ព័ត៌មានទាន់ហេតុការណ៍៖
'

ថ្ងៃចុងសប្តាហ៍ មកលម្ហែអារម្មណ៍ ទិដ្ឋភាពចម្ការទុរេននាស្រុកទឹកឈូខេត្តកំពត

ភ្នំពេញ៖ រសជាតិដ៏ផ្អែមក្រអូបឈ្ងុយឆ្ងាញ់នៃផ្លែទុរេន ប្រចាំខេត្តកំពតពិតជាមានឈ្មោះល្បី។ ថ្ងៃនេះ ដំណឹងមុនគេ នឹងនាំអារម្មណ៍ទស្សនិកជនមកទស្សនាទិដ្ឋភាពនៃចម្ការទុរេនមួយ​កន្លែង​​នាតំបន់ស្រុកទឹកឈូនៃខេត្តកំពត។ អ្វីដែលកាន់តែធ្វើឲ្យតំបន់នេះក្លាយជាភាព​ទាក់​ទាញ​ខ្លាំងថែមទៀតគឺនៅជាប់នឹងជើងភ្នំ ​ថែមទៀតផង។ ​ខាងក្រោមនេះគឺជាទិដ្ឋភាពនៃចម្ការទុរេនរបស់លោកប៉ាក គ្រឿន និងភរិយាអ្នកស្រី ហេង ស្រី ដែលបានដាំដំណាំទុរេនអស់រយៈពេលជិត២០ឆ្នាំមកហើយ លើផ្ទៃដីប្រមាន១ហិកតានា​ឃុំស្ទឹងកែវ ... Read More »

រថយន្តនិងម៉ូតូបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យប្តីប្រពន្ធនិងកូនតូច៣នាក់រងរបួសធ្ងន់

ភ្នំពេញ៖ ឪពុកម្ដាយនិងកូនស្រីតូច៣នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗខណៈកំពុងបើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តបើកលឿនមកបុកពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវលេខ១០០៧ កែងនឹងផ្លូវលេខ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាស្គូពី ពណ៌សពាក់ស្លាកលេខភ្នំពេញ1ID-8241 បើកបរដោយបុរសម្នាក់ដឹកប្រពន្ធនិងកូនតូចធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវបែកជាបួន ក៏មានរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ក្រហម ... Read More »

រំលោភកូនស្រីអាយុ៨ឆ្នាំ៣ដងទើបបែកធ្លាយដល់ជីដូនប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ខេត្តកណ្ដាល៖ បុរសសង្ស័យម្នាក់ចាប់រំលោភកូនស្រីរបស់ខ្លួនឯងអាយុ៨ឆ្នាំបានសម្រេច៣ដង ចុងក្រោយបែកធ្លាយដឹងដល់ជីដូន ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្ដង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២០ វេលាម៉ោង១២៖០០នាទីនៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ​ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ម៉ាន ម៉ូវ ... Read More »

ប្ដីមកពីផឹកស្រាស្រវឹង​ ខឹងប្រពន្ធមិនដាំបាយ​ ដុតផ្ទះខ្ទេចលែងបាននៅ

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចបឹងប៉ុស ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោក ស្រុកតាលោកសែនជ័យ ... Read More »

ផ្ទះសម្បែង ៣ខ្នងរួមទាំងរោងគោ រងការខូចខាតដោយខ្យល់កន្រ្តាក់

ខេត្តពោធិ៍សាត់៖ កាលពីល្ងាចថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ឆ្នាំ២០២០ ស្ថិតនៅភូមិរបងរមាស ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ មានគ្រោះធម្មជាតិធ្លាក់ភ្លៀងលាយឡំខ្យល់កន្រ្តាក់ ... Read More »

រំលឹកខួបលើកទី៤៣ទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ខេត្ត​ត្បូងឃ្មុំ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ថ្លែងនូវការដឺងគុណចំពោះវីរភាពអង់អាចក្លាហានរបស់សមមិត្តហ៊ុន សែន កាលពី៤៣ឆ្នាំមុនប្តូរជីវិតធ្វេីជាដេីមទុនជាមួយនិងសមមិត្ត៤ រូបទៀតភៀសខ្លួនពីតំបន់កោះថ្មនេះ ... Read More »

ឃើញជនជាតិចិនដើរនិយាយទូរស័ព្ទជនសង្ស័យ២នាក់ជិះម៉ូតូទៅឆក់យកត្រូវជាប់ខ្នោះនគរបាល

ខេត្តព្រះសីហនុ៖  ជនសង្ស័យ២នាក់ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)។ តាមរបាយការណ៍របស់នគរបាលបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង ៣០ នាទី ការិយាល័យជំនាញផែនការងារព្រហ្មទណ្ឌ ... Read More »

នគរបាលជំនាញខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនម្នាក់រួមជាមួយកាំភ្លើងខ្លី១ដើម

ខេត្តព្រះសីហនុ៖ នៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង១និង៣០នាទី  កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្រ្កាបករណីគ្រឿងញៀនមួយស្ថិតនៅចំណុចម្តុំកំពង់ផែ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ខណៈដែលមុខសញ្ញាកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ឈិន ពៅ ... Read More »

ជា វណ្ណារិទ្ធ បានការសរសើរខ្លាំងពីរូបថតឈុតព្រះរាជាសម័យអង្គរ

ភ្នំពេញ៖ អតីតប្រុសស្អាត Freshie Boy ចំណាត់ថ្នាក់ លេខ១ លោកជា វណ្ណារិទ្ធ បានធ្វើឲ្យអ្នកគាំទ្រសាទរ និងកោតសរសើរខ្លាំងក្រោយពីពិធីកររូបនេះបានបង្ហាះរូបថតក្នុងសម្លៀកបំពាក់ក្នុងឈុតព្រះរាជានាសម័យសង្គរ។ ក្រោយបញ្ចេញរូបថតជាច្រើនសន្លឹក គ្រងឈុតសម័យបុរាណរួមជាមួយទឹកមុខមុតមាំ អង់អាចក្លាហាន ម៉ឹងម៉ាត់ សាកសមជាសបុរសខ្លាំងនាសម័យបុរាណ ... Read More »

ការប្រកួតវាយតឺន្នីស French Open ឆ្នាំ២០២០ត្រូវបានពន្យារពេលម្តងទៀតចាប់ពីថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១១ ខែតុលា

នៅក្នុងរូបថតឯកសារដែលត្រូវបានថតនៅថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០១៩ បង្ហាញពីពានរង្វាន់នៃការប្រកួតឯកត្តជនបុរសក្នុងព្រឹត្តិការណ៍ប្រកួតវាយតឺន្នីស French Open ឆ្នាំ២០១៩ នៅឯ Roland Garros ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែសម្រាប់ការប្រកួតនៅឆ្នាំ២០២០នេះគឺមិនបានប្រារព្ធតាមការកំណត់ដូចឆ្នាំ២០១៩នោះទេ។ សហព័ន្ធកីឡាវាយតឺន្នីសបារាំង (FTT) ... Read More »

ផ្លូវខាងក្រោយរោងចក្រ កាតុង កំពុងមានការរំលោភបំពាន ហើយ , នេះជាសារពីប្រជាពលរដ្ឋ ជម្រាបជូនលោកអភិបាលខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋ បានផ្ញើសារមកកាន់ អង្គភាពសារព័ត៌មាន ដោយបញ្ជាក់ថា ផ្លូវខាងក្រោយរោងចក្រ កាតុង ហួសផ្លូវរទេះភ្លើងបន្តិច ខាងស្តាំដៃ នៅខណ្ឌពោធិ៍សែន កំពុងមានការរំលោភបំពាន ផ្លូវសាធារណៈ ... Read More »

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អនុញ្ញាតិឲ្យមន្រ្តី UN ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ២០មិថុនា ថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកនូវជីវិតតស៊ូរំដោះជាតិ រំដោះប្រជាជនពីចង្កូមមច្ចុរាជ នៃបនប្រល័យពូជសាសន៍ ប៉ុល ពត ។ ដោយសម្តេចមានប្រសាសន៍ថា៖ ថ្ងៃទី២០ ខែមិថុនា ... Read More »

ប៉ូលិស​នូ​វែ​ល​សេ​ឡង់ បានស្លាប់ម្នាក់ និង​ម្នាក់ទៀត​​រងរបួស​ធ្ងន់ ខណៈត្រួតពិនិត្យ​យានយន្ត​តាម​ដងផ្លូវ ក៏ត្រូវខ្មាំងកាំភ្លើងបាញ់ប្រហារ

អន្តរជាតិ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅ​ក្នុង​ទីក្រុង AuckLand នៃប្រទេស​នូ​វែ​ល​សេ​ឡង់ ខណៈដែលខ្មាំងកាំភ្លើងបានបាញ់ប្រហារទៅលើប៉ូលិស២នាក់ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ពេលពួកគាត់កំពុងត្រួតពិនិត្យ​យានយន្ត​តាម​ដងផ្លូវ​ ។ភ្លាមនោះជនសង្ស័យ​ដែល​បាញ់​ប៉ូលិស ​បាន​រត់គេចខ្លួន​ក្នុង​រថយន្ត​មួយ តែ​ជាង​៤​ម៉ោង​ក្រោយ​ហេតុនេះត្រូវបានក្រុមប៉ូលិស​​សម្រុកចូល​ផ្ទះមួយកន្លែង និង​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់ផងដែរ ​។ នេះ​បើតាម​ប្រភព​ព័ត៌មានក្នុងស្រុក nzherald.com.nz ... Read More »

អនុសាខាសមាគមនារីកម្ពុជាដេីម្បីសន្ដិភាពនិងអភិវឌ្ឍន៍ខណ្ឌចំការមន នាំយកអំណោយសប្បុរសធម៌់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១គ្រួសារ

ភ្នំពេញ៖  នៅរសៀលថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ អនុសាខាសមាគមនារីកម្ពុជា ដេីម្បីសន្ដិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន ដឹកនាំដោយ លោកស្រី ... Read More »

ឥទ្ធិពលគ្រឿងញៀនធ្វេីឲ្យយុវជនម្នាក់វង្វេងស្មារតីរត់ឡេីងលេីផ្ទះចង.កបញ្ចប់ជីវិត

ភ្នំពេញ​៖​ យុវជនម្នាក់ដោយសារតែការប្រេីប្រាស់ថ្នាំញៀនជាប្រចាំទើបធ្វើឱ្យបាត់បង់ស្មារតីលែងស្គាល់ល្អអាក្រក់​និងឈានទៅដល់បញ្ចប់ជីវិតខ្លួនឯងដោយយកក្រមាចង.កនៅលេីផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩​ ខែមិថុនា​  ឆ្នាំ២០២០​ នៅក្នុងភូមិចាក់​ជ្រូក​ សង្កាត់សំរោង​ក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។  ជនរងគ្រោះឈ្មោះឆាប់​ ប៉ាក​ ភេទប្រុសអាយុ២៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅកន្លែងកេីតហេតុ។  តាមប្រភពព័ត៌មានបានឲ្យ​ដឹងថា​  យុវជនរងគ្រោះជាក្មេងកំព្រា រាល់ថ្ងៃស្នាក់នៅផ្ទះជាមួយជីតាអាយុ៩០ឆ្នាំ ... Read More »

ចិនចោទប្រកាន់ជនជាតិកាណាដាពីររូបពីបទចារកម្ម

ទំនាក់ទំនងរវាងចិននឹងកាណាដា កាន់តែតានតឹង ក្រោយពេលរដ្ឋាភិបាលចិនបានចោទប្រកាន់ជាផ្លូវការដល់ជនជាតិកាណាដាពីររូប គឺអតីតមន្ត្រីការបរទេសកាណាដា លោកMichael Kovrig និងអ្នកជំនួញ​ឈ្មោះMichael Spavor ដែលចិនបានចាប់ខ្លួនកាលពីចុងឆ្នាំ​២០១៨ ក្រោយពេលកាណាដា​ចាប់ខ្លួនកូនស្រីស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ តាមសំណើអាមេរិក។ នៅក្នុងសេចក្តីប្រកាស​ពីរផ្សេងគ្នា ដែលចៅក្រមប្រទេសចិនបានបង្ហោះនៅលើគេហទំព័រនៅថ្ងៃទី១៩​ខែមិថុនានេះ​ ដោយបានចោទប្រកាន់ជនជាតិកាណាដាទាំងពីររូបពីបទចារកិច្ច​ផ្តល់ព័ត៌មានសម្ងាត់ដល់អង្គភាពក្រៅប្រទេសចិន​ ។ ... Read More »

ពលរដ្ឋឥណ្ឌាខឹងសម្បាយ៉ាងខ្លាំងចំពោះវិវាទព្រំដែន ហើយអំពាវនាវឲ្យឈប់ប្រើប្រាស់ផលិតផលចិន

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី​១៩​ខែមិថុនា បានផ្សាយថា រដ្ឋាភិបាលអាមេរិកបានចូលរួមរំលែកទុក្ខដល់ទាហានឥណ្ឌា២០​នាក់ដែលស្លាប់ ក្នុងការប៉ះទង្គិចគ្នា ដោយប្រើដំបង​ដុំថ្ម វាយតប់គ្នាកាលពីយប់ថ្ងៃទី​១៥ ខែមិថុនា។​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​Mike Pompeo បានបញ្ជាក់ថា «យើងសូមចូលរួម រំលែកទុក្ខដល់ពលរដ្ឋឥណ្ឌា​ ដែលបានបាត់បង់ទាហាន ដោយការប៉ះទង្គិចគ្នាជាមួយភាគីចិន»។ ... Read More »

គួរឱ្យសោកស្តាយពីការផ្សាយគេហទំព័រ CEN ធ្វើព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ ដើរផ្ទុយពីក្រមសីលធម៍ និងវិជ្ជាជីវៈ អ្នកសារព័ត៌មាន

ភ្នំពេញ៖ គេហទំព័រ CEN នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានចុះផ្សាយនូវអត្ថបទ ដែលមានចំណងជើងថា៖ (ការផ្សាយព័ត៌មានបំភ្លើស របស់សារព័ត៌មាន មួយចំនួនតូចធ្វើអោយអតិថិជន អាតូមី ផ្ទុះកំហឹងតាមបណ្តាញសង្គម)។ សំដៅចោទប្រកាន់ថា គេហទំព័រ ... Read More »

លែងកន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ១០០ក្បាល ទៅក្នុងជម្រកធម្មជាតិ នៃដងទន្លេមេគង្គ

ក្រចេះ÷​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) សហការ​ជាមួយ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ បានលែង​កូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ចំនួន​១០០​ក្បាល ឲ្យទៅរស់នៅក្នុងជម្រកធម្មជាតិ នៃដងទន្លេមេគង្គវិញកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។ មន្រ្តីអង្គការ WCS បាននិយាយថាពិធី​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​នេះ មានការចូលរួមពី ... Read More »

ផ្លែឈើ៣មុខគួរឲ្យកូនញ៉ាំពេលកូនរៀនតាមអនឡាញ

តាមការស្រាវជ្រាវបង្ហាញថាបើឲ្យកូន​អ្នករៀន​តាម​អន​ឡាញ គួរតែឲ្យគេញ៉ាំផ្លែឈើអ្វីខ្លះ? ខាងក្រោមនេះជាការរកឃើញចំណីជំនួយដល់ភ្នែកកូនមិនម្ញូបពេលប្រឹងរៀនតាមអនឡាញ÷ ទី១ឲ្យកូនញ៉ាំផ្លែប៉ោម ព្រោះ​ក្នុង​ផ្លែឈើ​មួយ​នេះ​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ខ្ពស់​ណាស់ ថែមទាំង​មាន​ផ្ទុក​វីតាមីន​ជាច្រើន ដោយ​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​រឹងមាំ​ខ្លាំង ហើយ​អាច​ការពារ​ភ្នែក​របស់​កូន​បាន​ទៀតផង​។​ ទី២ឲ្យញ៉ាំ​ផ្លែ​ចេក ក៏​ជា​ផ្លែឈើ​ដែល​អ្នក​ម្តាយ​គួរតែ​យក​ឲ្យ​កូន​ញ៉ាំ​ដែរ ព្រោះ​ក្នុងនោះ​ក៏​សម្បូរ​ទៅដោយ​សារធាតុ​ដែល​អាចជួយ​ដល់​សុខភាព​កូន ព្រមទាំង​ភ្នែក​កូន​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​ផ្លែ​ចេក​នេះ ទើប​ល្អ​ចំពោះ​សុខភាព​របស់គេ​។​ ... Read More »

ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកលាលែងពីតំណែង

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃទី​១៨ ខែមិថុនា បានផ្សាយថា ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការច្បាប់ ​លោកស្រី Mary Elizabeth Taylor ​បានដាក់លិខិតលាលែងចេញពីតំណែង​ ដោយមូលហេតុ​បារម្ភពីការដោះស្រាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធការរើសអើងជាតិសាសន៍។ ... Read More »

អ្នកគាំទ្រសរសើរសម្រស់ អ៊ីវ៉ា ដែលកាន់តែស្រស់ស្អាត

ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីសម្រស់ដ៏ស្រស់សោភា និងមិនប្រែប្រួល និងកាន់តែស្រស់ស្អាត ពិសេសក្រោយនាងបង្ហាញមុខជាមួយនឹងស្តាយថតរូបដ៏ស្រស់ស្អាត។ អ្វីដែលគួរឱ្យកត់សម្គាល់គឺរបៀប នៃ ការ តុបតែងខ្លួនបែប សុភាពៗ ដែលអាចនិយាយបានថា មិនធ្វើឱ្យទាស់ភ្នែករបស់អ្នកគាំទ្រនោះទេ។ អ៊ីវ៉ា មានស្ទីលតុបតែងខ្លួនប្លែកពីតារាដទៃជាក់ស្តែ ងបើ ទោះបីជា មួយ រយៈចុងក្រោយ នេះគេឃើញ ថាតារាស្រីសំលេងស្រទន់ កញ្ញា អ៊ី វ៉ា ហាក់ស្ងប់ស្ងាត់ពី វិស័យសិល្បៈបន្តិចមែន តែ នាង តែងតែ បង្ហោះរូបឃ្យូតៗ និងរាល់សកម្មភាពក្នុងការធ្វើដំណើរកម្សាន្តផ្សេងៗ នៅ លើទំព័រហ្វេសប៊ុកផ្លូវការទៅកាន់អ្នកគាំទ្ររបស់កញ្ញាផងដែរ។ ហើយថ្មីៗនេះ ក្នុងដំណើរកម្សាន្តមួយយើងឃើញកញ្ញា អ៊ី វ៉ា ស្លៀកពាក់បែបសាមញ្ញៗ តែមើលទៅពិតជាស្រស់ស្អាត និងគួរឱ្យស្រលាញ់ ដែលធ្វើឱ្យអ្នកគាំទ្រមិនតិចទេ ដែលសរសើរពីការស្លៀកពាក់ និងសម្រស់របស់កញ្ញា៕ ដោយ៖ វឌ្ឍនា Read More »

ស្ត្រីដែលដុតរថយន្តប៉ូលិសពេលធ្វើបាតុកម្មអាចត្រូវជាប់គុក៨ឆ្នាំនិងផាកពិន័យ៥សែនដុល្លារ

ស្ត្រីបាតុករម្នាក់កំពុងប្រឈមបញ្ហាចំពោះមុខច្បាប់ក្នុងរដ្ឋPhiladelphia ក្រោយពីស្ត្រីរូបនេះបានដុតរថយន្តប៉ូលិស។ ហេតុការណ៍ខាងលើកើតឡើងពេល ដែលគាត់ចូលរួមបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ក្រោយការស្លាប់ជនជាតិស្បែកខ្មៅ​​ George Floyd ។ ស្ត្រីដែលដុតរថយន្តប៉ូលិសមានឈ្មោះ​Lore-Elisabeth Blumenthal អាយុ​៣៣ឆ្នាំ ស្ថិតនៅក្នុងចំណោមបាតុករដៃដល់បំផ្លាញរថយន្តរបស់កម្លាំងប៉ូលិស។ រថយន្តប៉ូលិសពីរគ្រឿងប្រភេទ sedan និង SUV ... Read More »

អុីរ៉ង់ធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកជាថ្មី​ ​បាញ់មីស៊ីល​កម្ទេចគោលដៅក្នុងសមុទ្រ

អុីរ៉ង់បន្តធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកបាញ់គ្រាប់ពិត​នៅលើដែនសមុទ្រ ក្រោយពីការផ្អាកដោយសារតែ​សមយុទ្ធកន្លងមក បាញ់ខុសគោលដៅ បណ្តាលឲ្យទាហានស្លាប់និងរបួសជាង ២០នាក់ កាលពីខែមុន។ ប៉ុន្តេនៅក្នុងសមយុទ្ធលើកនេះអុីរ៉ង់បានវាយប្រហារចំគោលដៅយ៉ាងល្អ ក្នុងចម្ងាយជាង ២០០គីឡូម៉ែត្រ។ សារព័ត៌មាន​ RT ​បានផ្សាយថា កម្លាំងទាហានអុីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធជាថ្មី ដែលមានឈ្មោះថា«Ramadan ... Read More »

លោក ឃួង ស្រេង បញ្ជាទៅអាជ្ញាធរខណ្ឌ មិនត្រូវឲ្យរថយន្ដដឹកដីដឹកខ្សាច់ បើកតាមផ្លូវ៦០ម៉ែត្រ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់

ភ្នំពេញ ៖ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ  បានដាក់បទបញ្ជាជាថ្មីម្ដងទៀតទៅអាជ្ញាធរខណ្ឌ ដោយផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសម្រាប់រថយន្ដដឹកដី ដឹកខ្សាច់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ក្រោយពីរថយន្ដទាំងនេះបានបង្កគ្រោះថ្នាក់ញឹកញាប់ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។     ក្នុងកិច្ចប្រជុំបន្ទាន់ ... Read More »

រដ្ឋបាលខណ្ឌ​ដូនពេញ បន្តចុះ​រៀបចំ​សណ្តាប់​ធ្នាប់ និង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ-១៩

ភ្នំពេញ​៖ លោក សុខ ពេញ​វុធ អភិបាល នៃគណៈអភិបាលខណ្ឌ​ដូនពេញនៅ​ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បាន​ចុះ​បញ្ជា​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ដោយ​សហការ​ជាមួយ​កម្លាំង​សណ្តាប់​ធ្នាប់​ចរាចរ​ក្រុង ចុះ​រៀបចំ​សណ្តាប់​ធ្នាប់ និង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ដែល​កំពុង​រាលដាល​ពេញ​ពិភពលោក ។ ក្នុងប្រតិបត្តិការ​នោះ​ ... Read More »

មុខសញ្ញាលួចឆក់៦នាក់ត្រូវកម្លាំងនគរបាលបង្ក្រាបនៅក្នុងហាងលក់មីហឹរនៃក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្ដិការចុះបង្ក្រាបមុខសញ្ញាលួច-ឆក់ ចំនួន៦នាក់ នៅហាងមីហឹរ ស្ថិតក្នុងក្រុមទី៧ ភូមិ២ សង្កាត់២ ក្រុង-ខេត្ដព្រះសីហនុ នាវេលាម៉ោង១៩៖០០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ... Read More »

លេចចេញមតិចម្រូងចម្រាសរឿងក្រុមកំប្លែប្រើប្រាស់ឯកសណ្ឋាននគរបាលថតរឿងកំប្លែងខ្លី

ភ្នំពេញ ៖ ថ្មីៗនេះសមាគមមិត្តនគរបាលជាតិកម្ពុជាបានចាត់ទុកវីដេអូកំប្លែងមួយរបស់ក្រុមកំប្លែងនាយពែកមីដែល តួអង្គ សម្តែង ជា ប៉ូលិស មិន គោរព ទៅតាម បទដ្ឋាន ស្តីពី ឯកសណ្ឋាន របស់ មន្ត្រីនគរបាលជាតិ ។ ... Read More »

គ.ជ.ប សន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ នឹងត្រូវបំផ្លាញចោលនៅថ្ងៃទី២៤ខែមិថុនានេះ

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះថាសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ឆ្នាំ២០១៤ និងឆ្នាំ២០១៧ នឹងត្រូវបំផ្លាញចោល ។ ពិធីបំផ្លាញសន្លឹកឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នឹងរៀបចំធ្វើឡើង ... Read More »