ព័ត៌មានទាន់ហេតុការណ៍៖
'

គ្រូបង្វឹកក្រុម Bayern Munich លោក Flick មើលឃើញខ្សែប្រយុទ្ធLewandowski ជាម្ចាស់ពានរង្វាន់ Ballon d’Or

លោក Hansi Flick គ្រូបង្វឹកក្រុម Bayern Munich បានសម្តែងនូវជំនឿរបស់ខ្លួនថា Robert Lewandowski ដែលរកបាន២គ្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ German Cup អាចឈ្នះពានរង្វាន់ Ballond’Or ឆ្នាំ២០២០។ ... Read More »

ចង់ដឹងទេហេតុអ្វីជនជាតិឥណ្ឌាបរិភោគបាយនឹងដៃ ?

ឥណ្ឌា៖ ជាទំនៀមទំលាប់ជនជាតិឥណ្ឌាតែងតែពិសារអាហារនឹងដៃជានិច្ចដោយពួកគេមិនមិនប្រើប្រាស់ស្លាបព្រាឬ សមនិង សូម្បីតែដួសម្ហូបក៏ពួកគេប្រើប្រាស់ដៃជំនួសវែកឬ ស្លាបព្រាដែរ។ ជាការពិតណាស់ នេះមិនមែនជារឿងចម្លែកនោះ ដែលតម្រូវឲ្យពួកគេបរិភោគរបៀបនេះតកូនតចៅនោះ ប៉ុន្តែក្រោយពីការបរិភោគគឺមានអត្ថន័យរបស់វា ដែលមានតាំងពីយូរលង់ណាស់មកហើយ ចំណែកអ្នកខ្លះគិតថាធ្វើបៀបនេះមានភាពគគ្រឹចស្មោគគ្រោកណាស់ ព្រោះតែដៃជាប្រភពនៃមេរោគនិង បាក់តេរីជាច្រើនប្រភេទផងដែរ។ មូលហេតុដែលឥណ្ឌាបរិភោគអាហារដោយដៃជំនួសសមឬស្លាបព្រាមានកត្តា៥យ៉ាង៖ ១.គ្រប់ម្រាមដៃសុទ្ធតែមានអត្ថន័យ ម្រាមដៃមេតំណាងឲ្យ ... Read More »

ស្លាប់១នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារជិះម៉ូតូបុករថយន្ត

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារជិះម៉ូតូ បុកជាមួយរថយន្តមិនស្គាល់ម៉ាក ខណៈកំពុងធ្វើដំណើរច្រាសទិសគ្នា ។  ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗខាងលើ នេះបានកើតឡើងនៅវេលាម៉ោង៧ និង១០នាទី យប់ថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

លោកដួង អក្ខរា ចាយលុយរាប់ម៉ឺនដុល្លារផលិតបទចម្រៀងOriginal Song ថ្មី

   ភ្នំពេញ៖ ​លោក ដួង អក្ខរា បានបញ្ចេញស្នាដៃបទចម្រៀងថ្មីOriginal Songជាច្រើនបទ។ លោកបានចំណាយថវិកាផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារអាមេរិកដើម្បីផលិតចេញជាបទចម្រៀង និងថតជាMV ដើម្បី​ទុក​ជា​អនុស្សាវរីយ៍។ ម្ចាស់បទ «ឈប់ធ្វើបាបខ្លួនឯងទៅ»រូបនេះ បានឲ្យដឹងថាដោយសារមាននិស្ស័យ និងទឹកចិត្តស្រឡាញ់វិស័យសិល្បៈតាំងពីកំណើត ទោះបីជាមានការមមាញឹក ... Read More »

ប្រេស៊ីលជម្រុញផែនការសម្រាប់ការចាប់ផ្តើមបាល់ទាត់ឡើងវិញនៅខែសីហា

ប្រេសុីល៖សារព័ត៌មានស៊ីនហួរបានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី៦ កក្កដានេះថា កាលបរិច្ឆេទកម្មវិថីប្រកួតពានរង្វាន់ Copa do Brasil និងលីកនារីសម្រាប់ប្រទេសប្រេស៊ីលនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៦ ខែសីហាពោលគឺច្រើនជាង៥ខែបន្ទាប់ពីត្រូវបានបញ្ឈប់ដោយសារជំងឺនេះឆ្លងកូវីដ-១៩។ យោងតាមសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានឱ្យដឹងថា រដូវកាលនៃក្របខ័ណ្ឌប្រេស៊ីល Serie B ... Read More »

Ramos រកបានគ្រាប់បាល់ម្តងទៀត ខណៈដែល Real Madrid ខិតកាន់តែកៀកលើកពាន La Liga

អេស្ប៉ាញ៖ ខ្សែការពារ Sergio Ramos រកបានគ្រាប់បាល់ប៉េណាល់ទីម្តងទៀតកាលពីរាត្រីម្សិលមុិញសម្រាប់ការប្រកួតជាប់គ្នាលើកទី២ ខណៈដែល Real Madrid បានផ្តួលក្រុម Athletic Bilbao ១ទល់០ ដើម្បីឈានទៅរកពានរង្វាន់ La Liga ។ ... Read More »

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្រោមដើមចំបុីក្បែរក្តាន់ពីរ

ភ្នំពេញ​៖ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្រោមដើមចំបុីហេតុការណ៍បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋនៅម៉ោង ៤៖៥០ នាទី​ល្ងាច ​ថ្ងៃអាទិត្យ ទី​៥ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុង​សួន​ក្តាន់​ពីរ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​ សមត្ថកិច្ចបានឲ្យដឹងថាសព​បុរស​ខាងលើ មិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ... Read More »

ស្ពានស្ទឹងស្តៅក្នុងស្រុកសង្គមថ្មីត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោយពីសាងសង់ឡើងវិញបន្ទាប់ពីស្ពាននេះត្រូវភ្លើងព្រៃឆេះអស់

ខេត្តព្រះវិហារ៖ ស្ពានស្ទឹងស្តៅស្ថិតនៅក្នុងភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្លងទៅភូមិត្រពាំងធ្លក ទៅកាន់តំបន់អភិរក្សព្រៃឈើ សត្វព្រៃតំបន់ភ្នំត្នោត ភ្នំពក ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ នៅវេលាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី មាស ... Read More »

ម្ចាស់ហាងប្រកែក ភ្ញៀវចោទប្រកាន់ថានារីម៉ាស្សាលួចដូរលុយក្លែងក្លាយ៤០០ដុល្លារ ផ្អើលដល់សមត្ថកិច្ចនិងអ្នកកាសែតខ្លាចខ្មាសគេគេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់មានវ័យប្រហែលជា៣០ឆ្នាំ ដែលមានអាការស្រវឹងផងនោះបានចូលទៅក្នុងហាងម៉ាស្សាមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក លុះមួយសន្ទុះក្រោយមកស្រាប់តែចេញមកវិញស្រែកផ្អើលឆោឡោចោទប្រកាន់នារីម៉ាស្សាក្នុងហាងនោះថាបានលួចបន្លំដូរលុយដូរលុយសុទ្ធរបស់គាត់ដោយយកលុយដុល្លារខ្មោចចំនួន៤០០ដុល្លារសហរដ្ឋអាមេរិកមកដាក់ជំនួសឱ្យវិញ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋាននិងអ្នកសារព័ត៌មានចុះមកដល់ទីតាំងភ្លាមៗកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២០។ ​     ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមៗ​ សមត្ថកិច្ចបានចុះទៅដល់ទីតាំងហាងម៉ាស្សារួមទាំងអ្នកសារព័ត៌មាន ផងដែរ។  ពេលឃើញដូច្នេះប្រហែលជាមានការខ្មាសអៀនហើយទើបបុរសដែលចូលទៅម៉ាស្សាក្នុងហាងខាងលើបានជិះម៉ូតូចេញពីកន្លែងកើតហេតុដោយមិនបានទៅដាក់ពាក្យបណ្តឹងទេ។ ​  ... Read More »

ក្មេងស្រីអាយុជាងមួយខួបម្នាក់បានធ្លាក់ពីលើផែលង់ទឹកសមុទ្រស្លាប់

ខេត្តព្រះសីហនុ៖ក្មេងស្រីអាយុជាងមួយខួបម្នាក់បានធ្លាក់ពីលើផែលង់ទឹកសមុទ្រស្លាប់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។  ក្មេងរងគ្រោះ( សាកសព) ឈ្មោះ អាន ភួង ភេទស្រី អាយុ ... Read More »

តារាសម្ដែងថៃ!នាង Chompoo នាំកូនៗនិងស្វាមី ទៅធ្វើបុណ្យនៅវត្ត បង្ហាញរូបភាពផ្អែមល្ហែមធ្វើឲ្យហ្វេនច្រណែនគ្រប់គ្នា

ប្រទេសថៃ៖ Chompoo Araya ដែលគេស្គាល់គ្រប់គ្នាថាជាតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ ត្រូវបានមហាជនជាច្រើនដឹងថា តារារូបនេះចូលចិត្តប្រើប្រាស់សម្ភារម៉ាកល្បីៗ ដែលមានតម្លៃថ្លៃផងដែរ ។ មិនតែប៉ុណ្ណោះនាងមានស្វាមី ថែមទាំងមានកូនភ្លោះប្រុសពីរនាក់ទៀតផង។ ជាក់ស្តែង បន្ទាប់ពីមានកូនភ្លោះរួចមក នាងChompoo កាន់តែទទួលបានក្ដីសុខ សុភមង្គលកាន់តែខ្លាំងឡើង។ ... Read More »

តោះ តោះ! ពលរដ្ឋគ្រប់រូបគួរតែស្វែងយល់ អំពីទង្វើ​ខុស​ច្បាប់​ ដែលគ្រប់​គ្នា​តែង​ធ្វើ​រាល់​ថ្ងៃ​ ដោយមិនដឹងខ្លួន

ចែករំលែកព័ត៌មាន៖ វាជាការពិតណាស់ ដែលមនុស្សគ្រប់គ្នាតែងតែធ្វើទង្វើ​ខុស​ច្បាប់​ ដែលគ្រប់​គ្នា​តែង​ធ្វើ​រាល់​ថ្ងៃ​ ដោយមិនដឹងខ្លួន ។ ហើយទង្វើមួយ​ចំនួន​​ដែលយើងមិន​ដឹង​អំពី​ច្បាប់​នោះ​ទេ វាអាច​ត្រូវ​ជាប់​ខ្នោះ​ដោយ​សារ​ទង្វើ​របស់​ខ្លួន​ឡើយ។ នេះបើតាមវិបសាយ​ Bright Side ដែលបានចេញផ្សាយថ្មីៗនេះ ។ វិបសាយ​ Bright ... Read More »

ដាច់​ខ្សែរ៉​តកន្ត្រក​យោង​​នៅ​ការដ្ឋាន​សំណង់​អគារ​ខុន​ដូរ​​មួយកន្លែង​បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់

ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ពេល​​បញ្ជូន​ទៅសង្គ្រោះ​​ដល់​មន្ទីរពេទ្យ​ ​បន្ទាប់​ពី​​ជនរងគ្រោះ​​ជិះ​កន្ត្រក​យោង​​នៅ​ការដ្ឋាន​សំណង់​អគារ​ខុន​ដូរ​​មួយកន្លែង​ដែល​មានកំ​ព​ស់​យ៉ាង​ខ្ពស់​ ហើយ​ក៏​​បាន​ដាច់​ខ្សែរ៉​ត​ពី​ជាន់​ទី​៣​ធ្លាក់​មក​ដល់​ដី​។ ​ហេតុការណ៍​​នេះ​​បាន​កើតឡើង​កាលពី​ម៉ោង៧​​ព្រឹក​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ការដ្ឋាន​អគារ​ខុន​ដូរមួយ​កន្លែង ​មាន​ទីតាំង​ដី​ឡូ​តិ៍​លេខ​២២៤ (​ក្បែរ​ប៉ុស្តិ៍​នគរ​បាល​បឹង​រាំង​) ផ្លូវ​លេខ​១៨០ ក្រុម​៣៣ ភូមិ​៨ ក្នុង​សង្កាត់​បឹង​រាំង ... Read More »

លោក ជា សុមេធី ៖ ខ្ញុំមិនពេញចិត្ត អ្នកនិពន្ធ អវិជ្ជមានជាខ្លាំង ដោយញុះញង់ រើសអើង បន្តុះបង្អាប់កិត្តិយស និងសេចក្តីថ្លៃថ្នូរ នូវបទចំរៀង (អ្នកព្រៃវែងអាក្រក់ត្រង់ណា)

ខេត្តព្រៃវែង៖ បន្ទាប់ពី លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញនូវទស្សនៈប្រតិកម្ម បទចំរៀង ដែលមានចំណងជើងថា ‘អ្នកព្រៃវែងអាក្រក់ត្រង់ណា’ និពន្ធដោយ លោក ... Read More »

ពិតជាមិនធម្មតាមែន! តារាចម្រៀង​រ៉េ​ប​អាមេរិក Kayne West ប្រកាស​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នៅ​ខែវិច្ឆិកា​ខាងមុខនេះ

អន្តរជាតិ៖ តារាចម្រៀង​រ៉េ​ប​អាមេរិក Kayne West  ជា​អ្នកគាំទ្រ​ម្នាក់​របស់លោក​ប្រធានាធិបតីអាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៤ ខែកក្កដាម្សិលមិញនេះលោក បានប្រកាស​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ដែល​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ​។ ប៉ុន្តែលោក​Kayne West មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​រូបគាត់ ​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើសជាប្រធានាធិបតី​អាមេរិកនោះឡើយ​។ ... Read More »

ក្រុមបាតុករនៅអាមេរិក នាំគ្នាដុតទង់ជាតិ និងបំផ្លាញរូបសំណាកបុគ្គលសំខាន់ៗ ក្នុងប្រវត្តិសាស្រ្ត នៅថ្ងៃបុណ្យឯករាជ្យជាតិ

អន្តរជាតិ៖ ក្នុងកំឡុងថ្ងៃវិសេសរបស់សហរដ្ឋអាមេរិក គឺជាទិវាបុណ្យឯករាជ្យជាតិ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿរនោះ គឺក្រុមបាតុករមួយចំនួននៅសហរដ្ឋអាមេរិក បាននាំគ្នាដុតទង់ជាតិរបស់ខ្លួន និងបំផ្លាញរូបសំណាកបុគ្គលសំខាន់ៗ ក្នុងប្រវត្តិសាស្រ្តទៅវិញ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ... Read More »

ព្រះមហាក្សត្រ និងព្រះ​​​វររាជមាតាជាតិខ្មែរ ស្តេចយាងសង្ឃទានវេរភត្តប្រគេន​ព្រះសង្ឃ

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃអាទិត្យ ១៥កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ... Read More »

កម្មវិធីផ្ទះទេវតាប្រគល់ផ្ទះចំនួន ០៣ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយាលោក ហ៊ុន ម៉ានិត បាន​ដឹក​នាំ​ក្រុម​ការ​ងារកម្មវិធីផ្ទះទេវតាចុះទៅប្រគល់​ផ្ទះទេវតា​ចំនួន​០៣ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ដែលពិធីនេះក៏មានការចូលរួមពិអាជ្ញាភូមិឃុំផងដែរ។ ពិធីប្រគល់ផ្ទះទេវតានេះដែរ លោកស្រី ... Read More »

ក្នុងរយៈពេល២៤ម៉ោង! ឥណ្ឌារកឃើញអ្នកឆ្លងCOVID-19 ថ្មីជាង២ម៉ឺនករណី ខណៈកំពុងប្រឈមមុខនឹងជំនន់ទឹកភ្លៀងមូសុង

អន្តរជាតិ៖ ខណៈតំបន់ភាគខាងត្បូង នៃប្រទេសឥណ្ឌា កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ បង្កឡើងដោយភ្លៀងមូសុងនោះ អាជ្ញាធរសុខាភិបាលឥណ្ឌាកាលពីថ្ងៃសៅរ៍ទី៤ ខែកក្កដានេះ បានប្រកាសថា៖ ប្រទេសខ្លួនរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន២២,០០០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ហើយការឆ្លងបានកើនឡើងខ្លាំង នៅតំបន់ភាគខាងលិចផងដែរ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ... Read More »

តំណាងរាស្ត្រ មណ្ឌលខេត្តរតនគិរី អញ្ជើញចូលរួមបុណ្យបញ្ចុះគោលសីមាសាឡុំ និងឆ្លងសមិទ្ធិផលនានា នៅវត្តគិរីរង្សី

ខេត្តរតនគិរី៖ លោក ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងលោកស្រី បានអញ្ជើញចូលរួមបុណ្យបញ្ចុះគោលសីមាសាឡុំ និងឆ្លងសមិទ្ធិផលនានា នៅវត្តគិរីរង្សី ស្ថិតនៅភូមិសាយ៉ស់ក្រោម ឃុំកាឡែង ... Read More »

ថៅកែពុះដីឡូតិ៍ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

ភ្នំពេញ៖ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណី «រំលោភលើទំនុកចិត្ត» ដែលជាឈ្មួញរកស៉ីទិញ-លក់ដី និងពុះដីឡូតិ៍លក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ។ សមត្ថកិច្ចបានឱ្យដឹងថា៖ ថៅកែដីឡូតិ៍រូបនេះមានឈ្មោះ ខេង អូន ... Read More »

ខួបកំណើតផលិតករ ចាន់ណា រ៉ូណាន ឆ្នាំនេះ ប្រជុំដោយស្រីស្រស់ប្រុសស្អាត

ភ្នំពេញ៖ ផលិតករល្បីឈ្មោះ លោក ចាន់ណារ៉ូណាន បានរៀបចំពិធីជប់លៀងខួបកំណើតទ្រង់ទ្រាយតូចសាមញ្ញមួយ ប៉ុន្តែប្រមូលផ្តុំដោយស្រីស្រស់ប្រុសស្អាតជាច្រើនចូលរួម ហើយក៏ទទួលបាននំខួបកំណើតដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ ​ខួបកំណើកគម្រប់វ័យ៣៥ ឆ្នាំ របស់លោក ចាន់ណា រ៉ូណាន ត្រូវបានរៀបចំធ្វើឡើងកាលពីរាត្រីថ្ងៃទី០៤ ខែ កក្កដា ... Read More »

អ្នកភូមិប្រទះឃើញគ្រោងឆ្អឹងសាកសពស្អុយរលួយមិនស្គាល់អត្តសញ្ញាណនៅក្នុងព្រៃ

ខេត្តមណ្ឌលគិរី៖ គ្រោងឆ្អឹងសាកសពមនុស្សស្រីម្នាក់ក្នុងស្ថានភាពស្អុយរលួយ ត្រូវបានអ្នកភូមិប្រទះឃើញនៅកណ្តាលព្រៃជ្រៅក្បែរអូរមួយ ហើយសាកសពនោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ អ្នកភូមិប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សស្រីស្អុយរលួយនោះគឺនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចអូរប៉យ ក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ក្រោយពីអ្នកភូមិប្រទះឃើញសាកសពស្អុយរលួយនៅកណ្តាលព្រៃនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពូជ្រៃបានចុះទៅដល់កន្លែងកើតហេតុដោយបានធ្វើការពិនិត្យស្ថានភាពគ្រោងឆ្អឹងសាកសពនិងទីជុំវិញសពហើយបានសន្និដ្ឋានថាជាសពមនុស្សស្រី និងកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណឬសាច់ញាតិបន្តទៀតផងដែរ។ ប្រភពបានឱ្យដឹងថា ... Read More »

Davikah បញ្ចេញល្វែងលើ មិនសំចៃដៃ

ប្រទេសថៃ៖ ថ្មីៗនេះតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពនាង Mai Davikahកាន់តែមានការលេងខ្លួនយ៉ាងទាក់ទាញជាមួយម៉ូដសម្លៀកបំពាក់ដ៏សិចស៊ី បង្ហាញជូនហ្វេនៗ ព្រមទាំងអ្នកទស្សនាជាច្រើននៅលើបណ្ដាញសង្គម ធ្វើឲ្យពួកគេកាន់តែដក់ចិត្តទៅនឹងសម្រស់ដ៏ស្រស់ផូរផង់របស់នាងផងដែរ។ យ៉ាងណាមិញ តារាស្រីរូបនេះមិនដែលធ្វើឲ្យហ្វេនៗខកបំណងនោះឡើយ ដោយកាលពីពេលថ្មីៗនេះ នាងបានបង្ហាញខ្លួនសាជាថ្មីម្ដងទៀត ជាមួយនឹងសម្លៀកបំពាក់ដ៏ស៊ិចស៊ី ដែលបានបញ្ចេញល្វែងលើមួយទំហឹង ដោយគ្រាន់តែបិទបាំងតែចំណុចសំខាន់បន្តិចប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើនកាន់តែមានការពេញចិត្តជាមួយនឹងការបង្ហាញខ្លួនដ៏ទាក់ទាញរបស់នាងលើកនេះយ៉ាងខ្លាំង ... Read More »

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ពីបទវាយប្លន់យកលុយ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះប្រតិបត្តិការដេញបង្ក្រាបជនសង្ស័យក្នុងអំពើប្លន់យកប្រាក់ពីពលរដ្ឋអ្នកប្រកបរបរដូរលុយ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់។  តាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឱ្យដឹងថា ជនល្មើសមានគ្នា២នាក់ជាជនជាតិចិន បានធ្វើសកម្មភាពស្ទាក់ប្លន់អាជីវករដូរប្រាក់ដោយប្រើដំបងវាយទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធដែលកំពុងជិះម៉ូតូតាមផ្លូវម្តុំជិតបុរីហុីលតុនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាវេលាម៉ោងជិត៩ព្រឹកថ្ងៃទី៥ ខែកក្កដានេះ ... Read More »

រឿង​ព្រេងខ្មែរ÷ដើម​កំណើត​សត្វ​កូនលោក

មាន​បក្សី​ម្យ៉ាង​ហៅ​ថា​សត្វ​កូន​លោក រូប​រាង​ស្រដៀង​នឹង​សត្វ​គ្រលីងគ្រលោង ​តែ​មាន​មាឌ​ធំ​ជាង​គ្រលីងគ្រលោង​បន្តិច សម្បុរ​វា​ក្រហម​រទុះ​ៗ​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ ឬ​ព្រៃ​ភ្នំ​ស្រោង​ស្រឹង ។ សត្វ​នេះ​ចាស់​ៗ ខ្មែរ​យើង​បាន​និយាយ​ត​ៗ​មក​ថា មាន​ដើម​កំណើត​មក​ពី​មនុស្ស ដូច​មាន​ដំណាល​ត​ទៅ​នេះ : កាល​ពី​ព្រេង​នាយ​មាន​កសិករ​ពីរ​នាក់​ប្ដី​ប្រពន្ធ ជា​មនុស្ស​ក្រលំបាក មាន​កូន​ស្រី​តូច​ៗ បី​នាក់ ។ ... Read More »

លោកជាម ចន្ទ័សោភ័ណ៖ តំបន់អភិរក្សសត្វស្លាបនិង​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ក្រូចឆ្មារនឹងក្លាយជាមណ្ឌលទេសចរណ៍ធម្មជាតិ

ខេត្តត្បូងឃ្មុំ៖ តំបន់អភិរក្សសត្វស្លាបលាប និង​ព្រៃ​លិច​ទឹក ស្ថិត​ក្នុងស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នឹង​ក្លាយជា​មណ្ឌល​ទេសចរណ៍ធម្មជាតិ ដែលជា​ការផ្ដួចផ្ដើម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។ នេះ​បើតាម​លោក ជាម ច័ន្ទ​សោភ័ណ ... Read More »

ជុំវិញការផ្ទុះប្រតិកម្មលើបទ”អ្នកព្រៃវែងអាក្រក់ត្រង់ណា?”

ភ្នំពេញ៖ បទចម្រៀងរបស់ផលិតកម្មមរតកមេឌៀក្រោមចំណងជើងថា”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” បាននិងកំពុងតែធ្វើឲ្យលេចចេញភាពចម្រូងចម្រាស និងប្រតិកម្មមួយចំនួន។ ប្រតិកម្មក៏ក្រោយពីវីដេអូខ្លីស្តីអំពីបទចម្រៀងនេះត្រូវបានផលិតកម្មបង្ហើប។ ​សាច់រឿងខ្លីប្រមាណជិត៣នាទីដែលបង្ហើបអំពីសាច់រឿងពេញលេញរបស់បទចម្រៀងនេះត្រូវបានបញ្ចេញស្របពេលដែលមានការចែករំលែកជាច្រើនអមដោយការប្រតិកម្មពីទស្ស និកជនមួយចំនួនថាបានបន្ទោសបង្អាប់ និងនាំឲ្យមានការរើងអើសចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងរហូតអ្នកទស្សនាខ្លះថាមិនអាចទទួលយកបាននិងស្នើឲ្យមានការបកស្រាយពីផលិតករ និងអ្នកគ្រប់គ្រងផលិតក​ម្ម។ ស្របគ្នានេះដែរក៏មានអ្នកគាំទ្រជាច្រើនបានលើកសរសើរពីការតែងនិពន្ធទៅវិញ។ ការសរសើរព្រោះតែជាបទចម្រៀងអប់រំមួយដែលអាចជួយបន្សាបការមើលងាយ រើសអើងទៅវិញប៉ុណ្ណោះ។ អ្នកគាំទ្រខ្លះលើកឡើងថា​ការនិពន្ធដើម្បីបញ្ចប់ការរើសអើងទៅវិញទេ ដែលមិនគួររិះគន់អ្នកនិពន្ធ ឬផលិតទេគឺមានតែអរគុណដល់អ្នកផលិតដែលបានដាស់តឿនបញ្ចប់ការរើសអើង ... Read More »

“យុទ្ធក្រមខម” ដែលជាក្បាច់ប្រយុទ្ធនិងជាអាវុធដ៏សម្បើមរបស់ខ្មែរជំនាន់ដើម កូនខ្មែរបច្ចុប្បន្នភាគច្រើនមិនសូវស្គាល់ទេ

ភ្នំពេញ៖ ក្បាច់គុនជាច្រើនតាំងពីសម័យបុរាណដែលដូនតាខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ន ក្នុងនោះមានក្បាច់​ពិជ័យ​សង្គ្រាម​ឬ​យុទ្ធក្រមខម​ គឺជាក្បាច់គុនមួយក្នុង​ចំណោម​ក្បាច់គុន​ខ្មែរដទៃផ្សេងទៀត​ដែល​មាន​អាយុ​កាលដ៏​យូរ​លង់​ណាស់​មក​ហើយ ហើយដែល​មាន​វ័យ​ចំណាស់​មួយនៅ​ក្នុង​តំបន់ និង ពិភពលោក​ផងដែរ។ លោក ​ច័ន្ទ សុវណ្ណរតន: ដែល​ជា​អនុ​ប្រធាននៃ​សហព័ន្ធ​យុទ្ធ​ក្រម​ខម​កម្ពុជា បាន​ឲ្យ​ដឹងថា ​សហព័ន្ធ​យុទ្ធក្រម​ខម​ ​ត្រូវ​បាន​បង្កើត​ឡើងដំបូង​កាលពី​ឆ្នាំ​២០១១ ហើយ​ក្បាច់​គុន​យុទ្ធក្រម​ខម​នេះ​ជាក្បាច់គុនមួយដែលត្រូវបានយក​ទៅ​បង្កើត​ជា​ក្បាច់​គុន​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​យក​ទៅ​បង្ហាត់ដល់ពលទាហាន​ខ្មែរនៅ​ទូទាំង​ប្រទេស ដូច​ជា​ប៉ូលិស ​ប៉េអឹម ... Read More »

កុំចេះតែហ៊ានឃើញអណ្ដើកស្លូត ខំរកថើបមួយខ្សឺត មានអីអណ្ដើកខាំមាត់

អាមេរិក៖ កុំចេះតែហ៊ានជាមួយនឹងសត្វបុរសម្នាក់មានឈ្មោះថា ម៉ៃ ហ្គេនឡេ វ័យ២៨ឆ្នាំ មកពីរដ្ឋ Massachusetts ត្រូវបានអណ្ដើកមួយក្បាលខាំមាត់ ខណៈដែលលោកព្យាយាមថើបវា។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃនោះ លោក ម៉ៃ បានទៅស្ទូចត្រីនៅបឹងមួយ ជាមួយនឹងមិត្តភក្ដិរបស់លោកម្នាក់ ឈ្មោះថា ម៉ាត វ័យ២៨ឆ្នាំដូចគ្នា។ កំឡុងពេលកំពុងស្ទូចត្រី លោក ម៉ៃ បានប្រទះឃើញអណ្ដើកមួយក្បាល ដែលមានទម្ងន់ប្រមាណ១០គីឡូក្រាម ហើយលោកក៏បានចាប់លើកវាមកដាក់លើគោក។ ជាមួយគ្នានេះ លោក ម៉ៃ បានឲ្យដឹងដែរថា ... Read More »