ខេត្តកណ្ដាលៈ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាក្ដុល ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដនិងសម្របសម្រួលពីលោក ទិត ចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកណ្ដាល ចុះបង្រ្កាបឆែកឆេរផ្ទះជួលមួយកន្លែង ដែលស្តុកឈើប្រណីត (ឈើក្រញូង) ដោយគ្មានច្បាប់អនុញ្ញាតិនិងចាប់ខ្លួនមនុស្ស១៩នាក់ដែលជាប់ពាក់ព័ន្ធ ។ ... Read More »
បុរសចិត្តខ្លាំងម្នាក់ចងកធ្វើអត្តឃាតខ្លួនឯង
ខេត្តកំពង់ធំ៖ បុរសចិត្តខ្លាំងម្នាក់បានយកក្រមាចងកនឹងធ្នឹមផ្ទះស្លាប់បានសម្រេច កាលពីវេលា ម៉ោង០១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យកាសែតនគរវត្តដឹងថា ករណីអត្តឃាតចងកខ្លួន ... Read More »
ប៉ូលិសកូឡំប៊ីរឹបអូសកូកាអ៊ីនមានតម្លៃរាប់រយលានដុល្លារ
កូឡំប៊ីជាប្រទេស ស្ថិតនៅតំបន់អាមេរិកខាងត្បូងហើយប្រទេសនេះ ជាប្រទេសដែលជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់ដោយ ក្រុមជួញដូរគ្រឿង ញៀន បានប្រើប្រាស់ទាំងនាវាមុជទឹកធុនតូចសម្រាប់ដឹកជញ្ជូនគ្រឿងញៀនបញ្ចៀសពីខ្សែភ្នែកប៉ូលិស ប៉ុន្តែនៅតែមិនអាចគេចផុត។ កន្លងមកប៉ូលិសកូឡំប៊ីរុករកឃើញនាវាមុជទឹកផ្ទុកសារធាតុកូកាអ៊ីនរហូតដល់៣តោន មានតម្លៃប្រមាណ ១០០លានដុល្លារអាមេរិក ។ ចំណែកនៅពេលនេះ ប៉ូលិសក៏បានរឺបអូស ដល់ទៅ១២តោន មានតម្លៃជិត១ពាន់លានដុល្លារ ... Read More »
បុរស២នាក់បងប្អូនជិះម៉ូតូឌុបគ្នាត្រូវរថយន្តហ៊ីយាន់ដាយបើកបុកពីក្រោយបណ្តាលឲ្យស្លាប់មួយ របួសធ្ងន់មួយ
ខេត្តកំពង់ធំ៖ បុរសពីរនាក់បងប្អូនជិះម៉ូតូឌុបគ្នាពីកើតទៅលិច ត្រូវរថយន្តហ៊ីយាន់ដាយបើកមកបុកពីក្រោយពេញទំហឹងបណ្តាល ឲ្យប្អូនស្លាប់ បន្ទាប់ពីបញ្ជួនមកដល់មន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ចំណែកបងរងរបួសធ្ងន់ បានបញ្ជួនយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានភាពផ្អើលកាលពី វេលាម៉ោង១៦និង២៩នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ... Read More »
ដងផ្លូវសាធារណៈ ចំណុចអតីតជញ្ជីងថ្លឹងឡានស្ទឹងមានជ័យចាស់ កំពុងក្លាយជាកន្លែងសម្រាប់រថយន្តធុនធំ ចតយ៉ាងអនាធិបតេយ្យ
ភ្នំពេញ : រថយន្តធុនធំប្រភេទកុងតឺន័រជាច្រើនគ្រឿងគេតែងសង្គតឃើញ រថយន្តទាំងនោះមកចតលើដងផ្លូវ សាធារណៈយ៉ាងណាចាប់ពី២ ទៅ៣ជួរ យ៉ាងអាណាធិបតេយ្យបំផុត នៅចំណុចអតីតថ្លឹងឡានស្ទឹងមានជ័យចាស់ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្បែរទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ព្រុំប្រទល់សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ... Read More »
កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបញ្ជូនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន៩នាក់ ទៅកាន់សាលាដំបូងខេត្ត
ខេត្តតាកែវ៖ ជនសង្ស័ចំនួន៩នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោកវរៈសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តតាកែវ ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបបានឲ្យដឹងថា ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះ ... Read More »
ប្រធានាធិបតីអាមេរិក ចាប់ផ្តើមបំពេញទស្សនកិច្ចវៀតណាម និងចូលរួមកិច្ចប្រជុំកំពូល APEC 2017
នៅវេលាម៉ោង១២និង១៥នាទី ថៃ្ងទី១០ ខែវិច្ឆិកា យន្តហោះ Air Force One បានដឹកប្រធានាធិបតីអាមេរិក ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ដាណាំង (Da Nang) ។ នៅទីនោះអភិបាលខេត្ត និងមន្ត្រីជាន់ខ្ពស់វៀតណាមជាច្រើនរូប ... Read More »
គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបង្ក្រាបទីតាំងហ្គេមរឹបអូសទូហ្គេមបាញ់ត្រី១គ្រឿង
ភ្នំពេញ ៖កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ ដោយមានកម្លាំងចម្រុះចូលរួម មាន កម្លាំងសាលាខណ្ឌ, នគរបាលខណ្ឌ, កងរាជអាវុធខណ្ឌ, កម្លាំងសាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ច្បារអំពៅ២និងដោយមានការអនុញ្ញាតពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផង បានចុះបង្ក្រាបជាក់ស្តែងទីតាំង ... Read More »
បុរសម្នាក់ស្រវឹងស្រាចុះរាយមងក្នុងត្រពាំងលងទឹកស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកំពង់ធំ៖ បុរសម្នាក់ស្រវឹងស្រាចុះរាយមងក្នុងត្រពាំងលងទឹកស្លាប់កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី ០៩ ខែវិច្ចិការ ឆ្នាំ២០១៧ ត្រង់ចំណុចទួលជរាយ ក្នុងភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះឡាយ ... Read More »
បុរសវ័យចំណាស់ម្នាក់បញ្ចប់ជីវិតដោយចងកនឹងក្រមានៅក្នុងផ្ទះរបស់ខ្លួន
ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងធ្នឹមផ្ទះរបស់ខ្លួន បណ្តាលឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកកាលវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលស្ថិតនៅក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសដែលចងកធ្វើអត្តឃាត ឈ្មោះ ... Read More »
ឈ្លោះគ្នាជាមួយបងប្អូនជីដូនមួយ រហូតប្រើហិង្សាខឹងឪពុកអត់ជួយរត់ទៅវាយឪពុកបង្កើតបែកចិញ្ចើមហូរឈាមស្រោចពេញខ្លួន
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានរងរបួសបែកចិញ្ចើម បណ្ដាលឲ្យហូរឈាមស្រោចពេញខ្លួន ខណៈដែរកូនប្រុសបង្កើតរបស់ខ្លួនខឹងនិងឪពុកមិនព្រមជួយឃាត់ពេលកំពុងឈ្លោះគ្នាជាមួយបងប្អូនជីដូនមួយ ដោយវាយតប់គ្នាទៅវិញទៅមកបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។ ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីកាលពីវេលាម៉ោង ១១យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២២២ សង្កាត់បឹងរាំង ... Read More »
បង្ក្រាបគ្រឿងញៀននៅពោធិ៍សាត់ សមត្ថកិច្ចឃាត់ខ្លួន២នាក់រួមទាំងវត្ថុតាង
ខេត្តពោធិ៍សាត់៖ មន្រ្តីនគរបាលជំនាញប្រយុទ្ជប្រឆាំងបទល្មើសគឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប ចុះបង្រ្កាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួន ២នាក់រួមទាំងវត្ថុតាងបទល្មើសផ្សេងៗ និងសម្ភារ ខណៈពួកគេកំពុងនាំគ្នាលក់ទិញជាក់ស្ដែង។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំភូមិដីក្រហម ... Read More »
ស្ថិតក្នុងភាពអាថ៌កំបាំង ករណីចាប់ឈើគ្រញូងជិត៤០តោននៅកៀនស្វាយ
ខេត្តកណ្ដាល៖ រយៈពេលជិតបីខែហើយ ករណីចាប់ឈើគ្រញូងនិងធ្នង់ជិត៤០តោននៅស្រុកកៀនស្វាយ ស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ពោលគឺ ពុំទាន់រកឃើញម្ចាស់ឈើខុសច្បាប់នេះនៅឡើយទេ ។ មន្ត្រីតុលាការខេត្តកណ្ដាល បញ្ជាក់ថា កំពុងតែបន្តនីតិវិធីករណីនេះ ។ ឈើគ្រញូងនិងធ្នង់ជិត៤០តោន ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីលោក សូ ... Read More »
កម្លាំងអាវុធហត្ថខេត្តស្វាយរៀងធ្វើសន្និសីទកាសែតពាក់ពន្ធ័គ្រឿងញៀនជាង៤គីឡូក្រាម
ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានរៀបចំសន្និសិទកាសែត ស្តីពីការបង្ក្រាបមុខសញ្ញារក្សាទុក ឬជួញដូរនិងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បានចំនួនពីរលើកសរុប បានជាង៤គីឡូក្រាមរួមនឹងវត្ថុតាងមួយចំនួនទៀត ជាមួយនឹងមនុស្សប្រុសស្រី ៦នាក់។ លោក សេនីយ៍ឯក ... Read More »
ម៉ូតូ Vespa អេឡិចត្រូនិកដំបូងនឹងមកដល់នៅឆ្នាំ 2018
កាលពីឆ្នាំមុន Vespa បានប្រកាសថា ក្រុមហ៊ុនកំពុងធ្វើការច្នៃម៉ូតូអេឡិចត្រូនិក ហើយសព្វថ្ងៃនេះវាបានចេញផ្សាយនូវលក្ខណៈពិសេសមួយចំនួន និងកាលបរិច្ឆេទដែលអាចរកបាន។ Vespa Elettrica គឺជាម៉ូតូអេឡិចត្រូនិចមួយដែលស្ងប់ស្ងាត់ និងមានសមត្ថភាពបង្កើនល្បឿនស្របទៅនឹងម៉ូតូបុរាណ។ នេះបើយោងតាមក្រុមហ៊ុន Vespa ។ វាមាន Range ... Read More »
ប៊ែលធី ប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សថ្នាក់ទី១២ ជំនាន់ទី១២ ចំនួន ៨៧៩នាក់
ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ ប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សប៊ែលធី ដែលបានប្រឡងជាប់ថ្នាក់ជាតិ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ ជំនាន់ទី១២ ចំនួន៨៧៩នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ... Read More »
ក្តឹបចោរ៣នាក់គាស់ជញ្ជាំងផ្ទះចូលលួចសម្ភារ
ខេត្តព្រះសីហនុ៖ ក្មេងប្រុស៣នាក់បានធ្វើសកម្មភាពឡើងលើស៊ីទែនធុងទឹក ក្នុងគោលបំណងចូលគាស់ជញ្ជាំងផ្ទះចូលលួចសម្ភារ និងលុយធីបក្នុងកេសក្នុងហាងចយក្លឹបនៅក្នុងបន្ទាយ PM ចាស់នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ... Read More »
កុមារីម្នាក់លង់ទឹកស្លាប់នៅក្រោយផ្ទះខណៈមានគ្នាពី៣ទៅ៤នាក់ចុះមុជទឹកលេង
ខេត្តព្រះសីហនុ៖ កុមារីម្នាក់បានលង់ទឹកស្លាប់នៅក្រោយផ្ទះនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅក្រុមទី៧ ភូមិ១ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ក្មេងៗមានគ្នាពី៣ទៅ៤នាក់បានចុះមុជទឹកលេងនៅខាងក្រោយផ្ទះ ពេលដែលឪពុកម្តាយមិននៅ ក្នុងចំណោមក្មេងៗមានក្មេងស្រីម្នាក់បានលង់ទឹក។ ចំនែកក្មេងដទៃទៀតបានរត់ទៅហៅចាស់ៗឲ្យជួយ ប៉ុន្តែអកុសលក្មេងស្រីនោះបានសា្លប់បាត់ទៅហើយ។ ... Read More »
ព្យុះ Haikui ចាកចេញពីហ្វុីលីពីនបន្តទៅកាន់សមុទ្រចិនខាងត្បូង
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ព្យុះ Haikui បានធ្វើដំណើរឆ្លងផុតដំបន់ភាគខាងត្បូង កោះ Lu Dong ប្រទេសហ្វុីលីពីន ចូលទៅកាន់សមុទ្រចិនខាងត្បូង។ ព្យុះនេះកំពុងតែបង្កើនល្បឿនខ្លាំងឡើងៗ ចូលរទៅកាន់ដីគោក។ ក្នុងរយៈពេល២៤ម៉ោង ព្យុះនេះនឹងធ្វើដំណើរតាមទិសនិរតី ដោយធ្វើដំណើរបាន២០គីឡូម៉ែត្រក្នុង១ម៉ោង។ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ពីបាន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ចំនួន៣៧០នាក់ នៅវិមានសន្តិភាពរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួម «កិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី ៤៤ ឆ្នាំ២០១៧
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ សរុប៣៧០នាក់នៅវិមានសន្តិភាព។ សម្តេចតេជោ ... Read More »
ក្រូអាតបំបាក់ក្រិកយ៉ាងចាស់ដៃមានសង្ឃឹមខ្ពស់ឡើងទៅ World Cup សម្រាប់ជើងទី១
ក្រុមជម្រើសជាតិក្រូអាតកំពុងសម្លឹងរកកៅអីទៅកាន់ប្រទេសរុស្សុីឆ្នាំក្រោយ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិក្រិក ក្នុងវគ្គ play off ជុំចុងក្រោយ នៅផ្ទះខ្លួនឯងកាលពីរាត្រីថ្ងៃទី៩ ខែវិច្ឆិកា ក្នុងលទ្ធផល ៤-១ ឯណោះ។ ៤គ្រាប់របស់ក្រូអាតធ្វើបានដោយកីឡាករ Luka Modric , Nikola Kalinic, Ivan Perisic ... Read More »
Google ពង្រីក file ទៅបណ្តាញចែករំលែកបណ្តាញ App Beta ដល់អ្នកប្រើបានច្រើន
កម្មវិធី App ជួយអ្នកប្រើគ្រប់គ្រងឯកសារនៅលើទូរស័ព្ទរបស់ពួកគេនិងចែករំលែករឿងដោយគ្មានការភ្ជាប់អ៊ីនធឺណិត។ ពីរបីថ្ងៃកន្លងមកនេះ Google បានផ្សាយពីកម្មវិធីថ្មីមួយដែលមានឈ្មោះថា File Go នៅក្នុង Play Store ។ វាត្រូវបានគេយកចេញភ្លាមៗ ប៉ុន្តែវាមើលទៅជាកម្មវិធីផ្ទេរ File ... Read More »
សាវឌីអារ៉ាប៊ីរឹបអូសទឹកប្រាក់៨០០ពាន់លានដុល្លារបន្ទាប់ពីការចាប់ខ្លួនព្រះអង្គម្ចាស់និងរាជ្យបុត្រ
នៅក្នុងសកម្មភាពប្រឆាំងពុករលួយ អារ៉ាប៊ីសាអ៊ូឌីតបានរឹបអូសទ្រព្យសម្បត្តិជាង៨០០ពាន់លានដុល្លារ ក្នុងនោះមានទ្រព្យសម្បត្តិដែលជាអចលនទ្រព្យរបស់ព្រះរាជ្យបុត្រនិងព្រះអង្គម្ចាស់ទាំង១១ព្រះអង្គ ដែលបានឃាត់ព្រះកាយ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ សារព័ត៌មាន Daily Mail បានដកស្រង់សម្តីមន្ត្រីអារ៉ាប់មួយរូប ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបានដកហូតពីបុគ្គលដែលស្ថិតនៅក្នុងបញ្ជីពុករលួយមានរហូតដល់ជាង៨០០ពាន់លានដុល្លារ។ កន្លងមក រជ្ជទាយាទស្នងរាជ្យ Mohammed Bin ... Read More »
ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់៣នាក់ ពេលជិះលឿនដូចគ្នា
កែបៈ ម៉ូតូពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ កាលពីថ្ងៃវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងលិចផ្លូវលំនៃទីស្នាក់ការគណបក្សហ៊្វុនស៊ីនប៉ិច លើផ្លូវលេខ៣៣ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ សមត្ថកិច្ចនគរបាលក្រុងកែបបានឲ្យដឹងថា ... Read More »
ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិបឹងទំពុនឃាត់ខ្លួនករណីប៉ុនប៉ងចូលផ្ទះលួចទ្រព្យសម្បត្តិ
ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹងទំពុនទី១ ខណះដែលជនសង្ស័យបានចូលទៅសង្ងំក្នុងផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិតែមិនបានសម្រេច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាតឈានចូលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៧ស្ថិតនៅចណុចផ្ទះលេខ៧២ស្លូវលេខ៧៣BTក្រុម៥ភូមិចំរើនផល់សង្កាត់បឹងទំពុន១ខណ្ខមានជ័យរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ហេង ណយ ហៅត្រេនភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យ២ខណ្ខមានជ័យ។រីឯ ជនរងគ្រោះឈ្មោះ ម៉ៅ អុីម ភេស្រីអាយុ៥២ឆ្នាំមុខរបរអ្នកលក់ដូរស្នាក់នៅកន្លែងកើតហេតុខាងលើ។ តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថានៅក្បាលប្រលប់គាត់និងក្រុមគ្រួសារបានចាក់សោររបរផ្ទះដូចធម្មតា លុះមកដល់ម៉ោងប្រហែលជាជាង១១យប់គាត់បានលឺសំលេងមួយខុសពីប្រក្រតីបានចេញមកមើលស្រាប់តែឃើញជនសង្ស័យម្នាក់បានដើរចេញពីក្នុងបន្ទប់មួយទៀតពេលនោះគាត់បានស្រែកឆោឡោឡើងផ្អើលដល់ក្រុមគ្រួសារ ... Read More »
ជម្រើសជាតិកម្ពុជា ចាញ់ថ្វីជើងមីយ៉ាន់ម៉ា ២-១
ភ្នំពេញ ៖ ស្ថិតក្រោមក្រសែភ្នែកអ្នកទស្សនានៅទីលានប្រកួតប្រមាណច្រើនជាង៣ម៉ឺននាក់នោះ ក្នុងជំនួបប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា នឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិភ្នំពេញកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ គឺក្រុមបាល់ទាត់កម្ពុជា លេងចាញ់ក្រោមថ្វីជើងមីយ៉ាន់ម៉ា ដោយលទ្ធផលបច្ចេកទេស ២-១ ។ ... Read More »
ឈ្មួញរណ្តៅដីនៅស្រុកអង្គរជ័យខ្លាំងជាងស្ថាប័នជំនាញដោយជីកជម្រៅជាង២០ម៉ែត្រ
ខេត្តកំពត ៖ រណ្តៅដីមួយកន្លែង ដែលក្រុមឈ្មួញកាយស្ទើរក្លាយជាជ្រោះមរណៈទៅហើយនោះមិនមានមន្ត្រីជំនាញនិង អាជ្ញាធរដែនដីចុះទៅអើពើឡើយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា រណ្តៅដីខាងលើ កាយដោយក្រុមហ៊ុនមួយ ឈ្មោះ គ្រីស ហេង មានទីតាំងជាប់ផ្លូវបេតុងវត្តពេជ្រចង្វា ខាងកើតវត្តភ្នំត្នោត ក្នុងភូមិ ពេជ្រចង្វា ... Read More »
បទល្មើសនេសាទកើតមានអនាធិបតេយ្យនៅតំបន់បឹងទន្លេសាបក្នុងស្រុកសង្កែ
ខេត្តបាត់ដំបង៖ បទល្មើសនេសាទខុស ច្បាប់បណរ៉ាវមានប្រវែងរាប់ពាន់ម៉ែត្រ នៅតាមដងទន្លេសាបក្នុងស្រុកសង្កែខេត្តបាត់ដំបងតែបែរជាមន្ត្រីជំនាញឆ្លើយថា អត់ដឹង ទៅវិញ។ ប្រជាពលរដ្ឋបានឲ្យដឹងថា បទល្មើស នេសាទខុសច្បាប់បណរ៉ាវ នៅតំបន់បឹង ទន្លេសាប ដែលមានប្រវែងរាប់ពាន់ម៉ែត្រ មានទីតាំងនៅចំណុចអាទាំងក្រហម ស្ថិត ក្នុងឃុំកំពង់ព្រះ ... Read More »
ស្ត្រីម្នាក់លើកឡើងជុំវិញបញ្ហាបើកកន្លែងរកស៊ីផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សាកោសជប់ក្នុងវេទិកាសាធារណៈនៅខណ្ឌមានជ័យ
ភ្នំពេញ៖ កន្លែងម៉ាស្សាកោសជប់ដែលគេមិនរំពឹងជាកន្លែងរកស៊ីដោយសុចរិតនោះ ហើយក៏មិនមែនបើកតែការរកស៊ីកោសជប់ម៉ាស្សានោះដែរ ព្រោះបើគិតតែទៅលើថ្លៃជួលផ្ទះគឺមានតម្លៃរាប់រយដុល្លារក្នុង ១ខែៗ ដែលតម្លៃនេះវាមិនស៊ីចង្វាក់នឹង តម្លៃកោសជប់១០.០០០រៀល(មួយម៉ឺនរៀល) ក្នុងម្តងៗ នោះទេនិងពេលខ្លះ ស្ទើរតែពុំមានភ្ញៀវចូលកោសជប់ផងដែរ ដែលជាហេតុនាំឲ្យមានការរិះគន់លើកឡើងនៅក្នុងវេទិកាសាធារណៈថា ទីតាំងទាំងនេះជាកន្លែងបម្រើសេវាកម្មផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សាកោសជប់ ស្នើសុំឲ្យអាជ្ញាធរ ខណ្ឌមានជ័យចុះត្រួតពិនិត្យឲ្យបានល្អិតល្អន់ ។ ... Read More »