ព័ត៌មានទាន់ហេតុការណ៍៖
'

មួយយប់គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារបួសធ្ងន់មនុស្ស២នាក់នៅស្រុកពីរក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖បុរស២នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយរវាងរុឺម៉កម៉ូតូបុកជាមួយម៉ូតូ និងរថយន្តកុងតឺន័របុកជាមួយម៉ូតូនៅស្រុកស្វាយជ្រំនិងស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ករណីទីមួយបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់  ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២០ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៣និង១២៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរុឺម៉កម៉ូតូម៉ាកCity ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ... Read More »

រថយន្តតូយ៉ូតាព្រូសបុករថយន្តហាយឡាក់រីវ៉ូក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តតូយ៉ូតាព្រូសយ៉ាងលឿនហើយពេលទៅដល់ផ្លូវបែកជាបួនបានជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តហាយឡាក់រីវ៉ូ ក្រឡាប់ផ្ងារជើង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា នៅតាមបណ្ដោយផ្លូវលេខ១០០៣ កែងនឹងផ្លូវលេខ១៩៥២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡាក់រីវ៉ូ ពណ៌ស ... Read More »

រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងកែសម្រួលប្រព័ន្ធចរាចរណ៍នៅស្តុបវត្តនាគវ័ន និងស្ដុបច្រមុះជ្រូកក្បាលថ្នល់ ដោយដកការាសសាំងសូគីមុិចចេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៏នៅស្តុបចំនួនពីរ គឺស្តុបច្រមុះជ្រូកក្បាលថ្នល់និងស្តុបវត្តនាគវ័នដើម្បីឲ្យចរាចរណ៍មានភាពល្អប្រសើរជាងមុន ខណៈស្តុបទាំង ២នេះតែងតែកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ។ ការបញ្ជាក់ពីការប្ដូរប្រព័ន្ធចរាចរណ៍នៅស្តុបទាំងពីរខាងលើនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីជំនាញនិងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។    ... Read More »

មន្ត្រីឥណទានDL ម្នាក់ធ្វើអត្តឃាតក្នុងបន្ទប់ជួលសង្ស័យមានវិបត្តិផ្លូវចិត្ត

    ភ្នំពេញ៖ មន្ត្រីឥណទានDL ម្នាក់បានធ្វើអត្តឃាត (ចងក) ស្លាប់ក្នុងបន្ទប់ជួលដែលគេសង្ស័យថាជនរងគ្រោះអាចមានវិបត្តិផ្លូវចិត្ត។ ករណីនេះបានកើតឡើងនៅវេលាម៉ោង២ និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »

គណបក្សកាន់អំណាច​សិង្ហបុរី​បន្តយកឈ្នះក្នុងការបោះឆ្នោតសភា

បរទេស៖នៅថ្ងៃទី​១១ ខែកក្កដា សារព័ត៌មានរ៉យទ័របានផ្សាយថា គណបក្សសកម្មភាពប្រជាជន(PAP)កាន់អំណាច​ទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោត សភានៅសិង្ហបុរី។ ប៉ុន្តែគណបក្សនេះ​នៅតែត្រូវចែករំលែក​១០ កៅអីសម្រាប់គណបក្សប្រឆាំង​ដែរ។ ការបោះឆ្នោតនៅសិង្ហបុរីកើតឡើងក្នុងពេលដែលប្រទេសនេះកំពុងតែខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ។ គណបក្ស(PAP) បានកាន់អំណាចតាំងពី​ដើមមក ពោលគឺចាប់តាំងពីសិង្ហបុរី ទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥។ គណបក្សនេះ​ទទួលបានសំឡេងគាំទ្រភាគច្រើន​ក្នុងសភា ... Read More »

ចិន-អាមេរិក ប្រជែងឥទ្ធិពលគ្នាក្នុងការប្រកួតប្រជែងដណ្តើមតំណែង អគ្គនាយក WTO

បរទេស៖ ក្រុមអ្នកឯកទេស​បានបញ្ជាក់ថា អាមេរិក​និងចិនកំពុងតែប្រជែងឥទ្ធិពលនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក​​ ក្នុងគោលដៅកំណត់ច្បាប់ឡើងវិញ​ផ្តល់ផលប្រយោជន៍ដល់ប្រទេសរៀងៗខ្លួន។ បច្ចុប្បន្នមានបេក្ខភាព​សម្រាប់ប្រកួតប្រជែងតំណែងប្រធានអង្គការពណិជ្ជកម្ម​ពិភពលោកដល់ទៅ​៨រូប ដែលក្នុងនោះមានស្ត្រី និងបេក្ខភាពមកពីអាហ្វ្រិក​ផងដែរ។ ប៉ុន្តែក្រុមអ្នកឯកទេសវិភាគ​បានបញ្ជាក់ថា ការប្រកួតប្រជែង​រវាងអាមេរិក​នឹងចិន​ក្នុងការដណ្តើមតំណែង អគ្គនាយក​​WTO ​កាន់តែខ្លាំង​​ព្រោះអាចកែប្រែច្បាប់មួយចំនួនផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់ខ្លួន។ តាមសារព័ត៌មានNikkeiបានឱ្យដឹងថា បេក្ខភាពដែល​លេចធ្លោជាងគេនោះគឺលោកស្រី​Ngozi Okonjo-Iweala អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ប្រទេសនីហ្សេរីយ៉ា ​។ ... Read More »

រុស្ស៊ី៖ អាមេរិកប្រឆាំងចិនដោយប្រើប្រាស់“ វិធីសាស្ត្រកខ្វក់”

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃទី១០ ​ខែកក្កដា ដែលលោកបានប្រកាសថា រុស្ស៊ីនឹងមិនបោះបង់​តួនាទីជា អាជ្ញាកណ្តាលក្នុងការផ្សះផ្សាវិវាទរវាងអាមេរិក​និឹងចិននោះឡើយ។ លោក Sergei Lavrov បានលើកឡើងនៅក្នុងវេទិកាអន្តរជាតិ​“Primakov Readings-2020”ថា យើងនឹងដើរតួនាទីជួយផ្សះផ្សាវិវាទក៏ដូចជាវាយតម្លៃស្ថានភាពឲ្យបានច្បាស់​លាស់។ ... Read More »

លោក ព្រុំ សុខា ៖ អរគុណចំពោះរដ្ឋាភិបាល អូស្ត្រាលីដែលបានបន្តគាំទ្រប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះរដ្ឋាភិបាល ... Read More »

ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ ​ដែលមានកម្ពស់១៨ជាន់ថ្មី បានបន្តធ្វើការសាងសង់ទៅមុខ ដោយរលូន

ភ្នំពេញ៖ លោក គឹម​ ទូច រដ្ឋលេខធិការ​ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​ តំណាងលោក​កិត្តិ​​សេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ ​ រួមជាមួយថ្នាក់ដឹកនាំ​ ... Read More »

សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយផ្តល់សម្ភារបរិក្ខារពេទ្យដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈសមាគមTYDA

ភ្នំពេញ៖ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)តាមរយៈការផ្តល់សម្ភារបរិក្ខារពេទ្យរួមមាន អៀមចំនួន២.០៣០, ម៉ាស់ចំនួន៧.៥៧០,អាវការពារជាប់ខោ ចំនួន២.៨៩០, របាំងមុខចំនួន១.២៩០, វ៉ែនតា១.២៩០, ស្រោមដៃ១.១៣០ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានថ្លែងអំណរគុណចំពោះសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDAតាមរយៈការផ្ដល់សម្ភារបរិក្ខារពេទ្យដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។  ... Read More »

ថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយចំនួន ២នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា៖ ព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយចំនួន ២នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ ដូច្នេះចំនួនអ្នកជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៨នាក់ , អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញសរុបទាំងអស់នៅទូទាំងប្រទេសចំនួន ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗក្នុងវិស័យកីឡាលើពិភពលោកប្រចាំសប្តាហ៍នេះ

បរទេស៖ តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកក្នុងវិស័យកីឡានៅលើពិភពលោកសម្រាប់មួយសប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លឹប Manchester City អាចចុះហត្ថលេខាលើខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi វ័យ៣៣ឆ្នាំនៅពេលកុងត្រារបស់គាត់ផុតកំណត់នៅរដូវក្តៅខាងមុខនេះ ប្រសិនបើអ្នកចាត់ការ ... Read More »

ក្លឹប Nashville SC ដកខ្លួនចេញពីការប្រកួតលីកកំពូលអាមេរិក MLS ដោយសារការបារម្ភបញ្ហាកូវីដ-១៩

បរទេស៖ ការប្រកួតបាល់ទាត់លីកកំពូលអាមេរិក (MLS) បានប្រកាសថា ក្លឹបNashville SC ត្រូវបានដកខ្លួនចេញពីការប្រកួតលីកកំពូលមួយនេះហើយ បន្ទាប់ពីក្លឹបនេះត្រូវបានរងការវាយប្រហារដោយការរីករាលដាលនៃជំងឺកូវីដ-១៩។ ស្ថាប័នលីកកំពូលអាមេរិកបានបញ្ជាក់ថា ចាប់តាំងពីការប្រកួតត្រូវចាប់ផ្តើមឡើងវិញ និងលេងដោយគ្មានអ្នកគាំទ្រនោះ កីឡាករចំនួន៩ នាក់របស់ក្លឹប Nashville SC បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

អតីតកីឡាកររបស់ក្លឹបតោខៀវ Gael Kakuta ចូលរួមជាមួយក្លឹបបារាំង RC Lens

បរទេស៖ អតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Gael Kakutaបានយល់ព្រមចូលរួមជាមួយក្លឹប RC Lens ដែលជាក្រុមរបស់ក្របខ័ណ្ឌកំពូលបារាំង Ligue 1 ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport ... Read More »

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cassio បានផ្លាស់ទៅកាន់ក្លឹប Porto

បរទេស៖ យោងតាមសេចក្តីរាយការណ៍នៅក្នុងប្រទេសតំបន់អាមេរិកខាងត្បូងបានឲ្យដឹងថា ក្លឹប Porto បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Igor Cassio ពីក្លឹប Botafogo ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ Globo Esporte របស់ប្រេស៊ីលនៅព្រឹកថ្ងៃសៅរ៍នេះ។ សារព័ត៌មាន Globo ... Read More »

ពលរដ្ឋ១៥គ្រួសារតវ៉ានៅមុខសាលាខេត្តប៉ៃលិន ខណ:អាជ្ញាធរស្រុកសាលាក្រៅ បង្ខំឱ្យរុះរើផ្ទះចេញពីដីដែលខ្លួនធ្លាប់រស់នៅ

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ពលរដ្ឋជាច្រើននាក់នាំគ្នាមកតវ៉ាសុំអន្តរាគមន៍ ដោយសូមឲ្យលោកអភិបាលខេត្តប៉ៃលិន ជួយសម្រួលដល់ពួកគាត់ ក្នុងករណីរដ្ឋបាលស្រុកសាលាក្រៅ បានចេញសេចក្តីជូនដំណឹង ពីការចុះរុះរើសំណង់ផ្ទះរបស់ពួកគាត់អនាធិបតេយ្យ ដែលសាងសង់លើចំណីផ្លូវ ដែលស្ថិតនៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ... Read More »

ទីតាំងយីហោ “ជីនសេង ទីក្រុងអានីម” បង្កប់ហ្គេមបាញ់ត្រីត្រូវបានសមត្ថកិច្ចខណ្ឌចំការមនចុះបង្រ្កាប និងឃាត់ខ្លួនប្រុសស្រី២០នាក់

ភ្នំពេញ​ ៖​ កម្លាំងនគរបាល​ នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌចំការមន​ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំនូវទីតាំងល្បែងហ្គេ​ម​បាញ់​ត្រីមួយកន្លែងដែលមានយីហោ “ជីនសេង ទីក្រុងអានីម” ព្រមទាំងឃាត់ខ្លួនប្រុសស្រី២០នាក់​ដែលជាអ្នកញៀនល្បែង​ កាលពីវេលាម៉ោង១២​ និង៣០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២០​ ស្ថិតនៅ​ក្នុង​សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ... Read More »

ប្រុសស្រី២នាក់រងរបួសបាក់ភ្លៅស្ដាំ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើភ្នំ១៥០០

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សស្រីប្រុសចំនួន ២នាក់ បានរងរបួសបាក់ភ្លៅស្ដាំធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្ត នៅគ្រាកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សបាក់ភ្លៅដល់ទៅចំនួន ២នាក់ខាងលើ បានកើតឡើងនៅវេលាម៉ោង១២៖ ២០នាទីថ្ងៃត្រង់ ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ... Read More »

UN លើកលែងទណ្ឌកម្មដល់គម្រោង​មនុស្សធម៌នៅកូរ៉េខាងជើង​

បរទេស៖ អង្គការសហប្រជាជាតិ​នៅថ្ងៃទី ១០​ ខែកក្កដានេះបានប្រកាស លើកលែងទណ្ឌកម្ម​ដល់គម្រោង ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង។ សកម្មភាពខាងលើកើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងប្រឈមកង្វះស្បៀងអាហារ ។ ការសម្រេចខាងលើ​នឹងជួយដល់កូរ៉េខាងជើងអាចទិញសម្ភារសម្រាប់វិស័យកសិកម្ម ដើម្បីសាងសង់​រោងចក្រ ម៉ាស៊ីនកិនស្រូវ​​ ពោតសណ្តែក​ ដល់បណ្តាខេត្តនៅភាគខាងត្បូង មាន ខេត្តPyonganខាងត្បូង ខេត្ត ... Read More »

បាញ់ប្រហារបង្ហូរឈាមគ្នានៅព្រំដែនឥណ្ឌា-ប៉ាគីស្ថាន

បរទេស៖ មានករណីបាញ់ប្រហារគ្នារវាងកម្លាំងទាហានប្រទេសទាំងពីរ​​នៅតំបន់ព្រំដែនកាស្មៀរ ដែលមានវិវាទ​​។ សារព័ត៌មាន​Sputnik បានផ្សាយថា កម្លាំងទាហានឥណ្ឌា បានចោទប្រកាន់ប៉ាគីស្ថានថាបានបំពានបទឈប់បាញ់​ដែលប្រទេសទាំងពីរបានព្រមព្រៀង​កាលពីឆ្នាំ​២០០៣​​ស្តីពីតំបន់ព្រំដែន(LOC) ។ ទាហានឥណ្ឌាបានប្រកាសឲ្យដឹងថា ទាហានប៉ាគីស្ថានបានបាញ់កាំភ្លើងធំឆ្លងចូលព្រំដែនឥណ្ឌា​ បណ្តាលឲ្យទាហានឥណ្ឌាម្នាក់ស្លាប់​​។ ភាគីឥណ្ឌាក៏បានវាយបកវិញភ្លាមៗផងដែរ​។ តាមតួលេខពីរដ្ឋាភិបាលឥណ្ឌា​បានឲ្យដឹងថា​ ក្នុង​ខែមិថុនាកន្លងមក មានទាហានឥណ្ឌា៦នាក់ស្លាប់​​ក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនជាប់ប៉ាគីស្ថាន​។ ចំណែកភាគីប៉ាគិស្ថានវិញ​បានបញ្ជាក់ថា​មានពលរដ្ឋ៥នាក់ស្លាប់​ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ជនសង្ស័យ៣នាក់មាន៖    ... Read More »

លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោកស្រី លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស (Liurka Rodriguez Barrios )ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅរសៀលថ្ងៃ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ សុក្រ ទី១០ ខែកក្កដា​ ឆ្នាំ២០២០ លោក សាយ ... Read More »

ប៉ូលិសកូរ៉េខាងត្បូង បង្ហាញពីខ្លឹមសារលិខិត​របស់អភិបាលក្រុងសេអ៊ូលមុនពេលស្លាប់

ក្រុងសេអ៊ូល៖ អភិបាលក្រុងសេអ៊ូល លោក Park Won Sung ដែលត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាបេក្ខភាពប្រធានាធិបតី​​​ សម្រាប់អាណត្តិក្រោយ​ ត្រូវបានគេរកឃើញស្លាប់ នៅលើភ្នំ​ ជិតកន្លែងលោកស្នាក់នៅ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី​១០ ខែកក្កដា​។ តាមសារព័ត៌មាន​យ៉ុងហាប់របស់កូរ៉េខាងត្បូង ... Read More »

តើ​​​​​​​ធ្វើ​បែបណា​ដើម្បី​បាន​​​គោរម្យងារ​ជា ឧកញ៉ា ..!

ភ្នំពេញ៖ យោង​អនុក្រឹត្យ​​លេខ​១៥ អនក្រ ចុះ​ថ្ងៃ​ទី​​​០៥ ខែ​មេសា ឆ្នាំ​១៩៩៤ ​​​ត្រង់​មាត្រា​២ ​​បាន​ចែង​ថា៖ “សប្បុរស​ជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ ជា​ថវិកាឬ​សំភារៈ ​​មាន​តម្លៃ​លើស​ពី​ដប់​ម៉ឺន​ដុល្លារ​អាមេរិក (100,000 $) ​​ឡើង​ទៅ​ ​​ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ ... Read More »

សហរដ្ឋអាមេរិក ដាក់​ចេញ​នូវ​វិធានការ​ដំបូង​ក្នុងការ​បញ្ឈប់​សកម្មភាព​បំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នៅ​តំបន់​ស៊ីន​ជាំ​ង

អន្តរជាតិ៖ ជា​លើកដំបូង អាមេរិក​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​លើ​រឿង​បំពាន​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីន​ជាំ​ង នៅ​ថ្ងៃទី​៩ ខែកក្កដា​នេះ បានដាក់​ចេញ​នូវ​វិធានការ​ដំបូង​ក្នុងការ​បញ្ឈប់​សកម្មភាព​បំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នៅ​តំបន់​ស៊ីន​ជាំ​ង ដោយ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ចិន​ជាច្រើនរូប​។ ក្នុងនោះ លេខា​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​តំបន់​នេះក្លាយជា​មន្ត្រី​ថ្នាក់​ខ្ពស់បំផុត​ដែល​រង​ទណ្ឌកម្ម​អាមេរិក​។ ​មន្ត្រីជាន់ខ្ពស់​ចិន​ទាំង​៣​រូប​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​អាមេរិក​មានលោក Chen Quanguo ប​លេខា​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​តំបន់​ស៊ីន​ជាំ​ងលោក Wang Mingshan ... Read More »

បញ្ជាការដ្ឋានកងទ័ពជើងគោកផ្សព្វផ្សាយឯកសារបទវិន័យ លក្ខន្តិកៈទូទៅ និងលំហាត់របៀប

ភ្នំពេញ ៖ អនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិ បញ្ជាការដ្ឋានកងទ័ពជើងគោក បានរៀបចំពិធីផ្សព្វផ្សាយឯកសារស្តីពីបទវិន័យ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅ​ និងលំហាត់របៀបដល់យោធិន នៃកងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង នាយស្ថាប័នគ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក​ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។  ក្នុងឪកាសនោះ ... Read More »

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ប្រជាពលរដ្ឋស្នើសុំឱ្យជួយដោះស្រាយ៤ចំណុច

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២០នៅចំណុចវត្តនួនមុនីរាមហៅវត្តថាន់មានបើកវេទិកាផ្សព្វផ្សាយសាធារណ:ដោយក្នុងនោះប្រជាពលរដ្ឋបានស្នើសុំ៤ចំណុចចំពោះអាជ្ញាធរខណ្ឌដើម្បីឱ្យលោកជួយដោះស្រាយ។  ប្រជាពលរដ្ឋបានស្នើដល់លោកថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនមេត្តាបន្តជួយដោះស្រាយអំពីករណីប្រើប្រាស់គ្រឿងញៀននិងប្រព័ន្ធលូស្ទះនិងកសរដោះដូរលូរួមនិឹងការបង្រ្កាបបទល្មើសល្បែងសុីសង(អុីនធើណេត)និងក្មេងទំនើង ។ លោក ថេង សុថុល អភិបាលខណ្ឌបានបើកវេទិកាសាធារណ:ពិគ្រោះយោបល់នេះគឺមានការចូលរួមពីលោក ... Read More »

និស្សិត​កម្ពុជា​ ដែល​ធ្វើ​ដំណើរ​ពីប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​ ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួ​ប្រទេសម៉ាឡេសុី

ភ្នំពេញ៖ លោក​ ចឺយ​ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី​បាន ជូន​ដំណើរ​និស្សិត​កម្ពុជា​ ដែល​ធ្វើ​ដំណើរ​ពីប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួ​ប្រទេសម៉ាឡេសុីនៅ​ថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០​ ជេីងយន្តហោះ​ពាណិជ្ជកម្ម​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ លេខ​MH762 បានចាកចេញ​ពី​ទីក្រុង​គូឡាឡាំពួ​នៅវេលាម៉ោង​១៦និង៣០នាទី ហេីយនឹងទៅដល់​ទីក្រុង​ភ្នំពេញ​ នៅ​វេលាម៉ោង​ ១៧និង២៥នាទីថ្ងៃ​ដដែល។ ... Read More »

ជិះម៉ូតូឌុបម្តាយចេញពីធ្វេីការរោងចក្រត្រូវរថយន្តបុករបួសធ្ងន់

ភ្នំពេញ​៖​ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូឌុបម្តាយចេញពីធ្វេីការរោងចក្រត្រូវរថយន្តបើកមកបុកពេញទំហឹងខ្ទាតទៅផ្ទប់នឹងតុលក់លៀសហាលកាលពីវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់​ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅផ្លូវបេតុងស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះជាម្តាយឈ្មោះ ឡាយ សុទ្ធារី អាយុ៤៥ឆ្នាំ រងរបួសស្រាល ... Read More »

ម្សៅទឹកដោះគោ Nutrilatt បណ្តាលឱ្យទារក រងគ្រោះ ដោយសារជំងឺស្លេកស្លាំង (ជំងឺកង្វះអាហាររូបត្ថម្ភ)

ភ្នំពេញ៖ ម្សៅទឹកដោះគោ Nutrilatt ឈានដល់អាណាព្យាបាលទារកដែលរងគ្រោះបញ្ហាបរិភោគ ដាក់លិខិតស្នើរទៅក្រសួងសុខាភិបាលត្រួតពិនិត្យលើគុណភាព ខណៈកើតជាជំងឺស្លេកស្លាំង (ជំងឺកង្វះអាហាររូបត្ថម្ភ) ។ សូមជម្រាបថា៖ កាលពីដើមសប្តាហ៍នេះ ក្រុមមាតាបិតា នៃទារកដែលរងគ្រោះ ដោយសារ ជំងឺស្លេកស្លាំង (ជំងឺកង្វះអាហាររូបត្ថម្ភ)បានដាក់លិខិតមួយច្បាប់ទៅកាន់ ... Read More »