ព័ត៌មានទាន់ហេតុការណ៍៖
'

មិនធម្មតាទេAdele ខំច្រៀងទម្រាំបានលុយ ដល់លែងលះស្វាមីខាតអស់១៥០លានដុល្លារ

បរទេស៖ គួរឲ្យសោកស្តាយណាស់ដែលតារាចម្រៀង​ Adele (អាដែល)បានខាតបង់ប្រាក់ដ៏សន្ធឹកសន្ធាប់រហូតដល់១៥០លានដុល្លារសហរដ្ឋអាមេរិក ក្រោយពីបានលែងលះជាមួយលោក Simon Konecki ចប់ស្រេចតាមផ្លូវច្បាប់រួចមក។ ដោយឡែក ការខាតបង់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវបានតុលាការ សុំឲ្យពួកគេពិភាក្សាគ្នាជាលក្ខណៈឯកជនវិញ​ ដោយគេបានប៉ាន់ស្មានបែងចែកទ្រព្យសម្បត្តិដែលមានដូចជាអាជីវកម្មព្រមទាំងបូករួមនឹងអចលនទ្រព្យផ្សេងៗទៀតផងដែរ។ ដូច្នេះហើយ ទើបហ្វេនៗរបស់តារាស្រីរូបនេះ បានសម្តែងនូវការសោកស្តាយចំពោះនាងផងដែរ ដែលខ្ញុំប្រឹងប្រែងរកលុយទាំងការលក់បទចម្រៀងនិងទាំងការប្រគំតន្រ្តីជាច្រើនប្រទេសផងទើបអាចសន្សំលុយទាំងនេះបាន។ គួរបញ្ជាក់ថាដែរថា នាងAdele សម្រេចចិត្តលែងលះជាមួយនឹងលោក Simon Konecki ក្រោយពីបានរួមរស់ជាមួយគ្នាបានចំនួន៧ឆ្នាំរួចមក៕ ... Read More »

ស្ថានទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត ប្រកាសថា៖ រដ្ឋាភិបាលគូវ៉ែត នឹងបើកដំណើរការជើងហោះហើរពាណិជ្ជកម្មឡើងវិញ ចាប់ពីថ្ងៃទី០១ ខែសីហាខាងមុខនេះ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត បានបញ្ជាក់ថា រដ្ឋាភិបាលគូវ៉ែត នឹងបើកដំណើរការជើងហោះហើរពាណិជ្ជកម្មឡើងវិញ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ។ ជាមួយគ្នាដែរ រដ្ឋាភិបាលគូវ៉ែតក៏បានប្រកាសជូនដំណឹងដល់អ្នកដំណើរទាំងអស់ (ទាំងពលរដ្ឋ គូវ៉ែត និងបរទេស) ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ... Read More »

ក្មេងស្រីដែលត្រូវពស់ពព្លាក់ចឹកកំពុង​សង្គ្រោះ​នៅមន្ទីរពេទ្យ​ព្រះកេតុមាលា

ខេត្ត​កែប​៖​ ក្មេងស្រីរងគ្រោះម្នាក់រស់ក្នុង​ជីវភាព​គ្រួសារ​ក្រីក្រ​ ​ស្ថិតក្នុង​ក្រុងកែប​ខេត្ត​កែប​ ត្រូវសត្វពស់មាន​ពិសចឹករហូត​ពិសជ្រាបពេញខ្លួនសន្លប់​ស្តូកស្តឹងនៅក្រោមដេីមឈេីដែលនាងជ្រក​ ហេីយ​បា​ន​នាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ រាជ​ធានី​ភ្នំពេញ​ ។  លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកែបប្រាប់ថា​ ក្មេងស្រីរងគ្រោះឈ្មោះ​ ចរិយា​ អាយុ១៦ឆ្នាំ នាងមានជីវភាពក្រីក្រ​ រស់នៅក្នុងក្រុងកែប ខេត្តកែប ។  ... Read More »

អនាគតកម្ពុជានឹងទទួលយន្តហោះប្រភេទធំៗដែលអាចនឹងស្រូបយកនិងបានការហោះហើរពីឆ្ងាយឆ្លងទ្វីប

ភ្នំពេញ៖ នៅរសៀលថ្ងៃ សុក្រ ទី១៣ កើត ខែអាសាឍ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២០ លោកនាយឧត្តម ... Read More »

រាជរដ្ឋាភិបាលសម្រេចផ្តល់ប្រាក់ឧបត្ថម្ដ​ដល់ពលរដ្ឋក្រីក្រ៥៦ម៉ឺនគ្រួសារ​អំឡុង​ពេលជួបវិបត្តិកូវីដ-១៩

ខេត្ត​ព្រៃវែង​ ៖​ នៅក្នុងពិធីបុណ្យឆ្លង​សាលាបុណ្យ និងឈាបនដ្ឋានវាលតូច ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៤ ខែកក្កដានេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះជួយឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ... Read More »

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង៖ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តធ្វើអនាម័យជាប្រចាំ លាងដៃនិងអាល់កុល សាប៊ូ ពាក់ម៉ាស់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងលោកស្រី នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹងចំនួន១៥៨៤នាក់និងដង្ហែអង្គផ្កាប្រាក់ និងទៀនចំណាំព្រះវស្សាវេរប្រគេនព្រះសង្ឃវត្តបឹងខ្យាង។ ដោយកិត្តិបណ្ឌិត ... Read More »

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផ្ញើសារទៅលោក ត្រាំ ដើម្បី​អបអរសាទរ​បុណ្យ​ឯករាជ្យ​អាមេរិក​

ភ្នំពេញ៖ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ ជូន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ  ដើម្បី​អបអរ​ខួប​លើក​ទី​២៤៤ នៃ​ទិវា​បុណ្យជាតិ​អាមេរិក ៤​កក្កដា ឆ្នាំ​២០២០​។​ ​ក្នុង​ព្រះរាជសារ​កាលពី​ថ្ងៃទី​២ ខែកក្កដា ... Read More »

អាជ្ញាធរខេត្តបាត់ដំបងដុតបំផ្លាញសាច់មាន់ខូចគុណភាពជិត១តោន

ខេត្តបាត់ដំបង៖ ទំនិញជាសាច់មាន់ខូចគុណភាពចំនួន ៧០៨គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងធ្វើពិធីដុតបំផ្លាញចោល ក្រោយពីមន្ត្រីជំនាញចុះចាប់យកបានពីឈ្មួញទុច្ចរិតលួចនាំចូលពីទឹកដីប្រទេសថៃ។    លោក ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងគិតគូរពីសុខភាពប្រជាពលរដ្ឋ របស់លោកងួន រតនៈ ... Read More »

តួកគី៖ ផ្ទុះនៅក្នុងរោងចក្រកាំជ្រួចបណ្ដាលឲ្យមនុស្សស្លាប់៤នាក់

   តួកគី៖កាល​ពីថ្ងៃ​សុក្រ​ទី​០៣ខែ​កក្កដា​នៅ​ក្នុង​រោងចក្រ​ករមួយខេត្ដ​Sakaryaភាគពាយព្យនៃប្រទេសតួកគីមានការផ្ទុះដ៏ខ្លាំងមួយបណ្ដាលឲ្យមនុស្សយ៉ាងតិច៤នាក់​បាន​ស្លាប់និង១០០នាក់រងរបួស​។​ ការផ្ទុះត្រូវបានសន្និដ្ឋានដោយក្រុមអ្នក​ជួយ​សង្គ្រោះ​ថា​ជា​ឧប្បត្តិហេតុ​ឧស្សាហកម្ម​។​ លោកFahrettin Koca រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា”បច្ចុប្បន្ន​នេះ​មនុស្ស​៤នាក់​បាន​ស្លាប់​និង​៩៧នាក់​ទៀត​រងរបួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​”។​ចំណែក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​Sley leyman soyu បាននិយាយថាកម្មកររោងចក្រ៣នាក់​កំពុង​បាត់​ខ្លួន​នៅឡើយលោកបន្ថែមទៀតថាអគ្គិភ័យក៏ត្រូវគ្រប់គ្រងបានផងដែរ​។ យោងតាមរូបភាពដែលចាក់ផ្សាយដោយទូរទស្សន៍តួកគីបានឲ្យដឹងថាបន្ទាប់ពីការផ្ទុះនេះផ្សែងពណ៌សគួរឱ្យចាប់អារម្មណ៍មួយបានកេីតឡេីងរាប់រយម៉ែត្រទៅលេីមេឃលឺសម្លេងផ្ទុះកាំជ្រួចនៅក្នុងរោងចក្រ​។ យោងតាមសាក្សីដែលបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាការផ្ទុះនេះត្រូវបានគេដឹងថាស្ថិតនៅក្នុងចម្ងាយហាសិបគីឡូម៉ែត្រ អ្នកស្រុកខ្លះជឿថាវាគឺជាការរញ្ជួយដី។ អាជ្ញាធរបាននិយាយថា ការជួយអន្ដរាគមន៍សង្គ្រោះបន្ទាន់មានភាពស្មុគស្មាញដោយសារការផ្ទុះជាបន្ដបន្ទាប់។ ដោយឃើញស្ថានការណ៍គួរឲ្យបារម្ភប្រធានាធិបតីលោកRecep ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន ចុះពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាព នៃវិស័យវារីវប្បកម្មទឹកសាប ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងលោកស្រីរួមដំណើរដោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន ... Read More »

ព្រះ​មហាក្សត្រ​កម្ពុជាផ្ញេី​ព្រះរាជសាររំលែកទុក្ខ​ដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះប្រជាជននិងក្រុមគ្រួសារនៃជនរងគ្រោះរអិលបាក់ដី​នៅមីយ៉ាន់ម៉ា

ភ្នំពេញ​ ៖​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះលោក​ U WIN MYINT ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះឧបទ្ទវហេតុដ៏រន្ធត់នៃការរអិលបាក់ដីក្នុងការដ្ឋានជីកយករ៉ែមួយកន្លែងនៅតំបន់ ... Read More »

ទេសរដ្ឋមន្ត្រី គន់ គីម៖ នាំយកទៀនព្រះវស្សា ព្រមទាំងថវិកា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តជយទឹកជុំ និងវត្តចំនួន ១៦ផ្សេងទៀតនៅទូទាំងស្រុកអន្លង់វែង

ឧត្តរមានជ័យ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទបាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងថវិកាសរុបប្រមាណ ១៣ម៉ឺនដុល្លារ និងជាង ៥លានរៀល ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តជយទឹកជុំ ហៅវត្តអន្លង់វែង និងវត្តចំនួន ... Read More »

ទឹកជំនន់ បានវាយប្រហារភាគខាងលិច នៃប្រទេសជប៉ុន ខណៈអាជ្ញាធរនាំគ្នាជម្លៀសប្រជាជនជាង ៧ម៉ឺននាក់ រកកន្លែងមានសុវត្ថិភាព

អន្តរជាតិ៖ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ជាប់គាំង និងមនុស្ស១៣នាក់បាត់ខ្លួន។ ចំណែកមនុស្សប្រហែលជា ៧៥,០០០នាក់ទៀត ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព នៅភាគខាងលិច នៃប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ... Read More »

អង់គ្លេសប្រកាសថា៖ ខ្លួននឹងបញ្ឈប់ការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីប្រទេសច្រើនជាង៥០ ដែលចូលមកក្នុងទឹកដីអង់គ្លេស

អន្តរជាតិ៖ អ្នកដំណើរពីប្រទេសចំនួន៥០ នឹងអាចចូលទៅអង់គ្លេស «ដោយមិនបាច់ឆ្លងកាត់ចត្តាឡីស័ក» ដែលចូលមកក្នុងទឹកដីអង់គ្លេស ក្នុងនោះរួមមានអាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអ៉ីតាលីជាដើម ប៉ុន្តែមិនមានសហរដ្ឋអាមេរិកឡើយ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលអង់គ្លេសបានប្រកាសថ្ងៃសុក្រសប្ដាហ៍នេះ ។ តាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ... Read More »

Update៖សាកសពកម្មករអណ្តូងរ៉ែជិត២០០នាក់ ដែលជួបគ្រោះថ្នាក់រអិលបាក់ដីនៅមីយ៉ាន់ម៉ា ត្រូវបញ្ចុះរួមគ្នា

អន្តរជាតិ៖ សាកសពកម្មករអណ្តូងរ៉ែចំនួន ១៧២នាក់ ដែលក្រុមសង្រ្គោះរុករកយកចេញ ពីក្នុងគំនរដីបាក់ និងល្បាប់ភក់ ក្រោយជួបគ្រោះធម្មជាតិរអិលបាក់ដីប្រទេសមីយ៉ាន់ម៉ា កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានអាជ្ញាធររដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានជីករណ្តៅដ៏ធំមួយដើម្បីបញ្ចុះសាកសពកម្មរទាំងអស់នោះរួមគ្នាតែម្តង ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ... Read More »

រឿងព្រេងខ្មែរ÷រឿង​ដើម​កំណើត​សត្វ​មូស

នៅ​ក្នុង​បឋម​កប្ប ព្រះ​ឥសូរ​ជា​អ្នក​បង្កើត​លោក មាន​បង្កើត​ទាំង​សត្វ​គ្រប់​យ៉ាង នៅ​លើ​ផែនដី​ជាដើម គឺ​ទ្រង់​បាន​បង្កើត​សត្វ​មូស​មុន​គេ​បង្អស់ ។ សម័យ​នោះ សត្វ​មូស​មាន​ខ្លួន​ធំ​ៗ ជាង​សត្វ​ត្មាត​ទៅ​ទៀត ហើយ​វា​តែង​ហើរ​ជា​ច្រើន​ឥត​ឈប់ឈរ ស្វែង​រក​ស៊ី​មនុស្ស​លោក​ជា​អាហារ មនុស្ស​ណា​ដែល​ត្រូវ​ជា​ចំណី​សត្វ​មូស គេ​ឃើញ​នៅ​សល់​តែ​រាង​ឆ្អឹង គ្មាន​សាច់​ឈាម​ឡើយ ។ ... Read More »

មនុស្ស៤នាក់បានស្លាប់ ដោយសារធ្លាក់យន្តហោះនៅតំបន់ភ្នំរដ្ឋ Utah របស់អាមេរិក

អន្តរជាតិ៖  យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០នេះថាយ៉ាងហោចណាស់មានមនុស្ស ០៤នាក់ បានបាត់បង់ជីវិត នៅក្នុងករណីធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿង ស្ថិតនៅតំបន់ភ្នំហ្វកខេនយ៉ុន(Fork Canyon) ស្ថិតនៅរដ្ឋយូតាហ៍ (Utah) សហរដ្ឋអាមេរិក ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ កូវីដ១៩ មិនបង្អាក់ដំណើរការអភិវឌ្ឍប្រទេសជាតិឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា៖ « កូវីដ១៩ មិនបង្អាក់ដំណើរការអភិវឌ្ឍប្រទេសជាតិឡើយ»។ សម្តេចបន្តថា៖ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាសេចក្តីត្រូវការដែលចាំបាច់បំផុតរបស់ប្រទេសជាតិដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគឺនៅកំពុងបន្តដំណើរការយ៉ាងមមាញឹកបើទោះបីបញ្ហាកូវីដ១៩កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ។ សម្តេចតេជោបញ្ជាក់ថា៖ ជាក់ស្តែងការដ្ឋានសាងសង់ផ្លូវក្រោមដី និងស្ពានអាកាសត្រង់រង្វង់មូលចោមចៅគឺកំពុងតែសម្រុកធ្វេីយ៉ាងសកម្មដើម្បីឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។​ សម្តេចតេជោ​ ... Read More »

កន្លែងផ្សងរកគូស្នេហ៍ល្បីថាស័ក្តិសិទ្ធិបំផុតនៅលើភ្នំគូលែន អ្នកអត់គូអាចទៅសាកសុំបាន តែបើមិនជឿកុំប្រមាថ

ខេត្តសៀមរាប៖ ព្រះរាជាណាចក្រកម្ពុជាត្រូវបានពិភពលោកចាត់ទុកថាជាប្រទេសមួយ ដែលមានវប្បធម៌និងអរិយធម៌វ័យចំណាស់បំផុតមួយ ដែលបានកកើតឡើងតាំងពីរាប់រយពាន់ឆ្នាំមកម៉្លេះ។ ជាការណ៍ពិតណាស់ បើនិយាយពីវត្ថុស័ក្តិសិទ្ធិ ក៏ដូចជារឿងអបិយជំនឿឯណេះវិញ កម្ពុជាក៏បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលនិងកោតសរសើរយ៉ាងខ្លាំង ណាស់ដែរចំពោះភាពអច្ឆរិយៈដ៏អស្ចារ្យដែលបុព្វបុរសខ្មែរបានរក្សាទុកមកឲ្យកូនខ្មែរបច្ចុប្បន្នបានជ្រួតជ្រាបពីភាពប៉ិនប្រសប់របស់លោកផងដែរ។ យ៉ាងណាមិញ ពេលនិយាយដល់រឿងអបិយជំនឿ វត្ថុស័ក្តិសិទ្ធិ ដែលប្រជាជនខ្មែរគោរពនិងមានជំនឿ គឺមានច្រើនណាស់។ ជាក់ស្ដែងទីសក្ការបូជាដ៏ស័ក្តិសិទ្ធិ ... Read More »

រដ្ឋមន្ត្រីការបរទេសប្រទេសប៉ាគីស្ថាន ធ្វើតេស្តមានវិជ្ជមាន COVID-19

អន្តរជាតិ៖ យោងតាមសារព័ត៌មាន CGTN ចេញផ្សាយនាយប់ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា លោក Shah Mahmood Qureshi រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសប៉ាគីស្ថាន ត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេ ខណៈដែលគាត់ធ្វើតេស្តរកឃើញថា មានភាពវិជ្ជមាននៃជំងឺ ... Read More »

ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជេ​អុី​ន តែងតាំង និង​ផ្លាស់ប្ដូរ​មន្ត្រី​កិច្ចការ​កូរ៉េខាងជើង និងសន្តិសុខ

អន្តរជាតិ៖ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២០បានតែងតាំង និង​ផ្លាស់ប្ដូរ​មន្ត្រី​ដែល​ធ្វើការ​លើ​កិច្ចការ​កូរ៉េខាងជើង និង​សន្តិសុខ ក្នុង​គោលដៅ​ដែល​ត្រូវបាន​មើលឃើញថា ជា​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង​គោលនយោបាយ​ទាក់ទង​អ្នកជិតខាង​មួយ​នេះ​ ។ ដោយលោក មូ​ន បានតែងតាំង​លោក Suh Hoon ដែល​បច្ចុប្បន្ន​ជានា​យក​ចារកម្ម​ជាតិ ... Read More »

សមត្ថកិច្ចខណ្ឌដង្កោ​ឃាត់ខ្លួនជនសង្ស័យ២នាក់​ពាក់ព័ន្ធ​ករណីគាស់ទ្វារផ្ទះលួចយកម៉ូតូគេ២គ្រឿង

ភ្នំពេញ​ ៖​ កម្លាំងនគរបាលខណ្ឌដង្កោបានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង​ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់​ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង ក្រោយពីពួកគេបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចយកម៉ូតូ​ កាលពីថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងផ្ទះលេខ១១៤ ... Read More »

អ្នកបើកបររថយន្តពាក់ស្លាកលេខរដ្ឋបុកមនុស្សកំពុងដើរឆ្លងថ្នល់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសស្ទើរស្លាប់ស្ទើររស់ដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកនៅគ្រាដែលគាត់កំពុងដើរឆ្លងថ្នល់ជាតិលេខ៥ ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សដើរឆ្លងផ្លូវខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង១០នាទី ល្ងាចថ្ងៃសុក្រ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ... Read More »

ជនសង្ស័យ៤នាក់ត្រូវនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នគរបាលជំនាញបានចុះបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀននៅចំណុចក្រុម៧ ភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់គឺ៖ ១-ឈ្មោះ ខាន់ ... Read More »

រថយន្តបែនដឹកដីបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបែនដឹកដីបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI ... Read More »

ឡើងកាប់ធាងដូងរអិលជើងធ្លាក់បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅគ្រាដែលក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះ បន្ទាប់ជនរងគ្រោះដាក់ជណ្ដើរឡើងកាប់ធាងដូងលើដំបូលផ្ទះ ហើយបានរអិលជើងធ្លាក់ជុងនឹងចុងបង្គោលរបង ។  ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង៤ និង១៥នាទី រសៀលថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ... Read More »

ខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងយករូបថតឡើងឋានសួគ៌ជាមួយគ្នាចែកចាយគេឯងមើល ចុងក្រោយត្រូវនគរបាលឃាត់ខ្លួន

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការស្រាវជ្រាវហើយឃាត់ខ្លួនបាននៅថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២០នាំមកស្នងការដ្ឋាននគរបាលខេត្ត​ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសសង្ស័យរូបនេះបានយករូបថតអាក្រាតកាយរបស់ស្រីស្នេហ៍ដែលបានឡើងឋានសួគ៌ជាមួយគ្នានៅក្នុងផ្ទះសំណាក់នោះ ទៅចែកចាយបរិហារកេរ្ដិ៍ជាសាធារណៈ​ ដោយសារតែបុរសសង្ស័យរូបនេះខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងស្នេហា​  ដែលករណីនេះកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិពាមប្រជុំ សង្កាត់ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។    ... Read More »

កម្លាំងល្បាតនគរបាលសង្កាត់បាវិតឃាត់ខ្លួនជនសង្ស័យបានម្នាក់និងវត្ថុតាងថ្នាំញៀនមួយចំនួនធំបន្ទាប់ពីជននេះជិះម៉ូតូគេចពីសមត្ថកិច្ចទាំងយប់

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្ទាក់ឃាត់ខ្លួនបន្ទាប់ពីជិះម៉ូតូពេលយប់អធ្រាត្រម្នាក់ឯង ហើយពេលឃើញសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតក៏ទម្លាក់ថង់អីវ៉ាន់ចោលរួចបង្កើនល្បឿនម៉ូតូគេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅចំណុចផ្លូវបេតុងខាងត្បូងវត្តតាឡុកក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះង្វៀង ថាន់ហាវ អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ... Read More »

អតីតផលិតករ លោក ឧត្តម បញ្ញា ជម្នះប្រែក្លាយខ្លួនពីក្មេងកំព្រាក្លាយជាអ្នកជំនួញលេចធ្លោរ

    ភ្នំពេញ៖ អតីតផលិតករភាពយន្ត លោក ឧត្តម បញ្ញា បានបាត់មុខពីវិស័យសិល្បៈអស់ជា​ច្រើន​ឆ្នាំមក​ហើយ ពិសេសគឺក្រោយពីគេទទួលដំណឹងថាអ្នកមានគុណរបស់លោកបានទទួល​មរណ​ភាព​បន្តបន្ទាប់គ្នា។ ធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីលោកបានជម្នះភាពលំបាកក្នុងជីវិត​រហូតក្លាយទៅជាអ្នកជំនួញជោគជ័យម្នាក់។ ​មានអ្នកសិល្បៈមួយចំនួនធ្លាប់បានស្គាល់លោក ឧត្តម បញ្ញា គ្រាដែលលោកធ្លាប់​បម្រើការងារមួយចំនួននៅក្នុងផលិតកម្ម និងក្រុមហ៊ុនដែលផលិតភាពយន្ត។ ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអោយដឹងថា៖ រហូតដល់ម៉ោង​ ០៩ននិង០០ព្រឹក​ ថ្ងៃទី​ ៤ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនអ្នកឆ្លងសរុបកូវីដ-១៩​ ១៤១នាក់ដដែល​,អ្នកព្យាបាលជាសះស្បេីយថ្ងៃនេះគ្មាន​ ,ចំនួនអ្នកសំរាកព្យាបាលនៅមន្ទីរពេទ្យនៅសល់១០នាក់​, ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១៣១នាក់​, ... Read More »