ព័ត៌មានទាន់ហេតុការណ៍៖
'

ជនជាតិសាំងហ្គាពួរម្នាក់ដេកស្លាប់ក្នុងផ្ទះ ដោយសារជំងឺគាំងបេះដូង

ភ្នំពេញ៖ បុរសជនជាតិសាំងហ្គាពួរម្នាក់ដេកស្លាប់ក្នុងផ្ទះ ដោយសារជំងឺគាំងបេះដូង។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះលេខ៩អា ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា សពមានឈ្មោះ CHAN ... Read More »

សុគន្ធ ថេរ៉ាយុ ជួបទុក្ខធំដោយឪពុកទទួលមរណភាព​

ភ្នំពេញ៖ តារាចម្រៀង​ប្រចាំផលិតកម្មថោនលោក  សុគន្ធ ថេរ៉ាយុ ​ជួប​ទុក្ខ​ធំ​ដោយ​​លោក​ឪពុក​ជា​ទី​ស្រឡាញ់​​បាន​ទទួល​មរណភាព ​កាល​ពី​​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ​២០២០ ​ដោយ​រោគ​គាពាធពេល​នេះ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណីខ្មែរនៅគេហដ្ឋាននាសង្កាត់ភ្នំពេញថ្មី។ អ្នកគាំទ្រ តារាចម្រៀង សុគន្ធថេរ៉ាយុ ពិតជាមាន​អារម្មណ៍ក្ដុកក្ដួលតាមតារាចម្រៀងរូបនេះក្រោយពីលោកបាន​ ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ថា៖”វា​ពិត​ជា​លឿន​ណាស់​សម្រាប់​ខ្ញុំ និង​ក្រុម​គ្រួសារ​ ... Read More »

ប្លែកពីតារាដទៃ នូ ឧសភា ចង់ចំណាយពេលស្ម័គ្រចិត្តជួយកុមារៗច្រើនជាងការងារសិល្បៈ

ភ្នំពេញ៖ តារាសម្តែង និងចម្រៀង កំពុងមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ លោក នូ ឧសភា ចាប់ផ្តើមលេចមុខមាត់ខ្លាំងក្នុងសិល្បៈ បន្ទាប់ពីឱកាសចេញថតភាពយន្តខ្នាតធំ និងភាពយន្តភាគល្បីមួយចំនួន។ ទោះជាយ៉ាងណាតារាប្រុសរូបនេះបានប្រកាសទទួលការងារសិល្បៈមានកំណត់មួយ ដើម្បីចង់ទុកពេលវេលាជួយដល់កិច្ចការងារសង្គម ពិសេសទាក់ទងនឹងវិស័យអប់រំជាមួយនឹងកុមារ។ ​បង្ហាញមុខក្នុងវិស័យសិល្បៈទើបបានជាង៣ ​ឆ្នាំ ... Read More »

បុរសម្នាក់ត្រឡប់មកពីលេងផ្ទះបងប្អូនវិញជិះម៉ូតូបុកកង់បីឥណ្ឌាបត់ត្រឡប់ក្រោយដួលបោកក្បាលស្លាប់

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈជិះម៉ូតូមួយគ្រឿងបុកគ្នាជាមួយនិងម៉ូតូកង់បីឥណ្ឌាពេញទំហឹងដោយជនរងគ្រោះទើបតែត្រឡប់មកពីលេងផ្ទះបងប្អូនវិញនៅម្តុំអូតែលសុខាវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១៥នាទីយប់ថ្ងៃទី៣០ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវអូតែលសុខានៅចំណុចយ៉ុតថ្កាស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះតុល ម៉ាត់ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរជាអ្នកយកព័ត៍មានស្នាក់នៅម្តុំគីឡូម៉ែត្រលេខ៨ខណ្ឌឬស្សីកែវ។ តាមប្រភពបាននៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌សពាក់ស្លាកលេខភ្នំពេញ1GU-5286បើកបរតាមបណ្តោយផ្លូវអូតែលសុខាក្នុងទិសដៅពីជើងទៅត្បូងទើបត្រឡប់មកពីលេងផ្ទះបងប្អូននៅម្តុំអូតែលសុខាស្របពេលនោះមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1GR-4683បើកបរតាមបណ្តោយផ្លូវតាមបណ្តោយផ្លូវអូតែសុខាក្នុងទិសដៅពិត្បូងទៅជើងបើកក្នុងល្បឿនលឿនរួចបានបត់ត្រឡប់ក្រោយមិនបានមើលមុខក្រោយបណ្តាលឲ្យជនរងគ្រោះអកហ្សឺចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងធ្វើឲ្យដួលម៉ូតូបោកក្បាលទៅលើផ្លូវស្លាប់ភ្លាមៗមួយរំពេច។ ក្រោយកើតហេតុបានមួយសន្ទុះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុរួចទំនាក់ទំនងហៅសាច់ញាតិជនរងគ្រោះមកផងដែរ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូជនរងគ្រោញនិងម៉ូតូកង់បីត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកធ្វើការវាសវែងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ធឿនព្រែកជ័យ Read More »

ឆក់ទូរស័ព្ទបានសម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងឌុបសង្សាដើរលេងត្រូវបានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមកពីក្រោយឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេចបង្កការភ្ញាក់ផ្អើលតាមផ្លូវ តែជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតតាមមូលដ្ឋានចាប់វាយខ្នោះភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង១៥នាទីយប់ថ្ងៃទី៣០ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ២៤០កែងផ្លូវលេខ៦៣នៅចំណុចផ្លូវត្រសក់ផ្អែមស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។ តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទមានឈ្មោះ ផាត យ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំមានមុខរបរជាងផ្សារដែស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។ចំណែកអ្នកឌុបធ្វើសកម្មភាពឈ្មោះឡេង ចំរើន ភេទប្រុស អាយុ២៥ឆ្នាំស្នាក់នៅមិនពិតប្រាកដ ។ ... Read More »

ជនបង្កបើករថយន្តទំនើបបុកមនុស្សស្លាប់២ នាក់ រត់គេចបាន៤ម៉ោង សមត្ថកិច្ចខណ្ឌសែនសុខ ស្រាវជ្រាវចាប់ខ្លួនបាន

ភ្នំពេញ៖ ក្រោយកេីតហេតុរយ:ពេលប្រហែលជា ៤ម៉ោង ជនបង្កឈ្មោះ សេង ចិន្តា ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ស្រាវជ្រាវចាប់ខ្លួនបាននៅម៉ោងប្រហែល ០១:២០នាទីរំលងអាធ្រាត្រ ។ នេះបើយោងតាម Facebook ផ្លូវការ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ... Read More »

ក្រសួងធនធានទឹក ៖​ បណ្តាខេត្តតំបន់ចំនួនបីនឹងអាចមានភ្លៀង​ ដោយសារ​ឥទ្ធិពលពីជ្រលងសម្ពាធ​ និងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង

ភ្នំពេញ​ ៖​ ក្រុម​ការងារ​ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ជូនដំណឹងថា​ ដោយសារ​កម្ពុជា​ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបលើផ្ទៃដី ជាមួយនិងខ្យល់បក់មកពីសមុទ្រចិនខាងត្បូងបានធ្វេីអោយយស្ថានភាពធាតុអាកាសតាមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ;​បណ្ដាខេត្តនៅខ្ពង់រាបឦសាន​ និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រមានដូចខាងក្រោម​ ៖ ១ -បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ ... Read More »

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក៖ ធ្វើការពន្យាពេលសុពលភាពស្នាក់នៅ ករណីជួបឧបស័គ្គមិនអាចដោះស្រាយបាន សូមទំនាក់ទំនងជាមួយស្ថានទូត

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកសូមសំណូមពរជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋ និងសិស្ស-និស្សិតកម្ពុជា សូមទំនាក់ទំនងជាមួយអាផ្ញាធរមានសមត្ថកិច្ចរបស់មូលដ្ឋានដែលខ្លួនកំពុងស្នាក់នៅ ធ្វើការពន្យាពេលសុពលភាពស្នាក់នៅ ហើយក្នុងករណីជួបឧបសគ្គមិនអាចដោះស្រាយបាន សូមទំនាក់ទំនងជាមួយស្ថានទូតដើម្បីពិភាក្សារកដំណោះស្រាយ៕ ដោយ៖សិលា   Read More »

អភិបាលខណ្ឌឫស្សីកែវអំពាវនាវអោយព្រះសង្ឃពេលទេសនាឬសូត្រមន្តត្រូវជួយណែនាំប្រាប់ពុទ្ធបរិសទ្ទ័អំពីការការពារជំងឺកូវីដ-១៩មុនគេ

ភ្នំពេញ ៖ លោកជាពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានធ្វើការអំពាវនាវអោយព្រះសង្ឃទាំងអស់ពេលគេនិមន្តចូលក្នុងពិធីបុណ្យផ្សេងៗហើយនៅពេលទេសនាឬសូត្រមន្តត្រូវជួយណែនាំប្រាប់ពុទ្ធបរិសទ្ទ័អំពីការការពារជំងឺកូវីដ-១៩មុនគេ រួចចាំទេសនាពីធម៌វិន័យ ព្រោះជំងឺដ៏កាចសាហាវមួយនេះកំពុងរីករាលដាលនៅលើពិភពលោកគួអោយព្រួយបារម្ភ ។ លោកអភិបាល បានមានប្រសាសន៍បែបនេះកាលពីរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០២០នៅវត្តញាណរង្សី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ខណៈសាលាអនុគណខណ្ឌឫស្សីកែវរៀបចំធ្វើពិធីយកអំណោយប្រគល់ជូនអនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវ។ លោកបន្តថា សាលាអនុគណខណ្ឌឫស្សីកែវក៏ដូចអនុសាខា សហគមន៍វត្តនានាតាមរយះសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ... Read More »

ដោយសារCOVID-19 ប្រជាជនអេស្ប៉ាញបានស្លាប់ក្នុង១យប់ ៨១២នាក់ អ្នកស្លាប់សរុបកើនដល់ ៧ ៣៤០នាក់

ប្រទេសអេស្ប៉ាញ៖ ដោយសារវីរុសកូរ៉ូណាCOVID-19 ប្រជាជនអេស្ប៉ាញបានស្លាប់ក្នុង១យប់ ៨១២នាក់ ហើយចំនួនអ្នកស្លាប់សរុបកើនដល់ ៧ ៣៤០នាក់។ នេះបើយោងតាមប្រភពការផ្សាយ CNA ជាចំនួនខ្ពស់បំផុត ឈានដល់ ប្រទេសអេស្ប៉ាញបានវ៉ាប្រទេសចិននូវចំនួនអ្នកឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃច័ន្ទម្សិលមិញ ។ ខណៈរដ្ឋាភិបាលនៃប្រទេសនេះបានរឹតបន្តឹងលើប្រជាជនអោយស្ថិតនៅក្នុងផ្ទះ រហូតទល់ពេលនេះជាសប្តាហ៍ទី ... Read More »

ថ្ងៃទី១ មេសា ករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេនឹងស្តេចយាងទៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព

ភ្នំពេញ៖ ករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុតព្រះអង្គទាំងទ្វេនិងស្តេចយាងទៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាពនៅថ្ងៃទី១ខែមេសាឆ្នាំ២០២០។ នេះបើយោងតាមក្នុងព្រះរាជសារព្រះមហាក្សត្របានឡាយព្រះហស្ថលេខាថ្ងៃទី៣១ខែមីនាឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងឱកាសព្រះអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងទទួលជួយព្រះអង្គ ក្នុងឋាន:ជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា៕ ... Read More »

សេចក្តីជូនព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក

ភ្នំពេញ៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីជូនព័ត៌មាន សូមជម្រាបជូនប្រជាពលរដ្ឋ និងសិស្សិ-និស្សិត កម្ពុជាទាំងអស់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រនៅតាមបណ្តារដ្ឋនានា ក្នុងសហរដ្ឋអាមេរិក ហើយដែលមានបំណងបន្តការស្នាក់នៅ របស់ខ្លួននៅសហរដ្ឋអាមេរិក ឬដោយយថាហេតុណាមួយមិនអាចធ្វើដំណើរត្រឡប់ទៅមាតុប្រទេសវិញបាន មេត្តាជ្រាបថា៖ តាមការសាកសួររបស់ស្ថានទូត ... Read More »

ជិះម៉ូតូឌុបគ្នា២នាក់ពីក្រោយត្រូវរថយន្តមួយគ្រឿងបើកលឿនរេចង្កូតទៅបុកបណ្ដាលឱ្យរងរបួសធ្ងន់ទាំង០៣នាក់ អ្នកបើកបររថយន្ត គេចខ្លួនបាត់

ប៉ៃលិន៖ បុរស៣នាក់ត្រូវបានរងរបួសធ្ងន់ ខណៈ ពេលដែលបុរសម្នាក់បានជិះម៉ូតូឌុបបុរស២នាក់ជិះពីរក្រោយ ពេលកំពុងតែ ធ្វើដំណើរលើផ្លូវជាតិលេខ៥៩ក្នុងទិសដៅពីក្បូងទៅជើងបញ្ច្រាស់ទិសគ្នាត្រូវបានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបានបើក លឿនរេចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរស៣នាក់រងរបួសធ្ងន់តែម្ដង។ រីឯអ្នកបើកបររថយន្តបង្ក បើកបររថយន្តគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ដែលអ្នក បើករថយន្តបុកម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង៥និង៣១នាទីល្ងាច ថ្ងៃ​ចន្ទ​ ០៧កើត​ ខែ​ចេត្រ​ ឆ្នាំ​កុរ​ ... Read More »

បុរសម្នាក់បេីករថយន្តបុករថយន្ត បន្តបុករះផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លេីងរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តឡិចស៊ិចស៊ិសGS300ក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត ដែលចតនៅមុខផ្ទះ រួចបន្តទៅបុករះផ្ទះប្រជាពលរដ្ឋរងការខូចខាត ហេីយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមទៀតទេីបទៅមុខលែងរួច។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទី យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅចំណុចខាងជេីងវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ... Read More »

កីឡាការិនីវាយកូនគោលលើទឹកកក២នាក់ធ្វើតេស្តវិជ្ជមានវីរុស COVID-19

កីឡាការិនីវាយកូនគោលលើទឹកកក ចំនួន២នាក់បានធ្វើតេស្តវិជ្ជមាន COVID-19 បន្ទាប់ពីត្រឡប់ មកពីសហរដ្ឋអាមេរិកវិញ។ នេះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី និងសេចក្តីប្រកាសរបស់សមាគមវាយកូនគោល លើទឹកកកប្រទេសចិន។ ការធ្វើតេស្តវិជ្ជមាននៅចុងបញ្ចប់នៃរយៈពេលដាច់តែឯង។ កីឡាការិនីដែលឆ្លងជំងឺទាំង២នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យបាន កំណត់ទាំងមានអារម្មណ៍ធូរស្រាលដោយរោគសញ្ញាស្រាល។ សមាជិកក្រុមនៅសេសសល់ មានសុខភាពល្អហើយនឹងទទួលបានការត្រួត ពិនិត្យផ្នែកវេជ្ជសាស្ត្រ បន្ថែមទៀតក្រោមការ ... Read More »

លោក Rustu Recber អតីត អ្នកចាំទីក្លិប Barcelona ឆ្លងវីរុសកូរ៉ូណា

ប្រទេសទួរគី ៖ អតីតអ្នកចាំទីក្លិបខ្លាំង Barcelona និងជាអតីតកីឡាករក្រុមជម្រើសជាតិទួរគី លោក Rustu Recber កំពុងស្ថិតក្នុងស្ថានភាពកាន់តែលំបាកក្នុងមន្ទីរពេទ្យដោយសារតែបានឆ្លងវីរុសដ៏កាច សាហាវកូរ៉ូណា។ នេះបើ តាម ការ ឱ្យ ដឹងពីប្រពន្ធ របស់ ... Read More »

អាមេរិកបញ្ជូនយន្តហោះមកប្រមូលទិញ​ សម្ភារៈ សុខាភិបាលពីអាស៊ី សម្រាប់ទប់ស្កាត់កូវីដ-១៩

  ភ្នំពេញ៖ នៅថ្ងៃទី​៣០ខែមីនា យន្តហោះមួយគ្រឿងបានវិលត្រឡប់ទៅកាន់ទីក្រុងញូវយ៉កវិញ ដោយបានដឹក សម្ភារៈ បរិក្ខាពេទ្យ ជាច្រើន។ នេះជាទំនិញលើកដំបូងដែលបានបញ្ជូនទៅអាមេរិក ហើយការបញ្ជូននឹងបន្តទៀតក្នុងរយៈពេល​៣០ថ្ងៃ ។ យន្តហោះពាណិជ្ជកម្ម​បានចុះចតនៅអាកាសយានដ្ឋាន​ John F . ... Read More »

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នក្នុងការនាំចេញ ស្រូវនិងអង្ករស ទៅក្រៅប្រទេស

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នក្នុងការនាំចេញ ស្រូវនិងអង្ករស ទៅក្រៅប្រទេសចាប់ពីថ្ងៃទី៥ខែមេសាឆ្នាំ២០២០ វេលាម៉ោង២៣:៥៩នាទីតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងក្នុងសន្និសីទកាសែតពី វិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ផងដែរ។ ... Read More »

មានពលរដ្ឋអាមេរិក ផុតទិដ្ឋការមិនទាន់អាចត្រលប់ទៅវិញបាន ដោយសារវិបត្តិ Covid-19 តែទូតអាមេរិកស្នើកម្ពុជា មេត្តាយោគយល់ផង

ភ្នំពេញ៖ ស្ថានទូតអាមេរិកស្នើកម្ពុជាយោគយល់ដល់ពលរដ្ឋខ្លួន ដែលផុតទិដ្ឋការមិនទាន់អាចត្រលប់ទៅវិញបាន ដោយសារវិបត្តិ Covid-19 តាមរយៈលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដល់ក្រសួងការបរទេស រាជរដ្ឋាភិបាល។ ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ផាតទ្រីក មូហ្វី ... Read More »

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មី បានអញ្ជើញមកធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង

ភ្នំពេញ៖ ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដែលទើបបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាតែងតាំងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញមកធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង ក្រោមព្រះវត្តមានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស និង សម្តេចព្រះសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី និង វត្តមានសម្តេចចៅហ្វាវាំង ... Read More »

គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវព្រះមេគណ ព្រះគ្រូអនុគណ និងសហការី ទាំង២៥ ចែករំលែក ថវិកា ស្បៀងអាហារនិងគ្រឿងឧបភោគ បរិភោគចាំបាច់នានាដល់វត្តអារាម

ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវព្រះមេគណ ព្រះគ្រូអនុគណ និងសហការី ទាំង២៥ដឹកនាំចលនាមនុស្សធម៌ចុះពិនិត្យសួរសុខទុក្ខដើម្បីចែករំលែក ថវិកា ស្បៀងអាហារនិងគ្រឿងឧបភោគ បរិភោគចាំបាច់នានាដល់វត្តអារាម និងប្រជាពលរដ្ឋតាមជនបទដាច់ស្រយាលដែលកំពុងជួបការលំបាក និងខ្វះខាត ក្នុងរាជធានី ខែត្តរបស់ខ្លួន ។ ... Read More »

សូមអបអរសាទរ បុរសអាយុ៣៨ ឆ្លងជំងឺកូវីដ១៩ ពីជនជាតិជប៉ុន បានជាសះស្បើយ ហើយ

ខេត្តសៀមរាប៖ ពិតជាត្រេកអរ និងសូមអបអរសាទរ ចំពោះបុរសអាយុ ៣៨ឆ្នាំ ដែលបានឆ្លងជំងឺកូវីដ១៩ ពីជនជាតិជប៉ុន បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យនារសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ។ ប្រជាពលដ្ឋជនរួមជាតិ សូមជូនពរឲ្យមានសុខភាពល្អ ... Read More »

សេចក្ដីសម្រេចស្ដីពីការបែងចែករបស់ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស

ភ្នំពេញ៖ សេចក្ដីសម្រេចស្ដីពីការបែងចែករបស់ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សូមអានទាំងស្រុងដូចតទៅ៖ Read More »

សម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក ឌីមីទ្រី ធ្វីតកូស(Dmitri Tsvetkov)ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

មិនអនុញ្ញាតម្ចាស់គ្លីនិកសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់​ ព្យាបាល​អ្នកជំងឺកូវីដ១៩​ តែត្រូវ​រាយការ

ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី ៣០ ខែ មិនា ឆ្នាំ២០២០ជូនដំណឹងថា​ ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់​ មិនអនុញ្ញាតឱ្យសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ធ្វើការព្យាបាលអ្នកជំងឺកូវីដ១៩​(COVID-19) និងធ្វើតេស្តរកមេរោគកូវីដ១៩ឡេីយ​ តែរាយការណ៍ជាបន្ទាន់ទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ឬ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងធ្វើការណែនាំដល់អ្នកជំងឺឱ្យចេះអំពីរបៀបការពារខ្លួនការចម្លង​ ... Read More »

កម្លាំងយោធាពិសេស បានត្រៀមខ្លួន ដើម្បីដឹកនាំអាមេរិក ក្នុងករណី រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាមិនអាចដឹកនាំ

អាមេរិក៖ កន្លងមកមានសំណួរជាច្រើនសួរថា ប្រសិនបើរដ្ឋាភិបាលអាមេរិក ជាប់គាំងដោយកូវីដ-១៩ ហើយរដ្ឋសភា ព្រឹទ្ធសភា ក៏មិនអាចដឹកនាំបាននោះ តើស្ថានប័នណា ,បុគ្គលណា ជាអ្នកដឹកនាំអាមេរិកបន្ត ? មហាអំណាច អាមេរិក តែងតែមាន ផែនការ ... Read More »

នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ ចុះបង្ក្រាបការបម្រុងលួចនាំចេញទៅប្រទេសផ្សេង អាវពេទ្យការពារមេរោគ, ម៉ាស់​មនុស្សចាស់ កូនក្មេងបានរាប់ម៉ឺនម៉ាស់​ និងឃាត់ខ្លួនជនសង្ស័យ២នាក់

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ នៅរសៀលថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២០​ សហការជាមួយមន្ត្រីមន្ទីរសុខាភិបាល​រាជធានីភ្នំពេញ​ និងមានការសម្របសម្រួលនីតិវិធី​ ពីលោក​សាយ​ ណូរ៉ា​ ព្រះរាជ្ញារង​ នៃអយ្យការ​ អមសាលាដំបូងរាជធានីភ្នំពេញ​ បានចុះឆែកឆេ ចាប់យកនូវបទល្មេីស សំភារៈលួចបម្រុងនាំចេញទៅក្រៅប្រទេស ... Read More »

រថយន្តព្រុសបើកឆ្លងផ្លូវត្រូវរថយន្តហ្វតមួយគ្រឿងទៀតបុកខ្ទេចទាំងសងខាង

ភ្នំពេញ៖ ​រថយន្ត​ព្រុសបត់ផ្លងផ្លូវរថយន្តហ្វតទៅត្រង់បុកផាំងខ្ទាត់ខូចខាតទាំងសងខាងយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងនម៉ោង២និង៣០នាទីរសៀល​​ថ្ងៃ​ទី​៣០ ខែមីនា​ ឆ្នាំ​២០២០ ស្តស្ថិតនៅម​បណ្ដោយ​ផ្លូវ​ទន្លេ​សាបកែងផ្លូវជាតិលេខ៦ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។  រថយន្តហ្វតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE 9399បេីកដោយបុរសម្នាក់ ចំណែករថយន្តម៉ាកតូយ៉ូតាព្រូសពណ៌​ក្រហមពាក់ស្លាកលេខ​ភ្នំពេញ​2BE  5485 ... Read More »

លោក អំ សំអាត ទាត់ចោលការផ្សាយរបស់វិទ្យុអាសុីសេរីដោយចោទថាកាត់សំឡេងលោកខ្លីពេកផ្ទុយពីន័យដើម

  ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ លោក អំ សំអាត នាយករង អង្គការលីកាដូ បានចេញវីដេអូទាត់ចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី និងចោទថា វិទ្យុមួយនេះបានកាត់សំឡេងរបស់លោកយ៉ាងខ្លីបំផុត ផ្ទុយន័យដើម បង្កមានការភ័ន្តច្រឡំដល់សាធារណជន ... Read More »

នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ ចុះបង្ក្រាបការលួចនាំចេញអាវពេទ្យការពារ មេរោគ, ម៉ាស់​មនុស្សចាស់ កូនក្មេងបានរាប់ម៉ឺនម៉ាស់​ និងឃាត់ខ្លនជនសង្ស័យ២នាក់

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ នៅរសៀលថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២០​ សហការជាមួយមន្ត្រីមន្ទីរសុខាភិបាល​រាជធានីភ្នំពេញ​ និងមានការសម្របសម្រួលនីតិវិធី​ ពីលោក​សាយ​ ណូរ៉ា​ ព្រះរាជ្ញារង​ នៃអយ្យការ​ អមសាលាដំបូងរាជធានីភ្នំពេញ​ បានចុះឆែកឆេ ចាប់យកនូវបទល្មេីសលួចនាំម៉ាស់និងអាវពេទ្យការពារជំងឺមេរោគ​ រាប់ម៉ឺនម៉ាស់ទៅទីតាំងចំនួន៣កន្លែង​ ... Read More »