ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រធានា​ធិបតី​រុស្ស៊ី ប្រកាសថា ប្រទេសខ្លួនជោគជ័យ​ជាង​អាមេរិក​ក្នុង​ដោះស្រាយ​វិបត្តិ COVID-19

អន្តរជាតិ៖ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​ដោយ​ឱឡារិក​នៅក្នុងកិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ នៅ​ថ្ងៃទី​១៤ ខែមិថុនាថារុស្ស៊ី​ជោគជ័យ​ជាង​អាមេរិក​ក្នុង​ដោះស្រាយ​វិបត្តិ COVID-19 ដែល​ចម្លង​មនុស្ស​ជិត​៨​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ ។ លោកពូទីន បន្ថែមថា «​យើង​កំពុង​ចាក​ចេញពី​ស្ថានភាព COVID-19 បណ្ដើរៗ ជាមួយ​ការខាតបង់​តិចតួច​បំផុត ... Read More »

នារីសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនរួមជាមួយថ្នាំញៀន៦កញ្ចប់

ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកស្អាងបានធ្វើការចាប់ខ្លួននារីជាជនសង្ស័យម្នាក់ពីបទជួញដូរថ្នាំញៀន​និងដកហូតថ្នាំញៀនចំនួន៦កញ្ចប់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះ​ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤៖០០នាទី ត្រង់ចំណុចស្ថានីយក្បាលអូរ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។   ... Read More »

ក្រោយផ្ទុះ COVID-19 សារជាថ្មី អាជ្ញាធរ​ក្រុង​ប៉េកាំង គ្រោង​ធ្វើតេស្ត​លើ​ប្រជាជន​ចិន​ជាច្រើន​ម៉ឺន​នាក់

អន្តរជាតិ៖ យោងតាមរាយការណ៍របស់អាជ្ញាធរ​សុខាភិបាល​ចិន បាន​បញ្ជាក់នៅ​ថ្ងៃទី​១៤ ខែមិថុនាម្សិលមិញនេះថា មាន​ករណី​ឆ្លងCOVID-19 ​កើនឡើង​ជាថ្មី​ បន្ទាប់ពីខ្លួន​បាន​រកឃើញ​ករណី​ឆ្លងថ្មី​ចំនួន ៣៦​ករណីនៅក្នុង​ទីក្រុង​ប៉េកាំង​, ៣​ករណី នៅ​ខេត្ត​ផ្សេងទៀត និង ១៩​ករណីគឺជា​អ្នក​ដែល​ត្រលប់​មកពី​បរទេស​។ ហើយអាជ្ញាធរ​ក្រុង​ប៉េកាំង បានគ្រោង​ធ្វើតេស្ត​លើ​ប្រជាជន​ចិន​ជាច្រើន​ម៉ឺន​នាក់ ដើម្បី​ពិនិត្យ​រកមើល​ជំងឺ​រលា​ក​សួត ... Read More »

លោកប្រាក់ សុខុននឹងចូលរួមប្រជុំពិសេសរវាងអាស៊ាននិងរុស្សីអំពីកូវីដ-១៩

ភ្នំពេញ៖  លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិ​បត្តិ​ការ​អន្តរជាតិ នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជម្ងឺឆ្លងកូវីដ-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video-Conference) ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០​២​០ ... Read More »

ទីក្រុងឡុងដុងប្រារព្ធខួប៣ឆ្នាំនៃការឆេះអគារខុនដូកម្ពស់២៤ជាន់សម្លាប់មនុស្ស៧២នាក់

កាលពី៣ឆ្នាំមុន គឺនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ មានគ្រោះអគ្គិភ័យឆាបឆេះអគារខុនដូកម្ពស់២៤ជាន់ សម្លាប់មនុស្សដល់ទៅ៧២នាក់និងរងរបួសជាច្រើននាក់ទៀត។ នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០ គឺគម្រប់៣ឆ្នាំហើយនៃសោកនាដកម្មខាងលើដែលកើតឡើង។ នៅវេលាម៉ោង១៨ ថ្ងៃទី១៤ ខែមិថុនា ព្រះវិហារជាង៨០បានវាយជួង៧២លើក និងគោរពវិញ្ញាណក្ខន្ធ២នាទីដល់ជនរងគ្រោះស្លាប់ដោយសារការឆេះអគារ Grenfell Tower ... Read More »

កម្លាំងចម្រុះរឹបអូសឈើជាង៤០កំណាត់យកទៅរក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយ

ខេត្តមណ្ឌលគិរី៖ ឈើដែលក្រុមឈ្មួញលាក់ទុករាយប៉ាយនៅតាមដងព្រៃជាង៤០កំណាត់បម្រុងនឹងដឹកយកទៅលក់នៅប្រទេសវៀតណាមរួមជាមួយនឹងជញ្ជីងសម្រាប់ថ្លឹងឈេីចំនួន៧គ្រឿងទៀតផងនោះត្រូវបានកម្លាំងគណៈកម្មការឯកភាពស្រុកកែវសីមាចុះបង្ក្រាបរឹបអូសយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានស្រុកដើម្បីស្រាវជ្រាវរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ព្រៃឈើបន្ត។  ការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ក្នុងភូមិអូរត្រូន ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយលោក អឿន សុខណា អភិបាលរងស្រុក ហើយក្នុងនោះក៏បានឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ផងដែរដែលមានកំណាត់ឈើលាក់ទុករាយប៉ាយតាមព្រៃខាងក្រោយផ្ទះនោះយកទៅធ្វើការសាកសួរនៅស្នាក់ការបរិស្ថានស្រុកកែវសីមាដើម្បីស្រាវជ្រាវរកមុខមេឈ្មួញបន្តថែមទៀតឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់។ ឈេីជាង៤០កំណាត់នេាះតាមប្រភពបានបង្ហើបថា ត្រូវបានគេលួចកាប់បំផ្លាញនិងដឹកជញ្ជូនចេញពីក្នុងព្រៃដែនជម្រកកែវសីមានោះតែម្តង ... Read More »

Update៖ ករណីឆ្លងកូវីដ-១៩នៅលើពិភពលោក នាថ្ងៃទី១៥ខែមិថុនា មានអ្នកឆ្លងជិត៨លាននាក់ហើយ

ពិភពលោក៖ ករណីឆ្លងកូវីដ-១៩ មិនមានសញ្ញាថយចុះនោះទេ គឺមានតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ តាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ ... Read More »

រូបថតប៉ុន្មានសន្លឹករបស់កញ្ញាឯក អែម គុណថង រកការរិះគន់

   ភ្នំពេញ៖ កញ្ញា អែម គុណថង ដែលគេបានស្គាល់ជា Miss Earth Cambodia 2017 បានបញ្ចេញរូបថតស៊ិចស៊ី បង្អួតរូបរាងនៅតំបន់វាលស្រែ។ រូបថតនេះរងការរិះគន់ច្រើន​ពីទស្សនិកជន​ និងមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពស្រុកស្រែណានោះទេ។ គេចាំបានថា អែម ... Read More »

អ្នកចាំទី Muslera របស់ក្រុម Galatasaray រងរបួសបាក់ជើងអំឡុងពេលប្រកួត

កីឡាករ Fernando Muslera បានរងរបួសបាក់ជើងអំឡុងពេលដែល Galatasaray ចាញ់២ទល់០លើក្រុម Rizespor ក្នុងពានរង្វាន់ទួរគីSuper Lig កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាម Livescoreចេញផ្សាយនៅថ្ងៃចន្ទ ។ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះត្រូវបានប្តូរចេញអំឡុងពាក់កណ្តាលតង់ទី១នៃការបរាជ័យបន្ទាប់ពីបានបាក់ឆ្អឹងជើងដែលពាក្យបច្ចេកទេសទួរគីហៅថា Tibia ... Read More »

Awoniyi របស់ Liverpool រងរបួសក្បាលពេលលេងឲ្យ Mainz ក្នុងលក្ខខណ្ឌខ្ចីជើង

BBC Sport បានចេញផ្សាយនៅថ្ងៃចន្ទនេះថា ខ្សែបំរើស្លាប TaiwoAwoniyi របស់ក្រុមហង្សក្រហម Liverpool ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីទទួលរងការប៉ះទង្គិចក្បាល និងក ពេលលេងឲ្យក្លឹបអាល្លឺម៉ង់ Mainz ជាកន្លែងដែលរូបគេកំពុងខ្ចីជើង កាលពីរាត្រីថ្ងៃអាទិត្យ ម្សិលមិញ។ កីឡាករវ័យ២២ឆ្នាំ Awoniyi ... Read More »

តារាសម្ដែងលោក Kavin ត្រូវប៉ាន់តួព្រាន និងមនុស្សក្បត់

   ភ្នំពេញ៖ ទើបនឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ នឹងការសម្តែងក្នុងភាពយន្តអប់រំខ្លី រឿង “ប្រពន្ធបាយកក” មិនបានប៉ុន្មានផង តារាសម្តែងស្រស់សង្ហា លោក ង៉ែត សុវណ្ណេត ហៅ Kavin បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនឹងស្នាដៃសម្តែងក្នុងបទចម្រៀងថ្មី ។ ... Read More »

ថ្ងៃទី១៤ មិថុនា រកឃើញ​យានយន្តល្មើសចំនួន ៨១០​គ្រឿងខណ:រយ:ពេល១៤ថ្ងៃរកឃើញ១៦,៧៦៩​គ្រឿង

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោកសមត្ថកិចចរាចរណ៍ រកឃើញ​យានយន្តល្មើសសរុបចំនួន ៨១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៥៧០​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និនិងសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងរបាយការណ៍នេះដែរបានបញ្ជាក់ថាក្នុងរយៈពេល១៤ថ្ងៃ ... Read More »

បុរសម្នាក់ជិះម៉ូតូទៅទិញអីវ៉ាន់ឲ្យម្តាយលក់ត្រូវរថយន្តបុកស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកស្លាប់ខណៈដែលបុរសរងគ្រោះកំពុងជិះម៉ូតូកាលពីវេលាម៉ោង៣និង៤៤នាទីទៀបភ្លឺឈានចូល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A  ត្រង់ចំណុចមុខខ្លោងទ្វារវត្តពោធិ៍តាបែន ស្ថិតក្នុងភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ។   នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ អឿន ឡាយហាំងភេទប្រុស អាយុ២២ឆ្នាំ ... Read More »

Daniel Berger ឈ្នះ Justin Rose លើកពាន PGA Tour នៅរដ្ឋតិចសាស់

Daniel Berger  បានឈ្នះពានរង្វាន់ព្រឹត្តិការណ៍វាយកូនហ្គោល PGA Tour នៅរដ្ឋតិចសាស់ ខណៈដែល Justin Rose បានប្រកួតចាញ់ចំនួន៣ហ្វីតដើម្បីប្រគល់ជ័យជំនះដល់ Daniel Berger ។ នេះបើតាមការចុះផ្សាយរបស់ BBC ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ទេ​

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង០០​ព្រឹក ថ្ងៃទី​ ១៥​ ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនអ្នកឆ្លងកូវីដ-១៩​សរុប ១២៨នាក់​ដដែល​ ,ចំនួនអ្នកកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ៣នាក់​, ចំនួនអ្នកជាសះស្បេីយ​ចំនួន១២៥​នាក់​ ... Read More »

Real Madrid លេងក្នុងទឹកដីបណ្តោះអាសន្ន ជាប្រកួតទី២០០ ក្រោមការដឹកនាំរបស់លោក Zidane

អេស្ប៉ាញ៖ Real Madrid បានបន្តការប្រកួតក្របខ័ណ្ឌ La Liga របស់ពួកគេដោយបានយកឈ្នះក្រុមភ្ញៀវ Eibar ក្នុងលទ្ធផល ៣-១។ ការប្រកួតនេះគឺជាការប្រកួតលើកទី២០០របស់លោក Zinedine Zidane ក្នុងនាមជាអ្នកចាត់ការទូទៅក្រុម ស្តេចសមួយនេះ។ ពហុកីឡាដ្ឋាន ... Read More »

មន្ត្រីមន្ទីរបរិស្ថានខេត្តប៉ៃលិន ដកហូតកាំភ្លេីងកែច្នៃបានច្រេីនដេីម

ខេត្តប៉ៃលិន ៖​ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមន្រ្តីឧទ្យានុរក្សក្រុមទី២ បានសហការជាមួយអង្គការMJP ចុះល្បាតនៅចំណុចភ្នំខៀវ ដកហូតបានកាំភ្លើងCKCកាត់ស្វាយកាត់កាណុង ១ដើម កាំភ្លើងស្នប់ ១ដើម និងកាំភ្លើងកែច្នៃឆ្នុកដូង ២ដើម មករក្សាទុក ... Read More »

ថ្ងៃនេះខួបទី ៥៨ឆ្នាំ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យកម្ពុជា ឈ្នះរឿងក្តីប្រាសាទ ព្រះវិហារ ពីការទាមទារឈ្លានពានរបស់ ប្រទេសថៃ

ភ្នំពេញ៖ អបអរសាទរ ខួបទី ៥៨ឆ្នាំ​ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យព្រះ​រាជាណាចក្រ​កម្ពុជាឈ្នះរឿងក្តីប្រាសាទ ព្រះវិហារ ពីការទាមទារឈ្លានពានរបស់ ប្រទេសថៃ គឺ(១៥ មិថុនា ១៩៦២ – ១៥ មិថុនា ... Read More »

រថយន្ដធុនធំដឹកជ្រូកមួយគ្រឿងរេចង្កូតឡើងខឿនផ្លូវទៅបុកធ្លុះរបងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ដធុនធំដឹកជ្រូកមួយគ្រឿងរេចង្កូតឡើងខឿនផ្លូវអូសជាង៥០ម៉ែត្ររួចក៏បន្ដដំណើរទៅមុខបុកធ្លុះរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមាននណាម្នាក់រងរបួសនោះឡើយ ។  ​      ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ ០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោផ្លូវវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ... Read More »

អាវុធ សម្ភារធ្វើសឹកទំនើបៗ ជាច្រើនរបស់រុស្ស៊ីមកដល់ទីក្រុងត្រៀមលក្ខណៈដង្ហែក្បួនព្យុហយាត្រា

ក្រុងមូស្គូ៖ អាវុធនិងសម្ភារយោធា មានរថក្រោះ​ រថពាសដែក មីស៊ីល… ជាច្រើន​បានបញ្ជូនទៅដល់តំបន់​ Alabino ជាយក្រុ​ង​មូស្គូហើយដើម្បីត្រៀមដង្ហែក្បួនព្យុហយាត្រាទិវាជ័យជម្នះ​របស់សហភាពសូវៀត។ សម្ភារយោធា និងអាវុធ​ទំនើបៗ​ជាច្រើន​ នឹងត្រូវដង្ហែក្បួននៅថ្ងៃទី​២៤ ខែមិថុនា ជំនួសថ្ងៃទី​៩ ខែឧសភា ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩ ។ ... Read More »

ដើមប្រស់ ឬប្រស់ស្វា កំពុងលូតលាស់យ៉ាងស្រស់បំព្រង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ

ដើមប្រស់ ឬប្រស់ស្វា កំពុងលូតលាស់យ៉ាងស្រស់បំព្រង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ ។ ដើមប្រស់( Sand ginger) យោងតាម( Natural resources at my Village,2014) ... Read More »

បាញ់ប្រហារនៅទីស្នាក់ការប៉ូលិសហ្វុីលីពីន ស្លាប់និងរបួស​៤នាក់

ប្រទេសហ្វុីលីពីន៖ មន្ត្រីហ្វុីលីពីននៅថ្ងៃទី​១៤ខែមិថុនា បានប្រកាសថា មានករណីបាញ់ប្រហារទៅលើទីស្នាក់ការប៉ូលិស​បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀតរងរបួស ។ ខ្មាន់កាំភ្លើងគឺជាក្រុមឧទ្ទាម​​ Abu Sayyaf បាញ់ប្រហារទីស្នាក់ការប៉ូលិសនៅ​ខេត្ត​​Sulu ភាគខាងត្បូង ប្រទេសនេះ ។ ក្រុមឧទ្ទាម​Abu Sayyaf ត្រូវបានចាត់ទុកថាជាក្រុមដែលធ្វើសកម្មភាពខ្លាំងបំផុតនៅតំបន់ភាគខាងត្បូង​ហ្វុីលីពីន ... Read More »

ផ្លូវជាតិលេខ១៣ចាស់មុខផ្សារគីឡូលេខ២រងការខូចខាតយ៉ាងដំណំក្នុងខែវស្សាដោយដក់ទឹកលំបាកក្នុងការធ្វើដំណើរ

ខេត្តស្ទឹងត្រែង៖ ផ្លូវជាតិលេខ១៣ចាស់ នៅមុខផ្សារគីឡូលេខ២ថ្មី ហួសផ្លូវបំបែកទៅភូមិកាំងមេម៉ាយបន្តិច មានផ្លូវដាច់សម្បូរជង្ហុកទឹកដក់ ព្រោះគ្មានប្រព័ន្ធលូរំដោះទឹក រួមទាំងទឹកកខ្វក់ហៀរហូរកាត់ផ្លូវ ចេញពីក្នុងផ្សារដក់ពេញផ្លូវ ក្លាយជាភក់ជ្រាំដុះស្លែស្អុយរលួយ ធ្វើឲ្យលំបាកក្នុងការធ្វើដំណើរ និងរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាច្រើនក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទៅមកផងដែរ។ពួកអ្នកដំណើរមានការរអ៊ូររទាំទៅនឹងទឹកសាចពេលរថយន្តបើកបរមិនចេះយោគយល់អធ្យាស្រ័យទៅលើអ្នកបើកបរម៉ូតូនិងអ្នកធ្វើដំណើរថ្មើរជើងដែលមានទីតាំងស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង/ខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរជាច្រើនបានលើកឡើងថា ផ្លូវមួយខ្សែនេះជាផ្លូវចាស់ផ្លូវលេខ១៣ ... Read More »

កំលាំងអាវុធហត្ថខេត្តចុះបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ព្រមទាំងមាន់ជល់១៧ក្បាលនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ កំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងចុះបង្ក្រាបករណីលេងល្បែងស៊ីសងបញ្ជល់មាន់និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ព្រមទាំងមាន់ជល់១៧ក្បាល។ ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១២៖២០នាទី ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២០ ស្ថិតនៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យោងតាមកងរាជអាវុធហត្ថស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះ ដូចខាងក្រោម៖ ... Read More »

បើកបរក្នុងល្បឿនលឿនជែងគ្នាមិនប្រយ័ត្នបណ្ដាលឱ្យទាក់ដៃចង្កូតគ្នាខ្ទាតចូលរថយន្តកិនស្លាប់ម្នាក់ភ្លាមៗកន្លែងកើតហេតុ

បន្ទាយមានជ័យ៖ថ្ងៃទី១៤មិថុនា២០២០ វេលាម៉ោង១៤និង២០នាទីរសៀលលើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនគោក៩១១(ប៉ុស្តិ៍ដើមកកោះ)ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងរវាងម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 1N-0789 បើកបរពីជើងទៅត្បូង បានឡើងជែងរថយន្តដឹកដីបើកពីមុខម៉ាកISUZU ពណ៌ពងមាន់-ខៀវ ពាក់ផ្លាកលេខបន្ទាយមានជ័យ ... Read More »

ចិនមានករណីឆ្លងកូវីដ-១៩ថ្មី​១៧នាក់​ ជើងហោះហើរត្រូវផ្អាក១ខែ

ជើងហោះហើររវាងក្វាងចូវ នឹង​ Dhaka ​ប្រទេសបង់ក្លាដែស ត្រូវបានផ្អាករយៈពេល​៤សប្តាហ៍​ក្រោយពីមានករណីឆ្លងកូវីដ​-១៩ រហូតដល់ទៅ​១៧នាក់ ក្នុងជើងហោះហើរកាលពីថ្ងៃទី១១ ខែមិថុនា​។ ព័ត៌មានខាងលើទទួលបានពី​ នាយកដ្ឋានគ្រប់គ្រង​អាកាសចរណ៍ចិន (CAAC) ដែលបានប្រកាសនៅថ្ងៃទី​១៤ ខែមិថុនា ។​នៅពេលនេះជើងហោះហើរ CZ392 ... Read More »

សមត្ថកិច្ចឃាត់រថយន្តដឹកបន្លែមានផ្ទុក​កាកសំណល់​គីមី​ជាច្រើនមុខ ដែលនាំចូល​ពី​ប្រទេស​វៀតណាមមកកម្ពុជា តាម​ច្រក​អន្តរជាតិ​ជ្រៃ​ធំ

ភ្នំពេញ​៖ រថយន្តជាច្រើនគ្រឿងដែលដឹកបន្លែ​ចំនួន​៦​ប្រភេទ ​មាន​ផ្ទុក​កាកសំណល់​គីមី​មានដូចជា៖ ស្ពៃបូកគោ ផ្កា​ខាត់ណា ពោត​បារាំង ក្រូចឆ្មារ​តូច (​សម្រាប់ធ្វើ​តែ​ជ្រក់​) ផ្លែ​ល្ពៅ និង​ផ្កា​គូឆាយ​ ត្រូវបានក្រុមឈ្មួញនាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ជ្រៃ​ធំ ខេត្តកណ្តាល ជាហូរហែលត្រូវបានមន្រ្តីជំនាញកាំកុងត្រូលធ្វើការបង្រ្កាប ។ ​លោក ... Read More »

លំនៅឋានប្រជាពលរដ្ឋចំនួន៦ខ្នងរងនូវការខូចខាតដោយខ្យល់កន្ត្រាក់នៅស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរបានរួមគ្នាចុះជួយជួសជុលលំនៅឋានប្រជាពលរដ្ឋចំនួន៦ខ្នង ក្នុងឃុំចំនួន២ គឺឃុំព្រះនេត្រព្រះនិងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរងនូវការខូចខាតដោយសារខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។   លោកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ... Read More »

ស្ត្រីចំណាស់ម្នាក់ស្រវឹងស្រាដេកលើអង្រឹងខ្យល់គរស្លាប់ផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗខណៈដែលស្ត្រីម្នាក់សង្ស័យខ្យល់គរស្លាប់លើអង្រឹងបន្ទាប់ពីគាត់បានផឹកស្រាស្រវឹងរួចសំងំដេកលើអង្រឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ខ្វាន់ កោត អាយុ៥៣ឆ្នាំ ... Read More »

ផ្ទុះ​រថយន្ត​ដឹកនាំ​ហ្គាស​ក្នុង​ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន បណ្ដាលឲ្យមនុស្ស១៩នាក់បានស្លាប់ និង១៧០នាក់ទៀតរងរបួស

អន្តរជាតិ៖ ​យ៉ាងហោចណាស់​មនុស្ស១៩​នាក់បានស្លាប់ និង១៧០នាក់ទៀតបានរងរបួស ​​ខណៈដែលរថយន្ត​ដឹកនាំ​ហ្គាស​បើកលើ​កំណត់​ផ្លូវ​ល្បឿន​លឿន​ស៊ិន​យ៉ាង​-​ហៃ​ខូវ ស្រាប់តែផ្ទុះរួចក៏​បន្ត​រុលចូល​អាគារ​ក្បែរ​នោះបណ្ដាល​ឲ្យ​មានការ​ដួលរលំ​ផ្ទះ និង​អាគារ​មួយចំនួនទៀត​។​ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនាឆ្នាំ២០២០ម្សិលមិញនេះ ស្ថិតនៅភាគ​ខាងកើត​ចិន​លើ​កំណត់​ផ្លូវ​ល្បឿន​លឿន​ស៊ិន​យ៉ាង​-​ហៃ​ខូវ ក្នុង​ទីក្រុង​វិ​ន​លីង ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ... Read More »