ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ដាច់ចិត្តធ្វើអត្តឃាត ដោយសារតែមានជំងឺគ្រប់ចម្រុះធ្វើទុក្ខខ្លាំងពេក

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ស៊ូទ្រាំនឹងជំងឺចម្រុះលែងបាន សម្រេចចិត្តយកខ្សែនីឡុងចងភ្ជាប់ជាមួយរនូតផ្ទះចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរឯក ស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៩ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះផ្ទាល់តែម្តង ... Read More »

ប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ និងបំផ្លាញក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សាវ សុខ អនុរដ្ឋលេខាធិការក្រសួងការពារជាតិថ្លែងថាៈ ក្នុងនាមកងកម្លាំងប្រដាប់អាវុធ ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងបំផ្លាញក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ។ យោធិនទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងភាពសុខសាន្តរបស់ជូនប្រជាពលរដ្ឋ ។ នាយឧត្តមសេនីយ៍ ... Read More »

មន្ត្រីគយច្រកតំបន់ម៉ាឡៃ រងការរិះគន់ ពីសំណាក់ពលរដ្ឋថា កំពុងអង្គុយរាប់រទេះដឹកទំនិញ ចូលពីទឹកដីថៃយកលុយ មិនត្រួតពិនិត្យ

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋមួយចំនួនកំពុង តែមានការរិះគន់ទៅលើមន្ត្រីគយប្រចាំច្រកតំបន់ម៉ាឡៃខេត្តបន្ទាយមានជ័យយ៉ាងចាស់ដៃ បន្ទាប់ពីភាគីថៃ រិតបន្តឹងនូវផលិតផលសាច់ គ្រប់ប្រភេទ រាប់ទាំងប្រហុក, សាច់ក្រក និងផលិតផល ធ្វើអំពីសាច់ជាដើម ដោយពួកគាត់លើកឡើងថា ទំនិញនាំចូលពីប្រទេសថៃ ដឹកតាមទេះ ចូលមកតាមច្រកតំបន់ខាងលើ គ្មានការត្រួតពិនិត្យពីសំណាក់មន្ត្រីគយ ... Read More »

មោទនភាពជាតិ គឺមិនធម្មតា!..មេចុងភៅខ្មែរដណ្ដើមបានពានមាស និងមេដាយមាស​ជូនជាតិ ទទួលបានការលើកទឹកចិត្ត ដង្ហែផ្អើល​ក្រុងសៀមរាបអង្គរ

ខេត្តសៀមរាប៖ កូនខ្មែរបង្ហាញពីភាពជោគជ័យលើពិភពលោក នាំមកនូវមោទនភាពជាតិក្រោមដំបូលសន្តិភាពដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺនៅថ្ងៃទី០៤ ​ខែមិថុនា​ ឆ្នាំ២០១៩ ដើម្បីជាការលើកទឹកចិត្តដល់កូនខ្មែរមានថ្វីដៃលោកពិភពលោក អាជ្ញាធរ​ខេត្តសៀមរាប​បានធ្វើ​ពិធី​ដង្ហែពាន​មាស ជ័យលា​ភីលេខ១ ដែល​សមាគមចុង​ភៅកម្ពុជា​ដណ្តើមបាន​ពីប្រកួតស្នាដៃ​ចុងភៅ​ឆ្នើម​ក្នុង​កម្មវិធី ​Best ... Read More »

លោក​សក្តិ​៣​ ហេង​ ហាប់​ លួច​ IPad ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​

ភ្នំពេញ៖ លោក​ ប្លង់​ សុផល​ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​៥​ ខែ​មិថុនា​ នេះ​ សម្រេច​ចោទប្រកាន់​មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ហេង ហាប់ បម្រើការងារនៅអង្គភាពការពារជើងទឹក ពាក់ព័ន្ធការចូលលួច Ipad ពី​បទ​លួច​ ... Read More »

អធិការនគរបាល សហការគ្នាបង្ក្រាប ករណីសង្ស័យ២នាក់ ជួលម៉ូតូ៦គ្រឿងយកទៅលក់នៅភ្នំពេញ

ខេត្តសៀមរាប-កំពង់ធំ៖ សហការបានល្អ! អធិការ៣នាក់សហការចាប់ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពជួលម៉ូតូ ពីខេត្តសៀមរាប រួចហើយបំរុងយកទៅលក់នៅភ្នំពេញ តែមិនបានសម្រេច ខណៈលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាប បានសហការជាមួយលោកវរសេនីយ៍ឯក ញែម ឈុនលី អធិការក្រុងស្ទឹងសែន ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យម្នាក់ លួចគាស់ផ្ទះយកសម្ភារទៅតុលាការ

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃនេះថា ជនសង្ស័យម្នាក់ដែលលួចគាស់ទម្លុះផ្ទះលួចសម្ភារក្នុងបូទិក ស្ថិតនៅភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីទី០២ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីបន្តនីតិវិធី ទៅផ្ដន្ទាទោសនៅតុលាការ វត្ថុតាងដែលដកហូតបានពីជនសង្ស័យបានប្រគល់ជូនជនរងគ្រោះយកទៅថែរក្សា និងប្រើប្រាស់វិញទាំងអស់រួចរាល់ហើយ ។ អធិការនគរបាលក្រុងសៀមរាបអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងសៀមរាប ... Read More »

លោក ហ៊ុន​ ម៉ានី​ ៖​ ខ្មែរ​ប្រឹង​ដេីម្បី​ប្រកួត​ជាមួយ​ប្រទេស​ដទៃ​ មិនមែន​ជាមួយ​ខ្មែរ​គ្នា​ឯង​នោះ​ទេ

ភ្នំពេញ​៖​ អ្នក​តំណាង​រាស្ត្រ​ និង​ ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ហៅកាត់ថា​ ស.ស.យ.ក​ លោក​ ហ៊ុន​ ម៉ានី​​ បាន​បញ្ចេញ​សារ​ដ៏​ចាក់​ដោត​មួយ​ ដោយ​ថា​ “ខ្មែរ​ប្រឹង​ដេីម្បី​ប្រកួត​ជាមួយ​ប្រទេស​ដទៃ​ មិនមែន​ជាមួយ​ខ្មែរ​គ្នា​ឯង​នោះ​ទេ”។ លោក​ ហ៊ុន​ ... Read More »

អាមេរិកបង្កើនទណ្ឌកម្ម អ៊ីរ៉ង់បង្កើន​សកម្មភាពផលិតមីស៊ីល និងបរមាណូ

អាមេរិកបានបង្កើនទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង់ និងឡោមព័ទ្ធអ៊ីរ៉ង់ដោយកម្លាំងយោធា​ ប៉ុន្តែអ៊ីរ៉ង់ មិនខ្វាយខ្វល់ពីសកម្មភាព របស់អាមេរិកនោះឡើយដោយបង្កើន ការផលិតមីស៊ីល និងបរមាណូ ក៏ដូចជាការខិតខំអភីវឌ្ឍន៍សេដ្ឋកិច្ចជាតិ​ ។ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក​ Ali Khamenei ​បានបញ្ជាក់នឹងមិនបោះបង់កម្មវិធីមីស៊ីល និងបរមាណូនោះឡើយ​ ... Read More »

Vietjet បញ្ចេញយុទ្ធនាការ «ហោះ​ហើរ​ដើម្បី​​ក្តី​ស្រឡាញ់-បង្ហាញ​​​​ពី​​ការ​ប្រែ​​​ថ្មី​​​នា​រដូវក្តៅ​របស់​អ្នក​»

ក្នុង​ផ្នែក​មួយ​នៃ​យទ្ធនាការ «ហោះ​ហើរ​ដើម្បី​​ក្តី​ស្រឡាញ់-បង្ហាញ​​​​ពី​​ការ​ប្រែ​​​ថ្មី​​​នា​រដូវក្តៅ​របស់​អ្នក​» ក្រុមហ៊ុន​​អាកាស​ចរណ៍​ Vietjet នឹង​ផ្តល់​សំបុត្រ​ហោះហើរ​បែប​សន្សំ​សំ​ចៃ​ដ៏អស្ចារ្យ​ចំនួន​៤០​ម៉ឺន​សន្លឹក ដែល​មាន​តម្លៃ​​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​អាមេរិក អំឡុង​ពេល​នៃ​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ ចាប់​ពី​​ថ្ងៃ​ទី​៥ ដល់​ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ។ ... Read More »

ផ្លូវកៅស៊ូជាច្រើនខ្សែ រងការខូចខាត ដោយសាររថយន្តធំៗ ដឹកអាចម៌ដីលើសទម្ងន់

ខេត្តប៉ៃលិន៖ ពលរដ្ឋរស់នៅតាមដងផ្លូវកៅស៊ូ នៅខាងជើងស្ពានមេម៉ាយ សង្កាត់ប៉ៃលិន បានរិះគន់អាជ្ញាធរ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ មិនចាត់វិធានការចំពោះរថយន្តធំៗដឹកដី និងរថយន្តដឹកខ្សាច់ លើសទម្ងន់បានបើកមិនទើសក្បាលអាណា បានបើកបរកិនផ្លូវកៅខ្ទេច កើតជាសំបុកមាន់ ។ ប្រភពព័ត៌មានពីពលរដ្ឋនៅរស់តាមដងផ្លូវខាងជើងស្ពានមេម៉ាយបានឲ្យដឹងថា: រាល់ថ្ងៃពួកគាត់បារម្មណ៍ខ្លាច បងប្អូនធ្វើដំណើរឆ្លងកាត់ ... Read More »

រឿង​រៀបចំ​សណ្តាប់​ធ្នាប់​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ,​ ពលរដ្ឋ​ ថា​ អាជ្ញាធរ​ខណ្ឌ​មានជ័យ​ អសមត្ថភាព​

ភ្នំពេញ​៖​ ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ​ រហូត​មក​ទល់​ពេល​នេះ​ នៅតែ​មាន​អ្នក​ចាប់​ម៉ូយ​ឡាន​តាក់ស៊ី​ បន្ត​ឈរ​ច្រងេងច្រងាង​ស្ទើរ​ពាក់​កណ្តាល​ផ្លូវ​ ប៉ះពាល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ។ ប្រជាពលរដ្ឋ​ ថ្លែង​ប្រាប់នៅ​ថ្ងៃទី​៥​ ខែ​មិថុនា​ នេះ​ ថា​ នៅ​ពេល​ធ្វើ​ដំណើរ​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ឃើញ​មាន​អ្នក​ចាប់​ម៉ូយ​៣នាក់​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ កាត់មែកឈើធំៗតាមមហាវិថី ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ខណៈមេឃភ្លៀងលាយលំខ្យល់កន្ទ្រាក់

ភ្នំពេញ៖ ដើមឈើធំៗ ស្ថិតនៅតាមដងផ្លូវមួយចំនួនក្នុងរាធានីភ្នំពេញ ដែលងាយនឹងអាចបាក់ធ្លាក់ឬរលំគល់សង្កត់លើទ្រព្យសម្បត្តិសម្ភារៈរបស់ប្រជាពលរដ្ឋនាពេលកន្លងមក ប៉ុន្មានថ្ងៃនេះគេសង្កេតឃើញថារដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះកាត់មែកឈើធំៗ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ព្រោះជារដូវភ្លៀងលាយលំខ្យល់កន្ទ្រាក់ បក់បោក និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។ ជាក់ស្ដែងនៅថ្ងៃចន្ទ អង្គារ ​១កើត ២កើត ... Read More »

ពលរដ្នស្នើរឲ្យមន្រ្ដីមានសមត្ថកិច្ចចាត់វិធានការ លើក្រុមរថយន្ដដឹកដី ឲ្យបានហ្មឹងម៉ាត់ ព្រោះបង្កគ្រោះថ្នាក់ចរាចរណ៍ ញឹកញាប់ដល់អ្នករួមដំណើរ

ខេត្តសៀមរាប៖ ស្លាប់ទៀតហើយដោយសាររថយន្ដដឹកដីបើកប្រហើន ជាញឹកញាប់ពលរដ្នតែជេរដាក់បណ្ដាសារ និង រិះគន់ទៅលើក្រុមដឹកដីដែលបើកលឿន មិនខ្លាចគ្រោះថ្នាក់ដល់អ្នកកដ៏ទៃ! ជាក់ស្ដែងអ្នកជិះកង់ម្នាក់មានមុខរបរជាអ្នកលក់ផ្លែឈូក បានស្លាប់នៅកន្លែងកើតហេតុ ដោយសារតែឡានដឹកដីបានបុកចំពេញទំហឹង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវពីក្រុងសៀមរាបឆ្ពោះទៅ ភូមិភ្នំក្រោម ... Read More »

​ស្នេហ៍ខុសជំនាន់ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ កាន់តែផ្អែមល្ហែម

ភ្នំពេញ៖ ទស្សនិកជនជាច្រើនបានបង្ហាញការសាទរ និងលើកឡើងពីការច្រណែនខ្លាំងចំពោះស្នេហាខុសវ័យរបស់អ្នកមេម៉ាយ សុខ សោម៉ាវត្តី និងកីឡាករបាត់ទាត់កម្លោះស្រស់សង្ហា លី វ៉ាហេទ ។ ការលើកឡើងនេះក្រោយពីចំណងស្នេហ៍មួយនេះកាន់តែបើកចំហរកាន់តែផ្អែមល្ហែមខ្លាំងធ្វើឲ្យអ្នកឃើញមិនច្រណែនមិនបាន ។ សុខ សោម៉ាវត្តី និង លី ... Read More »

ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ កំពុងល្បីល្បាញខាងប្រមូលពីរថយន្តធំៗ

ខេត្តកំពង់ស្ពឺ៖ ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ កណ្ដោលដុំ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្នក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះ គាបយកលុយពីពួកគេតាមរបៀបពុករលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ក្រុមអ្នកបើកបររថយន្តដឹកថ្ម និងដឹកខ្សាច់ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ បានឲ្យដឹងថា មុខរបររបស់ពួកគាត់សព្វថ្ងៃស្ទើរតែគ្មាននៅសល់កម្រៃសម្រាប់ដោះស្រាយទិញអង្ករច្រកឆ្នាំង ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្ខពួកគាបយកលុយពីពួកគាត់តាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា សម្រាប់រថយន្តភ្លៅ៥ដែលដឹកជញ្ជូនលើសទម្ងន់បន្តិចបន្តួចត្រូវបានក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃស្រុកបន្ទាយអម្ពិលត្រូវប៉ាន់ចំពោះឈ្មួញនាំធ្យូងទៅថៃ

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ និងលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្ដរមានជ័យ កំពុងបណ្ដោយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិល ប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងសុខស្រួល។ ដូច្នេះហើយទើបឈ្មួញជាច្រើននាក់អាចដឹកជញ្ជូនធ្យូងឆ្លងកាត់ស្រុកបន្ទាយអំពិល ចូលទៅតំបន់ព្រំដែនក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ... Read More »

ឃាតករំលោភរួចសម្លាប់ចោលទាំងប្អូនប្រុសនៅខេត្តព្រះសីហនុ ប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត

ខេត្តព្រះសីហនុ៖ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី ៤ ខែមិថុនា ២០១៩ សម្រេចចោទប្រកាន់ ឃាតកឈ្មោះ មាង វិចិត្រ ភេទប្រុស ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលី​៖ ការបាញ់ប្រហារ នៅ​Darwin មិនមែនជាសកម្មភាពភេរវកម្មឡើយ

កាលពីថ្ងៃទី​៤ខែមិថុនា នាយករដ្ឋមន្ត្រីអូស្ត្រាលី​លោក​ Scott Morrison ​បានបញ្ជាក់ថា ការបាញ់ប្រហារ នៅទីក្រុង ដាវីន ភាគខាងជើង អូស្ត្រាលី មិនមែនជាការវាយប្រហារភេរកវម្មនោះឡើយ​។ នាយករដ្ឋមន្ត្រីក៏បានចូលរួមរលែកទុកដល់គ្រួសារជនរងគ្រោះផងដែរ។ ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង​៥និង​៥០នាទី ថ្ងៃទី​៤ខែមិថុនា មានការបាញ់ប្រហារ ... Read More »

រឿង​ផ្កាយ​១​ ស្រេង​ សុខា​ ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ សំញែង​ទ្រព្យសម្បត្តិ​យ៉ាង​សន្ធឹកសន្ធាប់​ ,​ ​ច្រើន​ខែ​ហើយ​ ACU ពុំ​ទាន់​ប្រកាស​លទ្ធផល​

ភ្នំពេញ​៖ ​រហូត​មក​ទល់​ពេល​នេះ​ មាន​រយៈពេល​ជាច្រើន​ខែមក​ហើយ​ ដែលអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ហៅកាត់ថា​ ACU នៅ​ពុំ​ទាន់​ប្រកាស​លទ្ធផល​ករណី​លោក​ឧត្ដមសេនីយ៍​ត្រី​ ស្រេង​ សុខា​ ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ ដែល​សំញែង​ទ្រព្យសម្បត្តិ​យ៉ាង​សន្ធឹកសន្ធាប់​ នៅ​ឡើយទេ​ ។ កន្លងមក​ ACU ... Read More »

ពូកង់បីចូលកោសជប់ បបួលនារីរួមមេត្រីមិនបាន បង្កហិង្សាផ្អើលសមត្ថកិច្ច

ភ្នំពេញ​៖​ បុរសម្នាក់ចូលម៉ាស្សា កោសជប់ដែលមានយីហោ៧៧៧៧​ នៅតាមបណ្តោយផ្លូវ៣៧១​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ហើយបានបបួលនារីម៉ាស្សារួមមេត្រី តែនាងមិនព្រម ក៏កើតជាជម្លោះផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ ។ ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ៥ ខែមិថុនា ... Read More »

សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន អបអរសាទរបងប្អូនសាសនិកឥស្លាម បញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌន

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានថ្លែងអបអរសាទរបងប្អូនសាសនិកឥស្លាម បញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌន ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំ និងភរិយាសូមអបអរសាទរ ... Read More »

សម្តេច ទៀ បាញ់ ហៅការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិសិង្ហបុរីគ្មានសច្ចធម៌

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ការលើកឡើង របស់រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសសិង្ហបុរី នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨(The Shangri-La Dialogue)គ្មានសច្ចធម៌ដែលថាប្រទេសវៀតណាមបានមកឈ្លានពានប្រទេសកម្ពុជាកាលពីទសវត្សរ៍ ឆ្នាំ៨០ នោះគឺមិនពិត។ ផ្ទុយទៅ​វិញការ ... Read More »

ស្រវឹងបើករថយន្ត RANGE ROVER បុកម៉ូតូរទេះលក់បបរពីក្រោយ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ រថយន្ត RANGE ROVER អ្នកបើកបរស្រវឹងជោកទាំងថ្ងៃ បើកបោះពួយលឿនជ្រុលទៅបុកម៉ូតូរទេះលក់បបរ ពីក្រោយពេញទំហឹង រុញទៅប៉ះរថយន្តកូរ៉េមួយគ្រឿងផ្សេងទៀត ខ្ទេចទាំងរថយន្ត ទាំងរទេះបបរ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ចំណែកស្ត្រីម្នាក់ទៀតមិនមានរងរបួស ។ ហេតុការណ៍​នេះ ... Read More »

ផ្ទះប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ៣៤ខ្នង រងការបំផ្លាញដោយខ្យល់កន្រ្តាក់ ខណៈដែលក្រសួងធនធានទឹក និងឧតុនិយមប្រកាសជូនដំណឹងប្រជាជនមានការប្រុងប្រយ័ត្នមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់

ខេត្តបន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ៣៤ខ្នង បានរងការបំផ្លាញដោយខ្យល់កន្រ្តាក់ ខណៈមានភ្លៀងផ្គរលាយឡំជាមួយ និងខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្លាំងចំខេត្តបន្ទាយមានជ័យ គ្រាដែលក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសជូនដំណឹងប្រជាជនមានការប្រុងប្រយ័ត្នមានភ្លៀងធ្លាក់លាយឡំ និងផ្គររន្ទះ និងខ្យល់កន្រ្តាក់ ។ ហេតុការណ៍ខ្យល់កន្រ្តាក់កើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ប៉ះពាល់ចំនួន៤ភូមិ ស្ថិតក្នុងឃុំតាបែន ស្រុកស្វាយចេក ... Read More »

ស្កាត់ពីប្រទេសចិន មកលេងកូននៅប្រទេសខ្មែរ ស្រាប់តែងងឹតមុខ ដួលបោកក្បាលស្លាប់ចោលប្រពន្ធកូន

ភ្នំពេញ៖ គួរឲ្យអាណិតណាស់ វាសនាមើលមិនឃើញមែន! បុរសជនជាតិចិនម្នាក់ ខំធ្វើដំណើរតាំងពីស្រុកកចិនបំណងមកលេងនិងកូនប្រុសស្រី ប្រកបការងាររកស៊ីនៅស្រុកខ្មែរ ហើយដោយសារតែការនឹករលឹកកូនៗខ្លាំងពេក ទើបធ្វើដំណើរមកស្រុកខ្មែរ តែអកុសល គាត់បានមកស្នាក់នៅកន្លែងកូនបាន៥ថ្ងៃ ស្រាប់តែ ងងឹតមុខដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ... Read More »

អាមេរិក កំពុងតែចាប់ជំរិត និង ភេរវកម្មសេដ្ឋកិច្ចពិភពលោក​ ដើម្បីបំពេញគោលនយោបាយអាមេរិកជាដំបូង

ដើម្បីបំពេញមហិច្ឆតា គោលនយោបាយអាមេរិក ជាដំបូង (American First) លោកត្រាំ បានធ្វើគ្រប់យ៉ាងដើម្បីបំពេញផលប្រយោជន៍អាមេរិក មិនគិតពីផលប៉ះពាល់ និងបង្កឲ្យមានវិបត្តិជាសកលនោះឡើយ ។ សកម្មភាពខាងលើកំពុងតែធ្វើឲ្យ អាមេរិក ត្រូវធ្លាក់ចុះនូវឥទ្ធិពល និង ស្ថិតនៅឯកា ... Read More »

ទាស់សម្តីគ្នារឿងថ្លឹងគីឡូ ឈានដល់ហិង្សា ម្នាក់ដេកពេទ្យ ម្នាក់ទៀតជាប់គុក

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីប្រើកូនកាំបិតចាក់ទៅលើបុរសម្នាក់ជាប្រជាការពារភូមិខណ្ឌ បណ្តាលឲ្យរងរបួសផ្នែកខ្នង កាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃអង្គារ ​២កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹងថ្ងៃទី៤ ... Read More »

ចិនធ្វើសមយុទ្ធព្រមានអាមេរិក នៅសមុទ្រចិនខាងត្បូង

រយៈពេលកន្លងមក អាមេរិកតែងតែបង្ហាញវត្តមានកម្លាំងទាហាននៅសមុទ្រចិនភាគខាងត្បូង ពិសេស នៅកោះតៃវ៉ាន់ ដែលជាការបំពានទៅលើ កិច្ចព្រមព្រៀងចិនតែមួយ ។ អាមេរិកតែងតែ បំផុះបំផុល ដល់ប្រទេសជិតខាងចិនឲ្យក្រោកឈរឡើងដើម្បីប្រឆាំងចិន ដោយអាមេរិកដឹងថា មិនអាចរារាំងចិនបានឡើយ បើមានតែអាមេរិកម្នាក់ឯងនោះ។ នៅពេលនេះចិនបានចាប់ផ្តើមធ្វើសមយុទ្ធរយៈពេល​២ថ្ងៃនៅសមុទ្រចិនខាងត្បូង ក្រោយពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក ... Read More »

បាតុកម្មបន្តកើតឡើងនៅក្នុងប្រទេស ហុងគ្រីបើទោះបីរិតបន្តឹងក្តី

ក្រុមបាតុករបានសម្ដែងនូវការព្រួយបារម្ភ និងភ័យខ្លាចថា គោលនយោបាយ ឬច្បាប់កំណែទម្រង់ថ្មី អាចនាំឱ្យមានការបញ្ឈប់ពួកគេពីការងារសាជាថ្មី។ ក្រុមគ្រូបង្រៀន វេជ្ជបណ្ឌិត និងគ្រូពេទ្យរាប់ពាន់នាក់ នៅក្នុងប្រទេសហុងឌូរ៉ាស (Hunduras) កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បាននាំគ្នាធ្វើបាតុកម្ម តាមដងផ្លូវសាជាថ្មី ... Read More »