ព័ត៌មានទាន់ហេតុការណ៍៖
'

Countertop ឆ្លាតវៃថ្មីបំផុតរបស់ June មានតម្លៃត្រឹមតែ 599 ដុល្លារប៉ុណ្ណោះ

អ្នកប្រហែលជានឹកឃើញដល់ June Oven: ឧបករណ៍មួយដែលត្រូវបានគេសន្មតថាឆ្លាតជាង average oven របស់អ្នកហើយ ស្រាលជាង។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងបង្ហាញឧបករណ៍ជំនាន់ទី 2 ដែលមានតម្លៃជិត 1 ពាន់ដុល្លារតិចជាងផលិតផលដើម។ ម៉ូដែលថ្មីនេះលក់ក្នុងតម្លៃ 599 ... Read More »

អាមេរិកនឹងដំឡើងពន្ធ២៥ភាគរយដល់មុខទំនិញ ២៧៩មុខនាំចូលពីចិនចាប់ពីថ្ងៃទី២៣ខែសីហា

ការិយាល័យតំណាងពណិជ្ជកម្មអាមេ រិក USTR នៅថ្ងៃទី ៧ ខែសីហាបាន ប្រកាសថា នៅថ្ងៃទី២៣ ខែសីហាខាងមុខ អាមេរិក នឹងចាប់ផ្តើម អនុម័តដំឡើងពន្ធ ២៥ភាគរយដល់មុខទំនិញចិន ជិត៣០០ មុខ ... Read More »

ទំនាក់ទំនងរវាងអារ៉ាប៊ីសាអ៊ូឌីតនឹងកាណាដា ពិបាកផ្សះផ្សា

ក្រោយពេលដែលប្រទេសទាំងពីរកាត់ផ្តាច់ទំនាក់ទំនងដោយភាគី អារ៉ាប៊ីសាអ៊ូឌីតបានចោទប្រកាន់កាណាដា ថាបាន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ រាល់ទំនាក់ ទំនងរបស់ប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់ទាំងស្រុង សូម្បីតែនិស្សិតជាង ១មុឺននាក់កំពុងតែរៀននៅក្នុងប្រទេសកាណាដា ក៏អារ៉ាប៊ីសាអ៊ូឌីតដកចេញឲ្យទៅរៀននៅ ក្នុងប្រទេសផ្សេងបន្តទៀតដែរ។ ទាំងនេះបង្ហាញពីស្ថានភាពកាន់តែអាក្រក់ ពិបាក នៅក្នុងការស្រោចស្រង់ ។ នៅពេលនេះសូម្បីតែអាមេរិក ... Read More »

អតីតនាយករដ្ឋមន្ត្រីម៉ាឡេសីុត្រូវកាត់ទោស៣ករណីផ្សេងគ្នា

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razakនៅព្រឹកថ្ងៃទី៨ខែសីហាត្រូវបានកាត់ទោស ពីបទល្មើស៣ផ្សេងគ្នា ក្នុងនោះមានទោសលាងលុយខ្មៅ ជាដើមក្រោយពេលមានការស្រាវជ្រាវស្តីពីទឹកប្រាក់ ដែលបាត់បង់នៅក្នុង មូលនិធិជាតិ។ លោក Najib Razak ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៤ខែកក្កដា ដោយរងការចោទប្រកាន់ថាបានកិបកេងប្រាក់មូលនិធិជាតិ៧០០លានដុល្លារ ពីមូលនិធិ ... Read More »

ក្រោយមហន្តរាយ រដ្ឋាភិបាលឡាវទើបចាប់ផ្តើមត្រួតពិនិត្យទំនប់វារីអគ្គិសនី

ក្រោយគ្រោះមហន្តរាយបាក់ទំនប់វារី អគ្គិសនីនៅឡាវបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំង ទាំងទ្រព្យសម្បត្តិនិងអាយុជីវិត មនុស្ស ។ ទំនប់ដែលបាក់នោះ មានភាគ ហ៊ុនរបស់ក្រុមហ៊ុនបរទេស គឺកូរ៉េខាងត្បូង ថៃ និងឡាវ។ ប្រទេសទាំងបីក៏បានរួមគ្នាស្រាវជ្រាវលើករណីខាងលើផងដែរ។ នៅពេលនេះរដ្ឋាភិបាលឡាវ ក៏បាន ប្រកាសថា ... Read More »

អាមេរិកហាមប្រាមក្រុមហ៊ុនបរទេសរកស៊ីជាមួយអីុរ៉ង់

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី៧ ខែសីហាបានសម្រេចហាមប្រាមបណ្តាក្រុមហ៊ុនបរទេសរកស៊ី ជា មួយអីុរ៉ង់ ។សកម្មភាពខាងលើនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុន អឺរ៉ុបមួយចំនួនធំដែលកំពុងវិនិយោគនៅក្នុងប្រទេសអីុរ៉ង់។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំក្រោយពេលដែល បានអនុម័តដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសអីុរ៉ង់ បើ ទោះបី ប្រទេសសម្ពន្ធមិត្ត ... Read More »

មេដឹកនាំក្រុមប្រឆាំងក្រៅប្រទេសជាអ្នករៀបចំធ្វើឃាតប្រធានាធិបតីវេណេហ្សុ៊យអេឡា

ពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតីវេណេហ្សុ៊យអេឡាមិនបានសម្រេចកាលពីថ្ងៃទី៤ ខែសីហា សារព័ត៌មានរ៉យទ័របាន ផ្សាយថា អតីតមេបញ្ជាការប៉ូលិសក្រុង មួយរបស់វេណេហ្ស៊ុយអេឡា និងជាសកម្មជនប្រឆាំងរដ្ឋាភិបាលម្នាក់បាននិយាយថា លោកបានជួយរៀបចំប្រតិបត្តិការវាយ ប្រហារដោយយន្ដហោះដ្រូនបំពាក់គ្រឿងផ្ទុះនៅអំឡុងព្យុហយាត្រាយោធាក្នុងទី ក្រុងការ៉ាកាស់ កាលពីថ្ងៃអាទិត្យចុង សប្ដាហ៍កន្លងទៅ ដែលលោក នីកូឡាស់ ម៉ាឌូរ៉ូ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យទីក្រុងមានពលរដ្ឋជាង១៨លាននាក់កកស្ទះ

ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លង មក ទីក្រុងដាកា ប្រទេសបង់ក្លាដែស ត្រូវ ជាប់គាំងទ្រាំងស្រុង ដោយមហាបាតុកម្មទាមទារឲ្យរដ្ឋាភិបាលកែប្រែប្រព័ន្ធសុវត្ថិភាព ចរាចរណ៍ក្រោយមានគ្រោះថ្នាក់ សមា្លប់មនុស្ស។ និស្សិតរាប់ពាន់នាក់បាននាំគ្នាចូលរួមមហាបាតុកម្ម ហើយស្ថានការណ៍កាន់តែអាក្រក់ទៅដោយបាតុកម្មក្លាយទៅជា ហិង្សានៅក្នុងទីក្រុងដែលមានពលរដ្ឋជាង១៨លាននាក់។ ហេតុការណ៍ខាងលើចាប់ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍សម្លាប់ កុមារ២នាក់ប៉ុណ្ណោះ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃ ... Read More »

ស្រះទឹកបុរាណ “ក្រពើយុទ្ធ” និងដីតំបន់ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា កំពុងរងការរំលោភយកជាកម្មសិទ្ធិ

ខេត្តកំពង់ស្ពឺ៖ ស្រះទឹកបូរាណមួយកន្លែងដែលមានឈ្មោះថា “ស្រះក្រពើយុទ្ធ” និងដីជុំវិញនោះត្រូវបានដាក់បញ្ចូលទៅជាតំបន់ការពារសម្បត្តិបេតិកភណ្ឌជាតិ ដែលសព្វថ្ងៃគ្រប់​គ្រងដោយអាជ្ញាធរអប្សរា ស្ថិតក្នុងភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពងុស្ពឺ កំពុងរការរំលោភធ្វើរបងព័ន្ធយក និងលួចចាក់ដីរំ​លោភយក ប៉ុន្តែ​អាជ្ញាធរវាំងចាស់អះអាងថា ការធ្វើរបងលើដីអាជ្ញាធរអប្សរានេះគឺបានចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យារួចហើយ ។ ... Read More »

ភ្ញាក់រលឹកធ្វើការអប់រំអ្នកដឹលឈើកំប៉ិកកំប៉ុកសង្ស័យទំនាស់ផលប្រយោជន៍

ខេត្តពោធិ៍សាត់៖ ការអារច្រៀក និងដឹកជញ្ជូនផលអនុផលព្រៃឈើកើតមានយ៉ាងអនាធិបតេយ្យ យូរយាមកហើយ នៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ប៉ុន្តែគេពុំសូវដែលឃើញអាជ្ញាធរមានសមត្ថកិច្ច ឬមន្រ្តីជំនាញមូលដ្ឋានមានវិធានការច្បាស់លាសនៅឡើយនោះទេ ដោយឡែកអ្វីដែលគួឲ្យចំឡែកនោះ គឺគេឃើញកម្លាំងនគរបាលស្រុកវាលវែង ឃាត់ក្រុមដឹកជញ្ជូនផលអនុផលព្រៃឈើបែបទ្រង់ទ្រាយតូចៗ យកមកអប់រំ ដែលបញ្ហាខាងលើនេះ គេសង្ស័យអាចធ្វើឡើងដោយសារតែការទំនាស់រឿងផលប្រយោជន៍តែប៉ុណ្ណោះ ។ ... Read More »

មន្ត្រីនគរបាលម្នាក់ដកកាំភ្លើងបាញ់មេឃ១០គ្រាប់ផ្អើលទាំងថ្ងៃ

ភ្នំពេញៈ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់មន្ត្រីនគរបាលមួយរូបបានដកកាំភ្លើងបាញ់មេឃទាំងកណ្តាលថ្ងៃ ចំនួន១០គ្រាប់​ កាលពីវេលាម៉ោង ប្រហែលជាង២ រសៀល ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ចំណុចបន្ទប់ជួលជាន់ទី៣ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »

សមត្ថកិច្ចគយចុះពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងសង្ស័យមានរបស់អត់ច្បាប់

ភ្នំពេញ៖ សមត្ថកិច្ចគយ ចុះពិនិត្យទីតាំង ឃ្លាំងស្តុកទំនិញមួយកន្លែង សង្ស័យមានរបស់អត់ច្បាប់ ហើយក៍លាក់ការណ៍យ៉ាងសម្ងាត់ផងដែរ ព្រោះបង្អែកទៅលើជំនាញ ហើយក៍គ្មានការសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ខណ្ឌចូលរួមនោះទេ ដោយប្រើរយះពេល ពិនិត្យស្ទើរពេញមួយថ្ងៃ ។ ទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែង ដែលគេសង្ស័យថា ... Read More »

ចោរឆក់ទូរស័ព្ទដៃ២នាក់ នគរបាលដេញចាប់បាន ចាត់ការទៅតាមនីតិវិធី

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨  មានករណីចោរឆក់ទូរស័ព្ទដៃមួយកើតឡើង នៅចំណុចក្បែរផ្ទះសំណាក់ ពេជ្រ សំណាង ... Read More »

បន្ទះឈីបនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Qualcomm អាចនឹងចេញនៅថ្ងៃទី 10 ខែកញ្ញា

នាពេលថ្មីៗនេះ ក្រុមហ៊ុន Snapdragon Wear 2100 របស់ក្រុមហ៊ុន Qualcomm ត្រូវបានគេចាត់ទុកថាជាជម្រើសតែមួយគត់សម្រាប់ក្រុមហ៊ុនផលិតនាឡិកា WearOS ចាប់តាំងពីវាបានចាប់ផ្តើមកាលពី 2 ឆ្នាំមុនមកនៅពេលដែលប្រព័ន្ធប្រតិបត្តិការនេះត្រូវបានគេហៅថា Android Wear ។ ... Read More »

កម្មកររោងចក្រសេងយ៉ាវ១៤០០នាក់ធ្វើកូដកម្មមិនចូលធ្វើការ ខណៈថៅកែ ​រោងចក្រកាត់ប្រាក់ខែ ក្នុងថ្ងៃបោះឆ្នោត២ថ្ងៃ និងទាមទារលក្ខខណ្ឌ១៣ចំណុច

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្រុមកម្មករកម្មការិនីរោងចក្រផលិតអំពូលភ្លើង “សេង យ៉ាវ” ប្រមាណ១៤០០នាក់មិនព្រមចូលបម្រើការងារខណះបន្តធ្វើកូដកម្ម អស់រយៈពេលពីរថ្ងៃមកហើយ ដោយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នេះស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយថៅកែរោងចក្រខាងលើកាត់ប្រាក់ខែ ក្នុងថ្ងៃបោះឆ្នោត២ថ្ងៃនិងទាមទារនូវលក្ខខណ្ឌមួយចំនួនផងដែរ ... Read More »

នគរបាលស្រុកជើងព្រៃឃាត់មនុស្សប្រុស-ស្រីពីរនាក់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃអង្គារ ខែសីហាម្សិលមិញ កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកជើងព្រៃ និងបាធាយបានធ្វើការស្រាវជ្រាវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ក្នុងនោះកម្លាំងបានចាប់ឃាត់ខ្លួនជនសង្ស័យ បាន២នាក់ ។ សមត្ថកិច្ចបានឲ្យដឹងថា កិច្ចសហការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលា ... Read More »

ផឹកស៊ីហាមក្លែមសម្តី !! បុរសម្នាក់ត្រូវមិត្តរួមវង់កាប់រងរបួសច្រើនកន្លែងធ្ងន់ធ្ងរ

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបានក្លើម្រាក់ផឹកស៊ីជាមួយគ្នាកាប់ចិញ្ច្រាំឲ្យរងរបួសធ្ងន់ធ្ងរ ក្នុងទំនាស់ពាក្យសម្តី ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។ អំពើហិង្សានេះកើតឡើងនៅភូមិ-ឃុំរំចេក ស្រុកមេមត់ កាលពីវេលា១និង៣០នាទី ថ្ងៃ អង្គារ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

សត្វជ្រូករាប់ពាន់ក្បាលកំពុងនាំចូលពីប្រទេសថៃតាមច្រកទ្វាអន្តរជាតិអូស្មាច់

ខេត្តឧត្ដរមានជ័យ ៖ ​ប្រទេស​កម្ពុជា ​បច្ចុប្បន្ន មាន​តម្រូវការ​សាច់សត្វ​ជាច្រើន ​សម្រាប់​បម្រើការ​ហូបចុក​ប្រចាំថ្ងៃ ​ដោយ សារ​ប្រទេស​កសិកម្ម​មួយ​នេះ មិន​ទាន់មាន​លទ្ធភាព​ផលិត​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ ស្រុក​របស់​របស់ខ្លួន ​។ ​ តម្រូវការ​នេះ​ ជា​ឱកាស​សម្រាប់​ក្រុម​អ្នក​រកស៊ី​នាំ​សត្វ​ចូល​ទាំង​ស្របច្បាប់​ និង​លួចលាក់ ... Read More »

តារាជាច្រើនរូបនឹងចេញលក់កាហ្វេប្រមូលលុយជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នឹងមានសិល្បករប្រុសស្រីល្បីឈ្មោះនៅកម្ពុជា៦រូប នឹងបង្ហាញវត្តមានចាប់ពីព្រឹកថ្ងៃទី០៩ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងហាងលក់កាហ្វេយីហោម៉ាខាត់កាហ្វេ ដើម្បីស្វែងរកថវិកាបន្ថែម លើគម្រោងប្រគំតន្ត្រីនៅចុងសប្តាហ៍នេះ ជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។ តារាប្រុសស្រីល្បីឈ្មោះទាំងនោះមានដូចជា លោក ជ័យ សុវ៉ាត ... Read More »

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាលួចប្លន់និងជួញដូរថ្នាំញៀន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាលួចប្លន់និងជួញដូរថ្នាំញៀនយ៉ាងសកម្ម ក្រោយសមត្ថកិច្ចកំពុងតែចូលទៅលាងម៉ូតូជាមួយជនសង្ស័យ ប្រទះឃើញលាក់លាម រួចឃាត់សួរនាំនឹងឆែកឆេររកឃើញថ្នាំញៀននិងសោរអក្សរតេចំនួន២ឈុត ដែលលាក់ទុកក្នុងកាបូបស្ពាយ សម្រាប់ធ្វើសកម្មភាពលួចកាត់កម៉ូតូណាដែលម្ចាស់ចតទុកប្រហែស ។ ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ... Read More »

ឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី ញឹក សុគា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដោយមានការសម្របសម្រួលពីលោក ព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងជំនាញក្រោមឱវាទចុះឆែកឆេផ្ទះសំណាក់យីហោ(៥៩) ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ ។ ... Read More »

រថយន្តធុនយក្សផ្ទុកលើសទម្ងន់ ឆ្លងកាត់ខេត្តត្រូវបានស្ថានីយជញ្ជីង ថ្លឹងរយន្តអូរពងមាន់ឃាត់ទុកត្រួតពិនិត្យ និងផាកពិន័យ

ខេត្តស្ទឹងត្រែង៖ រថយន្តធុនយក្សផ្លូវប្រាំ១គ្រឿង ប្រភេទ(V1)កាច់ចង្កេះផ្ទុកលើសទម្ងន់ ទិសដៅចេញពីខេត្តព្រះវិហារ បម្រុងទៅកាន់ខេត្តកំពង់ចាម រត់លើផ្លូវជាតិលេខ០៩ ឆ្លងកាត់ស្ពានមេគង្គ និងឆ្លងខេត្តស្ទឹងត្រែង រួចឆ្លងចូលផ្លូវជាតិលេខ៧ មកដល់ស្ថានីយជញ្ជីងថ្លឹងរថយន្ត អូរពងមាន់ ត្រូវបានឃាត់ទុក ដើម្បីត្រួតពិនិត្យ ដោយសារឃើញរថយន្តនោះ ផ្ទុកលើសទម្ងន់ខុសបច្ចេកទេស ... Read More »

ស្គាល់អត្តសញ្ញាណមន្ត្រីយោធា បើករថយន្តស្លាកលេខ “ខេមរភូមិន្ទ” បាញ់មេឃ៣គ្រាប់ ព្រោះជម្លោះក្នុងគ្រួសារ

ភ្នំពេញ៖ បុរសម្នាក់ ដែលបានជិះរថយន្តពាក់ស្លាកលេខ “ខេមរភូមិន្ទ” ហើយបង្កការបាញ់បោះសេរីកាលពីយប់មិញ នៅក្នុងទឹកដីខណ្ឌ៧មករា បន្ទាប់ពីមានជម្លោះជាមួយគ្រួសារនោះ ត្រូវសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ។ ជនបង្ក គឺជាមន្ត្រីយោធា ពាក់ស័ក្តិ៤ ដែលបច្ចុប្បន្នកំពុងលាក់ខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ច។ ប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី៨ ខែសីហា ... Read More »

ស្ថាប័នគយច្រកទ្វារអន្តជាតិព្រំដែនគីឡូម៉ែត្រ១៣ កំពុងរងការរិះគន់ពីក្រុមឈ្មួញត្រីមានដាក់ខែ និងរាប់ក្បាលឡានយកលុយ

ខេត្តបាត់ដំបង៖ បន្ទាប់ពីមានការចម្រូងចម្រាស់ពីសំណាក់ក្រុមឈ្មួញដឹកត្រីក្លាសេឲ្យក្រពើស៊ី ស្ថាប័នគយច្រកទ្វារអន្តរជាតិគីឡម៉ែត្រ១៣ ហៅភ្នំដី បានរងការរិះគន់យ៉ាងចាស់ដៃពីក្រុមឈ្មួញដឹកត្រីក្លាសេ (គ្មានគុណភាព) នាំចូលពីប្រទេសថៃ យកទៅធ្វើជាចំណីឲ្យក្រពើស៊ីថា បានជំរិតយកប្រាក់ពីពួកគាត់ក្នុងតម្លៃខ្ពស់ដោយគ្មានវិក្កយបត្រ ដែលជាករណីលួចបន្លំបំបាត់ពន្ធរដ្ឋ ហើយការទាមទារ និងតម្រូវឲ្យបង់នោះ វាលើសពីអ្វីដែលពួកគាត់អាចរកចំណូលប្រចាំថ្ងៃទៅទៀត ។ ក្រុមឈ្មួញបានបញ្ជាក់ថា ... Read More »

បង្ក្រាបនិងឃាត់ជនសង្ស័យជាចោរឆក់ទូរស័ព្ទដៃចំនួន២នាក់

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាប និងឃាត់ជនសង្ស័យជាចោរឆក់ទូរស័ព្ទដៃចំនួន ២នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពរួច ដែលហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ ៥ចំណុចក្រុម ៥ ... Read More »

អ្នកទោសគ្រឿងញៀនម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុក្នុងពន្ធនាគារខេត្ត

ខេត្តរតនៈគីរី៖ អ្នកទោសគ្រឿងញៀនម្នាក់បានចងកសម្លាប់ខ្លូន មិនដឹងមូលហេតុនៅក្នុងពន្ធនាគារធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃអង្គារ ១១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ... Read More »

ម៉ូតូ/រថយន្តស៊េរីទំនើប និងសត្វជ្រូក មាន់ ឆ្លងដែនកំពុងវាយលុកទីផ្សារកម្ពុជា តែមន្ត្រីជំនាញឃុបឃិតគ្នាបំបាត់ពន្ធរដ្ឋ

ប៉ោយប៉ែត៖ ទោះជាប្រសាសន៍សម្ដេចក្រឡាហោមស ខេង ដាក់បទបញ្ជាដល់សមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែន ជាពិសេសយោធា និងនគរបាលការពារព្រំដែនគោកប៉ែកខាងកើតផ្លូវជាតិលេខ៥ បិទច្រករបៀងបឲ្យបាន បញ្ជៀសនូវបទល្មើសឆ្លងដែនក៏ដោយ ប៉ុន្តែជារៀងរាល់យប់ ទំនិញគ្រប់ប្រភេទរាប់បញ្ចូលទាំងរថយន្តស៊េរីទំនើប និងម៉ូតូផងនោះ ត្រូវក្រុមឈ្មួញនាំចូលមកកម្ពុជាទាំងថ្ងៃ ទាំងយប់ ។ ជាពិសេសច្រករបៀង ... Read More »

បុគ្គលិកនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិស្លាប់ក្នុងអង្រឹងបង្កការភ្ញាក់ផ្អើល

ខេត្តពោធិ៍សាត់៖ សមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នា ចុះពិនិត្យ និងធ្វើការស្រាវជ្រាវលើករណីប្រទះឃើញសាកសព បុគ្គលិកនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិម្នាក់ក្នុងអង្រឹង ដែលគេសង្ស័យអាចបណ្ដាលមកពីជំងឺខ្យល់គរ(គាំងបេះដូង) ។ ហេតុការណ៍ចុះពិនិត្យសាកសពខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ... Read More »

ម្នាក់ស្លាប់ ម្នាក់របួសដោយសាររថយន្តមិនស្គាល់ម៉ាកបើកបុក

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសដោយសាររថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុក ។ ក្រោយកើតហេតុរថយន្តបង្កបានគេចខ្លួនបាត់ ចំណែកអ្នករងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង២១ និង០៧នាទី ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច ... Read More »

ចំណេះជិះកឯងយកកាំបិតបម្រុងកាប់គេ ចុងក្រោយគេកាប់វិញ

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបូសជាទំងន់ ដោយសារតែជម្លោះពាក្យសំដី ក៏ទាញកាំបិតប្រុងកាប់ទៅលើគូជម្លោះ តែត្រូវបានភាគីម្ខាងទៀតដណ្តើមកាំបិតបានក៏កាប់វិញតែម្តង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២២និង៣៩នាទី កាលពីថ្ងៃអង្គារ ១១រោច ខែទុយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ... Read More »