ព័ត៌មានទាន់ហេតុការណ៍៖
'

លោកលីសាម៉េត៖ បើបងប្អូនស្រលាញ់គាំទ្រគណបក្សប្រជាជនស្មើនិងបងប្អូនចូលរួមកសាងអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការរីកចម្រើន

ខេត្តកោះកុង៖ លោក លី សាម៉េត ជាសប្បុរសជន ក្នុងស្រុក និងជាសមាជិកគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ បើបងប្អូនស្រលាញ់ គាំទ្រ គណបក្សប្រជាជនកម្ពុជា ស្មើនិងបងប្អូនចូលរួមកសាងអភិវឌ្ឍន៏ប្រទេសជាតិឲ្យមាន ការរីក ចម្រើនទៅថ្ងៃអនាគត ។ ... Read More »

បង្ក្រាបទីតាំងសិប្បកម្មខុសច្បាប់មួយកន្លែងរកឃើញចោរលួចឈើពីរដ្ឋបាលខ័ណ្ឌនិងឃាត់ខ្លួនបានម្នាក់រួមទាំងវត្ថុតាង

ខេត្តមណ្ឌលគិរីៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចឈើពីក្នុងរដ្ឋបាលព្រៃឈើខ័ណ្ឌយកមកលាក់ទុកក្នុងទីតាំងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើមួយកន្លែង ហើយត្រូវបានសមត្ថកិច្ចឆ្មក់ចូលបង្ក្រាប ដែលសិប្បកម្មមួយនេះ ត្រូវគេអះអាងថា មិនមានច្បាប់ទម្លាប់ត្រឹមត្រូវ ។ ប្រតិបត្តការខាងលើធ្វើឡើងដោយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីសម្របសម្រួលពី លោក ម៉ម​ វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីនាព្រឹក  ថ្ងៃពុធ ២ ... Read More »

បញ្ជូនចោរលួចរថយន្តពីរនាក់មកតុលាការ បន្ទាប់ពីកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលបង្ក្រាបបាន

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន ចោរលួចរថយន្តពីរនាក់មកសាលាដំបូងខេត្តកណ្តាល បន្ទាប់ពី ... Read More »

ឧកញ៉ា ហូ​ ចំរើន​ ប្រឈម​មុខ​ផ្លូវច្បាប់​​ ករណី​ផ្ទុះ​អាវុធ​យ៉ាង​អាណាធិបតេយ្យ​

ភ្នំពេញ​៖ ឧត្តម​សេនីយ៍​ផ្កាយ​៣និង​មាន​ងារ​ជា​ឧកញ៉ា​ ហូ​ ចំរើន​ នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​ បញ្ជូន​​ ដល់​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ករណី​ផ្ទុះ​អាវុធ​ក្នុង​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​ យ៉ាង​អាណាធិបតេយ្យ​ ។ ... Read More »

ទុស្សេកង្ហារស្រូបកណ្តៅធ្លាក់ផ្កាភ្លើងចំក្រណាត់ឆេះបង្កការភ្ញាក់ផ្អើលមួយដង្ហើមចង្រឹត

ភ្នំពេញ៖ អគ្គិភ័យមួយបានកើតឡើងមួយដង្ហើមចង្រឹតក៏រលត់ទៅវិញ ដោយសារក្រុមកម្មករនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេល មុនពេលឡានទឹកទៅដល់។ ហេតុការណ៍អគ្គិភ័យមួយនេះបានកើតឡើងនៅរោងចក្រមួយកន្លែងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សាក្សីថា ករណីនេះ ភ្លើងឆេះបានផ្តើមចេញពីទុស្សេកង្ហារស្រូបខ្យល់ក្នុងរោងចក្រ ហើយធ្លាក់ផ្កាភ្លើងមកលើក្រណាត់ បង្កជាអណ្តាតភ្លើងកើតឡើង ។ ... Read More »

អ្នកកំណែទម្រង់ម៉ាឡេស៊ីត្រូវបានដោះលែងពីពន្ធនាគារ ក្រោយបានការលើកលែងទោសពីមហាក្សត្រ

អ្នកកំណែទម្រង់នយោបាយម៉ាឡេស៊ី លោក Anwar Ibrahim ត្រូវដោះលែងពីមន្ទីរឃុំឃាំងកាលពីថ្ងៃពុធ បន្ទាប់ពីទទួលការលើកលែងទោសពីព្រះមហាក្សត្រ ។ លោក Anwar Ibrahim អាយុ៧០ឆ្នាំត្រូវបានផ្តន្ទាទោសពីបទរួមភេទ កាលពីឆ្នាំ២០១៥ ដែលការផ្តន្ទាទោសនេះ គាត់និយាយថា ជាគោលដៅកំទេចសម្ព័ន្ធភាពរបស់លោកដែលប្រឆាំងរដ្ឋាភិបាលចម្រុះកាន់អំណាចយូរអង្វែងនៅម៉ាឡេស៊ី ... Read More »

រាជរដ្ឋាភិបាលកម្ពុជា​ ដាក់ឲ្យចរាចរ​ក្រដាសប្រាក់២ម៉ឺនរៀលគំរូថ្មី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវ​អនុក្រឹត្យ សម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មី ចាប់ពីថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ... Read More »

ចូលម៉ាស្សាវ៉ៃសិច ចេញមកវិញបាត់លុយក្នុងកាបូប៨ម៉ឺនរៀល រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយ

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅធ្វើអន្តរាគមន៍ទាំងយប់ បន្ទាប់ពីបុរសម្នាក់ទៅប្តឹងថា ខ្លួនគាត់ចូលទៅកោសជប់ ហើយនិយាយត្រូវគ្នាជាមួយអ្នកកោសជប់វ៉ៃសិចរួចរាល់ហើយ ក៏បង់លុយឱ្យគ្រប់ចំនួន ។ លុះពេលជិះម៉ូតូចេញទៅវិញចាក់សាំងទើបដឹងថាបាត់លុយអស់៨ម៉ឺនរៀលក៏ត្រឡប់មកវិញ សួរនាំស្ត្រីម៉ាស្សារូបនោះ តែនាងប្រកែកថា មិនបានយកទេ ។ ហេតុការណ៍នេះ ... Read More »

ក្នុងថ្ងៃសិរីមង្គលការកូន-ក្មួយ បងប្អូនបង្កើតឈ្លោះវាយគ្នារហូតដល់ស្លាប់ម្នាក់នៅកន្លែងកើតហេតុ

ខេត្តកំពង់ស្ពឺ ៖នៅក្នុង ថ្ងៃរៀបពិធីមង្គលការកូន ក្មួយប្រុសស្រីបង្កើត បែរជាបងប្អូនបង្កើតជាម្ចាស់កម្មវិធីបង្កជម្លោះប្រើអំពើហិង្សា វាយគ្នា ចំនួនមួយកណ្តាប់ដៃ ទៅលើផ្ទៃមុខរបស់បងប្រុសរបស់ខ្លួនបណ្តាលឲ្យ ដួលខ្ពោកទៅនឹងដីបានប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងហេតុក្រោយមានការភ្ញាក់ផ្អើលកម្លាំងនគរបាលមូលដ្ឋានបានចុះទៅឃាត់ខ្លួនប្អូនប្រុសជាជនដៃដល់ភ្លាមៗនាំទៅផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុក។ ហេតុការណ៍ឃាត់ប្អូនប្រុសចិត្តភ្លើងដាល់បងប្រុសបណ្តាលឲ្យស្លាប់នោះបានកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

បុរស២នាក់ស្រវឹងស្រាបើកម៉ូតូមិនប្រយ័ត្នបុកគូទរថយន្តពីក្រោយ រងរបួសធ្ងន់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែអ្នកបើកបរពិសារគ្រឿងស្រវឹងហួសកំរិត ខណៈដែរបុរស២នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌឺមួយគ្រឿង កំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ ហើយត្រូវរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃអង្គារ៍​ ទី១៥ ខែឧសភា​ ឆ្នាំ២០១៨ ... Read More »

ក្មេងស្រីម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូបុរសចំណាស់មួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់ដឹកទៅសង្គ្រោះមន្ទីរពេទ្យភ្លាមៗ

ខេត្តកំពង់ស្ពឺ៖ នារីម្នាក់បានរងរបួសធ្ងន់ធ្ងរ និងបុរសវ័យចំណាស់ម្នាក់ទៀតបានរងរបួសបាក់ជើងខាងស្តាំធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ខណៈដែលនារីវ័យក្មេងម្នាក់ជិះម៉ូតូលឿនពេកមិនប្រយត្ន័ទៅបុកម៉ូតូបុរសចំណាស់ពីក្រោយពេញទំហឹង។ ហេតុការណ៍ម៉ូតូបុកម៉ូតូបានកើតឡើង កាលពីវេលាម៉ោង០១ និង១០នាទីរសៀល ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ... Read More »

ស្លាកយីហោបន្ទាប់របស់ក្រុមហ៊ុន Oppo តែមួយគត់របស់ប្រទេសឥណ្ឌាគឺទូរស័ព្ទ Redmi របស់ក្រុមហ៊ុន Xiaomi

ទូរស័ព្ទថ្មីកម្រិតខ្ពស់បំផុតរបស់ Oppo មិនមានបច្ចេកទេសពី Oppo ទេប៉ុន្តែពីម៉ាកថវិការថ្មីមួយឈ្មោះ Realme ហើយត្រូវបានគេដាក់ឈ្មោះថា Realme 1 ។ ក្រុមហ៊ុន Oppo កំពុងទាញយកអត្ថប្រយោជន៍ពីការលក់ស្មាតហ្វូនលំដាប់ថ្នាក់ដែលផ្តោតលើការរចនាតាមអ៊ិនធឺរណែតនៅក្នុងប្រទេសឥណ្ឌាខណៈដែលឆ្លុះបញ្ចាំងដំណាលគ្នាពីកិច្ចខិតខំប្រឹងប្រែងរបស់គូប្រជែងចិនម្នាក់ផ្សេងទៀតគឺក្រុមហ៊ុន Xiaomi ។ ... Read More »

ក្រុមហ៊ុន Netgear កំពុងបញ្ចេញពន្លឺសន្តិសុខ Arlo របស់ខ្លួនដើម្បីចាប់អ្នកឈ្លានពាននៅលើវាលស្មៅរបស់អ្នក

ពន្លឺសន្តិសុខ Arlo របស់ក្រុមហ៊ុន Netgear មានកាលបរិច្ឆេទចេញផ្សាយបន្ទាប់ពីត្រូវបានប្រកាសកាលពីឆ្នាំមុនជាមួយនឹងផលិតផលផ្សេងទៀតនៅក្នុងក្រុមឃ្លាំមើលផ្ទះ Arlo របស់ក្រុមហ៊ុន។ វារក្សានូវភាពធន់ទ្រាំអាកាសធាតុ IP-65 និងថ្មដែលសាកអាចមើលឃើញនៅក្នុងផលិតផល Arlo ទាំងអស់ប៉ុន្តែវាក៏មានលក្ខណៈពិសេសនៃការរាវរកចលនាសមត្ថភាពក្នុងការផ្លាស់ប្តូរភាពប្រែប្រួលនៃការរាវរកសីតុណ្ហភាពពណ៌និងពន្លឺពណ៌ក្រហមដែលជាការព្រមានដល់អ្នកឈ្លានពាន។ ពន្លឺអតិបរមារបស់ពន្លឺ Arlo គឺជាការខ្វះខាត ... Read More »

រថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូស្លាប់ស្រី្តម្នាក់ជាម្តាយ និងកូនជិះពីក្រោយរងរបួសធ្ងន់

ភ្នំពេញ៖មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ និងម៉ូតូ បណ្តាលឲ្យ ស្ត្រីជាម្តាយបានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបានតែបន្តិច ចំណែកកូនស្ត្រីរងរបួសធ្ងន់។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅព្រឹកថ្ងៃ ពុធ ២ កើត ខែ ជេស្ឋ ឆ្នាំ ច ... Read More »

បណ្តាញ Canal+ របស់បារាំងឥឡូវនេះបានផ្តល់ជូនទូរទស្សន៍ Apple ថាជាការជំនួសប្រអប់ខ្សែកាប

ក្រុមហ៊ុនខ្សែកាបអុបទិចបារាំងឈ្មោះ Canal + បានបញ្ឈប់ការប្រើប្រាស់ខ្សែកាបផ្ទាល់របស់ខ្លួនដើម្បីជាដៃគូជាមួយក្រុមហ៊ុន Apple ដើម្បីផ្តល់ជូនអតិថិជនជាង 5 លាននាក់របស់ខ្លួនជាមួយទូរទស្សន៍ Apple ជំនួសឱ្យគេហទំព័រព័ត៌មាន Next INPact ។ ឥលូវអ្នកប្រើប្រាស់សេវាខ្សែកាបរបស់ Canal ... Read More »

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបើកវគ្គបំប៉នជំនាញស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ៨ និង ០០នាទី ថ្ងៃពុធ ០២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៨ ... Read More »

Galaxy S9 របស់ Samsung ឥឡូវនេះប្រើ ARCore របស់ Google

រហូតមកដល់បច្ចុប្បន្ននេះវេទិកាអ្នកអភិវឌ្ឍន៍ពិតជាក់ស្តែងរបស់ Google គឺ ARCore មាននៅលើឧបករណ៍ Pixel / Nexus តែប៉ុណ្ណោះនិងមានស្មាតហ្វូនមួយចំនួនទៀតដែលមានឈ្មោះដូចជា Asus, Huawei, LG, Moto និង Sony ... Read More »

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖   Read More »

ខឹងម្តាយស្តីបន្ទោសបន្តិចបន្តួចចងកសម្លាប់ខ្លួននៅក្នុងបន្ទប់

ខេត្តកណ្តាល៖ នារីម្នាកដាច់ចិត្តចងកសម្លាប់ខ្លួនទាំងវ័យនៅក្មេងខ្ចីធ្វើឲ្យឪពុកម្តាយរន្ធត់ចិត្តយ៉ាងខ្លាំងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដែលហេតុការនេះបានកើតឡើងកាលពីរសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនរងគ្រោះភូមិខ្សំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ... Read More »

ផ្ទុះការតវ៉ាក្រុមអាជីវករផ្សារឯករាជ្យ២ខណៈប្រធានផ្សារបិទភ្លើងមិនឲ្យលក់ដូរ

ភ្នំពេញ៖ ក្រុមអាជីវកផ្សារឯករាជ្យ២ ជាច្រើននាក់បាននាំគ្នាផ្ទុះការតវ៉ាម្តងទៀតខណះប្រធានផ្សារបិទភ្លើងមិនឲ្យរកសុីលក់ដូរក្នុងផ្សារព្រោះអាជីវករមួយចំនួនមិនព្រមធ្វើការណែនាំនៃការឡើងថ្លៃអនាម័យ ។ ការផ្ទុះការតវ៉ានេះបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ... Read More »

ក្រុមរថយន្តរាប់រយគ្រឿងដឹកឈើក្តារអាចបង្កគ្រោះដល់អ្នកដទៃនិងរុញឈើទម្លាក់ទប់ស្កាត់ការបង្ក្រាបតែសមត្ថកិច្ចដេញបង្ក្រាបបានតែមួយគ្រឿង

ខេត្តស្ទឹងត្រែងៈ ហ្វូងរថយន្តសាំងយ៉ុងដឹកឈើពុំមានលិខិតអនុញ្ញាតជាក្រុម ដែលតែងតែបង្កគ្រោះថ្នាក់ចរាចរដល់ប្រជាពលរដ្ឋជារឿយៗនៅតែបង្កើនសកម្មភាពបន្តបន្ទាប់ផ្គើនទៅលើសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើគ្រាដែលកំពុងប្រដេញស្ទាក់។ ជាក់ស្តែងកាលពីវេលាម៉ោងប្រមាណជាង១៩យប់ ថ្ងៃអង្គារ ១កើតខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១៨ ប្រភពពីកម្លាំងរដ្ឋបាលព្រៃឈើដោយមានសហការជាមួយកងកម្លាំងប្រដាប់អាវុធទៀតនោះបានចុះទប់ស្កាត់និងបង្ក្រាប់ចាប់រថយន្តដឹកឈើពុំមានលិខិតអនុញ្ញាតចរាចរលើលើកំណាត់ផ្លូវជាតិលេខ៧Aក្នុងគោលដៅឆ្ពោះទៅខេត្តក្រចេះ។ ស្ថិតក្រោមប្រតិបត្តិការបង្ក្រាប់ចាប់រថយន្តដឹកឈើប្រភេទលេខ២ជាហ្វូងនោះមន្ត្រីរដ្ឋបាលព្រឈើបានឲ្យដឹងថា ក្រុមឈ្មួញរកសីុផ្ទុយនឹងច្បាប់ទាំងនោះបានបណ្តុំកសាងជាក្រុមប្រមូលទិញឈើពីក្រុមអ្នកអាមកពីព្រៃស្តុបទុកដឹកតាមរថយន្តរថយន្តសាំងយ៉ុងដោយមានច្រើនរថយន្តបើកបរជាក្រុមៗ ហើយមានចេញម្តងរថយន្ត៥គ្រឿងនិងក្រុមខ្លះទៀតចេញម្តង១០គ្រឿង ឬច្រើននិងតិចជាងនេះក៏មានដែរ។ មន្ត្រីរដ្ឋបាលព្រៃឈើដដែលបន្ថែមថាក្រុមទាំងនោះបើកបរក្នុងល្បឿនលឿនមិនគោរពទៅតាមច្បាប់ចរាចរណ៍ខុសពីរថយន្តរបស់ពលរដ្ឋដ៍ទៃទៀតដែលគេគោរពច្បាប់ ជាងនេះទៅទៀត ... Read More »

សមត្ថកិច្ចឃាត់ខ្លួនឪពុកចុងជនជាតិឡាវល្មោភកាមម្នាក់ដែលចាប់រំលោភកូនស្រីអាយុ៩ឆ្នាំ

ខេត្តរតនគិរីៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភសេពសន្ធវៈបានសម្រេចទៅលើកូនចុងអាយុ៩ឆ្នាំ បញ្ជូនទៅសាលាដំបូងខេត្ត ។ ហេតុការណ៍ដែលត្រូវជាឪពុកចុងបានធ្វើសកម្មភាពចាប់រំនលោភកូនស្រីមានអាយុ៩ឆ្នាំបានសម្រេចនោះបានកើតឡើង នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ... Read More »

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកវគ្គបំប៉នអន្តរាគមន៍ ការពារសន្តិសុខ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំ គោកត្រប់ សុ្រកកណ្តាលស្ទឹង ខេត្តកណ្តាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត ... Read More »

កម្មករបូមដេកចាំការដ្ឋានបូមខ្សាច់​ស្រាប់តែប្រទះឃើញស្លាប់ក្នុងអង្រឹងលើទូក

ខេត្តក្រចេះ៖ កម្មករបូមខ្សាច់ម្នាក់បានដេកស្លាប់ក្នុងអង្រឹងលើទូកបង្ករកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៦ព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិក្រគរ ... Read More »

ពូថ្លៃចាប់រំលោភក្មួយស្រីជាង៣ឆ្នាំទើបធ្លាយរឿង ឪពុកប្តឹងចាប់ដាក់គុក

ខេត្តព្រៃវែង ៖ សមត្ថកិច្ចនគរបាល ស្រុកកញ្ជ្រៀចបានចាប់ខ្លួនបរសម្នាក់ដែលត្រូវជាពូ​ថ្លៃក្មេងស្រីរងគ្រោះបន្ទាប់ពិបុរសនេះចាប់រំលោភសេពសន្ថវៈនាង​តាំងពី​វ័យ​១៣​ឆ្នាំ រហូត​ដល់​១៦​ឆ្នាំ ទើប​ធ្លាយ​រឿងដឹង​ដល់​ឪពុក​ម្តាយ​ក្មេង​ស្រីប្តឹងឲ្យចាប់ខ្លួនតែម្តង ​។ រឿងរ៉ាវ​នេះ​ត្រូវ​បាន​បែកធ្លាយ​នៅ ថ្ងៃ​អង្គារ ១​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស​ក័ ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ... Read More »

ស្ពានអាកាសនៅ Varanasi ប្រទេសឥណ្ឌាបាក់សង្កត់មនុស្សស្លាប់យ៉ាងតិច១៨នាក់

ក្រុមមន្ត្រីជួយសង្គ្រោះបាននិយាយថា មនុស្សយ៉ាងតិច១៨នាក់បានស្លាប់កាលពីថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីហេតុការណ៍បាក់រលំស្ពានអាកាស​សង្កត់លើរថយន្តដឹកអ្នកដំណើរ ក៏ដូចការធ្វើដំណើរតាមមធ្យោបាយដទៃទៀតនៅតំបន់ភាគខាងជើង​ប្រទេសឥណ្ឌា ។ ក្រុមជួយសង្គ្រោះបានសម្រុកទៅកាន់ទីក្រុង Varanasi ដែលមានហេតុការណ៍បាក់ស្ពានអាកាសនេះ ហើយមិនដឹងថា តើមានជនរងគ្រោះប៉ុន្មាននៅសង្កត់ពីក្រោមគំនរបាក់បែកនៃថ្មបេតុងស្ពានអាកាសនោះទេ ។ នេះជាហេតុការណ៍ថ្នាក់ថ្មីបំផុតបណ្តាលឲ្យស្លាប់មនុស្សនៅប្រទេសនេះ ។ មន្ត្រីគ្រប់គ្រងមហន្តរាយឥណ្ឌាបានប្រាប់AFPថា ... Read More »

បុរសម្នាក់ផឹកស្រវឹងមានទំនាស់ពាក្យសំដីជាមួយប្រពន្ធខឹងខ្លាំងពេកធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង

ខេត្តក្រចេះ៖ បុរសម្នាក់បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនបញ្ចប់ជីវិត ព្រោះតែខឹងប្រពន្ធ បន្ទាប់ពីផឹកស្រវឹងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។ ហេតុការណ៍ធ្វើអត្តឃាតនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ... Read More »

កម្លាំងទាហានជើងទឹកអាមេរិកចាប់ផ្តើមយុទ្ធនាការវាយប្រហារទៅលើគោលដៅ IS នៅស៊ីរី

កាលពីថ្ងៃទី៤ ខែឧសភា ក្រុមនាវាចម្បាំង វាយលុក ដឹកនាំដោយនាវាផ្ទុកយន្តហោះ Harry Truman បានចាប់ផ្តើមវាយប្រហារតាមដែនអាកាស ចេញពីតំបន់ភាគខាងកើតដែនសមុទ្រមេឌីទែរ៉ាណេ ទៅលើទីតាំងរបស់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី។ តាមការប្រកាសរបស់កម្លាំងទាហានជើងទឹកអាមេរិកបានបញ្ជាក់ថា យន្តហោះចម្បាំងនៅលើនាវាផ្ទុកយន្តហោះ បានបើកការវាយប្រហារទៅលើទីតាំងនានារបស់ក្រុមភេរវកម្ម។ ... Read More »

លោកស្រី ម៉ាណ ណាវី តំណាងលោកអូស្មាន ហាស្សាន់ ផ្ដល់អំណោយសម្ភារៈសិក្សា និងថវិកាជូនសិស្សានុសិស្ស សាលាបឋមសិក្សាខ្មែរ ឥស្លាម ២០០នាក់

ខេត្តកណ្តាល៖ លោកស្រី ម៉ាណ ណាវី ជំនួយការ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បាន ជួបសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្សនៅសាលាបឋមសិក្សាខ្មែរ ... Read More »