ព័ត៌មានទាន់ហេតុការណ៍៖
'

ថ្ងៃនេះ.! កម្ពុជាយេីងពុំរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីនោះឡើយ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង០០ព្រឹក​ ថ្ងៃទី​ ២៨​ ខែឧសភា​ ឆ្នាំ២០២០​ យេីងពុំរកឃេីញជំងឺកូវីដ-១៩​ ថ្មីទេ​ ។ ដូច្នេះចំនួនអ្នកឆ្លងសរុបកូវីដ-១៩​ ១២៤នាក់ដដែល​, ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ២នាក់​, ជាសះស្បេីយហេីយ​ចំនួន១២២​នាក់​ ,និងគ្មាន​ ... Read More »

ខ្សែការពារអតីតរបស់ក្លិប Motherwell កីឡាករ Christian Mbulu បានទទួលមរណភាពក្នុងវ័យ២៣ឆ្នាំ

ខ្សែការពាររបស់ក្លិប  Morecambe កីឡាករ Christian Mbulu បានទទួលមរណភាពក្នុងអាយុ២៣ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport កាលពីថ្ងៃទីពុធ ។ អតីតកីឡាករក្លិប Motherwell រូបនេះកើតនៅទីក្រុងឡុងបានផ្លាស់ទៅទីក្រុង Morecambe ... Read More »

ការសាងសង់សំណង់នៅវត្តទេពប្រណម្យក្នុងក្រុងអង្គរធំ ត្រូវបានព្រះមេគណខេត្តសៀមរាបបិណ្ឌបាតសុំឲ្យបញ្ឈប់

ខេត្តសៀមរាប៖ ការរៀបចំសាងសង់ ខឿនជុំវិញព្រះវិហារ និងសំណង់ មួយចំនួនទៀតក្នុងវត្តទេពប្រណម្យដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាតត្រូវបានព្រះសុមង្គល សិលាចារ្យអាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម និមន្តទៅពិនិត្យនិងហាមឃាត់។ ព្រះសុមង្គល សិលាចារ្យអាភាករោ ជុំ គឹមឡេង ... Read More »

ជាងផ្សារដែកធ្វើឲ្យខ្ទាតកម្ទេចភ្លើងឆេះផ្ទះអស់មួយខ្នង

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបានប្រាប់ឲ្យដឹងថា មានអគ្គិភយ័មួយបំផ្លាញផ្ទះប្រជាពលរដ្ឋនៅម្តុំក្រោយ(កោះទន្សាយ)ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ វេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃ២៧ឧសភា ឆ្នាំ២០២០។  បើតាមសមត្ថកិច្ចឲ្យដឹងថា អគ្គិភយ័នេះបានឆេះចេញពីផ្ទះលក់សម្ភារៈអេឡិចត្រូនិកនិងសម្ភារៈការិយាលយ័ ដូចជាម៉ាសុីនត្រជាក់និងកុំព្យុទរ័ជាដើម ដោយក្នុងនោះក្រៅពីផ្ទះរងគ្រោះដែលជាដើមហេតុនាំឲ្យមានភ្លើងឆេះមួយនេះ និងបានរងការខូចខាតច្រើនជាងគេនោះ ក៏មានផ្ទះជាប់ៗគ្នាមួយចំនួនទៀតរងការប៉ះពាល់ខូចខាតខ្លះៗដែរ ។   សមត្ថកិច្ចឲ្យដឹងទៀតថាករណីនេះបណ្តាលមកពីជាងផ្សារដែកធ្វើឲ្យខ្ទាតកម្ទេចភ្លើងប៉ះចំគំនរសំរាមឆេះរាលដាលដល់ធុងសាំងក្បែរនោះពន្លត់មិនឈ្នះ។ ក្រោយមានឧប្បត្តិហេតុនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័ច្រើនគ្រឿងដើម្បីចេញទៅបាញ់ទឹកពន្លត់ការពារមិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងថាករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ... Read More »

នគរបាលឃាត់ខ្លនជនសង្ស័យ២នាក់ដកហូតសម្ភារកាច់សោ.កម៉ូតូមួយឈុត

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វេីការឃាត់ខ្លួនដកហូតសោអក្សតេសម្រាប់កាច់សោ.កម៉ូតូមួយឈុត។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវបេតុង​ សង្កាត់បឹងទំពុនទី២​ ខណ្ឌមានជ័យ។  ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ ឃាត់​ខ្លួន​ មាន​ឈ្មោះ​  អាឡុង​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​  មុខ​របរ​មិន​ពិត​ប្រាកដ​ ... Read More »

រថយន្តធុនត្រាបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់២កង់ទៅមុខលែងរួច

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តម៉ាកធុនត្រាក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញបណ្តាលឱ្យរងការខូចខាតអស់ចំនួន២កង់រថយន្តទៅមុខលែងរួច។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុចស្តុុបមេភ្លេីង​ ផ្លូវព្រះមុនីវង្ស​ កែងផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​  ខណ្ឌបឹងកេងកង​  រាជធានីភ្នំពេញ​។  តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកធុនត្រា​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2AX ... Read More »

ស្ត្រីជាមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនៅក្នុងព្រៃ

 ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីជាមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំងមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯកម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតនៅក្នុងព្រៃចោលប្តីនិងកូន។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។    សមត្ថកិច្ចបានឱ្យដឹងថា មន្រ្តីនគរបាលដែលសម្លាប់ខ្លួនឯងនេះមានឈ្មោះនងចាន់ ភេទស្រី ... Read More »

ត្រួតពិនិត្យ តាមដានពីអនាម័យ និងសុវត្ថិភាពចំណីអាហារនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ចំណីអាហារទូទាំង២៥ រាជធានី ខេត្ត

ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសារាចរណែនាំស្តីពីការត្រួតពិនិត្យ តាមដានពីអនាម័យ និងសុវត្ថិភាពចំណីអាហារនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ចំណីអាហារទូទាំង២៥ រាជធានី ខេត្ត។ សូមអានសារាចរណែនាំ របស់ក្រសួងសុខាភិបាលដូខាងក្រោម៖ ដោយ៖សិលា Read More »

Breaking News ៖ ថៃ៖ មនុស្ស​៣នាក់ស្លាប់​ក្នុងការបាញ់ប្រហារនៅស្ថានីយវិទ្យុ

ប៉ូលិសថៃនៅថ្ងៃទី ២៧ខែឧសភា បានប្រកាសថា មានមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារ​នៅស្ថានីយវិទ្យុ​ជាតិ​ស្ថិតក្នុងខេត្ត​ Phitsanulok ភាគខាងជើងប្រទេសនេះ។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះថា​ Wim Sonsud ដែលជាអ្នកឯកទេសរបស់បណ្តាញវិទ្យុថៃ​។ ជនដៃដល់បានប្រើប្រាស់កាំភ្លើងខ្លីពីរដើមក្នុងការបាញ់ប្រហារខាងលើនេះ។ ក្នុងចំណោមមនុស្ស​៣នាក់ស្លាប់ មានប្រធានវិទ្យុ លោក​​ ... Read More »

ការប្រកាន់ជាតិសាសន៍នៅអាមេរិកកាន់តែកើនឡើង ក្រោយប៉ូលិសស្បែកសសម្លាប់ជនជាតិស្បែកខ្មៅ

ដោយសារតែប៉ូលិសស្បែកស បានសម្លាប់ ពលរដ្ឋស្បែកខ្មៅ​នៅតំបន់Minneapolis បានបង្កឲ្យមានបាតុកម្មកាន់តែខ្លាំង​​ឡើង ហើយបានអូសទាញមនុស្សល្បីៗជាច្រើននៅអាមេរិក​ឱ្យចូលរួម ប្រឆាំងនិឹងការប្រកាន់ជាតិសាសន៍លើទឹកដីអាមេរិក​។ ថ្មីៗនេះ​តារាជាច្រើនក្នុងវិស័យសិល្បៈអាមេរិកបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ក្រោយពីប៉ូលិស​ស្បែកសម្នាក់នៅ​Minneapolis បានសង្កត់លើ.កបុរសជនជាតិស្បែកខ្មៅ​ម្នាក់ឈ្មោះ George Floyd​ រហូតដល់ដាច់ដង្ហើមស្លាប់។ នៅលើបណ្តាញសង្គម​ តារាចម្រៀងដ៏ល្បីល្បាញ នាងCardi B ... Read More »

ផ្ទះពលរដ្ឋ២ខ្នងត្រូវភ្លើងឆាបឆេះអស់១ខ្នង និង១ខ្នងទៀតឆេះជញ្ជាំង១ចំហៀង

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ៦កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤វេលាម៉ោង៨និង៣០នាទីត្រូវនឹងនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ ... Read More »

តស៊ូ​នឹងជីវិតជួបបញ្ហាវិបត្តិផ្លូវចិត្តនិងជំងឺ​ប្រចាំកាយ​លែងបាន​សម្រេច​ចិត្ត​បញ្ចប់​ ជីវិត​ដោយចង.ក

ខេត្តត្បូងឃ្មុំ​ ៖​ បុរសឈ្មោះ​ ហ៊ីម ម៉ាត់ អាយុ៦១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិសុខសាន្ត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានធ្វេីអត្តឃាតដោយប្រេីខ្សែអង្រឹងចងក​ដែលសមត្ថ​កិច្ចអះអាងថា​ គាត់ខំតស៊ូ​នឹងជីវិតតែទ្រាំជួបបញ្ហាវិបត្តិផ្លូវចិត្តនិងជំងឺ​ប្រចាំកាយទៀត​លែងបាន​ ក៏សម្រេចចិត្តធ្វើបែបនេះតែម្តង។  ចំពោះករណីបុរស​ស្លាប់ខាងលេីនេះ​សមត្ថកិច្ចជំនាញបាន​ចុះ​មក​ពិនិត្យ​កាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទីថ្ងៃទី២៦ ... Read More »

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩​ ឯកភាពគ្នារឹតបន្តឹងការត្រួតពិនិត្យសុខភាពតាមច្រកចេញចូលអន្តរជាតិ ដើម្បីការពារការនាំចូលកូវីដ១៩ មកក្នុងប្រទេសកម្ពុជា

ភ្នំពេញ​ ៖​ ក្រោយ​បញ្ចប់​កិច្ចប្រជុំនៃគណៈ​កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ក្រោមវត្តមានដឹកនាំលោក​សាស្រ្តាចារ្យ ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក​ជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌិន​ លោក និងលោកស្រី ដែលជាសមាជិក-សមាជិកានៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សរុបចំនួន ... Read More »

ក្មេងស្រី២នាក់ដេញគោឆ្លងស្ទឹង និងក្មេងប្រុសម្នាក់ចុះមុជទឹកស្រះលង់ស្លាប់នៅស្រុកសណ្តាន់និងស្រុកសន្ទុក

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មានក្មេង៣នាក់បានស្លាប់បាត់បង់ជីវិត នាថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយលង់ទឹកស្លាប់ពីរករណីផ្សេងគ្នានៅស្រុកសណ្តាន់និងស្រុកសន្ទុក ខេត្តកំពង់ធំ ។ មន្រ្តីនគរបាល ខេត្តកំពង់ធំបានឲ្យដឹងថា ... Read More »

បង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់បានជនសង្ស័យម្នាក់និងគ្រឿងញៀន១១កញ្ចប់

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចភូមិដូង ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ខណៈដែលមុខសញ្ញាកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងដោយឃាត់បានជនសង្ស័យម្នាក់ឈ្មោះ វ៉ាង វុទ្ធី ... Read More »

បុរសជនជាតិចិនម្នាក់ អង្គុយចុចទូរស័ព្ទសុខៗ ស្រាប់តែដួលសន្លប់ស្ដូកស្ដឹងរហូតដល់ស្លាប់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់កំពុងអង្គុយចុចទូរស័ព្ទសុខៗស្រាប់តែដេកដួលសន្លប់ស្ដូកស្ដឹងធ្វើឱ្យមិត្តភក្តិភ័យស្លន់ស្លោរត់រកឱ្យគេឯងជួយ ។ ក្រោយបន្តិចមករថយន្តសង្រ្គោះបានមកដឹកតែជាអកុសលបុរសជនជាតិចិនរូបនោះបានដេកស្លាប់ក្នុងបន្ទប់ទៅហើយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២០នៅអគារយៀកថៃ បន្ទប់លេខ ១០០៣ ជាន់ទី១០ តាមមហាវីថីព្រះនរោត្តម ក្រុម៦៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

ករណីចោទប្រកាន់អ្នកជិះ រថយន្តពាក់ស្លាកលេខ ខ.ម.២ ៩៤០៤ ចូលបាញ់សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ដោះស្រាយបញ្ចប់

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបិទបញ្ចប់ការស៊ើបអង្កេតលើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថាអ្នកជិះរថយន្តពាក់ស្លាកលេខ ខ.ម.២ ៩៤០៤ ចូលបាញ់សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នដោយមានការចូលមកបំភ្លឺរួមគ្នារវាងព្រះសង្ឃដែលបានផ្សព្វផ្សាយសារចោទប្រកាន់ និងបុគ្គលដែលត្រូវរង ការចោទប្រកាន់។ ព្រះតេជគុណ ព្រហ្ម ប៊ុនរិទ្ធ ជាមន្រ្តីសង្ឃគង់នៅវត្តសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងជាសមាជិកសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត នៅថ្ងៃទី២៧ ... Read More »

សេវារថយន្តក្រុងសាធារណៈ គ្រោងនឹងអនុញ្ញាតឲ្យដាក់អ្នកដំណើរត្រឹមតែ ២០នាក់ប៉ុណ្ណោះ

ភ្នំពេញ៖ សេវារថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអនុញ្ញាតឲ្យដាក់អ្នកដំណើរត្រឹមតែ ២០នាក់ប៉ុណ្ណោះ ក្នុង១គ្រឿង បើត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ អំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩ ថ្លែងនៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីការរក្សាអនាម័យ និងវិធានការបង្ការជំងឺឆ្លង ក្រោមទិសស្លោក «គ្មានការចម្លងមេរោគកូវីដ១៩ ពីអ្នកបើកបរ និងអ្នកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ» នៅព្រឹកថ្ងៃទី២៧ ... Read More »

ប្រសិនបើ​សំណើ​ច្បាប់​ភ្លេងជាតិ ចូល​ជា​ធរមាន​មែន​នោះ អ្នក​ល្មើសច្បាប់ នឹងត្រូវ​ពិន័យ​ជា​ប្រាក់ ហើយអាចដាក់​ពន្ធនាគារ​ថែមទៀត​

ទីក្រុងហុងកុង៖ ប្រជាជន​ហុងកុង ដែល​មិន​ពេញចិត្ត​នឹង​សំណើ​ច្បាប់​ភ្លេងជាតិ​ថ្មី​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ហុងកុង ចេញមក​បាតុកម្ម​ជាថ្មីនិង​ក្នុង​ទ្រង់ទ្រាយ​ធំ នៅពេល​សភា​ហុងកុង​បើក​កិច្ចពិភាក្សា​លើ​សំណើ​ច្បាប់​ភ្លេងជាតិ​ជា​លើក​ទី​២​។ កិច្ចប្រជុំសភា​ហុងកុង ស្តីពី​សំណើ​ច្បាប់​ភ្លេងជាតិ​ជា​លើក​ទី​២​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែឧសភា​នេះ ។ ​ទាក់ទិន​នឹង​កិច្ចប្រជុំ​នេះ រដ្ឋបាល​ហុងកុង បាន​ពង្រាយ​សមត្ថកិច្ច​ជាច្រើន​នាក់ ដើម្បី​មើល​ការខុសត្រូវ និង​គ្រប់គ្រង​ក្រុមបាតុករ ... Read More »

ករណីរួមភេទក្រោមអាយុ១៥ឆ្នាំកើតឡើងគួរឲ្យកត់សម្គាល់នៅស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចឃុំលាច ឃុំព្រងិល និងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានរាយការណ៍ថា ចាប់ពីចុងខែមេសាដល់ចុងខែឧសភា ឆ្នាំ២០២០ នេះ ករណីរួមភេទក្រោមអាយុ ១៥ឆ្នាំ បានកើតឡើងរហូតដល់ទៅ៤ករណី មានជនរងគ្រោះរហូតដល់ទៅ៦នាក់ នៅស្រុកភ្នំក្រវាញ ។ ... Read More »

សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ធំ»

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ធំ»។ សូមអានខ្លឹមសារទាំងស្រុងដូចតទៅ៖ ដោយ៖សិលា Read More »

ប្រសើរណាស់ លេខាព័ត៌មាន លោក Mike Pence បានជាសះស្បើយពីជម្ងឺកូវីដ-១៩ហើយ

ពិតជាប្រសើរណាស់ ដែល លោកស្រី Katie Miller លេខាព័ត៌មានរបស់អនុប្រធានាធិបតីអាមេរិក Mike Pence បានជាសះស្បើយពីកូវីដ-១៩ ហើយវិលត្រឡប់មកធ្វើការជាធម្មតាវិញ។ កាលពីថ្ងៃទី២៦ ខែឧសភា លោកស្រី Katie Miller ... Read More »

ម៉ោង៩កន្លះព្រឹកស្អែក.! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកណ្ដាល»

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកណ្ដាល» ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៧ ខែឧសភា ... Read More »

រន្ទះបាញ់ឆក់យកជីវិតបុរសម្នាក់ទៀតហើយពេលដើរទៅដឹកគោនៅឯវាលស្រែខណៈមេឃកំពុងភ្លៀង

ខេត្តកំពង់ធំ៖ រន្ទះបានបាញ់ឆក់យកជីវិតបុរសម្នាក់ទៀតហើយកាលពី​វេលាម៉ោង ១៨ និង៤០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ខណៈដែលជនរងគ្រោះទៅដឹកគោពេលមេឃកំពុងភ្លៀង នៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។    សពឈ្មោះ បៀន ហុីម ភេទប្រុស  ... Read More »

ឃាត់ពលករខ្មែរប្រុសស្រី១៥នាក់ពីរករណីផ្សេងគ្នាបម្រុងលួចឆ្លងដែនខុសច្បាប់ចេញទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ ពលករប្រុសស្រីចំនួន១៥នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោក៨៩១ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននៅកន្លែងផ្សេងគ្នាដោយពួកគេបម្រុងលួចឆ្លងដែនខុសច្បាប់ចេញទៅប្រទេសថៃ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីទី១  លោកអនុសេនីយ៍ឯក សែម សាមឿន ... Read More »

បុរសម្នាក់ឡើងកាប់ដើមឫស្សី ចៃដន្យពេលគល់ឫស្សីដួលវាត់ត្រូវចិញ្ចើមធ្លាក់ទៅលើភ្នក់ភ្លើងរលាកពេញខ្លួន

ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានអ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យបន្ទាប់ពីឡើងកាប់ដើមឫស្សីហើយចៃដន្យត្រូវគល់ឫស្សីវាត់ត្រូវចិញ្ចើមធ្លាក់មកលើភ្នក់ភ្លើងនៅខាងក្រោមបណ្តាលឲ្យឆេះរលាករលួយពេញខ្លួនកាលពីវេលាម៉ោង៧និង១៨នាទី ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះសំ សារិន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងផ្ទះ ... Read More »

ទាំងជនជាតិខ្មែរ និងជនបរទេស ធ្វើ​ដំណើរចូលមកកម្ពុជា​ ត្រូវអនុវត្តណែនាំតាមមន្ត្រីសុខាភិបាលកម្ពុជា​

ភ្នំពេញ​ ៖​ ក្រោយ​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​រួចមក​ ​ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែសម្រួលវិធានការ ការពារ ទប់ស្កាត់និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងការធ្វើដំណើរចូល​មកប្រទេសកម្ពុជារបស់ប្រជាពល​រដ្ឋខ្មែរ  នៅរស់នៅ​ បម្រេីការងារ​នៅ​សាធារណ​រដ្ឋកូរ៉េ​ ​ ។ នេះបេីយោង​តាម​សេចក្តី​ជូន​ដំណឹង​ស្ថានឯកអគ្គរាជ​ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ ចុះថ្ងៃទី២៧​ ខែឧសភា​ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

ភ្នំពេញ៖ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃពុធ៦ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោក ... Read More »

ថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩នាក់

ភ្នំពេញ៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២៧ ខែឧសភា​ឆ្នាំ២០២០ គឺថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩នាក់, អ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣០៥៤នាក់, អ្នកជាសះស្បើយចំនួន ២៩៣១នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៦នាក់, ... Read More »

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស ឃាត់ខ្លួនស្ត្រី២នាក់ដែលប្រើក្មេងៗ៦នាក់ឱ្យដើរសុំទាននៅចំណុចផ្សារឈូកមាស

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយអាជ្ញាធរខណ្ឌសែនសុខ បានឃាត់ខ្លួនស្រ្តី២នាក់ និងរំដោះក្មេងៗ៦នាក់ ពាក់ព័ន្ធបទល្មើសកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ តាមរូបភាពប្រើក្មេងៗឱ្យដើរសុំទាននៅចំណុច ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ... Read More »