ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រលានយន្តហោះថ្មី សាងសង់លើផ្ទៃដីទំហំប្រមាណជាង២ពាន់ហិកតា ក្នុង​ទឹក​ប្រាក់ប្រមាណ១,៥០០លាន​ដុល្លារ

ខេត្ត​កណ្តាល​ ៖​ យោង​តាម​ទំព័រ​ហ្វេសប៊ុក​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សរសេរ​បង្ហោះបង្ហាញ​ថា​ ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងចំណែក​ដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តត្រួតពិនិត្យសុខភាព វាស់កំដៅ ដល់នាយ នាយរង និងពលទាហាន ជាប្រចាំដើម្បីបង្កា ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ខណ្ឌ បន្តចេញល្បាតដើម្បីការពារសន្តិសុខ សុវត្ថិភាព នឹងជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវ នៅតាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ។ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ខ្លួនថា កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សំអាតបរិវេណកន្លែងធ្វើការ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។ នៅពេលរសៀលកម្លាំង គ អន្តរាគមន៍ ក្នុងទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតពេលនាំគ្នាហាត់ប្រាណ លេងកីឡា ដើម្បីសុខភាព កាយសម្បទារឹងមាំ រហ័សរហួន និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ។ បច្ចុប្បន្នកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ និងជៀសផុតពីជំងឺឆ្លងកូវីដ–១៩ ៕ដោយ៖ស តារា Read More »

អ៊ុន អាលីហ្សា អរគុណប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន

    ភ្នំពេញ៖ តារាសម្តែង និងចម្រៀង អ្នកនាង អ៊ុន អាលីហ្សា បានសម្រេចបញ្ចប់ការងារសិល្បៈ​ទាំងស្រុងហើយក្រោយពីនាងបានពពោះកូនដំបូងដែលជាតំណក់ឈាមរវាងនាងនិងស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិក។ នាងថ្លែងអំណរគុណចំពោះប្រមុខរដ្ឋាភិ​បាលដែលបាន​សម្រេចអនុញ្ញាតឲ្យប្រជាជនខ្មែររស់​នៅក្រៅប្រទេសទាំងអស់អាចធ្វើដំណើរមកទឹកដីកំណើត​ដែល​ជាឱកាសឲ្យស្វាមីនាងអាចធ្វើដំណើរមកមើលថែនាងគ្រាពរពោះជិតគ្រប់ខែហើយ​នោះ។ ​បើមិនមានការប្រែប្រួលទេអតីតតារាសម្តែង អ៊ុន អាលីហ្សាគ្រោងសម្រាលកូនស្រី​ដំណក់ឈាមដំបូងរបស់នាងនិងស្វាមីនៅអំឡុងខែកញ្ញា ខាងមុខនេះ ហើយស្វាមីនាងក៏អាច​មានឱកាសធ្វើដំណើរពីសហរដ្ឋអាមេរិកមកមើលថែនាងនៅក្នុងអំឡុងខែកក្កដាខាងមុខនេះ។កូនស្រីនាងមានឈ្មោះរួចរាល់ហើយគឺឈ្មោះ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនចោរលួចម៉ូតូ២នាក់ ទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្ម ទៅតុលាការ ដើម្បីទទួលទោសតាមច្បាប់ ។ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ អិ ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចៀន សុីនយាន បុកម៉ូតូពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់និងអ្នករួមដំណើរពីរនាក់រងរបួសធ្ងន់

ភ្នំពេញ៖  រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចៀន សុីនយានមួយគ្រឿងបានបើកបុកម៉ូតូពីក្រោយបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនប្រុសស្រី២នាក់រងរបួសត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ​ ម៉ុង​ ឫទ្ធី កែងនឹងផ្លូវលេខ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកនិចពណ៌សពាក់ស្លាកលេខ ... Read More »

ថៅកែក្រុមហ៊ុន ដុកទ័រសុខភាពនិងសម្រស់ នាំផលិតផលឡេមកលក់ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាថៅកែក្រុមហ៊ុន King Diamond World co.,ltd (ដុកទ័រសុខភាពនិងសម្រស់) តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ករណីរំលោភលើទំនុកចិត្ត ទៅលើម្ចាស់ក្រុមហ៊ុន EAMLO ... Read More »

មនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ព្រោះរថយន្តធុនធំបុករថយន្តដឹកឥដ្ឋ

ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក ២នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តដឹកទំនិញធុនធំបុកជាមួយរថយន្តដឹកឥដ្ឋនៅខាងមុខជញ្ជាីងថ្លឹងរថយន្តកូនរីកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។    នគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតប្រាប់ថា ជនរងគ្រោះ ជាអ្នកបើកបររថយន្តកូរ៉េកែច្នៃដឹកឥដ្ឋ បានស្លាប់នៅកន្លែងកើតហេតុនោះ ... Read More »

ពិតជាអស្ចារ្យណាស់! អវកាសយានិកអាមេរិកបង្ហោះរូបភាព«សូរ្យគ្រាស»ពីម្សិលមុិញ ដែលថតបានពីលើទីអវកាស

បរទេស៖ វាពិតជាអស្ចារ្យខ្លាំងណាស់ដែលអវកាសយានិកម្នាក់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញអំពីទិដ្ឋភាព «បាតុភូតសូរ្យគ្រាស» កើតឡើងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ដោយថតបានពីលើទីអវកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។ លោក ... Read More »

បើកម៉ូតូលឿនពេកដល់ផ្លូវកោងមិនបង្អង់ជ្រុលទៅបុកថ្មដួលបោកក្បាលស្លាប់

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ដោយបុរសម្នាក់ឈ្មោះ ស៊ុន សំអឿន  អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ  បន្ទាប់ពីបើកបរម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤មានទិសដៅពីសមុទ្ររាម ឆ្ពោះទៅឃុំរាម ហើយដោយស្ថានភាពផ្លូវកោង ... Read More »

ខាត់ សុឃីម ជួបទុក្ខធំ ឪពុកទទួលមរណភាព

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះមុននេះ​លើ​គណនីហ្វេសប៊ុក​របស់នាងអំពីដំណឹង​ដ៏សោកសៅក្នុងរូបភាព​កាន់ទុក្ខ​ព្រម​សារខ្លី​ពីការបាត់​បង់​មនុស្ស​សំខាន់​ថា៖ «លាហើយពុក»។ តាមការបញ្ជាក់របស់ស្វាមីនាងលើកឡើងថា អ្នកទទួលមរណភាពគឺពិតជាឪពុកបង្កើតរបស់នាងមែន។ ខាត់ សុឃីម មិនបានទទួលទូរស័ព្ទ ខណៈស្វាមីនាង លោក អ៊ិន ផាណូ ... Read More »

ផឹកស្រាដាច់បាយខ្យល់គរដេកស្លាប់តាមវាល ហើមស្អុយទើបសាច់ញាតដើររកឃើញ

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០  វេលាម៉ោង៧៖២៤នាទីព្រឹក  ក្រោយទទួលដំណឹងពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកមនថា មានបុរសម្នាក់ផឹកស្រាដាច់បាយ ខ្យល់គរដេកស្លាប់តាមវាល ហើមស្អុយទើបសាច់ញាតដើររកប្រទះឃើញរួចមក ... Read More »

ចាប់បានជនសង្ស័យ២នាក់ចាក់ប្លន់ទ្រព្យមនុស្សប្រុសចរឹតស្រីកាលពីថ្ងៃមុន

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលកន្លងមក ចាក់ជនរងគ្រោះជាមនុស្សប្រុសចរឹតស្រីជាច្រើនកាំបិតប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ជួលនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០  នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។   ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ... Read More »

ភ្ញាក់ផ្អើល! សុគន្ធ ថេរ៉ាយុ ប្រកាសលក់ផ្ទះជិត១លានដុល្លារអាមេរិក

ភ្នំពេញ៖ ស្ងប់ស្ងាត់រឿងជំងឺកូវីដ-១៩បន្តិច ស្រាប់តែភ្ញាក់ផ្អើលនឹងតារាចម្រៀង​ប្រចាំផលិត​កម្មថោន លោក សុគន្ធ ថេរ៉ាយុ ដែលបានប្រកាសលក់ផ្ទះ៤កន្លែងផ្សេង​គ្នាដែលសរុប​ជាទឹកប្រាក់ប្រមាណជិត១លានដុល្លារអាមេរិកឯណោះ។ ​មហាជនអាចភ្ញាក់ផ្អើលសម្រាប់ការប្រកាសលក់ផ្ទះ៤ព្រមៗគ្នា ប៉ុន្តែសម្រាប់អ្នកជិតដិតតារាចម្រៀង សុគន្ធ ថេរ៉ាយុ មិនជាភ្ញាក់ផ្អើលប៉ុ​ន្មានទេ ព្រោះតែពួក​គេបានដឹងហើយថាតារាចម្រៀងរូបនេះមានទ្រព្យមិនធម្មតា។ តារារូបនេះគឺជាកូនប្រុស​បណ្តូល​ចិត្ត​របស់អ្នកជំនួញកូនកាត់ចិនក៏ជាអ្នកមានមុខជំនួញធំៗនៅក្នុងដៃផងដែរ។ ឆ្លុះ​បញ្ចាំង​ពីជីវិតមានទ្រព្យស្តុក ... Read More »

ការប្រកួតផ្តាច់ព្រ័ត្រ Adria Tour ត្រូវបានលុបចោល បន្ទាប់ពីធ្វើតេស្តរកឃើញកីឡាករម្នាក់មានផ្ទុកជំងឺកូវីដ-១៩

តាមការចេញផ្សាយរបស់គេហទំព័រស៊ីនហួរបានឲ្យដឹងនៅថ្ងៃចន្ទ ទី២២ មិថុនានេះថាការប្រកួតផ្តាច់ព្រ័ត្រនៃកីឡាវាយតឺន្នីស Adria Tour នៅទីក្រុង Zadar នៃឆ្នេរប្រទេសក្រូអាតត្រូវបានលុបចោលវិញបន្ទាប់ពីលោក Grigor Dimitrov សញ្ជាតិប៊ុលហ្គារីបានប្រកាសថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ការប្រកួតត្រូវបានផ្តួចផ្តើមដោយលេខ១ពិភពលោក Novak Djokovicក្នុងគោលបំណងលើកកម្ពស់ភាពជាអ្នកកីឡានិងដើម្បីរៃអង្គាសថវិកាសម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩។ ... Read More »

កម្លាំងនគរបាលក្រុងក្រចេះចុះបង្រ្កាបទីតាំងបញ្ជល់មាន់ ដកហូតបានវត្ថុតាងជាច្រើន ចំណែកអ្នកចូលរួមលេងរត់បាតជើងសព្រាត

ខេត្តក្រចេះ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ក្រោមបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានចុះបង្រ្កាបទីតាំងបញ្ជល់មាន់មួយកន្លែងដកហូតបានវត្ថុតាងជាច្រើននៅចំណុចក្នុងព្រៃខាងក្រោយសាលារៀនកាប៉ូ ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ។ ... Read More »

Ronaldo និងលោក Sarri ជួបពិភាក្សាគ្នា ខណៈក្រុម Juventus មានគោលបំណងដោះស្រាយបញ្ហាធ្លាក់ទម្រង់លេង

កីឡាករ Cristiano Ronaldo និងអ្នកចាត់ការទូទៅលោក Maurizio Sarri បានពិភាក្សាអំពីកង្វះខាតទម្រង់លេងរបស់ក្រុមសេះបង្កង់ Juventus ចាប់តាំងពីបាល់ទាត់អុីតាលីចាប់ផ្តើម។ អតីតកំពូលតារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ... Read More »

គ្រូបង្វឹក Liverpool ព្រួយបារម្ភពីរបួសរបស់ Milner និង Matip

អ្នកចាត់ការទូទៅរបស់ក្រុម Liverpool លោក Jurgen Klopp សង្ឃឹមថាការរងរបួសរបស់ James Milner និង Joel Matip ពេល Liverpool ប្រកួតជាមួយ Everton ... Read More »

Real Madrid ឡើងឈរកំពូលកំពូលតារាង ខណៈ Liverpool បានត្រឹមស្មើ

ក្រុមអធិរាជស Real Madrid បានឡើងទៅឈរនៅកំពូលតារាង La Liga ដោយសារជ័យជម្នះដ៏លំបាកមួយពីក្រុម Real Sociedad ក្នុងលទ្ធផល ២-១ ។ ចំណែកក្រុមហង្សក្រហម Liverpool បានត្រឹមស្មើជាមួយក្រុម ... Read More »

ជាប់ចិត្តប្រើប្រាស់គ្រឿងញៀនមិនកែប្រែត្រូវនគរបាលក្រុងកែបឃាត់ខ្លួន

ខេត្តកែប៖ តាមការណែនាំរបស់លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តកែបនៅថ្ងៃអាទិត្យ១កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទីល្ងាចកម្លាំងអធិការដ្ឋាននគរបាលក្រុងកែបបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃធំនិងប្រជាការពារភូមិកំពង់ត្រឡាច បានចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន១ករណីនៅផ្ទះរបស់ឈ្មោះ ហោ ណៃ ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរកសិករ ស្ថិតក្នុងភូមិកំពង់ត្រឡាច ... Read More »

នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង​ ១៦៖៣០នាទីល្ងាច នៅចំណុចភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ត​កំពង់ចាម​  កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងជំនាញស្រុកជេីងព្រៃ​ និងស្រុកបាធាយ  ដឹកនាំដោយលោកវរសេនីយ៍​ឯកជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត ... Read More »

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេតកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ... Read More »

កាលពីថ្ងៃអាទិត្យ លោក ស៊ុន ចាន់ថុល អញ្ជើញជិះកង់សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល

ខេត្តកណ្តាល៖ នៅថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

សូមជួយស៊ែររកសាច់ញាតិផង!! យុវជនពីរនាក់ជិះម៉ូតូបុកគូទរថយន្តហុីយ៉ាន់ដាយ​ដឹកជញ្ចូនរបស់ក្រុមហ៊ុន​ L.M.H ចតលេីចំណីផ្លូវស្លាប់គួរឲ្យសង្វេគ​

      ភ្នំពេញ៖ យុវជនពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២០ នៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងឌុបគ្នាជ្រុលទៅបុកគូទរថយន្តហុីយ៉ាន់ដាយ​ដឹកជញ្ជូនរបស់ក្រុមហ៊ុន​ L.M.H ដែលចតលេីដីចំណីផ្លូវយ៉ាងពេញទំហឹង​ ... Read More »

បន្តិចទៀតនេះ..! សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ភ្នំពេញ៖ នាពេលបន្តិចទៀតនេះ គឺនៅព្រឹកថ្ងៃទី ២២ មិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ... Read More »

រន្ទះមិនប្រណី មនុស្សក៏បាញ់ គោក៏បាញ់ សម្លាប់ភ្លាមៗ ពេលមេឃធ្លាក់ភ្លៀង

ខេត្តកំពង់ស្ពឺ៖ រន្ទះបាញ់ដ៏សហាវ សម្លាប់មនុស្សម្នាក់ និងសត្វគោ៤ក្បាល នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ពេលមេឃកំពុងធ្លាក់ភ្លៀង។ អ្នកភូមិបានឱ្យដឹងថា៖ មានករណីរន្ទះបាញ់នៅចំណុចខាងត្បូងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ ... Read More »

ចន្ទគ្រាសដ៏ស្រស់ស្អាតនៅវៀតណាម ១១ឆ្នាំទើបមានម្តង សោកស្តាយកម្ពុជាភ្លៀងមើលមិនឃើញ

ពលរដ្ឋវៀតណាមបាននាំគ្នាមើលចន្ទគ្រាសមិនធ្លាប់កើតមាន​រយៈពេល១១ឆ្នាំកន្លងមក។ ចន្ទគ្រាសចាប់ផ្តើមនៅល្ងាចថ្ងៃទី​២១ ខែមិថុនានេះ ហើយពលរដ្ឋជាច្រើនបាននាំគ្នាទៅកាន់ទីតាំង ដែលងាយស្រួលក្នុងការមើលចន្ទគ្រាសនេះ។ នៅប្រទេសវៀតណាម ពិសេសគឺនៅទីក្រុងហាណូយ​ស្ថានភាពអាកាសធាតុអំណោយផល ពលរដ្ឋអាចមើលឃើញ​យ៉ាងច្បាស់​។ លោក​ Chris ​ជនជាតិបារាំង​​​ដែលបាននាំកូនទៅមើលចន្ទគ្រាស បានរៀបរាប់ឲ្យដឹងថា​« ខ្ញុំធ្លាប់បានឃើញចន្ទគ្រាសនៅបារាំង ប៉ុន្តែនោះជារឿងកាលពី១០ឆ្នាំមុន។ ថ្ងៃនេះខ្ញុំចង់មកមើលទិដ្ឋភាពដ៏អស្ចារ្យនោះម្តងទៀត៕ដោយ៖ធី ... Read More »

លោក ថោង ខុន អញ្ជើញសំណេះសំណាលជាមួយប្រជាសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២០នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំគណ:ប្រតិភូក្រសួងទេសចរណ៍ គណ:ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ទីរពាក់ព័ន្ធ និង ... Read More »

គ្រំចំពុះទា អាចច្នៃជាម្ហូបមានតម្លៃថ្លៃ និងប្រមូលបានទិន្នផលជាង ១ម៉ឺនតោន ក្នុង១ឆ្នាំ

ខេត្តកោះកុង៖ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា៖ គ្រំចំពុះទា អាចច្នៃជាម្ហូបមានតម្លៃថ្លៃ និងប្រមូលបានទិន្នផលជាង ១ម៉ឺនតោន ក្នុង១ឆ្នាំ ពីសហគមន៍ពាមក្រសោបក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងខេត្តកោះកុង។ បើនិយាយពីគ្រំចំពុះទា ច្បាស់ណាស់មានប្រជាពលរដ្ឋខ្មែរមួយចំនួនតូចបានស្គាល់ និងបានភ្លក់រសជាតិ ក៏ប៉ុន្តែ សម្រាប់ប្រជាជនអឺរ៉ុប ... Read More »

ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ឃាត់ខ្លួនរួមជាមួយគ្រឿងញៀន១០កញ្ចប់ធំតូច

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ៣រសៀល​ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ក្រុម១៤ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ... Read More »

ចិនបានបញ្ជូនប្រព័ន្ធការពារដែនអាកាសចូលទៅកាន់ព្រំដែន ខណៈឥណ្ឌា​បង្កើត​អាវុធនៅទីនោះ

រូបភាពដែលបានផ្សព្វផ្សាយបង្ហាញឲ្យឃើញថា ចិនបានបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏អាថ៌កំបាំង ទៅកាន់ព្រំដែន ជាប់ប្រទេសឥណ្ឌាដែលកំពុងតែមានវិវាទ។ សកម្មភាពខាងលើបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង​ពីសង្គ្រាមប្រដាប់អាវុធផ្ទុះឡើងរវាងប្រទេសទាំងពីរ​។ តាមសារព័ត៌មាន ​Datviet នៅថ្ងៃទី​២១មិថុនាបានផ្សាយថា ក្រុមអ្នកឯកទេសយោធា​បានលើកឡើងថា​ ប្រព័ន្ធការពារដែនអាកាស របស់ចិនជាកាំភ្លើងធំ ទំហ៊ំ២៥មីលីម៉ែត្រ ជាប្រភេទថ្មី ដែលកម្លាំងទាហានចិនកំពុងតែសាកល្បង។ កន្លងមកចិនបានខិតខំផលិតប្រព័ន្ធការពារដែនអាកាសទំនើបៗជាច្រើន។ ... Read More »