ខេត្តកំពត: មានករណីអគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ធនៈ LHR មួយកន្លែងបណ្ដាលឲ្យមានមនុស្សពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយគេសង្ស័យថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង៥០នាទី រសៀលថ្ងៃ ព្រហស្បតិ៍ ៥ រោច ... Read More »
នាំគ្នាចុះលេងទឹកសប្បាយ បែរជាលង់ស្លាប់៣នាក់
ខេត្តក្រចេះ ៖ នៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មានមនុស្សមួយក្រុមប្រុសស្រី វ័យជំទង់ៗនាំគ្នាទៅងូតទឹកលេងកំសាន្តនៅទន្លេមេគង្គ ត្រង់ចំណុច ព្រែកតាហ៊ុន ភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ... Read More »
ភ្លើងឆេះស្មៅក្នុងដីឡូត៍មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់
ភ្នំពេញ៖ ភ្លើងឆេះស្មៅក្នុងដីឡូត៍មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននឹងរថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់តែមិនដឹងពីមូលហេតុ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២និង១០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្ញួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីភ្លើងឆេះស្មៅនៅក្នុងដីឡូត៍នេះ គឺមិនដឹងពីមូលហេតុនោះទេ ... Read More »
បុរសម្នាក់ដេកស្លាប់ក្នុងប៉ុស្តិ៍យាមការដ្ឋានស្ពានអាកាសចោមចៅ ផ្អើលទាំងព្រឹក
ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ក្នុងប៉ុស្តិ៍យាមកន្លែងស្ពានអាកាសចោមចៅ ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ទីតាំងស្ថិតនៅក្នុងប៉ុស្តិ៍យាមកន្លែងការដ្ឋានសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរូបនោះឈ្មោះសី សេរីវឌ្ឍន៍ ... Read More »
តារាប្រុស មាស សៀវប៉ាយត្រូវបញ្ជូនសង្គ្រោះបន្តនៅវៀតណាមក្រោយគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ
ភ្នំពេញ៖ ពិតជាគួរឲ្យអាណិត តារាសម្តែងប្រុសមាស សៀវប៉ាយ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគ្នាជាមួយម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់រហូតសន្លប់មិនទាន់ដឹងខ្លួន ។ ស្ថានភាពជំងឺធ្ងន់ធ្ងរគឺបានជំរុញឲ្យ ក្រុមគ្រួសារ និង សម្រេចបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាមទាំងក្តីព្រួយបារម្ភស្របពេលគ្រួសារកំពុងមានស្ថានភាពខ្វះខាតថវិកាផងនោះ ។ ជាអ្នកសិល្បៈដែលមិនមានឈ្មោះបោះសំឡេងលេចធ្លោរខ្លាំងមែន ប៉ុន្តែ ... Read More »
បុរសម្នាក់បានប្រកាច់ដេកដួលនៅលើស្មៅមាត់ទន្លេស្លាប់
ភ្នំពេញ៖ បុរសម្នាក់បានប្រកាច់ដេកដួលនៅលើស្មៅមាត់ទន្លេ ស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១ព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ ២០២០ ស្ថិតត្រង់ចំណុចសួនច្បារមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងជើងវត្តឧណ្ណាលោម) ... Read More »
ការដ្ឋាន TK Central នៅខណ្ឌទួលគោក ដាក់ឡាននិងសម្ភារៈចំកណ្តាលផ្លូវមិនខ្វល់ពីការកកស្ទះចរាចរណ៍
ភ្នំពេញ៖ តាមបណ្តោយផ្លូវលេខ២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ជារៀងរាល់ថ្ងៃ មិនថាព្រឹក មិនថាថ្ងៃត្រង់ មិនថាពេលល្ងាច គឺ តែងតែមានកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែការដ្ឋាន TK Central បានដាក់ឡាននិងសម្ភារៈចំកណ្តាលផ្លូវ ។ ... Read More »
អគ្គិភ័យឆេះផ្ទះទុកចោលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញមកអន្តរាគមន៍
ភ្នំពេញ៖ អគ្គិភ័យឆេះផ្ទះទុកចោលយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញមកអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះបាក់បែកទុកចោលមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ១៩៩កែងផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ... Read More »
រថយន្តកូរ៉ូឡាស៊េរីចាស់ពន្លះទ្រូងផ្លូវរបួសធ្ងន់ ស្រាល ២នាក់
ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតបើករថយន្តកូរ៉ូឡាស៊េរីចាស់មួយគ្រឿងបោះពួយទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខបណ្ដាលឲ្យអ្នករួមដំណើររងរបួសបាក់ជើងម្ខាងចំណែកអ្នកបើកបររងរបួសស្រាល ។ ខេត្តការនេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៥០ នាទីយប់ថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០២០ ហាត់នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកង ... Read More »
អ្នកជំងឺកូរ៉ូណា ឬCOVID-19 ជាង ៦៦០០នាក់ចាកចេញពីមន្ទីរពេទ្យ
ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មីឬ 2019-nCoV ឬ COVID-19 គិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺ ៦៦៨២នាក់ បានចាកចេញពីមន្ទីរពេទ្យវិញ ។ ប៉ុន្តែអ្នកឆ្លងជំងឺនេះកើនឡើង ៦៤ ៦២៧នាក់ និងស្លាប់ ... Read More »
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ បានសម្រេចអញ្ជើញទៅកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ... Read More »
ជួញដូរអាវុធខុសច្បាប់ ត្រូវនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩កន្លងទៅ ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបាន តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខ២អា ផ្លូវលេខ២៨៤ ភូមិ៧ ... Read More »
ដឹកដំឡូងក្រៀមបង្កប់ឈើប្រណិតពីក្រោមត្រូវសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើរវៀងបង្រ្កាបបាន
ខេត្តព្រះវិហារៈ រថយន្តសណ្ដោងមួយគ្រឿងដែលមានស្លាកលេខកំពង់ចាម 3A 6742 បានផ្ទុកឈើអារ រាប់សឹបម៉ែត្រគូបត្រូវបានជំនាញរដ្ឋបាលព្រៃឈើរវៀង ក្របួចបានកាលពីយប់ ថ្ងៃ អង្គារ ៣ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ... Read More »
វាយប្រពន្ធរបួសពេញខ្លួនប្រពន្ធទ្រាំពុំបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន
ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀននិងទើបចេញពីពន្ធនាគារម្នាក់ វាយធ្វើបាបប្រពន្ធខ្លួនឯងយ៉ាងញឹកញាប់ ធ្វើឲ្យស្រ្តីជាប្រពន្ធទទួលរងរបួសពេញខ្លួន រហូតប្រពន្ធទ្រាំពុំបានមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឫស្សីដើម្បីចាត់ការតាមនីតីវិធីច្បាប់ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១រំលងអធ្រាត្រ ត្រង់ចំណុចភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ... Read More »
នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ជាឃាតក ក្នុងជម្លោះរឿងមាន់ជុះអាចម៍ដាក់កន្លែងដេក
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលនៃអធិការ ស្រុកម៉ាឡៃ ឃាត់ខ្លួន បន្ទាប់ពីចាក់សម្លាប់កម្មករសំណង់ដូចគ្នាក្នុងរឿងមាន់ជុះអាចម៍ដាក់កន្លែងដេក កាលពីព្រលប់ ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2020 ក្នុង ភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ... Read More »
ពលរដ្ឋ ១៤គ្រួសារ នៅខណ្ឌបឹងកេងកង ទទូចសុំសម្តេចតេជោ ជួយអន្តរាគមន៍ ក្រោយតុលាការសម្រេចឲ្យរុះរើលំនៅឋាន ដែលធ្លាប់រស់នៅ១៦ឆ្នាំហើយ
ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ដែលរស់នៅក្នុងភូមិទី៣៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (នៅខាងជើងផ្សារសុវណ្ណា) កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននាំគ្នាលើកបដា ក្នុងគោលបំណងទទូចសុំដល់សម្តេចតេជោ ហ៊ុន សែន ... Read More »
ក្រាលកន្ទេលក្រោមដំបូលប្រក់តង់នៅមុខផ្ទះលេងល្បែងស៊ីសង នគរបាលទៅដល់ក្របួចបាន៩នាក់
ខេត្តកណ្ដាល: សមត្ថកិច្ចនគរបាលស្រុកស្អាងខេត្តកណ្តាលបានចុះបង្រ្កាបល្បែងស៊ីសង(បៀ)មួយកន្លែងដោយឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ និងរឹបអូសវត្ថុតាងមួយចំនួន ខណៈដែលពួកគេក្រាលកន្ទេលលេងបៀស៊ីសងដាក់លុយនៅមុខផ្ទះប្រក់តង់ដោយមិនញញើតសមត្ថកិច្ចមូលដ្ឋានបន្តិចសោះ ។ ប្រតិបត្តិការនេះបានប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃ អង្គារ ៣ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ... Read More »
មុខសញ្ញាលួចកាច់សោ ក ម៉ូតូ៣នាក់ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះមាន២នាក់ ជាមុខសញ្ញាលួចកាច់សោ.កម៉ូតូ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ខណៈដែលប្រជាពលរដ្ឋនាំគ្នាលាន់មាត់គ្រប់គ្នាថា ពោធិ៍សែនជ័យ ល្បីរឿងឆក់ លួច ប្លន់ ស្ទើរកើតមានរាល់ថ្ងៃ ។ ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ បានធ្វើទ្បើងកាលពីវេលាម៉ោង ... Read More »
ភ្ជាប់ពាក្យរួចហើយ បែរជាគូដណ្តឹងទៅលួចទៅរៀបការជាមួយប្រុសថ្មី ខាងប្រុសប្តឹងសងជំងឺចិត្ត
ខេត្តកំពង់ស្ពឺ៖ មន្ត្រីយោធាមានឋានន្តរសក្តិវរសេនីយ៍ឯក(ស័ក្ត្តិ៥)ម្នាក់ មានឈ្មោះ ហង្ស ពេជ្រ បានសម្រេចចិត្តដាក់ពាក្យប្តឹងគូដណ្តឹងរបស់ខ្លួនរស់នៅក្នុងភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឱ្យសងជំងឺចិត្តនិងលុយថ្លៃចូលស្តីដណ្តឹងទៅគាត់វិញ ដោយបុរសនេះអះអាងថាគាត់បានភ្ជាប់ពាក្យត្រឹមត្រូវតាមច្បាប់ មានចាស់ទុំជាសាក្សីដឹងឮរួចទៅហើយបែរជាគូដណ្តឹងរបស់គាត់ ទៅលួចរៀបការជាមួយប្រុសថ្មី នៅថ្ងៃ១៤កុម្ភៈ ឆ្នាំ២០២០ ... Read More »
កប៉ាល់ទេសចរណ៍ Westerdam ពុំទាន់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅឡើយទេ នៅថ្ងៃនេះ
ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតយក្សរបស់អាម៉េរិកមួយគ្រឿងឈ្មោះ Westerdam ពុំទាន់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅឡើយទេ មកទល់រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បើទោះជាទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។ នេះបើតាមការបញ្ជាក់ពីអ្នកយកព័ត៌មាន នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ នារសៀលនេះ។ ការយឺតយ៉ាវនៃការចូលចតនេះ ក៏ព្រោះតែមានភ្ញៀវទេសចរចំនួន២០នាក់ ... Read More »
កសិករនៅខេត្តឧត្ដរមានជ័យអាចរកចំណូលបន្ថែមបានពីការដាំបន្លែរួមផ្សំ
ខេត្ដឧត្ដរមានជ័យ ៖ កសិកររស់នៅភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលើកឡើងថា ការដាំដំណាំបន្លែរួមផ្សំជាលក្ខណ:គ្រួសាររបស់គាត់ នៅតាមមូលដ្ឋានអាចបង្កើនប្រាក់ចំណូលក្នុងមួយរដូវៗ បានចំនួនដល់ទៅ២០ លានរៀល ដោយមិនចាំបាច់ធ្វើការចំណាកស្រុកនោះឡើយ ។ កសិករឈ្មោះ សារឿន ... Read More »
ជិត២០ឆ្នាំហើយអាមេរិកល្មមផ្តល់សន្តិភាពដល់អាហ្វហ្គានីស្ថាន
អាហ្វហ្គានីស្ថានរងការវាយប្រហារ ពីកម្លាំងទាហានអាមេរិក ក្រោយការវាយប្រហារភេរវកម្មនៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោក ក្នុងបុរីញូវយ៉កអាមេរិក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០១ បានបង្ខំឲ្យ ប្រធានាធិបតី ប៊ូស សម្រេចបើកការវាយប្រហារអហ្វហ្គានីស្ថាន ដើម្បីផ្តួលរំលំរបបតាលីបង់ គាំទ្រភេរវកម្ម។ ... Read More »
រថយន្តមួយគ្រឿងបើកបុកសត្វគោដើរឆ្លងថ្នល់ នៅស្រុកកំពង់សិលា
ខេត្តព្រះសីហនុ៖ មានរថយន្តមួយគ្រឿង បុកគោចំនួន៣ក្បាលដែលដើរឆ្លងផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រ 125-126 ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា ... Read More »
លោក ឃួង ស្រេង៖ ស្នើឲ្យរដ្ឋបាលខណ្ឌ ព្រែកព្នៅ បន្ដការងារដោះស្រាយបញ្ហាប្រឈម ចំពោះមុខជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យខណ្ឌទទួលបានកិត្តិយស
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យរដ្ឋបាលខណ្ឌ ព្រែកព្នៅ បន្ដវប្បធម៌ល្អ ក្នុងការងារដោះ ស្រាយបញ្ហាប្រឈមនានា ចំពោះមុខជូនប្រជាពលរដ្ឋឲ្យបានល្អ ទង្វើទាំងអស់នោះ ដែលធ្វើឲ្យខណ្ឌទទួលបានកិត្តិយស ។ ... Read More »
អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់B-52ហោះក្បែរកោះតៃវ៉ាន់
សារព័ត៌មាន chanel news Asia បានបានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីតៃវ៉ាន់បញ្ជាក់ថា យន្តហោះចម្បាំងអាមេរិកចំនួន ០៣គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០២គ្រឿងបានហោះក្បែរៗកោះតៃវ៉ាន់ បន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះថា យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែករបស់ចិនជាច្រើនគ្រឿង បានហោះឆ្លងកាត់ច្រកសមុទ្រ ... Read More »
លោក ត្រាំ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ពីម៉ិចស៊ីកូ យ៉ាងមានប្រសិទ្ធភាព
ការអនុវត្តគោលនយោបាយទប់ស្កាត់ជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ ពីម៉ិចស៊ីកូ ចូលទឹកដីអាមេរិករបស់លោកត្រាំ បង្ហាញពីប្រសិទ្ធភាពហើយដោយមកទល់ពេលនេះ អាចទប់ស្កាត់ជនអន្តោប្រវេសន៍បានដល់ទៅ៧៥ភាគរយ ។ សារព័ត៌មានស៊ីនហួ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានដកស្រង់សម្តី រដ្ឋមន្ត្រីការបរទេសមិចស៊ីកូលោក ម៉ាសេឡូ អេប្រាដ ... Read More »
កូរ៉ូណាបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ ក្រុមហ៊ុន ធំៗ ដោយកង្វះគ្រឿងបន្លាស់
ចិនជាប្រទេសផ្គត់ផ្គងគ្រឿងបន្លាស់ នៅក្នុងវិស័យឧស្សាហកម្មជាច្រើននៅជុំវិញពិភពលោក ពិសេសគឺវិស័យអេឡិចត្រូនិក ក៏ដូចជាការផលិតគ្រឿងចក្ររថយន្តជាដើម ។ ការឆ្លងរាលដាលនៃវីរុស COVID-19 បានជះឥទ្ថិពលយ៉ាងខ្លាំង ដោយក្រុមហ៊ុនជាច្រើនត្រូវផ្អាក់ដំណើរការ ។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្ដ Hyundai Motor បានពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន ... Read More »
UN: កុមារជាង ២៥០ លាននាក់ រងផលប៉ះពាល់ដោយសារអំពើអរិភាព
ប្រធាន UNថា កុមារជាង ២៥០ លាននាក់ រងផលប៉ះពាល់ដោយសារអំពើអរិភាព អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់UN នៅថ្ងៃទី១២ ខែកុម្ភៈ ថា កុមារប្រហែល២៥០លាននាក់បាននិងកំពុងរងផលប៉ះពាល់ ... Read More »
សល់ជាង១ខែទៀតចូលរោងការ ទៅជីកដីដំបូកធ្វើឡដុតធ្យូងដីបាក់សង្កត់លើស្លាប់ចោលគូដណ្តឹង
ខេត្តសៀមរាប: យុវជនម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហើយ បែរជាជួបគ្រោះអកុសលបាក់ដីសង្កត់លើបណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈនាំគូដណ្តឹងស្រីទៅជីកដីដំបូកធ្វើឡដុតធ្យូងក្នុងព្រៃឆ្ងាយពីផ្ទះជាង១គីឡូម៉ែត្រ ។ គ្រោះអកុសលនេះកើតឡើងកាលពីព្រឹកថ្ងៃ ពុធ ៤ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ... Read More »
ពិធីករ ហង្សមាស សុខ រ៉ាស៊ី បង្ហោះសារទារលុយពីអ្នកដឹកនាំថតផលិតកម្មថោន លោក រិទ្ធិ អូមេហ្គា
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយក្នុងចង្កោមអ្នកសិល្បៈក្រោយពីពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បានបង្ហោះសារខ្លី មានន័យជ្រៅគឺសុំឲ្យលោក រិទ្ធិ អូមេហ្គា ដែលគេស្គាល់ថាជាអ្នកជំនួញ និងជាផលិតករដឹកនាំសម្តែងក្នុងផលិតកម្មថោន ឲ្យចូលខ្លួនមកដោះស្រាយបំណុលឲ្យបានឆាប់រហ័ស ។ សារនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីអ្នកសិល្បៈ និងមហាជន ថាមិនគួរឲ្យជឿខណៈដែលគេធ្លាប់បានដឹងតាមបណ្តាញសារព័ត៌មានថា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច