ប៉ោយប៉ែត៖ កម្លាំងនគរបាលរបស់ ក្រសួងមហាផ្ទៃ នៃអគ្គនាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងបច្ចេកវិទ្យា សហការជាមួយកម្លាំង នគរបាលស្នងការខេត្តបន្ទាយមានជ័យចុះបង្ក្រាបល្បែងអនឡាញ អត់ច្បាប់នៅកាស៊ីណូចំនួន២ គឺកាស៊ីណូនាគទិព្ធ១ និងកាស៊ីណូ PARAMAX កាលពីរសៀលម៉ោង១២ និង១០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានសភាប្រទេសបង់ក្លាដែស
ភ្នំពេញ៖ នៅថ្ងៃទី២០ វិច្ឆិកា ដដែលនេះ បន្ទាប់ពីទទួលជួបជាមួយអតីតប្រធានាធិបតីទីម័រខាងកើតរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តជាមួយ លោក ជំទាវ Shirin Sharmin Chaudhury ... Read More »
ឆក់ទូរសព្ទ័ដៃជិតមួយឆ្នាំ ភ្លេចខ្លួនត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ឆក់ទូរស័ព្ទដៃរយៈពេលជាង១ឆ្នាំ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឈានដល់ការ បង្រ្កាប ចាប់ឃាត់ខ្លួនបាននៅ វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអតីតប្រធានាធិបតីទីម័រខាងកើត
ភ្នំពេញ៖ នៅថ្ងៃទី ២០ វិច្ឆិកា ដដែលនេះ បន្ទាប់ពីបានទទួលជួបជាមួយអនុប្រធានសភាជាតិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន រួចហើយនោះ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលជួបពិភាក្សាការងារបន្តជាមួយ ឯកឧត្តម ខេរ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ ... Read More »
ប្រជាពលរដ្ឋនៅភូមិត្រពាំងពោធិ៍ ទទួលបានផ្លូវមួយខ្សែពីសាលាខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែដែលទ្រុឌទ្រោមជាយូមកហើយពិបាកដល់បងប្អូនប្រជាពលរដ្ឋរស់នៅនិងធ្វើដំណើរ ដែលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ពេលនេះត្រូវបានរដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យដាក់គ្រឿងចក្រឈូសឆាយចាក់ជាផ្លូវបេតុងថ្មីវិញដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ។ លោក សៅសារិទ្ធ មេភូមិត្រពាំងពោធិ៍បានប្រាប់ឲ្យដឹងថា ផ្លូវខាងលើនេះមានទទឹង៥ម៉ែត្រ និងបណ្តោយ២៦៣ម៉ែត្រ ។ លោកបញ្ជាក់ថា ផ្លូវខាងលើនេះកន្លងមកជាផ្លូវបេតុងដែលអាចប្រជាពលរដ្ឋធ្វើដំណើរបានល្អប្រសើ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធានសភាជាតិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ... Read More »
បុរសម្នាក់ចង.កសម្លាប់ខ្លួន តែមិនសម្រេច រង់ចាំរថយន្តសង្គ្រោះបន្ទាន់ជាច្រើនម៉ោង មិនមកទទួល
ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វី បានមកសម្រចចិត្តចង.កសម្លាប់ខ្លួន នៅក្នុងវត្តជម្ពូវន្ត ភូមិជម្ពូវន្ត១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ តែមិនបានសម្រេច ដោយធ្លាក់ចុះមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ ។ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៩រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទ២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ ... Read More »
សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃអត់ច្បាប់រឹបអូសឈើប្រណីត និងគ្រឿងសង្ហារឹមយ៉ាងច្រើនសន្ធឹក
ខេត្ដឧត្ដរមានជ័យ៖ រោងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ត្រូវបានកម្លាំងចុះបង្ក្រាប និងរិបអូសបានវត្ថុតាងជាច្រើន ។ ការបង្ក្រាបនេះសមត្ថកិច្ចធ្វើឡើង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមមានកម្លាំង សមត្ថកិច្ចចម្រុះ ដឹកនាំដោយវរៈសេនីយ៍ទោ ... Read More »
ប្រមុខការពាជាតិ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី ... Read More »
ពលករ៧នាក់ឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ត្រូវសមត្ថកិច្ចថៃបញ្ជូនប្រគល់ឲ្យកម្ពុជាតាមច្រកទ្វារអន្តរជាតិជាំ
ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ០៧ នាក់ តាមច្រកអន្តរជាតិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ ពលរដ្ឋទាំងនោះ ឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ... Read More »
តុលាការធម្មនុញ្ញរកឃើញថា មេបក្សប្រឆាំងថៃ រំលោភបំពានលើច្បាប់បោះឆ្នោតប្រាកដមែន
តុលាការធម្មនុញ្ញារបស់ប្រទេសថៃ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រកាសផ្តន្ទាទោស មេដឹកនាំប្រឆាំង លោក Thanathorn Juangroongruangkit ពីបទរំលោភបំពានច្បាប់បោះឆ្នោត ។ ដូច្នេះអភ័យឯកសិទ្ធិជាតំណាងរាស្ត្ររបស់គាត់ត្រូវបានដកហូត, រារាំងមិនឲ្យចូលធ្វើនយោបាយ និងជាប់ពន្ធនាគារផងដែរ ។ ... Read More »
អេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន CSCC កាយដីដាក់លូមិនប្រយ័ត្នប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី បណ្តាលឲ្យដាច់ចរន្តអគ្គិសនីទាំងថ្ងៃ
ភ្នំពេញ៖ អេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន CSCC ធ្វើការធ្វេសប្រហែសគ្មានការយកចិត្តទុកដាក់បណ្ដាលចរន្តអគ្គិសនីនៅតំបន់មួយចំនួនត្រូវបានដាច់ ខណៈដែលក្រុមហ៊ុនមួយនេះបានឲ្យគ្រឿងចក្រអេស្កាវ៉ាទ័រកាយដីដាក់លូមិនប្រយ័ត្នប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផេករបស់អគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F6B) មូលហេតុ ដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន ... Read More »
បើកម៉ូតូល្បឿនលឿនបុករថយន្ដកន្រ្ដៃបើកនៅខាងមុខពេញមួយទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់
ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈបើកបរម៉ូតូក្នុងល្បឿនលឿន ឈប់មិនទាន់ បានបុកគោយន្ដកន្រ្ដៃដែលបើកនៅខាងមុខពេញមួយទំហឹង នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលេខ១៤ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លន្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល ។ ... Read More »
ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់២នាក់ស្រាលម្នាក់
ភ្នំពេញ: ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១១ និង ២៥នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតម៉ាកហុងដា ... Read More »
ផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធដុតរោងចាំចម្ការ ឆេះម៉ដ្ឋ
ខេត្តកំពង់ឆ្នាំង: មានអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងរវាងប្តីប្រពន្ធ២នាក់ឈ្លោះប្រកែកគ្នា ធ្វើឲ្យប្តីចិត្តភ្លើង ដែលស្រវឹងស្រាស្រាប់ផងនោះ បានលើកចង្រ្កានហ្គាសដែលប្រពន្ធកំពុងចៀនត្រី យកទៅដុតរោងចាំចម្ការខ្លួនឯង បណ្ដាលឲ្យឆេះម៉ដ្ឋ ហើយបានរាលដាលដល់រោងចាំចម្ការរបស់ឪពុកម្តាយក្មេករបស់ខ្លួនមួយខ្នងទៀត។ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃ អង្គារ ៨រោច ខែកត្តិក ... Read More »
អគារកម្ពស់៤២ជាន់នៅខណ្ឌបឹងកេងកង ធ្វេសប្រហែលបណ្តោយឲ្យដែកធ្លាក់ត្រូវរថយន្តខ្ទេច១គ្រឿង
ភ្នំពេញ៖ រថយន្តមួយគ្រឿង បានរងការខូចខាតខ្ទេចខ្ទី ដោយសារតែដែកនៃអគារកម្ពស់៤២ជាន់ នៅក្នុងខណ្ឌបឹងកេងកងបានធ្លាក់មកចំ ។ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខ្ពស់កប់ពពកខាងលើនេះ បានឲ្យដឹងបឋមថា សុខៗ ស្រាប់តែធ្លាក់បាក់ដែកពីលើដំបូលអគារនេះ បាក់ធ្លាក់មកក្រោមដល់ដីបណ្ដោយអោយត្រូវរថយន្តមួយគ្រឿង ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ... Read More »
រថយន្ដហ៊ីយ៉ាន់ដាយបើកបុកអ្នកថ្មើរជើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្ដបើកបុកអ្នកថ្មើរជើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩និង១៥នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ... Read More »
តារាល្បីៗលេចមុខសម្ពោធរឿងខ្នាតធំរឿង “នាឡិកាដាស់វិញ្ញាណ”
ភ្នំពេញ៖ ព្រឹត្តិការណ៍សម្ពោធភាពយន្តខ្នាតធំរឿង “នាឡិកាដាស់វិញ្ញាណ” របស់ LD បានក្លាយជាវេទិកាជួបជុំសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអនសែនសុខ ហើយការជួបជុំនេះក៏ដើម្បីអបអរសាទរភាពយន្តខ្មែរដែលត្រូវបានរោងភាពយន្តអន្តរជាតិច្រើនជាង៧ប្រទេសបើកទ្វារស្វាគមន៍។ ទោះមិនមានវត្តមានសម្តែងក្នុងភាពយន្តខាងលើ ... Read More »
ទោះបណ្តឹងដល់ដៃតុលាការ ប៉ុន្តែជម្លោះរវាង អ៊ឹម ជីវ៉ា និងហេង ឡុង ចាប់ផ្តើមបន្ថយកម្តៅ
ភ្នំពេញ៖ បណ្តឹងបរិហាកេរ របស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា និង លោក ហេង ឡុង ចំពោះលោក អ៊ឹម ជីវា បានទៅដល់ដៃមន្ត្រីតុលាការហើយ ទោះបីជាជាយ៉ាងណាការសម្របសម្រួលក្រៅប្រព័ន្ធតុលាការមួយកំពុងតែធ្វើឡើង។ ប្រធានសមាគមសិល្បករខ្មែរ ... Read More »
ឃើញម៉ូតូគេទុកនៅខាងមុខផ្ទះចូលធ្វើសកម្មភាពលួចម្ចាស់ម៉ូតូទាន់ឃាត់ខ្លួនឲ្យសមត្ថកិច្ច
ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ ឃើញម៉ូតូគេទុកនៅខាងមុខផ្ទះ ស្ងាត់ចូលធ្វើសកម្មភាពលួច រួចបណ្ដើរចេញ ខណៈម្ចាស់ម៉ូតូចេញពីក្នុងផ្ទះមកវិញ ឃើញទាន់ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីលួចនេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ... Read More »
បញ្ហាបាតុកម្មនៅកោះហុងកុង ព្រឹទ្ធភាអាមេរិកបោះឆ្នោតលើច្បាស់ស្តីពីសិទ្ធិមនុស្ស
បាតុកម្មនៅកោះហុងកុង អូសបន្លាយរយៈពេលជិតកន្លះឆ្នាំមកហើយ ដោយចាប់ផ្តើមចេញពីច្បាប់ធ្វើបត្យាប័ន ។ ប៉ុន្តែក្រោយរដ្ឋាភិបាលហុងកុងបានលុបច្បាប់នោះចោលហើយក្តីតែ ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មអត់ឈប់ ទាមទារ លើសពីអ្វីដែលខ្លួនចង់បាន បង្កឲ្យមានអំពើហិង្សាកើតឡើង។ ការធ្វើបាតុកម្មអត់ឈប់ឈរនោះគឺដោយសាតែមានបាតដៃអាមេរិក ចូលរួមធ្វើឲ្យអសន្តិសុខ កាន់តែខ្លាំង ដោយអាមេរិក មានគោលដៅ សំដៅទៅលើរដ្ឋាភិបាលចិនទៅវិញទេ។នៅពេលនេះដែរ ... Read More »
ទៀតហើយ! ក្រៅពីព្រមាន ដាក់ទណ្ឌកម្ម ដំឡើងពន្ធ អាមេរិកគ្មានមធ្យោបាយដោះស្រាយឬ?
ពីដើមមកអាមេរិក ប្រើនយោបាយទណ្ឌកម្មទៅលើប្រទេសជាច្រើនជុំវិញពិភពលោក ពិសេសគឺប្រទេសដែលតែងតែប្រឆាំងជាមួយ អាមេរិក ក្នុងនោះមានអ៊ីរ៉ង់ គុយបា វេណេហ្ស៊ុយអែឡា… រួមទាំងចិននិងរុស្ស៊ីផងដែរ។ ប៉ុន្តែចាប់តាំងពី លោកត្រាំឡើងកាន់តំណែង ប្រធានាធិបតីអាមេរិកនៅខែមករាឆ្នាំ២០១៧ បន្ទាប់ពីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ លោកត្រាំបានបន្ថែមនយោបាយ អាត្មានិយមមួយទៀតគឺដំឡើងពន្ធទំនិញចូលអាមេរិក។ គោលនយោបាយពន្ធដារបស់លោកត្រាំ ... Read More »
បើរុស្ស៊ី ចិនមិនលូកដៃទេ ឧបទ្វីបកូរ៉េ នឹងរកមិនឃើញសន្តិភាពឡើយ
កិច្ចពិភាក្សាដោយផ្ទាល់រវាងអាមេរិក កូរ៉េខាងត្បូង កូរ៉េខាងជើង នៅតែរកមិនឃើញសន្តិភាពនោះឡើយបើទោះបីកូរ៉េខាងជើង បាបានបង្ហាញពីគោលជំហរ បោះបង់អាវុធបរមាណូក្តី។ កិច្ចពិភាក្សាមិនទទួលបានជោគជ័យគឺដោយសារតែ អាមេរិកពិភាក្សាដោយ«បាតដៃទទេ»គឺគ្មាន យុទ្ធសាស្ត្រឬផែនការច្បាស់លាស់ជាមួយកូរ៉េខាងជើង។ ដើម្បីទទួលបានជោគជ័យ ក្នុងកិច្ចពិភាក្សាសន្តិភាព រុស្ស៊ី ចិន បង្ហាញពីគម្រោងថ្មី សម្រាប់សន្តិភាពឧបទ្វីបកូរ៉េ។ ... Read More »
ពលរដ្ឋកូរ៉េខាងត្បូងចង់ឲ្យទាហានអាមេរិកចាកចេញ មិនចង់ចំណាយប្រាក់ញើសឈាមពលរដ្ឋចិញ្ចឹមទាហានអាមេរិកឡើយ
រយៈពេលកន្លងមក ពលរដ្ឋកូរ៉េខាងត្បូង បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដល់សកម្មភាពរបស់ប្រធានាធិបតិអាមេរិក ទាមទារប្រាក់សម្រាប់ចិញ្ចឹមទាហានអាមេរិកឈរជើងជួយរក្សាសន្តិសុខកូរ៉េខាងត្បូង រាប់ពាន់លានដុល្លារ។ សកម្មភាពទាំងនោះបានធ្វើឲ្យពលរដ្ឋកូរ៉េខាងត្បូង ជាច្រើនមិនត្រូវការទាហានអាមេរិក រក្សាសន្តិសុខឡើយ គឺអាចការពារខ្លួនឯងបាន។ ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនបានលើកឡើងថា វត្តមានយោធាអាមេរិក ទើបធ្វើឲ្យទំនាក់ទំនងបងប្អូនទាំងពីរ មិនអាចផ្សះផ្សាគ្នាបាន។ នៅពេលនេះសញ្ញាវជ្ជមានបានបង្ហាញយ៉ាងច្បាស់ ... Read More »
បន្តពូនជ្រំ កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសយើងទាំងពីរ ដែលមានតាំងពីដើមរៀងមក
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំ ការក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរដែលមានតាំងពីដើមរៀងមក ។ នាយឧត្តមសេនីយ៍ ... Read More »
លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីនឹងកែលម្អផ្លូវថ្មើរជើងនៅមហាវិថីម៉ៅសេទុងឲ្យបានប្រសើរឡើង ដើម្បីទុកជាគំរូ សម្រាប់មហាវិថីផ្សេងៗទៀត
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញមានគម្រោងរៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងដោយចាប់ពីស្ពាន៥មករា រហូតដល់ស្តុបចំការមនដើម្បីផ្ដល់ភាព ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់ខណៈ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះវាជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងរាជធានីភ្នំពេញ ។ ការបង្ហាញពីគម្រោងនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ក្រោមអធិបតី លោកឃួង ... Read More »
យុវជនម្នាក់ត្រូវក្រុមចោរមានគ្នា៦នាក់ធ្វើសកម្មភាពវាយប្លន់ម៉ូតូបានសម្រេច
ភ្នំពេញ៖ ក្រុមចោរមួយក្រុមមានគ្នាចំនួន៦នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពី យុវជនម្នាក់បានសម្រេចគេចខ្លួនបាត់ ស្រមោល មិនរំខានដល់សមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវK5 នៅចំណុចម្តុំលូទឹកស្អុយ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ... Read More »
លោកជំទាវកិត្ដិសង្គហបណ្ឌិតម៉ែន សំអន៖ អំពាវនាវឲ្យអាចារ្យ-អាចារិនីខ្មែរទាំងអស់ ត្រូវរួមសហការជាមួយគណៈសង្ឃគ្រប់លំដាប់ថ្នាក់បំពេញភារកិច្ចឲ្យបានល្អតាមក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់
ភ្នំពេញ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យ អាចារ្យ-អាចារិនីខ្មែរទាំងអស់ ត្រូវរួមសហការជាមួយគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ... Read More »
យកផាវគ្រាប់បែកមកច្នៃដោយប្រើដង កាំបិតស្នៀតទៅបុកស្រាប់តែផ្ទុះដាច់កដៃ ចុងកាំបិតជុងភ្នែកស្លាប់ភ្លាម
ខេត្តមណ្ឌលគិរី៖ បុរសជនជាតិព្នងម្នាក់បានយកផាវគ្រាប់បែកមកច្នៃសម្រាប់បោកត្រី ដោយប្រើដងកាំបិតស្នៀត ចុងស្រួចទៅបុក តែភ្លាត់ស្នៀតក៏ផ្ទុះចុងកាំបិតហោះឡើងជង’ភ្នែកស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច