ព័ត៌មានទាន់ហេតុការណ៍៖
'

សារលិខិត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ដោយ៖សិលា Read More »

ខ្សែការពារ Luka Romero របស់ក្លឹប Mallorca ក្លាយជាកីឡាករក្មេងជាងគេដំបូងបង្អស់បានចូលលេងនៅ La Liga

អេស្ប៉ាញ៖ ក្នុងការប្រកួតរបស់ក្លឹប Real Mallorca ទទួលការបរាជ័យដោយចាញ់ក្រុមម្ចាស់ផ្ទះ Real Madrid ២-០ កាលពីរាត្រីថ្ងៃពុធ ប៉ុន្តែសម្រាប់ខ្សែការពារ Luka Romero វាគឺជាថ្ងៃដែលគាត់បង្កើតប្រវត្តិសាស្ត្រ La Ligaអេស្ប៉ាញដែលកីឡាកររូបនេះបានក្លាយជាកីឡាករដែលក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលអេស្ប៉ាញ។ នេះបើយោងតាមការចុះផ្សាយរបស់ ... Read More »

Neymar នឹងសមឈ្នះពាន Ballon d’Or ប្រសិនបើ PSG ឈ្នះ Champions League

យោងតាមអតីតកីឡាករជើងចាស់លោក Kaka បានឱ្យដឹងថា Neymarនឹងក្លាយជាអ្នកប្រជែងឈានមុខគេសម្រាប់ពានរង្វាន់ Ballon d’Or ប្រសិនបើកីឡាកររូបនេះជួយក្រុម Paris Saint-Germain ឈ្នះពានរង្វាន់ Champions League រដូវកាលនេះ ។ ក្លឹប ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនសង្ស័យស្រវឹងស្រាធ្លាក់ចូលដីស្រែស្លាប់ផ្អើលអ្នកធ្វើដំណើរ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់ដល់អ្នកភូមិនិងអ្នកធ្វើដំណើរខណះប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅដីស្រែបន្ទាប់ពីជិះម៉ូតូប្រើប្រាស់ល្បឿនលឿនហើយស្រវឹងស្រាបណ្ដាលអោយរេចង្កូតធ្លាក់ផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្សត្តិ៍០៥កើតខែអាសាឍឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ២៥ខែ មិថុនាឆ្នាំ​២០២០ វេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់លើផ្លូវ3SVR7ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះសួស រតនៈ អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកោះឬស្សី ... Read More »

បុរសម្នាក់មានជំងឺប្រចាំកាយជាប់ខ្លួនបានខ្យល់គរដេកស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖បុរសជាអ្នករត់ម៉ូតូឌុបម្នាក់មានជំងឺសន្លាក់ប្រចាំកាយជាច្រើនឆ្នាំមកហើយ បានខ្យល់គរដេកស្លាប់នៅក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះទូច រ៉ាម៉េត ភេទប្រុស ... Read More »

រថយន្តហុីយ៉ាន់ដាយ​ ពន្លះទ្រូងផ្លូវក្នុងបរិវេណកោះពេជ្រ​រួចក្រឡាប់ជាច្រេីនត្រឡប់​ខូចខាតយ៉ាងដំណំ​ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ​ ៖​ មានរថយន្តម៉ាកហុីយ៉ាន់ដាយ​មួយគ្រឿងប្រភេទទេសចរណ៍​បេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ បានពន្លះទ្រូងផ្លូវក្នុងបរិវេណកោះពេជ្រ​យ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ និងរងរបួសធ្ងន់មនុស្សម្នាក់ កាលពីវេលាម៉ោង៣​ និង៥០នាទីទៀបភ្លឺថ្ងៃទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅក្នុងបរិវេណកោះពេជ្រ​ ក្បែរស្ពានឥន្ទធនូ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។  ... Read More »

រថយន្តបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណះជិះម៉ូតូលឿនជ្រុលបុករថយន្តបេីកឆ្លងផ្លូវកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ៤៣២កែងផ្លូវ១៣៥​ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HF. 8692 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកស្តារិច ព​ណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AV. 7938 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាហេីយបត់ឆ្វេងទៅតាមបណ្តោយផ្លូវ៣១៥ក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះភ្លាមៗ។  ... Read More »

ក្រោយ៧០ឆ្នាំនៃការផ្ទុះសង្គ្រាម​បងប្អូនកូរ៉េទាំងពីរសង្ឃឹមត្រូវរ៉ូវគ្នាវិញ

នៅថ្ងៃទី​២៥ ខែមិថុនា​ កាលពី៧០ កូរ៉េទាំងពីរផ្ទុះសង្គ្រាមនឹងគ្នា​ គឺនៅឆ្នាំ១៩៥០​កូរ៉េទាំងពីរបានផ្ទុះសង្គ្រាមនិងគ្នា ហើយនៅថ្ងៃនេះ មេដឹកនាំ កូរ៉េខាងជើង គីមជុងអ៊ុន បានបញ្ជាឲ្យដកទាហានចេញពី​ព្រំដែន បញ្ឈប់រាល់សកម្មភាពឌឺដង ប្រឈមមុខដាក់គ្នា។ ជាមួយគ្នានេះដែរ​ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ កូរ៉េខាងជើង​ ... Read More »

ហាងខារ៉ាអូខេ​ KTV ជាង១០កន្លែងនៅស្ទឹងមានជ័យ៣​ បេីកដំណេីរការឡេីងវិញ​ ស្របពេលក្រសួងសុខាភិបាលមិនទាន់អនុញ្ញាត ដេីម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​

ភ្នំពេញ៖​ ក្រសួងសុខាភិបាល​បានជូនដំណឹងដល់ម្ចាស់អាជីវកម្ម KTV ក្លិបកម្សាន្ត ខារ៉ាអូខេ រង្គសាល និងបៀរហ្គាឌិនទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបិទបណ្ដោះអាសន្នកាលពីពេលកន្លងទៅរួចមកហើយនោះគឺត្រូវតែអនុវត្តតាមការណែនាំនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩​ ហើយរហូតមកដល់ពេលនេះមិនទាន់អនុញ្ញាតឲ្យបេីកដំណេីរការវិញនៅឡេីយទេ។  ​     ដោយឡែកមកដល់ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០នេះ​ ... Read More »

ចិនដាក់ឈ្មោះប្រជុំកោះមានវិវាទចំនួន​៥០នៅសមុទ្រខាងកើតធ្វើឱ្យជប៉ុនខឹងយ៉ាងខ្លាំង

រដ្ឋាភិបាលជប៉ុនបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេល ចិនបានដាក់ឈ្មោះប្រជុំកោះដែលមានវិវាទ​ ដែលជប៉ុន​ហៅថា​កោះ ​សែនកាគូ ចំណែកចិនហៅថាកោះ​ដាវយូ។ នៅពេលនេះចិនបានដាក់ឈ្មោះកោះតូច​ៗមានទាំងកោះលិចទឹក​ចំនួន​៥០ ស្ថិតនៅក្នុងប្រជុំកោះ​ដាវយូ​។ សារព័ត៌មានក្យូដូរបស់ជប៉ុន​បានផ្សាយថា ចិនបានប្រកាសបញ្ជីឈ្មោះកោះដែលមានវិវាទជាមួយ​ជប៉ុន ហើយចិនបានប្រកាសថាប្រជុំកោះទាំងនោះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន​។ លោកYoshihide Suga ប្រធានការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា «​ការដាក់ឈ្មោះ​កោះនៅតំបន់មានវិវាទមិនបានធ្វើឲ្យផ្លាស់ប្តូរ​ការណ៍ពិតបានឡើយ​​ដោយកោះទាំងនោះជារបស់ជប៉ុន»។ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់និងម្សៅក្រាមសថ្លាចំនួន២៨ កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញធ្វើការឃាត់ខ្លួននិងដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន២៨ថង់តូចផងដែរ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង១៦៖០០នាទីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចសហគមន៍ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ លោកវរសេនីយ៍ត្រី ញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះឡុង វណ្ណា អាយុ១៩ឆ្នាំស្នាក់នៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ក្នុងការចុះបង្ក្រាបនេះដែរគឺដោយសារទទួលបានព័ត៌មានពីប្រជាពលដ្ឋល្អរាយការណ៍មក ថាគោលដៅខាងលើមានក្រុមជនសង្ស័យកំពុងប្រមូលផ្តុំគ្នាចែកចាយគ្រឿងញៀនក៏សុំគោលការណ៍ទៅលោកអធិការខណ្ឌចុះបង្ក្រាបជាក់ស្តែងរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ព្រមទាំងដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន២៨កូនថងតូចដែលសង្ស័យថាជាគ្រឿងញៀន។ ក្រោយពីឃាត់ខ្លួនបានកម្លាំងប៉ុស្តិ៍របស់លោកបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី៕ដោយ៖ ចន្ទ លីហ្សា ... Read More »

ស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ «ភាពស្អិតរមួតនិងការឆ្លើយតប»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ។ ... Read More »

នគរបាលចរាចរណ៍ បានសហការជាមួយ សមាគមសហភាពយន្តនៃកម្ពុជា ផលិតខ្សែភាពយន្តអប់រំដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា ផលិតខ្សែភាពយន្តខ្លីចំនួនបី ស្ដីពីការអប់រំ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីរួមគ្នាកាត់បន្ថយអាត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ខណៈឆ្នាំ២០២០នេះ កម្ពុជាបានប្រកាសអាសន្នចំពោះកំណើននៃអ្នកស្លាប់មានការកើនឡើងខ្ពស់។    លោក ឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ ... Read More »

មន្ទីរពេទ្យដ៏ធំមួយនៅខេត្តត្បូងឃ្មុំ ដែលមានតម្លៃជាង ៥០លានដុល្លារអាមេរិក សាងសង់បាន៨០ភាគរយហើយ

ភ្នំពេញ៖  នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ អភិបាលខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ ថ្លែងក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ» នៅវិមានសន្តិភាព ថា៖មន្ទីរពេទ្យខ្នាតយក្សមួយនៅក្នុងខេត្តត្បូងឃ្មុំ ដែលជាថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនមានតម្លៃជាង ៥០លានដុល្លារអាមេរិកបានសាងសង់ ... Read More »

បុរសម្នាក់ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែននិងម៉ូតូបុកគ្នា

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ​ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តប្រភេទបែននឹងម៉ូតូ នាវេលាម៉ោង១៥និង១០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១២១០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល  ។     ... Read More »

ពលរដ្ឋរស់នៅសង្កាត់គងនយ ស្នើរអាជ្ញាធរខណ្ឌដង្កោ ជួយពិនិត្យបញ្ហាផ្លូវខូច នៅក្លោងទ្វារវត្តសាក់សំពៅស្ទើរបាក់បែក ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់បំផ្លាញ

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ ខណ្ឌដង្កោ ទទូចសំណូមពរអាជ្ញាធរខណ្ឌដង្កោ ជួយពិនិត្យ និងដោះស្រាយ បញ្ហា ផ្លូវចូលវត្តសាក់សំពៅ បច្ចុប្បន្នកំពុងរងការខូចខាតយ៉ាងខ្លាំង ដោយឡែក ក្លោងទ្វារ វត្ត សាក់សំពៅ ក៏ស្ទើរបាក់បែកផងដែរ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១៣នាក់ជាបន្តបន្ទាប់ករណីគ្រឿងញៀន

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយតាមបណ្តា កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួន ឃាត់បានជនសង្ស័យចំនួន១៣នាក់ លើ៥ករណីផ្សេងគ្នាជាបន្តបន្ទាប់ដូចភ្លៀងរលឹម ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ការបង្ក្រាបគ្រឿងញៀនទាំង៤ករណីនេះរួមមាន ៖  ករណីទី១៖ ... Read More »

ប៉ាគីស្ថានរកឃើញអាកាសយានិក២៥០នាក់ ប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ

ជារឿងដ៏គ្រោះថ្នាក់បំផុតពេលអាកាសយានិកប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ ។ កាលពីថ្ងៃទី ២៤ខែមិថុនា រដ្ឋមន្ត្រីក្រសួង អាកាសចរណ៍ប៉ាគីស្ថាន លោក Ghulam Sarwar Khan បានប្រកាសថា មានអាកាសយានិកដល់ទៅ ២៦២នាក់ក្នុងចំណោម៨៦០នាក់ប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលប៉ាគីស្ថានជួបគ្រោះថ្នាក់យន្តហោះ បណ្តាលឲ្យមនុស្ស ... Read More »

បោះឆ្នោតនៅម៉ុងហ្គោលី គណបក្សកាន់អំណាចទទួលបានជ័យជម្នះ

តាមលទ្ធផលបោះឆ្នោតជាបឋមនៅក្នុងប្រទេសម៉ុងហ្គោលី ដែលប្រកាសដោយ(GEC) បង្ហាញឲ្យឃើញថា គណបក្សប្រជាជនម៉ុងហ្គោលី MPP កាន់អំណាច ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី២៤ ខែមិថុនា។ លទ្ធផលរាប់សន្លឹកឆ្នោតបាន៩៩ ភាគរយបង្ហាញឲ្យឃើញថា MPP ទទួលបានកៅអីក្នុងសភាដល់ទៅ ៦៣ ក្នុងចំណោម ៧៦កៅអីក្នុងសភាម៉ុងហ្គោលី។ ... Read More »

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារនាំយកអំណោយទៅសួរសុខទុក្ខលោកស្រី អុឹម ខេម ជំនួយការភូមិដំណាក់សង្កែ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ ... Read More »

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង៖ អ្នកធ្វើតេស្ដរកមេរោគកូវីដ១៩ សរុបប្រមាណជាង៣ម៉ឺននាក់ គិតត្រឹមខែមិថុនានេះ

ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា «គិតចាប់ខែមករា ដល់ខែមិថុនានេះ ក្រសួងបានធ្វើតេស្ដរកមេរោគកូវីដ១៩ ដល់អ្នកជំងឺកូវីដ និងអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលប្រមាណជាង ៣ម៉ឺននាក់»។ លោកសាស្ដ្រាចារ្យ ម៉ម ... Read More »

ពលរដ្ឋខ្មែរ៣នាក់ បន្ទាប់ពីជាប់គុកជិត៥ឆ្នាំពីបទឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ

ឧត្តរមានជ័យ៖ ពលរដ្ឋខ្មែរ៣នាក់ ក្រោយជាប់ទោសជិត៥ឆ្នាំ ក្នុងទឹកដីថៃពីបទឆ្លងដែនខុសច្បាប់ ត្រូវបានអាជ្ញាធរថៃបញ្ជូនខ្លួនមកឱ្យកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅថ្ងៃទី២៥ ... Read More »

ក្រុមការងារចំណុះមន្ទីរភស្តុភារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខសមាជិកក្រោមឱវាទដែលកំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំណុះមន្ទីរភស្តុភារនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខលោកនាយចំណង់ សៅរ៍ ... Read More »

ស្អែកនេះ! ពលរដ្ឋខ្មែរនៅម៉ាឡេស៉ី ១៥៨នាក់ទៀត នឹងធ្វើមាតុភូមិនិវត្តន៍

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាពលរដ្ឋកម្ពុជា ដែលជានិស្សិត និងពលករចំនួន ១៥៨នាក់ទៀត នឹងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី២៦ ... Read More »

ក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី កាន់តាស់ បញ្ឈប់បុគ្គលិក ៦,០០០នាក់ និងបញ្ឈរជើងយន្តហោះ ១០០គ្រឿង ដោយសារ វិបត្តិCOVID-19

អន្តរជាតិ៖ ដោយសារតែវិបត្តិCOVID-19 លោក អាឡេនចយស៍ (Alan Joyce) នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី កាន់តាស់ (Qantas) បានសម្រេចចិត្តកាត់បន្ថយបុគ្គលិក ៦,០០០នាក់ និងបញ្ឈរជើងយន្ដហោះ ១០០គ្រឿង ... Read More »

រដ្ឋាភិបាលទីក្រុងតូក្យូ សម្រេចជាផ្លូវការលុបចោលផែនការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលអាមេរិក Aegis ពីរទីតាំង

អន្តរជាតិ៖ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការពារជាតិជប៉ុនបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចចិត្តលុបចោលផែនការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលអាមេរិក អេជីស (Aegis) នៅឯទីតាំងចំនួន ... Read More »

បេក្ខភាព Joe Biden នាំមុខប្រធានាធិបតីត្រាំយ៉ាងឆ្ងាយក្នុងការស្ទង់មតិ

លោក Joe Biden បាននាំមុខយ៉ាងឆ្ងាយ ទៅលើប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការស្ទង់មតិនៅទូទាំងប្រទេសកាលពីថ្ងៃទី២៤ ខែមិថុនា ដោយលោក Biden ទទួលបានការគាំទ្រដល់ទៅ៥០ភាគរយ ចំណែកលោកត្រាំ វិញទទួលបានការគាំទ្រតែ៣៦ភាគរយប៉ុណ្ណោះ ។ ... Read More »

ជនសង្ស័យ ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយនូវសាធាតុញៀន

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់នូវសាធាតុញៀន នៅ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា៖ វេលាម៉ោង ១០៖៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ... Read More »

អាជ្ញាធររាជធានីភ្នំពេញប្រើគ្រឿងចក្រកាយសំរាម ភក់ ដើមស្មៅត្រែង កំប្លោក នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅដើម្បីរំដោះទឹកចេញពីក្រុងភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើគ្រឿងចក្រជាច្រើនគ្រឿងមកកាយសំរាម ភក់ ដើមស្មៅត្រែង និងកំប្លោកដែលបានកកកុញនៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលការធ្វើសកម្មភាពកាយបើកផ្លូវទឹកបែបនេះ រហូតដល់ខេត្តកណ្តាលនោះ គឺក្នុងគោលបំណងដើម្បីរំដោះទឹកចេញពីខណ្ឌជាច្រើននៅរាជធានីភ្នំពេញមិនថានៅកណ្តាលនិងជាយក្រុងនៃរាជធានីភ្នំពេញនោះទេ។      លោកសាំ ពិសិដ្ឋ ... Read More »

កម្លាំងអាជ្ញាធរខណ្ឌទួលគោក ចុះកាត់ស្លាកប៉ាណូផ្សាយពាណិជ្ជកម្មផ្សេងៗ ដែលរំលោភលើចិញ្ចើមផ្លូវសាធារណៈ

ភ្នំពេញ ៖កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបាន ចុះរៀបចំសណ្ដាប់ធ្នាប់ និងចាត់វិធានការក្ដៅកាត់ស្លាក យីហោផ្សេងៗ ដែលរំលោភចិញ្ចើមផ្លូវ ដែលកន្លងមកអាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ តែបងប្អូនប្រកបអាជីវកម្ម មិនចូលរួមគោរពនៅសេចក្ដីណែនាំ របស់សាលារាជធានីភ្នំពេញ ដែល លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ... Read More »