ព័ត៌មានទាន់ហេតុការណ៍៖
'

ឆ្កឹះសោរបន្ទប់ជួល បានសម្រេច២លើក ឆ្កឹះលើកទី៣ ជាប់គុក

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមុខសញ្ញាចោរគាស់ផ្ទះម្នាក់ ក្រោយធ្វើសកម្មភាពគាស់បន្ទប់ជួលចំនួន២លើកបានសម្រេចហើយ ពេលទៅធ្វើសកម្មភាពឆ្កឹះលើកទី៣ ត្រូវម្ចាស់បន្ទប់សង្ងំដេកខាងក្នុងរងចាំឃ្លាំមើល ស្រាប់តែបើកទ្វាចូលទៅជនរងគ្រោះស្រែកថា ចោរផ្អើលអ្នកជិតខាងនាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកចុះពិនិត្យជាក់ស្តែងទីតាំងឃុំព្រៃឃ្នេស ស្រុកមេសាង

ខេត្តព្រៃវែង៖ ព្រឹកថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៨ លោក លឹម ... Read More »

ស្ត្រីមានផ្ទៃពោះជាង២ខែប្តឹង ក្រុមគ្រួសារអ្នកធំម្នាក់ថាបាននាំគ្នាមកវ៉ៃនាងរហូតរលូតកូន

ខេត្តសៀមរាប៖ ស្ត្រីមានផ្ទៃពោះជាង២ខែម្នាក់ បានដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ច និងស្ថាប័នតុលាការជួយរកភាពយុត្តិធម៌ករណី ក្រុមជនសង្ស័យចំនួន៥នាក់ដែលគេដឹងថា ជាភរិយារបស់អតតីអភិបាលរងខេត្តសៀមរាប បាននាំគ្នាមកវ៉ៃនៅមុខបន្ទប់ជួល រហូតរលូតកូន ។ ស្ត្រីរងគ្រោះឈ្មោះពេជ្រ ស្រីនាង រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឲ្យអ្នកសារព័ត៌មានពីដំណើរសាច់រឿងនៅថ្ងៃទី១១ខែសីហា ... Read More »

ចតរថយន្តលើដងផ្លូវបញ្ច្រាសទិស ត្រូវរថយន្តកាមរីហាយប្រឺដបុកទាំងកំរោលខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្ត២គ្រឿងបានខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តតូយ៉ូតាព្រូសមួយគ្រឿងដែលម្ចាស់ឈប់ចតលើដងផ្លូវបញ្ច្រាសទិស ស្រាប់តែត្រូវរថយន្តកាមរីហាយប្រឺដបុកទាំងកំរោលខូចខាតទាំងសងខាង និងខ្ទាតទៅប៉ះរបាំងថ្មចែកទ្រូងផ្លូវខូតខាតផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ... Read More »

មីយ៉ានម៉ា និងបង់ក្លាដែស ឯកភាពគ្នា បញ្ជូនជនភៀសខ្លួនត្រឡប់ទៅកាន់កន្លែងដើមវិញឲ្យបានឆាប់បំផុត

នៅក្នុងសេចក្តីប្រកាស ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រី ប្រទេស មីយ៉ានម៉ានិងបង់ក្លាដែស កាលពីថ្ងៃទី១០ខែសីហា ប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នា ឲ្យជនភៀសខ្លួនវិលត្រឡប់ពីបង់ក្លាដែសទៅកាន់ប្រទេស មីយ៉ានម៉ាវិញ ។ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំអពីត ក៏បានសម្រេច បង្កើត ទីតាំងកណ្តាលសម្រាប់ទទួលជនភៀសខ្លួន បញ្ជូនពីបង់ក្លាដេស ... Read More »

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង

ខេត្តពោធិ៍សាត់៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសមត្ថកិច្ច ក៏ដូចប្រជាពលរដ្ឋមិនអាចជួយអន្តរាគមន៍ពន្លត់បានឡើយ ។ ហេតុការណ៍នេះគេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យអគ្គិភ័យកើតឡើងនៅឡើយទេ ដែលភ្លើងចាប់ផ្តើមឆេះនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ... Read More »

បុរសម្នាក់ស្លាប់ ម្នាក់រងរបួសដោយជិះម៉ូតូបុកគូថរថយន្តពីក្រោយផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូប្រើប្រាស់ល្បឿនលឿនទៅបុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយពីក្រោយស្របទិសគ្នាយ៉ាងពេញទំហឹងកាលពីថ្ងៃថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣០នាទីល្ងាច ... Read More »

ចាន់ណា រ៉ូណានបង្ហាញមុខសហការជាមួយ LD ចេញថតរឿង ឯណាខ្មោច?

ភ្នំពេញ៖ ផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន ដែលធ្លាប់សាងស្នាដៃធ្វើឲ្យកក្រើកក្នុងវិស័យភាពយន្ត ស្រាប់តែបង្ហាញវត្តមានជាថ្មីគួរឲ្យភ្ញាក់ផ្អើលក្នុងការផលិតភាពយន្តថ្មី ។ លោកបានប្រកាសអំពីការចេញផលិតភាពយន្តរឿងថ្មីគឺរឿង ឯណាខ្មោច? ដោយសហការជាមួយផលិតកម្មធំក្នុងស្រុកគឺផលិតកម្ម LD Picture ។ ការប្រកាសនេះបានធ្វើឡើងក្នុងពិធីក្រុងពលីចេញថតភាពយន្តខាងលើកាលពីព្រឹកថ្ងៃទី១១ខែសីហានេះនៅផលិតកម្មLD ... Read More »

សមត្ថកិច្ចបញ្ជូនជនល្មើសចាប់រំលោភក្មេងស្រីមកកាន់ពន្ធនាគារហើយ

ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់មកកាន់ពន្ធនាគារហើយ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិតចាក់ទៅលើក្មេងស្រីវ័យ៨ឆ្នាំ រួចចាប់រំលោភយ៉ាងព្រៃផ្សៃ ហើយបម្រុងចាក់សម្លាប់បំបិទមាត់កាលពី រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះក្មេងរងគ្រោះ ប៉ុន្តែសំណាងល្អ ម្តាយកុមារីរងគ្រោះបានមកទាន់ ... Read More »

អាមេរិកព្រមានអ៊ីរ៉ង់ ពីការបាញ់សាកល្បងមីស៊ីល

អ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលជាលើកដំបូងនៅក្នុងឆ្នាំ ២០១៨នេះ ដោយរងការប្រឆាំង និងថ្កោលទោសយ៉ាងខ្លាំងពីអាមេរិក ។ ផ្កាយរណបអាមេរិក ចាប់បានសកម្មភាពបាញ់មីស៊ីលថ្មីបំផុតរបស់អ៊ីរ៉ង់ នៅប្រេភេទមីស៊ីល Fateh 110 នៅក្នុងពេលធ្វើសមយុទ្ធទ្រងទ្រាយធំនៅឈូងសមុទ្រ Hormuz ។ សារព័ត៌មាន Sputnik ... Read More »

ពស់ស្រកាចាស់ចឹកកុមារម្នាក់កំពុងដេកក្នុងផ្ទះរងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ​ ៖​ ក្មេងប្រុសម្នាក់ត្រូវបានពស់ស្រកាចាស​ ចឹកត្រូវចំត្រង់ចង្កាខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងតែដេកក្នុងផ្ទះ​ ។ ក្មេងរងគ្រោះបន្ទាប់មក ត្រូវបានឪពុកម្តាយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក​ ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ១១ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ៤ ... Read More »

ខឹងម្ចាស់ផ្ទះឈប់ឲ្យជួលបន្ទប់ ទិញសាំងមកចាក់ដុតបន្ទប់ បែរឆេះរលាកពេញខ្លួនឯង

ភ្នំពេញ៖ ដោយសារតែសារធាតុញៀន ធ្វើឲ្យយុវជនម្នាក់ញៀនថ្នាំហួសកម្រិត និងខឹងម្ចាស់ផ្ទះឈប់ឲ្យជួលបន្ទប់ ក៏ស្រាប់ចិត្តទិញសាំងចំនួនលីត្រមកចាក់ដុតបន្ទប់ តែសំណាងអាក្រក់បែរជាឆាបឆេះរលាកពេញខ្លួនឯងវិញ តែត្រូវប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ។ ករណីដុតប៉ុងសម្លាប់ខ្លួនឯងនិងចាក់សាំងដុតបន្ទប់ជួលខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី​ព្រឹកថ្ងៃសុក្រ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

អឺរ៉ុបស្នើឲ្យបើកការស្រាវជ្រាវករណីធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ុយអេឡាមិនបានសម្រេច

សហគមន៍អឺរ៉ុប កាលពីថ្ងៃទី១១ ខែសីហា បានអំពាវនាវ ឲ្យបើកការស្រាវជ្រាវ ជាទ្រង់ទ្រាយ និងតម្លាភាពទៅលើករណីធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ុយអេឡា មិនបានសម្រេចដោយយន្តហោះ ឌ្រូន គ្មានមនុស្សបើកកាលពីថ្ងៃទី ៤ខែសីហា ។ សារព័ត៌មាន AP បានផ្សាយថា ... Read More »

កុំភ្លេចចូលរួមណា ក្នុងន័យខ្មែរស្រឡាញ់ខ្មែរ គឺសិក្ខាសាលាសប្បុរសធម៌ ដ៏ធំប្រចាំឆ្នាំ២០១៨ ស្តីពី «ចក្ខុវិស័យ អចលនទ្រព្យ និង បច្ចេកវិទ្យា» សម្រាប់ប្រមូលថវិកាជូន មូលនិធីមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១ ខែ៩ ឆ្នាំ២០១៨ ខាងមុខ

ភ្នំពេញ៖ បើមិនមានការផ្លាស់ប្តូរទេ នៅល្ងាចថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ នៅអាគារ AIS សាលប្រជុំ ផល គួច មានកម្មវិធីសិក្ខាសាលាសប្បុរសធម៌មួយ បង្កើតឡើងសម្រាប់ស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យ ... Read More »

រយះពេល ០៣ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចាត់តាំង និងដឹកនាំកម្លាំងផ្ទាល់ ចុះជួយច្រូតស្រូវប្រជាកសិករ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ បានចំនួន ០៧គ្រួសារ ស្មើនឹង ០៩ទីតាំងស្រែ ជួយប្រជាជន

ខេត្តបន្ទាយមានជ័យ៖ រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដោយមានការចង្អុលបង្ហាញ ណែនាំពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស យោងតាមផែនការរបស់គណៈបញ្ជាការឯកភាពខេត្ត និងដោយយោងតាមស្ថានភាពជាក់ស្តែងនៃទឹកជំនន់ ... Read More »

កសិករម្នាក់ខំប្រឹងច្រូតស្រូវក្នុងទឹកលិចលង់ជំនន់ទឹកភ្លៀងខ្យល់គរដួលលង់ទឹកស្លាប់

ខេត្តបន្ទាយមានជ័យៈ កសិករម្នាក់បានខិតខំប្រឹងប្រែងច្រូតស្រូវ ក្នុងទឹកលិចលង់ ដោយជំនន់ទឹកភ្លៀង ដោយកើតខ្យល់គរ ដួលលង់ទឹកស្លាប់ ខណ:ជនរងគ្រោះកំពុង ច្រូតស្រូវរបស់ខ្លួនជាមួយនឹងសមត្ថកិច្ច ដែលជួយច្រូតស្រូវជូនជនរងគ្រោះនោះផងដែរ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ... Read More »

ម៉ូតូបុកគ្នា នៅ​មុខមន្ទីរពេទ្យកុមារជាតិ បណ្ដាលឲ្យ​បុរសម្នាក់ រងរបួសហូរ​ឈាមពេញមុខ

ភ្នំពេញៈ ម៉ូតូបុកគ្នា នៅ​មុខមន្ទីរពេទ្យកុមារជាតិ បណ្ដាលឲ្យ​បុរសម្នាក់ រងរបួសហូរ​ឈាមពេញមុខ។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង៩យប់ថ្ងែទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ... Read More »

គ្រោះថ្នាក់ចរាច២ករណីក្នុងពេលតែមួយនៅស្ពានអាកាស៥មករា

ភ្នំពេញ: គ្រោះថ្នាក់ចរាច២ករណីក្នុងពេលតែមួយ នៅលើស្ពានអាកាស៥មករា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ដោយសារបើកម៉ូតូទៅបុកក្បាលស្ពាន ហើយមួយករណីទៀតរថយន្តសណ្តោងធុនធំដឹកស៊ីម៉ង់ត៍មួយគ្រឿង វាក់អើនឹងរថយន្តមួយគ្រឿងបណ្តាលរអិលថយក្រោយ ទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូងលើស្ពានអាកាស៥មករាខ្ទាតចេញពីជួរអស់១កង់ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតចំណុចលើស្ពានអាកាស៥មករា ត្រើយខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ... Read More »

បុរសម្នាក់ត្រូវថ្នាំសណ្តំយកម៉ូតូឡាំប៉ាតាទៅបញ្ចាំអស់លុយទើបស្វាងដឹងខ្លួនថាត្រូវថ្នាំ

ភ្នំពេញ: បុរសម្នាក់ទើបតែទិញឡាំប៉ាតាបាន១ខែ ត្រូវបានជនសង្ស័យឆបោក ដាក់ថ្នាំសណ្តំនាំយកម៉ូតូឡាំប៉ាតា ទៅបញ្ចាំបាន២២០០ដុល្លារយកទៅបាត់ ចំណែកម្ចាស់សល់តែសំបុត្របញ្ចាំ តាំងពីម៉ោង២រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្លូវម៉ៃដា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម៉ោង១០យប់ ថ្ងៃទី១០ ... Read More »

សម្ព័ន្ធមិត្តក៏មិនលើកលែង! អាមេរិកតម្លើងពន្ធ លើប្រទេសសម្ព័ន្ធមិត្តណាតូ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបតែតម្លើងពន្ធទ្វេដងដល់ដែកថែប និងអាលុយមីញ៉ម របស់ប្រទេសទួរគី ដោយសារតែ រដ្ឋាភិបាលទីក្រុង Ankara មិនព្រមដោះលែងសកម្មជន Brunson ។ កាលពីថ្ងៃទី១០ ខែសីហា ប្រធានាធិបតីអាមេរិក ... Read More »

ប៉ូលិសស្រុកព្រៃនប់ចាប់យកម៉ូតូជាច្រើនគ្រឿងចោទថា ដាក់បំពាក់ភ្លើងចាំងភ្នែក និងដាក់បំពង់ស៊ីម៉ាំងឮខ្លាំង

ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃ១០ ខែសីហា ២០១៨ ប៉ូលិសស្រុកព្រៃនប់បានឃាត់ចាប់ម៉ូតូជាច្រើនគ្រឿងរបស់កម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្នុងបិតត្រាំង ក្រោមហេតុផលថា ម៉ូតូរបស់កម្មករទាំងអស់នេះ ដាក់បំពាក់ភ្លើងចាំងភ្នែកនិងខ្លះទៀតដាក់បំពង់ស៊ីម៉ាំងឮខ្លាំង ។ សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ក្រោយឃាត់ចាប់ ប៉ូលីសបានដឹកជញ្ជូនម៉ូតូទាំងអស់នេះយកទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយបន្ត ។ ប្រភពពីកម្មករដែលមានម៉ូតូត្រូវប៉ូលីសឃាត់ចាប់ថ្លែងក្នុងលក្ខខណ្ឌ័មិនឲ្យប្រាប់ឈ្មោះថា ករណីនេះខាងកម្មករទទួលស្គាល់ថាមានកំហុសទៅលើការដាក់បន្ថែមបច្ចេកទេសមិនត្រឹមត្រូវមួយចំនួនក្នុងម៉ូតូ ... Read More »

រថយន្តFordRangerពាក់ស្លាកលេខរដ្ឋ13 2-5566បុកក្បាលនាគចែកផ្លូវបាក់១កង់ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកFordRanger ក្នុងល្បឿនយ៉ាងលឿន​ ហើយបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន១កង់ បានបាក់ចេញពីគ្នា ព្រោះតែមានបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តកាមរីហាយព្រឺកមកបុកពេញទំហឹង កាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ... Read More »

ត្រៀមទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌព្រីមៀលីកអង់គ្លេស និងការកឡាលីហ្កាអេស្ប៉ាញ

ភ្នំពេញ៖ ដៃគូផ្នែកកម្មវិធីកម្សាន្ត បែបឌីជីថល របស់ក្រុមហ៊ុន Smart Axiata ឈ្នោះថា iflix ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិធីកម្សាន្ត ឈានមុខគេរបស់ពិភពលោក សម្រាប់ទីផ្សារកំពុងលូតលាស់ បានប្រកាសថ្ងៃនេះ ពីកិច្ចសហការថ្មីជាមួយបណ្តាញទូរទស្សន៍កីឡា beIN Sports ... Read More »

ប្រជាជនកម្ពុជាមានចំណាប់អារម្មណ៍ខ្លាំងលើភាសាកូរ៉េ

ភ្នំពេញ៖ តាមរយៈការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម សិល្បៈវប្បធម៌ និងលើវិស័យការងារបានធ្វើឲ្យប្រជាជនកម្ពុជាច្រើនបានចាប់ផ្តើមមានចំណាប់អារម្មណ៍សិក្សាលើភាសាកូរ៉េ ។ ជាក់ស្តែងបច្ចុប្បន្នមានប្រជាជនកម្ពុជា ប្រមាណជា៥ម៉ឺននាក់ បានចូលរួមប្រលងធ្វើតេស្ត សមត្ថភាពភាសាកូរ៉េ TOPIK​ ដើម្បីធ្វើការវាស់ស្ទង់សមត្ថភាព ។ លោក អូណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំ ... Read More »

កម្មវិធីចុងក្រោយរបស់ Microsoft Surface Pro ដោះស្រាយបញ្ហា Surface Pen កាន់តែប្រសើរ

ក្រុមហ៊ុន Microsoft កំពុងដោះស្រាយបញ្ហាភាពត្រឹមត្រូវនៃ Surface Pen ជាមួយនឹងកុំព្យូទ័របន្ទះ Surface Pro ចុងក្រោយ បំផុតរបស់ខ្លួន។ អ្នកទិញ Surface Pro រាប់រយនាក់បានត្អូញត្អែរអំពីបញ្ហារបស់ Surface ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថខេត្តពីរ នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគទៅឧបត្ថម្ភដល់ ជនទីទ័លក្រដែលកំពុងសម្រាកព្យាលជំងឺនៅក្នុងមន្ទីរពេទ្យខេត្ត

ស្ទឹងត្រែង៖ អ្នកជំងឺដែលមានជីវភាពទីទ័លក្រ៤គ្រួសារ ដែលបានមកសម្រាកព្យាបាល ជំងឺនៅក្នុងមន្ទីរពេទ្យ បង្អែកខេត្ត ត្រូវបានយកចិត្តទុកដាក់ ពីប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានមន្ទីរពេទ្យបង្អែកខេត្ត នឹងបានទទួលអំណោយគ្រឿង បរិភោគ នឹងថវិការមួយចំនួន ពីរលោកឧត្តមសេនីយ៍ទាំងពីរ គឺលោកអៀង វណ្ណឌី នឹងលោកជូ ... Read More »

គ.ជ.ប​ ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះ​អាសន្ន​ តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ យុត្តិធម៌​ និង​ ត្រឹមត្រូវ​

ភ្នំពេញ​៖ ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ផ្សាយ​ថា​ ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះ​អាសន្ន​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​សីហា​ នេះ​ បង្ហាញ​ថា​ ប្រជាពលរដ្ឋ​ជិត​៧លាន​នាក់​ ស្មើ​នឹង​៨៣,០២ភាគរយ​ បានទៅបោះឆ្នោជ្រើសតាំង​តំណាងរបស់ខ្លួនពីគណបក្សនយោបាយដែលខ្លួន​ពេញចិត្តតាមបែបលទ្ធិប្រជាធិបតេយ្យដោយសេរី យុត្តិធម៌ និង​ ត្រឹមត្រូវ។ កាលពីម៉ោង៧:០០ព្រឹកមិញថ្ងៃទី១១ ... Read More »

ពលរដ្ឋ​ខ្មែរ​និង​ឥស្លាម​ រងគ្រោះ​ទឹកជំនន់​នៅ​ត្បូង​ឃ្មុំ​ ទទួល​អំណោយ​ពី​កាកបាទក្រហម​

ត្បូង​ឃ្មុំ​ ៖​ នៅព្រឹកថ្ងៃសៅរ៍ទី១១​ ខែ​សីហា​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​និងគណៈប្រតិភូអមដំណើរ​ អញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន​២,៦៧១គ្រួសារ​ ... Read More »

Emoji ជាគូអាចនឹងចេញ 55 យែនឌ័រ និង ពណ៌សម្បុរខុសគ្នានៅឆ្នាំក្រោយ

Emoji ជំនាន់ក្រោយ អាចមានជម្រើសដើម្បីតំណាងឱ្យគូស្វាម៉ីភរិយាខុសគ្នាដែលកាន់ដៃគ្នាសម្របខ្លួនជាមួយភេទនិងពណ៌ ស្បែកខុសៗគ្នា។ ព័ត៌មាននេះបានមកពីការបង្ហោះប្លុកមួយដោយយូនីកូដសហជីពដែលជាអង្គការដែលនៅពីក្រោយ emoji ដែលយើងស្គាល់និងស្រឡាញ់។ វាត្រូវបានកាត់បន្ថយក្នុងបញ្ជីខ្លីៗនៃសញ្ញាថ្មីដែលយើងនឹងឃើញក្នុងឆ្នាំ 2019 រហូតដល់ 179 ជាសរុប ។ បង្កើតរូបមនោសញ្ចេតនាថ្មីមួយចំនួនធំមាន 55 ... Read More »