាតិ៖ បន្ទាប់ពីមេដឹកនាំរុស្ស៉ី បានប្រកាសជោគជ័យលើការអភិវឌ្ឍវ៉ាក់សាំង COVID-19 របស់ខ្លួនទាំងមិនទាន់ធ្វើតេស្តស្វែងរកប្រសិទ្ធភាពនិងសុវត្ថិភាពឲ្យបានត្រឹមត្រូវផងនោះ ។ បានធ្វើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក ហ្សែនស៍ ស្ពេន (Jens Spahn) នៅថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០នេះបានចេញមុខ រិះគន់ប្រទេសរុស្ស៊ីចំៗតែម្តង ... Read More »

លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌត្រូវបន្ដចុះអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឲ្យចេះការពារជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកជំនួសបុណ្យចូលឆ្នាំថ្មីនេះ

         ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធត្រូវបន្ដរួមគ្នាអប់រំផ្សព្វផ្សាយណែនាំឲ្យពលរដ្ឋបង្កាជំងឺកូវីដ-១៩ ។    លោក ឃួង ស្រេង ... Read More »

ស្ត្រីម្នាក់ស្រែកទ្រហោយំផ្អេីលទាំងព្រឹក​ ខណ:ដឹងថា ខ្លួនត្រូវចោរដាក់ថ្នាំយកទ្រព្យសម្បត្តិអស់

​      ភ្នំពេញ​ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលទាំងព្រឹកមួយបានកេីតហេតុ​ ខណៈស្ត្រីម្នាក់ស្រែកទ្រហោយំក្រោយដឹងថា ខ្លួនត្រូវចោរដាក់ថ្នាំយកខ្សែ.ក ចិញ្ចៀននិងទូរស័ព្ទរួមនិងលុយមួយចំនួនយកទៅបាត់អស់​ កាលពីនៅវេលាម៉ោង ៦និង ៤០នាទីព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២០ ស្ថិតនៅមុខផ្សារសែនមេត្រី ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ... Read More »

សាលាដំបូងខេត្តព្រះសីហនុ​ ប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ខែកក្កដា និងលើកទិសដៅអនុវត្តបន្តរបស់សាលាដំបូង និងអយ្យការ

ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាដំបូងខេត្តព្រះសីហនុ​ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ខែកក្កដា និងលើកទិសដៅអនុវត្តបន្តរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ... Read More »

មន្ត្រីជំនាញបន្តរកឃើញពពុះសណ្ដែក ជាច្រើនគីឡូក្រាមមានសារជាតិគីមីនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតហួសកាលបរិច្ឆេទដែលត្រូវប្រើប្រាស់និងដាក់តាំងលក់នៅផ្សារក្រោលគោ

ខេត្តស្វាយរៀង៖ មន្ត្រីជំនាញបន្តរកឃើញពពុះសណ្ដែក ១១គីឡូក្រាមមានសារជាតិគីមីធ្វើអោយប៉ះពាល់ដល់សុខភាពនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតហួសកាលបរិច្ឆេទដែលត្រូវប្រើប្រាស់នៅផ្សារក្រោលគោនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ស្ថិតក្នុងឃុំក្រោលគោស្រុកស្វាយជ្រំ។ យោងតាមមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំខេត្តស្វាយរៀង (កបប) បានចុះ ពិនិត្យមុខទំនិញនៅផ្សារក្រោគោ ស្រុកស្វាយជ្រំ បានធ្វើតេស្តគ្រឿងឧបភោគបរិភោគចំនួន៣៦គំរូ រកឃើញនៅក្នុងពពុះសណ្ដែ មានសារធាតុគីមីសរុប ... Read More »

ព័ត៌មានបឋម៖ គ្រោះថ្នាក់មើលមិនឃើញ បាក់ដងសន្ទូច នៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត ឆក់ជីវិតមនុស្ស៥នាក់ និងរបួស២នាក់

ខេត្តបន្ទាយមានជ័យ៖ បើតាមលោកស្នងការខេត្តបានឱ្យដឹងថា៖ ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ យ៉ាងហោចណាស់ក៏មានមនុស្ស ៥នាក់បានបាត់បង់ជីវិត ។ បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការជួយសង្គ្រោះ។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ... Read More »

ក្រោយប៉ូលិសហុងកុង ឃាត់ខ្លួនមហាសេដ្ឋីសារព័ត៌មានម្នាក់ អស់រយៈពេល៣៦ម៉ោង ពេលនេះត្រូវបានដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយនៅយប់ថ្ងៃទី១១ខែសីហា ឆ្នាំ២០២០នេះថា លោក Jimmy Lai ដែលជាមហាសេដ្ឋីសារព័ត៌មានប្រចាំហុងកុង ខណៈដែលលោក ត្រូវបានប៉ូលិសឃាត់ខ្លួន ពីបទគប់គិតជាមួយបរទេស ដែលជាបទឧក្រិដ្ឋមួយមានចែងក្នុងច្បាប់សន្តិសុខជាតិថ្មី របស់ទីក្រុងហុងកុងអស់រយៈពេល៣៦ម៉ោងនោះ ពេលនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ... Read More »

អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ហើយអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន។ អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះបានឱ្យដឹងថា៖ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ... Read More »

លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២០លោកម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរូមក្នុងកិច្ចប្រជុំជាមួយគណ:ប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកដោយលោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងគោលបំណងរួមគ្នាទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដើម្បីកម្ពុជាជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ។ ក្នុងឱកាសនោះលោកស្រី ឱ​ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងនូវការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ... Read More »

កសិករឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងបង្កើនការដកស្ទូងឱ្យបានទាន់រដូវ

ខេត្តស្ទឹងត្រែង៖ កសិករនៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងន​បង្កើន​​ការងារបង្ក​បង្កើន​​ផលជា​​បន្ត​​បន្ទាប់ មិនរង់​ចាំទឹកភ្លៀងទេ ដើម្បី​ប្រមូលផលបានទាន់រដូវព្រោះខ្លាច​​នៅចុងរដូវ​​អាកាសធាតុ​​មានប្រែប្រួល​​បង្កផលប៉ះពាល់ដូចឆ្នាំកន្លងទៅ។ លោក សៅ គឹមសេង កសិករនៅភូមិ ឃុំកំភុន ស្រុកសេសាន បានបញ្ជាក់ថា​​ ៖ នៅតំបន់​​នេះ​​ពុំមានប្រភពទឹកសម្រាប់ស្រោចស្រព​ស្រូវទេ   ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់ គេហទំព័រសារព័ត៌មានលើកទី៣ ស្ដីពី“ការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវៈសារព័ត៌មាន”

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ លោក ផុសសុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់ គេហទំព័រសារព័ត៌មានលើកទី៣ ស្ដីពីការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវៈសារព័ត៌មាន ... Read More »

ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបង្កើតទីស្នាក់ការអភិរក្សធនធានមច្ឆជាតិនៅអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ

ខេត្តស្ទឹងត្រែង៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយអាជ្ញាធរស្រុកសេសាន ពង្រឹងយន្តការ​​អភិរក្សធនធានជីវចម្រុះ និងមច្ឆជាតិនៅខាងលើទំនប់វារីអគ្គិសនីសេសានក្រោមពីរ​​ដោយបង្កើត​​​​ឱ្យមានទីស្នាក់ការ​​និងដាក់មន្ត្រីប្រចាំការនៅទីនោះ។ ក្នុងឱកាសចុះពិនិត្យទីស្នាក់ការប្រចាំការអភិរក្សធនធានមច្ឆជាតិ នៅខាងលើទំនប់វារី​​អគ្គិសនីសេសានក្រោមពីរខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានបញ្ជាក់ថា៖ តំបន់នេះត្រូវ​បានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដាក់បញ្ចូលជាតំបន់អភិរក្សធនធានមច្ឆជាតិនិងឱ្យរដ្ឋបាលជលផលអនុវត្តឱ្យមានប្រសិទ្ធភាព ទើបនៅរដូវបិទនេសាទនេះខណ្ឌជលផលរួមគ្នារៀបចំយន្តការនិងបង្កើតឱ្យមានស្នាក់ការអភិរក្សនេះឡើង។ លោកនាយខណ្ឌបានពន្យល់ថា ... Read More »

នូវែលហ្សេឡង់ អនុម័តច្បាប់គម្លាតសង្គមជាថ្មីក្រោយពីមានអ្នកឆ្លងកូវីដ​-១៩​ក្នុងស្រុក

អន្តរជាតិ៖ សារព័តមានCNN នៅថ្ងៃទី​១២ខែសីហា បានផ្សាយថា ទីក្រុង Auckland ដែលមានពលរដ្ឋច្រើនជាងគេបំផុតនៅក្នុងប្រទេស នូវែលហ្សេឡង់​បានសម្រេច​ វិលត្រឡប់ទៅកាន់ស្ថានភាពគ្រាមានអាសន្ន ក្រោយពីមានករណីឆ្លងកូវីដ​-១៩ ក្នុងសហគមន៍បន្ទាប់ពីមិនមានអ្នកឆ្លង​១២០ ថ្ងៃកន្លងមក។ នេះជាលើកទីមួយ​ហើយដែលក្រោយរយៈពេល​១២០ថ្ងៃមិនមានអ្នកឆ្លង ហើយច្បាប់គម្លាតសង្គមក៏ត្រូវបានលុបចេញ។​ប៉ុន្តែនៅពេលនេះស្ថានភាពបានវិលត្រឡប់​ទៅកាន់សភាពរស់នៅតាមច្បាប់គម្លាតសង្គម​វិញ។ នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ ... Read More »

សមត្ថកិច្ចបញ្ជូនចោរកាច់កម៉ូតូ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បានបញ្ជូនក្រុមចោរជំនាញកាច់កម៉ូតូយ៉ាងសកម្មចំនួន២នាក់ នៅមូលដ្ឋានខណ្ឌចំនួន៥ ក្នុងរាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី ... Read More »

នគរបាលខណ្ឌមានជ័យ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរគ្រឿងញៀន​

ភ្នំពេញ​ ៖​ ដោយមានការចង្អុលបង្ហាញ​ និងអនុវត្តន៍តាមការណែនាំរបស់លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ បានដឹកនាំ​កម្លាំងប៉ុស្ដិ៍ចុះល្បាតជាប្រចាំ​ក្នុងមូលដ្ឋាន​ដេីម្បីការពារ​ និងបង្ក្រាបបទល្មេីសផ្សេងៗ​ ។  ​  ... Read More »

រដ្ឋាភិបាល​ប៊ូ​តង់ បញ្ជា​ឲ្យ​បិទ​ប្រទេស​ទាំងមូលបន្ទាប់ពី​ស្ត្រី​ម្នាក់ ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក មាន​ផ្ទុក COVID-19

អន្តរជាតិ៖ ស្ត្រី​ម្នាក់ ក្រោយយ​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ហើយរកឃើញមាន​ផ្ទុក COVID-19 នោះ ស្រាប់តែនៅ​ថ្ងៃទី​១១ ខែសីហាម្សិលមិញនេះ រដ្ឋាភិបាល​ប៊ូ​តង់ បាន​បញ្ជា​ឲ្យ​បិទ​ប្រទេស​ទាំងមូល ។ ហើយនេះ​ករណី​លើកដំបូង ដែល​ប៊ូ​តង់​បិទ​ប្រទេស​ទាំងមូល​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​មក​។ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ... Read More »

ចក្ខុវិស័យ ៩ចំណុច របស់ ឧត្តមសេនីយ៍ឯក ស ថេត ក្នុងនាមជា អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានផ្តល់ជាចក្ខុវិស័យ ៩ចំណុច ដល់នាយ នាយយរង និងពលនគរបាលជាតិទាំងអស់ ... Read More »

ចូលហូបគុយទាវមួយភ្លែតចេញមកវិញបាត់ម៉ូតូ តែសំណាងល្អត្រូវនគរបាលឃាត់ខ្លួនជនសង្ស័យបាន

ខេត្តកណ្ដាល៖ បុរសម្នាក់ចូលហូបគុយទាវមួយភ្លែតទុកម៉ូតូលើចិញ្ចើមផ្លូវដោយមិនបានដកកូនសោចេញ លុះហូបរួចចេញមកវិញស្រាប់តែបាត់ម៉ូតូ ផ្អើលដល់សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីព្រឹក ស្ថិតក្នុងភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។     មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះច្រឹក ... Read More »

ក្រុមហ៊ុន Facebook បដិសេធ​សំណើ​បញ្ចេញ​កិច្ចសន្ទនា​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ​ដែល​រង​ការចោទប្រកាន់ធ្វើទុក្ខបុកម្នេញ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

     អន្តរជាតិ៖ ​ដោយ​ឈរលើ​គោលការណ៍​នៃ​ការគោរព​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​ ក្រុមហ៊ុន​ Facebook បាន​បដិសេធ​សំណើ​បញ្ចេញ​ឯកសារ​ពាក់ព័ន្ធ​របស់​មេដឹកនាំ​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា ដែល​រង​ការចោទប្រកាន់ និង​សង្ស័យថា​បាន​ប្រព្រឹត្ត​បទល្មើស​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ បើតាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ចុង​សប្តាហ៍​មុនបាននិយាយថា ក្រុមហ៊ុន​បណ្តាញ​សង្គម​ពិភពលោក Facebook​មួយ​នេះបាន​ទទូច​តុលាការ​អាមេរិក​បដិសេធ​ការទាមទារ និង​សំណើ​របស់​ប្រទេស​ហ្គំ​បី ... Read More »

បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល នឹងបើកប្រាក់ប្រចាំខែសីហា សម្រាប់២សប្តាហ៍លើកទី១ ចាប់ពីថ្ងៃ១៤ ខែសីហា ឆ្នាំ២០២០

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានបញ្ជាក់ថា៖ ការបម្រើសេវាបើកផ្តល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមសម្រាប់ពីរសប្ដាហ៍លើកទី១ ដើម្បីបើកផ្តល់ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិលនៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប .ជ.ស.)មានកិត្តិយសសូមគោរពជម្រាប ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល ... Read More »

មន្រ្តីនគរបាលចង.កធ្វើអត្តឃាត សង្ស័យទំនាស់ជាមួយប្រពន្ធ

ខេត្តពោធិ៍សាត់ ៖ មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រេចបញ្ចប់ជីវិតដោយខ្សែនីឡុងចង.កធ្វើអត្តឃាត នៅចំរឹងដែកក្បែរជណ្ដើរក្នុងបរិវេណធនាគារជាតិកម្ពុជា ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីទំនាស់ក្នុងគ្រួសារ(ជាមួយប្រពន្ធ) ។  ហេតុការណ៍មន្រ្តីនគរបាលធ្វើអត្តឃាតដោយចង.កខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៥ និង៥០នាទី ព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៍ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ សុំចិត្តបងប្អូនកុំចោលសំរាម សំណល់រឹងតាមដងផ្លូវ ក្នុងឱកាស ឈប់សម្រាកការងារនៅថ្ងៃទី១៧-២១ សីហា ខណៈខ្វះកម្មករប្រមូល

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងឱកាស ឈប់សម្រាកការងារនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ... Read More »

អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមមាត់បឹងតាម៉ុក មានការប្រុងប្រយ័ត្ន ពិសេសក្មេងៗស្របពេលទឹកកំពុងហក់ឡើងខ្លាំង

ខេត្តឧត្តរមានជ័យ៖ ស្របពេលដែលទឹកភ្លៀងបានធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បានធ្វើឲ្យទឹកនៅស្ពានតាម៉ុកឫស្ពានអូរជីក ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង មានការហក់ឡើងខ្លាំងដល់កម្រិតត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើយើងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលសាលាខេត្ត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០។ សូមបញ្ជាក់ថា៖ នៅថ្ងៃទី១១ ខែសីហា ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះផ្អាកទីតាំងសណ្ឋាគារ វិន សិនណេស

                              ... Read More »

រឿងព្រេងខ្មែរ÷រឿង ពស់​ថ្លាន់​ក្អែ​ពិស

 កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ទើប​តែ​នឹង​ការ​ប្រពន្ធ​ហើយ ថ្មី ៗ ។ ថ្ងៃ​មួយ​បុរស​នោះ នាំ​ប្រពន្ធ​ទៅ​លេង​ឯ​ផ្ទះ​ឪពុក​ម្ដាយ​របស់​ខ្លួន ។ ពេល​នោះ​មាន​ពស់​ថ្លាន់​មួយ​លូន​ចេញ​ពី​ព្រៃ​មក បាន​ឃើញ​ដាន​ជើង​បុរស​ប្ដី​ប្រពន្ធ​នៅ​តាម​ផ្លូវ​ធ្លា ក៏​លិឍដានជើងនោះ ។ ដោយ​អំណាច​ពិស​ដ៏​ខ្លាំង អស្ចារ្យ​របស់​ពស់​ថ្លាន់ ... Read More »