ព័ត៌មានទាន់ហេតុការណ៍៖
'

បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ទៅបុករ៉ឺម៉កម៉ូតូពីក្រោយស្លាប់ភ្លាមៗនៅកន្លែង

ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨១-៨២ រវាងម៉ូតូបុកជាមួយរ៉ឺម៉កម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើករ៉ឺម៉កម៉ូតូបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីនៅថ្ងៃអាទិត្យ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ... Read More »

សម្រាប់ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីដាក់ទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ លើការងារសន្តិសុខ ការអភិវឌ្ឃ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ លើការបំរើសេវាជូនប្រជាពលរដ្ឋ ពិសេសលើការងារសន្តិសុខ ការអភិវឌ្ឃ និងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានលឿន ទាន់ពេលនិងមានតម្លាភាព។ ជុំវិញទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ខាងលើត្រូវបានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បង្ហាញអោយដឹង ក្នុងឱកាសប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨ កាលពីរាត្រីថ្ងៃទី៣១ខែធ្នូ នៅរមណីយដ្ឋានវត្តភ្នំ ... Read More »

ចោរឆក់ទូរស័ព្ទ២នាក់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួន បន្ទាប់ពីឆក់ទូរស័ព្ទពីស្ដ្រីម្នាក់មិនសម្រេច

ភ្នំពេញ៖ នៅយប់ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាក្រុមចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ... Read More »

អាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែព្នៅ ឃាត់ខ្លួនជាក់ស្តែងពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

ជិះម៉ូតូលឿនបុកមេគោដើរឆ្លងផ្លូវដួលសន្លប់ស្តូកស្តឹង

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូទៅបុកគោ ១ក្បាល ដែលកំពុងដើរឆ្លងផ្លូវកាលពីវេលាម៉ោង ២ និង ២០នាទី រំលងអធ្រាត្រ ថ្ងៃចន្ទ១៥កើតខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ... Read More »

ជិះម៉ូតូបុករ៉ឺម៉កពីក្រោយស្លាប់ម្នាក់របួសមនុស្ស២នាក់

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ក់តឡើងនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨១-៨២ ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាមនាថ្ងៃអាទិត្យ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ... Read More »

យប់ថ្ងៃឆ្លងឆ្នាំមេបញ្ជាការរងវរៈយោធាការពារព្រំដែនលេខ៥០៥ ម្នាក់ត្រូវរថយន្តបុកស្លាប់

ខេត្តបន្ទាយមានជ័យ៖ នាយទាហានម្នាក់មានមុខងារ ជាមេបញ្ជាការរងយោធាការពារព្រំដែនលេខ៥០៥ ត្រូវបានរថយន្តបុកស្លាប់នៅយប់ថ្ងៃឆ្លងឆ្នាំសកល ខណៈដែលជនរងគ្រោះបានបើកម៉ូតូនៅលើផ្លូវជាតិតែម្នាក់ឯង ដោយរងការបុកពីរថយន្តមិនស្គាល់អត្តសញ្ញាណ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានទី៥ ស្ថិតក្នុងភូមិភ្នៀត សង្កាត់ភ្នៀត ក្រុងសរីសោភ័ណ ខេត្តបន្ទាយមានជ័យ វេលាម៉ោង៥ និង២០នាទី ... Read More »

រថយន្តហ៊ីយ៉ាន់ដាយបើកបុករះម៉ូតូ៣គ្រឿងពីក្រោយ បណ្តាលឲ្យកិនបុរសម្នាក់ស្លាប់ជាប់ក្រោមកង់រថយន្តយ៉ាងរន្ធត់បំផុត និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ និងស្រាល

ភ្នំពេញ៖ រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បុករះម៉ូតូ៣គ្រឿង រួមមានម៉ូតូសង់សេ១២៥ ចំនួន១គ្រឿង និងម៉ាក Zoomer-X ចំនួន២គ្រឿង បណ្តាលឲ្យកិនបុរសម្នាក់ស្លាប់ជាប់ក្រោមកង់រថយន្តធ្លាយខួរស្លាប់យ៉ាងរន្ធត់បំផុត និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយក្នុងនោះមាន២នាក់ធ្ងន់ និងម្នាក់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ម្នាក់ពីបទកាត់ទូកុងតឺនរ័លួចសម្ភារសំណង់របស់អ្នកដទៃនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ប៊ុនហួ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ កម្មករ កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ ពីបទកាត់ទូកុងតឺនរ័លួចសម្ភារសំណង់របស់អ្នកដទៃ នៅភូមិព្រែកទាល់ ... Read More »

បើករថយន្តជែងជ្រុលទៅបុកម៉ូតូជិះច្រាស់ទិសគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តមួយគ្រឿងបន្ថែមល្បឿន ជែងរថយន្តមួយគ្រឿងទៀតបើកនៅខាងមុខ គេចមិនផុតបានបុកជាមួយម៉ូតូរបស់ជនរងគ្រោះពេញមួយទំហឹង កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនយុវជនម្នាក់ពីបទហិង្សាដោយចេតនា

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជាក់ស្តែង ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ... Read More »

នគរបាលស្រុកតូ្បងឃុំ្ម ឃាត់ជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធការរក្សាទុកថ្នាំញៀន

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១យប់ នៅចំណុចភូមិស្លាបក្តោង ឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចុះសហការជាមួយប៉ុស្តិ៍រដ្ឋបាលជប់ ល្បាតឆែកឆេរ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធនឹងការរក្សាទុកថ្នាំញៀន ។ ... Read More »

សារដើមឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនចង្អុលចំលើមុខអាមេរិក

ឆ្នាំ២០១៧ កន្លងមក ដែលជាឆ្នាំមួយត្រូវបានគេចាត់ទុកថា មានភាពតានតឹងបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមត្រជាក់ ដោយការប្រឈមមុខដាក់គ្នា សង្គ្រាមពាក្យសម្តីបានផ្ទុះឡើងរវាង ប្រធានាធិបតីអាមេរិក នឹងកូរ៉េខាងជើង ។ ប៉ុន្តែនៅឆ្នាំ២០១៨នេះ ភាពតានតឹងនៅតែបន្តដដែល ហើយអាចខ្លាំងជាងមុនទៅទៀត ។ នៅថ្ងៃដំបូងនៃឆ្នាំ២០១៨ ... Read More »

នគរបាលក្រុងច្បារមនឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ជួញដូរថ្នាំញៀន

ខេត្តកំពង់ស្ពឺៈ នគរបាលក្រុងច្បារមនបាន ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន រួមជាមួយវត្ថុតាងមួយចំនួននៅក្នុងផ្ទះជួល កាលពីថ្ងៃសៅរ៍ ១៣កើត ខែបុស្សឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១និង៥០នាទីយប់ ស្ថិតក្នុងភូមិស្វាយក្រវ៉ាន់ ... Read More »

នគរបាលស្រុកថ្មគោលបង្ក្រាបក្រុមក្មេងទំនើង ២ក្រុម វាយតប់គ្នាបង្ករបួសស្នាម

ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានបង្ក្រាបក្រុមក្មេងទំនើងវាយតប់គ្នា ចំនួន ២ក្រុម ដោយឃាត់ខ្លួនមនុស្សចំនួន ៨នាក់ នៅចំណុចលើផ្លូវជាតិលេខ៥ ក្នុងភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល យកទៅអប់រំ បន្ទាប់ពីដេញវាយតប់គ្នាបង្ករបួសស្នាម។ មន្រ្តីនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ... Read More »

អ.ហ ស្រុកស្នួលឃាត់ខ្លួនជនសង្ស័យ ៥នាក់ ករណីជួញដូរប្រើប្រាស់ថ្នាំញៀន

ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្នួល ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងដោយមានការសម្របសម្រួលពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ... Read More »

នគរបាលម្នាក់ដកកាំភ្លើងបាញ់គំរាមសម្លាប់ព្រោះប្រពន្ធសុំលែង

ភ្នំពេញ ៖ កំ​ម្លាំ​ង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​សហការ​ជាមួយ​នគរបាល​៥​ប៉ុស្តិ៍​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ជា​កងកម្លាំង​អន្តរាមគ​ន៍​ពិសេស​នៃ​ស្ន​ការដ្ឋាន​រាជធានី​ភ្នំពេញ​ក្រោយ​​ពី​គាត់​​ខឹង​ប្រពន្ធ​សុំ​លែង ​​ហើយបានដក​កាំភ្លើង​បាញ់​គំរាម​សម្លាប់​ បង្កឲ្យមានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១១ និង៣០​នាទី​យប់ ​ថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ... Read More »

កម្លាំងកងរាជអាវុធហត្ថបង្រ្កាបគ្រឿងញៀននៅខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៤នាក់និងថ្នាំញៀនមួយចំនួនធំ

ខេត្តបាត់ដំបង៖ កម្លាំងអាវុធចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងថ្នាំញៀនមួយចំនួនធំ ខណៈដែលជនសង្ស័យគ្រឿងញៀនបាន នឹងកំពុងប្រព្រឹត្តបទល្មើសលក់ចែកចាយគ្រឿងញៀនខុសច្បាប់គ្រាដែលបញ្ហាគ្រឿងញៀនត្រូវគេមើលឃើញថាបាននិងកំពុងរីករាលដាលពីទីក្រុងរហូតដល់ទីជនបទនាំប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភជាខ្លាំងនោះ។ការបង្រ្កាបអាវុធហត្ថធ្វើឡើង ៤និង៣០នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ សេចក្តីរាយការណ៍ឲ្យដឹងថា ... Read More »

ស្លាប់ និងរបួស៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសចំនួន ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងជាបន្តបន្ទាប់ និងចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលផងដែរ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ចំនួន ៣លើកក្នុងថ្ងៃតែមួយ។ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលាម៉ោង៣ និង០៥នាទី រសៀលថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ... Read More »

​សម្តេចតេជោជូនពរឆ្នាំសកលថ្មី ២០១៨ ដល់បងប្អូនជនរួមជាតិទូទាំងប្រទេស

​សម្តេចតេជោហ៊ុន សែនបានជូនពរឆ្នាំសកល ឆ្នាំថ្មី ២០១៨ ដល់បងប្អូនជនរួមជាតិទូទាំងប្រទេស។​ សម្តេចតេជោថ្លែងថា៖ កាលពីរាត្រីយប់មិញ ទាំងពលរដ្ឋខ្មែរ និងទេសចរបរទេសបានចូលរួម អបអរសាទរថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី២០១៨ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមរមណីយដ្ឋាននានាតាមបណ្តាខេត្។ យើងដឹងច្បាស់ហើយ អោយតែពិធីបុណ្យម្តងៗគឺមានកកស្ទះចរាចរណ៍នៅតាមផ្លូវជាតិតូចធំ។ ... Read More »

សាធារណជនរាប់ម៉ឺននាក់ បានចូលរួមទស្សនាតន្ត្រីនៅសាលមហោស្រព NABA នៅណាហ្គាទី ២ និងនៅសួនច្បារសម្តេច ហ៊ុន សែន ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០១៨

ណាហ្គាវើលដ៍ រៀបចំតន្ត្រីឆ្លងឆ្នាំធំបំផុតចំនួន ២! សាធារណជនរាប់ម៉ឺននាក់ បានចូលរួមទស្សនាតន្ត្រីនៅសាលមហោស្រព NABA នៅណាហ្គាទី ២ និងនៅសួនច្បារសម្តេច ហ៊ុន សែន ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០១៨ ភ្នំពេញ ថ្ងៃទី ... Read More »

ភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅខេត្តព្រះសីហនុឆ្នាំនេះមានជិត២០ម៉ឺននាក់, តម្លៃតុអង្គុយ១ថ្លៃ៤០ដុល្លារទៅ៥០ដុល្លារ

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរណ៍ជាង២០ម៉ឺននាក់ នៅតែបន្តសម្រុកមកកម្សាន្តនៅខេត្តព្រះសីហនុ បើទោះបីជាតម្លៃផ្ទះសំណាក់ សណ្ឋាគារ មានការខ្វះខាត និងមានការឡើងថ្លៃបន្តិចក្តី នេះបើយោងតាមការផ្តល់ព័ត៌មានបឋមពីលោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ប្រាប់បណ្តាញព័ត៌មានកាលពីព្រលប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ... Read More »

មនុស្ស៣នាក់រងរបួសករណីម៉ូតូបុកគ្នានៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ ប្រុស ស្រី៣នាក់ រងរបួសធ្ងន់ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូបុកគូទពីក្រោយពេញទំហឹងកាល ថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែ ឆ្នូ ឆ្នាំ២០១៧ ... Read More »

មនុស្ស​ប្រុស​ស្រី​ជិត១០នាក់​រងរបួស​ក្នុង​ហេតុការណ៍​ឆេះ​ផ្ទុះ​កាំជ្រួចអបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល២០១៨

ខេត្តកែប៖ ​មនុស្ស​ប្រុស ​ស្រី​ជិត១០នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​ឆេះ​ផ្ទុះ​កាំជ្រួច ដែល​អាជ្ញាធរខេត្ត​កែប គ្រោង​បាញ់​សម្រាប់​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល២០១៨ ​នៅវេលា​ម៉ោង១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅ​ចំណុច​ឆ្នេរកែប ខេត្តកែប។ អាជ្ញាធរខេត្ត​កែប បានរៀបចំ​ពិធី​ឆ្លង​ឆ្នាំ២០១៧ ... Read More »

ក្នុងបុរីនានានៅខណ្ឌដង្កោធ្វើទួលកាត់ទទឹងផ្លូវខ្ពស់ៗហួសហេតុបង្កគ្រោះថ្នាក់សម្រាប់អ្នកជិះម៉ូតូ

ភ្នំពេញ៖ ទួលកាត់ទទឹងផ្លូវបេតុង នៅក្នុងបុរីនានាខណ្ឌដង្កោបានធ្វើខ្ពស់ៗហួសហេតុ នាំឲ្យបង្កគ្រោះដល់អ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេសសម្រាប់ពលរដ្ឋអ្នកជិះម៉ូតូ បណ្តាលឲ្យដួលនៅពេលគាត់ជិះលឿនហើយមិនបានប្រុងប្រយ័ត្ន។ វាជាការពិតណាស់សម្រាប់ម្ចាស់លំនៅឋានក្នុងបុរីធ្វើទួលកាត់ទទឹងផ្លូវ ប្រយោជន៍ការពារកុំឲ្យជិះម៉ូតូលឿន បើកបររថយន្ត បន្ថយល្បឿន ដើម្បីការពារដល់កូនចៅរបស់គាត់ម្ចាស់ផ្ទះនៅក្នុងបុរីរត់លេង ឬដើរឆ្លងកាត់បង្កាគ្រោះថ្នាក់ ក៏ប៉ុន្តែក៏មិនត្រូវធ្វើទួលខ្ពស់ហួសច្បាប់កំណត់នោះទេ។ តែផ្ទុយទៅវិញបើធ្វើខ្ពស់បែបនេះហើយបើក្នុងករណីបង្កគ្រោះថ្នាក់ដល់អាយុជីវិតដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ សួរថា ... Read More »

ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមស្តីអំពីស្ថានភាពអាកាសធាតុថ្ងៃទី១ ខែមករា ឆ្នាំ២០១៨      

ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមស្តីអំពីស្ថានភាពអាកាសធាតុថ្ងៃទី១ ខែមករា ឆ្នាំ២០១៨  Read More »

បុរស២នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាមេឃកំពុងភ្លៀង

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់ បែកឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នាលាន់សូរដូចរន្ទះ ខណៈមេឃកំពុងភ្លៀងកាលពីវេលាម៉ោង៦ប្រលប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ... Read More »

រឿងវ៉ាវកើតចំពោះសិល្បករដែលមហាជនចាប់អារម្មណ៍បំផុតប្រចាំឆ្នាំ២០១៧

មួយឆ្នាំកន្លងមកនេះមានរឿងរ៉ាវអ្នកសិល្បៈជាច្រើនទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនទាំងរឿងល្អ និងរឿងមិនល្អ។ រឿងទាំងនោះមានដូចជា៖  ១. ខេមរៈ ស្រីពៅ ចេញវីដេអូឃ្លីបជម្រះមន្ទិលរឿងឈឺដេកនឹងកន្ទេល កន្លងមកខេមរៈ ស្រីពៅ រងព័ត៌មានថានាងមានជំងឺប្រតិកម្មនឹងថ្នាំរក្សាសម្រស់រហូតធ្លាក់ខ្លួនឈឺដេកនឹងកន្ទេលត្រូវបានល្បីសុះសាយពេញផ្ទៃប្រទេសកាលពីដើមឆ្នាំ២០១៦មកម្ល៉េះ។ ចូលដល់ថ្ងៃទី១ខែមករាឆ្នាំ២០១៧ភ្លាមនាងបានបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងវីដេអូខ្លីដែលមានរយៈពេលត្រឹម៣០វិនាទីដែលតារាចម្រៀង ខេមរៈស្រីពៅបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាង។ នាងបញ្ជាក់ដែរថា នៅពេលនេះនាងបានបញ្ជាក់ដែរថាពេលនេះស្ថានភាពសុខភាពរបស់នាងវិលមករកភាពល្អប្រសើរវិញហើយ ។ ... Read More »

ស្រវឹងទៀតហើយ! បុរសម្នាក់បើករថយន្តឡិចស៊ិសRX300ទៅបុកទ្រូងផ្លូវបណ្ដាលឲ្យខូចខាត ហើយប៉ូលិសឲ្យម្ចាស់រថយន្តបង្ករួចខ្លួនបាត់

ភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រាស្រវឹង បើករថយន្តឡិចស៊ិស RX300 មួយគ្រឿងក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១ផ្ទាំង ឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខ និងខ្ទេចកាឡេកង់ផ្នែកខាងឆ្វេង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង១០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែធ្នូ ... Read More »

រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចមានស្ថានទំងន់ទោស

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៨ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចមានស្ថានទំងន់ទោស (ឆក់យកទូរសព្ទ័ដៃ) នៅចំណុចតាមបណ្តោយផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »