ព័ត៌មានទាន់ហេតុការណ៍៖
'

សេតវិមានប្រកាសថា​ ការបោះឆ្នោតអាមេរិក នឹងត្រូវធ្វើឡើងតាមពេលកំណត់

អន្តរជាតិ៖ សេតវិមានអាមេរិក និងក្រុមឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាស នៅថ្ងៃទី​៣ខែសីហា ថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងតាមពេលវេលា ដែលបានគ្រោងទុកគឺនៅ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០។ ប្រធានការិយាល័យសេតវិមានលោកMark Meadows បានប្រកាសថា​ ប្រធានាធិបតី ... Read More »

អភិបាលខេត្ត​ព្រះសីហនុ ​អំពាវនាវឲ្យម្ចាស់ជលយានដឹកភ្ញៀវទេសចរ និងប្រជានេសាទមានការប្រុងប្រយ័ត្នខ្ពស់ និងផ្អាកការធ្វើដំណើរតាមផ្លូវទឹកបើមិនចាំបាច់

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បានចេញសេចក្តីអំពាវនាវសុំឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ដោយជលយាន ភ្ញៀវទេសចរប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការធ្វើដំណើរតាមផ្លូវទឹកក្នុងអំឡុងពេលនេះបើមិនមានការចាំបាច់ណាមួយ។​ ក្នុង​សេចក្តីជូនដំណឹងរបស់​រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាសូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រី ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ និងបងប្អូនប្រជានេសាទទាំងអស់មេត្តាជ្រាបថា៖ ... Read More »

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះឱ្យបានស្អាតជាប្រចាំ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះ និងចិញ្ចើមផ្លូវឱ្យបានស្អាតជាប្រចាំឱ្យមានបរិស្ថានល្អប្រសើរជាមួយនឹងការយកចិត្តទុកដាក់វេចខ្ចប់សំរាមឱ្យបានស្អាត ហើយដើមឈើនៅតាមមហាវិថីនេះក៏ត្រូវតែកាត់លះមែកឱ្យបានស្អាតផងដែរ ។    លោកឃួង ស្រេង បានណែនាំបែបនេះ ក្នុងឱកាសដែលលោកចុះពិនិត្យផ្លូវវិមានឈ្នះ=ឈ្នះ កាលពីព្រឹកថ្ងៃទី៣ ... Read More »

បន្ទាប់ពីលោក ដូណាល់ ត្រាំ ចង់បិទកម្មវិធី TikTokរបស់ចិន នៅអាមេរិក ក្រុមហ៊ុនMicrosoft កំពុងពិភាក្សាទិញយកក្រុមហ៊ុនមួយនេះ

អន្តរជាតិ៖ បន្ទាប់ពី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា៖ រដ្ឋបាលរបស់លោកកំពុងពិចារណាលើសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនTikTok ដែលជាកម្មវិធីវីដេអូដែលគ្រប់គ្រងដោយជនជាតិចិនទូទាំងពិភពលោក ដែលត្រូវបានគេចោទប្រកាន់ថា បានលើកឡើងពីកង្វល់សន្តិសុខជាតិ។ ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកMicrosoft បានកំពុងពិភាក្សាដើម្បីទិញយកក្រុមហ៊ុន TikTok។ នេះបើតាមការចេញផ្សាយពីកាសែតញូវយ៉កថែមស៍ ... Read More »

ឈិន ចិន ឆក់ទូរស័ព្ទដៃពីនារីម្នាក់ត្រូវនគរបាលខណ្ឌ៧មករាឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃ)   ពីនារី ម្នាក់បានសម្រេចតែត្រូវ  នគរបាលខណ្ឌ៧មករាឃាត់ ខ្លួនបានភ្លាមៗ កាលពី វេលា ម៉ោង ១៩:៣០នាទីយប់ ថ្ងៃ ទី២ខែ សីហា ... Read More »

អាជ្ញាធរវៀតណាម បន្តរកឃើញករណីឆ្លងថ្មីចំនួន ៣០​ករណីថែមទៀត និង​ម្នាក់ស្លាប់

អន្តរជាតិ៖ ករណី​ឆ្លង COVID-19 នៅ​ប្រទេសវៀតណាម នៅតែ​បន្ត​កើនឡើង ហើយ​ករណី​ឆ្លង​ភាគច្រើន គឺមាន​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​ទីក្រុង​ដា​ណា​ង ខណៈ​ករណី​តិចតួច​ប៉ុណ្ណោះ គឺជា​ករណី​ឆ្លង​មកពី​បរទេស​។ជាក់ស្តែងនៅ​ល្ងាច​ថ្ងៃទី​២ ខែសីហាម្សិលមិញនេះក្រសួងសុខាភិបាល​វៀត​ណា​ម បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៣០​ករណី និង​ស្លាប់ ... Read More »

អ្នកដំណើរ​និង​បុគ្គលិក​បម្រើការ​ ​នៅលើ​នាវា​ទេសចរណ៍​ពីរ​គ្រឿង​នៅ​ន័​រ​វែ​ស ចំនួន​៤០​នាក់ ត្រូវបាន​រកឃើញឆ្លង​ជំងឺ COVID-19

អន្តរជាតិ៖ អាជ្ញាធរ​សុខាភិបាល​ប្រទេសន័​រ​វែ​ស បានបញ្ជាក់​នៅ​ថ្ងៃទី២ខែសីហា ឆ្នាំ២០២០នេះថា យ៉ាងហោចណាស់មនុស្សចំនួន៤០នាក់ ដែលជាអ្នកដំណើរ ​និង​បុគ្គលិក​បម្រើការ​ នៅលើ​នាវា​ទេសចរណ៍​ពីរ​គ្រឿង​នៅ​ន័​រ​វែ​ស ត្រូវបាន​រកឃើញថា​ឆ្លង​ជំងឺ COVID-19 ។ ហើយអ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល អ្នកដំណើរ​១៧៨​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​នាវា​មួយគ្រឿង មុនពេល​ករណី​ឆ្លង​ទី​១​ត្រូវបាន​រកឃើញ​។​ ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ... Read More »

ទាហានថៃជាច្រើនឆ្លងកូវីដ​-១៩​ក្រោយចូលរួមធ្វើសមយុទ្ធជាមួយអាមេរិក

អន្តរជាតិ៖ ក្រសួងការពារជាតិថៃបានប្រកាសកាលពីថ្ងៃទី​២ ខែសីហា​​ថា កម្លាំងទាហានថៃ​បានសម្រេចផ្អាករាល់សកម្មភាពធ្វើសមយុទ្ធជាមួយទាហានអាមេរិក ក្រោយពីទាហានថៃ​​៩នាក់ធ្វើតេស្ត​រកឃើញវិជ្ជមានកូវីដ​-១៩​ បន្ទាប់ពីចូលរួមធ្វើសមយុទ្ធនៅកោះហាវ៉ៃជាមួយទាហានអាមេរិករួចមក។ កម្លាំងទាហានថៃ១៥១នាក់ទើបតែវិលត្រឡប់មកពីកោះហាវ៉ៃអាមេរិក បន្ទាប់ពីចូលរួមធ្វើសមយុទ្ធមានឈ្មោះថា Lightning Forge 2020 ក្នុងរយៈពេល៣សប្តាហ៍ កាលពីខែកក្កដា​។ ក្នុងចំណោមទាហាន​១៥១នាក់ដែលវិលត្រឡប់មកវិញមាន​៩នាក់ឆ្លងកូវីដ-១៩ ចំណែកទាហានផ្សេងទៀតត្រូវបានកាត់ផ្តាច់​ដើម្បីតាមដាន។ អ្នកនាំពាក្យក្រសួងការពារជាតិថៃ ... Read More »

ព្រេងខ្មែរ÷រឿង ស្រះយក្ខឡោម(ខេត្តរតនគិរី)

នៅ​ក្នុង​តំបន់​ឡាបានសៀក ឃុំ​ឡាំងបាង ស្រុក​លំផាត់ ខេត្ត​រតនគិរី មាន​ស្រះ​មួយ​ធំ ទំនង​ជា​អាង​ទឹក​បុរាណ ដែល​សេស​សល់​មក​ពី​លក្ខណៈ​ភូមិ​សាស្ត្រ, ព្រោះ​ស្រះ​នេះ នៅ​ចំ​ចន្លោះ​ជ្រលង​ភ្នំ ហើយ​មាន​សណ្ឋាន​មូល​ដូច​បាត​ខ្ទះ ។ អ្នក​ដំណើរ​ណា ដែល​បាន​ទៅ​ដល់​រតន​គិរី គេ​ពុំ​អាច​ភ្លេច​ទៅ​លំហែ ឬ ... Read More »

ស្នេហាផ្អែមល្ហែមឡើងវិញ គង់ សុជាតិ ចង់បានកូនភ្លោះ

     ភ្នំពេញ៖ ក្រោយជួបរឿងព្យុះភ្លៀងកក្រើកអស់មហាជន រឿងស្វាមីស្និទ្ធនឹងស្រីផ្សេង គង់ សុជាតិ បានបង្ហាញភាពផ្អែមល្ហែមជាថ្មី។ ដំណឹងចុងក្រោយលើកឡើងថា គូស្នេហ៍ជាពិធីករទាំងពីររូបនេះគ្រោងបន្តគម្រោងយកកំណើតកូនដែលជាកូនភ្លោះថែមទៀតផង។ ​ចំណងស្នេហ៍ជិត៧ឆ្នាំ របស់អ្នកនាង សុជាតិ និងលោក ជា ... Read More »

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនមេអាប៉ោងប្រចាំឃុំវិហារសួគ៌ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធករណីទទួលផលចោរកម្ម

ខេត្តកណ្តាល៖ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានចេញដីកាឃុំខ្លួនមេអាប៉ោងប្រចាំឃុំវិហារសួគ៌ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «ទទួលផលចោរកម្ម» តាមមាត្រា៣៩៩និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការទិញម៉ូតូចោរជាច្រើនគ្រឿង ។ ជនត្រូវចោទរូបនេះ ឈ្មោះ គឹមឡេង សល់ ... Read More »

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនក្រុមអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់១៣នាក់

ភ្នំពេញ៖ ក្រុមអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់១៣នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបង្ក្រាបនិងឃាត់ខ្លួនខណៈដែលកំពុងតែលេងសប្បាយស្រែកហ៊ោអឺងកងនោះ។ ករណីបង្ក្រាបល្បែងបញ្ជល់មាន់នេះសមត្ថកិច្ចខណ្ឌសែនសុខបានធ្វើឡើងកាលពីវេលាម៉ោង១៣ និង០០នាទី                       ... Read More »

ប្រធានក្លិបអះអាងថា Fiorentina ត្រៀមលក់ Chiesa ក្នុងតម្លៃសមរម្យ

កីឡាអន្តរជាតិ៖ ប្រធានក្លិបលោក Rocco Commisso បាននិយាយថា ក្លិប Fiorentinaមានឆន្ទៈក្នុងការលក់កីឡាករ Federico Chiesa ក្នុងតម្លៃសមរម្យ។ នេះបើយោងតាមការចុះផ្សាយរបស់ Live Score នៅព្រឹកថ្ងៃចន្ទនេះ។ កីឡាករ Chiesa ... Read More »

ហ្វីលីពីន​ចាប់ផ្តើមបិទទីក្រុងម៉ានីលជាថ្មីដោយសារតែកូវីដ-១៩

ហ្វីលីពីន៖ ទីក្រុងម៉ានីលប្រទេសហ្វីលីពីនិងបណ្តាខេត្តនៅជិតខាង បានសម្រេចដាក់ក្នុងគ្រាអាសន្នជាថ្មី​ក្រោយពីករណីឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់មិនធ្លាប់មាន​ក្នុងរយៈពេល​២សប្តាហ៍ចុងក្រោយនេះ។ សារព័ត៌មានរ៉យទ័រ​បានផ្សាយថា រដ្ឋាភិបាលហ្វីលីពីនបានសម្រេចបិទទីក្រុងម៉ានីលជាថ្មី​ ហើយការបិទទ្វារនៅពេលនេះមានរយៈពេល​២សប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី​៤ខែសីហា​តទៅ។ ច្បាប់បិទទ្វារទីក្រុងជាថ្មី​ក្រោយហ្វីលីពីនមានករណីឆ្លងកូវីដ​-១៩ជាង​១សែននាក់ហើយក្នុងប្រទេសនេះ។ តាមសារព័ត៌មានរ៉យទ័របានបញ្ជាក់ថា ប្រធានាធិបតី Rodrigo Duterte បានយល់ព្រមបិទទីក្រុងជាថ្មី និងខេត្តមួយចំនួន​ដែលមានករណីឆ្លង​កូវីដ​-១៩​​កើនឡើង​ តាមកម្មវិធីអំពាវនាវដែលមានឈ្មោះថា​«​បង្កើនគម្លាតសហគមន៍» ចាប់ផ្តើមពីថ្ងៃទី​៤ដល់ថ្ងៃទី​១៨ខែសីហា។ ... Read More »

ក្រុមចោរលួចក្របីដឹកតាមរថយន្តកូរ៉េអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច

ខេត្តក្រចេះ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទីព្រឹក ឈ្មោះ សន ឈាត ភេទប្រុស អាយុ ៤៧ឆ្នាំ ប្រពន្ធឈ្មោះ គុជ សុភី មានទីលំនៅភូមិកំពង់ដ ឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វ ... Read More »

ផែនទីព្រំដែន កម្ពុជា-វៀតណាម សម័យទំនើប បានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកវ៉ា គឹមហុង ទេស រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈ កម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោកឡេ ហួយទ្រុង អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជា ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះ ... Read More »

មន្ត្រីគ្រាក់ៗប្រមាណ១០នាក់ប្រឈមនឹងការអស់តំណែង ខណៈការស៊ើបអង្កេតបទល្មើសកាប់ទន្ទ្រានដីព្រៃនៅខេត្តមណ្ឌលគិរី កំពុងដំណើរការយ៉ាងក្តៅគគុក

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយស្តីពី«ការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិស្ថិតក្នុងខេត្តមណ្ឌលគិរី» ។ តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះថា ... Read More »

ខ្សែប្រយុទ្ធ Taremi ឈ្នះកីឡាករឆ្នើមប្រចាំឆ្នាំនៅលីគកំពូលព័រទុយហ្គាល់

កីឡាអន្តរជាតិ៖ ខ្សែប្រយុទ្ធសញ្ជាតិអុីរ៉ង់ Mehdi Taremi ត្រូវបានគេបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំ២០១៩-២០២០ ដែលកីឡាកររូបនេះកំពុងលេងនៅក្លិប Rio Ave ក្នុងលីគកំពូលព័រទុយហ្គាល់ PrimeiraLiga។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃចន្ទនេះ។ កីឡាករ Taremi វ័យ២៨ឆ្នាំបានចូលរួមជាមួយក្រុម Rio Ave ... Read More »

Hamilton ឈ្នះជើងឯកប្រណាំងរថយន្ត Grand Prix នៅអង់គ្លេស

កីឡាអន្តរជាតិ៖ កីឡាករ Lewis Hamilton បានទទួលជ័យជម្នះក្នុងការប្រណាំងរថយន្ត Grand Prix ជាលើកទី៧របស់ចក្រភពអង់គ្លេសដែលបើកបររថយន្តឲ្យក្រុម Mercedes របស់គាត់ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ។ ក្នុងការបញ្ចប់ការប្រណាំងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលគាត់បានគ្រប់គ្រងជាម្ចាស់ជើងឯកពិភពលោកចំនួន៦ដងរួចមកហើយ បានយកឈ្នះគូប្រកួតដណ្តើមជើងឯកជើងឯកពិភពលោក Formula 1។ ការឈ្នះជើងឯករបស់កីឡាករ Hamilton ... Read More »

កម្មកររោងចក្រម្នាក់ស្លាប់២នាក់ទៀតរបួសធ្ងន់ស្រាលរវាងម៉ូតូ២គ្រឿងបុកគ្នាទាំងព្រលប់

ខេត្តស្វាយរៀង៖បុរសកម្មកររោងចក្រម្នាក់ស្លាប់នឹងកន្លែង២នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាទិសដៅបញ្ច្រាសគ្នាវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមានជាតិអាល់កុលបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រលប់។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២ខែសីហាឆ្នាំ២០២០ លើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រ​ ១២៤និង១២៥ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង​ ក្រុង ស្វាយរៀង ... Read More »

ម្ចាស់ជើងឯកអូឡាំពិករត់ចម្ងាយ៤០០ម៉ែត្រVan Niekerk រកឃើញផ្ទុកជំងឺកូវីដ-១៩

កីឡាអន្តរជាតិ៖ អ្នកកាន់កំណត់ត្រាពិភពលោករត់ចម្ងាយ៤០០ម៉ែត្រលោក Wayde van Niekerk បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩នៅប្រទេសអុីតាលី។ បុរសសញ្ជាតិអាហ្រ្វិកខាងត្បូងរូបនេះនឹងចូលរួមក្នុងព្រឹត្តិការណ៍រត់ចម្ងាយ១០០ម៉ែត្រ និង៤០០ម៉ែត្រនៅក្នុងព្រឹត្តិការណ៍ Trieste Meet នៅក្នុងប្រទេសអុីតាលីដែលវានឹងក្លាយជាការប្រកួតដំបូងរបស់គាត់នៅក្រៅទឹកដីកំណើតរបស់គាត់ចាប់តាំងពីឆ្នាំ២០១៧ ។ Van Niekerk បានស្ថិតនៅដាច់ដោយឡែកពីគ្នាចាប់តាំងពីថ្ងៃទី១៩ ខែកក្កដានៅពេលដែលគាត់បានចុះចតនៅប្រទេសអុីតាលីតាមជើងហោះហើរពិសេសដែលមានមនុស្សតែ៧នាក់នៅលើយន្តហោះ។ ... Read More »

សាហាវណាស់បុរសម្នាក់បែកថ្នាំអារប្រដាប់ភេទខ្លួនឯងស្លាប់

ខេត្តសៀមរាប៖ពិតជាសាហាវណាស់ដែលបុរសបែកថ្នាំម្នាក់បានយកកាំបិតយ៉ាងមុតអារប្រដាប់ភេទខ្លួនឯង ហូរឈាមខ្សោះខ្លួនបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមដោយគ្មានអ្នកណាជួយឡើយ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះមានឈ្មោះ ញ៉ាញ់ ... Read More »

ស្ត្រីម្នាក់បើកម៉ូតូក្រោយរថយន្តកំពុងឡើងចំណោតមិនរួចត្រូវរថយន្តរអិលថយក្រោយកិនស្លាប់

ខេត្តប៉ៃលិន៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីថ្ងៃអាទិត្យ១៣កើត ខែស្រាពណ៍ ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនិឹងថ្ងៃទី២ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ១០និង១០នាទីដោយសារតែរថយន្តធុនធំមួយគ្រឿងដឹកកន្ទក់ពេញបើកបរឡើងចំណោតមិនរួចដាក់លេខមិនចូលក៏រអិលថយក្រោយកិនទៅស្ត្រីម្នាក់ដែលកំពុងបើកម៉ូតូមួយគ្រឿងនៅពីក្រោយរថយន្តបណ្ដាលឱ្យដាច់ក្បាលចេញពីខ្លួនខ្ទេចស្លាប់ភ្លាម់ៗនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូត្រូវបានរថយន្តនោះកិនហើយអូសពីកន្លែងកើតហេតុចម្ងាយ១០០ម៉ែត្រពីកន្លែងកើតហេតុបណ្ដាលឱ្យរថយន្តធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង ខ្ទេចម៉ូតូតែម្ដង។ រីឯអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនទាំងកូនប្រពន្ធបាត់ស្រមោល។ ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥៧ខាងលិចភ្នំជ្រូក  ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ  ... Read More »

ជនជាតិចិនបេីករថយន្តម៉េកសឺដេសបំពានស្តុបជ្រុលបុករថយន្តឡិចស៊ីសក្រឡាប់ប៉ះម៉ូតូមួយគ្រឿងទៀតរបួសធ្ងន់២នាក់

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកម៉េកសឺដេសរួមដំណេីរជាមួយបុរសជនជាតិចិន៣នាក់ទៀតក្នុងល្បឿនលឿននិងបំពានភ្លេីងស្តុបក៏ជ្រុលទៅបុករថយន្តឡិចស៊ីសRX300មួយគ្រឿងបណ្តាលឲ្យក្រឡាប់ផ្ងាជេីងបន្តទៅបុកម៉ូតូស្មាស់រេវ៉ូមួយគ្រឿងទៀតរងរបួសធ្ងន់២នាក់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវព្រះនរោត្តម​ កែងផ្លូវលេខ២១៤​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2AZ 9881 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ ... Read More »

ខារ៉ាអូខេ ៣ទីតាំង ដែលមិនអនុវត្តតាមគោលការរបស់រដ្ឋាភិបាលឥឡូវត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោក សម្រេចចុះបិទ

ភ្នំពេញ៖ ទីតាំងខារ៉ាអូខេ ចំនួន៣ទីតាំង ដែល យីហោ W យីហោ សំរឹទ្ធិពេជ្រ និងយីហោ X (អតីត ឌឹកព្រីវេ) ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោក ចុះសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្នសិនដោយមូលហេតុ ម្ចាស់ទីតាំងនីមួយៗមិនស្តាប់តាមការណែនាំរបស់រដ្ឋាភិបាល។ ... Read More »

រដ្ឋាភិបាលអាមេរិក ចំណាយប្រាក់ ជាង​២ពាន់លានដុល្លារ ​សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​

អន្តរជាតិ៖ រដ្ឋាភិបាលអាមេរិក បានសម្រេចចំណាយប្រាក់​២,១ពាន់លានដុល្លារ ដើម្បី ជួយដល់សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ឲ្យបានឆាប់បំផុត ក្នុងនោះមានការកផលិតវ៉ាក់សាំងនេះ​១០០លានដូស ក្នុងដំណាក់កាលដំបូង​។ សកម្មភាពខាងលើ​របស់អាមេរិក កើតឡើងក្រោយពេលរុស្ស៊ីបានប្រកាស ថានឹងអនុម័ត វ៉ាក់សាំងប្រឆាំងកូវីដ​នៅថ្ងៃទី​១០ ខែសីហា ខាងមុខនេះ ហើយនិងចាក់ថ្នាំបង្កាដល់ពលរដ្ឋទាំងអស់ នៅខែតុលាឆ្នាំ​២០២០។ ... Read More »

កម្ពុជាកំពុងខ្នះខ្នែងយកស្ត្រីពិរុទ្ធជនគ្រឿងញៀន មកផ្តន្ទាទោសលើទឹកដីខ្លួនឯង បញ្ចៀសកាត់ទោសប្រហារជីវិត

ភ្នំពេញ៖ បើតាមដំណឹងក្រៅផ្លូវការ បានឱ្យដឹងថា៖ រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​ខ្នះខ្នែង​ជួយស្ត្រីខ្មែរដែលវៀតណាមកាត់ទោស​ប្រហារ​ជីវិត​ពីបទជួញដូរគ្រឿងញៀន​ នៅប្រទេស​វៀតណាម​ ។ ប្រភពខ្លះបានលើកឡើងថា៖ លោក ជិន ម៉ាលីន អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សំណុំ​រឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវតុលាការ​វៀតណាម​កាត់​ទោស​ប្រហារ​ជីវិត​លើ​រូប​នាង​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លង​ដែន មិន​ទាន់​បញ្ចប់ត្រឹម​នេះ​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​សល់​ដំណាក់កាល​ជម្រះ​ក្ដី​នៅ​ថ្នាក់​ឧទ្ទរណ៍​បន្ត​ទៀត។ ... Read More »

វាយប្រហារដោយគ្រាប់បែក​នៅ កាម៉េរ៉ូន ស្លាប់និងរបួស​២១នាក់​

អន្តរជាតិ៖ នៅថ្ងៃ ទី​២ ខែសីហា ខ្មាន់​កាំភ្លើង ក្រុម បូកូហារ៉ាម (Boko Haram)បានវាយប្រហារដោយ គ្រាប់បែក នៅភាគខាងជើង ប្រទេស កាម៉េរ៉ូន​(Cameroon) បណ្តាលឲ្យមនុស្ស​១៣នាក់ស្លាប់ និង​៨នាក់រងរបួស ។ ... Read More »

ពលរដ្ឋអាល្លឺម៉ង់​ ធ្វើបាតុកម្ម​ប្រឆាំង យុទ្ធនាការទប់ស្កាត់កូវីដ-១៩ ធ្វើឲ្យបាត់បង់សេរីភាព

អន្តរជាតិ៖ សារព័ត៌មាន RT ​នៅថ្ងៃទី​២ខែសីហា បានផ្សាយថា ពលរដ្ឋអាល្លឺម៉ង់ រាប់ពាន់នាក់បាន​ ​ប្រមូលផ្តុំគ្នានៅ រដ្ឋធានី​ប៊ែកឡាំង​ ប្រឆាំងវិធានការរិតបន្តឹងទប់ស្កាត់ ការឆ្លងកូវីដ-១៩​ ដោយចាត់ទុកថា​វាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវិតរស់នៅ និងបាត់បង់សេរីភាព​។ កម្លាំងប៉ូលិសទីក្រុងប៊ែកឡាំង បានប្រកាសថា ... Read More »

មនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះធម្មជាតិរលំដេីមឈេីសង្កត់ផ្ទះប្រជាពលរដ្ខ

ខេត្តព្រះសីហនុ៖ ភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី នៅចំណុចពយកំពេញស្ថិតនៅក្រុម ១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឱ្យដើមឈើដួលរលំសង្កត់លើផ្ទះពលរដ្ឋ បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានអោយដឹងថា ... Read More »