ព័ត៌មានទាន់ហេតុការណ៍៖
'

ដើម្បី​ទទួល​ភាពជោគជ័យ​ពី​ការ​ងើប​ចេញពី​វិបត្តិ Covid-19 សិង្ហ​បុរី ត្រូវតែ​រៀបចំ​ឡើងវិញ​លើ​ការផ្លាស់ប្តូរ​ទម្រង់​សេដ្ឋកិច្ច​របស់ខ្លួន​

អន្តរជាតិ៖ លោក​Heng Swee Keat ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី តាមរយៈ​វេទិកា​ស្តីពី​ផែនការ​ស្តា​ប្រទេស​ឡើងវិញ​នៅ​ថ្ងៃ​២០មិថុនាម្សិលមិញនេះ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​សិង្ហ​បុរី បាន​ត្រៀម​អនុវត្ត​ផែនការ​សកម្មភាព​អាទិភាព​ចំនួន​បី ដែល​រដ្ឋាភិបាល​យល់ថា​សំខាន់ និង​ចាំបាច់​បំផុត ក្នុង​ការស្តា​ស្ថានភាព​របស់​ប្រទេស​ទៅរក​ភាព​ដើម និង​ល្អប្រសើរ​ឡើងវិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរីToday ... Read More »

តារាស្រីChompoo Araya កំពុងតែលេចធ្លោក្នុងមជ្ឈដ្ឋានយុវវ័យនៅប្រទេសថៃ

ប្រទេសថៃ៖ ក្នុងមជ្ឈដ្ឋានបច្ចុប្បន្នក្នុងប្រទេសថៃនណាៗដែលថា មិនស្គាល់តារាជួរមុខ Chompoo Araya ដែលតារាស្រីរូបនេះ ត្រូវបានមហាជនទាំងក្នុង និងក្រៅប្រទេស សម្គាល់ឃើញថា នាងចូលចិត្តប្រើបា្រស់របស់ថ្លៃ មានម៉ាកល្បីៗទៀតផង។ យ៉ាងណាមិញ តារាស្រីរូបនេះ តែងតែប្រើជីវិតហ៊ឺហារឡូយឆាយ ជាពិសេស ... Read More »

ទៅកម្សាន្តភ្នំគូលែនកុំភ្លេចបង្ហួសទៅកម្សាន្ត«​ប្រាសាទដំរីក្រាប​» នៅកណ្ដាលព្រៃ

ខេត្ត​សៀមរាប​៖ អ្នកទេសចរជាច្រើនដែលបានទៅកម្សាន្តរមណីយដ្ឋានភ្នំគូលែន ច្បាស់ជាមិនបានចាប់អារម្មណ៍ថា ក្រៅពីទស្សនាព្រះបដិមាមួយព្រះអង្គដ៏ធំ នៅលើកំពូលភ្នំនិងងូតទឹកឈូកម្សាន្តនោះ គឺនៅមានប្រាសាទដំរីក្រាប​» ឬ «​ប្រាសាទ​ក្របី​ក្រាប​»មួយទៀតនៅក្បែរនោះ ដែលគួរឲ្យទាក់ទាញផងដែរ។ «​ប្រាសាទដំរីក្រាប​» ឬ «​ប្រាសាទ​ក្របី​ក្រាប​» ជា​ប្រាសាទ​មួយ ស្ថិតក្នុង​ដែនដី​អតីត​រាជធានី​បុរាណ​ម​ហិ​ន្ទ្រ​បព​ត៌​លើ​ខ្នងភ្នំ​គូលែន​។ ប្រាសាទនេះមានទីតាំងនៅភូមិអន្លង់ធំ ... Read More »

ថ្ងៃអាទិត្យនេះ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ៣៨នាក់ ពាក់ព័ន្ធ នឹង គ្រឿងញៀន

ភ្នំពេញ៖ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន គឺវាបានបំផ្លាញសុខភាពយើង បំផ្លាញអនាគត និងមានទោសទណ្ឌ តាមផ្លូវច្បាប់។ ជាក់ស្តែងជនសង្ស័យចំនួន៣៨នាក់ ( ស្រី៤នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ... Read More »

ឃាត់ខ្លួនយុវជនម្នាក់ រួមជាមួយថ្នាំញៀន ២កញ្ចប់ធំ និង១២កញ្ចប់តូច នៅស្រុកកោះអណ្តែត

ខេត្តតាកែវ៖ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលនៅវេលាម៉ោង១៤និង៤០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្តតាកែវ បានដឹកនាំកំម្លាំងចុះបង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ ... Read More »

អេស៉្បាញ និងបារាំង សម្រេចបើកព្រំដែនឡើងវិញជាមួយគ្នា ក្រោយបិទដោយសារ COVID-19 វាយលុកធ្ងន់ធ្ងរ

អន្តរជាតិ៖ រដ្ឋាភិបាលអេស៉្បាញ បានប្រកាសថា ចាប់ពីថ្ងៃអាទិត្យទី២១ខែមិថុនា ឆ្នាំ២០២០នេះ តទៅ ពលរដ្ឋនៃប្រទេសជាសមាជិក EU ព្រមទាំងអ្នកដែលមកពីតំបន់មិនត្រូវការលិខិតឆ្លងដែន Schengen នឹងអនុញ្ញាតឲ្យចូលមកកាន់ប្រទេសអេស៉្បាញដោយសេរី ដោយពុំចាំបាច់ត្រូវធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃនោះឡើយ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ... Read More »

កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យទៅតុលាការជាប់ពាក់ព័ន្ធរឿងចាប់រំលោភសេពសន្ថវៈអនីតិជន

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៤៖០០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ០១នាក់ ឈ្មោះ ទេព វីរៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ... Read More »

អាជ្ញាធរឥណ្ឌូណេស៊ី នាំគ្នាជម្លៀសប្រជាជន ក្រោយភ្នំភ្លើងដ៏ល្បីឈ្មោះ Merapi បានផ្ទុះឡើង

អន្តរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា ភ្នំភ្លើងឈ្មោះMerapi ដ៏ល្បីនៅឥណ្ឌូណេស៊ី បានផ្ទុះឡើង  ដោយមានសកម្មភាពរយៈពេល ០៧នាទី ខណៈកម្អែរផេះរបស់វា បានជះឡើងលើមេឃកម្ពស់៦,០០០ម៉ែត្រឯណោះ ... Read More »

បុរសដែលបើករថយន្តបុកប៉ូលិសចរាចរណ៍នៅរង្វង់មូលចោមចៅ ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ៖នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នេះ បុរសម្នាក់ឈ្មោះ ពុធ មនោរម្យ ដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅ និង បានបើករថយន្តក្នុងល្បឿនលឿនបុកមន្ត្រីចរាចរណ៍ម្នាក់ដួល ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។  សមត្ថកិច្ច ... Read More »

ប្រាសាទនគរបាជ័យជារមណីយដ្ឋានទេសចរណ៍ វប្បធម៌​ ប្រវត្តិសាស្ត្រ​ សាសនា​ និងជំនឿ​

ខេត្តកំពង់ចាម៖ ស្ថិតនៅក្នុងស្រុកកំពង់សៀម ប្រាសាទនគរបាជ័យបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។ លក្ខណៈពិសេសដែលសម្គាល់ក្នុងរាជ្យព្រះអង្គគឺនៅតាមជញ្ជាំងប្រាសាទគេឆ្លាក់ជាបង្អួចបញ្ឆោតដែលមានវាំងនននៅពីលើ ហើយគេធ្វើរូបគ្រុឌជិះនាគ នៅអមសងខាងផ្លូវចូលប្រាសាទ និងនៅលើព្រំដំបូលគេឆ្លាក់ជារូបព្រះពុទ្ធទ្រង់សមាធិ។ តែក្នុងរាជ្យស្ដេចបន្ទាប់មានការដាប់បំផ្លាញរូបព្រះពុទ្ធចេញដើម្បីកែប្រែប្រាសាទនេះឧទ្ទិសចំពោះព្រហ្មញ្ញសាសនាវិញ។ ក្រោយមកនៅសម័យកណ្ដាលចន្លោះសតវត្សទី ១៦-១៧ មានព្រះរាជាមួយព្រះអង្គទៀតបានត្រឡប់មករៀបចំបុរាណដ្ឋាននេះ ឲ្យក្លាយជាវត្តអារាមនៃពុទ្ធសាសនាហិនយានវិញ ដោយបានដាប់ប្រាង្គកណ្ដាលជាចេតិយថ្មីបន្ថែមលើរចនាសម្ព័ន្ធចាស់ដូចដែលយើងបានឃើញសព្វថ្ងៃប្រាសាទនេះគេនៅតែបន្តគោរពបូជាព្រះពុទ្ធសាសនាពីសំណាក់ពុទ្ធសាសនិកនៅជុំវិញប្រាសាទនិងអ្នកធ្វើដំណើរមកកាន់ទីនេះ៕ដោយ៖ស ... Read More »

រដ្ឋមន្ត្រី​សុខាភិបាលនៅរដ្ឋស៉ីមបាវ៉េ ត្រូវប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធ​អំពើពុករលួយ​ទិញ​បរិក្ខារ​ពេទ្យ​មានទឹកប្រាក់​ជិត​៦០​លាន​ដុល្លារ​

អន្តរជាតិ៖ លោក Obadiah Moyo រដ្ឋមន្ត្រី​សុខាភិបាល​របស់រដ្ឋស៊ីម​បា​វ៉េត្រូវបានប៉ូលិស​​ចាប់​ឃាត់ខ្លួន កាលពីថ្ងៃទី​១៩ ខែមិថុនា ក្រោម​បទ​ចោទ​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ការចុះ​កង់​ត្រា​ទិញ​បរិក្ខារ​ពេទ្យ​ទំហំ​ទឹកប្រាក់​ជិត​៦០​លាន​ដុល្លារ​។ កាសែត​ក្នុងស្រុក​ស៊ីម​បា​វ៉េ​មួយ ឈ្មោះថាDaily News ចុះផ្សាយ​បែបនេះ ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ Reuters ។​ ... Read More »

នាយករដ្ឋមន្ត្រីឥណ្ឌា ស្តីបន្ទោស​ភាគី​ចិន​ថា​ ចង់​ផ្លាស់ប្ដូរ​ទម្រង់​ដើម​នៃ​ព្រំដែន​របស់​ប្រទេស​ទាំងពីរ

អន្តរជាតិ៖ ​យោងតាមសេចក្តីថ្លែងការណ៍ថ្មីៗនេះ របស់លោក នា​រិ​ន្ទ្រា ម៉ូ​ឌីនាយករដ្ឋមន្ត្រីឥណ្ឌា បាន​ស្តីបន្ទោស​ភាគី​ចិន​ថា​ចង់​ផ្លាស់ប្ដូរ​ទម្រង់​ដើម​នៃ​ព្រំដែន​របស់​ប្រទេស​ទាំងពីរ ដោយ​ឆ្លងកាត់​ខ្សែបន្ទាត់​ខណ្ឌ​ចែក​ព្រំដែន Line of Actual Control ខណៈ​បន្ទាត់​ខណ្ឌសីមា​រវាង​ប្រទេស​ទាំងពីរ ត្រូវ​ទទួលស្គាល់​ ។ ប៉ុន្តែលោក​សង្កត់ធ្ងន់​៖«​ចិន​ក៏បាន​បដិសេធ​សំណើ​ឥណ្ឌា​ឲ្យ​បញ្ឈប់​ទង្វើ​នេះ​ផងដែរ​»​។ ... Read More »

នគរបាលខេត្តកណ្តាលសហការជាមួយនគរបាលខេត្តសៀម រាប ឃាត់ខ្លួនឃាតករបាន១នាក់ ព្រួតគ្នាវាយមិត្តភក្តិរហូតដល់ស្លាប់ពេលផឹកស្រវឹងខឹងចូលដេកមុនខុសកន្លែងបាននៅខេត្តសៀម រាប

 កណ្តាល៖ ក្នុងប្រតិបត្តិការណ៏ដ៏ក្តៅគគុករបស់កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ បានសហការជាមួយនគរបាលខេត្តសៀម រាប ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាឃាតករព្រួតគ្នាវាយសម្លាប់មិត្តភក្តិ ដោយខឹងផឹកស្រវឹងស្រាចូលដេកមុនខុសកន្លែងបាននៅខេត្តសៀម រាប ។ ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២២និង១៥នាទីនៅចំណុច ... Read More »

សប្តាហ៍ទី៣ខែមិថុនាមនុស្សមួយចំនួនប្រារព្ធទិវាឪពុក(Father s Day)ឯឆ្នាំនេះចំថ្ងៃអាទិត្យទី២១ មិថុនា

ទិវាឪពុក (Father s Day) មិនមែនជា​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ​នោះទេ ប៉ុន្តែត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅបណ្តាប្រទេសជាច្រើនជាពិសេសនៅទ្វីបអឺរ៉ុប ដោយគេមិនបានកំណត់កាលបរិច្ឆេទក្នុងការរៀបចំច្បាស់លាស់​នោះឡើយ ប៉ុន្តែ គេ​និយម​ប្រារព្ធ​នៅ​ចំ​ថ្ងៃអាទិត្យ សប្តាហ៍ទី៣នៃខែមិថុនាក្នុងឆ្នាំនីមួួយៗ។សម្រាប់ឆ្នាំ២០២០ នេះសប្តាហ៍ទី៣ខែមិថុនា ចំថ្ងៃអាទិត្យទី២១ មិថុនាឯង ។ ទិវា​ឪពុក ... Read More »

ពិធីប្រគល់-ទទួលសំណង់អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្តីសាយ ឈុំ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ១កើត ខែអាសាឍឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ ... Read More »

Real Betis បានចែកផ្លូវជាមួយលោក Rubi ក្រោយដឹកនាំមិនសូវល្អ

ក្លឹបនៅលីគកំពូលអេស្ប៉ាញ La Liga បានប្រកាសថា Real Betis បានចែកផ្លូវជាមួយគ្រូបង្វឹក Rubi ចំពេលដែលទម្រង់លេងមិនសូវល្អរបស់ក្លឹប។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore នៅព្រឹកថ្ងៃទីអាទិត្យនេះ។ លោក Rubi បានចាកចេញពី ... Read More »

រឿងព្រេង​និងទំនៀមទាក់ទង​នឹង​មនុស្ស​ស្លាប់​ថ្មីៗ

កាល​បើ​មាន​បុគ្គល​ថ្មី​ៗ ស្លាប់​លើ​ផ្ទះ អាចារ្យ​យោគី ត្រូវ​រក​ទឹក​មួយ​ក្អម​តូច និង​ថ្ម​មួយ​ដុំ​តូច ហើយ​អុជ​ធូប ៣ សរសៃ យក​ទៅ​ដាក់​ចុង​ជើង​បុគ្គល រួច​ធ្វើ​ឧបកិច្ច​ការពារ កុំ​ឲ្យ​អសុរកាយ​វា​ចូល​ក្នុង​រូប​បុគ្គល​នោះ​បាន ។ បើ​មិន​ធ្វើ​ដូច្នេះ​ទេ កាល​ណា មាន​សត្វ​ឆ្មា​សម្បុរ​ខ្មៅ​លោត​កន្លង​បុគ្គល​នោះ ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ខេត្តកណ្តាល៖ នៅព្រឹកស្អែកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល ... Read More »

រងការប្រមាថការស្លាប់របស់ក្មួយ ចន ច័ន្ទលក្ខិណា ប្រកាសលែងទ្រាំនឹងម៉េង កែវពេជ្ជតា

ភ្នំពេញ៖ អ្នកនាង ចន ច័ន្ទលក្ខិណា បានជ្រើសរើសផ្លូវមិនតបតជាច្រើនទោះរងពាក្យដៀមដាមពីតារាចម្រៀងម៉េង កែវពេជ្ជតាជាច្រើនថ្ងៃមកហើយក៏ដោយ។ ប្រធានសមាគមសិល្បករខ្មែររូបនេះបានប្រកាសលែងអត់ឱនចំពោះ ម៉េង កែវពេជ្ជតា ក្រោយពីអ្នកនាងបានបញ្ចេញសារប្រមាថមើលងាយការស្លាប់របស់ក្មួយប្រុសនាងមកជាប់នឹងជម្លោះកន្លងមក។ នៅលើបណ្តាញសង្គម ចន ច័ន្ទលក្ខិណា បង្ហោះពីការបញ្ចេញយោបល់របស់អ្នកនាងម៉េង កែវពេជ្ជតាថា«អ្នកខ្លះចង់ប្តឹងខ្ញុំស្រាប់តែត្រូវជួបរឿងអកុសល ងាប់ក្មួយមួយដោយសារគ្រឿងញាណ»។ សារបង្ហាញពីការមិនអាចទទួលយកបាន និងអស់ភាពអត់ធ្មត់ក្នុងការមិនតបតនឹងតារាចម្រៀងរូបនេះ។ អ្នកនាងថា«ទោះជាក្នុងគ្រួសារគេមានសមាជិកស្លាប់ដោយសារអ្វីក៏ដោយតែបើខ្លួនជាមនុស្សដែលមានសេចក្តីថ្លៃថ្នូរ . មានសុជីវធម៌  . មានសិលធម៍ . មានការអប់រំ . មានចំណេះដឹង . មានកិត្តិយស ក៏មិនត្រូវសើចចំអកគ្រួសារគេជាសាធារណៈដែរ  ចុះទំរាំមនុស្សដែលតាំងខ្លួនក្នុងលំដាប់ខ្ពស់ មានកិត្តិយសកំពូល  ជាជនដែលនិយាយថាចេះធ្វើបុណ្យ ជនដែលតាំងខ្លួនបានជួយសង្គមច្រើន ជនមានមនុស្សធម៌ ជនមានស្នាដៃសំរាប់មរតកជាតិ  ជនគំរូរបស់ក្មេងស្រករក្រោយ. តែបើមានទង្វើបែបនេះដាក់គ្រួសារសពតើគេជាមនុស្សប្រភេទណា ? ទង្វើរបស់អ្នកកំពុងជាន់ឈ្លី ជិះជាន់លើការឈឺចាប់របស់ឪពុកម្តាយគ្រួសារសពដែលពួកគាត់កំពុងមានទុក្ខជាទំងន់ »។ក្រៅពីសារបង្ហាញភាពឈឺចាប់នោះអ្នកនាងក៏ប្រកាសលែងមានភាពអត់ធ្មត់ទៀត ស្របពេលដែលតារាចម្រៀង ម៉េង កែវពេជ្ជតា កំពុងរុំព័ទ្ធដោយបណ្ដឹងយ៉ាងតិច៣ នៅសាលាដំបូងរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ទទួលរងការ រិះគន់ខ្លាំងយ៉ាងចាស់ដៃពីសំណាក់តារាចម្រៀង ម៉េង កែវពេជ្ជតា ជុំវិញជិវិតផ្ទាល់ខ្លួន និងកិច្ចការងារសមាគម។ ចន ច័ន្ទលក្ខិណា បានជ្រើសរើសផ្លូវមិនតបតនឹង អ្នកនាងម៉េង កែវពេជ្ជតា បើទោះបីជាពាក្យប្រមាថខ្លាំងៗមកលើនាងក៏ដោយ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានឡាយវីដេអូហែកហួរប្រធានសមាគមន៍សិល្បៈខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ឱ្យមហាជនជួយគិតពិចារណា ចំពោះសេចក្ដីអន់ចិត្តអ្នកនាងចំពោះប្រធានសមាគមន៍រូបនេះ។ កន្លងមកអ្នកទាំងពីរត្រូវបានគេដឹងថា កំពុងតែមានជម្លោះកើនកម្ដៅខ្លាំង រហូតដល់អ្នកនាង ម៉េង កែវពេជ្ជតា បានចេញវីដេអូនិយាយចរិតប្រធានសមាគមន៍សិល្បៈរូបនេះដដែល។ អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា អ្នកនាងចន ច័ន្ទលក្ខិណា នៅចងគំនុំ រឿង អន់ចិត្តកាលពី១០ឆ្នាំមុន និងការបំពេញតួនាទីមិនបានល្អចំពោះការដឹកនាំសមាគមសិល្បៈ គឺដឹកនាំជំរុញឲ្យមហាជនមើលស្រាលមកកាន់អ្នកសិល្បៈទៅវិញព្រោះតែមិនមានស្នាដៃជាដុំកំភួន និងបានសុំតែជំនួយពេលសិល្បករជួបការលំបាកនោះ។ រងការរិះគន់ប្រមាថនូវ ពាក្យមិនពិរោះត្រច្រៀកជាច្រើនក្តីក៏ប្រធានសមាគមរូបនេះបានជ្រើសរើសផ្លូវមិនតបតលើបណ្តាញសង្គមហ្វេសប៊ុកទៅវិញនោះទេ ៕ដោយ ៖វឌ្ឍនា Read More »

មុននេះបន្តិច​រថយន្ត១គ្រឿងឆ្លងចរន្ត​ឆាបឆេះតាមផ្លូវនៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ រថយន្ត ១គ្រឿងរងការខូចខាតអស់ទាំងស្រុង ដោយសារអគ្គិភ័យឆាបឆេះ សង្ស័យអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ ហេតុគ្រោះអគ្គិភ័យឆាបឆេះរថយន្តខាងលើ នៅវេលា៩ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ... Read More »

ដំណាំអំពៅកំពុងបង្កើនចំណូលដល់ប្រជាកសិករខេត្តព្រៃវែង

ខេត្ត​ព្រៃវែង​៖ ក្រៅពីធ្វើស្រែចម្ការ បងប្អូនប្រជាកសិករក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងមួយចំនួន អាចរកចំណូលពីដំណាំអំពៅ ប្រមាណ​ពី ២៥​លាន​រៀល ទៅ ៣០​លាន​រៀល ក្នុង​មួយ​ហិកតា ។ ចំណូល​នេះ ក៏​ជាការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រនិងការធ្វើចំណាកស្រុក​របស់​ពលរ​ដ្ឋ​ទាំងនោះផងដែរ​។ ប្រជាកសិករអះអាងថាទោះឆ្នាំនេះ កម្ពុជា​ប្រឈមមុខ​នឹង​វិបត្តិ​កូ​វីដ​-១៩​ក្តី ... Read More »

លោក Simeone បង្ហាញពីជ័យជម្នះរបស់ Atletico Madrid និងក្តីសង្ឃឹមប្រជែងកៅអីក្របខ័ណ្ឌ Champions League កាន់តែខ្ពស់

លោក Diego Simeone គ្រូបង្វឹកក្រុម Atletico Madrid បានសាទរចំពោះជ័យជម្នះរបស់ក្រុមលោកទៅលើក្រុម Real Valladolid ខណៈដែលពួកគេបានបង្កើន ឱកាសរបស់ពួកគេក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤របស់ La Liga ។ កីឡាករ ... Read More »

កាំភ្លើងធំ Arsenal រងការបរាជ័យ២ប្រកួតផ្ទួនៗ

កីឡាករ Neal Maupay បានរកគ្រាប់បាល់ជ័យជម្នះដល់ក្រុម Brighton & Hove Albion នៅម៉ោងបន្ថែមនាទីទី៩០+៥ ខណៈដែលក្រុមមួយនេះប្រឈមនឹងការកាត់ចោលដោយបានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ២ទល់១ ស្របពេលដែលក្រុមកាំភ្លើងធំបាត់បង់កីឡាករសំខាន់ ម្នាក់ដោយសាររងរបួសសម្រាប់ការប្រកួតសប្តាហ៍ទី៣០កាលពីយប់ថ្ងៃទី២០ ... Read More »

ផ្ទះចំនួន៦ខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចខ្ទីគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ

ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យសោកស្ដាយណាស់ផ្ទះរបស់ពលរដ្ឋចំនួន៦ខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចខ្ទីអស់គ្មានសល់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ។ នៅក្នុងស្ថានការណ៍នោះគេបានឃើញម្ចាស់ផ្ទះស្រែកទ្រហោយំ បោកប្រាណ ស្ដាយទ្រព្យសម្បត្តិដែលខំរកស៊ីរាប់ឆ្នាំមកហើយត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់តែមួយប៉ប្រិចភ្នែក ប៉ុន្តែទោះបីស្រែកយំយ៉ាងណាក៏ដោយអគ្គិភ័យនៅតែឆាបឆេះអស់គ្មានសល់ដែរ បន្សល់នូវទុក្ខសោកលំបាកវេទនាដោយសារតែអគ្គិភ័យនេះ។ ... Read More »

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនៅ​​ថ្ងៃពុធទី២៤មិថុនា​ខាងមុខនេះ

ភ្នំពេញ​ ៖​ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​សំណេរនៅលេី​ទំព័រ​ហ្វេសប៊ុក​នៅថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ​២០២០នេះថា​ ដោយសារតែស្ថានការជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភព​លោកគឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិកម្ពុជា​ ខណៈ​កម្មករ​កម្មការិនី​មួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជា​ពលរដ្ឋក្រីក្រនៅតាមជនបទដាច់​ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ​ ។ ដូច្នេះនៅថ្ងៃពុធទី២៤ មិថុនា​ខាងមុខនេះ សម្តេចតេជោ​ ហ៊ុន​ សែន​ នឹងប្រកាសដាក់អោយប្រើ​ប្រាស់ជាផ្លូវការនូវ ... Read More »

ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ម្នាក់ បានជាសះស្បើយ និងមិនមានករណីជំងឺកូវីដ-១៩ ថ្មីទេ

ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនៅថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីជំងឺកូវីដ-១៩ថ្មីទេ ។ អ្នកជំងឺកូវីដ-១៩សរុបចំនួន១២៩នាក់ ខណៈអ្នកជាសះស្បើយសរុបទាំងអស់កើនដល់១២៧នាក់ ចំណែកអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន២នាក់និងគ្មានអ្នកបាត់បង់ជីវិតឡើយ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។ អ្នកជំងឺកូវីដ-១៩ ... Read More »

ជួលអេស្កាវ៉ាទ័រទៅជីកកាយដីក្បែរស្ពានយោលមាត់ស្ទឹងបរយ៉ាខា ប៉ះគ្រាប់ផ្លោង១០គ្រាប់សំណាងល្អមិនផ្ទុះ

ខេត្តប៉ៃលិន ៖ បុរសជាម្ចាស់ដីបានជួលគ្រឿងចក្រអេស្កាវ៉ាទ័រទៅជីកកាយដីនៅក្បែរមាត់ស្ទឹងបរយ៉ាខាស្រាប់តែប៉ះគ្រាប់ផ្លោង (ប្រភេទMD82B) ចំនួន១០គ្រាប់ ដែលនៅសេសសល់កប់ក្នុងដីពីសម័យសង្គ្រាម តែសំណាងល្អអត់ផ្ទុះធ្វើឱ្យបុរស អ្នកបើកបរអេស្កាវ៉ាទ័រព្រលឹងចុងសក់ រួចក៏ប្រញាប់រាយការណ៍ជូនទៅខាងអាជ្ញាធរមានសមត្ថកិច្ចឱ្យចុះមកត្រួតពិនិត្យមើល ហើយសមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍និងប្រគល់ជូនទៅក្រុមការងារកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ឱ្យយកទៅកម្ទេចចោលតែម្តង ។ សមត្តកិច្វបានឱ្យដឹងថា ករណីបុរសម្នាក់ដែលជួលអេស្កាវ៉ាទ័រយកមកកាយដីប៉ះចំគ្រាប់ផ្លោង១០គ្រាប់នោះ ... Read More »

នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី តាមប្រភពព័ត៌មានបានឱ្យដឹងថា មានជនសង្ស័យចំនួន៤នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនកំពុងតែជួញដូរនៅចំណុចលេីផ្លូវជាតិលេខ៧​ ស្ថិតក្នុង​ឃុំអំពិលលេី​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់ចាម​​។ក្រោយពីបានទទួលព័ត៌មាននេះហើយ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម​និងស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ជីវ​ សេង​រស់​ ... Read More »

តើអ្នកដឹងទេថា ហេតុអ្វីបានជាទាហានឥណ្ឌានិងចិនមិនប្រើអាវុធក្នុងពេលប៉ះទង្គិចគ្នា?

មនុស្សគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា ឥណ្ឌានិងចិនជាមហាអំណាចយោធានៅក្នុងតំបន់ មានពលរដ្ឋច្រើនជាងគេបង្អស់នៅលើពិភពលោក មានអាវុធទំនើបៗ មានគ្រប់បែកបរមាណូ… តើហេតុអ្វីពេលប៉ះទង្គិចគ្នានៅព្រំដែន បណ្តាលឲ្យទាហានទាំងសងខាង រាប់សិបនាក់ស្លាប់ តែមិនប្រើប្រាស់កាំភ្លើង១គ្រាប់ណាឡើយ តើហេតុអ្វី? កម្លាំងទាហានប្រទេសទាំងពីរបានប្រយុទ្ធគ្នានៅកម្ពស់ពីទឹកសមុទ្រដល់ទៅ​៤.៣០០ម៉ែត្រ ជាតំបន់ដែលប្រទេសទាំងពីរបានប្រកាសថាជាដែនអធិបតេយ្យរបស់ខ្លួន។ កម្លាំងទាហានឥណ្ឌា​បានរកឃើញអាវុធបុរាណ​ដែលទាហានចិនប្រើប្រាស់ក្នុងពេលប៉ះទង្គិចគ្នា។ មូលហេតុដែលប្រទេសទាំងពីរមិនប្រើកាំភ្លើងបាញ់ប្រហារគ្នាគឺមកពីគោរពតាមកិច្ចព្រមព្រៀងទ្វេភាគី កាលពីឆ្នាំ​១៩៩៦ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកដកតំណែងមន្ត្រីដែលស្រាវជ្រាវសម្ពន្ធមិត្តរបស់លោកត្រាំ

ក្រសួងយុត្តិធម៌អាមេរិក បានសម្រេចដកហូតតំណែងលោកGeoffrey Berman ប្រធានក្រុមស្រាវជ្រាវទៅលើសម្ពន្ធមិត្តរបស់លោកត្រាំ ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកWilliam Barr នៅយប់ថ្ងៃទី១៩ខែមិថុនា បានប្រកាសដកហូតតំណែងខាងលើក្រោយពីលោកGeoffrey Bermanបានស្រាវជ្រាវទៅលើ​បុគ្គលជិតស្និទ្ធជាមួយប្រធានាធិបតីដូណាល់ ត្រាំ​។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា​ ប្រធានាធិបតី ដូណាល់ ត្រាំ ... Read More »