ព័ត៌មានទាន់ហេតុការណ៍៖
'

ម៉ូតូបុកគ្នាពេញមួយទំហឹងបណ្ដាលឲ្យអ្នកបើកបរស្លាប់ទាំង២នាក់

ខេត្តកណ្ដាល៖ បុរស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិឹងម៉ូតូបុកគ្នាពេញមួយទំហឹងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ និង ៥០នាទី ត្រង់ចំណុចខាងមុខផ្ទះសំណាក់មហាលាភ លើផ្លូវលេខ២០១ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់  ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ... Read More »

ឪពុករវល់បង់សំណាញ់ ភ្លេចមើលកូនមួយភ្លែតបណ្ដាលឲ្យកូននិងក្មួយលង់ទឹកស្លាប់គួរឲ្យសង្វេគ

ខេត្តកណ្ដាល៖ ក្មេងប្រុសស្រី២នាក់តាមឪពុកទៅបង់សំណាញ់នៅក្នុងត្រពាំងទឹកមួយកន្លែង ពេលឪពុករវល់តែបង់សំណាញ់ភ្លេចមើលកូនមួយភ្លែតសោះ បណ្ដាលឲ្យកូននិងក្មួយដែលមកជាមួយនោះធ្លាក់ចូលក្នុងត្រពាំងលង់ទឹកស្លាប់គួរឲ្យសង្វេគ ។ករណីនេះបានកើតឡើង នៅវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចត្រពាំងអង្គ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ... Read More »

បុរសម្នាក់បើកម៉ូតូជែងមិនប្រយ័ត្នប៉ះដួលចូលក្រោមរថយន្ដត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូបោះពួយជែងរថយន្ដមួយគ្រឿងនៅខាងមុខបណ្ដាលឲ្យប៉ះដៃចង្កូតដួល ត្រូវរថយន្ដមួយគ្រឿងទៀតដែលបើកច្រាសទិសគ្នាកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ២៣-២៤ ស្ថិតក្នុងភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។  មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ ... Read More »

គណ:កម្មការចម្រុះចុះពិនិត្យទីតាំងកាប់រុករានទន្រ្ទានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចចម្រុះបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះស្រាវជ្រាវ អនុវត្តតាមដីកាបង្គាប់ការ របស់រដ្ឋបាលខេត្តស្ទឹងត្រែងដើម្បីស្វែងរកឈ្មួញធំៗកាប់រុករានទន្រ្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់។ គណៈកម្មការចម្រុះ សហការគ្នា ជាមួយ កម្លាំងកងរាជអាវុធហត្ថ ជំនាញបរិស្ថាន នគរបាល យោធាស្រុក រដ្ឋបាលព្រៃឈើ ខាងមន្ទីររៀបចំនគរដែនដី អាជ្ញាធរស្រុក ដឹកនាំដោយ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ផ្លាស់ប្ដូរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានចំនួន ៣រូប

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យលេខ ៤៨០ អនក្រ គត.. ផ្លាស់ប្ដូរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានចំនួន០៣រូប ... Read More »

ក្លិបយក្សធំៗ៤ប្រជែងគ្នាចង់បានខ្សែប្រយុទ្ធ Adama Traore ពីក្លិប Wolves

ខ្សែប្រយុទ្ធសំបូរដោយសាច់ដុំកីឡាករ Adama Traoreកំពុងធ្វើឲ្យក្លិបធំៗមួយចំនួននៅអង់គ្លេស និងអាល្លឺម៉ង់ចង់បានដោយសារកីឡាកររបស់ក្លិប Wolves រូបនេះកំពុងឡើងជើង និងបច្ចេកទេសលេងល្អជាងកីឡាករក្នុងក្រុមរបស់ខ្លួន ។ ក្លិបដែលកំពុងសម្លឹងឃើញកីឡាករខាងលើនេះមានក្លិបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថា បានចូលរួមជាមួយក្លិបហង្សក្រហម Liverpool ផង ... Read More »

Hertha Berlin ប្រើពេលត្រឹម២៦នាទីបំបាក់ក្រុម Union Berlinរហូត៤គ្រាប់

អាល្លឺម៉ង់៖ ក្រុមម្ចាស់ផ្ទះ Hertha Berlin បានស៊ុតចំនួន៤គ្រាប់ក្នុងរយៈពេល២៦នាទីកន្លះបំបាក់ក្រុម ​ Union Berlin និងបានទទួលជ័យជម្នះក្នុងទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតក្របខ័ណ្ឌកំពូលអាល្លឺម៉ង់កាលពីថ្ងៃសុក្រ ។ ជំនួបលីកកំពូលអាល្លឺម៉ង់ Bundesliga សម្រាប់សប្តាហ៍ទី២បន្ទាប់ពីមានការប្រកួតឡើងវិញរដូវកាល២០១៩-២០២០នេះ ក្រុម Hertha ធ្វើបានល្អ ... Read More »

Formula 1 យល់ព្រមកាត់បន្ថយកញ្ចប់ថវិកាដោយសារវិបត្តិកូវីដ១៩

ក្រុមប្រណាំងរថយន្ត Formula1បានឯកភាពគ្នាលើការកាត់បន្ថយកញ្ចប់ថវិកាចំណាយដើម្បីជួយឲ្យកីឡាប្រណាំងរថយន្តមួយនេះ រួចផុតពីវិបត្តិកូវីដ១៩។ ក្រុមអ្នកបោះឆ្នោតបានយល់ព្រមទទួលយកផែនការដើម្បីកាត់បន្ថយកញ្ចប់ថវិកាដែលនឹងប្រើប្រាស់នៅឆ្នាំក្រោយចំនួន៣០លានដុល្លារទៅ ពោលគឺត្រូវប្រើប្រាស់ថវិកា១៤៥លានដុល្លារ ឲ្យមកត្រឹម១១៤លានដុល្លារ ។ ថវិកានេះនឹងត្រូវកាត់បន្ថយម្តងទៀតដល់១៤០ លានដុល្លារនៅឆ្នាំ២០២២ និង១៣៥ លានដុល្លារសម្រាប់រយៈពេល២០២៣-២០២៥ ។ នេះជាវិធានការមួយក្នុងចំណោមវិធានការជាបន្តបន្ទាប់ក្នុងការកាត់បន្ថយចំណាយ រួមទាំងប្រព័ន្ធស្រាវជ្រាវនិងអភិវឌ្ឍន៍កីឡាប្រណាំងរថយន្តផងដែរ។ កញ្ចប់ថវិកានេះនៅតែត្រូវការការយល់ព្រមជាផ្លូវការពីស្ថាប័ននីតិប្បញ្ញត្តិរបស់ ... Read More »

តំបន់ព្រៃ«ខ្នងផ្សា»សំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីន

ខេត្តកំពង់ស្ពឺ៖ បើសិនជាបងប្អូនជនរួមជាតិ បានទៅទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ ដែលមានឈ្មោះថា៖ « ខ្នងផ្សា » ពិតជាមិនជិនណាយ គយគន់ព្រៃភ្នំ សត្វព្រៃ ចម្លែកភ្នែក ដក់អារម្មណ៍ ស្រស់ស្រាយកាត់បន្ថយនូវភាពតានតឹង ស្រូបយកនូវខ្យល់បរិសុទ្ធ ប្រកបដោយផាសុខភាពបំផុត។ ... Read More »

Breaking News ៖ គ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរ១០៧នាក់នៅប៉ាគីស្ថាន មានពីរនាក់នៅរស់

«អាយុមិនទាន់អស់ ទោះបីជួបគ្រោះថ្នាក់ធ្លាក់យន្តហោះក៏មិនស្លាប់ដែរ» ។ ផ្ទុយទៅវិញបើដល់ពេលត្រូវស្លាប់ហើយ ដើរទាក់ជើងខ្លួនឯងដួលក៏ស្លាប់ដែរ ឬក៏ផឹកទឹក ហូបបាយអួលក៏ស្លាប់ដែរ ។ សេចក្តីស្លាប់របស់មនុស្សគឺមើលមិនឃើញឡើយ មិនដឹងពេលណា ដែលត្រូវស្លាប់នោះឡើយ។ ដូច្នេះហើយ មនុស្សគ្រប់រូបគួរតែ ធ្វើអំពើល្អ អំពើជាកុសល ... Read More »

រថយន្តកាកបាទក្រហមកម្ពុជាខេត្តរតន​គិរីក្រឡាប់រងរបួសធ្ងន់០៤នាក់

ខេត្តរតនគិរី​ ៖​ មន្ត្រីសាខាកាកបាទ​ក្រហមកម្ពុជា ៣នាក់ និងបុគ្គលិកមន្ទីរព័ត៌មាន ម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ក្រឡាប់រថយន្តខណៈដែលចេញពីទីរួមខេត្តយកអំណោយចែកជូនចាស់ជរានៅក្នុងស្រុកអណ្តូងមាសហើយស្ថិតក្នុងការសង្គ្រោះព្យាបាលនៅឡើយ។ ហេតុការណ៍ក្រឡាប់រថយន្តកាកបាទក្រហមនេះបានកើតឡើងនៅវេលាម៉ោង៧.៣០នាទី ព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០២០ស្ថិតនៅចំណុចភូមិ.ឃុំកិចុង ស្រុកបរកែវខេត្តរតនគិរី។ ក្រោយកើតហេតុភ្លាមៗជនរងគ្រោះទាំង៤នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពស្រុកបរកែវ រួចបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត។ នៅរសៀលថ្ងៃដ៏ដែលនោះ ... Read More »

លោក ខៀវ កាញារីទ្ធ៖ទទួលអំណោយ ម៉ាស៊ីនចំហ៊ុយឯកសារការងារ សម្លាប់មេរោគ កូវិដ-១៩ពីប្រទេសជប៉ុន

ភ្នំពេញ៖ ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩និងជំងឺផ្សេងៗ ក្រុមហ៊ុន TANICHU នៃប្រទេសជប៉ុន បាននាំយកអំណោយសប្បុរសធម៏ ម៉ាស៊ីនចំហ៊ុយឯកសារការងារ សម្លាប់មេរោគគ្រប់ប្រភេទមកផ្ដល់ជូន លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន សម្រាប់ទុកប្រើប្រាស់ និងធានាសុវត្ថិ ភាពចំពោះរាល់ឯកសារនានាដែលបាននិងកំពុងប្រតិបត្តិការងារនៅក្នុងក្រសួង។   ... Read More »

Update ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ១នាក់ទៀត នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រឡប់ពីអាមេរិក

ភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរដើរបានធ្វើត្រឡប់មកពី សហរដ្ឋអាមេរិកឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េនិងបានមកដល់កម្ពុជាតាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។ ក្រសួងសុខាភិបាលដោយបញ្ជាក់ថា៖ ស្ត្រីរូបនេះ គឺគាត់បានទៅសហរដ្ឋអាមេរិក តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈដោយមានការបិទជើងហោះហើរធ្វើដំណើរត្រឡប់វិញមិនបាន។ ... Read More »

បញ្ជូន​បុរសម្នាក់ទៅសាលាដំបូងខេត្ត ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់​

​ខេត្តបន្ទាយមានជ័យ​ ៖​​លោកស្រី​ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាជនសង្ស័យឈ្មោះផាត់ ភ័​ណ្ឌ​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និ​ងការពារអនីតិជនខេត្តរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយនៅរសៀលថ្ងៃទី២២ខែឧសភា នេះ ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ ។ ដោយឡែក​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុំ​ សុផល​ ស្នងការ​រង​ ... Read More »

ថ្ងៃនេះកម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីម្នាក់ទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអោយដឹងថា៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ទៀត ។ ជាសះស្បើយមានចំនួន១២២នាក់ , អ្នកកំពុងព្យាបាលចំនួន២នាក់ គឺមានស្រីម្នាក់ និងប្រុសម្នាក់ , ... Read More »

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផ្តាច់ខ្លួនដោយឡែក១៤ថ្ងៃ ក្រោយប៉ះពាល់ជាមួយអ្នកឆ្លងកូវីដ-១៩

ម៉ាឡេសុី៖ ប្រធានការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី ២២ខែឧសភា បានប្រកាសថា នាយករដ្ឋមន្ត្រី Muhyiddin Yassinបានផ្តាច់ខ្លួននៅដោយឡែករយៈពេល១៤ថ្ងៃ ក្រោយពេលដែលមន្ត្រីរបស់លោកចូលរួមកិច្ចប្រជុំជាមួយរូបលោកនាពេលកន្លងមករកឃើញឆ្លងកូវីដ-១៩ ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រី Muhyiddin Yassin ... Read More »

រុស្សុីបញ្ជូនផ្កាយរណបយោធាដោយជោគជ័យ

រុស្សុី៖នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ប្រទេសនេះបានបាញ់បង្ហោះផ្កាយរណបយោធាឡើងទៅកាន់ តារាវិថីផែនដីដោយជោគជ័យ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ផ្កាយរណបខាងលើប្រើប្រាស់រ៉ុក្កែត Soyuz-2.1b បញ្ជូនទៅកាន់លំហអាកាស។ បណ្តាញទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ីបានផ្សាយថា មីស៊ីលសម្រាប់រុញបានចាកចេញពីជើងទម្រនៅទីតាំងអវកាស Plesetsk ... Read More »

រថយន្តកុងតឺន័រក្រឡាប់លើផ្លូវជាតិលេខ៤ តែមិនមានមនុស្សរងគ្រោះធ្ងន់ទេ

ខេត្តព្រសីហនុ៖(ដំណឹងបឋម)  រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់ដោយខ្លួនឯងនៅលើកំណាត់ផ្លូវជាតិលេ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៩-១៤០ ស្ថិតក្នុងឃុំចម្ការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ វេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។ បើតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តបើកបរក្នុងទិសដៅ(ព្រះសីហនុ.ភ្នំពេញ) ហើយមូលហេតុក្រឡាប់គឺដោយសាររថយន្តបែកកង់មុខ និងថាមិនមានមនុស្សរងគ្រោះធ្ងន់ធ្ងរទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមាននគរបាល ... Read More »

បីថ្ងៃនគរបាលខេត្តកំពង់ឆ្នាំងឃាត់មនុស្សបាន២០នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ជួញដូរសារធាតុញៀននៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ មនុស្សចំនួន២០នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីរកឃើញថា មនុស្សមួយក្រុមនេះបានប្រើប្រាស់ជួញដូរសារធាតុញៀនខុសច្បាប់ នៅក្នុងភូមិសាស្រ្តនៃស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ។ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនឹងកម្លាំងនគរបាលអធិការដ្ឋានស្រុកសាមគ្គីមានជ័យ ... Read More »

ប្រមុខការពារជាតិសម្តែងក្តីរំភេីបចំពោះវត្តមានរបស់ក្រុមគ្រូពេទ្យឯកទេសចិន និងសម្ភារតេស្តរោគកូវីដ-១៩

ភ្នំពេញ៖ សម្តេចពិជ័យសេនា  ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារប្រទេសចិន ដែលចាត់បញ្ជូនក្រុមអ្នកឯកទេសវេជ្ជសាស្ត្រ និងសម្ភារតេស្តរោគកូវីដ-១៩ពិនិត្យដល់កងយោធពលខេមរភូមិន្ទនិងក្រុមគ្រួសារប្រមាណជាង ១ពាន់នាក់នាពេលកន្លងមកនេះ។ សម្រាប់កងទ័ពទាំងពីរបានបង្ហាញនូវការសាមគ្គី និងចាត់ទុកជាប្រវត្តិសាស្ត្រនិងមិត្តដែកថែប។                             សម្តេចពិជ័យសេនាទៀ បាញ់ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តបាត់ដំបងសហការជាមួយកម្លាំងនគរបាលស្រុកបាណន់ចុះឃាត់ខ្លួនបុរសម្នាក់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តបានសហការជាមួយកម្លាំងនគរបាលជំនាញស្រុកបាណន់ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២២ ខែ ... Read More »

BREAKING NEWS៖ អ្នកដំណើរ និងអាកាសយានិកសរុប១០៧នាក់ នៅលើយន្ដហោះប៉ាគីស្ថានមួយគ្រឿង បានធ្លាក់នៅជិតអាកាសយានដ្ឋាន Karachi

ប៉ាគីស្ថាន៖ យន្តហោះម៉ូដែល Airbus A320 របស់ប៉ាគីស្ថានមួយគ្រឿងបានដឹកអ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ១០៧នាក់ មកពីទីក្រុង Lahore បានធ្លាក់នៅជិតអាកាសយានដ្ឋាន Karachi ។នេះបើតាមទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលនិយាយថា យន្ដហោះក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិប៉ាគីស្ថាន (PIA) ដែលធ្វើដំណើរចេញពីទីក្រុង ... Read More »

រដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្ននៅខេត្តចំនួន០៣បន្ថែមទៀត

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានជូនដំណឹងមកថា រដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្ននៅខេត្តចំនួន០៣បន្ថែមទៀត ។ សេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។ ស្ថានឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ... Read More »

សារលិខិតជូនពររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ

ភ្នំពេញ៖ សារលិខិតជូនពររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ ៕ ... Read More »

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតរបស់សម្តេចគម្រប់ ៨៦ ឈានចូល ៨៧ឆ្នាំ

ភ្នំពេញ៖ សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតរបស់សម្តេចគម្រប់ ៨៦ ឈានចូល ៨៧ឆ្នាំ៕ ... Read More »

ជិះម៉ូតូឌុបម្តាយ​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​របួសទាំងពីរនាក់

ខេត្តត្បូងឃ្មុំ​ ៖​ ម្តាយ​និងកូនពីរនាក់​របួសធ្ងន់​និងស្រាល​ បន្ទាប់បេីកបរម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍​ជាមួយរថយន្តក្នុងទិសដៅ​បញ្ច្រាស់ទិស​ដែលករណីនេះ​ អ្នកបេីកបររថយន្តបានគេចបាត់ពីកន្លែង​កើតហេតុ​បន្សល់ទុកតែរថយន្តដល់​សមត្ថកិច្ច​ធ្វេីកំណត់ហេតុ​ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះកេីតឡេីង​ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២០​ វេលា​ម៉ោង០៥:០០នាទី លេីផ្លូវជាតិលេខ៧ ស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ​ ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់​ ២១០គ្រួសារ​ នៅស្រុកឈូក​ និងស្រុកដងទង់​ ខេត្តកំពត​ ទទួល​បានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​

ខេត្តកំពត៖ ដេីម្បីជួយសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់​កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីទីស្នាក់ការកណ្តាល​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​យកទៅចែកជូន ដេីម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋទាំងនោះនៅតាមតំបន់រងគ្រោះនីមួយៗ។ ជាក់ស្តែង​ នៅថ្ងៃសុក្រ​ ទី​ ២២​ ... Read More »

ប្រើប្រាស់គ្រឿងញៀនហួសកម្រិត រហូតវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារត្រូវអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ ដោយសារតែប្រើប្រាស់គ្រឿងញៀនហួសកម្រិត រហូតវង្វេងវង្វាន់ស្មារតី បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារត្រូវបានកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »

តូចចិត្តនិងជីវភាពក្រីក្រចង.កក្រោមដើមជ្រៃទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់តូចចិត្តនិងជីវភាពក្រីក្របានដាច់ចិត្តចង.កសម្លាប់ខ្លួនក្រោមដើមជ្រៃខាងក្រោយផ្ទះចម្ងាយប្រហែល២៥ម៉ែត្របង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ខែ ឧសភាឆ្នាំ ២០២០នៅភូមិតាប៉ោឃុំសំឡីស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសគិតខ្លីមានឈ្មោះ ឈឹម សារិ អាយុ៣៤ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិតាប៉ោឃុំសំឡីស្រុកកំពង់រោទ៍។ ក្រោយពីទទួលបានព័ត៏មានថាមានមនុស្សស្លាប់ដោយចង.កសមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបានមកពិនិត្យសពដោយសន្និដ្ឋានថាស្លាប់ចង.កនឹងកន្សែង ពោះគោនិងដើមជ្រៃប្រាកដមែនមិនមានអ្វីដែលសង្ស័យជារឿងឃាតកម្មនោះទេ។ តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចទាំងក្ដុកក្ដួលថាកូនប្រុសគាត់ស្លូតណាស់និងរាក់ទាក់និងអ្នកភូមិប៉ុន្តែរយះពេល២ទៅ៣ថ្ងៃមុនកូនគាត់មិននិយាយស្ដីដូចសព្វដងនិងតែងតែនិយាយតូចចិត្តនិងវាសនាខ្លួនឯងក្រីក្រខុសពីគេ។ បច្ចុប្បន្នសពត្រូវសមត្ថកិច្ចនគរបាលស្រុកបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕យឹម សុថាន ... Read More »

នគរបាលខេត្តប៉ៃលិន រៀបចំពិធី​ប្រកាស​ផ្ទេ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​មន្ត្រី​ចំនួន៧៦នាក់

​ខេត្ត​ប៉ៃលិន​ ៖​នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែឧសភា​ ឆ្នាំ​២០២០​នេះ​  មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និង​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ខេត្តចំនួន៧៦នាក់។  ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​ឧត្ដមសេនីយ៍ទោ​ សេង​ សុគន្ធ​ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ និងមានការចូលរួមក្នុងពិធីនេះ រួម​មាន​លោកស្នងការ​រង​ នាយ​-​នាយ​រង​ការិយាល័យ​ ... Read More »