ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកដកតំណែងមន្ត្រីដែលស្រាវជ្រាវសម្ពន្ធមិត្តរបស់លោកត្រាំ

ក្រសួងយុត្តិធម៌អាមេរិក បានសម្រេចដកហូតតំណែងលោកGeoffrey Berman ប្រធានក្រុមស្រាវជ្រាវទៅលើសម្ពន្ធមិត្តរបស់លោកត្រាំ ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកWilliam Barr នៅយប់ថ្ងៃទី១៩ខែមិថុនា បានប្រកាសដកហូតតំណែងខាងលើក្រោយពីលោកGeoffrey Bermanបានស្រាវជ្រាវទៅលើ​បុគ្គលជិតស្និទ្ធជាមួយប្រធានាធិបតីដូណាល់ ត្រាំ​។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា​ ប្រធានាធិបតី ដូណាល់ ត្រាំ ... Read More »

លោកត្រាំ ស្តីបន្ទោសកម្លាំងប៉ូលិសមិនអាចទប់ស្កាត់បាតករ កម្ទេចរូបសំណាក់ មេទ័ព​Albert Pike

ក្រុមបាតុករអាមេរិក បានអូសរូបសំណាក់មេទ័ពAlbert Pike ឲ្យរលំហើយកម្ទេចនៅទីក្រុងវ៉ាស៊ីនតោន​ ក្នុងពេលធ្វើបាតុកម្ម​ទាមទារសិទ្ធសេរីភាពដល់ការរស់នៅរបស់ក្រុមជនជាតិស្បែកខ្មៅ។ នៅលើបណ្តាញសង្គម Twitter ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា «កម្លាំងប៉ូលិសទីក្រុងវ៉ាស៊ីនតោន​ ឌីស៊ី​ មិនបំពេញការងាររបស់ខ្លួន ក្នុងការរារាំង​បាតុករបំផ្លាញរូបសំណាក់ ... Read More »

គ្រឿងក្នុងជ្រូក ឆ្អឹងជំនី, ខួរ, ក្រពះ, ក្បាល, ជើង, ពោះវៀន, អណ្តាត និងពោះតាន់ ខូចគុណភាព នាំចូលពីថៃ តាមខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ឈ្មួញទុច្ចរិត ហេតុតែចង់មានបាន មិនគិតពីជីវិតអ្នកដទៃទេ បាន លួចនាំចូលគ្រឿងក្នុងជ្រូក ឆ្អឹងជំនី, ខួរ, ក្រពះ, ក្បាល, ជើង, ពោះវៀន, អណ្តាត និងពោះតាន់ ខូចគុណភាព ... Read More »

សត្វទន្សោងឈ្មោលមួយក្បាលត្រូវបានរកឃើញថា ស្លាប់ក្នុងសភាពស្អុយរលួយក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន

ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០ សត្វទន្សោងឈ្មោល១ក្បាលត្រូវបានប្រទះឃើញស្លាប់ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ននៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០នេះ ... Read More »

បើស្រឡាញ់អនាគត ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ខណៈឃាត់ខ្លួន​ជនសង្ស័យ​ ៥៥នាក់​នៅថ្ងៃនេះ

ភ្នំពេញ៖ គ្រឿងញៀនបានបំផ្លាញសុខភាព និងអនាគតអ្នក ជាក់ស្តែងនៅ​ថ្ងៃ​ទី​២០ ខែមិថុនា​ ឆ្នាំ២០២០នេះ​ ជនសង្ស័យ​ចំនួន៥៥នាក់​(​ស្រី​ ៧នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ៣១​ករណី​ទូ​ទាំង​ប្រទេស​។​ របាយការណ៍សមត្ថកិច្ចបានអោយដឹងថា៖ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​​ ៥៥នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ៣៨នាក់​ ... Read More »

ថ្ងៃទី២០ មធ្យោបាយ​សរុប​ចំនួន​ ៩៥៣ គ្រឿង​ ល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ ចំនួន​ ៦៦១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ

ភ្នំពេញ៖ នាថ្ងៃ​ទី​២០ ខែមិថុនា​ ឆ្នាំ២០២០ នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក មាន​មធ្យោបាយ​សរុប​ចំនួន​ ៩៥៣ គ្រឿង​ ល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ ចំនួន​ ៦៦១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។ នេះបើតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ... Read More »

លោក ហ៊ុយ វណ្ណៈ ៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ២ ទាក់ទិនថ្ងៃ២០ មិថុនា

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានថ្លែងថា៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ២ ទាក់ទិនថ្ងៃ២០ មិថុនា៖ ទី១. សម្តេចតេជោ ... Read More »

អាជ្ញាធរទីក្រុងប៉េកាំងធ្វើតេស្តចំណីអាហារ និងបុគ្គលិកផ្សាររក COVID-19 ព្រោះករណីឆ្លងថ្មីៗកំពុងរកឃើញជាប្រចាំថ្ងៃ

អន្តរជាតិ៖ ដើម្បីស្វែងរកវីរុសកូរ៉ូណា អាជ្ញាធរទីក្រុងប៉េកាំង បានឈានទៅធ្វើការត្រួតពិនិត្យចំណីអាហារផ្សេងៗ ហើយចំពោះបុគ្គលិកដឹកជញ្ជូនចំណីអាហារនៅតាមផ្សារ ឬហាងនានា ក៏តម្រូវឲ្យទៅធ្វើតេស្តផងដែរ ខណៈករណីឆ្លងថ្មីៗត្រូវបានរកឃើញជាប្រចាំថ្ងៃ ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។ ... Read More »

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមឃាត់ខ្លួន​ ជនសង្ស័យ​៣នាក់​ពីបទជួញដូរ​សារធាតុញៀនខុសច្បាប់

ខេត្ត​កំពង់ចាម​ ៖​ កម្លាំងនគរបាល​ជំនាញបានឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​ដោយប្រើវិធានការញុះញង់​ ក្រោយ​ពីរកឃេីញថា​ជននេះជួញដូរ​សារធាតុញៀន​ដែលច្បាប់​ ហាមឃាត់​ ។ អ្នកទាំង៣នាក់ត្រូវចាប់ឃាត់ខ្លួននៅថ្ងៃទី១៩ ខែ​មិថុនា​ ឆ្នាំ២០២០ វេលាម៉ោង​១៧៖០០នាទី ​ក្នុងភូមិអន្លុងគគីរ ឃុំស្តៅ ស្រុកកងមាស​ ខេត្ត​កំពង់ចាម​  ។  ... Read More »

ការកែច្នៃត្រីរ៉ស់ងៀត ត្រីងៀតសំយ៉ុង ជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ មានចំណូលល្អប្រសើរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងថា៖ យោងតាម របាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ការកែច្នៃត្រីរ៉ស់ងៀត ត្រីងៀតសំយ៉ុង ជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ នៅភូមិពោធិ៍មង្គល ... Read More »

កម្ពុជាមានមោទនភាពជាប្រទេសដំបូងគេ អនុញ្ញាតឱ្យបើកការិយាល័យឧត្តមស្នងការបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេស

ភ្នំពេញ៖ យោងតាមតាមបទអន្តរាគមន៍របស់លោក អាន សុខខឿន ក្នុងការបន្តសម័យប្រជុំលើកទី៤៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពីជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅទីក្រុងហ្សឺណែវ។ ក្នុងនោះលោក អាន ... Read More »

អភិបាលខណ្ឌដូនពេញ យើងរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ និង រួមគ្នាបង្កើនវប្បធម៌ នៃការចែករំលែក ចេះជួយគ្នាទៅវិញទៅមក

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបន្តដឹកនាំមន្ត្រីរាជការរដ្ឋបាលខណ្ឌ សហកាជាមួយមន្ទីរពេទ្យបង្អែកចតុមុខបាននាំយកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ចុះសាកសួរសុខទុក្ខសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ផ្សារកណ្តាលទី១ និង ... Read More »

មន្ទីរកសិកម្មខេត្តក្រចេះ ចែកគ្រាប់ពូជ និងជីធម្មជាតិ ជូនដល់ក្រុមកសិករ

ខេត្តក្រចេះ៖ នៅថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ... Read More »

ក្រសួងពាណិជ្ជកម្ម រំពឹងថា ការនាំទំនិញទៅកាន់ទីផ្សារប្រទេសចិន នឹងកើនឡើងប្រមាណជាង២០ភាគរយ

ខេត្តកែប ៖ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរ ពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោយពីក្រុមការងារបច្ចេកទេសទើបបញ្ចប់ដោយជោគជ័យលើកិច្ចចរចា ... Read More »

លោក វេង សាខុន ជាមួយប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចុះបំពេញបេសកកម្មនៅខេត្តកោះកុង

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តី ... Read More »

ប្រជាពលរដ្ឋ៥៤៦គ្រួសារផ្ទុះការតវ៉ានឹងក្រុមហ៊ុនចម្ការកៅស៊ូបេសរ៉យយ៉ាល់ កាយផ្លូវប៉ះពាល់ដីពួកគាត់

ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋចំនួន៥៤៦គ្រួសារនៅវេលាម៉ោង២ រសៀល ថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នេះនាំគ្នាប្រមូលផ្តុំតវ៉ានឹងក្រុមហ៊ុនចំការកៅស៊ូបេសរ៉យយ៉ាល់ នៅចំណុចឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ... Read More »

ប្រមុខWHO ៖ បច្ចុប្បន្នទ្វីបអាមេរិក គឺជាតំបន់ដែល COVID-19 លុកលុយខ្លាំង ជាពិសេសគឺប្រទេសប្រេស៊ីល, តំបន់អាស៊ីខាងត្បូង និងមជ្ឈិមបូព៌ា

អន្តរជាតិ៖ លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ដូច្នេះថា «ពិភពលោកកំពុងស្ថិតនៅក្នុងតំណាក់ដ៏គ្រោះថ្នាក់ថ្មីមួយ… ដោយវីរុសនេះ (COVID-19) នៅតែបន្តឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស ... Read More »

គណៈប្រតិភូកម្ពុជាសូមប្រើប្រាស់សិទ្ធិឆ្លើយតបទៅនិងគណៈប្រតិភូនៃចក្រភពអង់គ្លេស

ភ្នំពេញ៖ គណៈប្រតិភូកម្ពុជាសូមប្រើប្រាស់សិទ្ធិឆ្លើយតបទៅនិងគណៈប្រតិភូនៃចក្រភពអង់គ្លេសដែលបានថ្លែងពាក់ព័ន្ធនឹងស្ថានភាពសេរីភាព បញ្ចេញមតិនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមបទអន្តរាគមន៍នៃសិទ្ធិឆ្លើយតបរបស់ ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន ឆ្លើយតបទៅនិងគណៈប្រតិភូនៃចក្រភពអង់គ្លេសនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស៖ ការបន្តសម័យប្រជុំលើកទី ៤៣ កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី ១០ ស្តីពីជំនួយបច្ចេកទេសនិងការកសាងសមត្ថភាពថ្ងៃទី ១៩ ... Read More »

រដ្ឋមន្រ្ដីសុខាភិបាល ក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទូទាំងប្រទេស បន្ដអនុវត្ដវិធានការការពារចម្លងរោគនៅតាមមូលដ្ឋាន

ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ជាពិសេស នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ថ្នាក់ខេត្ដ ថ្នាក់ជាតិទាំងអស់ ឱ្យគោរពអនុវត្ដវិធានការការពារ ការចម្លងរោគផ្សេងៗនៅតាមមូលដ្ឋាន អំឡុងពិនិត្យព្យាបាលរបស់ខ្លួន។ ... Read More »

ប៉ូលិសអាមេរិក បាញ់សម្លាប់សនិ្តសុខយាមហ្គារ៉ាស់រថយន្ដ ខណៈដែលខ្លួនបង្ហាញកាំភ្លើង​ដាក់ប៉ូលិស មុនរត់គេចខ្លួនទាំងស្លន់ស្លោ

អន្តរជាតិ៖ សារព័ត៌មាន The Sun របស់អាមេរិក នៅព្រឹកថ្ងៃសៅរ៍ ទី២០ខែមិថុនា ឆ្នាំ២០២០នេះ បានចេញផ្សាយថា ក្រុមមន្ត្រីប៉ូលិសនៅក្នុងទីក្រុងឡូសអាន់ជែឡេស (Los Angeles) បានបាញ់សម្លាប់ យុវជនម្នាក់ដែលជាសនិ្តសុខយាមហ្គារ៉ាស់រថយន្ដ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបន្ទាប់ពីរូបគេបង្ហាញកាំភ្លើង​ដាក់ប៉ូលិស ... Read More »

ទីបំផុត..!តំណាង ក្រុមហ៊ុន ATOMY (CAMBODIA) សារភាពថា ឃ្លាំងរបស់ខ្លួនគ្មានច្បាប់អនុញ្ញាត និងបច្ចេកទេសត្រឹមត្រូវ ខ្លាចប៉ៈពាល់គុណភាពផលិតផល

ភ្នំពេញ៖ តំណាងក្រុមហ៊ុន ATOMY (CAMBODIA) លោក កាន់ រដ្ឋា អាយុ២៩ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលេខ២៥០១៦២៤៣៨ បានទទួលនូវកំហុសរបស់ខ្លួនទៅលើទីតាំងស្តុកគ្រឿងសម្អាងដែលសមត្ថកិច្ចគណកម្មការចម្រុះឆែកឆេរត្រួតពិនិត្យ ហើយបិទឃ្លាំងឃ្លុំបេនោះ ពិតជាគ្មានច្បាប់អនុញ្ញាត និងគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ប៉ះពាល់គុណភាពផលិតផល។ នៅក្នុងលិខិតសូមគោរពជូន ... Read More »

ជម្លោះប្រដាប់អាវុធនៅប្រទេសលីប៊ីនៅតែបន្ត បើទោះបីករណីឆ្លងជំងឺ COVID-19 កើនឡើងក៏ដោយ

អន្តរជាតិ៖ យោងតាមរបាយការណ៍ពីករណីឆ្លង COVID-19 របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសលីប៊ី នៅថ្ងៃសៅរ៍ទី២០ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសថា រកឃើញករណីឆ្លងថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឲ្យករណីសរុបកើនដល់ ចំនួន៥២០ករណី។ប៉ុន្តែជម្លោះប្រដាប់អាវុធ​នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ នៅតែបន្តឥតឈប់ឈរ ទោះបីជាអង្គការសហប្រជាជាតិ (UN) បានអំពាវនាវជាច្រើនដង ឲ្យមានការផ្អាកសង្គ្រាមសិនក៏ដោយ។ ... Read More »

ចិនប្រកាសតំបន់ដែលមានវិវាទគឺជាទឹកដីរបស់ខ្លួន, ឥណ្ឌាបន្ថែមទាហាន១៥ពាន់នាក់មកការពារព្រំដែន

ការប្រឈមមុខតានតឹងដាក់គ្នារវាងឥណ្ឌានឹងចិននៅតាមបណ្តោយព្រំដែន នៅពេលនេះកាន់តែមានភាពតានតឹងខ្លាំងឡើងថែមទៀត ក្រោយពេលចិនប្រកាសថា តំបន់ដែលមានវិវាទនោះជាទឹកដីរបស់ចិនតាមផ្លូវច្បាប់។ អ្នកឯកទេសវិទ្យាសាស្ត្រសង្គមចិនបានប្រកាសថា តំបន់ Galwan ទាំងមូលជាទីកន្លែងផ្ទុះអំពើហិង្សា រវាងទាហានចិននឹងឥណ្ឌា គឺជាដែនដីរបស់ចិន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Global Times នៅថ្ងៃទី១៩ខែមិថុនា ... Read More »

ដំណឹងបាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០

ភ្នំពេញ៖ ដំណឹងបាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ គឺជាបាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង គេហៅថា Annular Solar Eclipse។ មូលហេតុដែលគេហៅវាបែបនេះ គឺដោយសារ វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺមួយតួខ្លួនព្រះច័ន្ទបាំង ព្រះអាទិត្យមែន ... Read More »

បើកបររថយន្តក្នុងល្បឿនលឿនបែកកង់មុខរេចង្កូតទៅបុកដើមចាមរីស្លាប់ម្នាក់រងរបួស២នាក់

បាត់ដំបង៖ តាមរបាយការណ៍របស់ នគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំឡូតបានឲ្យដឹងថាកាលពីវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តឡង់គ្រីស័រពណ៌ស្លែមួយគ្រឿងបើកបរក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន។ លុះមកដល់កន្លែង កើតហេតុ ស្រាប់តែបែកកង់មុខរេចង្កូតមកខាងស្ដាំទៅបុកដើមចាមរីពេញទំហឹងបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់អ្នករួមដំណើរស្ត្រី២នាក់ទៀតរងរបួសធ្ងន់និងស្រាលម្នាក់កើតឡើងនៅចំណុចភូមិតានន ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។ ចំណែករថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង, រថយន្ដដែលបង្កម៉ាក ឡង់គ្រីស័រ ពណ៌ស្លែ ... Read More »

ពលរដ្ឋស្រុកបរិបូរណ៏ខេត្តកំពង់ឆ្នាំង១៥០គ្រួសារ រារាំងក្រុមការងារស្រុកក្រគរពាក់ព័ន្ធដីសម្បទានសង្គមកិច្ច

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក លីវ សេងហ៊ីម អភិបាលនៃគណៈភិបាលស្រុកក្រគរ ... Read More »

អភិបាលស្រុកនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុក និងយុវជនទាំង១៦ឃុំក្នុងស្រុករមាសហែកបានចូលរួមទស្សនាការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៃទិវាចងចាំដំណើរឆ្ពោះ ទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុលអភិបាលស្រុកនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុករមាសហែកបានចូលរួមទស្សនាការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៃទិវាចងចាំ ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ... Read More »

លោក ឃួង ស្រេង សរសើរពលរដ្ឋរើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោដែលបានប្រឹងប្រែងរស់ ជាមួយមុខរបរសុចរិតទៀងត្រង់ មិនប្រព្រឹត្តបទល្មើសដែលសង្គមស្អប់ខ្ពើម

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបររើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោ ដែលបានប្រឹងប្រែងរស់នៅដោយការរើសអេត ចាយនៅទីលានចាក់សំរាមដើម្បីចិញ្ចឹមជីវិត ដោយមិនបានប្រព្រឹត្តបទល្មើសដែលខុសនឹងច្បាប់ បើទោះបីជាបងប្អូនមានការពិបាកក្នុងជីវភាពគ្រួសារយ៉ាងណាក្តី ។    លោកឃួង ស្រេង បន្តថា ... Read More »

អ្នកបើកបរ គួរយល់ពីផ្លូវមានផ្លាកសញ្ញាបាត់សិទ្ធ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន តែងធ្វើការពន្យល់ និងរំលឹកពីផ្លាកសញ្ញាចរាចរណ៍ ជូនដល់បងប្អូនជាអ្នកបើកបរ ឱ្យបានយល់ដឹង ដើម្បីបញ្ជៀសករណីគ្រោះថ្នាក់ចរាចរ។ ក្នុងនោះក៏លើកពី ផ្លូវមានផ្លាក«សញ្ញាបាត់សិទ្ធិ »សិទ្ធិអាទិភាពនៅត្រង់ចំណុចផ្លូវប្រសព្វ (ដោយមានផ្លាកសញ្ញាផ្តល់សិទ្ធិអាទិភាពឱ្យគេ)។ ដោយលើកជាសំណួរថា៖ តើអ្នកត្រូវផ្តល់សិទ្ធិអាទិភាពឲ្យរថយន្តណាមួយទៅមុនប្រសិនបានជួបស្ថានភាពដូចក្នុងរូប ដូចក្នុងបញ្ជាក់ខាងក្រោម៖ ... Read More »

កូរ៉េខាងជើងកំពុងបោះពុម្ពខិត្តប័ណ្ណជាច្រើនប្រឆាំងកូរ៉េខាងត្បូង

នៅថ្ងៃទី២០ខែមិថុនា សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ទីក្រុងព្យុងយ៉ាងបានបោះពុម្ពខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងជាច្រើន ត្រៀមផ្សព្វផ្សាយនៅតាមព្រំដែន ដែលជាការសងសឹកទៅលើកូរ៉េខាងត្បូង ដែលបានបង្ហោះខិត្តប័ណ្ណ ចូលទឹកដីកូរ៉េខាងជើងបំពានកិច្ចព្រមព្រៀង។ តាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ នៅថ្ងៃទី ២០ ខែមិថុនាបានផ្សាយថា កូរ៉េខាងជើងបានបោះពុម្ពខិត្តប័ណ្ណជាច្រើនដើម្បីបង្ហោះទៅកាន់កូរ៉េខាងត្បូង ... Read More »