ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តបែនដឹកដីបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបែនដឹកដីបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI ... Read More »

ឡើងកាប់ធាងដូងរអិលជើងធ្លាក់បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅគ្រាដែលក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះ បន្ទាប់ជនរងគ្រោះដាក់ជណ្ដើរឡើងកាប់ធាងដូងលើដំបូលផ្ទះ ហើយបានរអិលជើងធ្លាក់ជុងនឹងចុងបង្គោលរបង ។  ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង៤ និង១៥នាទី រសៀលថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ... Read More »

ខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងយករូបថតឡើងឋានសួគ៌ជាមួយគ្នាចែកចាយគេឯងមើល ចុងក្រោយត្រូវនគរបាលឃាត់ខ្លួន

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការស្រាវជ្រាវហើយឃាត់ខ្លួនបាននៅថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២០នាំមកស្នងការដ្ឋាននគរបាលខេត្ត​ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសសង្ស័យរូបនេះបានយករូបថតអាក្រាតកាយរបស់ស្រីស្នេហ៍ដែលបានឡើងឋានសួគ៌ជាមួយគ្នានៅក្នុងផ្ទះសំណាក់នោះ ទៅចែកចាយបរិហារកេរ្ដិ៍ជាសាធារណៈ​ ដោយសារតែបុរសសង្ស័យរូបនេះខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងស្នេហា​  ដែលករណីនេះកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិពាមប្រជុំ សង្កាត់ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។    ... Read More »

កម្លាំងល្បាតនគរបាលសង្កាត់បាវិតឃាត់ខ្លួនជនសង្ស័យបានម្នាក់និងវត្ថុតាងថ្នាំញៀនមួយចំនួនធំបន្ទាប់ពីជននេះជិះម៉ូតូគេចពីសមត្ថកិច្ចទាំងយប់

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្ទាក់ឃាត់ខ្លួនបន្ទាប់ពីជិះម៉ូតូពេលយប់អធ្រាត្រម្នាក់ឯង ហើយពេលឃើញសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតក៏ទម្លាក់ថង់អីវ៉ាន់ចោលរួចបង្កើនល្បឿនម៉ូតូគេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅចំណុចផ្លូវបេតុងខាងត្បូងវត្តតាឡុកក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះង្វៀង ថាន់ហាវ អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ... Read More »

អតីតផលិតករ លោក ឧត្តម បញ្ញា ជម្នះប្រែក្លាយខ្លួនពីក្មេងកំព្រាក្លាយជាអ្នកជំនួញលេចធ្លោរ

    ភ្នំពេញ៖ អតីតផលិតករភាពយន្ត លោក ឧត្តម បញ្ញា បានបាត់មុខពីវិស័យសិល្បៈអស់ជា​ច្រើន​ឆ្នាំមក​ហើយ ពិសេសគឺក្រោយពីគេទទួលដំណឹងថាអ្នកមានគុណរបស់លោកបានទទួល​មរណ​ភាព​បន្តបន្ទាប់គ្នា។ ធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីលោកបានជម្នះភាពលំបាកក្នុងជីវិត​រហូតក្លាយទៅជាអ្នកជំនួញជោគជ័យម្នាក់។ ​មានអ្នកសិល្បៈមួយចំនួនធ្លាប់បានស្គាល់លោក ឧត្តម បញ្ញា គ្រាដែលលោកធ្លាប់​បម្រើការងារមួយចំនួននៅក្នុងផលិតកម្ម និងក្រុមហ៊ុនដែលផលិតភាពយន្ត។ ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអោយដឹងថា៖ រហូតដល់ម៉ោង​ ០៩ននិង០០ព្រឹក​ ថ្ងៃទី​ ៤ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនអ្នកឆ្លងសរុបកូវីដ-១៩​ ១៤១នាក់ដដែល​,អ្នកព្យាបាលជាសះស្បេីយថ្ងៃនេះគ្មាន​ ,ចំនួនអ្នកសំរាកព្យាបាលនៅមន្ទីរពេទ្យនៅសល់១០នាក់​, ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១៣១នាក់​, ... Read More »

ស្វុីសតែងតាំងព្រះរាជអាជ្ញាពិសេសថ្មីដើម្បីពិនិត្យមើលការចោទប្រកាន់ប្រឆាំងនឹងប្រធាន FIFA

សារព័ត៌មាន Channel News Asia បានចេញផ្សាយព័ត៌មានរសើបមួយនៅព្រឹកថ្ងៃសៅរ៍ ទី៤ កក្កដានេះថា ប្រទេសស្វុីសបានតែងតាំងរដ្ឋអាជ្ញាពិសេសថ្មីដើម្បីពិនិត្យឡើងវិញនូវបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងប្រធាន FIFA លោក Gianni Infantino និងអគ្គព្រះរាជអាជ្ញាលោក Michael Lauber ... Read More »

បុរសម្នាក់យកតង់ឡើងទៅបាំងដំបូលផ្ទះដែលជ្រាបលិចតែចៃដន្យរបូតដៃរអិលធ្លាក់មកដីស្លាប់

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ខណៈឡើងតាមកាំជណ្ដើរយកតង់ទៅបាំងជុំវិញដំបូលផ្ទះកម្ពស់ប្រមាណ៧ម៉ែត្រដើម្បីក៉ំឱ្យភ្លៀងសាច ប៉ុន្តែដោយសារការធ្វេសប្រហែសបណ្តាលឱ្យរបូតដៃរអិលធ្លាក់មកដាច់ផ្ងារក្រោយសន្លប់ស្ដូកស្ដឹងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះតែជាអកុសលគឺហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ គង់ ថា អាយុ៦៥ឆ្នាំ ... Read More »

បាត់មុខជាច្រើនខែ សុគន្ធថេរ៉ាយុ បង្ហាញមុខនឹងស្នាដៃថ្មី

ភ្នំពេញ៖ ស្ងាត់បាត់មុខអស់ជាច្រើនខែ តារាចម្រៀង ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនដើម្បីបំពេញការសំណូមពររបស់អ្នកគាំទ្រ។ ការបញ្ចេញបទថ្មីនេះក៏ក្រោយលោកជួបទុក្ខធំក្នុងគ្រួសារផងដែរ។ ជិតកន្លះឆ្នាំ ពោលគឺចាប់តាំងពីមរណភាពរបស់ឪពុកបង្កើត និងដោយសារបញ្ហាកូវីដ-១៩ផងនោះ ធ្វើឲ្យតារាចម្រៀង លោក សុគន្ធ ... Read More »

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយរត់គេចខ្លួនបាន២ថ្ងៃរឿងបង្កហិង្សាដោយចេតនា

ខេត្តឧត្ដរមានជ័យ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីបង្ករបួសស្នាមហើយរត់គេចខ្លួនបាន២ថ្ងៃត្រូវកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលលំទង ស្រុកអន្លង់វែងធ្វើការឃាត់ខ្លួនបាននៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចារ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយ លោកអធិការបានចាត់តាំងកម្លាំងផ្នែកនគរបាលយុត្តិធម៌  និងកម្លាំងប៉ុស្តិ៍រដ្ឋបាលលំទង ចុះស្រាវជ្រាវនិងបង្ក្រាបករណីអំពើហិង្សា១ករណីរហូតដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ... Read More »

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យបុរស២នាក់របួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់បើករថយន្តស៊េរីទំនើបជែងគេជ្រុលទៅបុកម៉ូតូមួយគ្រឿងចំពីមុខពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៩៨ មុខយានដ្ឋាន(PAC) ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វដរ៉េនជ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AY-3178 រួមដំណើរជាមួយបុរសពីរនាក់ទៀតតាមបណ្ដោយផ្លូវលេខ១៩៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានបើកវ៉ាឡំប្រឺតាមួយគ្រឿងជ្រុលទៅបុកម៉ូតូម៉ាកហុងដាប៊ីតពណ៌សលាយខៀវ ... Read More »

ខ្សែប្រយុទ្ធ Martinelli ចុះកុងត្រារយៈពេលវែងជាមួយក្រុម Arsenal

អង់គ្លេស៖ខ្សែប្រយុទ្ធវ័យក្មេង Gabriel Martinelli បានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal។ កីឡាករវ័យ១៩ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបនៅទីក្រុងឡុងដ៍កាលពីខែកក្កដាឆ្នាំមុន និងរកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន២៦ដងក្នុងរដូវកាលដំបូងរបស់គេនៅអង់គ្លេស។ ក្រុមកាំភ្លើងធំ Arsenal បានផ្តល់រង្វាន់ដល់កីឡាករអន្តរជាតិប្រេស៊ីលអាយុក្រោម២៣ឆ្នាំជាមួយនឹងកិច្ចព្រមព្រៀងថ្មីដល់កីឡាករ Gabriel Martinelli បន្ទាប់ពីមិត្តរួមក្រុមយុវជនរបស់គេកីឡាករ Bukayo Sakaបានប្តេជ្ញាចិត្តចំពោះអនាគតរបស់ខ្លួននៅក្នុងក្រុមនៃក្របខ័ណ្ឌ ... Read More »

លោក Paulo Sousa លាឈប់ធ្វើជាអ្នកចាត់ការទូទៅក្លឹប Bordeaux

លោក Paulo Sousa បានសម្រេចចិត្តលាឈប់ពីគ្រូបង្វឹកនៃក្រុម Bordeaux ដែលស្ថិតក្នុងក្របខ័ណ្ឌ Ligue 1 របស់បារាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសៅរ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Bordeaux បានឲ្យដឹងថា “យើងមានការសោកស្តាយចំពោះការសម្រេចចិត្តនេះក៏ដូចជា ការប្រកាសរបស់គាត់ត្រូវបានធ្វើឡើង ... Read More »

Galatasaray បញ្ជាក់ពីការចាកចេញរបស់ខ្សែការពារជប៉ុន Nagatomo

ខ្សែការពារឆ្វេងរបស់ជប៉ុនកីឡាករ Yuto Nagatomo នឹងចាកចេញពីក្លឹបGalatasaray នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់។ កីឡាករ Nagatomoបាននិយាយនៅលើបណ្តាញសង្គម Twitter ថា “សូមអរគុណចំពោះមិត្តភក្តិដ៏អស្ចារ្យរបស់ខ្ញុំ ខ្ញុំនឹងមិនភ្លេចអ្នកឡើយ”។ កីឡាករអតីតប្រធានក្រុម Inter Milan រូបនេះបានផ្លាស់ពីអុីតាលីទៅ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី ០៣ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង ២០៖២០នាទីយប់ នៅចំណុចភូមិយ៉ាងពីស ឃុំសង្កែសាទប កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានម្នាក់។ ជនសង្ស័យខាងលើមាន ឈ្មោះ សុន ឃ្នៀង ភេទប្រុស ... Read More »

ចាប់ចោរជិះឡំប្រឺតា២នាក់ចូលគាស់ទូព្រះចៅអធិការវត្តយកព្រះពុទ្ធបដិមាចំនួន១៤អង្គនៅក្នុងវត្តព្រៃច្បារស្រុកព្រះស្តេច

ខេត្តព្រៃវែង៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ សមត្ថកិច្ចបានស្ទាក់ចាប់និងឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ខណៈដែលពួកគេព្យាយាមជិះឡំប្រឺតារត់គេចខ្លួន បន្ទាប់ពីបានចូលលួចគាស់ទូដាក់ព្រះពុទ្ធបដិមាចំនួន១៤អង្គ​នៅលើកុដិនៃវត្តព្រៃច្បារ ស្ថិតក្នុងភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះគឺក្រោយពេលក្រុមជនល្មើសធ្វើសកម្មភាពលួចព្រះពុទ្ធបដិមាបានសម្រេចរួចមក ព្រះគ្រូចៅអធិការវត្តព្រៃច្បារ ដោយមានការសង្ស័យក៏បានទូរស័ព្ទរាយការណ៍ប្តឹងមកសមត្ថកិច្ច។  ... Read More »

ផ្អេីលពេញផ្លូវព្រះនរោត្ដម ខណៈម៉ូតូបុកជាមួយរថយន្ត​ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ តែអ្នកបើកបររថយន្តបម្រុងគេចខ្លួនប្រជាពលរដ្ឋដេញតាមឃាត់ផ្ទុះហិង្សាមួយប្រ៉ាវ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួលធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ។ ចំណែកឯតៃកុងរថយន្តបានចុះពីរថយន្តព្យាយាមរត់គេចខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋក៏នាំគ្នាតាមឃាត់មកវិញ​ រហូតមានការប្រទាញប្រទង់គ្នាបង្កជាហិង្សាមួយប្រ៉ាវ​ នៅវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវព្រះនរោត្តម​ កែងផ្លូវ៣៨០ ស្ថិតក្នុងសង្កាត់បឹងកេងកង១​ ​ខណ្ឌបឹងកេងកង​ ... Read More »

ងោកមួយភាំងបេីករថយន្តបុកទ្រូងផ្លូវ​ ប៉ាណូ​ និងម៉ូតូមួយគ្រឿង​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ រថយន្តម៉ាកScion មួយគ្រឿងបេីកបរដោយបុរសម្នាក់​ បានបុកខឿនទ្រូងផ្លូវជាតិលេខ១​ ខ្ទាតទៅបុកស្លាកប៉ាណូ​បាក់អស់១ដេីម និងជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតកំពុងធ្វេីដំណេីរបណ្ដាលឲ្យ​បុរសម្នាក់រងរបួសស្រាល​ កាលពីវេលាម៉ោង១០​ និង៣០យប់ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រង់ចំណុចមុខវត្តនិរោធ​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ ... Read More »

លោកJean Castex ត្រូវបានតែងតាំងជានាយករដ្ឋមន្ដ្រីថ្មីបារាំង

ទីក្រុងប៉ារីស៖ នៅថ្ងៃសុក្រទី០៣ខែកក្កដានេះប្រធានាធិបតីលោកEmmanuel Macron បានសម្រេចតែងតាំងលោក Jean Castex ជានាយករដ្ឋមន្ដ្រីថ្មីជំនួសលោកEdouard Philippe បន្ទាប់ពីលោកបានផ្ញើការលាលែងពីតំណែងរបស់គាត់ទៅកាន់វិមានElysée កាលពីព្រឹកថ្ងៃសុក្រនេះ។ ទីស្ដីការគណៈរដ្ឋមន្ដ្រីដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះក៍ត្រូវបានលុបចោលផងដែរ។ លោក Hugues Renson អនុប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបង្ក្រាបគ្រឿងញៀននៅឆមាសទី១និងដាក់ទិសដៅការងារឆមាសទី២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង៧ និង៣០នាទី នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ របស់មន្ទីរប្រឆាំងគ្រឿងញៀន និងពិធីបំពាក់ឋានន្តរស័ក្តិ ដល់នាយ-នាយរងនគរបាលជាតិចំនួន ៥៩ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០៕ ដោយ៖សិលា Read More »

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទី៣របស់ចិន បន្ទាប់ពីលោក Jack Ma ប្រកាសលាលែងពីតំណែង

អន្តរជាតិ៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទី៣របស់ចិន បន្ទាប់ពីលោកJack Ma គឺលោក Colin Huang ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំ និងល្បីរបស់ចិន Pinduoduo Inc. បានប្រកាសលាលែងពីតំណែងនាយកប្រតិបត្តិ (CEO) ខណៈដែលគិតត្រឹមពេលនេះលោកមានទ្រព្យសម្បត្តិសរុបប្រមាណជិត ៤៤ពាន់លានដុល្លារអាមេរិក ... Read More »

UNICEF៖ ថ្នាំព្យាបាល COVID-19 កំពុងស្ថិតក្នុងការបញ្ជាទិញ សម្រាប់ប្រទេសក្រីក្រ

អន្តរជាតិ៖ យោងតាមសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី៣ ខែកក្កដាឆ្នាំ២០២០នេះ បានចេញផ្សាយ​ថា ថ្នាំ ដិចហ្សាមេតាសុន(dexamethasone) គឺជាថ្នាំដែលត្រូវបានគេបញ្ជាក់ថា មានប្រសិទ្ធខ្ពស់ក្នុងការព្យាបាលអ្នកជំងឺ COVID-19 ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។នេះបើយោងតាមការបញ្ជាក់ពី មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ(UNICEF)  ។ ... Read More »

លួចម៉ូតូគេគេចខ្លួនបាន១ថ្ងៃ​ ស្អែកឡេីងសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលេីស្រាវជ្រាវឈានដល់ចាប់វាយខ្នោះ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ក្រោយពីធ្វេីសកម្មភាពលួចយកម៉ូតូគេ១គ្រឿងបានសម្រេចហើយគេចខ្លួនបានមួយថ្ងៃ ត្រូវបានកម្លាំងនគបាលប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបាននៅវេលាម៉ោង៩៖០០នាទីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។  ​    លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​ ... Read More »

ចៅសង្កាត់​ត្រពាំង​ក្រសាំង ចៅសង្កាត់រង និង​អនុ​ប្រធានភូមិ ២​នាក់ ត្រូវតុលាការ​ចេញ​ដីកាកោះ​ឲ្យ​ចូល​បំភ្លឺ​លើសំណុំរឿងក្លែងបន្លំ​ឯកសារ​សាធារណៈ​

ភ្នំពេញ​៖ លោក ​សាយ​ ណូ​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០២០កន្លងទៅ បានចេញ​ដីកា​កោះហៅ​មនុស្ស​ទាំង ៤នាក់​ក្នុងករណី​ខាងលើ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេ​ញី ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​បណ្ដឹង​របស់លោក​មេធា​វីផែង ស៊ី​ដេ​ត ចុះ​ថ្ងៃទី​១៧ ខែមិថុនា ... Read More »

Update៖ ករណីគ្រោះធម្មជាតិបាក់ដី ​នៅរដ្ឋមីយ៉ាន់ម៉ា ពេលនេះរកឃើញសាកសពកើនដល់​១៦៨នាក់ហើយ

អន្តរជាតិ៖ ក្រុមជួយសង្គ្រោះរបស់មីយ៉ាន់ម៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមថា ករណីគ្រោះធម្មជាតិរអិលបាក់ដី នៅអណ្តូងរ៉ែមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រុំប្រទល់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែកក្កដាម្សិលមិញនេះ បានរកឃើញសាកសពកើនឡើងដល់១៦៨នាក់ហើយ ខណៈអាជ្ញាធររំពឹងថា ចំនួនអ្នកស្លាប់អាចកើនច្រើនជាងនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានCNA នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ... Read More »

អ្នកនាំពាក្យក្រសួងអប់រំ៖ នៅសប្តាហ៍ក្រោយនេះ នឹងប្រកាសជូនដំណឹងអំពីដំណាក់កាលទី១ នៃដំណើរការបើកសាលារៀនឡើងវិញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងថា នៅសប្តាហ៍ក្រោយនេះក្រសួងអប់រំ នឹងប្រកាសជូនដំណឹងអំពីដំណាក់កាលទី១ នៃដំណើរការបើកសាលារៀនឡើងវិញ ក្រោយបិទមួយរយៈ ដើម្បីទប់ស្កាត់ជំងឺ ... Read More »

អគ្គិភ័យឆាបឆេះ អគារកំពុងសាងសង់ មួយកន្លែងផ្អើលប្រជាពលរដ្ឋនឹងសមត្ថកិច្ច

ភ្នំពេញ ៖អគ្គកភ័យឆាបឆេះ អគារកំពុងសាងសង់ មួយកន្លែង បណ្ដាល ឲ្យ រងការខូចខាតទ្រព្យសម្បត្តិមួយចំនួន នៅខាងក្រោយរោងកុនគីរីរម្យ កាលពី វេលា ម៉ោង ២និង៤០នាទីរសៀល ថ្ងៃ ទី ០៣ ... Read More »

មកដេកជាមួយសង្សារ យប់ឡើងបែកគំនិតចូលក្នុងរោងចក្រធ្វើសកម្មភាពលួចតែមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានមកដេកស្នាក់នៅជាមួយសង្សាររបស់ខ្លួន លុះយប់ឡើងដេកអត់លក់ ក៏បែកគំនិតចូលក្នុងរោងចក្រដែលនៅជិតបន្ទប់ខ្លួនដេកនោះដើម្បីធ្វើសកម្មភាពលួចតែមិនបានសម្រេច​ ក៏ត្រូវសន្តិសុខយាមកាមក្នុងរោចក្រឃើញទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែម្ដង​។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងរោងចក្រគ័នមីង  ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។      ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលេីឃាត់ខ្លួន​ជាប់ចោទពីបទ​យកដែកគាស់ចង្រឹងបង្អួចផ្ទះគេចូលយកទូរស័ព្ទដៃនិងកុំព្យូទ័រលេបថប​

ភ្នំពេញ​ ៖​ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានធ្វេីការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់​ កាលពីវេលាម៉ោង២១​ និង៣០នាទីយប់​ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០​ នៅចំណុចមុខបុរីប៉េងហួត ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ ... Read More »