ព័ត៌មានទាន់ហេតុការណ៍៖
'

រឿង​ព្រេងខ្មែរ÷ដើម​កំណើត​សត្វ​កូនលោក

មាន​បក្សី​ម្យ៉ាង​ហៅ​ថា​សត្វ​កូន​លោក រូប​រាង​ស្រដៀង​នឹង​សត្វ​គ្រលីងគ្រលោង ​តែ​មាន​មាឌ​ធំ​ជាង​គ្រលីងគ្រលោង​បន្តិច សម្បុរ​វា​ក្រហម​រទុះ​ៗ​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ ឬ​ព្រៃ​ភ្នំ​ស្រោង​ស្រឹង ។ សត្វ​នេះ​ចាស់​ៗ ខ្មែរ​យើង​បាន​និយាយ​ត​ៗ​មក​ថា មាន​ដើម​កំណើត​មក​ពី​មនុស្ស ដូច​មាន​ដំណាល​ត​ទៅ​នេះ : កាល​ពី​ព្រេង​នាយ​មាន​កសិករ​ពីរ​នាក់​ប្ដី​ប្រពន្ធ ជា​មនុស្ស​ក្រលំបាក មាន​កូន​ស្រី​តូច​ៗ បី​នាក់ ។ ... Read More »

លោកជាម ចន្ទ័សោភ័ណ៖ តំបន់អភិរក្សសត្វស្លាបនិង​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ក្រូចឆ្មារនឹងក្លាយជាមណ្ឌលទេសចរណ៍ធម្មជាតិ

ខេត្តត្បូងឃ្មុំ៖ តំបន់អភិរក្សសត្វស្លាបលាប និង​ព្រៃ​លិច​ទឹក ស្ថិត​ក្នុងស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នឹង​ក្លាយជា​មណ្ឌល​ទេសចរណ៍ធម្មជាតិ ដែលជា​ការផ្ដួចផ្ដើម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។ នេះ​បើតាម​លោក ជាម ច័ន្ទ​សោភ័ណ ... Read More »

ជុំវិញការផ្ទុះប្រតិកម្មលើបទ”អ្នកព្រៃវែងអាក្រក់ត្រង់ណា?”

ភ្នំពេញ៖ បទចម្រៀងរបស់ផលិតកម្មមរតកមេឌៀក្រោមចំណងជើងថា”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” បាននិងកំពុងតែធ្វើឲ្យលេចចេញភាពចម្រូងចម្រាស និងប្រតិកម្មមួយចំនួន។ ប្រតិកម្មក៏ក្រោយពីវីដេអូខ្លីស្តីអំពីបទចម្រៀងនេះត្រូវបានផលិតកម្មបង្ហើប។ ​សាច់រឿងខ្លីប្រមាណជិត៣នាទីដែលបង្ហើបអំពីសាច់រឿងពេញលេញរបស់បទចម្រៀងនេះត្រូវបានបញ្ចេញស្របពេលដែលមានការចែករំលែកជាច្រើនអមដោយការប្រតិកម្មពីទស្ស និកជនមួយចំនួនថាបានបន្ទោសបង្អាប់ និងនាំឲ្យមានការរើងអើសចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងរហូតអ្នកទស្សនាខ្លះថាមិនអាចទទួលយកបាននិងស្នើឲ្យមានការបកស្រាយពីផលិតករ និងអ្នកគ្រប់គ្រងផលិតក​ម្ម។ ស្របគ្នានេះដែរក៏មានអ្នកគាំទ្រជាច្រើនបានលើកសរសើរពីការតែងនិពន្ធទៅវិញ។ ការសរសើរព្រោះតែជាបទចម្រៀងអប់រំមួយដែលអាចជួយបន្សាបការមើលងាយ រើសអើងទៅវិញប៉ុណ្ណោះ។ អ្នកគាំទ្រខ្លះលើកឡើងថា​ការនិពន្ធដើម្បីបញ្ចប់ការរើសអើងទៅវិញទេ ដែលមិនគួររិះគន់អ្នកនិពន្ធ ឬផលិតទេគឺមានតែអរគុណដល់អ្នកផលិតដែលបានដាស់តឿនបញ្ចប់ការរើសអើង ... Read More »

“យុទ្ធក្រមខម” ដែលជាក្បាច់ប្រយុទ្ធនិងជាអាវុធដ៏សម្បើមរបស់ខ្មែរជំនាន់ដើម កូនខ្មែរបច្ចុប្បន្នភាគច្រើនមិនសូវស្គាល់ទេ

ភ្នំពេញ៖ ក្បាច់គុនជាច្រើនតាំងពីសម័យបុរាណដែលដូនតាខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ន ក្នុងនោះមានក្បាច់​ពិជ័យ​សង្គ្រាម​ឬ​យុទ្ធក្រមខម​ គឺជាក្បាច់គុនមួយក្នុង​ចំណោម​ក្បាច់គុន​ខ្មែរដទៃផ្សេងទៀត​ដែល​មាន​អាយុ​កាលដ៏​យូរ​លង់​ណាស់​មក​ហើយ ហើយដែល​មាន​វ័យ​ចំណាស់​មួយនៅ​ក្នុង​តំបន់ និង ពិភពលោក​ផងដែរ។ លោក ​ច័ន្ទ សុវណ្ណរតន: ដែល​ជា​អនុ​ប្រធាននៃ​សហព័ន្ធ​យុទ្ធ​ក្រម​ខម​កម្ពុជា បាន​ឲ្យ​ដឹងថា ​សហព័ន្ធ​យុទ្ធក្រម​ខម​ ​ត្រូវ​បាន​បង្កើត​ឡើងដំបូង​កាលពី​ឆ្នាំ​២០១១ ហើយ​ក្បាច់​គុន​យុទ្ធក្រម​ខម​នេះ​ជាក្បាច់គុនមួយដែលត្រូវបានយក​ទៅ​បង្កើត​ជា​ក្បាច់​គុន​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​យក​ទៅ​បង្ហាត់ដល់ពលទាហាន​ខ្មែរនៅ​ទូទាំង​ប្រទេស ដូច​ជា​ប៉ូលិស ​ប៉េអឹម ... Read More »

កុំចេះតែហ៊ានឃើញអណ្ដើកស្លូត ខំរកថើបមួយខ្សឺត មានអីអណ្ដើកខាំមាត់

អាមេរិក៖ កុំចេះតែហ៊ានជាមួយនឹងសត្វបុរសម្នាក់មានឈ្មោះថា ម៉ៃ ហ្គេនឡេ វ័យ២៨ឆ្នាំ មកពីរដ្ឋ Massachusetts ត្រូវបានអណ្ដើកមួយក្បាលខាំមាត់ ខណៈដែលលោកព្យាយាមថើបវា។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃនោះ លោក ម៉ៃ បានទៅស្ទូចត្រីនៅបឹងមួយ ជាមួយនឹងមិត្តភក្ដិរបស់លោកម្នាក់ ឈ្មោះថា ម៉ាត វ័យ២៨ឆ្នាំដូចគ្នា។ កំឡុងពេលកំពុងស្ទូចត្រី លោក ម៉ៃ បានប្រទះឃើញអណ្ដើកមួយក្បាល ដែលមានទម្ងន់ប្រមាណ១០គីឡូក្រាម ហើយលោកក៏បានចាប់លើកវាមកដាក់លើគោក។ ជាមួយគ្នានេះ លោក ម៉ៃ បានឲ្យដឹងដែរថា ... Read More »

ឃាត់ខ្លួន​អភិបាលស្រុក East Kutai និង​ប្រពន្ធ​ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ទីនោះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ

អន្តរជាតិ៖ អភិបាលស្រុក East Kutai និង​ប្រពន្ធ​របស់លោក ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ ត្រូវបានអង្គភាព​លុបបំបាត់​អំពើពុករលួយ​ឥណ្ឌូណេស៊ី ឃាត់ខ្លួនក្រោយពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​។ នេះជា​ចំណាត់​ការមិន​រើសមុខ​លើ​មន្ត្រី​ពុករលួយ​របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដែល​បាន​ប្តេជ្ញា​កសាង​រដ្ឋាភិបាល​ជា​ទុកចិត្ត​របស់​ប្រជាជន​។​ ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Globe ... Read More »

លោក ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជន CPP ថ្នាក់កណ្តាល

ភ្នំពេញ៖ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនេះ ធ្វើឡើងអស់រយ:ពេលជាង៨ម៉ោង នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីពិភាក្សាទៅលើការងារមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពយុវជនគណបក្ស។ ក្នុងចំណោមកិច្ចពិភាក្សានានាខាងលើនោះ អង្គប្រជុំក៏បានលើកឡើងអំពីការរៀបចំពង្រឹងរចនាសម្ពន្ធ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១១វត្ត នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ខណៈពិធីបុណ្យចូលព្រះវស្សា នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវស្សា សៅ ទី​ ហេង សំរិន អមដំណើរដោយ លោក លោកស្រីអ្នកតំណារាស្រ្ត ... Read More »

លោក ស សុខា ៖ តេីអ្នកព្រៃវែងខុសអី?

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចេញនូវទស្សនៈ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ មុននេះថា៖ ក្នុងនាមយុវជនម្នាក់​ ខ្ញុំពិតជាមានការសោកស្ដាយ​ ... Read More »

ការស្រមើស្រមៃ៧យ៉ាងថាមាន វិញ្ញាណខ្មោចព្រាយបិសាចដើរតាមក្រុមអ្នកវិទ្យាសាស្រ្តនៅតែបដិសេធ

មនុស្សមួយចំនួនធំនៅលើពិភពលោកនៅតែមានជំនឿថាមានព្រលឹងខ្មោចព្រាយបិសាចស្ថិតក្នុងភពផែនដីនេះនៅឡើយ ទោះក្រុមអ្នកវិទ្យាសាស្រ្តសម័យជឿនលឿនស្រាវជ្រាវរកមិនឃើញនិងបដិសេធថាគ្មានអភូតហេតុនេះក៏ដោយ។ មនុស្សខ្លះបានបណ្តែតអារម្មណ៍ស្រមើស្រមៃអំពីសញ្ញា៧យ៉ាងដែលបង្ហាញថា ខ្លួនគេកំពុងតែត្រូវបានវិញ្ញាណដើរតាមនិង ព្យាយាមចង់ទាក់ទងក្នុងមូលហេតុផ្សេងៗគ្នា ដ ដូចជា៖ ១. នៅសុខអំពូលភ្លើងបិទដោយខ្លួនឯង ជាច្រើនដង ២.បទចម្រៀងលេងដោយខ្លួនឯងឬ មានអារម្មណ៍ថាលឺចេញពីកន្លែងណាឆ្ងាយ ប៉ុន្តែហាក់បីដូចជានៅក្បែរត្រចៀក ៣. បន្ទប់គេងឬ ... Read More »

យកកាំភ្លើងខ្យល់បាញ់គូទំនាស់ ស្រាយគំនុំចាស់សមត្ថកិច្ចទើបឃាត់ខ្លួនបាន

ខេត្តបាត់ដំបង៖ មានករណីហិង្សាមួយកើតឡើង ដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណប្រើប្រាស់អាវុធបាញ់មកលើជនរងគ្រោះឈ្មោះ សៀន វុទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅ ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបណ្តាលឱ្យរង របួសចំក្បាល បែកឈាម កាលពីថ្ងៃទី០៣ ... Read More »

ក្រុមចោរលួចក្របីដាក់លើរថយន្ត ជាប់អន្ទាក់សមត្ថកិច្ច ស្រុកចិត្របុរី

ខេត្តក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកចិត្របុរី ក្រោមបញ្ជា លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ នៅវេលាម៉ោង ៤ទៀបភ្លី ថ្ងៃ៤ ខែកក្ដដា ២០២០បានបង្រ្កាបរថយន្ដក្រុមចោរដឹកក្របីចំនួន៤ក្បាល នៅចំនុចផ្លូវលំ ស្ថិតនៅឃុំថ្មី ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតឡើង ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបានឈានមុខគេលើក្រុម Manchester City ក្នុងការប្រជែងយកខ្សែការពារកណ្តាលសេណេហ្គាល់ Kalidou ... Read More »

ក្រុមខ្លាំងទាំង៤នៅអង់គ្លេសបន្តឈ្នះគូប្រកួតប្រជែងយកចំណាត់ថ្នាក់ Top 4

អង់គ្លេស៖ក្រុមខ្លាំងទាំង៤ បានបន្តប្រកួតឈ្នះគូប្រកួតនៅរាត្រីម្សិលមិញ ដើម្បីប្រជែងចំណាត់ថ្នាក់កំពូលទាំង៤ Top 4 ក្នុងការដណ្តើមកៅអីទៅលេង Champions League រដូវកាលក្រោយ។ ក្រុមខ្លាំងៗទាំង៤រួមមាន បិសាចក្រហម Manchester United, Chelsea, Arsenal ... Read More »

Bayern Munich ឈ្នះពាន German Cup ជាលើកទី២០

ក្រុមខ្លាំង Bayern Munich បានយកឈ្នះក្រុម Bayer Leverkusen ក្នុងលទ្ធផល ៤ទល់២ ក្នុងការប្រកួតពានរង្វាន់វគ្គផ្តាច់ព្រ័ត្រ German Cup កាលពីរាត្រីម្សិលមុិញ។ ការលើកពានមួយនេះគឺជាពានរង្វាន់ធំលំដាប់ទី២បន្ទាប់ពីពានលីកកំពូលរបស់ក្រុម Bayern Munich ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជូនព័ត៌មានថា៖រហូតដល់ម៉ោង​ ០៨និង០០ព្រឹក​ ថ្ងៃទី​៥ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនឆ្លងសរុបកូវីដ-១៩​ ១៤១នាក់ដដែល​ ,អ្នកជាសះស្បេីយគ្មាន​នៅថ្ងៃនេះ , ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យនៅសល់១០នាក់​ ,ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១៣១នាក់​ ... Read More »

ឧត្តមសេនីយ៍ឯក លី កុសល៖ អាជ្ញាធរមូលដ្ឋានជាភ្នែកជាច្រមុះនិងត្រូវចាត់ទុកប្រជាពលរដ្ឋជាត្រីយេីងជាទឹក

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយកនាយកដ្ឋានហិរញ្ញវត្ថុ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានស្រុកអង្គរជុំ  ខេត្តសៀមរាបនិងប្រតិភូអមដំណេីរបានអញ្ជើញប្រគេនទៀនព្រះវស្សានិងទេយ្យទានចំពោះព្រះសង្ឃចំនួន១២វត្តក្នុងស្រុក ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ១៤កេីត ... Read More »

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ (Malaysian Airlines) បានសម្រេ​ចលុបជេីងងយន្តហោះពាណិជ្ជកម្ម​ពិសេសដែល​គ្រោង​នឹងហោះទៅកាន់ភ្នំពេញ​

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត​​កម្ពុជាប្រចាំប្រទេសម៉ាឡេសុីសូម​ជម្រាប​ជូនដំណឹង​ដល់បងប្អូនប្រជាពលរដ្ឋ​ ពលករ​-ពលការិនី​ សិស្ស​និស្សិត​កម្ពុជា​ជ្រាបថា ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ (Malaysian Airlines) បានសម្រេ​ចលុបជេីងងយន្តហោះពាណិជ្ជកម្ម​ពិសេសដែល​គ្រោង​នឹងហោះទៅកាន់ទីក្រុងភ្នំពេញ​ នៅថ្ងៃទី​០៦ ខែកក្កដា​ ឆ្នាំ​២០២០​ ខាងមុខនេះ​។ ស្ថានឯកអគ្គរាជទូត​​កម្ពុជាប្រចាំប្រទេសម៉ាឡេសុី បានបញ្ជាក់ថា៖ មូល​ហេតុ​នៃការលុបចោលជេីងហោះហេីរនេះ​ ... Read More »

ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តកែប បន្ទាយមានជ័យ តាកែវ កំពង់ធំ ពីថ្ងៃទី ០៦-១០ ខែកក្កដា ឆ្នាំ២០២០

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ឱ្យដឹងថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកែប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៦-១០ខែកក្កដា ឆ្នាំ២០២០។ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ជនឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីនឹងត្រូវមានទោស

ភ្នំពេញ៖ កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ... Read More »

ស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស សម្របសម្រួលជួយពលរដ្ឋខ្មែរបានមកប្រទេសកម្ពុជាវិញហើយ

ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលជាប់គាំងនៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសមិនបានមកប្រទេសកម្ពុជា ដោយសារបញ្ហាកូវីដ១៩ មួយរយៈនោះ ត្រូវបានស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស សម្របសម្រួលបានមកប្រទេសកម្ពុជាវិញហើយ។ យោងតាមគណនីហ្វេសប៊ុកkhan somanita បានបញ្ជាក់ថា៖ថ្ងៃនេះ​ សប្បាយចិត្ត​ នឹងកក់ក្តៅដែលបាន លេាក​ស្រី សឿង​ រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ... Read More »

ម៉ូតូ២គ្រឿងពន្លះគ្នាបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់

ភ្នំពេញ​៖​ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹង​ កាលពីវេលាម៉ោង១១យប់​ ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចមុខអគ្គបញ្ជាការរដ្ឋានកងទ័ពជើងគោក​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិព្រៃបឹង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​។ ជនរងគ្រោះដែលស្លាប់ឈ្មោះផា វិបុល​ ភេទប្រុសអាយុ២៦ឆ្នាំ​ មុខរបរ ... Read More »

មេការសំណង់ម្នាក់ត្រូវរថយន្តកៀរបណ្ដាលឱ្យដួលបោកក្បាលនឹងគល់ស្ពានអាកាសផ្សារដីហុយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ ៖បុរសម្នាក់ជាមេការសំណង់ត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងបើកកៀរបណ្ដាលឱ្យដួលបោកក្បាលទៅនឹងគល់ស្ពានអាកាសផ្សារដីហុយស្លាប់ភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង២០នាទីយប់ថ្ងៃទី ០៤ ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះគឹម សីហាអាយុ ២៨ ឆ្នាំ មានមុខរបរជាមេការសំណង់ស្រុកកំណើតនៅស្រុកបវិល ខេត្តបាត់ដំបង។ ... Read More »

សហរដ្ឋអាមេរិក បញ្ជូន​នាវា​ដឹកនាំ​យន្តហោះ​ពីរ​គ្រឿង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ​ដើម្បី​អនុវត្ត​សេរីភាព​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ​

អន្តរជាតិ៖ យោងតាមការប្រកាស​របស់​កងទ័ពជើងទឹក​អាមេរិក​នៅ​ថ្ងៃទី​៣ខែកក្កដា​ថ្មីៗនេះ បានបញ្ជាក់ថា នាវា​ដឹកនាំ​យន្តហោះ USS Nimitz និងUSS Ronald Reagan បានធ្វើ​ប្រតិបត្តិការ និង​ចូលរួម​ក្នុង​សមយុទ្ធ​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​គាំទ្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកចំហ​។ ដោយវត្តមាន​នាវា​ដឹកនាំ​យន្តហោះ​អាមេរិកនេះ កើតឡើង​ស្រប​ពេលដែល​យោធា​ចិន ... Read More »

ហេតុតែចង់បាន Likeច្រើន បុរសម្នាក់សុខចិត្តលោតចូលក្នុងអាងចិញ្ចឹមត្រី ត្រូវប៉ូលិសឃាត់ខ្លួន

អាមេរិក៖ ដោយសារតែចង់បានlikeច្រើនបុរសម្នាក់ឈ្មោះថា Kevin Wise ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយពីបានលោតចូលក្នុងអាងចិញ្ចឹមត្រីមួយនៅក្នុង ហាងលក់សម្លៀកបំពាក់មួយឈ្មោះ Louisiana Boardwalk ដែលមានទីតាំងនៅក្នុងទីក្រុងBossier ។ ប៉ុន្មានម៉ោងក្រោយមកបុរសម្នាក់នេះបានជាប់ចោទពី បទល្មើសបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នេះបើតាមលោកប៉ូលិសបានលើកឡើង យ៉ាងដូច្នេះ។ មុនពេលដែលមានរឿងនេះកើតឡើង គេឃើញបុរសម្នាក់បាននិយាយថា ប្រសិនជាខ្លួនបានចំនួនLike គ្រប់ចំនួន២០០០នោះ រូបគេនឹងហក់ចូលក្នុងអាងទឹកនោះ ក្រោយពីបានចំនួនLike ... Read More »

អគ្គិភ័យនៅទីក្រុងប៉ារីសមនុស្សម្នាក់ស្លាប់និងពីរនាក់រងរបួសធ្ងន់

ទីក្រុងប៉ារី៖ ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​មុនពេល​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​សុក្រ​(ម៉ោង​ក្នុង​តំបន់​)នៅក្នុង​អគារ​លំនៅ​ដ្ឋាន​ក្នុង​ខណ្ឌ​ទី១៧នៃទីក្រុងប៉ារីស​។ អ្នកនាំពាក្យនាយកដ្ឋានពន្លត់​អគ្គិភ័យ​បាននិយាយ​ថា​អគ្គិភ័យ​នៅក្នុង​អគារ​មួយ​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​បាន​បណ្ដាល​ឲ្យ​ស្ដ្រី​ចំណាស់​ម្នាក់​ស្លាប់​ រងរបួស​ធ្ងន់​ពីរ​នាក់​និង​ដប់​នាក់​ទៀត​រងរបួស​ស្រាល​កាលពី​យប់​ថ្ងៃ​សុក្រ​ឈាន​ចូល​ថ្ងៃ​សៅរ៍​។ មេបញ្ជាការ​លោFlorian lointier បាននិយាយ​ថា​ មូលហេតុ​នៃ​ការឆាបឆេះនេះនៅមិនទាន់ដឹងនៅឡេីយទេ​។ អគ្គិភ័យបានប្រកាសមុន​ពេល​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​សុក្រ​ក្នុង​អគារ​មួយ​ជាន់​ទី​បី​នៅ​ផ្លូវ​ទី១០Ternesក្នុងខណ្ឌទី១៧នៃ​ទីក្រុង​ប៉ារីស​។ សូមបញ្ជាក់ថា ស្ដ្រី​ចំណាស់​ម្នាក់​ដែល​រស់នៅ​ជាន់​ទី​៤មិនអាច​ជួយ​សង្គ្រោះ​បាន​ក្នុង​នោះ​មានក្រុម​ពន្លត់​អគ្គិភ័យ​ប្រមាណ​១៣០នាក់​បានចុះជួយអន្ដរាគមន៍នៅនឹងកន្លែង។​ អគ្គិភ័យ​ត្រូវ​បាន​គ្រប់​គ្រង​បាន​រយៈពេលមួយ​ម៉ោង​កន្លះ​បាន​បញ្ចេញ​ផ្សែង​ខ្មួលខ្មាញ់​និងធ្វើឲ្យ​ជណ្ដើរ​មិនអាច​ឆ្លង​កាត់​បាន​ទាំង​ស្រុង​។ ប៉ុន្ដែទោះជាយ៉ាងណាមនុស្ស១៨នាក់ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយក្រុម​ពន្លត់​អគ្គិភ័យ​ដោយដាក់​ជណ្ដើរ​ដាក់ពង្រាយនៅខាងមុខនៃទីធ្លាខាងក្នុងនៃអគារ។ ការស៊ើបអង្កេត​មួយ​ត្រូវ​បានបេីកមន្ទីរពិសោធន៍និងប៉ូលិសនៃទីក្រុងប៉ារីសបានទៅដល់កន្លែងកេីតហេតុដើម្បីកំណត់ពីមូលហេតុនៃគ្រោះម​ហន្ដរាយនេះ៕​ ដោយ៖ម្លិះ​ Read More »

COVID-19 បានសម្លាប់ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាហ្វហ្គានីស្ថានម្នាក់

អន្តរជាតិ៖ លោក ម៉ូហាំម៉ាត់ យូសូហ្វ ហ្គាហ្សាន់ហ្វា (Mohammad Yousuf Ghazanfar) ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានទទួលមរណភាព កាលពីថ្ងៃសុក្រម្សិលមិញនេះដោយសារជំងឺ COVID-19។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានចេញផ្សាយនៅល្ងាចថ្ងៃសៅរ៍ ទី០៤ខែកក្កដា ... Read More »

បុរសម្នាក់តូចចិត្តមានជម្ងឺព្យាបាលមិនធូរចង.កសម្លាប់ខ្លួនក្នុងរោងម៉ាស៊ីន

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចង.កនៅក្នុងរោងម៉ាស៊ីនបង្កការភ្ញាក់ផ្អើលនិងរាយការណ៏មកសមត្ថកិច្ចជំនាញមកពិនិត្យសពភ្លាមៗកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២០ស្ថិតនៅភូមិធ្មា ឃុំ ម្រាមស្រុករមាសហែកខេត្តស្វាយរៀងសង្ស័យតូចចិត្តមានជម្ងឺព្យាបាលមិនធូរ។ បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសខាងលើមានឈ្មោះ ហ៊ុន ណុច  អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិង គ្រូពេទ្យបង្អែកស្រុកជនរងគ្រោះពិតជាស្លាប់ដោយចង.កប្រាកដមែនដោយបានយកខ្សែអង្រឹងចង.កនៅរោងម៉ាស៉ីនក្បែរផ្ទះរបស់ខ្លួនដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មអ្វីនោះទេ។ តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាឪពុករបស់ខ្លួនមិនដឹងមានរឿងអ្វីបានជាដាច់ចិត្តធ្វើបែបនេះប៉ុន្តែកាលជាងមួយឆ្នាំមុនគាត់មានជម្ងឺដោយត្រូវគ្រូពេទ្យវះពោះនឹងផឹកថ្នាំសង្កូវដែរតែនៅមិនធូរស្រាលសោះដោយមុនថ្ងៃកើតហេតុគាត់តែងតែនិយាយចង់សម្លាប់ខ្លួនឯងប៉ុន្តែត្រូវបានក្រុមគ្រួសារនិយាយលួងលោមកុំអោយគិតច្រើនគាត់ក៏ស្ងាត់ទៅ។ ប្រភពបន្តថាមុនកើតហេតុគាត់ជាប្រពន្ធនិងកូនៗបាននាំគ្នាទៅឯស្រែលុះត្រឡប់មកផ្ទះវិញមិនឃើញប្ដីក៏នាំគ្នាដើរស្វែងរកស្រាប់តែប្រទះឃើញចង.កក្នុងរោងម៉ាស៊ីនស្លាប់បាត់ទៅហើយ។ សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់អោយបងប្អូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត។ ដោយ៖យឹម ... Read More »

ទៀតហើយ…ក្រុមហ៊ុនហ្វេសប៊ុក បានចែករំលែកព័ត៌មានអ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុនបង្កើតកម្មវិធីជាច្រើនដោយពុំមានការអនុញ្ញាត

ភ្នំពេញ៖ ក្រុមហ៊ុនហ្វេសប៊ុកត្រូវបានគេរកឃើញកំហុសថ្មីមួយទៀតហើយ ទាក់ទិននឹងការច្រឡំអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីជាង ៥,០០០នាក់ ចូលប្រើគណនីរបស់អ្នកប្រើប្រាស់តាមរយៈចន្លោះប្រហោងនៃកម្មវិធីនេះ។ ការលេចធ្លាយនេះបានបង្ហាញថាក្រុមហ៊ុនហ្វេសប៊ុកមិនបានគោរពតាមច្បាប់របស់ខ្លួនក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួន ដែលហាមឃាត់អ្នកអភិវឌ្ឍន៍កម្មវិធីពីការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់បានដោយស្វ័យប្រវត្តិ នៅពេលដែលពួកគេឈប់ចូលប្រើកម្មវិធីនោះក្នុងរយៈពេល៩០ថ្ងៃ ចុងក្រោយ។ ក្រោយពីពេលវេលាកំណត់បានមកដល់ អ្នកអភិវឌ្ឍន៍កម្មវិធីត្រូវសុំការអនុញ្ញាតពីក្រុមហ៊ុនហ្វេសប៊ុកដើម្បីទាញយកទិន្នន័យពីអ្នកប្រើប្រាស់ ប៉ុន្តែពួកគេនៅតែធ្វើដោយមិនបានគោរពតាមគោលការណ៍របស់ក្រុមហ៊ុនឡើយ។ លោក Konstantinos Papamiltiadis ... Read More »

Update ៖ ជនរងរបួសដោយសារអ្នកបើកបររថយន្តពាក់ស្លាកលេខរដ្ឋបុកបានស្លាប់នៅក្នុងមន្ទីរពេទ្យ

   ខេត្តពោធិ៍សាត់៖ ទីបំផុតជនរងរបួសស្ទើរស្លាប់ស្ទើររស់ឈ្មោះ សុិន ចាន់ថូ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ... Read More »