ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ស សុខា ដឹកនាំប្រជុំជីវភាពប្រចាំខែការងារ ស.ស.យ.ក. ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង ... Read More »

សហព័ន្ធកីឡាគុនល្បុក្កតោ បន្ដបើកវគ្គហ្វឹកហ្វឺនដល់វិស័យការពារជាតិ កាន់តែរីកដុះដាល

ភ្នំពេញ៖ សហព័ន្ធបានបន្ដបើកវគ្គហ្វឹកហ្វឺនថ្មីអន្ដរាគមន៍ពិសេសក្បាច់គុនល្បុក្កតោមួយទៀត នៅកងពលតូចថ្មើរជើងលេខ៥១ នាស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ។ ដោយមានកិច្ចសហការល្អ រវាងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកងយោធពលខេមរភូមិន្ទ គឺមានសិក្ខាកាមចូលរួមសរុបជិត ១០០នាក់ ស្របពេលពិធីបិទក្នុងសប្ដាហ៍នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមនីយ៍ឯក ឯក សំអូន ... Read More »

នគរបាលខណ្ឌ សែនសុខ បន្តចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥ នឹង ០០នាទី ដោយមានការអនុញ្ញាតពីលោក វរសេនីយឯក ... Read More »

រុស្ស៊ី និងចិនត្រៀមជំទាស់ ផែនការសហរដ្ឋអាមេរិក ដែលចង់បន្តដាក់ទណ្ឌកម្មលើប្រទេសអ៉ីរ៉ង់

អន្តរជាតិ៖ ដើម្បីទាត់ចោលផែនការរបស់សហរដ្ឋអាមេរិក ដែលចង់បន្តសុពលភាពនៃទណ្ឌកម្មអាវុធ ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិទៅលើប្រទេសអ៉ីរ៉ង់។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងកំណត់យកនៅសប្តាហ៍ក្រោយនេះ ។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នាព្រឹកថ្ងៃសោរ៍ ទី០៨ខែសីហា ឆ្នាំ២០២០នេះថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោកម៉ៃក៍ ... Read More »

សម្រាប់ថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃខាងមុខនេះ ភ្ញៀវទេសចរ បានកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារនៅខេត្តមណ្ឌលគិរី ជាង៨០%ហើយ

ខេត្តមណ្ឌលគិរី៖ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឱ្យមន្រ្តីរាជការ កម្មករ និយោជិក បានឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីឡើងវិញមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនោះ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា សម្រាប់ថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃខាងមុខនេះ គិតត្រឹមថ្ងៃទី៨ ... Read More »

រដ្ឋមន្ត្រីកសិកម្ម អញ្ជើញមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណៈគ្រួសារ

ខេត្តតាកែវ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការីបានអញ្ជើញមកស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណៈគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម ... Read More »

បុរស​ម្នាក់​បាត់​ខ្លួន​ក្នុង​ស្ទឹង​ពោធិ៍សាត់ ២ថ្ងៃទើបរកសពឃើញ

​ពោធិ៍សាត់ ៖ បុរស​វ័យ​៥៨​ឆ្នាំ​ម្នា​ក់បាន​លោតងូតទឹកបណ្តាលឲ្យលង់បាត់ខ្លួនកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល នៅ​ចំណុច​ប្រកាន់​ដៃ​ស្ពានដែក ផ្លូវ​រថភ្លើង ស្ថិតនៅ​ភូមិ​ពោធិ៍​តា​គួ​យ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយរហូតមកដល់​វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី​៧ សីហាទើបគេរកសពឃើញ។ ​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ... Read More »

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាមួយចំនួន (Video inside) នៅថ្ងៃស្អែកនេះ ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមសកលលោក នឹងត្រូវរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ ចាប់ពីម៉ោង៧៖៤៥នាទី រហូតដល់ ដល់ម៉ោង៩៖៣០នាទីព្រឹក អង្គការសហព័ន្ធសន្តិភាពសកល នឹងរៀបចំមហាសន្និបាតនៃក្ដីសង្ឃឹមសកលលោក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលនឹងផ្សាយបន្តផ្ទាល់ចេញពី មជ្ឈមណ្ឌលចុងស៊ីង។ សន្និបាតនេះ មានការចូលរួមដោយឥស្សរជនប្រទេសជាច្រើន ... Read More »

ថ្ងៃនេះ..! ជាខួបគម្រប់៥៣ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)

ភ្នំពេញ៖ ការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាន ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ជាខួបគម្រប់៥៣ឆ្នាំ។ ក្នុង អាយុ៥៣ឆ្នាំ អាស៊ានបានប្រែក្លាយខ្លួន សហគមន៍ រួមមួយហើយ អង្គការតំបន់នេះ អាចមានលទ្ធភាពរក្សាបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឆាប់រហ័សជាងគេ ... Read More »

មន្រ្តីជាន់ខ្ពស់ចិនប្រចាំហុងកុង និយាយថា៖ លោកគ្មានទ្រព្យសម្បត្តិតម្កល់ទុកនៅអាមេរិកសូម្បីតែ១សេន ដូច្នេះទណ្ឌកម្មពីសំណាក់អាមេរិក គឺឥតប្រយោជន៍

អន្តរជាតិ៖ នារសៀលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានដកស្រង់សម្តីលោក លូ ហ៊ុយនីង (Luo Huining) ប្រធានការិយាល័យតំណាងរដ្ឋាភិបាលចិន ប្រចាំនៅទីក្រុងហុងកុង ដោយអះអាងថា ខ្លួនលោកគ្មានទ្រព្យសម្បត្តិតម្កល់ទុកនៅក្នុងសហរដ្ឋអាមេរិកឡើយ ដូច្នេះទណ្ឌកម្មពីសំណាក់អាមេរិក ... Read More »

ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុង នៅបណ្ឌិត្យសភានគរបាលជាតិ

ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុង ក្នុងសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា ៖ ... Read More »

ផ្សារម៉ាក្រូ ប្រកាសផ្អាកអាប់ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារទៅអតិថិជនវិញ

ភ្នំពេញ៖ កាលពីថ្មីៗនេះ ផ្សារម៉ាក្រូ បានចេញសេចក្ដីជូ​នដំណឹងដល់អតិថិជនរបស់ខ្លួនថា៖ ផ្សារម៉ាក្រូនឹងធ្វើការផ្លាស់ប្ដូរក្នុងការអាប់ប្រាក់ត្រលប់ទៅកាន់អតិថិជនវិញ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារមកជាប្រាក់រៀល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់ផ្សារម៉ាក្រូ ការផ្លាស់ប្ដូរនេះគឺ ធ្វើឡើងដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាលេខធ១៣–០២០–០០៤។ សូមជម្រាបថា ... Read More »

មន្រ្តីជាន់ខ្ពស់កាណាដា ប្រកាសដំឡើងពន្ធ លើទំនិញអាមេរិកដែលមានតម្លៃ ២.៧ពាន់លានដុល្លារ

អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី៧ ខែសីហាម្សិលមិញនេះ លោកស្រី គ្រីស្ទា ហ្វ្រីលែនដ៍ (Chrystia Freeland) ឧបនាយករដ្ឋមន្ត្រីកាណាដាបានប្រកាសថា ប្រទេសកាណាដានឹងដំឡើងពន្ធ ៣.៦ពាន់លានដុល្លារកាណាដា(២.៧ពាន់លានដុល្លារអាមេរិក) លើផលិតផលរបស់សហរដ្ឋអាមេរិកក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអំពីការសម្រេចចិត្តថា ... Read More »

ប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យកត់កន្ទុយលេខវៀតណាមខុសច្បាប់ស្រីស្អាត ទូច ស្រីនិច

ខេត្តកណ្តាល៖ នៅវេលាម៉ោង ១៥និង៣០នាទីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចក្រុងតាខ្មៅបានធ្វើការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខវៀតណាម)នៅចំណុចមុខហាងកាហ្វេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះថា ... Read More »

ប្រធានាធិបតី ដូណាល់ ត្រាំ សន្យាថានឹងមានកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង និងអុីរ៉ង់​បើលោកជាប់ឆ្នោតជាថ្មី

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា អាមេរិកអាចនឹងផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើង​ប្រសិនបើលោកមិនជាប់ឆ្នោតប្រធានាធិបតីកាលពីឆ្នាំ​២០១៦​។ ទន្ទឹមនឹងនោះ​លោកត្រាំបានបញ្ជាក់ថានឹងមានកិច្ចព្រមព្រៀងទាំងជាមួយកូរ៉េខាងជើង និងអុីរ៉ង់​ប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតី​ក្នុងការបោះឆ្នោតនាថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៧ ខែសីហា នៅទីក្រុង New ... Read More »

បញ្ជូនមេបនល្បីឈ្មោះម្នាក់ ទៅតុលាការពីបទល្បួងក្មេងស្រី លក់ព្រហ្មចារីឲ្យតាតា

ខេត្តប៉ៃលិន៖សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន  បានកសាងសំណុំរឿងបញ្ជូនស្ត្រីមេបនជួញដូរផ្លូវភេទល្បីឈ្មោះម្នាក់ ទៅកាន់សាលាដំបូងខេត្តដើម្បីធ្វើការសាកសួរ និងចោទប្រកាន់ ទៅតាមផ្លូវច្បាប់ក្រោយរំដោះក្មេងស្រីរងគ្រោះ៥នាក់ចេញពីផ្ទះជួញដូរផ្លូវភេទ។  មន្ត្រីនគរបាលខេត្តប៉ៃលិន បានប្រាប់ឲ្យដឹងថា ស្រ្តីមេបន ល្បីឈ្មោះម្នាក់ ដែលមានជំនាញ  ល្បួងក្មេងស្រី លក់ឲ្យតាតានិង អ្នកមានលុយត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយ ការិយាល័យនគរបាល ... Read More »

Update ៖ អគ្គិភ័យឆេះរោងចក្រផលិតម្សៅបៀកជញ្ជាំង​ ខេមស្តារ​ ក្នុងខណ្ឌពោធិ៍សែនជ័យ​ប្រេីប្រាស់ទឹកអស់​១៤០ឡាន​ ​បើគិតពីការខូចខាតវិញអស់ទឹកប្រាក់​ ១,២លានដុល្លារអាមេរិក​

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍​របស់ការិយាល័យ​បង្ការពន្លត់អគ្គិភ័យ​និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងនៅថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២០នេះ​ថា ករណីអគ្គិភ័យដែលឆាបឆេះរោងចក្រ​ GCS កាលពីវេលាម៉ោង​ ២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហាដែលស្ថិតនៅតាមបណ្តោយផ្លូរវបេតុង ក្រុម៣​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១ ... Read More »

ទីបំផុត! សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី​៧​នាក់ ត្រូវបាន​បង្ហាញមុខ​ក្នុង​រាជកិច្ច​របស់​រាជវាំង​ថៃ

អន្តរជាតិ៖ បន្ទាប់ពីរដ្ឋាភិបាលប្រទេសថៃ ស្ងប់ស្ងាត់​ជិត​៣​សប្តាហ៍​ក្រោយ​តំណែង​សំខាន់ៗ​ ក្នុង​ជួរ​រដ្ឋាភិបាល​ត្រូវបាន​ទុក​ឲ្យ​នៅ​ទំនេរ​ក្រោយ​ការលាលែង​របស់មន្រ្តីជាន់ខ្ពស់ថៃជា​បន្តបន្ទាប់​នោះ ។ ពេលនេះសមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី​៧​នាក់ ត្រូវបាន​បង្ហាញមុខ​ក្នុង​រាជកិច្ច​របស់​រាជវាំង​ថៃ នៅ​ថ្ងៃទី​៦ ខែសីហា​ ឆ្នាំ២០២០ ។ ​តាម​ការចុះផ្សាយ​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ក្នុងចំណោម​សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ ​ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី ... Read More »

ព្រេងខ្មែរ÷រឿង ខ្លា​ស៊ី​កូន​តា​ពស់​ព្រៃ

ក្នុង​កាល​កន្លង​យូរ​អង្វែង​ទៅ​ហើយ មាន​បុរស​ម្នាក់​ជា​ចាស់​ព្រឹទ្ធាចារ្យ​ឈ្មោះ​តា​ពស់​ព្រៃ គាត់​ជា​មនុស្ស​ទី​ទ័ល​ក្រ បាន​មក​តាំង​ទី​លំនៅ ធ្វើ​ស្រែ​ចម្ការ នៅ​ក្បែរ​ជើង​ភ្នំ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ ។ លុះ​នៅ​យូរ​ៗ ទៅ​បាន​កូន​ប្រុស​ម្នាក់ គាត់​ចិញ្ចឹម​បី​បាច់​តាំង​ពី​តូច​រហូត​ដល់​បាន​អាយុ ១​ឆ្នាំ បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ដរាប​រៀង​មក ឥត​ដែល​មាន​មោះ​ហ្មង​អ្វី​ឡើយ ។ ថ្ងៃ​មួយ ... Read More »

ទីតាំងអ៉ីនធឺណេត​ បង្កប់​ល្បែង​ស៊ី​សង​ជ្រកក្រោមស្លាកTK កំពុងបើកដំណើរការយ៉ាងរលូន អាជ្ញាធរមិនបង្ក្រាប សង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ច

ភ្នំពេញ៖​ ទីតាំងអ៉ឺនធឺណេតបង្កប់ល្បែងស៊ីសង​ភ្នាល់បាល់​​មួយកន្លែងបើកលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យជាយូរឆ្នាំមកហើយប៉ុន្តែពលរដ្ឋឆ្ងល់ថាហេតុបានជាអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញណាចុះបង្ក្រាប ដែលពួកគាត់សង្ស័ថា ម្ចាស់ទីតាំងមួយនេះ អាចឲ្យលាភសការៈទៅសមត្ថកិច្ចទាំងនោះ ទើបគ្មានការបង្រ្កាបបែបនេះ ​។ ជាក់ស្ដែង​ទីតាំងខាងលេី​ស្ថិតនៅតាមបណ្ដោ​យ​ ផ្លូវ៤៧៨កែង១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា រាល់ល្បែងស៊ីសងខុសច្បាប់ទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ... Read More »

ឆេះរថយន្តកាម៉ារីឆ្លាមសល់គ្រោងឆ្អឹងសង្ស័យឆ្លងចរន្តប្រព័ន្ធភ្លើង

ខេត្តស្វាយរៀង៖ រថយន្ដកាម៉ារីឆ្លាម ពណ៌ស្ក១គ្រឿងត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកអន្តរាគមន៍បាញ់ពន្លត់ប៉ុន្តែយឹតពេលទៅហើយសង្ស័យឆ្លងចរន្តប្រព័ន្ធភ្លើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ស្ថិតនៅចំណុច ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាចំពោះម្ចាស់រថយន្តមានឈ្មោះសេក សុខុន  អាយុ៥២ឆ្នាំ មុខរបរបុគ្គលិកផែតេងឡាយ ស្នាក់នៅបណ្ដោះអាសន្ននៅក្រុងបាវិត។ ប្រភពបន្តថាក្រោយមានអគ្គិភ័យឆាបឆេះរថយន្ត ... Read More »

អាល្លឺម៉ង់និងបារាំងដើរចេញពីកិច្ចពិភាក្សា​កែទម្រង់WHO ​ដោយសារតែតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន

អន្តរជាតិ៖ សារព័ត៌មានរ៉យទ័របានផ្សាយថា​​បារាំងនិងអាល្លឺម៉ង់បានដើរចេញពីកិច្ចពិភាក្សាស្តីពីការកែទម្រង់ អង្គការសុខភាពពិភពលោក WHO ​ដោយសារតែខកចិត្តចំពោះ អាមេរិកដែលព្យាយាមដឹកនាំ​អង្គការមួយនេះបើទោះបីកន្លងមកអាមេរិកបានប្រកាសដកខ្លួនចេញពីអង្គការនេះក្តី។ សកម្មភាពខាងលើ គឺជាជំហានថយក្រោយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយសារតែទីក្រុងវ៉ាស៊ីនតោនជាប្រធានក្រុមប្រទេស​G7​ ។ អាមេរិកសង្ឃឹមថា នឹងកែទម្រង់ស៊ីជម្រៅដល់អង្គការWHOនៅខែកញ្ញាខាងមុខ គឺមុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិក។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ... Read More »

រកាំមិនត្រឹមតែមានរសជូរអែមឆ្ងាញ់ ថែមទាំងជាឱសថជួយព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព

ភ្នំពេញ៖ សូមបញ្ជាក់ថា៖ រកាំមិនត្រឹមតែមានរសជូរអែមឆ្ងាញ់ ថែមទាំងជាឱសថជួយព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព គឺព្យាបាលជំងឺរោគស្លេស្ម៍ ក្អក ហើមក្បាលជង្គង់ ទំលាក់ស្លេស្ម៍ និងឈាមក្តៅ។ ក្នុងនោះមានប្រភេទរុក្ខជាតិ៖ រកាំ ដោយផ្នែកប្រើប្រាស់ ផ្លែ ស្លឹក។ បើ ... Read More »

ក្រសួងសាធារណការ៖ ផ្អាកការផ្ដល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក​ ថ្ងៃ១៧​ ដល់​ ២១​ ខែសីហា​ ឆ្នាំ២០២០

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹង​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា៖ ក្រសួង​ផ្អាកការផ្ដល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក​ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក​ មន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានី​ ខេត្ត​ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត​ មណ្ឌលផ្ដល់សេវាបណ្ណបេីកបរយានយន្តនៅផ្សារទំនេីបAEON1 និងផ្សារទំនេីបAEON2 ... Read More »

តារាល្បីៗលេចមុខក្នុងថ្ងៃបញ្ចាំងរឿង “ ស្នាមញញឹមចុងក្រោយ ”និងថ្ងៃបើកដំណើរការរោងកុនឡើងវិញ

    ភ្នំពេញ៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនបានជួបជុំគ្នានៅថ្ងៃនៃការបើកដំណើរការឡើងវិញនូវរោងភាពយន្តទំនើបនានានៅភ្នំពេញ។ការជួបជុំនេះក៏ជាឱកាសដែលថ្ងៃដាក់បញ្ចាំងរឿង  “ ស្នាមញញឹមចុងក្រោយ ” ។ រោងភាពយន្តទូទាំងប្រទេសកម្ពុជា បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ ដំណឹងនៃការបើកដំណើរការឡើងវិញនេះបានធ្វើឲ្យផលិតករភាពយន្តបញ្ចេញសារសាទរជាច្រើនស្របពេលដែលផលិតករក្នុងស្រុកបានបង្ហាញពីក្តីកង្វល់នៃការបាត់បង់ប្រាក់ចំណូលពីការចាក់បញ្ចាំងភាពយន្តរបស់ខ្លួននៅលើរោងភាពយន្ត។ ... Read More »

ទឹកភ្លៀងហូរកាត់ផ្តាច់ផ្លូវទៅតំបន់រមណីយដ្ឋានទេសចរណ៍ថ្មក្រាល ឃុំជៀបស្រុកទឹកផុសខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ផ្លូវមួយខ្សែដែលតភ្ជាប់ទៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មិនអាចធ្វើដំណើរបាននោះទេ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកពីខាងលើ ហើយត្រូវបានហូរកាត់ផ្តាច់ទាំងស្រុង មិនអាចអោយអ្នកទេសចរណ៍ឬ អ្នកធ្វើដំណើរនានាឆ្លងកាត់ទៅមកបាននោះទេ នេះបើតាមសេចជូនដំណឹងរបស់អាជ្ញាធរស្រុកទឹកផុសកាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ តាមរយៈហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលស្រុកទឹកផុស។ ... Read More »

ស្រវឹងស្រាជិះម៉ូតូឌុបគ្នាអត់ពាក់មួកសុវត្ថិភាពធ្លាក់ផ្លូវស្លាប់ទាំង២នាក់

ខេត្តព្រះវិហារ៖ មានករណីគ្រោះ ថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបង្ក ឡើងដោយខ្លួនឯងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័មដោយសារស្រវឹងស្រាជិះម៉ូតូធ្លាក់ផ្លូវ។ ឧប្បត្តិហេតុនេះកើតឡើងនៅ​ វេលាម៉ោង១២និង៤០ នាទីរសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០២០នៅលើផ្លូវជាតិលេខ 62 គីឡូម៉ែត្រលេខ 62 ក្នុងភូមិសាស្ត្រភូមិរំចេកឃុំរមណីស្រុករវៀង ខេត្តព្រះវិហារ ។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលរមណីបានឲ្យដឹងថា ... Read More »

ស្គាល់អត្តសញ្ញាណជនដ៏កំណាចបើកឡាន Land Cruiser បើកបំបុកឡាន Prius ជាថៅកែហាងសាច់អាំង ហេង ហេង

ភ្នំពេញ៖ ជនដ៏កំណាចជាអ្នកបើកឡានបំបុកឡានអ្នកដទៃយ៉ាងព្រហើន ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ គាត់មានឈ្មោះ ញ៉ សុខហេង ជាថៅកែហាងសាច់អាំង ហេង ហេង នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។  សូមរំលឹកថា កាលពីវេលាម៉ោងជាង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ... Read More »

Man City និង Lyon ឡើងទៅវគ្គ៨ក្រុមក្របខ័ណ្ឌ Champions League ក្រោយMan cityឈ្នះReal Madrid ២ទល់១និងLyonចាញ់ Juventus ២ទល់១ក៏ដោយ

ក្រុមខ្លាំងមកពីអង់គ្លេស Manchester City បានយកឈ្នះក្រុមខ្លាំងមកពីអេស្ប៉ាញ Real Madrid ក្នុងជើងទី២ក្នុងលទ្ធផល ២ទល់១ សរុបទាំង២ជើង ៤ទល់២ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League រដូវកាលនេះ ... Read More »

យន្តហោះដឹកអ្នកដំណើរ​១៨៤នាក់របស់ឥណ្ឌាចុះចតជ្រុលហួសផ្លូវធ្លាក់ពីទួលបាក់ជាពីរកំណាត់ ស្លាប់​២០នាក់

អន្តរជាតិ៖ នាយកដ្ឋានអាកាសចរណ៍ស៊ី​វិលឥណ្ឌា (DGCA) បានស្នើឲ្យបើកការស្រាវជ្រាវជាបន្ទាន់ករណីធ្លាក់យន្តហោះ​​ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ តាមតួលេខថ្មីបំផុត​ដែលបានប្រកាស​ដោយ (DGCA)​នាព្រឹកថ្ងៃទី​៨ខែសីហាថា មានមនុស្ស ២០នាក់ស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះកាលពីយប់ថ្ងៃទី​៧ខែសីហា​នៅអាកាសយានដ្ឋាន Karipur ស្ថិតនៅក្នុងទីក្រុង Kozhikode រដ្ឋKeralaប្រទេសឥណ្ឌា។ យន្តហោះដែលជួបគ្រោះថ្នាក់ជាប្រភេទ​Boeing ... Read More »