ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកលក់ដូរលើផ្លូវជាតិលេខ១ មុខផ្សារគគីរ មានការខឹងសម្បារ ពេលគណៈបញ្ជាការឯកភាពស្រុក ចាត់វិធានការរដ្ឋបាល

ខេត្តកណ្តាល៖ បន្ទាប់ពីគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយបានចេញសេចក្តីជូនដំណឹង និងប្រើប្រាសឧឃោសនស័ព្ទផ្សព្វផ្សាយឲ្យអ្នកលក់ដូរលើចិញ្ចើមផ្លូវជាតិលេខ១ តំបន់ផ្សារគគីរ បញ្ឈប់ការដាក់តាំងលក់ទំនិញសព្វសារពើ នៅលើចិញ្ចើមផ្លូវជាតិរួចមក មួយរយៈកន្លងទៅនេះ អាជ្ញាធរស្រុកពិនិត្យឃើញថា មានអាជីវករមួយចំនួនអនុវត្តតាមការណែនាំ និងមួយចំនួនទៀតនៅតែរំលោភបំពានយកចិញ្ចើមផ្លូវជាតិដាក់តាំងលក់ទំនិញធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ។ ផ្តើមចេញពីការបំពានលើសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេគយព្រែកចាក ឈ្មោះ យី ថុល ពុករលួយតាមអំពើចិត្ត

គេរាយការណ៍ថា លោកយី ថុល ប្រធានការិយាល័យ​គយ​ ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កំពុងជិះសេះលែងដៃ ដោយបើកឲ្យពួកឈ្មួញនាំទំនិញចូលគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ។ តាំងពីមក​កាន់តំណែងជាមេគយនៅច្រកអន្តរជាតិព្រែកចាក លោក យី ថុល ... Read More »

លិខិតមិត្តអ្នកអាន៖ គ្រឿងញៀន២គ្រាប់ចាប់ដាក់ខ្នោះ គ្រឿងញៀនរាប់សិបគីឡូក្រាម មិនឲ្យថត

យើងខ្ញុំជាប្រជាពលរដ្ឋ​រង់ចាំមើលថា តើមុខមាត់ឧកញ៉ា​ពាក់ព័ន្ធនឹងផ្តល់ទីតាំង​ឲ្យ​មហាជនរាប់រយនាក់​ប្រើប្រាស់​គ្រឿងញៀននោះយ៉ាង​ម៉េច? ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច​មិន​បណ្តោយឲ្យអ្នកកាសែត​ថតផ្តេសផ្តាស់​នោះទេ ដោយសំអាងថា លោកឧកញ៉ា​មិនមែនជា​ជនសង្ស័យ​ពិតប្រាកដនៅឡើយ ។ ដូច្នេះ មិនអាចឲ្យថត​ផ្តេសផ្តាស់​បានទេ សូម្បីតែកង់រថយន្ត​ដែលលោកឧកញ៉ា​ជិះចូលតុលាការ ក៏មិនឲ្យថតផង ។ ប៉ុន្តែបើបទល្មើសជាក់ស្តែង​ នឹងអនុញ្ញាតឲ្យថតដោយសេរី ។ នេះគឺជា​បញ្ហាផ្លូវច្បាប់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេល្បែងស៊ីសងក្នុងស្រុកអង្គរបុរី ខេត្តតាកែវ មានខ្នងបង្អែករឹងមាំទើបសមត្ថកិច្ចមិនហ៊ានបង្ក្រាប

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់ដ៏ធំមួយបង្កប់ដោយល្បែងអាប៉ោងនិងបៀទ្រង់ទ្រាយធំកំពុងដំណើរការយ៉ាងរលូន។ ប្រជាពលរដ្ឋបានកត់សម្គាល់ថា លោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ក៏ដូចជាអភិបាលស្រុកអង្គរបុរី មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។ ទន្ទឹមនឹងនេះអ្នកបើកល្បែងស៊ីសងក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី ... Read More »

មន្ត្រីជំនាញឃាត់ រថយន្តកូរ៉េដឹកជ្រូក១៨ក្បាល ឆ្លងពីទេសវៀតណាម តាមច្រកទ្វារព្រំដែនខ្សែដែក ស្រុករមាសហែក

ខេត្តស្វាយរៀង៖ ក្រុមចល័តការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឃាត់រថយន្តកូរ៉េមួយគ្រឿងមានជ្រូក១៨ក្បាល ដឹកឆ្លងពីប្រទេសវៀតណាមមក ទឹកដីកម្ពុជា តាមច្រកទ្វារតំបន់ព្រំដែន ខ្សែដែក ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង គោលដៅចូលទៅទឹកដីខេត្ត ... Read More »

កំពុងកាន់ទុក្ខប្អូនស្រីពៅ ខេមរៈ សិរីមន្ត បញ្ជាក់ពេលវេលាឡើងឆាកឡើងវិញ

ភ្នំពេញ៖ អស់រយៈពេលជិត២ខែហើយ ដែលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានផ្អាក និងលុបចោលការឡើងច្រៀង និងបង្ហាញមុខក្នុងកម្មវិធីច្រៀងនានា ដើម្បីកាន់ទុក្ខប្អូនស្រីកញ្ញា ខេមរៈ សិរីមន្ត ដែលទទួលមរណភាពចាប់តាំងពីថ្ងៃទី២៥ខែមករាមក ។ តារាចម្រៀងលំដាប់ជួរមុខនេះ នឹងបន្តកាន់ទុក្ខសពប្អូនស្រីរហូតដល់ដលើមខែឧសភា ... Read More »

សាល បាទី ពីក្មេងរត់តុចាប់ផ្តើមមានក្តីសង្ឃឹមក្នុងអាជីពចម្រៀង

ភ្នំពេញ៖ ចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយតារាចម្រៀងលោក សាល បាទី បានលេចមុខមាត់បន្តិចម្តងៗតាមរយៈស្នាដៃសិល្បៈចម្រៀង ។ តារាចម្រៀងរូបនេះកាន់តែមានក្តីសង្ឃឹមខ្ពស់ក្រោយពេលទទួលបានការងារថ្មីៗបន្តបន្ទាប់ចាប់ពីដើមឆ្នាំ២០១៩នេះមកម្ល៉េះ ។ ផ្តើមជីវិតជាកូនប្រុសរស់នៅក្នុងគ្រួសារក្រីក្រលំបាក សាល បាទីបានធំដឹងក្តីជាមួយការងារជាច្រើនដើម្បីចិញ្ចឹមជីវិតដោយសុច្ចរិតទៀងត្រង់ ។ តារារូបនេះធ្លាប់ឆ្លងកាត់ជីវិតស៊ីឈ្នូលជាច្រើនពិសេសគឺជាអ្នករត់តុរកលុយចិញ្ចឹមទាំងម្តាយ និងបង់ថ្លៃផ្ទះជួលជាប្រចាំ ។ ... Read More »

សាកសពពលករខ្មែរ៣នាក់នៅ ប្រទេសថៃ ត្រូវបញ្ជូនមកឲ្យសាច់ញាតិ ធ្វើបុណ្យ

ប៉ោយប៉ែត៖ គួរឲ្យសង្វេគសពពលករខ្មែរ៣ នាក់ស្លាប់នៅប្រទេថៃ បញ្ជូន ឲ្យសាច់ញាតិក្នុងពេលតែមួយតាម ច្រកទ្វារអន្តជាតិប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅក្នុងវត្តបាលិលេយ្យ ឋិតក្នុងភូមិក្បាលស្ពាល១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបុណ្យនៅស្រុកកំណើត ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

យុវជនមួយក្រុមព្រួតវាយបុរសម្នាក់បណ្ដាលឲ្យស្លាប់នៅស្រុកមុខកំពូល

ខេត្តកណ្ដាល៖ យុវជន២នាក់បបួលគ្នាមួយក្រុមនាំគ្នាព្រួតវាយបុរសម្នាក់រហូតបាត់បង់ជីវិតនៅកន្លែងកើតហេតុ ព្រោះខឹងជនរងគ្រោះមានសភាពស្រវឹងស្រារករឿង និងវាយដំមកលើខ្លួនមុន ខណៈកំពុងបរិភោគមីហិរ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ... Read More »

គ្រឿងញៀនតម្លៃជាង ៦០លានដុល្លារ ត្រូវកម្លាំងប៉ូលិស ប៉េរូ បង្ក្រាប

កាលពីថ្ងៃទី​១២ ខែមីនា កម្លាំងប្រឆាំងគ្រឿងញៀន ប្រទេស ប៉េរូ​ បានប្រកាសថា ចាប់បានគ្រឿងញៀនកូកាអ៊ីនដល់ទៅ ២១៣៤ គីឡូក្រាម មានតម្លៃ ៦១លានដុល្លារ អាមេរិក​ ។ ការចាប់គ្រឿងញៀនខាងលើ​ធ្វើឡើង​ក្នុងយុទ្ធនាការ ប្រឆាំងគ្រឿងញៀន​ឆ្លងដែនជាទ្រង់ទ្រាយធំរបស់ប៉េរូ ... Read More »

តើគីម ជុងអ៊ុន មានបំណងឲ្យប្អូនស្រីគ្រប់គ្រងសភា​ឬ?

លើកទីមួយក្នុងប្រវត្តិសាស្ត្រ​ ដែលមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន មិនមានឈ្មោះជាសមាជិក​សភានោះឡើយ។ នេះជារឿងមួយមិនធ្លាប់កើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើង ​តាំងពីប្រទេសនេះបានកើតឡើង ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពខាងលើ របស់មេដឹកនាំ គីម ជុងអ៊ុន គឺចង់ឲ្យប្អូនស្រីបង្កើត របស់លោក ដើរតួនាទីយ៉ាងសំខាន់​នៅក្នុងសភា ... Read More »

អាជីវករផ្សារឈូក មាស២០០នាក់ តវ៉ារឿងម្ចាស់ផ្សារ ដំឡើងថ្លៃតូប និងធ្វើកុងត្រា

ភ្នំពេញ៖ អាជីវករលក់ដូរផ្សារឈូកមាស ដែលទីតាំងស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ប្រមាណ200នាក់ បានផ្ទុះការតវ៉ា ម្ចាស់ផ្សារដែលមានការដាក់ដំឡើងថ្លៃតូប និងទាមទារឲ្យធ្វើកុងត្រាថ្មីតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរផ្សារ ។ ការតវ៉ាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនាឆ្នាំ ... Read More »

ឆក់កាបូបស្ត្រីជនជាតិជប៉ុនម្នាក់ បានសម្រេចជាង១ម៉ោងក្រោយ ត្រូវជនរងគ្រោះតាមរកឃើញភ័យផ្ដួលម៉ូតូរត់គេចខ្លួនអស់

ភ្នំពេញ៖ ស្ត្រីជនជាតិជប៉ុនម្នាក់ ត្រូវក្រុមចោរឆក់មានគ្នា៣នាក់មកធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនបាត់ ជាង១ម៉ោងក្រោយ ជនរងគ្រោះតាមរកឃើញនៅខណ្ឌឬស្សីកែវ ធ្វើឲ្យពួកចោរភ័យផ្ដួលម៉ូតូចោលរួចរត់ចែកជើងគ្នាបាត់អស់ ដោយបន្សល់ទុកតែម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។ ករណីឆក់កាបូបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៤០នាទី​ រសៀលថ្ងៃទី១២​ ខែមីនា​ ឆ្នាំ​២០១៩ ... Read More »

កំពុងជិះម៉ូតូដឹកប្រពន្ធចេញពីធ្វើការ ត្រូវជនសង្ស័យ២នាក់ឆក់យកកាបូបស្ពាយទៅបាត់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីម្នាក់ ខណៈដែរប្តីកំពុងតែជិះម៉ូតូដឹកចេញពីកន្លែងធ្វើការបានសម្រេច ហើយជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់នគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ហេតុការណ៍ឆក់កាបូបខាងលើនេះ បានកើតឡើង​កាលពីវេលា​ម៉ោង​១០យប់​ថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​១២​ ... Read More »

ទៅឌុបនារីខារ៉ាអូខេមកច្រៀង ត្រូវក្រុមជើងកាង ព្រួតវាយនៅព្រែកប្រា

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រាស្រាវជ្រាវចាប់ខ្លួនបានពាក់ព័ន្ធករណីហឹង្សាដោយចេតនា និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។ ករណីនេះកើតឡើងតាំងពីវេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ។ បន្ទាប់ពីទទួលពាក្យបណ្តឹងកម្លាំងនគរបាលប៉ុស្តិ៍បានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់នៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី១២ ខែមីនា ... Read More »

ឆក់បានហើយ រត់មិនរួចជាប់ខ្នោះ២នាក់

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារី២នាក់ ខណៈកំពុងជិះម៉ូតូបានសម្រេចនៅចំណុចស្តុបផ្សារព្រៃទា​ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ហើយព្យាយាមគេចខ្លួនរហូតមកដល់ចំណុចច្រកចូលផ្សារតាំងកសាង​ សង្កាត់កាកាបទី២​ ក៏ត្រូវប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៩​ ។ ... Read More »

បុរសម្នាក់បើករថយន្តលឿន ជ្រុលបុកឡើងខឿនសួនច្បារ បុកបង្គោលស្លាកសញ្ញាទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿន ជ្រុលបុកឡើងខឿនសួនច្បារ បុកបង្គោលស្លាកសញ្ញា រងការខូចខាតទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦ព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខផ្ទះសំណាក់ហេង លាភ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ... Read More »

ឧត្តមសេនីយ៍ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់ដីបង្អើលក្មេងស្ទាវ ដេញកាប់គ្នានៅក្នុវត្តឫស្សីស្រស់

ភ្នំពេញ៖ ដើម្បីការពារកុំឲ្យកើតមានអំពើហិង្សាកាន់តែធំ លោកឧត្តមសេនីយ៍ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីបាញ់ភ្ញច់ដីចំនួន២គ្រាប់ ផ្ទុះតែ១គ្រាប់ប៉ុណ្ណោះ ដើម្បបង្អើលក្រុមក្មេងស្ទាវដេញកាប់គ្នាតាំងពីក្នុងបុរីស៊ីធីហោស ទៅដល់ក្នុងបរិវេណវត្តឫស្សីស្រស់ កាលពី វេលា ម៉ោង ៩៖ ២០ នាទី យប់ ថ្ងៃ ... Read More »

លួចម៉ាស៊ីនបូមទឹកគេបាន៤ថ្ងៃ ត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្ដាល៖ យុវជនម្នាក់ធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹកគេក្នុងចំការជី លុះ៤ថ្ងៃក្រោយត្រូវនគរបាលចាប់ខ្លួន ។ ករណីលួចខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ... Read More »

បុរសជនជាតិបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល អាផាត មិន The White Real Estate ក្នុងសង្កាត់បឹងព្រលិត

ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ មានករណីជនបរទេសស្លាប់ នៅក្នងអាផាត មិន The white Real Estate ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »

លោក ឃួង ស្រេង ៖ ស្នើឲ្យធនាគារ ADB ជួយ ស្ថាបនាផ្លូវអមផ្លូវរថភ្លើង ប្រវែងជាង១០គីឡូម៉ែត្រ ចាប់ពីក្រោយសាសាលា តិចណូ ដល់មហាវិថីវិមាន ឈ្នះឈ្នះ( អូឌឹម)

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ស្នើឲ្យធនាគារ ADB ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងប្រវែងជាង១០គីឡូម៉ែត្រ ចាប់ពីក្រោយសាសាលាតិចណូ ដល់មហាវិថីវិមានឈ្នះ ឈ្នះ( អូឌឹម) ។ ការស្នើសុំបែបនេះរបស់ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ ករណីដុតបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាង

ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរើល ស្រុកពួក ចុះឃាត់ខ្លួនពីបទប្រព្រឹត្តករណីបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា(ដុតផ្ទះ) ។ តាមការបញ្ជាក់របស់លោកមេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរើល បានឲ្យដឹងថា នៅវេលាម៉ោង ១២និង៣០នាទី នា ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នង ... Read More »

សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ បញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូង ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀន

ខេត្តកំពងធំ៖ កម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃពុធ ៨កើតខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ខែ មីនា ឆ្នាំ២០១៩ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក ... Read More »

សមយុទ្ធនាគមាសឆ្នាំ២០១៩ ជាលំហាត់ហ្វឹកហ្វឺនរួមគ្នា មិត្តភាពកម្ពុជា-ចិន ផ្លាស់ប្ដូរបទពិសោធន៍ ជាច្រើនរួមគ្នា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធព លខេមរភូមិន្ទ(ខ.ភ.ម) នៅថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០ ១៩ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គលំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ ២០១៩ ភាគីកងទ័ពរំដោះប្រជាជនចិន លោកឧត្ដម ... Read More »

រថយន្តបាកុង១គ្រឿង កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ បម្រុងឆ្លងខេត្ត ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបភ្លាមៗ តាមបញ្ជាអភិបាលនៃគណៈអភិបាលខេត្ត

ខេត្តស្ទឹងត្រែង៖ ក្រោមការបញ្ជាផ្ទាល់ របស់ម៉ុម សារឿន អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះ ចុះការពារ និងត្រួតពិនិត្យព្រៃឈើ ដែលនៅសេសសល់ នៅក្នុងភូមិសាស្ត្រ ស្រុកថាឡាបរិវ៉ាត់ ស្ថិតក្នុងរដ្ឋបាលខេត្តទាំងមូល ដែលកំពុងគ្រប់គ្រង ។ ... Read More »

ចូលកោសជប់ ម៉ាស្សា ត្រូវនាងៗបន្លំលួចដូរយកលុយដុល្លារពិត ដាក់លុយដុល្លារខ្មោច ផ្អើលទាំងយប់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរស២នាក់ បានវាយបំបាក់រានទេវតាផ្ទះអ្នកជិតខាងបែកខ្ទេច ព្រោះតែខឹងនឹងផ្ទះកោសជប់ម៉ាស្សា បន្លំលួចលុយរបស់ពួកគេ អស់ចំនួន៤០០ដុល្លារ ហើយដាក់លុយដុល្លារខ្មោចឲ្យវិញ លុះពេលទៅដល់ផ្ទះទើបដឹងថា លុយក្លែងក្លាយ ក៏ប្រញាប់ត្រឡប់មកទីតាំងកោសជប់ម៉ាស្សាវិញ តែត្រូវនារីទាំងអស់នោះចាក់សោទ្វារផ្ទះ ហើយនាំគ្នាគេចខ្លួនបាត់អស់ ។ ហេតុការណ៍នេះ ... Read More »

រឿង​ក្តី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃ​ទី​២៦​ មីនា

ភ្នំពេញ​៖ រឿង​ក្តី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ៏​កក្រើក​រាជធានីភ្នំពេញ​ បាន​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ​ និង​ ឆ្លង​កាត់​សវនាការ​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយ​ពុំ​ដែល​មាន​វត្តមាន​លោក​ ថោង​ សារ៉ាត់​ ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ថា​ជា​មេខ្លោង​ឡើយ​ ។ ទោះបី​យ៉ាងណា​ ពេល​នេះ​លោក​តុប​ ... Read More »

ផ្សាដែកមិនប្រយ័ត្ន បណ្ដាលឲ្យខ្ទាតកម្ទេចផ្សាឆាបឆេះឃ្លាំង​សិប្បកម្ម ​ធ្វើ​ស្លាក​យីហោ រងការខូចខាតសម្ភារមួយចំនួនធំ

ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះឃ្លាំងសិប្បកម្ម ​ធ្វើ​ស្លាក​យីហោ​មួយ​កន្លែង ក្បែរ​​បុរី​៩៩៩ ផ្លូវ​៨៩BT ក្រុម​៤ ភូមិ​ត្នោត​ជ្រុំ​៥ ​សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ យ៉ាងសន្ធោសន្ធៅ និងបណ្ដាលឲ្យរងការខូចខាតសម្ភារមួយចំនួនធំ កាលពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃអង្គារ​ ៧កើត ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យ ចាំយាម នៃខេត្តកោះកុង

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីជាង១ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុងរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រើប្រាស់នូវវិទ្យាល័យចាំយាមនៃខេត្តកោះកុង ដែលសម្តេចបានសម្តេចផ្តល់ជូនជាចំណងដៃកាលពីឆ្នាំ ២០១៦កន្លងទៅ។ បន្ទាប់ពីពិធីកាត់ខ្សែបូររួច សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញពិនិត្យមើលអគារសាលារៀន អគារទីចាត់ការដែលទើបសាងសង់រួចរាល់នេះ។ ... Read More »