ព័ត៌មានទាន់ហេតុការណ៍៖
'

ថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩នាក់

ភ្នំពេញ៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២៧ ខែឧសភា​ឆ្នាំ២០២០ គឺថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩នាក់, អ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣០៥៤នាក់, អ្នកជាសះស្បើយចំនួន ២៩៣១នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៦នាក់, ... Read More »

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស ឃាត់ខ្លួនស្ត្រី២នាក់ដែលប្រើក្មេងៗ៦នាក់ឱ្យដើរសុំទាននៅចំណុចផ្សារឈូកមាស

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយអាជ្ញាធរខណ្ឌសែនសុខ បានឃាត់ខ្លួនស្រ្តី២នាក់ និងរំដោះក្មេងៗ៦នាក់ ពាក់ព័ន្ធបទល្មើសកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ តាមរូបភាពប្រើក្មេងៗឱ្យដើរសុំទាននៅចំណុច ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ... Read More »

Update៖ ប្លន់ម៉ូតូបានហេីយត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យចាប់បាន៣នាក់ពេលយប់ លុះព្រឹកឡេីងបន្តចាប់បក្ខពួក៤នាក់បន្ថែមទៀត

ភ្នំពេញ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍កាកាបទី២​ និងកាកាបទី១​  បានបេីកប្រតិបត្តិការបង្ក្រាបជនសង្ស័យជាមុខសញ្ញាឆក់និងប្លន់យ៉ាងសកម្មក្នុងរាជធានីចាប់ខ្លួនបានចំនួន៣នាក់និងម៉ូតូចំនួន៥គ្រឿងក្រោយពីពួកគេធ្វេីសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។លុះព្រឹកឡេីងក៏បន្តតាមចាប់បក្ខពួកចំនួន៤នាក់បន្ថែមទៀតសរុបបាន៧នាកនិងម៉ូតូ៦គ្រឿង។  ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៧នាក់នោះមានទី១- ឈ្មោះ ជា​ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា

ភ្នំពេញ៖ ក្រោយពីជួបពិភាក្សាការងារជាមួយនឹងលោកឯកអគ្គរដ្ឋទូតនៃប្រទេសទីម័រឡែសរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបន្តជួបពិភាក្សាការងារជាមួយនឹងលោកប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចពិភាក្សា្នគ្នានេះ លោក ប៉ានយ៉ារ៉ាក់ ... Read More »

សម្តេច ស ខេង គាំទ្រ និងកោតសរសើររដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្រាប់យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី-ខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

ប្រធានាធិបតី​ចិន កងទ័ព​រំដោះប្រជាជន​ចិន ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ក្នុងការ​ប្រឈមមុខ​យោធា

ប្រទេសចិន៖ ខណៈដែល​ចិន កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) និង​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក​លើ​បញ្ហា​ក្ដៅៗ​ដូចជា​តៃវ៉ាន់ និង​ហុងកុង​។ ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បានបញ្ជាក់នៅ​ថ្ងៃទី​២៦ ខែឧសភាម្សិលមិញថាកងទ័ព​រំដោះប្រជាជន​ចិន ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ក្នុងការ​ប្រឈមមុខ​យោធា និង​ពង្រឹងសមត្ថភាព​បន្ថែមទៀត ... Read More »

បន្ទាប់ពីតៃវ៉ាន់ ហុងកុង អាមេរិក ញុះញង់ឥណ្ឌាឱ្យប្រឈមមុខតានតឹងតាមព្រំដែនជាមួយចិន

អាមរិកបានរិះរកគ្រប់មធ្យោបាយ ធ្វើឲ្យចិននៅមិនបានសុខនោះឡើយ អស់ពីគាំទ្រតៃវ៉ាន់ និងហុងកុង អាមេរិកក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកមកកាន់ សមុទ្រចិនខាងត្បូងទៀតផង។ ប៉ុន្តែរាល់ចេតនាអាក្រក់ទៅលើចិននឹងមិនទទួលបានជោគជ័យឡើយ។ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានចេញបញ្ជាឲ្យកម្លាំងយោធាចិន «បង្កើនការត្រៀមប្រយុទ្ធ» ជាមួយសេណារីយ៉ូអាក្រក់ទាំងឡាយណា ដែលកើតឡើងនៅតាមបន្ទាត់ព្រំដែន (LAC) ជាមួយប្រទេសឥណ្ឌា ... Read More »

ក្រុមហ៊ុន Lenovo បានផលិតថេប្លេតថ្មីចំនួនពីរជាមួយនឹងក្ដារចុច ប៊្លូធូដែលអាចផ្ដាច់បាន

ក្រុមហ៊ុន Lenovo កំពុងតែបន្ថែមឧបករណ៍ថ្មីចំនួនពីរទៅក្នុងត្រកូលWindows ១០ របស់ខ្លួនគឺ Yoga Duet 7i និង IdeaPad Duet 3i ដែលឧបករណ៍ទាំងពីរនេះអាចដោះចេញបានដែលមានឧបករណ៍ ២ -១ ... Read More »

Realme ប្រកាសពីនាឡិកាឆ្លាតវៃនិងទូរទស្សន៍ដំបូងរបស់ខ្លួន

ការរកឃើញរបស់ Realme នៅក្នុងប្រទេសឥណ្ឌាបានធ្វើឱ្យវាក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅ លើពិភពលោកហើយសព្វថ្ងៃនេះក្រុមហ៊ុនកំពុងពង្រីកខ្លួនទៅក្នុងទីផ្សារ“ បច្ចេកវិទ្យានៃការរស់នៅ” ជាមួយនឹងផលិតផលថ្មីៗ។ ដំបូងគឺនាឡិកាវៃឆ្លាតដំបូងបង្អស់របស់ Realme ដែលត្រូវបានគេហៅថាជានាឡិកាដៃ Realme ។ វាមានការរចនារាងការ៉េ ដែលមានអេក្រង់ទំហំ ១,៤ អ៊ីញ ... Read More »

📱ឥឡូវនេះ OnePlus 8 អាចដំណើរការ Fortnite ក្នុងល្បឿន ៩០ ហ្វ្រេមក្នុងមួយវិនាទី

ស៊េរី OnePlus 8 ឥឡូវនេះអាចដំណើរការ Fortnite ក្នុងល្បឿន ៩០fps ដោយសារមានការសហការគ្នារវាង OnePlus និង Epic Games ។ ការធ្វើបច្ចុប្បន្នភាពធ្វើឱ្យឧបករណ៍ទាំងនេះក្លាយជាទូរស័ព្ទដំបូងដែលដំណើរការ Fortnite ... Read More »

រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរុះរើសំណង់អត់ច្បាប់ នៅគល់ស្ពានព្រែកសំរោង

ភ្នំពេញ៖ បន្ទាប់រដ្ឋបាលខណ្ឌច្បារអំពៅ ចុះទៅណែនាំនិងចេញលិខិតជូនដំណឹងហាមសាងសង់ចំនួន៣លើក ហើយម្ចាស់ទីតាំងមិនអនុវត្តតាមរួចមក នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោករស់ សុភក្តិ អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីជំនាញចុះទៅរុះរើចេញពីដីចំណីផ្លូវសាធារណៈ បានធ្វើឲ្យម្ចាស់សំណង់មានការខឹងសម្បារ ដោយប្រើប្រាស់កាយវិការនិងពាក្យសំដីមិនសមរម្យមកលើកម្លាំងចម្រុះពេលចុះអនុវត្តវិធានការរដ្ឋបាល ។ លោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌដែលដឹកនាំកម្លាំងជំនាញចុះរុះរើសំណង់សង់លើដីចំណីផ្លូវ ... Read More »

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន៩តំបន់ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន៩តំបន់ ។ ក្នុងនោះ ខេត្តបាត់ដំបងមាន៣តំបន់ និងខេត្តបន្ទាយមានជ័យមាន៦តំបន់ តាមសំណើរបស់ក្រសួងបរិស្ថាន។ បើយោងតាមអនុក្រិត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ តំបន់បេតិកភណ្ឌធម្មជាតិចំនួន៩តំបន់ រួមមាន៖ ១-តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំប្រាំពីរ» ... Read More »

ប្រធានក្រុមហង្សក្រហមLiverpoolថា ការឈ្នះពានរង្វាន់នៅ Premier League ដោយគ្មានអ្នកគាំទ្រគឺជារឿងចម្លែក

អង់គ្លេស៖ ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson បាននិយាយថា ការលេងនៅកីឡដ្ឋាន Anfield និងការលើកពាន Premier League ដោយគ្មានអ្នកគាំទ្រណាម្នាក់គឺជារឿងចម្លែកណាស់ ។ កីឡាករអង់គ្លេសរូបនេះបានប្រាប់ BBC ... Read More »

ប្រវត្តិ÷ អ្នកតា​បេង

ស្រុក​ត្បូងឃ្មុំ​ដើម​ឡើយ​ជា​ខេត្តមួយ ដែលអភិបាល​ខេត្តនោះមានងារជាអរជូន ហើយពី​មុន​មក​មិន​ដឹង​ជា​មាន​ឈ្មោះ​ថា​ស្រុក​អ្វី​ទេ តែ​បើ​តាម​ការ​ដំណាល ប្រកប​ដោយ​គោល​ចារឹក​ជា​ដំណែល សល់​នៅ​ដល់​សព្វ​ថ្ងៃ​ដែល​គួរ​យក​ជា​ការ​បាន​នោះ មាន​ដូច​ត​ទៅ : ដើម​ឡើយ មាន​វត្ត​មួយ​នៅ​ក្នុង​ឃុំ​វិហា​រហ្លួង ស្រុក​ត្បូង​ឃ្មុំ ហៅ​ថា “វត្ត​ទួល​ក្ដី” (មិន​ដឹង​ពី​ពុទ្ធ​សករាជ​ប៉ុន្មាន) ។ លោក​គ្រូ​ចៅ​អធិការ​វត្ត​នោះ​មាន​ឈ្មោះ​ពុំ​ប្រាកដ ... Read More »

ត្រៀមបង្កើតរោងចក្រកែច្នៃដំណាំដើមប្រទាលសូត្រដើម្បីផលិតជាខ្សែពួរ ក្រណាត់ ឬបាវ សម្រាប់ប្រើប្រាស់ក្នុងស្រុកនិងធ្វើការនាំចេញ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ បើតាមការបញ្ជាក់ពី ផេកផ្លូវការក្រសួងព័ត៌មាន បានអោយដឹងថា៖ ខេត្តព្រះវិហារត្រៀមបង្កើតរោងចក្រកែច្នៃដំណាំដើមប្រទាលសូត្រដើម្បីផលិតជាខ្សែពួរ ក្រណាត់ ឬបាវ ធន់នឹងទឹកប្រៃ ស្វិតជាប់បានល្អសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងធ្វើការនាំចេញ ដែលជួយបំពេញតម្រូវការទីផ្សារ។ នេះជាការស្រូបយកកម្លាំងពលកម្មក្នុងស្រុក អោយប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការងារធ្វើ កាត់បន្ថយបាននូវភាពក្រីក្រ តាមគោលនយោបាលរបស់រាជរដ្ឋាភិបាល។ ជុំវិញករណីនេះ ... Read More »

ចំនួនអ្នកស្លាប់នៅអាមេរិកឡើងដល់ ជាង១សែននាក់ហើយ

អាមេរិក៖គិតមកដល់ព្រឹកថ្ងៃទី២៧ខែឧសភា ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិកបានកើនឡើងដល់ទៅ១០០ .៥៧៩នាក់ហើយ។ ចំណែកអ្នកឆ្លងវិញក៏បានកើនឡើងដល់ទៅជាង១,៧លាននាក់ផងដែរ។ អាមេរិកមានអ្នកស្លាប់ដំបូងគេបង្អស់ដោយកូវីដ-១៩គឺនៅដើមខែមីនាឆ្នាំ២០២០ ហើយបើគិតមកដល់ថ្ងៃទី៣១ ខែមីនា អាមេរិកមានអ្នកស្លាប់តែ៣៨០៧នាក់ប៉ុណ្ណោះ។ ចាប់ពីខែមេសាមកដល់ថ្ងៃទី២៧ ខែឧសភា(ជិត២ខែ)អាមេរិកមានអ្នកស្លាប់ដល់ទៅជិត១សែននាក់ ។ កាលពីថ្ងៃទី៧ ខែមេសា អាមេរិកមានអ្នកស្លាប់កើនឡើងដល់១ម៉ឺននាក់ ... Read More »

មេម៉ាយសប្បាយចិត្ត សុខ សោម៉ាវត្តី ចង់ចូលរោងការឆ្នាំក្រោយ

    ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំហើយដែលអ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តីភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយតារាបាល់ទាត់ លី វ៉ាហេទ។ ថ្ងៃខួបកំណើតសង្សារបណ្តូលចិត្តតារាស្រីរូបនេះបានបង្ហើបពីគម្រោងសុំដូរឈ្មោះលែងចង់ប្រើពាក្យថាសង្សារហើយ ដែលគេដឹងថានាងមានគម្រោងចូលរោងការតែម្តង។ ​ថ្ងៃខួបកំណើតសង្សារបណ្តូលចិត្ត សុខ សោម៉ាវត្តី បានបង្ហាញរូបថតកៀកកើយ សារជូនពរ ... Read More »

អ្នកកីឡាកាសល្បីល្បាញ Rey Mysterio ​ប្រកាស​ចូល​និវត្តន៍​ ​

អ្នកលេងកីឡាកាសមាឌតូចល្បីឈ្មោះ Rey Mysterio ​ ​បាន​ប្រកាស​ចូល​និវត្តន៍​ហើយ ​ដោយ​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក​គឺ​យប់ថ្ងៃទី១ ខែមិថុនា សប្តាហ៍ក្រោយនេះ។ កីឡាករ Rey Mysterio ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​កាស នៅ​ឆ្នាំ​១៩៨៩ ​ពោល​គឺ​តាំង​ពី​រូបគេ​នៅ​វ័យ​១៤​ឆ្នាំមក​ម្ល៉េះ។ ​ឈ្មោះ​ដើម​របស់​គេ​គឺ ... Read More »

ប្រធាន IOC ថា គ្មានការពន្យារពេលកីឡាអូឡាំពិកហួសពីឆ្នាំ២០២១ឡើយ

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិក (IOC) បានយល់ស្របថា ឆ្នាំ២០២១ គឺជាជម្រើសចុងក្រោយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបានពន្យារពេល។ លោកអះអាងថា ការពន្យារពេលមិនអាចបន្តជារៀងរហូត ... Read More »

Man Utd ដាក់គោលដៅទិញ Dembele និង Werner ខណៈការខ្ចីជើង Ighalo ត្រូវបញ្ចប់

អង់គ្លេស៖ ក្រោយពីកិច្ចសន្យាខ្ចីជើង Ighalo ត្រូវបានបញ្ចប់លោក Ole Gunnar Solskjaer បានបង្វែរចំណាប់អារម្មណ៍ទៅលើកីឡាករ២រូបគឺខ្សែប្រយុទ្ធ Moussa Dembele វ័យ២៣ឆ្នាំរបស់ក្លិបបារាំង Lyon និងខ្សែប្រយុទ្ធឆ្នើមវ័យ២៤ឆ្នាំ Timo Werner មកពីក្លិបអាល្លឺម៉ង់ RB ... Read More »

អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅចែកអំណោយដល់ប្រជាពលរដ្ឋ៣៥ គ្រួសារនៅសង្កាត់ក្បាលកោះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌបានដឹកនាំប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចុះជួបសំណេះសំណាល សាកសួរ សុខទុក្ខ និងនាំយកអំណោយឧបត្តម្ភជូនដល់ប្រជាពលរដ្ឋ ចំនួន ... Read More »

សម្តេចក្រឡាហោម ស ខេង ស្នើដល់សមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែនខិតខំទប់ស្កាត់ឱ្យបាននៅការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានស្នើដល់បណ្តាខេត្តមួយចំនួនដែលជាប់ព្រំដែនត្រូវធ្វើយ៉ាងណាខិតខំទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃពុធ ទី២៧ ... Read More »

ផឹកស្រាជំនួសបាយរហូតដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក

ខេត្តពោធិ៍សាត់៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងអូរ សង្ស័យអាចបណ្ដាលមកពីហត់ហេវព្រោះអត់អាហារ ខណៈដែលគេដឹងថាបុរសរូបនេះគាត់ចូលចិត្តយកស្រាជាគ្នា មិនសូវគិតគូររឿងបាយទឹកនោះទេ។ ហេតុការណ៍ប្រទះឃើញមនុស្សស្លាប់នៅក្នុងអូរខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបនិងឃាត់ខ្លួន ក្រុមមុខសញ្ញាប្លន់ម៉ូតូ បាន៣នាក់នឹងម៉ូតូ៥គ្រឿង

ភ្នំពេញ ៖ កម្លាំងជំនាញអធិការនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍កាកាបទី២​ និងកាកាបទី១​  បានបេីកប្រតិបត្តិការឆ្មក់បង្ក្រាបឃាត់ខ្លួន ជនសង្ស័យជាមុខសញ្ញាឆក់និងប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញបានចំនួន៣នាក់និងម៉ូតូចំនួន៥គ្រឿង​យកទៅសួរនាំខណះប្លន់ម៉ូតូពីជនរងគ្រោះបានសម្រេច។  ករណីឃាត់ខ្លួនក្រុមចោរប្លន់ម៉ូតូខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ សម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជា បំណងវិលត្រឡប់ចូលមកកម្ពុជាវិញ​

ភ្នំពេញ៖ នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២០​ នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។ វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។ សម្តេចមានប្រសាសន៍ថា៖ ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវអោយចូលពិនិត្យសុខភាព​ ... Read More »

ជិះម៉ូតូលឿនគេចរថយន្តផុតជ្រុលទៅបុករ៉ឺម៉កម៉ូតូ បណ្តាលឲ្យរបួសខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ខណះជិះម៉ូតូលឿនមិនប្រយ័ត្នគេចពីរថយន្តមួយគ្រឿងក៏ជ្រុលទៅបុកនិងរ៉ឺម៉កកង់បីពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងាជេីង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូសណ្តោងរ៉ឺម៉កកង់បីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1HB-2907 បើកបរដោយបុរសម្នាក់និងកូនស្រីរបស់ខ្លួនបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងបានឆ្លងផ្លូវរួចអ្នកបើកកង់បីបានបន្ថយល្បឿនដើម្បីគេចរថយន្តខាងលើ ... Read More »

ជាអ្នកស្រែចម្ការ​ ទៅឃ្វាលគោ​ រន្ទះ​បាញ់​ចំ​ស្លាប់

ខេត្ត​កំពង់ធំ ៖ ពិតជាអកុសលណាស់ដែលបុរស​ម្នាក់​ត្រូវរន្ទះបាញ់ស្លាប់ ខណៈ​កំពុង​ឃ្វាលគោ​នៅ​វាលស្រែ​គ្រាដែលមេឃមានភ្លៀងធ្លាក់ ។ ​គ្រោះអកុសលដោយរន្ទះបាញ់នេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃអង្គារ ៥​កើត ខែជេស្ឋ ឆ្នាំជូត​ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០​ ... Read More »

លោកឃួង ស្រេង ជំរុញឲ្យអង្គភាពជំនាញ ត្រូវរៀបចំគន្លងខ្សែកាប្លិ៍ក្រោមដី ធានាគុណភាព​ សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់

ភ្នំពេញ៖ លោកឃួង ស្រេង បានជំរុញឲ្យអង្គភាពជំនាញ ត្រូវរៀបចំគន្លងខ្សែកាប្លិ៍ក្រោមដី ត្រូវធានាគុណភាព សុខ សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នោះ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំស្ដីពី ... Read More »

Update៖ កម្មករ១៦នាក់របួសធ្ងន់ស្រាល​ បង្កដោយរថយន្តដឹកជ្រូកបេីកលឿនជ្រុលបុករថយន្តដឹកកម្មករពីក្រោយ

ភ្នំពេញ​៖​ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ខណៈដែលពួកគេបានរួមដំណេីរក្នុងរថយន្តកូរេដឹកកម្មករ​ត្រូវបានរថយន្តដឹកជ្រូកមួយគ្រឿងជ្រុលបុកពីក្រោយពេញទំហឹងហេីយរុញទៅបុករថយន្តហាយឡិនឌ័របន្ថែមនៅចំណុចផ្លូវ​លេខ២១៧​ កែងនឹងផ្លូវ​ ក្រវាត់ក្រុង​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ និងបង្កឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង​ ៦នឹង៣០នាទី​ ព្រឹកថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ។ ​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ថា ... Read More »

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង ដែលមានផ្ទៃដីទំហំ ១៩ ហិចតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៥ ឧសភា ២០២០ ... Read More »