ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនបរទេសម្នាក់ករណីវាយបុរសជនជាតិខ្មែរ២នាក់ឱ្យរងរបួស

ភ្នំពេញ៖ ជនបរទេសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនករណីវាយបុរសជនជាតិខ្មែរ២នាក់ឲ្យរងរបួសហើយយកទូរស័ព្ទដៃ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវព្រះសីហនុ កែងផ្លូវលេខ៥១ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ WALKERSMITH MARLON ... Read More »

សម្តេចតេជោ ហ៊ុន សែន រំលឹកជាប់ជានិច្ច សូមឱ្យបងប្អូនថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩។ សម្តេចមានប្រសាសន៍លើកឡើងថា៖ តាមការសង្កេតមើលពេលនេះ គឺឃើញថាចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយមានការធ្វេសប្រហែសទៀតផង។ សម្តេចតេជោ បញ្ជាក់ថាថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) ... Read More »

កម្ពុជា អាចប្រឈមខ្ពស់ នូវជំនន់ទឹកភ្លៀង ដោយព្យុះទី៣ ឈ្មោះ សុីនឡាគូ Sinlaku

ភ្នំពេញ៖ក្រសួងធនធានទឹក និង ឧតុនិយម បង្ហាញអំពីការព្យាករណ៍ស្ថានភាពអាកាសធាតុ ដោយសង្កេតឃើញថា កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានសម្ពាធទាបសកម្មមួយ កើតមាននៅសមុទ្រចិនខាងត្បូង ហើយវិវត្តន៍ទៅជាវិសម្ពាធទាប ឬ Tropical Depression ។ ... Read More »

មនុស្សប្រុសស្រី២នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុពីបទរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

  ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រីចំនួន២នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធការប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ដែលការចុះបង្រ្កាបនោះបានធ្វើនៅចំណុចមុខផ្ទះសំណាក់ជំនោរសមុទ្រ ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។ ... Read More »

នគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២:៥០នាទី នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន៣នាក់ ៖ ១-ឈ្មោះ ... Read More »

Arsenal លើកពាន FA Cup ជាលើកទី១៤ ក្រោយឈ្នះChelsea ២-១

កីឡាអន្តរជាតិ៖ ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់១ ក្នុងការប្រកួតដណ្តើមពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ ដែលធ្វើឲ្យក្រុមមួយនេះឈ្នះ ពាន FA Cup ច្រើនជាងក្លិបណាៗទាំងអស់នៅអង់គ្លេស។ ... Read More »

Napoli ទិញបានកីឡាករ Victor Osimhen ពីក្លិប Lille

កីឡាអន្តរជាតិ៖ស្របពេលដែល Napoli ផ្តោតសំខាន់លើការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយ Barcelona ក្លិបអ៊ីតាលីមួយនេះបានប្រកាសជាផ្លូវការពីការចុះហត្ថលេខាទិញបានខ្សែប្រយុទ្ធ Victor Osimhen ពីក្លិប Lille ក្នុងតម្លៃប្រមាណជាង៥០លានផោន។ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះបានមកដល់ប Lille ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែត្រៀមលក្ខណៈជាស្រេចនូវមធ្យោបាយសម្ភារបំពេញបេសកកម្មជាប់ជាប្រចាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ក្រុមការងាររបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង បានធ្វើការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងបានត្រៀមលក្ខណៈរួចជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការណ៍ចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើប្រកបដោយវិន័យ សណ្តាប់ធ្នាប់និងការទទួលខុសត្រូវខ្ពស់។ ... Read More »

រកគុកឃើញ! សូម្បីតែសត្វឆ្កែព្រះសង្ឃក្នុងវត្តក៏បាញ់សម្លាប់យកទៅសុីដែរ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ អនុវត្តតាមបណ្ដឹងព្រះសង្ឃមួយអង្គព្រះនាម ឡុង ឡាញ់ ព្រះជន្ម ៥៤ព្រះវស្សា បច្ចុប្បន្ន គង់នៅវត្តសូភីរម្យ ស្ថិតនៅភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយចោទប្រកាន់បុរសម្នាក់ថាបានបាញ់សម្លាប់ឆ្កែក្នុងវត្តយកទៅធ្វើម្ហូប។  ប្រភពព័ត៌មានពីនគរបាលនៃអធិការដ្ឋានស្រុកក្រគរបានឲ្យដឹងថា ... Read More »

ត្រីអណ្តែងងាយចិញ្ចឹម លក់បានថ្លៃគួរសមក្នុងរដូវបិទនេសាទ បើធៀបនិងរដូវបើកនេសាទ

   ខេត្តសឹ្ទងត្រែង៖ប្រជាពលរដ្ឋមួយគ្រួសារ ដែលប្រកបមុខរបរចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារ ដែលមានអាងចិញ្ចឹមនៅតាមមាត់ទន្លេមេគង្គ ងាយស្រួលដល់ការផ្លាស់ប្ដូរទឹក និងលាងសម្អាតអាងផងនោះ ដែលស្ថិតនៅក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តសឹ្ទងត្រែង។  ក្នុងរដូវបិទនេសាទនេះ គេឃើញត្រីអណ្តែងចិញ្ចឹមកំពុងមានហាងឆេងល្អគួរសម ខុសពីរដូវបើកនេសាទ លក់ក្នុងតំលៃមួយគីឡូក្រាម លក់ចេញបានពី៨ពាន់រៀល ... Read More »

ស្រ្តីខ្មែរ​ម្នាក់​ ពាក់ព័ន្ធករណីជួញដូរ​គ្រឿងញៀន​ឆ្លងដែន ត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត

ប្រទេសវៀតណាម៖ តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA​ បានចេញផ្សាយថា តុលាការ​ប្រជាជន​ខេត្ត​តៃនិញ ប្រទេស​វៀតណាមបានសម្រេច​កាត់ទោស​ប្រហារជីវិត​ស្ត្រី​ខ្មែរ​ម្នាក់ ​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នា​សវនាការ​កាលពី​ថ្ងៃទី​៣១ ខែកក្កដា​។ សូមជម្រាបថា ស្ត្រី​រូបនេះមានឈ្មោះ មៀ​ច ស្រី​នាង ដែល​កើត​នៅ​ឆ្នាំ​១៩៩៣ និង​រស់នៅ​រាជធានី​ភ្នំពេញ ... Read More »

សមត្ថកិច្ចឆែកឆេរហាងម៉ាស្សាឃាត់ខ្លួនមនុស្សប្រុសស្រី១២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តពោធិ៍សាត់ ៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំ និងបញ្ជាផ្ទាល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាលបន្ទាយដី ចុះឆែកឆេរហាងម៉ាស្សា១កន្លែង ហើយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១២នាក់ ព្រមទាំងដកហូតនូវឧបករណ៍ប្រើប្រាស់សារធាតុញៀន និងសម្ភារៈផ្សេងៗដែលគេសង្ស័យជាប់ពាក់ព័ន្ធក្នុងបុព្វហេតុបទល្មើសផងដែរ ។ ... Read More »

មេក្លោងក្នុងការ Hack គណនីបុគ្គលល្បីៗនៅលើបណ្តាញសង្គម Twitter ដែលមានអាយុទើបតែ ១៧ឆ្នាំ ត្រូវប៉ូលិសអាមេរិកឃាត់ខ្លួនហើយ

អន្តរជាតិ៖ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ម្សិលមុិញនេះក្រសួងយុត្តិធម៌អាមេរិក បានប្រកាសថា ពួកគេបានឃាត់ខ្លួនក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ ដែលជាមេក្លោងក្នុងការ Hack គណនីបុគ្គលល្បីៗនៅលើបណ្តាញសង្គម Twitter ដែលរួមមានទាំង បេក្ខភាពប្រធានាធិបតីគឺលោកJoe Biden អតីតប្រធានាធិបតី ... Read More »

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កំពុងចាប់អារម្មណ៍ ផ្ទះបុរាណមានអាយុ១០០ឆ្នាំ របស់លោកយាយ ប៊ុន រឿង នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ យោងតាមការអះអាងពីលោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មានប្រសាសន៍ថា៖ ផ្ទះបុរាណមានអាយុ១០០ឆ្នាំរបស់យាយ ប៊ុន រឿងនៅខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាជាហូរហែ នឹងបានជួយបង្កើនប្រាក់ចំណូលដល់លោកយាយនិងប្រជាពលរដ្ឋនៅតំបន់នោះបានមួយកំរិតថែមទៀត។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បន្តថា ផ្ទះបុរាណរបស់លោកយាយ ប៊ុន ... Read More »

រថពាសដែកបើកបរក្នុងទឹកអាមេរិកលិច ទាហានម្នាក់ស្លាប់ ៨នាក់បាត់ខ្លួនពេលហ្វឹកហាត់

អន្តរជាតិ៖ រថពាសដែកបើកបរក្នុងទឹក​ប្រភេទAAV-7A1 របស់កម្លាំងទាហានជើងទឹកវាយឡើងគោកអាមេរិក​បានលិចក្នុងពេលហ្វឹកហាត់ វាយឡើងគោកនៅតំបន់សមុទ្ររដ្ឋ កាលីហ្វ័រនីញ៉ា។ក្នុងពេលហ្វឹកហាត់ កម្លាំងទាហានជើងទឹកវាយឡើងគោក​អាមេរិក បានជួបគ្រោះថ្នាក់បណ្តាលឲ្យទាហានម្នាក់ស្លាប់ និង​៨នាក់បាត់ខ្លួន។ រថពាសដែក ​វាយលុកប្រភេទ AAV-7A1បើកបរក្នុងទឹកដឹកទាហាន​១៦នាក់​បានលិចពេលចូលរួមហ្វឹក​ហាត់នៅឆ្នេរសមុទ្រកាលីហ្វ័រនីញ៉ា​ នៅថ្ងៃទី​៣១ខែកក្កដា។ ទាហានជើងទឹកវាយឡើងគោក​៧នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល និង​ម្នាក់ស្លាប់​។ ជាមួយគ្នានេះក៏មានទាហានជើងទឹកម្នាក់ និងទាហានជើងទឹកវាយឡើងគោក​៧នាក់បាត់ខ្លួន​។ ... Read More »

ឃាត់ខ្លួនអ្នកលេងកាំភ្លើងខ្យល់៤នាក់ រួមទាំងវត្ថុតាង និងមធ្យោបាយធ្វើដំណើរ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកក្រគរ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូតអាវុធកែច្នៃ និងមធ្យោបាយធ្វើដំណើរម៉ូតូ ២គ្រឿង ។ មន្រ្តីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យរួមទាំងអាវុធកែច្នៃខាងលើ ធ្វើឡើងពាក់កណ្ដាលអធ្រាត្រថ្ងៃសុក្រ១១កើត ខែស្រាពណ៍ ឆ្នាំជូត ... Read More »

រុស្ស៊ីសាកល្បងរួចរាល់វ៉ាក់សាំងប្រឆាំង​កូវីដ​-១៩​ ហើយនឹងដាក់បង្ការទូទៅដល់ពលរដ្ឋនៅខែតុលាឆ្នាំ​២០២០

អន្តរជាតិ៖ រុស្ស៊ីបានឡើងគម្រោងចាក់ថ្នាំបង្ការឆ្លងកូវីដ​-១៩ ដល់ពលរដ្ឋទាំងអស់ នៅខែតុលាក្រោយការសាកល្បងជោគជ័យ​។​ សារព័ត៌មាន Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko ដែលបានឲ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវ​ Gamaleya នៅទីក្រុងមូស្គូ​ បាន បញ្ចប់ការសាកល្បងវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​។ តាមការលើកឡើងរបស់​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ... Read More »

ជិះទូកទៅជប់លៀងខួបកំណើត ជួបរលកសមុទ្រធំៗបានលិចចូលសមុទ្របាត់

ខេត្តព្រះសីហនុ ៖ មានទូកមួយគ្រឿង បានប៉ះរលកសមុទ្រធំៗបោកប៉ះទូកលិចចូលក្នុងសមុទ្រនៅត្រង់ចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុងវេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយទូកនោះលិច មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតឡើយ។ សេចក្តីរាយការណ៏ពីសមត្ថកិច្ចថាមានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ ... Read More »

តុលាការ​ សម្រេចឃុំខ្លួន​ លោក​ រ៉ុង​ ឈុន​ ដាក់ពន្ធនាគារបណ្តោះអាសន្ន​

ភ្នំពេញ៖ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ​ លោក​ វ៉ាន់​ សែនវិសុទ្ធ​ នៅព្រលប់ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​ នេះ​ សម្រេចចេញដីកាឃុំខ្លួនលោក​ រ៉ុង​ ឈុន​ តំណាងក្រុមប្រឹក្សាឃ្លាំមេីលកម្ពុជា​ និង​ ជាប្រធានសហភាពសហជីពកម្ពុជា​ ដាក់ពន្ធនាគារបណ្តោះអាសន្ន​ ... Read More »

ប.ស.ស បញ្ជាក់ដល់កម្មការិនីសម្រាលកូននៅមន្ទីរពេទ្យមិនមែនជាដៃគូ ក៏អាចទទួលប្រាក់បំណាច់៧០ភាគរយ​ដូចគ្នា

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម ហៅាត់​ (ប.ស.ស) បានរម្លឹកដល់កម្មការិនីដែលសម្រាលកូននៅមន្ទីរពេទ្យ មិនមែនជាដៃគូ​ ប.ស.ស​ ក៏អាចទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃចំនួន៧០ភាគរយ​ នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានបានដែរ ដោយតម្រូវឱ្យមានឯកសារបញ្ជាក់ភ្ជាប់មកជាមួយ។ ​លោក​ ហេង​ សុផាន់ណារិទ្ធ ប្រធានគោលនយោបាយជាតិ នៃ​ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តរេចង្កូតទៅបុករថយន្តស្ទូចបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តរ៉េង រ៉ូវើរមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុករថយន្តស្ទូចពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តស្ទូចពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-9000 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរម្នាក់ទៀតជាព្រូ ដែលបើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាករ៉េង រ៉ូវើរ ... Read More »

កាណាដា​បញ្ជាក់ថា «រាជិនីហួវៃ»និយាយកុហកចាំបាច់ត្រូវតែបញ្ជូនទៅអាមេរិក

អន្តរជាតិ៖តាមរបាយការណ៍របស់ ក្រសួងយុត្តិធម៌កាណាដា​បានបង្ហាញឲ្យឃើញថា ​សាក្សីបានបញ្ជាក់ថា​លោកស្រី ម៉េង វ៉ាន់ជូ អតីតអគ្គនាយកហិរញ្ញវត្ថុ ហួវៃនិងជាកូនស្រីស្ថាបនិកក្រុមហ៊ុនហួវៃ​ បាននិយាយកុហកពីទំនាក់ទំនងរវាងក្រុមហ៊ុននេះនឹង​ប្រទេសអុីរ៉ង់​។ តាមសារព័ត៌មាន​CBC ​បានផ្សាយថា ឯកសារ​របស់ក្រសួង​យុត្តិធម៌ កាណាដា​​ នឹងត្រូវប្រើប្រាស់នៅក្នុងការបើកសវនាការ​នាខែមេសា ឆ្នាំ​២០២១ ស្តីពីការនាំខ្លួនលោកស្រី ... Read More »

ពលរដ្ឋ​វៀតណាមម្នាក់ទៀត បាន​ស្លាប់​ដោយសារ COVID-19 សរុបឡើងដល់៣នាក់ហើយ

អន្តរជាតិ៖ នៅ​ថ្ងៃទី​១ ខែសីហានេះ ប្រទេសវៀតណាម បាន​រាយការណ៍​ថាមាន​អ្នកស្លាប់​ដោយសារ COVID-19 មួយនា​ក់ទៀត​នៅ​ក្រុងដា​ណា​ង​។ដែលចំនួនអ្នកស្លាប់​កើនឡើងសរុប​ ៣​នាក់ ខណៈ​ករណី​ឆ្លង​មាន​ចំនួន៥៥៨​ករណី​។​ ​តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​វៀតណាម បានចេញផ្សាយមុននេះបន្តិច និយាយថឋ ស្ត្រី​ជនជាតិ​វៀតណាម វ័យ​៦៨ ឆ្នាំ ... Read More »

ប្រទេសឥណ្ឌា បន្តរកឃើញករណីឆ្លង COVID-19 ថ្មីៗជិត ៦ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង

អន្តរជាតិ៖ ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០នេះ បានរាយការណ៍ថា៖ ប្រទេសឥណ្ឌាបន្តរកឃើញចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់៥៧,១១៨ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៦៤នាក់ផងដែរនៅទូទាំងប្រទេស។ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ... Read More »

តុលាការចោទប្រកាន់លោក​ រ៉ុង​ ឈុន​ ជាផ្លូវការ​ ពីបទ​ ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ភ្នំពេញ៖ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បាន ថ្លែងប្រាប់​តាមបណ្តាញសង្គម​ Telegram នៅល្ងាចថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​នេះថា ក្រោយទទួលបានសំណុំរឿងពីសមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមក,​ លោកព្រះរាជអាជ្ញារង សេង ហៀង ... Read More »

ជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តទេសចរណ៍ ដួលចូលក្រោមរថយន្តកូរ៉េកិនស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​៖​ យុវជនម្នាក់បាន​បែកក្បាលស្លាប់យ៉ាងអាណោចអាធ័មខណៈជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តទេសចរណ៍មួយគ្រឿងដួលចូលក្រោមរថយន្តកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចមុខផ្សារជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិជម្ពូ​វ័ន​១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​ បន្ទាប់មករថយន្តបានព្យាយាមបើកគេចខ្លួនតែត្រូវប្រជាការពារឃាត់បាននៅចំណុចរង្វង់មូលចោមចៅ។  ជនរងគ្រោះឈ្មោះឡូន សៀង​លី​ ភេទប្រុស អាយុ១៦​ឆ្នាំ​ ... Read More »

ក្រុមគ្រូពេទ្យ​ហ្វុីលីពីនជាង​១លាននាក់នាំគ្នាអំពាវនាវឲ្យបិទទ្វារប្រទេសជាថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

អន្តរជាតិ៖ក្រុមគ្រូពេទ្យ​ គិលានុបដ្ឋាក គិលានុបដ្ឋាយិកាហ្វុីលីពីន​ប្រមាណ១លាននាក់​បាន​ស្នើដល់ប្រធានាធិបតី Rodrigo Duterte ឲ្យបិទទ្វារប្រទេសជាថ្មី។ ក្រុមគ្រូពេទ្យ​បានប្រកាសថា មិនអាចយកឈ្នះក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩បានឡើយ ប្រសិនបើមិនមានការទប់ស្កាត់ឱ្យបានខ្លាំងក្លានោះ។ នេះជាការអំពាវនាវទ្រង់ទ្រាយធំបំផុត​មិនធ្លាប់មានរបស់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ក្នុងការទប់ស្កាត់កូវីដ-១៩។ មានគ្រូពេទ្យ​៨០ក្រុម​​ តំណាងឲ្យ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ​ ផល ... Read More »

សមត្ថកិច្ចឃាត់ខ្លួន មេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន២នាក់ និងរឹបអូសគ្រឿងញៀន២០០គីឡូក្រាម

ខេត្តព្រះវិហារ៖ មេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន២នាក់ ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បង្ហាញមុខនៅថ្ងៃទី០១ខែសីហា ឆ្នាំ២០២០នេះ ក្រោយបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវ ចូលទឹកដីកម្ពុជាមួយករណីនៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងនគរបាលរឹបអូសបានគ្រឿងញៀន២០០គីឡូក្រាម ។ មន្រ្តីជំនាញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៦ខែកក្កដា ... Read More »

សមត្ថកិច្ចចុះបង្រ្កាបរបាំងដាក់កាត់បិទស្ទឹងចាប់ត្រីរបស់ឈ្មួញ ជាលើកទី២ តែជនប្រព្រឹត្តិគេចបាត់ដដែល

ខេត្តពោធិ៍សាត់៖ មន្រ្តីនាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសា ដឹកនាំដោយលោកភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមសហការដោយនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងកងកម្លាំងប្រដាប់អាវុធតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសនេសាទប្រភេទរបាំងសាច់អ៊ួន ដែលដាក់កាត់ស្ទឹងបិទជិតឈឹងនារដូវបិទនេសាទដែលនេះជាការបង្រ្កាបលើកទី២ ខណៈលើកទី១គេឃើញធ្វើកិច្ចសន្យាអប់រំ ។ ករណីកម្លាំងសហការបង្រ្កាបឧបករណ៍ចាប់ត្រី(របាំងសាច់)ដាក់កាត់បិទស្ទឹងខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ... Read More »