ព័ត៌មានទាន់ហេតុការណ៍៖
'

កំពុងលេចធ្លោរលើការសម្តែងស្រាប់តែ រុន រីយ៉ា លេងមួយទំហឹងលើការច្រៀងបន្ថែម

    ភ្នំពេញ៖ តារាសម្តែងស្រស់សោភាកញ្ញា រុន រីយ៉ា បាននិងកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីស្នាដៃសម្តែងដ៏លេចធ្លោរជាច្រើនទទួលបានការពេញចិត្តពីទស្សនិកជន។ បន្ថែមពីលើភាពជោគជ័យនៃវិស័យសម្តែងតារាស្រីវ័យក្មេងរូបនេះត្រៀមបញ្ចេញស្នាដៃបទចម្រៀងOriginal Song ថ្មីបន្ថែមទៀតដើម្បីបំពេញចិត្តអ្នកគាំទ្រ។ កញ្ញា រុន រីយ៉ា ត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងក្នុងបទចម្រៀង “ស្រលាញ់អូនដល់កាន់ឈើច្រត់” និងស្នាដៃសម្តែងក្នុងតំណែងជាតួឯកក្នុងភាពយន្តខ្លីរឿង”សង្សារចាស់”ជាដើម។ ... Read More »

កម្ពុជាប្រារព្ធពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ភ្នំពេញ៖  គណៈកម្មាធិការជាតិរៀបចំ​ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានប្រារព្ធពិធីប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា និមិតសញ្ញារូបសត្វតំណាង និងការរាប់ថយក្រោយ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ... Read More »

កសិករនៅខេត្ដសៀមរាបត្អូញត្អែរពីដំណាំស្លឹកគូឆាយគ្មានទីផ្សារក្រោយផ្ទុះជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ បើតាមអ្នកស្រី ព្រឿន ពេជ្រ ជាកសិករនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះថា  កាលពីឆ្នាំ២០១៩ ការដាំដំណាំស្លឹកគូឆាយ ពួកគាត់អាចលក់ឱ្យអ្នកកុម្ម៉ង់ទិញចាប់ពី៦០គីឡូក្រាមទៅ១០០គីឡូក្រាមក្នុងមួយថ្ងៃៗ ដែលអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានល្អប្រសើរ ។ ... Read More »

រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៣នាក់ និងម្នាក់ព្យាបាលជាសះស្បើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហានេះក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០៣នាក់ និងករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ម្នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ អ្នកឆ្លងវីរុសកូវីដ-១៩ថ្មី គឺបុរសជនជាតិខ្មែរ ចំនួន០៣នាក់រួមមាន៖  ១-អាយុ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិកងមាស ឃុំអង្គរបាន ... Read More »

ស្រ្តីសតិមិនល្អម្នាក់ត្រូវបានរថភ្លើងកិនដាច់ជាច្រើនកំណាត់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង ៤និង០០នាទីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០មាន គ្រោះថ្នាក់រថភ្លើងបុកនិងកិនមនុស្សម្នាក់បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់នៅតាមបណ្តោយផ្លូវដែកក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជនរងគ្រោះឈ្មោះ អ៊ុង សុខ ភេទស្រី អាយុជាង៤០ឆ្នាំ ជាមនុស្សមានសតិមិនល្អ ... Read More »

រថយន្តកុងតឺន័របើកចេញពីក្រុមហ៊ុនជ្រុលទៅបុកជាមួយរថយន្តម៉ាស់ស្តា រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងចេញពីក្រុមហ៊ុនផែស្ងួតអូលែរ ឆ្លងផ្លូវទៅបុករថយន្តស៊េរីទំនើបម៉ាកMAZDA មួយគ្រឿងបើកបរដោយបុរសជនជាតិចិនចំផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ៧ ខែសីហាឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនផែស្ងួតអូលែរ តាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

កំពុងឈប់រង់ចាំភ្លើងស្តុបស្រាប់តែរថយន្តមកបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តឡិចសុីសមួយគ្រឿងបើកលឿនជ្រុលទៅបុករថយន្តនិងម៉ូតូដែលកំពុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួសឡើយ។ ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១២នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿងនិងរថយន្ត១គ្រឿងទៀតធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ភ្លើងស្តុបចរាចរណ៍ជនរងគ្រោះទាំងម្ចាស់ម៉ូតូ២គ្រឿងនិងម្ចាស់រថយន្តក៏ឈប់រង់ចាំភ្លើងស្តុបចរាចរណ៍លោតពណ៌ខៀវ ភ្លាមនោះស្រាប់តែមានរថយន្តឡិចស៊ីសមួយគ្រឿងមិនចាំស្លាកលេខបើកក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តម៉ាក់រ៉េវហ្វ័រពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AD-2131ពីក្រោយពេញមួយទំហឹងបណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែករថយន្តរ៉េវហ្វ័រក៏ខ្ទាតទៅប៉ះម៉ូតូ២គ្រឿងមិនចាំស្លាកលេខមួយគ្រឿងម៉ាកឡេត និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កហេតុបានបើកគេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុដោយពិនិត្យឃើញមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ... Read More »

អគ្គិភ័យលេបត្របាក់ឃ្លាំងរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ​៖​ រោងចក្រផលិតខ្សែភ្លេីងនិងម្នាងសិលាមួយកន្លែងដែលស្ថិតនៅក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​  ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៤០នាទីទាបភ្លឺថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២០​ ។ រោងចក្រខាងលេីផលិតខ្សែភ្លេីងនិងម្នាងសិលា។  តាមប្រភពព័ត៌មានពីសន្តិសុខបានឲ្យដឹងថា​ មុនពេលកេីតហេតុគាត់បានលឺសម្លេងផ្ទុះអ្វីមួយនៅខាងក្នុងរោងចក្រ​ បន្ទាប់មកក៏កេីតជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។  បន្ទាប់មកក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងបានចុះមកដល់ទីតាំងខាងលេីនិងបាញ់ទឹកដេីម្បីទប់ស្កាត់កុំឲ្យរាលដាលដល់អគាររោងចក្រផ្សេងទៀត។  ពាក់ព័ន្ធនិងករណីគ្រោះអគ្គិភ័យខាងលេីនេះនៅមិនទាន់ដឹងពីមូលហេតុនិងការខូចខាតសម្ភារអស់ប៉ុន្មាននោះទេបេីគិតត្រឹមម៉ោង៦ព្រឹកនេះ៕ដោយ៖សុខាសែនជ័យ Read More »

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្ដីពី វិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវីរបស់មន្ដ្រីរាជការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ដើម្បីជៀសវាងការបំពេញមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង ក្រសួងមហាផ្ទៃបានធ្វើការណែនាំចំពោះមន្ដ្រីរាជការចំណុះក្រសួងមហាផ្ទៃ ត្រូវជ្រើស​រើសយកការបំពេញមុខងារជាអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅបានឲ្យដឹងថា៖ មន្ដ្រី រាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដែល​ប្រកប​វិជ្ជាជីវៈជាមេធាវី ... Read More »

រន្ធត់ខ្លាំងណាស់!! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង​នៅលេីផ្លូវវេងស្រេង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់​

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម​ និងបុរសម្នាក់ទៀតរងរបួសធ្ងន់​ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ បន្ទាប់ពីភាគីម្ខាងជិះម៉ូតូបត់ឆ្លងផ្លូវបម្រុងត្រឡប់ក្រោយត្រូវភាគីម្ខាងទៀតជិះម៉ូតូក្នុងល្បឿនលឿនមកបុកពេញទំហឹង​ កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ថ្ងៃទី៧​ ខែសីហា​ ឆ្នាំ ២០២០​ នៅចំណុចមុខសួនវឌ្ឍនៈ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ... Read More »

លោក ប្រាក់ សុខុន ៖ បែលហ្ស៊ិកមានបំណងចង់ជួយអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ

ភ្នំពេញ៖ បែលហ្ស៊ិកមានបំណងចង់ជួយអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ និង ចាត់ទុកប្រាសាទព្រះវិហារ ជាសម្បតិទេសចរណ៍ វប្បធម៌ដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា និងមានសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរមិនចាញ់ប្រាសាទអង្គរវត្ត។  សូមជម្រាបថា៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២០កន្លងមកនេះ  ជាមួយលោក ... Read More »

ម៉ូតូPassApp​ ពន្លះរថយន្តFUSOដឹកដែកពេញទំហឹង​ បណ្ដាលឲ្យរួញចូលគ្នា​ខូចខាតយ៉ាងដំណំ​ របួសស្រាលម្នាក់

​    ភ្នំពេញ​ ៖​ រថយន្តម៉ាកFUSO សណ្ដោងកុងតឺន័រដឹកដែក​មួយគ្រឿង​ ខណៈកំពុងធ្វេីដំណេីរ​ហេីយបម្រុងបត់អែបផ្លូវ​ ស្រាប់តែមានម៉ូតូPassAppមួយគ្រឿងមកបុកពីក្រោយពេញទំហឹង​ បណ្ដាលឲ្យPassAppរួញចូលគ្នារងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យតៃកុងរងរបួសបែកក្បាលហូរឈាមពេញអាវ​ តែមិនប៉ះពាល់ដល់ភ្ញៀវអង្គុយខាងក្រោយឡេីយ​ ។  ​     ... Read More »

កោតតែនាំគ្នាចាញ់បោក ដល់អស់លុយជិត១៦មុឺនដុល្លារ រឿងទិញវត្ថុស័ក្តិសិទ្ធិសំរឹទ្ធិគោបា

ភ្នំពេញ៖ ពិតជាមានល្បិចចេតនាទុច្ចរិតគិតទុកជាមុន យ៉ាងជំនាញ ដើម្បីឆបោកអោយជនរងគ្រោះមានជំនឿ តែទីបំផុត ការឆបោកគេ៥នាក់លក់វត្ថុស័ក្តិសិទ្ធិសំរឹទ្ធិគោបា បានលុយជិត១៦ម៉ឺនដុល្លារ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ចបានដូចបំណង។ សូមរំលឹកថា៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អុិន ... Read More »

លីបង់អស់លុយដើម្បីអភិវឌ្ឍក្រោយការផ្ទុះសារធាតុគីមី ហើយការបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំង

អន្តរជាតិ៖ នៅពេលនេះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មលីបង់ លោក Raoul Nehmeបានប្រកាសថា វិធីសាស្ត្រដ៏ល្អសម្រាប់ប្រទេសរបស់លោកគឺសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ។ លោក Raoul Nehme បានបញ្ជាក់ថា «លីបង់​អស់លុយដើម្បី ដំណើរការអភិវឌ្ឍក្រោយគ្រោះថ្នាក់ផ្ទុះគីមី​។ យើងបានអំពាវនាវដល់សហគមន៍អន្តរជាតិ​ជួយផ្តល់ជំនួយ​​។ ជាមួយគ្នានេះយើងត្រូវការពេលវេលាដើម្បីវាយតម្លៃពីការខូចខាត ដោយការផ្ទុះទ្រង់ទ្រាយធំ ... Read More »

លោក សេង ទៀង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី៦ខែសីហា ឆ្នាំ២០២០ ទៅថ្មីៗនេះ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង មុខតំណែងលោក សេង ទៀង ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។ សូមអាននូវព្រះរាជក្រឹត្យ ត្រាស់បង្គាប់ទាំងស្រុងដូចខាងក្រោម៖  ដោយ៖ សិលា Read More »

រដ្ឋមន្ត្រី​ការពារ​ជាតិចិន ព្រមាន​អាមេរិក​ចំពោះ​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី

អន្តរជាតិ៖ ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua បាននិយាយថា ក្នុងជំនួប​តាម​ទូរ​ស័ព្ទ​រយៈពេល​៩០​នាទី ​នៅ​ថ្ងៃទី​៧ ខែសីហានេះ រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Wei Fenghe បាន​ព្រមានទៅ លោក Mark Esper ... Read More »

កម្ពុជា​ បន្តនាំផលិតផល​កសិកម្ម​ចំនួន​៧​មុខ​ទៀត ​ដែលជា​ដំណាំ​អាទិភាព និង​សក្កា​នុព​ល​ខ្ពស់ សម្រាប់​នាំចេញ​ទៅចិន

ភ្នំពេញ​៖ ​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​«​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» ដែល​ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០ បាន​លើកឡើងថា ដំណាំ​អាទិភាពចំនួន៧មុខ ​កម្ពុជា​បាន​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​នានា ផ្ញើ​ទៅ​អគ្គ​រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន រួចរាល់​អស់ហើយ ... Read More »

អង្គការសុខភាពពិភពលោកអំពាវនាវដល់អន្តរជាតិសហការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩

អន្តរជាតិ៖មកដល់វេលាម៉ោង​​៨យប់ថ្ងៃទី៧ ខែសីហា នៅទូទាំងពិភពលោក​មានករណីឆ្លងកូវីដ​-១៩ ដល់ទៅជាង​១៩,៣លាននាក់ ក្នុងនោះមានអ្នកស្លាប់ជិត​៧២០ពាន់នាក់​​។ អគ្គនាយកអង្គការសុខភាពពិភពលោកបានអំពាវនាវដល់ពិភពលោកទាំងមូល​សាមគ្គីគ្នាឆ្លងផុតពេលវេលាដ៏លំបាកនេះ។ ប្រទេសដែលមានអ្នកឆ្លងកូវីដ​-១៩ច្រើនជាង​១លាននាក់មានតែ​៣ប្រទេសប៉ុណ្ណោះ ​ក្នុងនោះមានអាមេរិក មានអ្នកឆ្លងជាង៥លាននាក់ និងស្លាប់ជាង​១៦២ពាន់នាក់ ។ ទីពីរគឺប្រទេសប្រេស៊ីល មានអ្នកឆ្លងជិត​៣លាននាក់ ហើយនិងស្លាប់ជាង​៩៨ពាន់នាក់​។ ប្រទេសទី​៣ដែលមានអ្នកឆ្លង​ដល់លាននាក់ដែរនោះគឺឥណ្ឌា​ ... Read More »

បោះឆ្នោតនៅស្រីលង្កា គណបក្សកាន់អំណាច​ទទួលបានជ័យជម្នះ

អន្តរជាតិ៖ តាមតួលេខរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតស្រីលង្កា បានប្រកាសនៅថ្ងៃទី​៧ខែសីហា ថា គណបក្សកាន់អំណាច (SLPP)​ របស់នាយករដ្ឋមន្ត្រី Mahinda Rajapaksa ទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី​៥ ខែសីហា។ គណបក្សរបស់លោក ​Mahinda Rajapaksa ទទួលបានការគាំទ្រ ... Read More »

Breaking News ៖ កាន់តែធ្ងន់វៀតណាម គិតត្រឹមល្ងាចនេះ រកឃើញករណីជំងឺកូវីដ-១៩ ថ្មី ៣៤ នាក់ទៀត ឆ្លងក្នុងសហគមន៍

ប្រទេសវៀតណាម៖ កាន់តែធ្ងន់វៀតណាម គិតត្រឹមល្ងាចថ្ងៃសុក្រទី​៧ ខែសីហា ឆ្នាំ២០២០​ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ៣៤ នាក់ទៀត ឆ្លងក្នុងសហគមន៍ ដែលរហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៣៣០ នៅ១៤ ខេត្តនិងក្រុង។ ... Read More »

ថ្លើមធំណាស់ កាយដីចំណីស្ទឹង យកទៅចាក់ដីខ្លួនឯង អង្កន់ដីធ្វើផ្ទះល្វែងលក់ដោយពុំមានការអនុញ្ញាតច្បាប់ នៅក្រុងសិរីសោភ័ណ្ឌ

ខេត្តបន្ទាយមានជ័យ៖ សកម្មភាពកាយដីមាត់ស្ទឹងយកទៅចាក់ដីខ្លួនឯងអង្កន់ដីធ្វើផ្ទះល្វែង លក់ និងយកដីមាត់ស្ទឹងនោះធ្វើជាកម្មសិទ្ធិបន្តទៀត ដោយពុំមានការអនុញ្ញាតច្បាប់ស្ថិតនៅខាងជើងស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបានលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ្ឌ បានចុះបង្រ្កាបកាលពីល្ងាចថ្ងៃទី៦ ខែសីហា ... Read More »

តូបលក់ដូរនៅផ្សារធំកំពង់ចាម​ត្រូវ​ចោរ​ លួចគាស់ទ្វារដែកលួចយកទ្រព្យសម្បត្តិ​ រាប់ពាន់​ម៉ឺនដុល្លារ​

ខេត្ត​កំពង់ចាម​ ៖​ អាជីវករលក់ទូរស័ព្ទនៅផ្សារធំកំពង់ចាមបានក្លាយជាជនរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែកេីតអំពេីចោរ​កម្ម​ខណៈ​ទូរ​ស័ព្ទ​របស់គាត់ក្នុងទូជាច្រេីនគ្រឿង​ត្រូវចោរចូលគាស់ទ្វារដែកយកអស់​។  យោងតាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ ជនរងគ្រោះ​ឈ្មោះ​ រិនសុខៃ​ ភេទស្រីអាយុ៣៣ឆ្នាំ​ មានទីលំនៅភូមិទី១​ សង្កាត់វាលវង់​ ក្រុង-ខេត្ត​កំពង់ចាម​ ។  ជនរងគ្រោះ​រៀប​រាប់​ទាំងអស់អារម្មណ៍​ហោះចេញពីខ្លួនដូច្នេះថា​ ទូរ​ស័ព្ទដែល​បាត់មានចំនួន១១០គ្រឿង​រួមមាន​ ៖​ ម៉ាកអូប៉ូ៣១​គ្រឿង,​ ... Read More »

លោក អ៊ាង សុផល្លែត បានផ្តល់អនុសាសន៍៥ចំណុច ដល់មន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីធ្វើឲ្យប្រសើរការងារ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន  លោក អ៊ាង សុផល្លែត បានផ្តល់អនុសាសន៍៥ចំណុច ដល់មន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីធ្វើឲ្យប្រសើរថែមទៀតនូវបរិស្ថានរាជធានី។ លោក អ៊ាង សុផល្លែត ផ្តល់អនុសាសន៍នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថាន ឆមាសទី១ និងទិសដៅការងារឆមាសទី២ ... Read More »

បុរសជនជាតិចិនម្នាក់ ក្រោយជាប់គុកអស់រយៈពេលជិត២៧ឆ្នាំទៅហើយ ទើបតុលាការរកឃើញថាគ្មានកំហុសក៏ដោះលែងឲ្យមានសេរីភាពវិញ

អន្តរជាតិ៖ បើតាមការដកស្រង់ ចេញពីសារព័ត៌មាន Global Times នៅរសៀលថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០នេះថា បុរសជនជាតិចិនម្នាក់ក្រោយជាប់ពន្ធនាគារអស់រយៈពេលជិត ២៧ឆ្នាំទៅហើយ ខណៈតុលាការចោទប្រកាន់ ពីបទសម្លាប់ក្មេងប្រុសពីរនាក់ ។ ប៉ុន្តែថ្មីៗនេះសំណុំរឿងរបស់គាត់ ត្រូវបាន ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកពិធីប្រជុំពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង ... Read More »

លោក ជា សុមេធី អញ្ជើញក្នុងពិធីបើកកម្មវិធីប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់លោក ស សុខា

ខេត្តព្រៃវែង៖ នាថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០  លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងបានអញ្ជើញក្នុងពិធីបើកកម្មវិធីប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់លោក ... Read More »

បុរសម្នាក់ជួសជុល​ម៉ូទ័រ​បូមទឹក​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ ស្លាប់​

ខេត្តត្បូងឃ្មុំ ៖​ សូមបន្តប្រុងប្រយ័ត្នយក​ ចិត្តទុកដាក់ចំពោះការប្រេីម៉ូទ័របូមទឹក​ ព្រោះវាងាយទទួលរងគ្រោះថ្នាក់​ណាស់​ ខណៈ​ករណី​ដដែលនេះបាន​កេីតលេីបុរសម្នាក់ត្រូវម៉ូទ័របូមទឹកឆ្លងចរន្តអគ្គិសនីឆក់ស្លាប់​ បេីទោះជាក្រុមគ្រួសារព្យាយាមជួយ​សង្គ្រោះនាំទៅកាន់មន្ទីរពេទ្យ​ក៏ដោយ ។  យោងតាម​ប្រភព​ព័ត៌មាន​បានឱ្យដឹងថា​ បុរស​រងគ្រោះឈ្មោះជា ហ៊ាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិនិគមលើ ឃុំស្រឡប់ ... Read More »

រថយន្តដឹកស្រាបៀរអង្គរចុះចំណោតក្រឡាប់ផ្ងារជើងចេញស្រាបៀររប៉ាត់រប៉ាយមុខក្រុមហ៊ុនផលិតស្រាបៀរនេះតែម្តង

ខេត្តព្រះសីហនុ៖ ជាញឹកញាប់បំផុតដែលគេបានឃើញជាក់ៗស្តែង ចំពោះរថយន្តដឹកស្រាបៀរអង្គរ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍បុកគ្នាលើកំណាត់ផ្លូវជាតិ បើកក្រឡាប់នេះជាដើម ធ្លាយចេញស្រាបៀរទាំងកេសៗ ហើយករណីខ្លះបណ្តាលឱ្យមនុស្សគ្រោះថ្នាក់របួស ស្លាប់មនុស្សទៀតផង។  សូមបញ្ជាក់ថា៖ កាលពីម្សិលមុិញ វេលាម៉ោង១០និង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រថយន្តដឹកស្រាបៀរអង្គរមួយគ្រឿងដឹកស្រាបៀរចេញពីក្រុមហ៊ុនផលិតស្រាបៀររបស់ខ្លួន ... Read More »

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ៥នាក់ ពីសមត្ថកិច្ចថៃ

ខេត្តកោះកុង៖ នៅថ្ងៃទី៧ខែសីហាឆ្នាំ២០២០នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៥នាក់មាន ១-ឈ្មោះ អឿន វិត  ភេទប្រុស អាយុ ៣៩ឆ្នាំ, ២-ឈ្មោះ សាន សាលី  ភេទប្រុស អាយុ ... Read More »

ពលរដ្ឋលីបង់៖ ទុកឲ្យលោកម៉ាក្រុង ធ្វើជាប្រធានាធិបតីដឹកនាំលីបង់វិញ

លីបង់៖ ក្រោយការផ្ទុះកាលពីថ្ងៃទី​៤ខែសីហានៅទីក្រុង Beirut មិនមានវត្តមានមេដឹកនាំលីបង់ទៅកាន់កន្លែងកើតហេតុ​នោះឡើយ ផ្ទុយទៅវិញប្រធានាធិបតីបារាំង​លោកម៉ាក្រុងបានទៅកាន់កន្លែងកើតហេតុ ជួបជាមួយពលរដ្ឋ ហើយសន្យាថានឹងផ្តល់ជំនួយ​ជួយដល់ពលរដ្ឋលីបង់និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។ មិនតែប៉ុណ្ណោះ លោកម៉ាក្រុង បានឱបស្ត្រីម្នាក់នៅទីនោះផងដែរបង្ហាញពីការស្រឡាញ់គាំទ្រ។ ក្នុងរយៈពេល​មិនដល់​៤៨ម៉ោងក្រោយការផ្ទុះ​នៅទីក្រងុ​Beirut សម្លាប់មនុស្សកើនឡើង​ដល់១៥៧នាក់ និងរបួសជាង​៥ពាន់នាក់ ហើយនិងធ្វើឲ្យពលរដ្ឋរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង​។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង ... Read More »