ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ញៀនស្រាសម្នាក់សម្លាប់ខ្លួនឯងយ៉ាងរន្ធត់

ប៉ោយប៉ែត៖ បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង ខណ:កំពុងអង្គុយមើលទូរទស្សន៍កាលពីវេលា ម៉ោង២និង២៤នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទះរបស់ខ្លួន ឋិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដ បន្ទាយមានជ័យ ។ មន្ត្រីកងរាជអាវុធហត្ថស្រុកម៉ាឡៃប្រាប់ថា ... Read More »

ការតាចំណាយប្រាក់១៥ពាន់លានដុល្លារជួយទួរគីទប់ទល់វិបត្តិសេដ្ឋកិច្ច

កាលពីថ្ងៃទី១៥ ខែសីហា សារព័ត៌ មានទួរគីបានដកស្រង់សម្តីលោក Ibrahim Kalin អ្នកនាំពាក្យប្រធានាធិបតីទួរគីបានប្រកាសថា ប្រទេសការតា បានសម្រេច វិនិយោគដោយផ្ទាល់នូវទឹកប្រាក់១៥ពាន់លានដុល្លារដល់ប្រទេសទួរគី។ លោក Ibrahim Kalin បញ្ជាក់ទៀតថា ទាំងនោះគឺជាការប្រកាសរបស់ព្រះមហា ... Read More »

ទឹកទន្លេមេគង្គចាប់ផ្តើមឡើងជាថ្មីអាចបន្តឡើងដល់ថ្ងៃទី១៩-២១ ខែសីហា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុ និយមបានប្រកាសថាទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាមបានឡើង សាជាថ្មីហើយកាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ... Read More »

ទណ្ឌិត សម រង្ស៊ី ថាទឹកសមុទ្រខ្មែរមិនត្រជាក់ស្រួលដូចទឹកសមុទ្របារាំងទេ

ភ្នំពេញ ៖ ក្រោយបរាជ័យផ្ទួនៗនៅក្នុងជីវិតនយោបាយដោយសារតែមិនអាចបោករាស្រ្តខ្មែរជាង៨០ភាគរយឲ្យជឿតាមខ្លួនក្នុងការ មិនឲ្យទៅចូលរួមបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨បាន នោះទណ្ឌិត សម រង្ស៊ី បានចាប់ផ្ដើមក្រពុល មុខខ្លាំងឡើងៗហើយរហូតដល់សូម្បីតែ ទឹកសមុទ្ររបស់ខ្មែរក៏លោកដៀលត្មះថា មិនត្រជាក់ស្រួលខ្លួនដូចទឹកសមុទ្ររបស់ប្រទេសគេដែរ ។ ... Read More »

បុរសម្នាក់ឆក់ខ្សែភ្លើងធ្លាក់ពីលើដំបូលសំណង់អត់ច្បាប់មួយកន្លែងក្នុងខណ្ឌដង្កោ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករផ្សាដែក ត្រូវបានឆក់ខ្សែភ្លើងធ្លាក់ពីលើដំបូលដាំក្បាលចុះក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ដោយបង្កការភ្ញាក់ផ្អើលដល់កម្មករសំណង់ និងបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង កាលពីវេលាម៉ោង១៤និង១៥នាទី ថ្ងៃសុក្រ ៦កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ... Read More »

ក្មេងប្រុសអាយុ៤ឆ្នាំរត់ឆ្លងផ្លូវជាតិមិនប្រយត្ន័ត្រូវម៉ូតូមកដល់បុករងរបួសធ្ងន់សងខាង

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ ខណៈរត់ឆ្លងផ្លូវមិនមើលឆ្វេងស្ដាំត្រូវម៉ូតូមកដល់ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យខ្ទាតរងរបួសធ្ងន់ទាំង២នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ វេលាម៉ោង៦ ... Read More »

ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា Read More »

រថយន្តបែនរេចង្កូតប៉ះគ្នាជាមួយត្រាយស្ល័រដឹកអេស្កាវ៉ាទ័របន្តទៅប៉ះ ណាវ៉ារា ទៀត

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបែនដឹកដីជាមួយរថយន្តត្រាយស្ល័រ ដឹកអេស្កាវ៉ាទ័របណ្តាលឲ្យរេចង្កូត ទៅបុកណាវ៉ារាមួយគ្រឿងទៀត ធ្វើឲ្យតៃកុងឡានបែនរងរបួសផងដែរ ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៩និង៥៤នាទីយប់ ថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ... Read More »

ឈប់មើលម៉ាស៊ីនរថយន្ត ត្រូវរថយន្តសាំយ៉ុងបុកប៉ើងស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពក្រាំងស្គារ

ខេត្តកំពង់ឆ្នាំង៖ មនុស្សម្នាក់បានស្លាប់នៅពេលបញ្ជូនមកដល់មណ្ឌលសុខភាពឃុំក្រាំងស្គារ ស្រុកទឺកផុស ក្រោយពេលរថយន្តពីរគ្រឿងបានបុកគ្នាពេញមួយទំហឹង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលក្រួសក្រហមមួយកន្លែង ត្រង់នៅចំណុចទព័អង្គ ស្ថិតក្នុងភូមិក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹលផុស ... Read More »

ម៉ូតូមួយគ្រឿងត្រូវបានចោរលួចខណៈដែលម្ចាស់រវល់លក់ដូរ

ភ្នំពេញ៖ ស្រី្តម្នាក់បានមកដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដោយសារតែមានជនសង្ស័យ ចូលមកលួចម៉ូតូរបស់គាត់ ។ ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៧ សីហា ២០១៨ ស្ថិតនៅត្រង់ចំណុចផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »

ជនសង្ស័យមួយក្រុម វាយប្លន់ទ្រព្យសម្បត្តិជនបរទេសម្នាក់ ក្រោយចេញពីដកលុយទូATM រួចគេចខ្លួនបាត់

ភ្នំពេញ៖ បុរសជនជាតិបរទេស​ម្នាក់ របួសបែកមុខមាត់ ខណៈដែលចេញពីដកលុយនៅទូATM ហើយត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូធុនធំមួយគ្រឿងមកពីក្រោយ រួចធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិអស់ពីខ្លួន ហើយរត់គេចបាត់ស្រមោលតែម្តង ។ ករណីវាយប្លន់ជនបរទេសនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ​ថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

សមត្ថកិច្ចឃាត់ខ្លួនយុវជនសង្ស័យម្នាក់ក្នុងករណីហិង្សាដេញកាប់គ្នាក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនមកសាកសួរពាក់ពន្ធ័ នឹងករណីហិង្សាដេញកាប់គ្នាផ្អើលដល់អ្នកភូមិកាលពី ថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅវេលាម៉ោង៨និង៤០នាទីយប់ នៅចំណុចសួនតាឌី ... Read More »

អគ្គិភ័យឆេះអគារសិប្បកម្មតុទូមួយកន្លែងនៅខណ្ឌច្បារអំពៅ ផ្អើលទាំងព្រលឹម

ភ្នំពេញ៖ អគារសិប្បកម្មតុទូមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់តុទូរអស់ជាច្រើន តុកៅអី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ ដូចសមត្ថកិច្ចចុះមកអន្តគមន៍ នៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៣៦៩ នៅក្នុងភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ... Read More »

គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចមិនដោះស្រាគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចមិនដោះស្រាយគ្នាបែរជាប្រើហិង្សាគប់រថយន្តបែកកញ្ចក់រៀងៗខ្លួនយគ្នាបែរជាប្រើហិង្សាគប់រថយន្តបែកកញ្ចក់រៀងៗខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋស្គាល់ ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនភ្នំពេញ បានបើករថយន្តទៅបុកពីក្រោយ រថយន្តមួយគ្រឿងទៀត ប៉ុន្តែការនិយាយចរចាគ្នាមិនទាន់ត្រូវរ៉ូវគ្នាផង បានព្យាយាមបើករថយន្តចេញពីកន្លែងកើតហេតុ ក៏ប្រទូស្តរ៉ាយគ្នាឈានដល់ប្រើហិង្សា និងគប់កញ្ចក់រថយន្តគ្នាទៅវិញទៅមក បណ្តាលឲ្យបែករៀងៗខ្លូនហើយភាគីលោកគ្រូបានបើករថយន្តគេចបាត់ ។ ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅកម្ពុជាដែលផុតអាណត្តិ

ភ្នំពេញ​៖​ នៅព្រឹក​ថ្ងៃទី​១៧​ ខែ​សីហា​ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកស្រីឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Prasith Sayasith ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅកម្ពុជាដែលផុតអាណត្តិ។ ... Read More »

នាងក្រមុំអាយុ១៧ឆ្នាំម្នាក់ស្លាប់ដោយសារគាំងបេះដូង

ប៉ោយប៉ែត៖ នាងក្រមុំម្នាក់ស្លាប់ដោយសារគាំងបេះដូងគេសង្ស័យប្រើថ្នាំគ្រវី(ថ្នាំខេ)ច្រើនលើសកម្រិតនៅពេល់មិត្តភក្ដ័ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ ក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ។ ប្រភពពីក្រុមគ្រូរពេទ្យប្រាប់ថា សពជនរងគ្រោះមានឈ្មោះ ... Read More »

ជនជាតិចិនម្នាក់សម្លាប់ខ្លួនឯង សង្ស័យលេងល្បែងស៊ីសងក្នុងកាស៊ីណូអស់លុយ

ខេត្តប៉ៃលិន៖ បុរសជាជនជាតិចិនម្នាក់ ឆ្លងដែនមកលេងល្បែងស៊ីសងនៅកាស៊ីណូម្កុដពេជ្រចាស់អស់លុយ តូចចិត្ត សម្រេចចិត្តធ្វើអត្តឃាតចងក ស្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារ មួយកន្លែង ចងក ដោយខ្សែនីឡុងពណ៌ខ្មៅគឺខ្សែស្បែកជើង ចងនឹងកន្លឹះទ្វារបើកចេញចូល ត្រូវបានអ្នកសំអាតបន្ទប់ឃើញក៏ប្រាប់ទៅម្ចាស់សណ្ឋាគារនោះឈ្មោះ ឆៃ សិន ក៏ទូរស័ព្ទទៅសមត្ថកិច្ចតែម្ដង ។ ... Read More »

ឃាត់ខ្លួនតាមពាក្យបណ្តឹងបុរសម្នាក់ប៉ុនប៉ងលួចទូរស័ព្ទ

ខេត្តប៉ៃលិន៖ បុរសជាជនសង្ស័យម្នាក់ ប៉ុនប៉ងលួចទូរស័ព្ទរបស់អ្នកភូមិ ត្រូវបានសមត្ថកិច្ចប៉ុស្ថិ៍ឃុំអូរអណ្ដូងចុះឃាត់ខ្លួនតាមពាក្យបណ្ដឹង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ... Read More »

សុំតថ្លៃទិញខ្សែករួចឆក់ពីដៃអ្នកលក់ត្រូវបានកម្លាំងដេញចាប់ខ្លួនបាន

ខេត្តព្រះសីហនុ៖ វេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃសុក្រ ៦កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ មានករណីឆក់ខ្សែ ក មួយកើតឡើងក្នុងផ្សារវាលរេញ ... Read More »

ប្រាប់ម្តាយថា មិនចង់រស់បាន៣ថ្ងៃ ស្រាប់តែសម្លាប់ខ្លួន

ភ្នំពេញ ៖ យុវជនម្នាក់ដោយសារតែប្រើប្រាស់គ្រឿងញៀន ខ្លាំងពេករហូតវង្វេងស្មាតីហើយត្រូវបានក្រុមគ្រួសារយកទៅមន្ទីរពេទ្យដើម្បីបន្សាបតែបានចំនួន៣ថ្ងៃស្រាប់តែចងកសម្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ អុឺ០១ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ សាកសពយុវជនរងគ្រោះឈ្មោះ ពៅ វីរៈបុត្រ ... Read More »

ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយគ្រោះទឹកជំនន់នៅឥណ្ឌា

គ្រោះទឹកជំនន់បានវាយប្រហារតំបន់ជាច្រើនជុំវិញពិភពលោក ពិសេសគឺតំបន់អាស៊ី សម្លាប់មនុស្សរាប់ពាន់នាក់។ កន្លងមកគ្រោះទឹកជំនន់បានវាយប្រហារប្រទេស វៀតណាម មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី បង់ក្លាដែស ជប៉ុន ចិន… ហើយពេលនេះគឺឥណ្ឌា។ តាមតួលេខចុងក្រោយស្តីពីអ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅនៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ... Read More »

អាមេរិកផ្អាកគម្រោងព្យុហយាត្រាយោធាដោយសារតែចំណាយប្រាក់ច្រើនពេក

ក្បួនព្យុហយាត្រាយោធា​ដែលបានស្នើឡើងដោយប្រធានាធិបតីអាមេរិកដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ត្រូវបានផ្អាកដោយសារតែ​របាយការណ៍ចំណាយច្រើនសម្រាប់រៀបចំព្រឹត្តិការណ៍ នេះ។ តាមការប៉ាន់ប្រមាណ​ប្រាក់ចំណាយ​មានរហូតដល់ទៅ​៩០លានដុល្លារ។ លោក​ Rob Manning មន្ត្រីនាំពាក្យរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា «ក្រសួងការពារជាតិ និងសេតវិមានបានព្រមព្រៀងគ្នារៀបចំពិធីដង្ហែក្បួនព្យុហយាត្រា​ ដើម្បីលើកកម្ពស់ អតីតយុទ្ធជន និងខួប​១០០ឆ្នាំនៃ​សង្គ្រាមលោកលើកទី១។ ពេលដំបូងយើងគិតថា​នឹងរៀបចំពិធីខាងលើនៅថ្ងៃទី​១០ ខែវិច្ឆិកា ... Read More »

ជលផលខេត្តកំពង់ចាមចុះបង្ក្រាបបទល្មើសនេសាទល្មើសច្បាប់ចំនួន៤ឃុំ ដើម្បីបង្ហាញពីឆន្ទៈ

ខេត្តកំពង់ចាម ៖ បទល្មើសនេសាទនៃអំពើល្មើសច្បាប់រួមមាន លូស្បៃមុង របាំងស្បៃមុង បង្គោលចម្រឹង ស្ថិតក្នុងឃុំចំនួន៤ ក្នុងស្រុកចំនួនពីរ ត្រូវបានកម្លាំងជលផលខេត្តចុះបង្ក្រាបដុតបំផ្លាញចោល និងចាក់លែងត្រីចូលបឹងធម្មជាតិវិញ ។ ការចុះបង្ក្រាបធ្វើឡើងក្នុងថ្ងៃតែមួយ គឺថ្ងៃព្រហស្បតិ៍ ៥កើតខែស្រាពណ៍ ឆ្នាំច ... Read More »

សំណុំរឿងទទួលផលចោរកម្ម និងទទួលផលចោរកម្មមានស្ថានទម្ងន់ទោស ចំនួនបីខេត្ត,តុលាការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពីរនាក់៧ឆ្នាំ និងបីនាក់៤ឆ្នាំ

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៧ សីហា ២០១៨ នៅសាលាដំបូងខេត្តកណ្តាល បានបើកប្រកាសសាលក្រមផ្តន្ទាទោសសំណុំរឿងក្រុមទទួលផលចោរកម្ម និងទទួលផលចោរកម្មមានស្ថានទម្ងន់ទោស ចំនួនបីខេត្ត។ ប្រកាសសាលក្រមនេះ មានលោកចៅក្រមគឹម ម៉េង ជាប្រធានប្រឹក្សា មានការចូលរួមពីលោក ទី ... Read More »

ការអនុវត្តក្តៅរបស់សាលាក្រុងធ្វើបានជោគជ័យក្នុងការរៀបចំ សណ្តាប់ធ្នាប់សាធារណៈជុំវិញផ្សារសាមគ្គី ក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ក្រោយពីការជួបប្រជុំរវាងអ្នកសារព័ត៌មានក្នុងខេត្ត ជាមួយនឹងលោកប្រធានមន្ទីរព័ត៌មានខេត្ត ក្នុងការអនុវត្តន៍រៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារសាមគ្គីក្រុងស្ទឹងត្រែងរបស់សាលាក្រុង ត្រូវបានជោគជ័យ ក្រោយពីការចង្អលបង្ហាញពីនាយករដ្ឋបាលសាលាខេត្ត ដល់សាលាក្រុង និងអ្នកសារព័ត៌មាន ធ្វើយ៉ាងណាអនុវត្តន៍ឲ្យបាន ជៀសវាងនៅការកកស្ទះ និងភាពរញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុង និងខេត្ត ។ លោកអ៊ុក ... Read More »

ជួលររថយន្ដគេ២គ្រឿងយកទៅបញ្ចាំម្ចាស់រថយន្ដដឹងប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ខេត្តកណ្ដាលៈ បុរសជាបុគ្គលិក្រុមហ៊ុនម្នាក់បែកគំនិតដោយប្រើល្បិចជាជួលរថយន្ដគេចំនួន២គ្រឿង រួចយករថយន្ដនោះទៅបញ្ចាំដើម្បីយកប្រាក់ តែត្រូវម្ចាស់រថយន្ដដឹង បានប្ដឹងនគរបាលឲ្យធ្វើការចាប់ខ្លួន ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ... Read More »

ជនសង្ស័យម្នាក់ត្រូវនគរបាលចាប់ខ្លួននិងថ្នាំញៀនចំនួន២៧កញ្ចប់ត្រូវបានដកហូត

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនសកម្មម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលស្រុកមុខកំពូលធ្វើការចាប់ខ្លួន និងធ្វើការដកហូតថ្នាំញៀនចំនួន២៧កញ្ចប់ ។ ប្រតិបត្ដិការចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២៤និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ... Read More »

កម្លាំងទាហានចិនហ្វឹកហាត់ទម្លាក់គ្រាប់ វាយប្រហារអាមេរិក

តាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ចិន កំពុងធ្វើលំហាត់សម ដើម្បីវាយប្រហារទម្លាក់គ្រាប់បែក ទៅលើអាមេរិក និងសម្ព័ន្ធមិត្ត នៅសមុទ្រប៉ាស៊ីហ្វិក។ ក្នុងរយៈពេល៣ឆ្នាំកន្លងមក កម្លាំងទាហានចិន បានពង្រីកទីតាំងធ្វើសកម្មភាព របស់យន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ ជាការពង្រឹងសមត្ថភាព ពេលមានសង្គ្រាមនៅតំបន់សមុទ្រកើតឡើង ។ ... Read More »

ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុចំណែកម្នាក់ទៀតរងរបួសធ្ងន់ជិះម៉ូតូបុករថយន្តដឹកទំនិញចតលើផ្លូវលំក្រាលបេតុង

ប៉ោយប៉ែត៖ ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ជិះម៉ូតូបុករថយន្តដឹកទំនិញចតតាមផ្លូវលំក្រាលបេតុង កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ២១និង៤០នាទី ត្រង់ចំណុចខាងត្បូងសាលាសង្កាត់ផ្សារកណ្តាល ... Read More »

តុលាការ​ដោះលែង​ លោក​ គឹម​ សុខ​​ នៅ​ថ្ងៃ​នេះ

ភ្នំពេញ​៖​ ប្រភពព័ត៌មាន​ បង្ហើប​ថា​ បន្ទាប់​ពី​អនុវត្ត​ទោស​បញ្ចប់​ជា​ស្ថាពរ​រយៈពេល​១ឆ្នាំ​៦ខែ​រួចមក​ លោក​ ​គឹម​ សុខ​ ដែល​អះអាង​ថា​ជា​អ្នក​វិភាគ​សង្គម​ នឹង​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី​១៧​ ខែ​សីហា​ នេះ​ ។ ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ បង្ហើប​ឱ្យ​ដឹង​ថា​ ... Read More »