ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនបុរស២នាក់ករណីលួចស្លាកលេខរថយន្ត

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចស្លាកលេខរថយន្ត កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១ រំលងអធ្រាត្រ នៅចំណុចមុខបន្ទប់ជួល ... Read More »

ពលរដ្ឋនៅឃុំសែបនិងឃុំពានីប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់នៅក្នុងស្រែ

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់ ដែលសល់ពីសម័យសង្រ្គាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងស្រែកាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិសាស្រ្តឃុំពានី និង ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌដែលពលរដ្ឋប្រទះឃើញនេះ ជាប្រភេទគ្រាប់១០៥មិលី្លម៉ែត្រចំនួន១គ្រាប់ ... Read More »

កីឡាករក្លិប Dynamo Dresden ធ្វើតេស្តវិជ្ជមានមេរោគcovid-19ចំនួន២នាក់បន្ថែមទៀត

អាល្លឺម៉ង់៖ក្លិបនៅលីកទី២របស់អាល្លឺម៉ង់ Dynamo Dresden បានត្រលប់មកប្រកួតឡើងវិញ ប៉ុន្តែស្រាប់តែមានកីឡាករចំនួន ២នាក់ បន្ថែមទៀតបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី២២ ឧសភានេះ។ ក្លិបនៅលីកទីពីរ Bundesliga 2 បានដាក់ក្រុម ... Read More »

ដោយសារជំងឺ COVID-19 ធ្វើឲ្យក្លិប Man United ខាតបង់អស់២៨លានផោន

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសថា ជំងឺកូវីដ១៩បានរាលដាលពេញពិភពលោកបានធ្វើឱ្យពួកគេចំណាយប្រាក់រហូតដល់២៨លានផោន ហើយរំពឹងថាតួលេខចុងក្រោយនឹងខ្ពស់ជាងនេះទៀត។ Manchester United បានបង្ហាញលទ្ធផលនេះកាលពីថ្ងៃព្រហស្បត៍សម្រាប់ត្រីមាសទី៣របស់ពួកគេត្រឹមថ្ងៃទី៣១ ខែមីនាកន្លងទៅ។ ប្រធានផ្នែកហិរញ្ញវត្ថុលោក Cliff Baty បាននិយាយថា ពួកគេគ្រោងនឹងប្រគល់ប្រាក់ចំនួន ... Read More »

កីឡាករ៨នាក់របស់ក្លិប Santos Laguna ធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩

មុិចសុីកូ៖ កីឡាករចំនួន៨នាក់របស់ក្លិប Santos Laguna ដែលលេងនៅលីកកំពូលម៉ិចស៊ីកូ (Liga MX) ត្រូវបានធ្វើតេស្តរកឃើញវីរុសកូវីដ១៩។ នេះបើយោងតាមការប្រកាសរបស់លីកកំពូលម៉ិចស៊ីកូ ដែលគេហទំព័រ​ Goal.com បានចុះផ្សាយកាលពីម្សិលមិញ។ តាមពិតទៅករណីធ្វើតេស្តរកឃើញជំងឺកូវីដ១៩នេះគឺត្រូវបានដឹងតាំងតែពីថ្ងៃទី២០មកម្ល៉េះ ប៉ុន្តែត្រូវបានលីកកំពូលម៉ិចស៊ីកូបានបញ្ជាក់ពីព័ត៌មាននេះនៅថ្ងៃព្រហស្បត៍ថា ករណីឆ្លងវីរុសកូវីដ១៩ដល់កីឡាករទាំង៨នាក់គឺមានពិតមែន ស្របពេលដែលការឆ្លងនៅទូទាំងប្រទេសបានកើនឡើង។ ... Read More »

Roberto Martinez បន្តកិច្ចសន្យាជាគ្រូជម្រើសជាតិប៊ែលហ្ស៊ិករហូតចប់World Cup 2022

 គ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិកលោក Roberto Martinez មានប្រសាសន៍ថា គាត់មានសេចក្តីរីករាយដែលបានបន្តតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិករហូតដល់ក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ ។ បុរសជនជាតិអេស្ប៉ាញវ័យ៤៦ឆ្នាំរូបនេះបានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនៅឆ្នាំ២០១៦ ហើយកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់នឹងត្រូវបញ្ចប់នៅរដូវក្តៅនេះបន្ទាប់ពីព្រឹត្តិការណ៍យូរ៉ូ២០២០ចប់ ។ ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ឬយូរ៉ូត្រូវបានផ្លាស់ប្តូរទៅឆ្នាំ២០២១ ។ ... Read More »

ទុកពេលឲ្យផលិតកម្ម និងម្ចាស់ YouTubeលប់ការរំលោភស្នាដៃរបស់ កវី គង្គ ប៊ុនឈឿន

ភ្នំពេញ៖ ក្រោយទិញសិទ្ធិផ្តាច់មុខលើការផលិតស្នាដៃ កវី គង្គ ប៊ុនឈឿន នោះផលិតកម្ម Galaxy Navatra បានបញ្ចេញសេចក្តីជូនដំណឹងដោយទុកពេលឲ្យបណ្តាផលិតកម្ម និងម្ចាស់គ្រប់គ្រងគណនីយYouTubeនិងប្រព័ន្ធ Digital ផ្សេងៗ ឲ្យលុបចេញជាបន្ទាន់ មុនពេលផលិតកម្មចាត់វិធានការតាមផ្លូវច្បាប់។ ​ការប្រកាសនេះដែរត្រូវបានធ្វើឡើងក្រោយពីផលិតកម្មខាងលើបានសម្រេចចិត្តក្នុងការទិញសិទ្ធិផ្ដាច់មុខស្នាដៃ ... Read More »

លោក ណូយ វ៉ាន់ណេត បដិសេធធា្លក់ខ្លួនជាកម្មករសំណង់

    ភ្នំពេញ៖ តារាចម្រៀង ណូយ វ៉ាន់ណេត បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង​ក្រោយពីអ្នកលេងបណ្តាញសង្គមបានយករូបថតលោកចែករំលែកថាបានធ្លាក់ខ្លួនក្លាយជាកម្មករសំណង់។ តារាចម្រៀងប្រុសល្បីឈ្មោះរាប់ទសវត្សរ៍មកហើយនេះបាន​ចេញមុខបដិសេធ​ថាលោកមិនបានធ្លាក់ខ្លួនដូចការលើកឡើងទេ ហើយលោកកំពុងរស់នៅយ៉ាងមានក្តីសុខជា​មួយគ្រួសារថែមទៀតផង។ រូបភាព២សន្លឹក​ដែល​បង្ហាញដោយ​ទំព័រហ្វេសប៊ុកមួយបានបង្ហាញពីសកម្មភាព​របស់​កំពូលតារាចម្រៀងលោក ណូយ វ៉ាន់ណេត ​បាន​ធ្លាក់ខ្លួន​ធ្វើសំណង់​គួរឲ្យអាសូរ​ និងស្រណោះ​នោះបានមហាជនមានការភ្ញាក់ផ្អើលនិងហួសចិត្ត។ ទោះជាយ៉ាងណាតាមការបញ្ជាក់របស់​តារាចម្រៀងរូបនេះបានលើកឡើងថារូបថតនោះគឺពិតជារូបលោក ... Read More »

ដាក់កម្លាំងត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរម៉ូតូនិងរថយន្តឃាត់បុរស៤នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ ៖ កម្លាំងចម្រុះបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យលើអ្នកបើកបរម៉ូតូនិងយានយន្តដែលល្មើសច្បាប់មានគ្រឿងស្រវឹងក្នុងខ្លួន ដោយក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យ៤នាក់ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ ដកហូតថ្នាំញៀន៥កញ្ចប់ ។ ការចុះត្រួតពិនិត្យនេះធ្វើឡើង នៅម៉ោង១១:៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ... Read More »

ប្រភេទហ្គេម Jumpy Jumpy និង Lyto Different Color មួយរយៈនេះវាយលុកនូវពាក្យអសីលធម៍ លើអ្នកដទៃដោយមិនដឹងខ្លួន

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលសំណួរជាច្រើនកាលពីយប់ម៉ិញនេះទាក់ទងនឹងហ្គេមមួយចំនួនដែលមានឈ្មោះ Jumpy Jumpy និង Lyto Different Color ដែលជាប្រភេទហ្គេមលេងកំសាន្តជាយូរមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ មានបងប្អូនអ្នកប្រើប្រាស់បានយកហ្គេមនេះមកបន្ថែមពាក្យអសីលធម៌លើចំណងជើងអត្ថបទដូចជា “ជំពាក់លុយគេឱ្យចេះសងផង…” ជាដើម។ ការបន្ថែមពាក្យពេចន៍នេះធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថា ... Read More »

បុរសម្នាក់បើកម៉ូតូពេលយប់ទៅបុកគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់នៅផ្លូវលេខ៥៣

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារជិះម៉ូតូពេលយប់ទៅបុកគោយន្តកន្ត្រៃសណ្តោងរុឺម៉ក ដែលឈប់ចតនៅក្បែរចិញ្ចើមផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ៥៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៦៧ -៦៨ ក្នុងភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ... Read More »

ថៃបញ្ជូនពលករខ្មែរជាង១០០នាក់ឆ្លងដែនខុសច្បាប់មកកម្ពុជាវិញ

ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានបឋមបានឲ្យដឹងថានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះពលករខ្មែរចំនួនជាង១០០នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ បានបញ្ជូនមកកម្ពុជាវិញ ក្រោយបងប្អូនទាំងនោះលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ខណៈប្រទេសកម្ពុជា-ថៃ កំពុងរឹតបន្ដឹងតាមច្រកព្រំដែននោះ។ លោកអនុសេនីយ៍ឯក កែវ ឌឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវចាប់បញ្ជូនមកវិញជាង១០០នាក់នេះ ... Read More »

កំពុងឈរសុខៗស្រាប់តែក្មេងស្ទាវមួយក្រុមមកវាយសន្លប់ស្តូកស្តឹង

ភ្នំពេញ​៖​ យុវជនម្នាក់បានរងរបួសសន្លប់ស្តូកស្តឹងខណះកំពុងឈរលេងស្រាប់តែមានក្រុមក្មេងស្ទាវ៤ទៅ៥ម៉ូតូមកវាយដោយមិនដឹងមូលហេតុហេីយគេចខ្លួនបាត់អស់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៤០នាទីយប់​ ថ្ងៃទី២១ខែ​ ឧសភា​ ឆ្នាំ​២០២០​ នៅចំណុចខាងកេីតផ្សារនាគមាស​ ស្ថិតក្នុងសង្កាត់ផ្សារដេីមគ​ ខណ្ឌទួលគោក​  ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ៖​ មុនពេលកេីតហេតុគេឃេីញជនរងគ្រោះឈរលេងនៅចំណុចកេីតហេតុភ្លាមនោះស្រាប់តែមានជនសង្ស័យមានគ្នាប្រហែល១០នាក់ជិះម៉ូតូ៤ទៅ៥គ្រឿងមកព្រួតវាយជនរងគ្រោះដោយមិនដឹងមូលហេតុបណ្តាលឱ្យរងរបួសសន្លប់ស្តូកស្តឹងហេីយគេចខ្លួនបាត់អស់។  ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕ដោយ​ សុខាសែនជ័យ​ Read More »

សិង្ហបុរីចាប់ផ្តើមដំណើរការហោះហើរឡើងវិញនៅដើមខែមិថុនា តែត្រូវគោរពតាមច្បាប់សុវត្ថិភាព

រដ្ឋាភិបាលសិង្ហបុរីបាន អនុញ្ញាតិឲ្យដំណើរការហោះហើរ ប្តូរជើងយន្តហោះដូចដើមនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ចាប់ពីថ្ងៃទី២ខែមិថុនា ក្រោយ រដ្ឋាភិបាលត្រៀមលក្ខណៈបន្ធូរបន្ថយការរឹតត្បិត COVID-19 និងបើកព្រំដែនជាបណ្ដើរៗឡើងវិញ។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិល របស់សិង្ហបុរី (CAAS) កាលពីថ្ងៃទី២០ ខែឧសភា បានបញ្ជាក់ថា ... Read More »

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ១នាក់នៅថ្ងៃទី២១ ខែឧសភា នេះ

ភ្នំពេញ៖ បើតាមក្រសួងសុខាភិបាល បានអោយដឹងថា៖ នៅល្ងាចម៉ោង១៨និង០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លទ្ធផលតេស្តសំណាក អ្នកដំណើរ ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវី១៩ ចំនួន១នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ ... Read More »

អុីរ៉ង់ នឹងគាំទ្រអស់ពីសមត្ថភាពដល់ប្រទេសណាធ្វើសង្គ្រាមវាយប្រហារអុីស្រាអែល

មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ បានលើកឡើងថា អុីរ៉ង់នឹងគាំទ្រដល់ប្រទេសណាវាយប្រហារកម្ទេចអុីស្រាអែល បញ្ចប់របបឈ្លានពាន និង ជនល្មើសដូចជានាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ។ សារព័ត៌មាន Sputnik របស់រុស្ស៊ី នៅថ្ងៃទី២១ខែឧសភា បានដកស្រង់សំដី មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក Ayatollah Ali ... Read More »

ធុំក្លិនស្អុយទេីបដឹងថា​មនុស្សស្លាប់នៅក្នុងផ្ទះ

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ៥៧ឆ្នាំម្នាក់​ រស់​នៅភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដេកស្លាប់ក្នុងផ្ទះ​ អាជ្ញាធរ​ដឹងនៅពេលសពមានធុំក្លិនស្អុយ​ ហេីយជំនាញពេទ្យអះអាងថា​ ដាច់សរ​សៃខួរក្បាលស្លាប់ ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។ ​ប្រភព​ព័ត៌មាន​អោយដឹងថា​ ករណីនេះ​ សមត្ថកិច្ច​ដឹងបុរសខាងលេីនេះស្លាប់នៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី២១ ... Read More »

កាណាដាប្រកាសបន្តគាំទ្រ WHO បើទោះបីអាមេរិកបានព្រមានដកចេញពីអង្គការនេះក្តី

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា កាណាដានឹងបន្តគាំទ្រដល់អង្គការសុខភាពពិភពលោក WHO បើទោះបីប្រធានាធិបតីអាមេរិក ចេញឱសានុវាទព្រមានដកអាមេរិកចេញពីអង្គការនេះហើយផ្តាច់ជំនួយទាំងអស់។ នៅក្នុងសន្និសីទកាសែត នាពេលកន្លងមក នាយករដ្ឋមន្ត្រីកាណាដា បានបញ្ជាក់ថា អង្គការ ពហុភាគី ... Read More »

ថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៣នាក់ ខណៈកម្ពុជារកពុំឃើញអ្នកឆ្លងថ្មីទេ

ភ្នំពេញ៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២១ ខែឧសភា​ឆ្នាំ២០២០ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃបានបញ្ជាក់អោយដឹងថា៖ ថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់ ខណៈកម្ពុជារកពុំឃើញអ្នកឆ្លង។ តាមតួលេខ នៅប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ ,អ្នកឆ្លងសរុបទាំងអស់ ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ទឹងត្រែងអំពាវនាវសប្បុរសជនចូលរួមជាសម្ភារនិងធនធានដើម្បីបុព្វហេតុមនុស្សធម៌

ខេត្តស្ទឹងត្រែង៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវដល់សប្បុរសជនទាំងអស់ចួលរួមជាសម្ភារនិងធនធានដើម្បីបុព្វហេតុមនុស្សធម៌សម្រាប់ជួយដល់ប្រជាជនជនរងគ្រោះ ងាយគ្រោះថ្នាក់ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា គ្រួសារទីទាល់ក្រ អ្នកផ្ទុកមេរោគអេដស៍ និងមានជំងឺតម្កាត់ផ្សេងៗ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំប្រមូលមូលនិធិសម្រាប់ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ពិភពលោក៨ ឧសភា នៅព្រឹកថ្ងៃទី២១ ... Read More »

លួចដុតផ្ទះកំពុងសាងសង់ អាចជាករណីសម្អប់ពីអ្នកភូមិផងរបងជាមួយ

ខេត្តពោធិ៍សាត់៖ មន្ត្រីជំនាញផ្នែកសណ្ដាប់ធ្នាប់ និងគ្រោះអគ្គិភ័យព្រមទាំងកងកម្លាំងប្រដាប់អាវុធបានប្រាប់អ្នកកាសែត នាល្ងាចថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា  ឆ្នាំ២០២០ តាមទូរស័ព្ទថា មានករណីអគ្គិភ័យឆាបឆេះលំនៅឋានកំពុងសាងសង់ ... Read More »

ព្យុះAmphan វាយប្រហារឥណ្ឌា បំផ្លាញទ្រព្យសម្បតិ្ត និងអាយុជីវិតជាច្រើន

ទីក្រុងនៅភាគខាងកើតប្រទេសឥណ្ឌាបានរងការបំផ្លាញយ៉ាងខ្លាំងពីព្យុះ Amphan បំផ្លាញទ្រព្យសម្បត្តិជាច្រើន ហើយបានសម្លាប់មនុស្ស២២នាក់ នៅក្នុងប្រទេសឥណ្ឌានិងបង់ក្លាដែស។ ព្យុះ Amphan ចូលមកដីគោកឥណ្ឌាកាលពីថ្ងៃទី២០ខែឧសភា ដោយមានកម្លាំងខ្យល់ខ្លាំងធ្វើឲ្យដើមឈើជាច្រើនដួលរលំនៅតាមតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា។ នៅពេលនេះ ខ្យល់ព្យុះបានថយចុះបន្តិច ហើយឆ្ពោះទៅកាន់ភាគខាងជើងទីក្រុង Bhutan។ ដើមឈើតូចធំត្រូវខ្យល់បោកឱ្យរលំ ព្រមទាំងបង្គោលភ្លើងផងដែរ។ ... Read More »

មនុស្ស១៥នាក់បានឆ្លងមេរោគកូវីដ១៩ ខណៈដែលនាំគ្នាទៅគាស់យកសាកសពអ្នកស្លាប់ដោយសារកូវីដ១៩ យកមកធ្វើបុណ្យតាមបែបសាសនា

ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  Asiaone បាននិយាយថា​ យ៉ាងហោចណាស់មានមនុស្ស ១៥នាក់ បានឆ្លងជំងឺកូវីដ១៩នៅក្នុងតំបន់ Sidoarjo ភាគខាងលិចកោះចាវ៉ា នៃប្រទេសឥណ្ឌូនេស៊ី ។បន្ទាប់ពីពួកគេទាំងនោះគឺសុទ្ធតែសាច់ញាតិ និងអ្នកជិតខាងរបស់សាកសពបាននាំគ្នាទៅគាស់យកសាកសពមនុស្សម្នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ យកមករៀបចំធ្វើពិធីមួយចំនួនតាមទម្លាប់ជំនឿសាសនារបស់ពួកគេ ។ ... Read More »

នៅដើមឆ្នាំក្រោយនៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងមិនមានសំណង់ទៀតទេ

ខេត្តសៀមរាប ៖ លោកយិន ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា សំណង់ និងតូបលក់ដូរទាំងអស់ដែលមាននៅមុខបរិវេណ ប្រាសាទអង្គរវត្តនាពេលនេះ នឹងត្រូវរុះរើចេញទាំងអស់នៅត្រឹមចុងឆ្នាំ២០២០ ដោយក្នុងនោះ ... Read More »

ឆ្លងចរន្តអគ្គិសនីផ្ទះប្រជាពលរដ្ឋ១ខ្នងឆេះខូចខាតទាំងស្រុងនិង២ខ្នងទៀតរងការប៉ះពាល់បន្តិចបន្តួច

កណ្ដាល៖ផ្ទះប្រជាពលរដ្ឋ១ខ្នងឆេះខូចខាតទាំងស្រុង និង២ខ្នងដែលនៅជាប់គ្នាទៀតទទួលការខូចខាតបន្តិចបន្តួច ដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២០ ម៉ោង៨និង៣០នាទីព្រឹក នៅភូមិអរិយក្សត្រ.​ ឃុំអរិយក្សត្រ.​ ស្រុកល្វាឯម.​ ខេត្តកណ្ដាល។ មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ផ្ទះដែលដែលត្រូវឆេះមានទំហ៊ំទទឹង៧ម៉ែត្រ បណ្តោយ១៨ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តា​ ... Read More »

ស្រ្តីអ្នកទោសពន្ធនាគារភ្នំស្វាយម្នាក់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត

ខេត្តរតនគិរី៖ ស្រ្តីជាអ្នកទោសម្នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារភ្នំស្វាយបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តខណៈដែលអ្នកទោសរូបនេះឈឺរុាំរ៉ៃជាយូរមកហើយគឺមានជំងឺលើសឈាមនិងទឹកនោមផ្អែម។ ហេតុការណ៍ស្រ្តីអ្នកទោសស្លាប់នោះបានកើតឡើងកាលពីវេលាម៉ោង៥:១៥នាទីល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០។  ប្រភពបានឱ្យដឹងថា ស្រ្តីអ្នកទោសដែលស្លាប់នោះឈ្មោះបុិន ឈាង អាយុ៥៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកាឡែង ឃុំកែងសាន់ ស្រុកលំផាត់ ខេត្តរតនគិរី។ ប្រភពបន្តថា ស្រ្តីរូបនោះជាប់ចោទពីបទចូលទៅកាន់កាប់រានអាស្រ័យផលនៅលើដីដែនជម្រកសត្វព្រៃលំផាត់ហើយត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤:២០នាទីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ។ ប្រភពពីលោក ឧត្តមសេនីយ៍ទោ ... Read More »

សម្តេចប្រធានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរសង្កាត់បឹងធំ ខណ្ឌកំបូល

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៨និង៣០នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរ សង្កាត់បឹងធំ ខណ្ឌកំបូល ... Read More »

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់របួសធ្ងន់ដោយសារកំពប់ទឹកក្តៅស្រោចរលាកភ្លៅ

  ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីម្នាក់ពេលម្តាយមិននៅផ្ទះក៏ដាំទឹកក្តៅទុកឲ្យពេលទឹកកំពុងពុះស្រាប់តែនាងលើកចេញពីចង្ក្រានរបូតដៃកំពប់ស្រោចលើភ្លៅបណ្តាលឲ្យរបួសភ្លៅទាំងសងខាងកាលពីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។    អាជ្ញាធរភូមិបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ឡូយ គន្ធា ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះធ្វើរដ្ឋបាលនៅតំបន់ផ្ទះជួលនិងតំបន់ស្មុគស្មាញ

    ភ្នំពេញ៖ ក្នុងគោលដៅអនុវត្តគោលនយោបាយ « ភូមិ_សង្កាត់ មានសុវត្ថិភាព » ឱ្យមានប្រសិទ្ធភាព  គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់ចេញនូវផែនការចុះធ្វើរដ្ឋបាលជាប្រចាំនៅតាមតំបន់ផ្ទះជួលនិងតំបន់ស្មុគស្មាញដើម្បីគ្រប់គ្រងសមាសភាពអ្នកចំណាកស្រុក ចំណូលថ្មី និងមុខសញ្ញាជនសង្ស័យពាក់ព័ន្ធករណីប្រព្រិឹត្តបទល្មើសផ្សេងៗចូលមកសម្ងំលាក់ខ្លួននៅតាមបន្ទប់ផ្ទះជួលនិងតំបន់ស្មុគស្មាញ ។      ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ... Read More »

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំតាមប្រព័ន្ធអ៉ីនធើណេត​ ដើម្បីពិភាក្សាអំពីស្ថានភាពរបស់ប្រទេសលីប៊ី

អន្តរជាតិ៖ ដើម្បីពិភាក្សាអំពីប្រទេសលីប៊ី និងសកម្មភាពរបស់បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) ខណៈដែលមានការរាតត្បាតពីជំងឺកូវីដ–១៩ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធអ៉ីនធើណេត​ កាលពីពេលថ្មីៗនេះ ។ ក្នុងកិច្ចប្រជុំនោះដែរ លោក Dang Dinh Quy ឯកអគ្គរដ្ឋទូតវៀតណាមតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការ​សហប្រជាជាតិបានថ្លែងមតិអំពាវនាវឱ្យ ... Read More »