ព័ត៌មានទាន់ហេតុការណ៍៖
'

ស្ត្រី៣នាក់បងប្អូនជិះម៉ូតូដឹកគ្នាទៅមន្ទីរពេទ្យត្រូវរថយន្តដឹកថ្មកៀរដួលខ្ទាតចូលក្រោមកង់កិនស្លាប់ម្នាក់

ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលគាត់ជិះម៉ូតូ១គ្រឿងឌុបគ្នា៣នាក់ជាមួយប្អូនស្រី២នាក់ទៀតហើយគាត់បានជិះខាងក្រោយគេ ក្នុងបំណងទៅកាន់មន្ទីរពេទ្យ ហើយខណៈដែលកំពុងជិះឆ្លងផ្លូវត្រូវរថយន្តបែនដឹកថ្មមួយគ្រឿងបើកបរក្នុងល្បឿនលឿនទៅដល់កៀរពីក្រោយ បណ្ដាលឲ្យដួលខ្ទាតគាត់ចូលក្រោមកង់រថយន្តកិនចំក្បាលធ្លាយខួរទាំងពាក់មួកការពារសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ=ឈ្នះ ត្រង់ចំណុចខ្លោងទ្វារវត្តពោធិ៍វ័ន ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »

សង្ស័យងងុយដេកបើករថយន្តខុសផ្លូវក្រឡាប់របួស៣នាក់នៅនឹងចិញ្ចើមផ្លូវ

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួស ដោយសារតែគ្រោះថ្នាក់ក្រឡាប់រថយន្ត ខណៈកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិ ដែលគេសង្ស័យអាចបណ្ដាលមកពីអ្នកបើកបរងងុយដេក ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះ បានកើតឡើងនៅវេលាម៉ោង៤ និង២០នាទី ទៀបភ្លឺឈានចូលថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ... Read More »

ស្ត្រីជាកម្មករម្នាក់ស្លាប់ក្នុងករណីផ្ទុះដុំម្សៅសូដ្យូមក្លូរីដ

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែផ្ទះម្សៅសូដ្យូម ក្លូរីដ (Sodium Chloride)សម្រាប់បាញ់បញ្ជាឱ្យដេីមមៀនហៅតាង៉ែនផ្លែច្រើន មើលទៅគួរឱ្យតក់ស្លុតនិងសង្វេគជាទីបំផុត។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ ស្រុករតនមណ្ឌលបានសហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាលឃុំត្រែង ចុះទៅពិ និត្យសាកសពស្ត្រីដែលរងរបួសរួចហើយស្លាប់នោះ។ ករណីផ្ទុះដុំម្សៅសូដ្យូម ក្លូរីដនេះកើតឡើងកាលពីថ្ងៃទី​ ១៣​ ខែ​ មិថុនា​ ... Read More »

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ៖ បើលោក ត្រាំ នៅតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទៀតនឹងក្លាយជា«គ្រោះមហន្តរាយ»

អន្តរជាតិ៖ លោក មហាធៀ មហាំម៉ាត់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Week In Asia នៃសារព័ត៌មាន Sout China Morning Post ... Read More »

ក្រោយទទួលសារព្រមានពីប្អូនស្រីមេដឹកនាំកូរ៉េខាងជើង, កូរ៉េខាងត្បូង បើកកិច្ចប្រជុំសន្តិសុខបន្ទាន់មួយ

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានចេញផ្សាយនៅថ្ងៃអាទិត្យទី១៤ខែមិថុនា ឆ្នាំ២០២០នេះថា ប្រទេសកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំបន្ទាន់ដឹកនាំដោយលោក Chung Eui-yong នាយកទីប្រឹក្សាសុន្តិសុខជាតិកូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីប្អូនស្រី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនគឺជាអ្នកនាង គីម ... Read More »

រឿងព្រេង÷ ក្អែក​ស្រុក​បង្រៀន​ក្អែក​ព្រៃ

ក្នុង​កាល​អតីត​កប្ប​ខាំង​កំបាំង​ស្ងាត់​យូរ​អង្វែង​ណាស់​ទៅ​ហើយ មាន​ក្អែក​ពីរ​គឺ: មួយ​ក្អែក​ស្រុក​សម្បុរ​ស មួយ​ទៀត​ក្អែក​ព្រៃ​សម្បុរ​ខ្មៅ ។ ក្អែក​ស្រុក​នេះ​វា​ចេះ​ស៊ី​ចំណី​អាហារ​គ្រប់​យ៉ាង វា​រស់​តែ​ដោយ​សារ​លួច​ឆក់​ចំណី​អាហារ​របស់​អ្នក​ស្រុក​ស៊ី​រាល់​ថ្ងៃ ។ មនុស្ស​ណា​ទុក​ចំណី​អា​ហារ​មិន​ប្រយ័ត្ន វា​លួច​ឆក់​ពាំ​ទៅ​ស៊ី​មួយ​រំពេច ។ ថ្ងៃ​មួយ ក្អែក​ស្រុក​ហើរ​រក​ស៊ី​តាម​ធម្មតា បាន​ជួប​នឹង​ក្អែក​ព្រៃ ហើយ​វា​សួរ​ថា ... Read More »

តូចចិត្តបងប្រុសជេរស្តីបន្ទោសចង.កសម្លាប់ខ្លួនគ្មានស្តាយស្រណោះ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា មានបុរសម្នាក់ធ្វើអត្ត ឃាត (ចងក)នៅភូមិ កែវផុស ឃុំកែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយសាកសពត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។  តាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា សាកសពឈ្មោះ ... Read More »

រថយន្តកាមរីមួយគ្រឿងបើកលឿនទៅបុកម៉ូតូបណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូម្នាក់

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលបុរសរូបនេះកំពុងតែបើកម៉ូតូលើដងផ្លូវ ស្រាប់តែត្រូវរថយន្តកាមរីពណ៌ស្លែមួយគ្រឿងដែលបានបើកបរបញ្ច្រាសទិសដៅរេចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលដួលស្លាប់តែម្តង។ ក្រោយពីកើតហេតុសមត្តកិច្ចនគរបាលចរាចរណ៍បានចុះមកវាស់វែងរួចក៏បានប្រគល់សពជូនក្រុមគ្រួសារ។ សមត្ថកិច្ចជំនាញបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣៖០០នាទីយប់ថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២០នៅចំណុចមុខអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបងបង្កដោយរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ស្លែ ស៊េរីឆ្នាំ១៩៩៥ ... Read More »

រំលោភនោះរំលោភនៅស្រុកភ្នំក្រវាញ នគរបាលឃាត់ខ្លួន១នាក់ទៀតហើយ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ បន្ទាប់ពីបុរសរូបនេះធ្វើសកម្មភាពចាប់ឱបចង្កេះនារីម្នាក់កំពុងងូតទឹកឲ្យប្អូននៅមាត់អូរខាងក្រោយផ្ទះ ។  ករណីចាប់បង្ខំរំលោភសេពសន្ថវៈខាងលើ បានកើតឡើងនារសៀលថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ... Read More »

កីឡាករក្លឹប Norwich City ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ស្របពេលPremier League កៀកដល់ថ្ងៃប្រកួតឡើងវិញ

កីឡាករម្នាក់របស់ក្លឹប Norwich City គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស២ នាក់ដែលធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ក្រោយពីការធ្វើតេស្តចុងក្រោយនៅក្របខ័ណ្ឌអង់គ្លេស Premier League ចំនួន១.២០០នាក់។ ការធ្វើតេស្តនេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រដោយក្រុម Norwich បានយកឈ្នះក្រុម Spurs ២–១ ក្នុងការប្រកួតមិត្តភាពនៅឯកីឡដ្ឋាន Tottenham ... Read More »

Napoli ឡើងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ក្រោយប្រកួតស្មើ ១-១ ជាមួយ Inter Milan ជើងទី២

អុីតាលី៖ ក្រុម Napoli បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ CoppaItalia ក្រោយប្រកួតស្មើ ១-១ ជាមួយក្រុម Inter Milan នៅក្នុងទឹកដីរបស់ខ្លួនកាលពីរាត្រីថ្ងៃសៅរ៍ ដោយកាលពីជើងទី១ Napoli ឈ្នះ១-០ ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

La Liga ត្រឡប់មកវិញ ៖ Barcelona ទទួលបានជ័យជម្នះយ៉ាងធំធេងលើក្រុ​មម្ចាស់ផ្ទះ Real Mallorca ក្នុងលទ្ធផល ៤-០

អេស្ប៉ាញ៖ ក្រុម Barcelona ទទួលបានជ័យជម្នះយ៉ាងធំធេងលើក្រុ​មម្ចាស់ផ្ទះ Real Mallorca ក្នុងលទ្ធផល ៤-០ កាលពីរាត្រីថ្ងៃសៅរ៍ ជាថ្ងៃត្រឡប់មកវិញនៃលីគកំពូលអេស្ប៉ាញ La Liga ក្រោយពីពន្យារពេលប្រមាណ៣ខែដោយសារជំងឺកូវីដ-១៩ ។ នេះបើយោងតាម Livescore ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ... Read More »

នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ​ ការ​ផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ខាងមុខ

ភ្នំពេញ​ ៖​ ក្រសួងសាធារណការនិងដឹកជញ្ជូន​ បញ្ជាក់និងកើនរំឮកជាថ្មីម្តងទៀតពីការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។ អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា​ ៕សហការី ... Read More »

សមត្ថកិច្ច​បង្រ្កាបទីតាំងល្បែងស៊ីសង​នៅស្រុក​កងមាស​ ឃាត់​អ្នកញៀនល្បែង១៤នាក់​បញ្ជូនទៅតុលា​ការ

ខេត្តកំពង់ចាម​៖​ ទីតាំង​លេងល្បែងស៊ីសងខុស​ច្បាប់បញ្ជល់មាន់​ និងលេងអាប៉ោង​ភ្នាល់ដាក់លុយនៅចំណុចភូមិស្វាយស្រណោះទី១ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថិច្ច​ចុះទៅបង្ក្រាប​ និងឃាត់ខ្លួនអ្នកលេង​បាន ១៤នាក់​ ចាប់​យក​វត្ថុ​តាងមួយចំនួនធំ​មករក្សាទុក​និងត្រៀមនាំខ្លួនទៅតុលា​ការ​ចាត់ការតាមច្បាប់​ ។  លោកវរសេនីយ៍ឯក ថាញ់ សុខវុន  នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​នៃស្នងការដ្ឋានខេត្តបានឱ្យ​ដឹង​ថា​ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ដស៊េរីទំនើបបុករថយន្ដដឹកត្រីពីក្រោយបណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖  បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ដស៊េរីទំនើបទៅបុករថយន្ដដឹកត្រីដែលកំពុងតែធ្វើដំណើរចំពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតមួយកំណាត់មុខទាំងស្រុង ។ ចំណែកឯម្ចាស់បង្កវិញបានចុះពីលើរថយន្ដឡើងលើកង់បីទៅបាត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតនៅលើស្ពានមុនីវង្សថ្មី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្ដស៊េរីទំនើបពណ៌ទឹកក្រូចម៉ាកHLLUX ពាក់ស្លាកលេខភ្នំពេញ2AG-4040 ... Read More »

យុវជនម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កជ្រុលទៅបុករបងផ្ទះគេបណ្តាលឲ្យបាក់កស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ យុវជនម្នាក់ជាកម្មករបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកថ្មម៉ាបបានបើកម៉ូតូលឿនគេចពីរថយន្ត ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់កស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យន សារ៉េត ... Read More »

កម្ពុជា..! នាំចេញ,ស្លឹកចេក, ត្រយូងចេក និង,គល់ស្លឹកគ្រៃ ទៅកាន់សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ កម្ពុជាបាន និងកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម បីមុខគឺស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកគ្រៃ នាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ។ នេះបើតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុនបានបញ្ជាក់តាមរយៈនៃការជួបពិភាក្សាការងារជាមួយក្រុមហ៊ុន HYUNDAI នៅកម្ពុជា ... Read More »

ថ្ងៃនេះ កម្ពុជាយើងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ចំនួន២នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង០០ព្រឹក ថ្ងៃទី​ ១៤ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ចំនួន២នាក់។ អ្នកឆ្លង២នាក់ជាបុរសអាយុ២៩ឆ្នាំនិងអាយុ២២ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេសុី ។ ដូច្នេះចំនួនអ្នកឆ្លងកូវីដ-១៩​សសរុប ១២៨នាក់​ដដែល​ ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យសល់៣នាក់​ ... Read More »

សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យជាចោរម្នាក់និងជួញដូរសារធាតុញៀនពីរនាក់បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តរតនគិរី៖ ជនសង្ស័យចំនួន​៣នាក់ត្រូវបានកម្លាំងអធិការ​ដ្ឋាន​នគរបាលក្រុង​បានលុង​ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ក្នុងនោះមានម្នាក់ជាប់សង្ស័យពីបទលួច​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​និង២នាក់ទៀតជាប់សង្ស័យពីបទជួញដូរ​សារ​ធាតុ​ញៀន​។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃ​ទី​ ១៣​ ខែមិថុនា​ ឆ្នាំ២០២០ ក្រោយពីទទួល​បានពាក្យ​បណ្តឹងប្រជាពលរដ្ឋ​អំពី​ករណី​លួច​កាលពីយប់ថ្ងៃទី​ ១២​ ខែមិថុនា​ ឆ្នាំ​២០២០ ក្រោមការដឹកនាំ​បញ្ជាផ្ទាល់ពី​ លោកវរសេនីយ៍​ឯក​ហួត បូរី​ អធិការ​នគរបាលក្រុង​ ... Read More »

ករណី​ពុលស្រានៅខេត្តបន្ទាយមានជ័យ​ ៖​ គិតត្រឹមម៉ោង១៣:៣០នាទី ថ្ងៃទី១៣ ខែមិថុនានេះនៅសល់១៥នាក់កំពុងសម្រាកព្យាបាល

ភ្នំពេញ​ ៖​ ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានហេតុការណ៍​ពុលស្រាថ្នាំចិនសែតាំងគួយ (លើសំបកដបស្រា មានសរសេរអក្សរដាក់ថា ប៉ូវកម្លាំង សម្រួលសរសៃ និងក្រពះ) បានកើតឡើងនៅក្នុងភូមិចំនួន ០៩ភូមិ ... Read More »

ឃាត់ខ្លួនឪពុកបង្កើត ក្រោយរំលោភកូនស្រីខ្លួន នៅក្នុងចំការ

ខេត្តព្រះវិហារ៖ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរស្រ្តី និងកុមារខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រូវជាឪពុកបង្កើត បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈលើកូនស្រីរបស់ខ្លួន អាយុ១៤ឆ្នាំ បានសម្រេចនៅក្នុងចំការ កាលពី៤ខែមុន ។ យោងតាមផេករបស់ការិយាល័យប្រឆាំងការជួញដូរស្រ្តី និងកុមារ បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ... Read More »

បុគ្គលិកសណ្ឋាគារយីហោ”ណៃអ៉ីន” សាកថ្មទូរស័ព្ទដៃទុកចោលនៅជាន់ទី៤ច្រើនថ្ងៃ ផ្ទុះឆេះផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើង នៅបន្ទប់ជាន់ទី៤ នៃសណ្ឋាគារយីហោ“ណៃអ៉ីន” ដោយសារតែបុគ្គលិករបស់សណ្ឋាគារសាកថ្មទូរស័ព្ទដៃទុកចោលជាច្រើនថ្ងៃ ទើបបណ្ដាលឲ្យផ្ទុះ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវរត់ចែកជើងគ្នាទាំងយប់ ហើយម្ចាស់សណ្ឋាគារ បានរាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យចេញជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧ និង៣៥នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ជំនាញលួចកាបូបនៅកន្លែងវេរលុយតាមខេត្ត

ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី បានឃាត់ខ្លួនមុខសញ្ញាពូកែលួចកាបូបនៅកន្លែងវេរលុយបានចំនួន៣នាក់នៅខេត្តមណ្ឌលគិរី ហើយកំពុងស្វែងរកបក្សពួកមួយចំនួនទៀតដែលកំពុងគេចខ្លួន។ ប្រភពពីមន្រ្តីនគរបាលស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា មុខសញ្ញាខាងលើនេះតែងតែធ្វើសកម្មភាពលួចកាបូបលុយតាមកន្លែងភ្នាក់ងារវេរលុយ Wing ហើយត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី សហការជាមួយនគរបាលខេត្តមណ្ឌលគិរីធ្វើការស្រាវជ្រាវចាប់ខ្លួនបាននៅខេត្តមណ្ឌលគិរី ក្នុងនោះមានជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួន ចំណែក៤នាក់ទៀតកំពុងគេចខ្លួន  បន្ទាប់ពីពួកគេបានធ្វើសកម្មភាពចូលលួចកាបូបលុយនៅទីតាំងវេរលុយមួយកន្លែងនៅខេត្តក្រចេះ ... Read More »

ភ្លៀងមួយមេធំ ធ្វើឲ្យទីក្រុងសៃហ្គនលិចលង់យ៉ាងខ្លាំង

ទីក្រុងហូជីមិញ៖ គិតដល់ម៉ោង​​១៩ យប់ថ្ងៃទី​១៣ខែមិថុនា ផ្លូវថ្នល់ជាច្រើនក្នុងទីក្រុង ហូជីមិញ​(សៃហ្គន)លិចលង់ក្នុងជំនន់ទឹកភ្លៀង​​រថយន្តម៉ូតូជាច្រើន​ត្រូវលិចទឹកបង្កផលលំបាកយ៉ាងខ្លាំង ដល់ការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចជាការរស់នៅរបស់ពលរដ្ឋ ក្រោយពេលរបស់ខ្លួនត្រូវទឹកលិចជាប់ក្រោម។ ភ្លៀងធ្លាក់ខ្លាំង ចាប់ផ្តើមនៅវេលាម៉ោង​៣រសៀលថ្ងៃទី​១៣ខែមិថុនា​ ។នៅតំបន់ភាគខាងលិច ទីក្រុងសៃហ្គន​មានខណ្ឌ ប៊ិញតឹង​ តឹងភូ តឹងប៊ិញ ខណ្ឌលេខ​១២ ... Read More »

អង្គការសុខភាពពិភពលោកចាប់អារម្មណ៍ពីចំនួនអ្នកឆ្លងកូវីដ-១៩ច្រើន តែអ្នកស្លាប់តិចនៅរុស្ស៊ី

តាមតួលេខស្តីពីចំនួនអ្នកឆ្លងកូវីដ​-១៩នៅក្នុងប្រទេសរុស្ស៊ីគឺឈរលំដាប់លេខពីរនៅលើពិភពលោក ប៉ុន្តែចំនួនអ្នកស្លាប់ដោយកូវីដ-១៩វិញមានចំនួនទាបបំផុត​។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោកDmitry Peskov បានលើកឡើងពីការវិភាគរបស់អង្គការសុខភាពពិភពលោកWHO ដែលថា ចំនួនអ្នកស្លាប់និងឆ្លងនៅក្នុងប្រទេសរុស្ស៊ីគឺជារឿងខុសប្រក្រតី។ លោក​Dmitry Peskov បានបញ្ជាក់ថា​គ្មានអ្វីដែលសង្ស័យពីតួលេខដែលរុស្ស៊ីបានប្រកាសនោះឡើយ។ លោក​Dmitry Peskov បន្តទៀតថា ក្រុមជំនាញ​នឹងបកស្រាយពីមូលហេតុឱ្យបានច្បាស់ថាហេតុអ្វីបានជារុស្ស៊ីមានអ្នកស្លាប់តិច​ ... Read More »

ចិនប្រហារជីវិតជនជាតិអូស្ត្រាលី​ពីបទជួញដូរគ្រឿងញៀន

ទំនាក់ទំនងរវាងចិននិងអូស្ត្រាលី​ប្រឈមមុខតានតឹងកាន់តែខ្លាំងឡើង ក្រោយពេល​ដែលចិនប្រកាសប្រហារជីវិតជនជាតិអូស្ត្រាលីពីបទ ជួញដូរគ្រឿងញៀន​។ សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសអូស្ត្រាលី ​នៅថ្ងៃទី១៣ខែមិថុនាបញ្ចាក់ថា​«យើងពិតជាសោកស្តាយពេលទទួលបានដំណឹងដ៏អាក្រក់នេះ ។ អូស្ត្រាលីប្រឆាំងយ៉ាងខ្លាំង ដល់ការដាក់ទោសប្រហារជីវិតពលរដ្ឋរបស់ខ្លួន ។​យើងគាំទ្រឲ្យលុបច្បាប់ប្រហារជីវិត​»។ ក្រសួងការបរទេសអូស្ត្រាលីបានឲ្យដឹងថា នឹងតស៊ូ​តាមរយៈស្ថានទូត​ចំពោះបញ្ហាខាងលើ បុន្តែមិនបញ្ជាក់ពីអត្តសញ្ញា​ណពលរដ្ឋអូស្ត្រាលីដែលត្រូវចិនប្រហារជីវិតឡើយ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយថា ជនជាតិអូស្ត្រាលីដែលត្រូវប្រហារជីវិតមានឈ្មោះថា Cam ... Read More »

ជប៉ុន ផ្តល់ជំនួយ​គ្រឿងបរិក្ខា​វេជ្ជសាស្ត្រ ដល់​កម្ពុជា ដែលមាន​តម្លៃ​ជាង​៦លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញ​៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ថា រដ្ឋាភិបាល​ប្រទេស​ជប៉ុន បន្ត​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ ជា​បរិក្ខា​វេជ្ជសាស្ត្រ និង​បច្ចេកទេស ដល់​កម្ពុជា ដែលមាន​តម្លៃ​ជាង​៦,៣​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។ ដោយជំនួយ​នេះ គឺ​ផ្តល់​តាមរយៈ​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង​(UNOPS)​។ ... Read More »

ឃាត់ខ្លួនព្រានព្រៃ២នាក់ក្រោយដាក់អន្ទាក់សត្វននាលខ្យង ដែលជាប្រភេទសត្វស្លាបកម្រ

ខេត្ត​កំពង់ឆ្នាំង​ ៖​ ប្រភេទ​សត្វននាលខ្យង ដែលជាសត្វស្លាបដ៏កម្រ ត្រូវ​បាន​ព្រាន​ព្រៃមានគ្នា២​នាក់ប្រេីអន្ទាក់ចាប់យក​ បានច្រេីនក្បាល​ ខណៈនៅតាមផ្លូវជាតិ​លេខ៥ ត្រង់ចំណុចឃុំទឹកហូត ស្រុករលាប្អៀរ ឃេីញមានតូបជាច្រើនកន្លែង កំពុងដាក់តាំងលក់សត្វព្រៃ ដែលជាសត្វស្លាបនានា ក្នុងនោះរួមទាំងសត្វឆ្មាស្រុកទៀតផង​ ដោយអ្នកលក់នៅទីនោះប្រាប់ថាជាខ្លាត្រីជាដើម​ ។ ... Read More »

តិចមិនស្គាល់ “ឧទ្យានជាតិព្រះជ័យវរ្ម័ន​-នរោត្តម​ ភ្នំគូលែន”..រមណីយដ្ឋានធម្មជាតិ..! ដ៏ស្រស់ត្រកាលរបស់កម្ពុជា

ខេត្តសៀមរាប៖ តាមពិតទៅ ឧទ្យានជាតិភ្នំគូលែនជាតំបន់ការពារធម្មជាតិមួយ​ និងមានឈ្មោះជាផ្លូវការថា “ឧទ្យានជាតិព្រះជ័យវរ្ម័ន​-នរោត្តម​ ភ្នំគូលែន”​ ដែល​មានទីស្ថិតនៅក្នុងស្រុកស្វាយលេី និងស្រុកវ៉ារិន​ ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រ​ ពី​ប្រាសាទបន្ទាយស្រី។ ​ ភ្នំគូលែនគឺជាជួរភ្នំតូចមួយដែលមាន​កម្ពស់​ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។ ... Read More »

ថ្ងៃទី​១៣ មិថុនា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,២៤៧​គ្រឿង ត្រូវបាន​ផាកពិន័យ

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​១៣ មិថុនា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,២៤៧​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​ រាជធានី​ភ្នំពេញ -ខេត្ត។ នេះបើតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០​។ សូមបញ្ជាក់ថា៖ ... Read More »