ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនជនសង្ស័យ១០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀននៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យ១០នាក់ និង រកឃើញថ្នាំមួយចំនួន នៅសង្កាត់ចំនួន៤ ក្នុងខណ្ឌឫស្សីកែវ កាលពីវេលាម៉ោងតែមួយ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។ លោក ហ៊ាង ថារ៉េត ... Read More »

ក្រសួងការងារចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការចំនួន ១១ចំណុច ដើម្បីបង្ការជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី

ភ្នំពេញ៖ ខណៈការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) នៅទូទាំងពិភពលោក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការចំនួន ១១ចំណុច ដើម្បីបង្ការជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយនៅកម្ពុជា។ ក្រសួងការងារ ... Read More »

លិខិតមិត្តអ្នកអាន៖ គួរទប់ស្កាត់អ្នកឆ្លៀតឱកាសកេងចំណេញពីវិរុសកូរ៉ូណា

ខណៈដែលនៅទូទាំងពិភពលោកកំពុងនាំគ្នាភ្ញាក់ផ្អើលជ្រួលច្របល់នឹងការកើតមានវិរុសកូរ៉ូណា នោះ ធ្វើឲ្យមនុស្សមួយចំនួនធំកំពុងមានការព្រួយបារម្ភ តែនាងខ្ញុំបានសង្កេតឃើញថាប៉ុន្មានថ្ងៃមកនេះនៅប្រទេសកម្ពុជាយើងឯណេះវិញ ក៏មានមនុស្សមួយចំនួនតូច ហាក់មិនខ្វល់ខ្វាយពីបញ្ហានេះ បែរជាឆ្លៀតឱកាសកេងចំណេញពីវីរុសកូរ៉ូណា លក់ផលិតផលទប់ស្កាត់ការរីករាលដាលជំងឺសាហាវមួយនេះដោយការដំឡើងថ្លៃខ្ពស់ទៅវិញ ។ នាងខ្ញុំយល់ថា វាជាឱកាសត្រីងៀតឆ្លៀតពងរបស់មនុស្សមួយចំនួនតូច ជាពិសេសក្រុមឈ្មួញដែលមិនឈឺឆ្អាលនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលដែលសុំមិនឲ្យលក់ដំឡើងថ្លៃផលិតផលទប់ស្កាត់វីរុសកូរ៉ូណា ដូចជា ម៉ាស់ ឬឱសថជាដើមនោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជា

ភ្នំពេញ: នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ​ ៤កើត ខែមាឃ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ផលិតករ សិល្បករ ស្នើឲ្យកូនៗនាំសមាជិកគ្រួសារចូលទស្សនាភាពយន្តអប់រំរឿង “ដើម្បីកូន”

ភ្នំពេញ៖ មិនមែនជាភាពយន្តបែបកំប្លែង និងរន្ធត់ ជាភាពយន្តជីវិតររឿង ដើម្បីកូន របស់ផលិតករលោក ហ៊ុយ យ៉ាឡេង បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ ។ ខណៈទាំងសិល្បករ និងលិតករស្នើឲ្យសមាជិកគ្រួសារ ឬកូនៗនាំសាច់ញាតិ ពិសេសឪពុកម្តាយចូលទស្សនាភាពយន្តនេះដើម្បីបង្កើនការយល់អធ្យាស្រ័យបណ្តុះនូវទឹកចិត្តស្រលាញ់គ្នាទៅវិញទៅមក ។ ... Read More »

បុរសម្នាក់ចេញពីធ្វើការបើកម៉ូតូ លឿន​ដួលបោកក្បាលនឹងរបាំងថ្មចែកទ្រូងផ្លូវ ស្លាប់

ភ្នំពេញ៖​ បុរសម្នាក់ចេញពីធ្វើការបើកម៉ូតូ លឿន​ដួលបោកក្បាលនឹងរបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យ​ ​ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើត​ឡើងកាលពីម៉ោង០២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ក្នុងសង្កាត់អូរ​បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ... Read More »

ចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ អាចនឹងមានភ្លៀងធ្លាក់

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្តីពី៖ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ... Read More »

ឆ្លងជាង​៤ពាន់នាក់​ ស្លាប់​កើន ១០៦នាក់ ជំងឺកូរ៉ូណា នៅចិន

ទីភ្នាក់ងារព័ត៌មាន aljazeera នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានផ្សាយថា អ្នកជំងឺកូរ៉ូណា នៅក្នុងប្រទេសចិន និងឆ្លង​ជុំវិញពិភពលោកនោះ បណ្តាលឲ្យស្លាប់​កើនឡើង១០៦នាក់ និងជាង​៤ពាន់នាក់​បានចម្លង ។ ប្រទេសចិន​ និងប្រទេសដទៃផ្សេងទៀតជុំវិញ​ពិភពលោក​ បាននិងកំពុង​ទប់ទល់​ជាមួយ​ការឆ្លងរាលដាល​ជំងឺរលាកសួតថ្មី ... Read More »

ក្រសួងសុខាភិបាល ៖ រកឃើញវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា

ភ្នំពេញ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជាបានថ្លែងក្នុងសន្និសីទកាសែត​កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណា(corona)ថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេឯង ... Read More »

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ត្រូវបានឡើងកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជំនួស លោក អ៊ាវ ចំរើន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ខាងមុខនេះ លោកឧត្តមសេនីយ៍ត្រី ឈឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នឹងត្រូវប្រកាសឡើងកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត ... Read More »

ប្រទះឃើញបុរសអនាថា ដេកដួលស្លាប់ ក្នុងវត្តកំបូល

ភ្នំពេញ ៖ បុរសចំណាស់អនាថាម្នាក់ដេកស្លាប់ ក្នុងបរិវេណវត្តកំបូល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅរោងបុណ្យក្នុងវត្ត ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ... Read More »

រថយន្តបែនបើកបុកម៉ូតូលោកតាម្នាក់ស្លាប់យ៉ាងអាណោចអាធម័

ភ្នំពេញ៖ លោកតាវ័យ៨៥ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ ខណៈកំពុងជិះម៉ូតូមកពីរកទិញផ្លែឈើសម្រាប់ទុកទៅវត្តត្រូវរថយន្តបែនបើកបុកជាន់អូស កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ លោកតារងគ្រោះមានឈ្មោះ ... Read More »

ជនរងគ្រោះដែលធ្លាក់ពីជាលើអគារកម្ពស់៣ជាន់នៅខណ្ឌដង្កោ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់មកសាកសួរ

ភ្នំពេញ៖ មេការសំណង់ម្នាក់ធ្លាក់ពី លើអគារកម្ពស់៣ជាន់បាក់កស្លាប់ កាល ពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដោយសង្ស័យករណី ឃាតកម្ម ( ... Read More »

ផឹកស្រាក្នុងរថយន្ត ដល់ពេលស្រវឹងចេញខាងក្រៅប្រយុទ្ធគ្នា លទ្ធផលចុងក្រោយ អ្នកឈ្នះចូលបុស្តិ៍ អ្នកចាញ់ចូលពេទ្យ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ឆ្លងកាត់ចោមរោមមើល ខណៈមានបុរស២នាក់ ផឹកស្រាស្រវឹងឈ្លោះគ្នាពីក្នុងរថយន្តចេញមកក្រៅ វាយប្រតាយប្រតប់គ្នាបណ្ដាលឲ្យមានរបួសផ្ទៃមុខហូរឈាមសមត្ថកិច្ចឃាត់ខ្លួនជនបង្កភ្លាមៗ ។ ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ... Read More »

ជនមិនស្គាល់មុខ កាប់យុវជនម្នាក់ជាច្រើនកាំបិតពីក្រោយ ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ សាហាវព្រៃផ្សៃណាស់យុវជនម្នាក់ឈប់ម៉ូតូចាំមិត្តភក្តិ ត្រូវជនមិនស្គាល់មុខកាប់ជាច្រើនកាំបិត ។ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខកាប់ចិញ្ច្រាំដូចសត្វធាតុជាច្រើនកាំបិតពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយមិនដឹងមូលហេតុ ខណៈជនរងគ្រោះកំពុងឈប់អង្គុយលើម៉ូតូចាំមិត្តភក្តិ ក្រោយសណ្ឋាគារសូហ្វីតែល (Sofitel hotel ។ ហេតុការណ៍ដ៍សាហាវព្រៃផ្សៃ បង្កដោយជនមិនស្គាល់មុខនេះ កើតឡើងនៅវេលាម៉ោង ... Read More »

ស្រវឹងស្រាខឹងឪពុកស្តីបន្ទោសចាក់សាំងដុតម៉ូតូ និងទាញពូថៅដេញកាប់អ្នកចូលទៅឃាត់

ខេត្តរតនគិរី:  មានករណីហិង្សាមួយកើតឡើងនៅវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃ អាទិត្យ ២ កើត ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០  ត្រង់ចំណុច ... Read More »

 (ស.ស.ស.ក) ចេញសេចក្តីប្រកាសព័ត៌មាន យុទ្ធនាការ «ព័ត៌មានស្អាត ៣ មីនា ២០២០» លើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញសេចក្តីប្រកាសព័ត៌មាន យុទ្ធនាការ «ព័ត៌មានស្អាត ៣ មីនា ២០២០» ។ ក្នុងនោះ(ស.ស.ស.ក) បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៍មានថា៖ ... Read More »

បើមេដឹកនាំរុស្ស៊ីម្នាក់ទៀតកាន់តំណែងមួយជីវិតនោះ អាមេរិក​នឹងប្រឈមការបាត់បង់មហាអំណាចពិភពលោក

ក្រុមអ្នកឯកទេសវិភាគ​ ធ្លាប់បានលើកឡើងថា​​ នៅពេលអនាគត​រុស្ស៊ី និងចិន​ ជាអ្នករៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក​ ។ ទាំងនោះ បានធ្វើឲ្យអាមេរិកបារម្ភយ៉ាងខ្លាំង ពីការបាតបង់តំណែងមហាអំណាច​ ។ អ្វីដែលអាមេរិក​ព្រួយបារម្ភ​កាន់តែខ្លាំង​នោះ​ គឺការកាន់អំណាចមួយជីវិត​របស់​មេដឹកនាំចិន និងរុស្ស៊ី​ ។ នៅពេល ... Read More »

ទំនាស់យសម្ដីជាមួយម្ដាយមីង ខឹងហៅអាឆ្កែ យកដំបងឫស្សីរុកត្រូវរបួសជាំភ្លៅ និងវាយបំផ្លាញទ្រព្យសម្បត្ដិ

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ខឹងម្ដាយខ្លួនទៅលេងផ្ទះម្ដាយមីងយូរមិនទាន់ត្រឡប់មកផ្ទះខ្លួនវិញ បានជិះកង់ទៅហៅម្ដាយនៅឯផ្ទះម្ដាយមីង ហើយក៏បង្កើតបានជាជម្លោះទាស់ពាក្យសម្ដីគ្នាជាមួយម្ដាយមីង រហូតម្ដាយមីងពោលពាក្យថា អាឆ្កែ ក៏ខឹងស្ទុះទៅយកដំបងឫស្សីមករុកតាមប្រឡោះរនាប បណ្ដាលឲ្យត្រូវចំភ្លៅស្រ្ដីរងគ្រោះជាម្ដាយមីងរងរបួសជាំ ហើយនៅតែមិនអស់ចិត្ដក៏យកដុំឥដ្ឋគប់ផ្ទះស្រ្ដីរងគ្រោះខូចខាត់អស់មួយចំនួនទៀតផងដែរ ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង២១ និង៣០នាទី ... Read More »

ក្រុមក្មេងស្ទាវផឹកស៊ី ព្រួតគ្នាវាយ មន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់បាក់ជើងម្ខាង

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីនគរបាលម្នាក់ បានរងរបួសបាក់ជើងម្ខាង បន្ទាប់ពីក្រុមក្មេងស្ទាវបានព្រួតគ្នាវាយ ខណៈដែលមន្រ្តីនគរបាលប៉ុស្តិរូបនេះ បានចូលទៅឃាត់ពួកគេកំពុងមានឈ្លោះជាមួយគ្នា។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១១៖១៥នាទី ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។ ... Read More »

រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលរេចង្កូតធ្លាក់ចូលប្រឡាយបង្កឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ ស្រាល

ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីក្មេងចាស់ដែលជាអ្នកធ្វើដំណើរជាមួយរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊នកាពីតូល បានរងរបួសធ្ងន់ស្រាលជាច្រើននាក់ ខណៈដែលរថយន្តបានរេចង្កូតធ្លាក់ចូលប្រឡាយដែលបង្កដោយខ្លួនឯង ។ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសង្កែដែលបានចុះទៅជួយអន្តរាគមន៍ក្នុងហេតុការណ៍នេះបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយខ្លួនឯងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១:០០ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ឋិតក្នុងត្រង់ចំណុចក្រុម១២ ភូមិអូសទូក ឃំុកំពង់ព្រៀង ... Read More »

ជិះទូកទៅកំសាន្ដលេងកោះស្នេហានៅស្រុកមុខកំពូលបណ្ដាលឲ្យលិចធ្វើឲ្យយុវតី២នាក់បាត់ខ្លួន

ខេត្តកណ្ដាល៖ យុវតី២នាក់បាត់ខ្លួនរកពុំទាន់ឃើញ ខណៈយុវតីរងគ្រោះទាំង២នាក់ រួមទាំងមនុមនុស្សប្រមាណ១០នាក់ បាននាំគ្នាជិះទូកកំសាន្ដលេងឆ្ពោះទៅកោះស្នេហា តែជាអកុសលទូកត្រូវបានលិច បន្ទាប់ពីធ្វើដំណើរចេញពីច្រាំងបានប្រហែល១០ម៉ែត្រ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ក្នុងទន្លេមេគង្គ ... Read More »

តភ្លើងបូមទឹកបាញ់ខ្សាច់ ឆ្លងឆក់ប្តីស្លាប់ ប្រពន្ធទៅជួយឆក់របួសរងរបួសធ្ងន់

ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ត្រូវចរន្តអគ្គីសនីឆ្លងតាមម៉ូទ័រ ឆក់ស្លាប់នៅកន្លែង ខណៈពេលតភ្លើងបូមទឹកបាញ់ខ្សាច់ដាក់ក្រោមផ្ទះ និងស្រ្តីជាប្រពន្ធ រងរបួសធ្ងន់ នៅពេលស្ទុះទៅជួយប្តីដែលត្រូវភ្លើងឆក់ ។ ហេតុការណ៍គ្រោះថ្នាក់នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្សារក្រមួន តាមផ្លូវបេតុង(អតីតផ្លូវដែក)ក្នុងភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ... Read More »

ស្រវឹងស្រាជោកបើករថយន្តលឿនទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នងសភាពស្រវឹងស្រាជោកជាំរួចហើយ បានជ្រុលទៅបុករថយន្តមួយគ្រឿងពីខាងក្រោយ ពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធា្រត្រ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខ និងខារ៉ាអូខេវ៉ាសុីនតោនស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ... Read More »

វិបត្តិផ្លូវចិត្តបុរសម្នាក់​ធ្វើអត្តឃាត

ខេត្តបាត់ដំបង៖ បុរសម្នាក់ចងកសម្លាប់ខ្លួនឯង ពេលដែលខ្លួនប្រើប្រាស់គ្រឿងញៀនហួសកម្រិត ប្រពន្ធទ្រាំមិនបាន ក៏រត់ចោលបាត់ស្រមោលតែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ... Read More »

នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងចែក ម៉ាស់ចំនួន១លាន ដល់ភ្ញៀវជាតិ និងអន្តរជាតិដើម្បីការពារវីរុសផ្លូវដង្ហើម

ក្រុងប៉ោយប៉ែត៖ ដើម្បីការពារសុវត្ថិភាពដល់ភ្ញៀវជាតិ និងអន្តជាតិចេញចូលតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយអាជ្ញាធក្រុងចែកជូនម៉ាស់ ដោយមិនគិតថ្លៃក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ នេះតទៅ នឹងចែកម៉ាសចំនួន ១លានម៉ាស ... Read More »

បង្រ្កាប​​ចោរប្លន់បាន១១នាក់​ ដកហូ​ត​ម៉ូតូ​៦គ្រឿង​រួមជាមួយភស្ដុតាងជាច្រើន

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរប្លន់​ម៉ូតូ​ ឆ្ឆ្លងដែនអស់ល័ក្ខណ៍ ត្រូវ​បាន​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ សហការ​ជា​មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ បើកកិច្ចប្រតិបត្តិការបន្តបន្ទាប់បង្ក្រាប ករណី​ប្លន់យកម៉ូតូ​ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០កន្លងទៅ នៅលើផ្លូវលំ ភូមិក្បា​លអូ ឃុំព្រះស្រែ ស្រុកឧដុង្គ ... Read More »

ក្រោយវីរុសកូរ៉ូណាឆ្លងរាលដាលជាង​១០ប្រទេស ម៉ុងហ្គោលីសម្រេចបិទព្រំដែន

វីរុសកូរ៉ូណា បានឆ្លងរាលដាល​យ៉ាងឆាប់រហ័ស​​ ដោយក្នុងរយៈពេលខ្លីបានឆ្លងរាលដាល់ជាង​១០​ប្រទេស ​។ ​ការឆ្លងរាលដាលយ៉ាងឆាប់រហ័ស​​ដោយសារតែវីរុសនេះបានផ្ទុះឡើងចំពេលដែលពលរដ្ឋចិនត្រូវធ្វើដំណើរច្រើនបំផុតនៅលើពិភពលោកប្រចាំឆ្នាំ នាឱកាសបុណ្យចូលឆ្នាំចិន​។ នៅថ្ងៃទី​២៧ ខែមករា​ ម៉ុងហ្គោលីបានសម្រេចបិទព្រំដែន​ទាំងស្រុង មិនឲ្យរថយន្ត​​ឬការធ្វើដំណើរណាមួយឆ្លងកាត់​ព្រំដែន ចិន ម៉ុងហ្គោលីនោះឡើយ​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស​កូរ៉ូណា ។ ជាមួយគ្នានោះរដ្ឋាភិបាលក៏បានប្រកាសស្នើពលរដ្ឋ ... Read More »

លោក សរ សុដានី ដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុលនៅរង្វង់មូលក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តក្នុងក្រុងស្វាយរៀងលោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀង នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចរង្វង់មូល ... Read More »

តាម៉ាប់មេឆ្នោតវៀតណាមខុសច្បាប់បេីកលេងយ៉ាងរលូនសង្ស័យ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបេីកភ្លេីងខៀវ

ភ្នំពេញ​៖​ ល្បែងឆ្នោតវៀតណាមខុសច្បាប់ដែលគេស្គាល់ថាជាម្ចាស់របស់ឈ្មោះតាម៉ាប់​ និងបារាំង​ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកំពុងរីកដុះដាលដូចផ្សិតទោះបីលោក​ ឃួងស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីដាក់បញ្ជាឲ្យបង្ក្រាបយ៉ាងណាក៏ដោយ ក៏អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនរវល់អើពើ ទប់ស្កាត់ បង្ក្រាប ដែលគេសង្ស័យ អ្នកទាំងនោះជាអ្នកបេីកភ្លេីងខៀវអោយក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះ។ ប្រជាពលរដ្ឋបាន សង្កេតឃេីញថា​ ... Read More »