ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តកុងតឺន័របើកចូលរោងចក្រមិនប្រយ័ត្នជ្រុលកិនបុរសម្នាក់ស្លាប់ក្រោមកង់រថយន្ត

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់នៅខាងក្រោមរថយន្តកុងតឺន័រយ៉ាងអាណោចអាធ័ម ខណៈរថយន្តបើកចូលរោងចក្រមិនប្រយ័ត្ន បង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចមុខរោងចក្រក្តាបន្ទះ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះត្រូវបានគេស្គាល់ ... Read More »

ចាប់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន១៧កញ្ចប់

ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់និងដកហូតថ្នាំញៀនចំនួន១៧កញ្ចប់ ខណៈដែលជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ។ ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើ ធ្វើឡើងនៅវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រៃពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ។ មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ... Read More »

ស្ថានទូតអាមេរិកសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ ឆ្នាំ ២០១៨

ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពីកម្មវិធីជំនួយថវិកាខ្នាតធំ និងខ្នាតតូចរបស់មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌(AFCP)សំរាប់ឆ្នាំ ២០១៨។ អង្គការមិនធ្វើពាណិជ្ជកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចដាក់ពាក្យសុំបាន។ កាលបរិច្ឆេទចុងក្រោយដែលស្ថានទទួលពាក្យសុំគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧។ ព័ត៌មានពេញលេញមាននៅក្នុងគេហទំព័រនេះ https://kh.usembassy.gov/education-culture/grant-programs/ambassadors-fund-for-cultural-preservation/ ។ ... Read More »

ក្នុងវេទិកាសាធារណៈ នៅខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរជួយដោះស្រាយគ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង និងសំរាមស្អុយ

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំ ពៅ ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងប្រើប្រាស់គ្រឿងញៀន លូ ផ្លូវ ទឹកលិច ភ្លើងបំភ្កឺសាធារណៈ និងសំរាមស្អុយ ... Read More »

ជាងធ្វើពិដានផ្ទះម្នាក់ត្រូវខ្សែភ្លើងតង់ស្យុងខ្ពស់ឆក់រងរបួសធ្ងន់ ពលរដ្ឋដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖ បុរសជាងធ្វើពិដានផ្ទះម្នាក់ ធ្វើការធ្វេសប្រហែស ត្រូវខ្សែភ្លើងតង់ស្យុងខ្ពស់ឆក់ឆេះខ្លួនរងរបួសធ្ងន់ នៅចំណុចក្បែរសាលាក្រុងសិរីសោភ័ណ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ ខណៈដែលជនរងគ្រោះបានលើកដែកប៉ះនឹងខ្សែភ្លើងស្រាតរបស់រដ្ឋតបណ្តាញនៅតាមដងផ្លូវ៧មករានោះ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិត នៅចំណុចខាងត្បូងសាលាក្រុងសិរីសោភ័ណ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ... Read More »

៣នាក់រងរបួសធ្ងន់សន្លប់ស្តូកស្តឹងករណីគ្រោះថ្នាក់ម៉ូតូបុកម៉ូតូបញ្ច្រាសទិសគ្នា

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៣នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាក្នុងទិសដៅបញ្ច្រាស ពីលិចទៅកើតកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់នគរវត្តថា បុរសដែលបើកបរម៉ូតូបង្កហេតុ ... Read More »

ចំការអំពៅ២២០ហិកតាឆេះម៉ត់សង្ស័យថាមានអ្នកលួចដុតនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ដោយអគ្គីភ័យឆាបឆេះចំការអំពៅអស់ប្រមាណជាង២០០ហិកតាសង្ស័យថា មានគេលួចដុតបំផ្លាញ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ។ ប្រភពថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយនៅក្នុងចំការអំពៅរបស់ក្រុមហ៊ុម ... Read More »

រឿង​ដីធ្លី​ជិត២០មឺុនដុល្លារ​អាមេរិក​ ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ បញ្ជូន​ទៅ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​

ខេត្តកណ្ដាល​៖​ ទំនាស់​ដីធ្លី​មួយ​ករណី​ដែល​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ មាន​តម្លៃ​ជិត២០ម៉ឺន​ដុល្លារ​អាមេរិក​ ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ភ្លាមៗ​ មាន​ដើម​បណ្ដឹង​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​។ ប្រភព​ព័ត៌មាន​ទម្រាំ​តែ​ហ៊ាន​បង្ហើប​ឱ្យ​ដឹង​បញ្ជាក់​ថា​: បុរស​រូប​នេះ​ឈ្មោះ​ ឆេង​ ប៊ុន​ធឿន​ អាយុ​៣៨ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា​ ឃុំ​ព្រែក​តាកូវ​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​ ... Read More »

សម្តេចតេជោ៖ យើងបានរួមគ្នាកសាងប្រទេសពីបាតដៃទទេ ពីវាលរហោឋាន ពីគំនរផេះផង់ គឺយើងបានឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនណាស់… ទម្រាំបានមកដល់ថ្ងៃនេះ

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «យើងបានរួមគ្នាកសាងប្រទេសពីបាតដៃទទេ ពីវាលរហោឋាន ពីគំនរផេះផង់ គឺយើងបានឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនណាស់… ទម្រាំបានមកដល់ថ្ងៃនេះ! អរគុណបងប្អូនជនរួមជាតិគ្រប់ទីកន្លែងទូទាំងប្រទេស ដែលបានផ្តល់នូវទំនុកចិត្ត ការគាំទ្រ ... Read More »

ក្មេងស្រីសិស្សសាលាម្នាក់ជិះកង់ទៅរៀនត្រូវត្រាក់ទ័រដឹកពោតកិនស្លាប់

ខេត្តបាត់ដំបង៖ ក្មេងស្រីម្នាក់ ជិះកង់ទៅរៀនត្រូវត្រាក់ទ័រដឹកពោតកិនស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក​ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥៧ B ត្រង់ចំណុចក្រុមទី៨ ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សមត្ថកិច្ចសណ្ដាប់ធ្នាប់ស្រុកសំពៅលូនបានប្រាប់ថា ... Read More »

នគរបាលក្រសោបបានក្រុមជនសង្ស័យគាស់ផ្ទះលួចស្រាបៀរមួយសម្បុក

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យមួយក្រុម ដែលជាមុខសញ្ញាគាស់ផ្ទះ ត្រូវបានសមត្ថកិច្ចក្របួចបានជាបន្តបន្ទាប់ ក្រោយពេលធ្វើសកម្មភាពគាស់ផ្ទះលក់ចាប់ហួយបានជាងមួយខែរួចមក។ ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត។ ប្រភពពីនគរបាលបានឲ្យដឹងថាកាលពីវេលាម៉ោង១៥និង៣០នាទីនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយស្រាវជ្រាវ អស់រយៈពេលជាងមួយខែរួចមក សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះកែវ នី ភេទស្រី អាយុ៣៩ ... Read More »

លោកអូស្មាន ហាស្សាន់៖ សហគមន៍ខ្មែរឥស្លាមមានទំនាក់ទំនងល្អជាមួយអន្ដរជាតិ ដោយសារមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ

ប្រទេសម៉ាឡេស៊ី៖ លោកអូស្មាន ហាស្សាន់៖ សហគមន៍ខ្មែរឥស្លាមមានទំនាក់ទំនងល្អជាមួយអន្ដរជាតិ ក៏ដោយសារមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាណាចក្រកម្ពុជា  សហគមន៍ខ្មែរឥស្លាមទាំងអស់ រស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ សុខដុមរមនា មានសុខសន្ដិភាពពេញលេញ ក៏ដោយសារមានការ ... Read More »

អាជ្ញាធរខេត្តប៉ៃលិន ធ្វើយុទ្ធនាការរើសសំរាមអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋធ្វើយុទ្ធនាការរើស សំរាមតាមដងផ្លូវសាធារណៈដើម្បីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ។ ... Read More »

កម្លាំង​នគរបាលប៉ុស្តិ៍ចោមចៅ​ឃាត់បានជនសង្ស័យ២នាក់រួមថ្នាំញៀនមួយចំនួន

ភ្នំពេញ​៖ ជនសង្ស័យ២នាក់ត្រូវ​កម្លាំង​នគរបាលប៉ុស្តិ៍ចោមចៅល្បាត ពួនស្ទាក់​ចាប់​ រួមថ្នាំញៀនចំនួន៩កញ្ចប់តូច។ ហេតុការណ៍​នេះ​ បាន​កើតឡើង​​កាលវេលាម៉ោង​១១និង​៣០នាទីយប់ ​ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ស្ថិត​នៅតាមបណ្តោយផ្លូវ​លំ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​។​ ជនសង្ស័យ ទី១-ឈ្មោះ អៀ ... Read More »

Lionel Messiនឹងលេងជាមួយនឹងក្លិបBarcelonaដល់អាយុ៣៤ឆ្នាំ

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi នឹងបន្តលេងបាល់ទាត់ឲ្យក្លិបBarcelona រហូតដល់អាយុ៣៤ឆ្នាំបន្ទាប់ពីគាត់តកុងត្រាថ្មីដល់ឆ្នាំ២០២១។ ប​ច្ចុប្បន្នLionel Messi មានវ័យ៣០ឆ្នាំ ហើយការ​បន្ត​កុងត្រា​ខាង​លើ​មាន​ន័យ​ស្មើ​គ្នា​នឹង​ការ​បញ្ចប់​អាជីព​បាល់ទាត់​ជាមួយ​ក្លឹប​យក្ស​របស់​អេស្ប៉ាញBarcelona​តែម្តង។ កីឡាករ​សញ្ជាតិអាហ្សង់ទីនរូបនេះ ​នឹង​ទទួល​បាន​ប្រាក់​៥០​ម៉ឺន​ផោន(ជាង​៦៦​ម៉ឺន​ដុល្លារ)​ក្នុង​មួយ​សប្ដាហ៍។​ ចំនួន​មាន​ន័យ​ថា គេ​មាន​ចំណូល​ប្រចាំ​អាទិត្យ​ច្រើន​ជាង​គូ​ប្រជែង Cristiano Ronaldo ... Read More »

នារីម្នាក់ត្រូវប្រុសស្នេហ៍នាំយកមកសម្លាប់ក្នុងផ្ទះសំណាក់យីហោពន្លឺពេជ្រ

ភ្នំពេញ ៖ ករណីឃាតកម្មមួយបានកើតឡើង បន្ទាប់ពីនារីម្នាក់ ត្រូវបានប្រុសស្នេហ៍នាំមកឡើងឋានសួគ៍ រួចហើយឋក៏សម្លាប់នាងចោលនៅក្នុងផ្ទះសំណាក់យីហោ ពន្លឺពេជ្រ លុះទៀបភ្លឺជនដៃដល់បានរត់គេចខ្លួនបាត់ ដោយទុកសាកសពនៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រឹក ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ នៅថ្ងៃទី២៨ ខែវិច្ឆិកា ... Read More »

ឃាត់ខ្លួនបុរស៥នាក់ជាបន្តបន្ទាប់ក្រោយពិនិត្យទឹកនោមមានផ្ទុកនូវសារធាតុញៀន

ភ្នំពេញ៖ បុរស៥នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពិនិត្យទឹកនោមមានផ្ទុកនូវសារធាតុញៀន កាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ... Read More »

អ្នកទេសចរណ៍រាប់ពាន់នាក់ជាប់គាំងដោយសារភ្នំភ្លើងនៅបាលីផ្ទុះ

អ្នកទេសចរណ៍យ៉ាងហោចណាស់៥៩ពាន់នាក់ កំពុងជាប់គាំងនៅលើកោះបាលីប្រទេសឥណ្ឌូនេស៊ី ក្នុងពេលដែលភ្នុំភ្លើងកំពុងតែផ្ទុះខ្លាំងបំផុត។ សារព័ត៌មាន Jakarta Post កាលពីថ្ងៃទី២៨ ខែវិច្ឆិកាបានផ្សាយថា មន្ត្រីគ្រប់គ្រោងគ្រោះអាសន្ន ឥណ្ឌូនេស៊ីបានបង្កើនកម្រិតប្រកាសអាសន្នក្នុងពេលដែលភ្នំភ្លើង Agung នៅលើកោះបាលី ក្នុងរម្មណីយដ្ឋានដ៏ល្បី ផ្ទុះយ៉ាងខ្លាំង ហើយបានបង្កើនការជម្លៀសដល់ពលរដ្ឋទៅកាន់តំនប់មានសុវត្ថិភាព។ ... Read More »

យុវជនម្នាក់ឃើញនគរបាលស្រាប់តែដោះអាវបោះចោលរួចរត់គេចខ្លួនតែរត់មិនរួច

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបាននគរបាលដេញចាប់ខ្លួនដោយសង្ស័យថា ជាជាមុខសញ្ញាជួញដូរគ្រឿងញៀន ខណៈជួបកម្លាំងនគរបាលកំពុងល្បាត ស្រាប់តែដោះអាវបោះចោលរួចព្យាយាមរត់គេចខ្លួន។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៨និង២៥នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវនគរបាលចាប់ខ្លួនបាននោះឈ្មោះ ... Read More »

សន្តិសុខឯកជនម្នាក់រក្សាទុកថ្នាំញៀន១៤កញ្ចប់ត្រូវនគរបាលស្រុកស្ទឹងហាវឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីរសៀល ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលស្រុកស្ទឹងហាវ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរត្រេះ ចុះបង្រ្កាបបទល្មើសគ្រឿងញៀនករណីដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាងមួយចំនួនទៀត។ មន្ត្រីចុះបង្ក្រាបបានប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ គង់ សំរ៉ង ភេទប្រុស ... Read More »

យុវជនម្នាក់ជិះម៉ូតូដួលនៅជិតផ្សារអូរចំណាររបួសធ្ងន់

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង៧ និង២០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៩៤-១៩៥ ស្ថិតក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

សមត្ថកិច្ចចម្រុះខេត្តកំពង់ចាម រកឃើញអ្នកផ្ទុកសារធាតុញៀន២នាក់និងឃាត់មុខសញ្ញាម្នាក់ផ្សេងទៀតដកហូតថ្នាំញៀន៤៧កញ្ចប់

ខេត្តកំពង់ចាម៖ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងនគរបាលចរាចរខេត្ត បានបើកប្រតិបត្តិការចុះត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ និងធ្វើតេស្តរកសារធាតុញៀន នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយរកឃើញអ្នកផ្ទុកសារធាតុញៀន២នាក់។ សមត្ថកិច្ចបានឱ្យដឹងថា ... Read More »

រាសីដាក់ហើយថែមអារ័ក្សជាន់ទៀត! ជនកំហូចបន្លំយកម៉ូតូទៅបាត់ ខណៈគ្រោះថ្នាក់ចរាចរណ៍

​ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតបានជិះប៉ះគ្នាបណ្តាលអោយរងរបួសស្រាលទាំងសងខាង ហើយពួកគាត់ក៏បានបញ្ចប់រឿងនៅចំណុចកើតហេតុ និងជិះចេញទៅរៀងខ្លួនស្រាប់តែ ត្រូវ​ជនសង្ស័យ​ពាក់​អាវធំ​មាន​អក្សរ​ប៉ូ​លិសបាន​បន្លំ​ជា​ហៅ​ទៅ​ដោះស្រាយ​ម្តងទៀតហើយយក​ម៉ូតូ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ... Read More »

ហ្ស៊ីមបាវ៉េចាប់ខ្លួនអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្ស៊ីមបាវ៉េ លោក Ignatius Chombo កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ត្រូវបានឃុំខ្លួនពីបទពុករលួយ និងបទល្មើសជាច្រើនទៀត ពាក់ព័ន្ធនឹងអំពើពុករលួយតាំងពី២ទស្សវតន៍កន្លងមក។ ការឃុំខ្លួនរបស់លោករហូតដល់ពេលតុលាការកាត់ទោស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។ លោក Chombo ... Read More »

Microsoft Office ឥឡូវអាចប្រើនៅលើ Chromebook បានហើយ

ក្រុមហ៊ុន Microsoft បានសាកល្បងកម្មវិធី Office របស់ខ្លួននៅលើ Chromebook កាលពីឆ្នាំមុន ប៉ុន្តែពួកគេត្រូវបានកំណត់ជាទូទៅចំពោះឧបករណ៍ PixelBook ចុងក្រោយរបស់ Google ។ ឥឡូវនេះវាហាក់ដូចជាការធ្វើតេស្តបានបញ្ចប់ហើយនៅលើ Chromebook មួយចំនួន ... Read More »

ស្រវឹងបើកឡានលឿនជ្រុលបុកឡានគេចតស្ងៀម ទារសំណង៨០០ដុល្លារ អត់មានលុយឲ្យគេ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ជ្រុលបុកគូទរថយន្តមួយគ្រឿងទៀត ដែលម្ចាស់ចតស្ងៀមនៅលើចញ្ចើមផ្លូវបណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២២១កែងផ្លូវលេខ១៥០ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រួស ... Read More »

វិភាគអន្តរជាតិ៖ ប៉ាគីស្ថានកំពុងប្រឈមនឹងវិបត្តិផ្ទៃក្នុងនិងអំពើហិង្សាកើតឡើង

អំពើហិង្សារវាងកម្លាំងសន្តិសុខនិង ​​ ក្រុមបាតុករធ្វើឲ្យស្ថានភាពកាន់តែតានតឹងក្នុងពេលដែលមានអ្នកស្លាប់និងរងរបួសជាច្រើននៅក្នុងហេតុការណ៍។ ប៉ូលិសនិងកងស្វ័យត្រានប្រមាណជាង៨៥០០នាក់ បានដាក់ពង្រាយនៅតាំងពីព្រលឹម និងបានទទួលបញ្ជាឱ្យធ្វើប្រតិបត្តិជម្លៀសហ្វូង បាតុករដោយសន្តិវិធី។ ប៉ុន្តែគ្រាន់តែប៉ូលិសគប់គ្រាប់បែកផ្សែង និងបាញ់គ្រាប់កៅស៊ូសំដៅហ្វូងបាតុករភ្លាម ពួកគេបាននាំគ្នា គប់ដុំថ្ម និងវត្ថុផ្សេងៗមកលើប៉ូលិសវិញ។ ជាលទ្ធផល ប៉ូលិសម្នាក់បានស្លាប់ដោយសារដុំគប់ត្រូវចំក្បាល និងមនុស្ស១៣៩ ... Read More »

រថយន្តធុនធំបុករះបន្តបន្ទាប់សរុប៥គ្រឿងនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ឡានតូចធំយ៉ាងតិច៥គ្រឿង​បានរងការខូចខាតក្នុងករណីឡានធុនធំមួយគ្រឿងបើកបរពីលិចទៅកើត ជ្រុលទៅបុករះបន្តបន្ទាប់គ្នា ក្នុងនោះមានទាំងឡានដឹកប្រេងឥន្ធនៈក្រុមហ៊ុនតេឡាផងដែរ។ ករណីនេះបណ្តាលឲ្យមានរងរបួសស្រាលប៉ុណ្ណោះ មិនធ្ងន់ធ្ងរនោះទេ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៨និង៤៨នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ... Read More »

ស្ថានភាពនយោបាយសន្តិសុខសំខាន់ៗនៅលើពិភពលោក១សប្តាហ៍កន្លងមក

ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ នេះ នៅលើពិភពលោកមានការប្រែប្រួលជាច្រើន ដែលគួរឲ្យចាប់អារម្មណ៍ ក្នុងនោះ មាននយោបាយ សន្តិសុខ និងភេរវកម្ម ។ ព្រឹត្តិការណ៍ដែលចាប់អារម្មណ៍បំផុតនោះគឺការធ្វើរដ្ឋប្រហារមិនបង្ហូរឈាមនៅប្រទេសហ្ស៊ីមបាវេ និងការប្រឈមមុខតាន់តឹងនៅមជ្ឈិមបូព៌ា ។ ស្ថានភាពនយោបាយពិភពលោកៈ នៅក្នុងសប្តាហ៍នេះព្រឹត្តិការណ៍ដែលចាប់អារម្មណ៍ជាងគេគឺ រដ្ឋប្រហារមិន ... Read More »

ខេលី និងប្អូនស្រីស្ពាយជោគជ័យពីបារាំង និងអូស្រ្តាលី

ភ្នំពេញ៖ ក្រោយពីផ្អាកការងារក្នុងស្រុកមួយរយៈ ព្រោះតែការចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលី និងប្រទេសបារាំងរួចមក តារាចម្រៀង បងប្អូន កញ្ញា រស់ ខេមារីន ហៅខេលី និងកញ្ញារស់ កែវធីតាហើយបានវិលមកកាន់ទឹកដីកំណើតវិញហើយ។ តារាស្រីទាំងពីរលើកឡើងថា ពួកនាងទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសទាំងនោះផងដែរ។ កញ្ញា ... Read More »