ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ឆ្នាំង រកឃើញទំនិញខូចគុណភាពជិត២តោន នៅមុខបេនឡានផ្សារលើក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ភេសជ្ជៈចម្រុះខូចគុណភាពប្រមាណជិត២តោន ត្រូវបានសមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ឆ្នាំង រកឃើញនៅចំណុចចំណតរថយន្តផ្សារលើខេត្តកំពង់ឆ្នាំង ។ ក្នុងកិច្ចប្រតិបត្តិការរុករកទំនិញខូចគុណភាពនេះ ត្រូវបានធ្វើឡើងដោយកម្លាំងសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង សហការណ៍ជាមួយអាជ្ញាធរក្រុង និង មន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង ។ លោកយីវ ណារិនប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ទំនិញខូចគុណភាពដែលសមត្ថកិច្ចកាំកុងត្រូលរកឃើញនេះ មានម្ចាស់ឈ្មោះ ... Read More »

អ្នកសារព័ត៌មានតាំងខ្លួនជានគរបាល ដើរឆបោកប្រាក់ជាថ្នូរយកប្រាក់រត់ការចូលក្របខណ្ឌនគរបាល តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ លោក ងួន វុទ្ធី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនអ្នកសារព័ត៌មានតាំងខ្លួនជានរបាលជាតិដើរឆបោកប្រាក់ពីជនរងគ្រោះបំពេញចូលក្របខណ្ឌនគរបាលជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឆ បោក ” ដែលប្រព្រឹត្តនៅ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ចំណុចwing វីងវេរ ... Read More »

សម្តេចតេជោហ៊ុន សែន អបអរសាទរខួបទី២៧ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន បានថ្លែង អបអរសាទរខួបទី២៧ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ -២៣ តុលា ២០១៨ ។ សម្តេចតេជោ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស

បន្ទាប់​ជំនួបទ្វេភាគីជាមួយ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោករួចមក​ នៅថ្ងៃដដែលនេះដែរ​ សម្តេចអគ្គមហាសេនាបតីតេ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ មីសែល បាសែឡែត(Michelle Bachelet ) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស។ ​​ក្នុងជំនួបពិភាក្សាគ្នានោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក

បន្ទាប់មកនៅល្ងាចថ្ងៃ២២​ តុលា​ ដដែលនេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តម រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Robeto Cavatho Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ ​​ក្នុងជំនួបពិភាក្សាគ្នានោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយ​អគ្គលេខាធិការ​ នៃសន្និ​សីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ

នៅថ្ងៃដដែលនេះដែរ​ បន្ទាប់ពីជំនួបជាមួយ​ នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និ​សីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។ ឯកឧត្តម ម៉ុឃីសា ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយកប្រតិ​បត្តិ​មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ

នៅថ្ងៃដដែលនេះ​ បន្ទាប់ពីបានអញ្ជើញជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោករួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីបានបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិ​បត្តិ​មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ នៅក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមាន​ប្រសាសន៍ថា សម្តេចពិតជាមានការសប្បាយរីករាយដោយបានជួបពិភាក្សាការងារជាថ្មីម្តងទៀត ជាមួយលោកជំទាវ បន្ទាប់ពីជំនួបលើកទី១ ក្នុងប្រទេសកម្ពុជា។ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការជាមួយឯកឧត្តម ហ្រ្វានស៊ីស ហ្គារី (Francis Gurry) ... Read More »

បញ្ជូនជនជាតិចិន១៦នាក់ទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់

ប៉ោយប៉ែត៖ ជនជាតិចិន១៦នាក់ដែលបង្កជម្លោះជាមួយក្មេងស្ទាវមួយក្រុមនោះត្រូវបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ។ តាមប្រភពពីសមត្ថកិច្ចប្រាប់ថា: កាលពីម៉ោងជាង១២ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នោះ មានជនជាតិចិនមួយក្រុម មកពីផឹកស៊ីនៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌ 7 មករាឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌ 7 មករាឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 12 និង 15 នាទី ថ្ងៃទី 22 ខែតុលា ឆ្នាំ 2018 ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរចាកចេញពីប្រទេសតួកគី មកដល់ក្រុងហ្សឺណែវ ប្រទេសស្វីស ប្រកបដោយសុវត្ថិភាព

ប្រទេសស៊ី្វស៖ បន្ទាប់ពីបានបញ្ចប់នូវដំណើរ នៃការអញ្ជើញបំពេញទស្សនកិច្ច ការងារជាប្រវត្តិសាស្រ្ត នៅ​ទីក្រុងអ៉ីស្តានប៊ុល សាធារណរដ្ឋតួកគី ប្រកបដដោយលទ្ធផលដ៏ត្រចះត្រចង់​រយៈពេល២ថ្ងៃ រួចមក នៅព្រឹកព្រលឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី ... Read More »

បុរសផលិតស្រាស បណ្តាលឲ្យមនុស្សស្លាប់៦នាក់ និង៧៨នាក់ ត្រូវសង្រ្គោះបន្ទាន់ត្រូវសាលាដំបូង សម្រេចដាក់ពន្ធនាគារហើយ

ខេត្តក្រចេះ ៖ បុរសម្នាក់ ដែលត្រូវមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន មកសាកសួរ បន្ទាប់បានរកឃើញថា ជាអ្នកផលិតស្រាស និងបង្កឲ្យអ្នកផឹកចំនួន៦នាក់ពុលស្លាប់បន្តបន្ទាប់ និង៧៨នាក់ទៀត កំពុងសង្រ្គោះបន្ទាន់នៅខេត្តក្រចេះ និងបញ្ជូនមកភ្នំពេញប៉ុន្មានថ្ងៃកន្លងទៅនោះ ពេលនេះ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនហើយ ។ ការឃុំខ្លួនបុរសផលិតស្រាសធ្វើឡើងដោយលោក ... Read More »

បង្ក្រាបគ្រឿងញៀនជិត២គីឡូក្រាម ដែលចិនម្នាក់ រុំជាប់ខ្លួន បម្រុងចេញពីព្រលានយន្តហោះ

ភ្នំពេញ៖ គ្រឿងញៀនក្នុងកញ្ចប់ស្បោង ត្រូវបានបុរសជនជាតិចិនម្នាក់ បានលួចលាក់ដោយរុំជាប់នៅនឹងភ្លៅទាំងសងខាង និងដងខ្លួនប្រមាណជិត២គីឡូក្រាម ក្នុងគោលបំណងបម្រុងនាំចេញទៅក្រៅប្រទេស ប៉ុន្ដែត្រូវបានជាប់ខ្នោះ របស់កម្លាំងអន្ដោប្រវេសន៍ប្រចាំការនៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ ទប់ស្កាត់ទាន់ពេលវេលា។ មន្ដ្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៍មាន នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ... Read More »

រថយន្តដឹកខ្សាច់ធុនធ្ងន់បង្កគ្រោះថ្នាក់ចរាចរដល់រថយន្តយោធា

ភ្នំពេញៈ ទោះជាមានការណែនាំពីសាលារាជធានីភ្នំពេញហាមរថយន្តដឹកដី ដឹកខ្សាច់ ធុនធ្ងន់ មិនឲ្យចូលក្រុងយ៉ាងណាក៏ដោយ បំរាមនេះហាក់ដូចជាគ្មានឥទ្ធិពលដល់ម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ទាល់តែសោះ បំរាមនៅតែមាន តែការបំពាននៅតែកើតឡើង រៀងរាល់ថ្ងៃ ។ ជាក់ស្តែងនៅវេលាម៉ោង៩,៣០នាទី ព្រឹកថ្ងៃទី២២ ខែតុលា ... Read More »

បុរសអាមេរិកាំងវ័យ៧២ឆ្នាំម្នាក់ រអិលជើងដួលក្នុងបន្ទប់ទឹក របួសក្បាលយ៉ាងធ្ងន់

ខេត្តកំពង់ស្ពឺ ៖ បុរសជនជាតិអាមេរិកម្នាក់ វ័យ៧២ឆ្នាំ មានភរិយាជនជាតិខ្មែរ វ័យត្រឹម៣២ឆ្នាំ បានរួមរស់ក្នុងផ្ទះបុរីមួយកន្លែងបានចូលបន្ទប់ទឹកស្រាប់តែរអិលជើងដួលបោកក្បាលរងរបួសជាទំងន់ត្រូវបានប្រពន្ឋបញ្ជូនទៅសង្រោះ្គនៅគ្លីនិកឯ្ជនហើយបន្តទៅក្រុងភ្នំពេញ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅបុរីសុវណ្ណ ស្ថិតក្នុងភូមិរលាំងសង្កែ ... Read More »

បុរស​ម្នាក់​ ផឹកស្រា​ស្រវឹង​លង់ទឹក​ស្លាប់​

​ខេត្តសៀមរាប​៖​ ថ្ងៃ​ច័ន្ទ​ ១៣​កើត​ ខែអស្សុជ​ ឆ្នាំច​សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែ​តុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ លោក​វរសេនីយ៍ឯក​ មិន​ ច​ន្ថា​ អធិការ​នគរបាល​ ស្រុក​ប្រាសាទបាគង​ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនចោរលួចរថយន្ត២នាក់ ក្នុងខណ្ឌទួលគោក

ភ្នំពេញ៖ ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឹម ឆេងប៊ុន ជាក្រឡាបញ្ជី ចូលរួមផ្ទាល់ កម្លាំងការិយាល័យកម្រិតស្រាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ចុះស្រាវជ្រាវជាក់ស្តែង កាលពីវេលាម៉ោង១២ និង៣០ ... Read More »

បង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែង ឃាត់ខ្លួនស្ត្រីម្នាក់ ដកហូតទូហ្គេម២គ្រឿង

ភ្នំពេញ៖ ស្រ្តីជា​អ្នកដាក់ពង់ម្នាក់ និងទូហ្គេមបាញ់ត្រី២គ្រឿង ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការប៉ុស្តិ៍ទួលសង្កែទី១ ចុះបង្ក្រាបនិងឃាត់ខ្លួន ជាកស្តែង ករណីល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែង ។ ហេតុការណ៍បង្ក្រាប​ខាងលើ​នេះ បានធ្វើ​ឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណង់មិនរៀបរយ ផ្លូវជាតិលេខ៥ ... Read More »

ឃាត់ខ្លួន២នាក់ ខ្មែរ និងវៀតណាម លួចទ្វារដែក និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិវៀតណាមម្នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណី លួចទ្វារដែក និងប្រើប្រាស់ជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន ជាមួយថ្នាំញៀន៥កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំល្មម នៅ២ទីតាំង ... Read More »

លោក យិន សាន អធិការខណ្ឌចំការមន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ នគរបាលម្នាក់ដែលកំពុង សម្រាកព្យាបាលជំងឺ លើសឈាម នៅមន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ លោក យិន សាន អធិការដ្នានគរបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីក្រោមឱវាទនិងបាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល ចុះសួរសុខទុក្ខ មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ម្នាក់ ដែលកំពុង សម្រាកព្យាបាលជំងឺ និងលើសឈាម ... Read More »

លួច​ម៉ូតូ​រ៉ឺម៉ក បានសម្រេច​ហើយ អូស​បណ្តើរ​ចេញ ម្ចាស់​​ឃើញ​ទាន់ប្រតាយប្រតប់ ចាប់បាន​ម្នាក់ ២នាក់ទៀតរត់បាត់

ភ្នំពេញ ៖ ជនសង្ស័យ​៣នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​រ៉ឺម៉ក បានសម្រេច​ហើយ នាំគ្នាអូស​បណ្តើរ​ចេញមកក្រៅ ត្រូវម្ចាស់​​ឃើញ​ទាន់ ក៏វាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ រហូតចាប់បាន​ម្នាក់យកប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែកបក្ខពួក២​នាក់​ទៀត​រត់គេចខ្លួន​បាត់ស្រមោល ។ ករណីចោរលួច​ម៉ូតូ​រ៉ឺម៉កខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃចន្ទ ១៣កើត ខែ ... Read More »

គ្រោះធម្មជាតិបាក់ច្រាំងនៅខាងក្រោយវត្តក្តីតាកុយខូចខាតចេតីយ៍៥ និង៥ទៀតប្រឈមមុខបាក់ស្រុត

ភ្នំពេញ៖ គ្រោះធម្មជាតិបាក់ច្រាំងទន្លេនៅខាងក្រោយវត្តក្តីតាកុយ រយៈពេល២ថ្ងៃកន្លងទៅនេះ បង្កការខូចខាតចេតីយ៍ចំនួន៥ ចំណែក៥ទីតាំងទៀតប្រឈមមុខបាក់ស្រុត យ៉ាងណា ក៏ដោយអាជ្ញាធរខណ្ឌបានអន្តរាគមន៍ទប់ស្កាត់មិនឲ្យបាក់ស្រុតទៀតទេ ដោយប្រើប្រាស់បាវខ្សាច់ចាក់ផ្ទប់នៅមាត់ច្រាំងរួមនឹងសាឡង់បូមខ្សាច់ចាក់បំពេញកន្លែងស្រុតទើបអាចទប់ស្កាត់មិនឲ្យបាក់ស្រុតតទៅទៀត ។ គ្រោះធម្មជាតិបាក់ច្រាំងខាងក្រោយវត្តក្តី តាកុយក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនេះបានកើតឡើងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បណ្តាលឲ្យខូចខាតចេតីយ៍ចំនួន៤ ... Read More »

លោក ឃួង ស្រេង៖ ផ្ដល់បណ្ណកម្មសិទ្ធិិអចនវត្ថុ ជូនប្រជា ពលរដ្ឋ រស់នៅសហគមន៍វិមានទ្រង់ ៨៣៧គ្រួសារ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍វិមានទ្រង់ហៅសហគមន៍ (នគរថ្មី)ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខចំនួន៨៣៧គ្រួសារ ស្មើនឹង៨៣៧ក្បាលដី បានទទួលបណ្ណកម្មសិទ្ធិិអចលនវត្ថុ ស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញហើយ ក្រោយពីមន្ត្រីជំនាញបានរៀបចំរួច រាល់តាមនីតិវិធី ដែលជាដំណាក់កាលចុងក្រោយនៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលកំពុងអនុវត្តក្នុងរាជធានី ខេត្តទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា ។ ពីធីប្រគល់ ... Read More »

អ្នកបើកបររថយន្តម៉ាក គា បុកអ្នកជិះម៉ូតូបែកឈាមពេញផ្លូវ នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ អ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 0663 ម្នាក់ បានរងរបួសធ្ងន់ដេកផ្ងាឈាមហូរជោគផ្លូវនៅក្បែម៉ូតូរបស់គាត់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្ត នៅគ្រាដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១២ ... Read More »

ខឹងគេមើលងាយបងប្អូនរបស់ខ្លួនយកពូថៅកាប់ទៅលើបុរសម្នាក់បណ្ដាលឲ្យស្លាប់

ខេត្តកណ្ដាល ៖ បុរសម្នាក់ព្រោះតែខឹងគេមើលងាយបងប្អូនរបស់ខ្លួន បានជិះម៉ូតូសំដៅមករកបុរសម្នាក់ទៀត ដោយជជែកទាស់ទែងពាក្យសំដីរហូតធ្វើឲ្យបុរសដែលជាអ្នកជិះម៉ូតូទប់កំហឹងលែងបាន ក៏ទាញពូថៅកាប់ទៅគូរជម្លោះរបស់ខ្លួន បណ្ដាលឲ្យបុរសជាគូរជម្លោះទទួលរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។ ករណីខាងលើនេះ កើតឡើងនៅវេលាម៉ោង១៧ និង០៥នាទី ថ្ងៃទី២០ ខែតុលា ... Read More »

បើកម៉ូតូបុកគូថរថយន្ដកុងតឺន័រឈប់លើចិញ្ចើមផ្លូវពេញមួយទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ខេត្តកណ្ដាល៖ យុវជនម្នាក់បើកម៉ូតូដោយល្បឿនលឿនមិនប្រយ័ត្ន បានបុកគូថរថយន្ដកុងតឺន័រឈប់លើចិញ្ចើមផ្លូវពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូទទួលរងរបួសធ្ងន់ នៅវេលាម៉ោង២១ និង៥០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចហាងសាន់ធ្វើស្លាកយីហោ និងស្លាកប៉ាណូ លើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »

បុរសម្នាក់បើកបុកម៉ូតូកង់បីពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាល២នាក់

ខេ្តកណ្ដាល៖ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកម៉ូតូល្បឿនមិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូកង់បីពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យទទួលរងរបួសធ្ងន់ រីឯអ្នកបើកបរម៉ូតូកង់បី និងអ្នករួមដំណើររងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ត្រ់ងចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី ... Read More »

ស្រ្ដីម្នាក់បានស្លាប់បន្ទាប់ពីសម្រាលកូននៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-គុយវែត

ខេត្តកណ្ដាល៖ ស្រ្ដីវ័យ២៦ឆ្នាំម្នាក់បានបាត់បង់ជីវិតយ៉ាងអណោចអធ័ម បន្ទាប់ពីស្រ្ដីរួបនេះសម្រាលកូនទី៣នៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-គុយវែត ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល កាលពីថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ ។ ស្រ្ដីរងគ្រោះបាត់បង់ជីវិតបន្ទាប់ពីសម្រាលកូននោះឈ្មោះ ញ៉ី ស៊ីយាត អាយុ២៦ឆ្នាំ ... Read More »

រថយន្ដសាំយ៉ុងបើកចុះស្ពានបុកបុរសជាអ្នកថ្មើរជើងម្នាក់ស្លាប់ភ្លាមនៅស្រុកពញាឮ

ខេត្តកណ្ដាល៖ បុរសជាអ្នកថ្មើរជើងម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្ដសាំយ៉ុងបើកចុះពីស្ពានគេចមិនទាន់ បានបុកស្លាប់ភ្លាមៗនៅកន្លែងហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦និង២៧នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឭ ... Read More »

រថយន្តសាំយ៉ុង បុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ធ្លាយចេញឈើពីក្នុងរថយន្ត

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់តក់ស្លុត និងញាក់សាច់បំផុតរវាងរថយន្តម៉ាក សាំយ៉ុង ពណ៌ លឿង ដឹកឈើមួយគ្រឿងបានបុកជាមួយម៉ូតូដែលបត់ឆ្វេង ខ្វះប្រុងប្រយត្ន័បណ្ដាលឲ្យបុរសម្នាក់ដាច់កស្លាប់ភ្លាម នឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ចោមរោមមើលកាលពីថ្ងៃ សៅរ៍ ១១ កើត ខែ ... Read More »