ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្ទះប្រជាពលរដ្ឋ២២ខ្នងរងការខូចខាតនិងសត្វគោ០២ ក្បាលងាប់ក្នុងគ្រោះធម្មជាតិភ្លៀងខ្យល់រន្ទះ

ខេត្តបាត់ដំបង៖ ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ ផ្គររន្ទះ បានគ្របដណ្ដប់ទៅលើឃុំឃ្លាំងមាស នៃស្រុកបវេល បណ្តាលឲ្យសត្វគោ២ក្បាលបានងាប់ និងផ្ទះ ប្រជាពលរដ្ឋ២២ខ្នងរងការខូចខាត ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១៦និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ... Read More »

រថយន្តនិងម៉ូតូបុកគ្នានៅផ្លូវជាតិលេខ១បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ស្លាប់

​ភ្នំពេញ​៖ រថយន្តនិងម៉ូតូបានពន្លះគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯនារីអ្នករួមដំណើររងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១១៖២៥នាទីយប់ ថ្ងៃ​​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ស្វាយ​តា​អុក ​​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​ សមត្ថកិច្ចបានឲ្យដឹងថា បុរស​ដែល​ស្លាប់​មានឈ្មោះ ថន ... Read More »

បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នម៉ូតូបុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីស មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងតែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួស។ ​   ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលេខ២៦១ កែងនឹងផ្លូវ លេខ២០៤ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ... Read More »

អាជីវករ៤នាក់ទៀតបានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានរបស់ខ្លួននៅមុខប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ ក្នុងស្មារតីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទានទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្តជាមួយអាជ្ញាធរជាតិអប្សរា ម្ចាស់ភោជនីយដ្ឋានចំនួន៤ខ្នងបានរុះរើដោយស្ម័គ្រចិត្ត ។ នេះបើយោងតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ។ លោក ញៀន ទឿម ម្ចាស់ភោជនីយដ្ឋាន «នារីខ្មែរអង្គរ» ដែលបានបើកបម្រើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជូនភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១០ឆ្នាំមកនោះ ... Read More »

អបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

  ភ្នំពេញ៖ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ជា​ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ ព្រះវិហារ ... Read More »

កូនប្រសាចិត្តភ្លើងច្នៃគ្រាប់បែកគប់ចូលផ្ទះឪពុកម្តាយក្មេកតែព្រះមិនជួុយរបួសកូនប្រុសនិងខ្លួនឯង

ខេត្ត​ក្រចេះ ៖ កូនប្រសាឈាមក្តៅម្នាក់បានកែច្នៃ​គ្រាប់បែក​បោកចូលផ្ទះឪពុកម្តាយក្មេកប៉ុនប៉ងសម្លាប់និងដុតកម្ទេចផ្ទះចោលដោយសារទំនាស់មួយ តែដោយគុណបុណ្យព្រះមិនជួយបានភ្លាត់ស្នៀតផ្ទុះរលាកកូនប្រុសនិងរលាកខ្លួនឯងទៅវិញ។ទីបំផុតកូនប្រសាចិត្តអប្រិយរូបនេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនទាល់តែបាន។  ហេតុការណ៍នេះកើតឡើងនៅ​ វេលា​ម៉ោង​១៣រសៀលថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុងភូមិចង្ហប ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ត្រង់ចំណុច​ដីស្រែ​ចំការ​ប្រ​វ៉ា មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៧ ប្រហែល​១០​គីឡូម៉ែត្រ។ ... Read More »

ថ្នាក់ដឹកនាំខេត្តនាំយកទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឍ ចំនួន ១៤វត្ត ក្នុងស្រុកសេសាន

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្ត ជ័យមង្គល ( ហៅវត្ត កំភុន ) ថ្នាក់ដឹកនាំខេត្តបាននាំយកទៀនព្រះវស្សា និងទេយ្យទាន រួមទាំងគ្រឿងសម្ភារះប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ ព្រះសង្ឃគង់ចាំព្រះវង្សាមួយចំនួនធំ ... Read More »

ក្មេងស្រីជំទង់អាយុ១៦ឆ្នាំចង.កធ្វើអត្តឃាតលើផ្ទះ

ខេត្តពោធិ៍សាត់៖ ក្មេងស្រីជំទង់ម្នាក់សម្រេចចិត្តបញ្ចប់ជីវិត ដោយខ្សែនីឡុងចង.កធ្វើអត្តឃាតលើផ្ទះ ដោយបន្សល់នូវលិខិត ១សន្លឹក ដែលគេសង្ស័យអាចគិតខ្លី បណ្ដាលមកពីអន់ចិត្តអន់ថ្លើមនឹងស្រ្តីជាម្ដាយ សំណូមពរ កូនកុំឱ្យបើកបរម៉ូតូ ឬទៅណាមិនសមរម្យ។ ហេតុការណ៍ក្មេងស្រីជំទង់ធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង០០នាទី រសៀលថ្ងៃចន្ទ ១រោច ... Read More »

ក្រុមការងារអន្តរក្រសួងពិនិត្យលើការចុះកំណត់តំបន់ស្ថានីយបុរាណនៅខេត្តតាកែវ

ខេត្តតាកែវ៖ កាលពីថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំទុង នៃទីស្តីការក្រសួងបរិស្ថាន លោកស្រី ម៉ុម ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ឈប់ឱ្យបិតផ្សាយប័ណ្ណព័ត៌មាន ការចែកខិត្តប័ណ្ណ និងប្រើឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈទៀត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា ឲ្យបញ្ឈប់ជាបន្ទាន់ នូវការបិតផ្សាយបណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយអនាធិបតេយ្យ ការចែកខិត្តប័ណ្ណផ្សេងៗ និងប្រើឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈ។ ... Read More »

លោក ស សុខា៖ សូមកុំភ្ជាប់ឈ្មោះខ្ញុំ! ជុំវិញក្លិបវិសាខា

  ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បានថ្លែងលើ Facebook ផ្លូវការរបស់លោក នៅយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ... Read More »

នាយឧត្តមសេនីយ៍ណុប រតនា៖ពុទ្ធបរិស័ទចំណុះជើងវត្តត្រូវសហការគ្នាកសាងមូលដ្ឋានឱ្យបានល្អ ពិសេសកសាងទីអារាមឱ្យមានការរីកចម្រើន

ខេត្តកំពង់ស្ពឺ៖ លោកនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម)បាននាំយកទៀនព្រះវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះ វស្សាចំនួន ៣វត្ត មានវត្តអង្គជ្រៃហៅទន្លេកន្ទិល, វត្តសំរោងទង និងវត្តអង្គទំលាប់ ... Read More »

អាកាសយានិកជនជាតិអង់គ្លេស ដែលជាសះស្បើយពីជំងឺកូវីដ-១៩នឹងវិលត្រឡប់ទៅស្រុកវិញនៅថ្ងៃទី​១២ខែកក្កដា

ក្រោយរយៈពេលជិត​១១៥ថ្ងៃព្យាបាលជំងឺកូវីដ​-១៩ នៅប្រទេសវៀតណាមដោយសារតែស្ថានភាពជំងឺធ្ងន់នោះ នៅពេលនេះបានធូរស្រាលហើយ គឺរង់ចាំតែការវិវឌ្ឍសុខភាពតែប៉ុណ្ណោះ​។ ក្រោយគ្រូពេទ្យសន្និដ្ឋានថាអាចធ្វើដំណើរ​បាន ក្រុមការងារក៏បានរៀបចំឲ្យលោកធ្វើដំណើរនៅថ្ងៃទី​១២ ខែកក្កដា ទៅកាន់ទីក្រុងឡុងដុងវិញ។ សារព័ត៌មាន​​ទៀងផុងរបស់វៀតណាម ​នៅថ្ងៃទី៦ ខែកក្កដា​បានបញ្ជាក់ថា អ្នកជំងឺទី​៩១នឹងបានទៅស្រុកវិញនៅថ្ងៃទី​១២ ខែកក្កដា​តាមជើងហោះហើរពាណិជ្ជកម្ម។ តាមគម្រោងមុនពេលឡើងយន្តហោះ​អ្នកជំងឺទី​៩១ នឹងត្រូវមើលឲ្យជាសះស្បើយជាលើកចុងក្រោយ​ ... Read More »

តំណាងអយ្យការសាកសួរ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន បន្តថ្ងៃស្អែកទៀត

ភ្នំពេញ៖ ការសួរចម្លើយ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លីស្រុកគាស់ក្រឡ មិនទាន់បញ្ចប់នៅឡើយ ដោយនឹងបន្តនៅថ្ងៃស្អែក បន្ទាប់អង្គភាព ACU បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។ ... Read More »

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់សម្លាប់មនុស្សជាច្រើននៅជប៉ុន

ប្រទេសជប៉ុន៖ មន្ត្រីជប៉ុន​នៅថ្ងៃទី ៦ ខែកក្កដា បានប្រកាសថា មានមនុស្ស១៨នាក់ស្លាប់ និង​១៦នាក់ទៀតបាត់ខ្លួន ដែលអាចនឹងស្លាប់ដូចគ្នា​ ដោយសារតែគ្រោះទឹកជំនន់ បាក់ដី​បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត​Kumamoto ភាគខាងត្បូង​ប្រទេសជប៉ុន។ ទឹកជំនន់នៅតែបន្តរារាំងដល់សកម្មភាពជួយសង្គ្រោះ​ក្នុងពេលក្រុមសហគមន៍​រស់នៅតាមដងទន្លេ Kuma ត្រូវកាត់ផ្តាច់ទាំងស្រុង​ទាំងបណ្តាញទំនាក់ទំនង ។ ... Read More »

យន្តហោះចម្បាំង​ឆាបឆេះកណ្តាលផ្លូវសង្ស័យ​ដឹកគ្រឿងញៀន​រាប់រយគីឡូក្រាម

ប្រទេសមុិចសុីកូ៖កម្លាំងទាហានម៉ិចស៊ីកូ​បានរកឃើញ​យន្តហោះចម្បាំង​មួយគ្រឿង របស់ក្រុមជួញដូរគ្រឿងញៀនបានឆាបឆេះនៅកណ្តាលផ្លូវ​លើកោះYucatan ប្រទេសម៉ិចស៊ីកូ​ នៅថ្ងៃទី​៦ ខែកក្កដានេះ។ តាមរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា យន្តហោះខាងលើបានហោះហើរ​ចេញពីMaracaibo ប្រទេសវេណេហ្ស៊ុុយអេឡា មកកាន់ប្រទេសម៉ិចស៊ីកូ​។ យន្តហោះនោះត្រូវបានភ្លើងឆាបឆេះក្រោយពេលចុះចតនៅលើកោះYucatan។ តាមលទ្ធផលស្រាវជ្រាវជាបឋមគឺ យន្តហោះខាងលើនេះអាចដឹកគ្រឿងញៀនរាប់រយគីឡូក្រាម ព្រោះនៅជិតទីតាំង​ឆេះយន្តហោះនេះ កម្លាំងប៉ូលិសក៏បានរកឃើញ រថយន្តដឹកទំនិញមួយគ្រឿង​មានផ្ទុកគ្រឿងញៀនរាប់រយគីឡូក្រាម ... Read More »

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា៖ រាល់សំណង់ ឬអគារនានា ដែលមានភាពស្របច្បាប់ គឺអាជ្ញាធរជាតិអប្សរា មិនដែលបដិសេធនោះទេ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអះអាងថា អាជ្ញាធរជាតិអប្សរាមិនដែលបដិសេធចំពោះសំណង់ឬអគារណា ដែលមានភាពស្របច្បាប់ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនទេ។ នេះគឺជាការឆ្លើយបំភ្លឺទាក់ទិនទៅនឹងការផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែកក្កដា ដែលមិនមានមូលដ្ឋានច្បាស់លាស់ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតទីម័រខាងកើតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា  ចូលជួបសម្តែងការគួរសម ... Read More »

កូនឈើចំនួន ៤ម៉ឺនដើម ជាប្រភេទឈើក្នុងតំបន់ព្រៃលិចទឹក ត្រូវបានដាំដុះស្តារឡើងវិញ នៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣ ភាគខាងជើងបឹងទន្លេសាប

ខេត្តសៀមរាប៖ កូនឈើចំនួន ៤ម៉ឺនដើម ជាប្រភេទឈើក្នុងតំបន់ព្រៃលិចទឹក ត្រូវបានដាំដុះស្តារឡើងវិញ នៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣ ភាគខាងជើងបឹងទន្លេសាប។ ការដាំស្តារឡើងវិញនេះគឺស្ថិតក្រោមការឧបតម្ភរបស់គម្រោងភាពជាដៃគូកាបូនព្រៃដែលជាគម្រោងរេដបូកសាកល្បង អនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ។ សកម្មភាពដាំស្តារព្រៃឈើនេះមានការចូលរួមដោយព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននៅក្នុងសហគមន៍នេសាទសរសរស្តម្ភ កាលពីថ្ងៃទី៤ ... Read More »

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក

ភ្នំពេញ៖នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ... Read More »

អាជ្ញាធរសង្កាត់ចោមចៅ៣ចុះរុះរើសំយាប​ និងរបងដើម្បីពង្រីកផ្លូវក្នុងមូលដ្ឋាន

ភ្នំពេញ៖ ការកសាងជាបន្តបន្ទាប់នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើជូនដល់បងប្អូនប្រជាពលរដ្ឋនោះ អាជ្ញាធរសង្កាត់ចោមចៅ៣នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះបានយកគ្រឿងចក្រមករុះរើ កកាយវាយរបង ដើមឈើដើម្បីពង្រីកផ្លូវចាក់បេតុងថ្មីក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរ ។ តាមអាជ្ញាធរបានឲ្យដឹងថា ផ្លូវលំចំណុចខាងលើ ដោយសារមានទឹកជន់លិច បង្កើតទៅជាភក់ជ្រាំនៅរដូវវស្សាធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកច្រើន។ ដោយមានគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ... Read More »

គ្រឿងញៀន៥កញ្ចប់ធំទម្ងន់ជាង៧គីឡូក្រាមត្រូវបានកម្លាំងជំនាញរឺបអូសពីបុរសជនជាតិឡាវក្រោយពេលឃាត់ខ្លួនបាន

ខេត្តស្ទឹងត្រែង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ សហការជាមួយ B L O ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ដុស វណ្ណាសុវឌ្ឍន: នាយការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ពីបទជួញដូរគ្រឿងញៀននិងរក្សាទុកដោយខុសច្បាស់នូវសារធាតុញៀនជាង ៧គីឡូក្រាម ។ ... Read More »

BREAKINGNEWS៖ កីឡាករក្លឹប Nashville SC ៥នាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនការវិលត្រឡប់លីកកំពូលអាមេរិក

សារព័ត៌មានស៊ីនហួរបានឲ្យដឹងនៅរសៀលថ្ងៃចន្ទនេះថា កីឡាករក្លឹបNashville SC ចំនួន៥នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវី-១៩ នៅពេលមកដល់កីឡដ្ឋាន Orlando មុនការប្រកួតដណ្តើមពានរង្វាន់លីកកំពូលអាមរិក MLS ។ ក្នុងចំណោមនោះមានម្នាក់បានធ្វើតេស្តវិជ្ជមានម្តងទៀតហើយ៤នាក់ទៀតកំពុងរងចាំការធ្វើតេស្តជាលើកទី២ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ក្នុងការដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ ក្លឹប Nashville SC គ្រោងនឹងជាមួយនឹងក្លឹប Chicago ... Read More »

កម្មកររោងចក្រយីហោ​ “ហាណា(ខេមបូឌា)១អុីន “ ផ្ទុះការតវ៉ាជាលេីកទី២ក្រោយពីមិនមានដំណោះស្រាយជូនពួកគាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះកម្មករកម្មការិនីរោងចក្រផលិតសម្លៀកបំពាក់«ហាណា(ខេមបូឌា)១អុីន» ដែលមានទីតាំងនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​ បានផ្ទុះការតវ៉ាជាលេីកទី២​ ដោយមានកម្មករប្រហែល១០០នាក់ តំណាងចូលរួមដោះស្រាយឲ្យសមាជិកជិត៧៦០នាក់ នាំគ្នាដង្ហែរក្បួនតវ៉ាចេញពីមុខរោងចក្រ ក្នុងបំណងឆ្ពោះទៅកាន់មុខភូមិគ្រឹះសម្ដេចអគ្គមហាសនាបតីតេជោហ៊ុន សែន ដើម្បីសុំឲ្យសម្ដេចជួយ ។ ... Read More »

អុីស្រាអ៊ែលបាញ់បង្ហោះផ្កាយរណបយោធាដោយជោគជ័យ

ក្រសួងការពារជាតិអុីស្រាអ៊ែលបានប្រកាសឲ្យដឹងថាផ្កាយរណបOfek-16គឺជាផ្កាយរណបស៊ើបអង្កេតជំនាន់ថ្មីជួយដល់កម្លាំងទាហានបង្កើនសកម្មភាពតាមដានសត្រូវយ៉ាងល្អ។ ការបាញ់បង្ហោះផ្កាយរណបដោយប្រើប្រាស់កាំជ្រួចមីសីលShavit-2បញ្ចូនផ្កាយរណប Ofek-16នៅទីតាំងទាហានអាកាសនាព្រឹកថ្ងៃទី៦ខែកក្កដា។ រដ្ឋមន្រ្តីក្រសួងការពារជាតិអុីស្រាអ៊ែលលោកBenny Gantzបានបញ្ជាក់ទៀតថាកម្លាំងទាហានអុីស្រាអ៊ែលនឹងខិតខំអភិវឌ្ឍវិស័យការពារជាតិកាន់តែប្រសើរឡើងទប់ស្កាត់រាល់ការគំរាមកំហែងពីសត្រូវ ពិសេសគឺប្រទេសអុីរ៉ង់។ អុីស្រាអែលបានខិតខំអភិវឌ្ឍវិស័យយោធា ក្នុងពេលដែលរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីណេតាន់យ៉ាងហូគ្រោងពង្រីកទឹកដីកាន់តែធំក្រោមការជួយជ្រោមជ្រែងពីប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ៕ Read More »

អាមេរិក៖ អ្នកជំងឺ COVID-19 បន្តកើនឡើងយ៉ាងខ្លាំង ខណៈអាជ្ញាធរកំពុងព្រួយបារម្ភខ្វះមន្ទីរពេទ្យ

អន្តរជាតិ៖ សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការកើនឡើងវិញនៃករណីឆ្លង COVID-19 ខណៈសភាពឆ្លងកាន់តែធ្ងន់ធ្ងរជាងមុន បន្ទាប់ពីវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ រដ្ឋមួយចំនួនក្នុងប្រទេសរបស់ខ្លួន ។ មិនតែប៉ុណ្ណោះអាជ្ញាធរអាមេរិក កំពុងមានការព្រួយបារម្ភបន្ថែមពីនេះទៀតថា មន្ទីរពេទ្យជាច្រើនអាចនឹងលែងមាន សមត្ថភាពទទួលព្យាបាលអ្នកជំងឺ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងនៅកំឡុងធ្វើសុន្ទរកថា ថ្ងៃបុណ្យឯករាជជាតិកាលពីថ្ងៃទី០៤ ខែកក្កដាថា ៩៩ភាគរយនៃករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក លែងមានការគំរាមកំហែងទាំងស្រុង។ ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលអាមេរិកបានព្រមានថា មន្ទីរពេទ្យអាចនឹងលែងមានសមត្ថភាព ទទួលព្យាបាលអ្នកជំងឺដ៏ច្រើនលើសលប់ បើសិនជាករណីឆ្លងនៅតែបន្តកើនឡើង។ បើតាមសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 ជិត ១៣០,០០០នាក់ក្នុងចំណោមអ្នកឆ្លងសរុប ២.៨លាននាក់ ហើយក្នុងរយៈពេល ០៤ថ្ងៃនៃកក្កដានេះ រដ្ឋចំនួន ១៥ បានរាយការណ៍ពីការកើនឡើង នៃករណីឆ្លងយ៉ាងគំហុក ជាពិសេសគឺរដ្ឋតិចសាស់តែម្ដង ដែលមានករណីឆ្លងថ្មីៗដល់ទៅ ៨,២៥៨នាក់ ពេញមួយថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ស្របពេលចំនួនអ្នកជំងឺបច្ចុប្បន្ន សម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនដល់ ៧,៨៩០នាក់ បើធៀបទៅនឹង ០២សប្ដាហ៍មុនមានតែ ៣,២៤៧នាក់តែប៉ុណ្ណោះ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជិត ៣លានករណី ក្នុងនោះស្លាប់ជាង ១៣ម៉ឺននាក់ និងជាសះស្បើយវិញ១.២៨លាននាក់ ឈរនៅលំដាប់លេខ ១ លើពិភពលោក៕ដោយ៖ស តារា Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន៤០០០ ឈុត (Kits) ទៅប្រគល់ជូនដល់សុខាភិបាលដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ ... Read More »

ព្រាប​ សុវត្ថិ ទទួលស្គាល់កំហុសចំពោះការសង់របងផ្ទះរំលោភលើចិញ្ចើមផ្លូវ​ ក្រោយ​អាជ្ញាធរចុះវាស់វែង

ភ្នំពេញ៖មន្ត្រីខាងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ​ រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២០នេះ​ បានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងដោយបាញ់ GPS កំណត់ព្រំដី នៅចំណុចដែលមានបញ្ហា​ ត្រង់ព្រំប្រទល់ដីរបស់ លោក ព្រាប សុវត្ថិ ... Read More »

សណ្ឋាគារប្រណីតស្រោបមាសនៅទីក្រុងហាណូយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

សណ្ឋាគារលំដាប់ផ្កាយប្រាំដែលក្នុងនោះសុម្បីតែសម្ភារ បរិក្ខារប្រើប្រាស់នៅក្នុងសណ្ឋាគារក៏បិទមាសស្ទើរតែទាំងអស់ដែរ។ សណ្ឋាគារដ៏ប្រណីតនេះបានបើកសម្ពោធកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ។ ភ្លាមៗនោះមានសារព័ត៌មានល្បីៗនៅលើពិភពលោក បានចុះផ្សាយព្រោងព្រាត ពីសណ្ឋាគារដ៏ប្រណីតបំផុតរបស់វៀតណាមនេះ។ តាមសារព័ត៌មានរ៉យទ័របានចុះផ្សាយថា សណ្ឋាគារ Golden Lake មានកន្លែងងូតទឹក លុបមុខ រួមទាំងចានបង្គន់ផងដែរគឺបិទមាសទាំងអស់ ... Read More »

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវត្តអារាមមេត្រីបរិស្ថាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវត្តអារាមមេត្រីបរិស្ថាននៅទីស្តីការក្រសួងបរិស្ថានដោយមានការនិមន្តចូលរួមពីថ្នាក់ដឹកនាំជាព្រះសង្ឃ មន្ត្រីនៃក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កិច្ចប្រជុំពិគ្រោះយោបល់ ... Read More »