ព័ត៌មានទាន់ហេតុការណ៍៖
'

បង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែង ឃាត់ខ្លួនស្ត្រីម្នាក់ ដកហូតទូហ្គេម២គ្រឿង

ភ្នំពេញ៖ ស្រ្តីជា​អ្នកដាក់ពង់ម្នាក់ និងទូហ្គេមបាញ់ត្រី២គ្រឿង ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការប៉ុស្តិ៍ទួលសង្កែទី១ ចុះបង្ក្រាបនិងឃាត់ខ្លួន ជាកស្តែង ករណីល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែង ។ ហេតុការណ៍បង្ក្រាប​ខាងលើ​នេះ បានធ្វើ​ឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណង់មិនរៀបរយ ផ្លូវជាតិលេខ៥ ... Read More »

ឃាត់ខ្លួន២នាក់ ខ្មែរ និងវៀតណាម លួចទ្វារដែក និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិវៀតណាមម្នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណី លួចទ្វារដែក និងប្រើប្រាស់ជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន ជាមួយថ្នាំញៀន៥កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំល្មម នៅ២ទីតាំង ... Read More »

លោក យិន សាន អធិការខណ្ឌចំការមន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ នគរបាលម្នាក់ដែលកំពុង សម្រាកព្យាបាលជំងឺ លើសឈាម នៅមន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ លោក យិន សាន អធិការដ្នានគរបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីក្រោមឱវាទនិងបាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល ចុះសួរសុខទុក្ខ មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ម្នាក់ ដែលកំពុង សម្រាកព្យាបាលជំងឺ និងលើសឈាម ... Read More »

លួច​ម៉ូតូ​រ៉ឺម៉ក បានសម្រេច​ហើយ អូស​បណ្តើរ​ចេញ ម្ចាស់​​ឃើញ​ទាន់ប្រតាយប្រតប់ ចាប់បាន​ម្នាក់ ២នាក់ទៀតរត់បាត់

ភ្នំពេញ ៖ ជនសង្ស័យ​៣នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​រ៉ឺម៉ក បានសម្រេច​ហើយ នាំគ្នាអូស​បណ្តើរ​ចេញមកក្រៅ ត្រូវម្ចាស់​​ឃើញ​ទាន់ ក៏វាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ រហូតចាប់បាន​ម្នាក់យកប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែកបក្ខពួក២​នាក់​ទៀត​រត់គេចខ្លួន​បាត់ស្រមោល ។ ករណីចោរលួច​ម៉ូតូ​រ៉ឺម៉កខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃចន្ទ ១៣កើត ខែ ... Read More »

គ្រោះធម្មជាតិបាក់ច្រាំងនៅខាងក្រោយវត្តក្តីតាកុយខូចខាតចេតីយ៍៥ និង៥ទៀតប្រឈមមុខបាក់ស្រុត

ភ្នំពេញ៖ គ្រោះធម្មជាតិបាក់ច្រាំងទន្លេនៅខាងក្រោយវត្តក្តីតាកុយ រយៈពេល២ថ្ងៃកន្លងទៅនេះ បង្កការខូចខាតចេតីយ៍ចំនួន៥ ចំណែក៥ទីតាំងទៀតប្រឈមមុខបាក់ស្រុត យ៉ាងណា ក៏ដោយអាជ្ញាធរខណ្ឌបានអន្តរាគមន៍ទប់ស្កាត់មិនឲ្យបាក់ស្រុតទៀតទេ ដោយប្រើប្រាស់បាវខ្សាច់ចាក់ផ្ទប់នៅមាត់ច្រាំងរួមនឹងសាឡង់បូមខ្សាច់ចាក់បំពេញកន្លែងស្រុតទើបអាចទប់ស្កាត់មិនឲ្យបាក់ស្រុតតទៅទៀត ។ គ្រោះធម្មជាតិបាក់ច្រាំងខាងក្រោយវត្តក្តី តាកុយក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនេះបានកើតឡើងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បណ្តាលឲ្យខូចខាតចេតីយ៍ចំនួន៤ ... Read More »

លោក ឃួង ស្រេង៖ ផ្ដល់បណ្ណកម្មសិទ្ធិិអចនវត្ថុ ជូនប្រជា ពលរដ្ឋ រស់នៅសហគមន៍វិមានទ្រង់ ៨៣៧គ្រួសារ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍វិមានទ្រង់ហៅសហគមន៍ (នគរថ្មី)ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខចំនួន៨៣៧គ្រួសារ ស្មើនឹង៨៣៧ក្បាលដី បានទទួលបណ្ណកម្មសិទ្ធិិអចលនវត្ថុ ស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញហើយ ក្រោយពីមន្ត្រីជំនាញបានរៀបចំរួច រាល់តាមនីតិវិធី ដែលជាដំណាក់កាលចុងក្រោយនៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលកំពុងអនុវត្តក្នុងរាជធានី ខេត្តទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា ។ ពីធីប្រគល់ ... Read More »

អ្នកបើកបររថយន្តម៉ាក គា បុកអ្នកជិះម៉ូតូបែកឈាមពេញផ្លូវ នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ អ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 0663 ម្នាក់ បានរងរបួសធ្ងន់ដេកផ្ងាឈាមហូរជោគផ្លូវនៅក្បែម៉ូតូរបស់គាត់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្ត នៅគ្រាដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១២ ... Read More »

ខឹងគេមើលងាយបងប្អូនរបស់ខ្លួនយកពូថៅកាប់ទៅលើបុរសម្នាក់បណ្ដាលឲ្យស្លាប់

ខេត្តកណ្ដាល ៖ បុរសម្នាក់ព្រោះតែខឹងគេមើលងាយបងប្អូនរបស់ខ្លួន បានជិះម៉ូតូសំដៅមករកបុរសម្នាក់ទៀត ដោយជជែកទាស់ទែងពាក្យសំដីរហូតធ្វើឲ្យបុរសដែលជាអ្នកជិះម៉ូតូទប់កំហឹងលែងបាន ក៏ទាញពូថៅកាប់ទៅគូរជម្លោះរបស់ខ្លួន បណ្ដាលឲ្យបុរសជាគូរជម្លោះទទួលរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។ ករណីខាងលើនេះ កើតឡើងនៅវេលាម៉ោង១៧ និង០៥នាទី ថ្ងៃទី២០ ខែតុលា ... Read More »

បើកម៉ូតូបុកគូថរថយន្ដកុងតឺន័រឈប់លើចិញ្ចើមផ្លូវពេញមួយទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ខេត្តកណ្ដាល៖ យុវជនម្នាក់បើកម៉ូតូដោយល្បឿនលឿនមិនប្រយ័ត្ន បានបុកគូថរថយន្ដកុងតឺន័រឈប់លើចិញ្ចើមផ្លូវពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូទទួលរងរបួសធ្ងន់ នៅវេលាម៉ោង២១ និង៥០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចហាងសាន់ធ្វើស្លាកយីហោ និងស្លាកប៉ាណូ លើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »

បុរសម្នាក់បើកបុកម៉ូតូកង់បីពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាល២នាក់

ខេ្តកណ្ដាល៖ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកម៉ូតូល្បឿនមិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូកង់បីពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យទទួលរងរបួសធ្ងន់ រីឯអ្នកបើកបរម៉ូតូកង់បី និងអ្នករួមដំណើររងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ត្រ់ងចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី ... Read More »

ស្រ្ដីម្នាក់បានស្លាប់បន្ទាប់ពីសម្រាលកូននៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-គុយវែត

ខេត្តកណ្ដាល៖ ស្រ្ដីវ័យ២៦ឆ្នាំម្នាក់បានបាត់បង់ជីវិតយ៉ាងអណោចអធ័ម បន្ទាប់ពីស្រ្ដីរួបនេះសម្រាលកូនទី៣នៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-គុយវែត ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល កាលពីថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ ។ ស្រ្ដីរងគ្រោះបាត់បង់ជីវិតបន្ទាប់ពីសម្រាលកូននោះឈ្មោះ ញ៉ី ស៊ីយាត អាយុ២៦ឆ្នាំ ... Read More »

រថយន្ដសាំយ៉ុងបើកចុះស្ពានបុកបុរសជាអ្នកថ្មើរជើងម្នាក់ស្លាប់ភ្លាមនៅស្រុកពញាឮ

ខេត្តកណ្ដាល៖ បុរសជាអ្នកថ្មើរជើងម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្ដសាំយ៉ុងបើកចុះពីស្ពានគេចមិនទាន់ បានបុកស្លាប់ភ្លាមៗនៅកន្លែងហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦និង២៧នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឭ ... Read More »

រថយន្តសាំយ៉ុង បុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ធ្លាយចេញឈើពីក្នុងរថយន្ត

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់តក់ស្លុត និងញាក់សាច់បំផុតរវាងរថយន្តម៉ាក សាំយ៉ុង ពណ៌ លឿង ដឹកឈើមួយគ្រឿងបានបុកជាមួយម៉ូតូដែលបត់ឆ្វេង ខ្វះប្រុងប្រយត្ន័បណ្ដាលឲ្យបុរសម្នាក់ដាច់កស្លាប់ភ្លាម នឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ចោមរោមមើលកាលពីថ្ងៃ សៅរ៍ ១១ កើត ខែ ... Read More »

កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅកម្ពុជាទាក់ទាញអ្នកចូលចិត្តបច្ចេកវិទ្យារាប់ពាន់នាក់

ភ្នំពេញ៖ កិច្ចប្រជុំកំពូលបច្ចេកវិទ្យាកម្ពុជា បានបញ្ចប់កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨ នេះ ដោយមានការចូលរួមពីវារគ្មិនអន្តរជាតិ អាជីវកម្មបង្កើតថ្មីក្នុងស្រុក ដែលមានសក្ដានុពលនានា និងបានបង្ហាញឲ្យឃើញពីកាលានុវត្តន៍ភាពសម្រាប់ប្រព័ន្ធអាជីវកម្មបច្ចេកវិទ្យា ដែលកំពុងមានសន្ទុះខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ដោយមានការរៀបចំដោយក្រុមហ៊ុន Smart ... Read More »

ពលរដ្ឋស្នើសុំស្នងការឡើងថ្មី បញ្ចេញថ្វីដៃ ខណៈអ៊ីនធើណត ២៤ម៉ោង ៥កន្លែងដ៏ធំ និងដុះស្លែរ បង្កប់ល្បែងស៊ី​សងនៅខណ្ឌចំការមនរីកដូចផ្សឹត

ភ្នំពេញ៖ បទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង នាយរដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហាក់ដូចជាគ្មានប្រសិទ្ធភាពអ្វីសោះ ខណៈមន្ត្រីក្រោមឱវាទរបស់ខ្លួនមិនយកចិត្តទុកដាក់គោរពតាមបទបញ្ជា ថែមទាំងផ្គើនរក្សាទុកនូវទីតាំងអ៊ីនធើណត បង្កប់ល្បែងស៊ី​សងគ្រប់ប្រភេទមិនចុះបង្ក្រាបព្រោះខ្លាចបាត់លាភសក្ការៈចូលហោប៉ៅ ។ ... Read More »

បុគ្គលឈ្មោះ អ៊ីម អឿន ហៅ តាជាង មករំលោភយកដីប្រជាពលរដ្ឋជាង២០គ្រួសារ ដោយសំអាងលើឯកសារពីរសន្លឹក គ្មានប្រសិទ្ធភាព កែក្លែងបន្លំលើទ្រង់ទ្រាយដើម

ខេត្តស្ទឹងត្រែង៖ បុគ្គលឈ្មោះអ៊ីម អឿន ហៅ តាជាងនេះ បានឃុបឃិតគ្នាជាមួយចៅសង្កាត់មកវាស់ដី ជាង៨០០ម៉ែត្រ ដែលប្រជាពលរដ្ឋកំពុងរស់នៅសព្វថ្ងៃ អស់រយៈពេលជិត៧ឆ្នាំហើយ បែគាត់ថាជាដីរបស់គាត់ទៅវិញ ដែលទិញពីអ្នកចាប់កាប់ឈើ យកដីលក់ឲ្យគាត់ តាំងពីឆ្នាំ១៩៩៩ ឆ្នាំ២០០០ និងឆ្នាំ២០០១ ... Read More »

បាញ់ប្រហារនៅអាមេរិកមនុស្ស៦នាក់ត្រូវគ្រាប់កាំភ្លើងរបួសធ្ងន់

កាលពីយប់ថ្ងៃទី២១ ខែតុលា មានករណីបាញ់ប្រហារនៅតំបន់ Jacksonville រដ្ឋ Florida អាមេរិក បណ្តាលឲ្យមនុស្ស៦នាក់រងរបួស ក្នុងនោះមាន៣នាក់រងរបួសធ្ងន់។ កម្លាំងសន្តិសុខបានបង្កើនការការពារក្រោយហេតុការណ៍ខាងលើកើតឡើង។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា អ្នករងរបួស៦នាក់មានអាយុពី២០ដល់៧០ឆ្នាំ ដោយមានស្ត្រីម្នាក់ផងដែរ។ ជនរងគ្រោះបានបញ្ជូនទៅព្យាបាននៅក្នុងមន្ទីរពេទ្យក្បែរនោះ។ ប៉ូលិសបានឲ្យដឹងថា ... Read More »

ស្លាប់និងរបួសជិត២០០នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងដ៏រន្ធត់នៅតៃវ៉ាន់

គ្រោះថ្នាក់រថភ្លើងជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេលជាង៣ទសវត្សកន្លងមក ត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ផ្លូវដែកដ៏រន្ធត់បំផុតកើតឡើងនៅកោះតៃវ៉ាន់កាលពីយប់ថ្ងៃទី២១ ខែតុលា បណ្តាលឲ្យមនុស្សស្លាប់ និងរបួស១៩៣នាក់។ ព័ត៌មានចុងក្រោយបំផុត មានអ្នកសា្លប់២២នាក់ និងរបួស១៧៥នាក់ ក្រោយពេលរថភ្លើងដឹកអ្នកដំណើរធ្លាក់កង់ចេញពីផ្លូវដែកកាលពីថ្ងៃទី២១ ខែតុលា។ នេះជាគ្រោះថ្នាក់ផ្លូវដែកទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន រយៈពេលជាង៣០ឆ្នាំកន្លងមក។ ទូរថភ្លើង៤ទូបានក្រឡាប់ផ្ញារជើង និង៨ទូទៀតធ្លាក់ចេញពីផ្លូវដែក ពេលរថភ្លើងបើកជិតដល់ស្ថានីយក្នុងស្រុកYilan។ ... Read More »

អាមេរិកដាក់ឲ្យដំណើរការនាវាមុជទឹក២គ្រឿងដើរដោយថាមពលបរមាណូ

កម្លាំងទាហានជើងទឹកអាមេរិកបានដាក់ឲ្យប្រើប្រាស់នៅនាវាមុជទឹក២គ្រឿងប្រភេទ Virginia ។ នាវាមុជទឹកខាងលើបានដាក់ឈ្មោះតាមបណ្តារដ្ឋរបស់អាមេរិក គឺរដ្ឋ Delaware និង Vermont ។ ពីធីដាក់នាវាមុជទឹកចូលទៅក្នុងទឹកបានធ្វើឡើងនៅទីតាំងទាហានជើងទឹកនៅតំបន់ Newport News ក្នុងទីក្រុង Virginia និងGroton ... Read More »

ទេសរដ្ឋមន្ដ្រី គន់ គីម អនុញ្ញាតឲ្យប្រតិភូសមាគមអតីតយុទ្ធជនវៀតណាម ចូលជួបសម្ដែងការគួរសម

ខេត្តសៀមរាប៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូ សមាគមអតីតយុទ្ធជនវៀតណាម អង្គទ័ពទី៣ ដឹកនាំដោយឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក ចូលជួបសវនាការ ... Read More »

នគរបាលប៉ុស្តិ៍បឹងកក់ទី២ ឃាត់ខ្លួនចោរឆក់ទូរស័ព្ទ២នាក់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាក់ស្ដែងពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ) កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃអាទិត្យ ១២កើត ខែ អស្សុជ ឆ្នាំច ... Read More »

ក្របីមួយក្បាលវ័ធម្ចាស់ឯងរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដឹកយកទៅចងឲ្យស៊ីស្មៅ

ខេត្តរតនគិរី៖ ស្រ្តីវ័យចំណាស់ម្នាក់ ដឹកក្របីយកទៅចងឱ្យស៊ីស្មៅ មិនប្រយត្ន័ ក្របីវ័ធពីក្រោយចំគូទរងរបួសជាទម្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ហេងុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិវ៉ាយ ឃុំកាចូន ស្រុកវ៉ើនសៃ ... Read More »

កម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យ 2 នាក់ ក្នុងចំណោម៣នាក់ពាក់ព័ន្ធករណី ឆក់ខ្សែក

ភ្នំពេញ៖ ជនសង្ស័យ 2ក្នុងចំណោម៣នាក់ត្រូវកម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ខ្សែក ជនជាតិបរទេស បានហើយ​រត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងបែកមុខមាត់រួចប្រគល់អោយទៅកម្លាំងនគរបាលខណ្ឌ៧មករា ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី១ ... Read More »

តរាយខ្សែលួសភ្ជាប់ចរន្តភ្លើងការពារទ្រព្យសម្បត្តិ បែរជាឆក់កុមារាម្នាក់ របួសធ្ងន់

ភ្នំពេញ ៖ កុមារាម្នាក់ដើរទាក់ខ្សែលួស ចម្លងចរន្តដែលម្ចាស់មើលការទីតាំងតរាយ ធ្វើជាប្រព័ន្ធការពាររបស់ទ្រព្យ ខុសច្បាប់មួយ បណ្តាលឲ្យឆក់ដួលរងរបួសធ្ងន់ធ្ងរ ពេលដែលដើរទៅរកកន្លែងបត់ជើង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅដីវាល ដាក់គ្រឿងចក្រមួយកន្លែង ខាងលិចវត្តវង្គតបុរី ... Read More »

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនា (យកចបកាប់ កាប់គេឲ្យរបួស) កាលពីនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង២០នាទី នៅចំណុចផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

ស្រវឹងបើករថយន្តបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតរថយន្តក្នុងផ្ទះ និងម៉ូតូមួយគ្រឿង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តទាំងស្ថានភាពស្រវឹង និងធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុកម៉ូតូដែលចតចោលមុខផ្ទះ និងបន្តទៅបុកផ្ទះប្រជាពលរដ្ឋដែលមានម៉ូតូ និងរថយន្តក្នុងផ្ទះរងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្លុះធ្លាយជញ្ជាំងបែកទូកញ្ចក់លក់ថ្នាំពេទ្យ អស់មួយថែមទៀត ដោយធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 7យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៨ ... Read More »

លោក កៅ អ៊ីមរ៉ន តំណាងលោកអូស្មាន ហាស្សាន់៖ ប្រគល់អណ្តូងទឹកស្អាតខ្នាតធំ ចំនួន៤បន្ថែមទៀត ដល់អ្នកស្រុកម៉ាឡៃ ប្រើប្រាស់បង្កើនជីវភាពគ្រួសារ

បន្ទាយមានជ័យ ៖ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៍មាន តំណាងលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំតំណាងអង្គការដៃគូមកពីប្រទេសបារាំង លោក Kamel Lahssinin ... Read More »

បាតុកម្មទ្រង់ទ្រាយធំបំផុតនៅអង់គ្លេស ទាមទារបោះឆ្នោត ចាកចេញពីអឺរ៉ុបជាថ្មី

ការចាកចេញ ពីអឺរ៉ុប របស់អង់គ្លេស នៅតែជួបបញ្ហា ជាច្រើន ខណៈដែលកិច្ចពិភាក្សាស្តីពី ព្រមព្រៀង ចាកចេញនោះមិនទាន់ទទួលបានលទ្ធផល ហើយពេលនេះពលរដ្ឋ អង់គ្លេស រាប់សែននាក់ធ្វើបាតុកម្ម ទាមទារឲ្យបោះឆ្នោតជាថ្មីឡើងវិញ ។ កាលពីរសៀលថ្ងៃទី២១ ខែតុលា ... Read More »

បុរសម្នាក់កំពុងបើករថយន្តឱនរើសទូរស័ព្ទងើបមកវិញបុកបង្គោលខ្សែភ្លើងបាក់មួយដើម

ភ្នំពេញ: បុរសម្នាក់កំពុងបើករថយន្តមួយគ្រឿងខណៈឱនយកទូរស័ព្ទ ងើបមកវិញបានរេចង្កូតរថយន្តទៅបុកបង្គោលខ្សែភ្លើងបាក់១ដើម ចំណែករថយន្តមុខទៅលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលម៉ោងជិត១០យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅ​តាមបណ្ដោយផ្លូវ៣៧១ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

នារីរូបស្រស់ម្នាក់បើករថយន្តទំនើបបុកជាមួយម៉ូតូធំ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ទំនងស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបទៅបុកជាម៉ូតូឌួក បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្បែររបងស្ថានទូតរុស្សុី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »