ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃស្រែពកកើតមានយ៉ាងគគ្រឹកគគ្រេង

គេរាយការណ៍ថា សកម្មភាពនៃការកាប់និងដឹកជញ្ជូនឈើនៅតំបន់ដែនជម្រកសត្វព្រៃស្រែពក បានកើតមានយ៉ាងគគ្រឹកគគ្រេងមិនចាញ់ករណីនៅតំបន់អូរហ៊ុចកាលពីអតីតកាលនោះឡើយ។ មន្ត្រីមានសមត្ថកិច្ច រួមទាំងនាយកដែនជម្រកសត្វព្រៃស្រែពកផងមិនខ្វល់អំពល់នឹងបទល្មើសនោះឡើយ គឺគិតតែលូកដៃយកលុយពីឈ្មួញដឹកឈើដែលមានទាំងជនជាតិវៀតណាមនោះតែប៉ុណ្ណោះ។ បទល្មើសនៃការដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមបានធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃដោយបើកចំហរ។ អាជ្ញាធរមានទាំងកងកម្លាំងប្រដាប់អាវុធ ទាហានប៉ូលិស សុទ្ធតែបានផលប្រយោជន៍ពីបទល្មើសព្រៃឈើ គ្រាន់តែថា បានតិច ឬច្រើនតែប៉ុណ្ណោះ។ ប្រភពរាយការណ៍ថា អ្នកដែលបានផលប្រយោជន៍ច្រើនជាងគេពីបទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃស្រែពកច្រើនជាងគេនោះគឺលោកព្រំ ... Read More »

គ្រាប់បែកគីមីមួយគ្រាប់ដែលបន្សល់ពីសម័យសង្គ្រាមនោះត្រូវបានរកឃេីញ

ខេត្តស្វាយរៀង៖ មន្ត្រីជំនាញអាជ្ញាធរគីមីបានរកឃើញគ្រាប់បែកគីមីមួយគ្រាប់ហើយ ដែលបានបន្សល់ពីសម័យសង្គ្រាមឆ្នាំ១៩៦៥ដល់១៩៧៣ នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។ ពាក់ពន្ធ័នឹងករណីរកឃើញគ្រាប់បែកគីមីមួយគ្រាប់នេះដែរ លោកប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថា៖ កម្លាំងជំនាញគីមីសាស្រ្តនិងខាងស៊ីម៉ាក់បានរកឃើញគ្រាប់បែកគីមីសាស្ត្រដែលបន្សល់ទុកពីសម័យសង្គ្រាមមួយគ្រាប់ហើយ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃនេះនិងកំពុងគ្រប់ទុកនិងរកគន្លឹសដើម្បីដោះហើយកំពុងរុករកមួយគ្រាប់ទៀតដែលមិនទាន់រកឃើញនៅឡើយ។ លោកក៏បានបន្តថា កម្លាំងជំនាញកំពុងស្វែងរកគ្រាប់បែកគីមីសាស្រ្ត ស្ថិតនៅក្នុងភូមិគគីរនិង ... Read More »

មន្រ្តីអាវុធហត្ថក្រុងភ្នំពេញម្នាក់ដកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ ស្នូរកាំភ្លើងចំនួនមួយគ្រាប់បានផ្ទុះឡើង បណ្ដាលឲ្យបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរងរបួសធ្ងន់ ហើយត្រូវបានបងប្អូនដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយសង្គ្រោះជីវិត ប៉ុន្តែដោយអកុសលបណ្ដាលឲ្យស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ហើយករណីនេះ ត្រូវបានគេអះអាងថា គឺករណីបាញ់សម្លាប់ខ្លួនឯង មិនដឹងមូលហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ... Read More »

ឃាត់មន្រ្តីជាប់កិច្ចសន្យា៣នាក់នៃមន្ទីរសង្គមកិច្ចក្រុងពាក់ព័ន្ធកេងប្រវ័ញ្ចពលកម្មកុមារឲ្យដើរសុំទាន

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៧ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនបុរសសង្ស័យ៣នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញពាក់ព័ន្ធករណីកេងប្រវ័ញ្ចពលកម្មកុមារ និងប្រើហិង្សាគំរាមកុមារឱ្យដើសុំ ទានតាមទីសាធារណៈ ។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ ឃុត នឹម ... Read More »

ធនាគារពិភពលោកចេញរបាយការណ៍ជាផ្លូវការបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ បានចេញរបាយការណ៍ជាផ្លូវការបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាក្នុងអត្រា កំណើន៦,៨%ក្នុងឆ្នាំ២០១៧ និង៦,៩%ក្នុងឆ្នាំ២០១៨។ របាយការណ៍របស់ធនាគារពិភពលោក បានលើកឡើងថា កំណើននឹងកើនឡើង ៦,៨ភាគរយក្នុងឆ្នាំ២០១៧និង៦,៩ភាគ រយក្នុងឆ្នាំ២០១៨ដោយមានការគាំទ្រពីការធ្វើពិពិធកម្មនៃការនាំចេញ ... Read More »

ចាប់មេខ្យល់ដែលនាំពលរដ្ឋខ្មែររាប់សិបនាក់លួចកាប់ឈើក្នុងប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ម្នាក់ ដែលញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរទៅកាប់ឈើគ្រញូងខុសច្បាប់ដែលជាអ្នកដើរប្រមូលកម្មករ និងនាំក្រុមកម្មករឆ្លងដែនចូលទឹកដីថៃ ដើម្បីកាប់ឈើគ្រញូង និងប្រមូលដឹក ជញ្ជូនឆ្លងដែនមកទឹកដីខ្មែរវិញត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ ខ្លួនបានហើយនៅចំណុចភូមិអូរក្រូច តាតោក ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។ សូមបញ្ជាក់ថា ... Read More »

វិភាគអន្តរជាតិ៖ Catalonia នឹងប្រកាសឯករាជ្យ ផ្តាច់ខ្លួនចេញពីអេស្បា៉ញដោយឯកតោភាគី នៅប៉ុន្មានថ្ងៃខាងមុខ

ប្រមុខដឹកនាំ តំបន់កាតាឡូនៀ បានឲ្យ ដឹងថា តំបន់ស្វយ័តកាតាឡូនៀ នឹងប្រកាស ឯករាជ្យ ផ្តាច់ខ្លួនចេញពីអេស្ប៉ាញជាឯកតោភាគីនៅចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ ក្រោយ។ លោក Carles Puigdemont កាលពីថ្ងៃ ទី៣ខែតុលា ... Read More »

អុីរ៉ង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអុីរ៉ាក់ប្រឆាំងនឹងក្រុមផ្តាច់ខ្លួន

សារព័ត៌អុីរ៉ង់ Fars បានផ្សាយថា រដ្ឋ មន្ត្រីក្រសួងការពារជាតិអុីរ៉ង់ លោក Amir Hatami កាលពីថ្ងៃទី៣ ខែតុលា បាន បញ្ជាក់ថា អុីរ៉ង់នឹងសហការជាមួយអុីរ៉ាក់ នៅក្នុងការទប់ស្កាត់ចលនាបំបែកខ្លួនរបស់ ក្រុមជនជាតិឃើដ ... Read More »

ពិភពលោកបរាជ័យ ក្នុងការរុករកយន្តហោះ MH370ដែលបាត់ខ្លួនកាលពីថ្ងៃទី៨មីនាឆ្នាំ២០១៤

ទោះបីមាន បច្ចេកវិទ្យាទំនើប ប្រព័ន្ធ រ៉ាដា ឧបករណ៍ រុករកទាំងនៅក្នុងបាត សមុទ្រនិង នៅលើដីក៏មិនអាចរកឃើញ យន្តហោះដែលបាត់ខ្លួនជាង៣ឆ្នាំកន្លងមកនោះដែរ។ ទាំងនោះជាការបរាជ័យមួយយ៉ាងធំធេងរបស់ពិភពលោក ក្នុងសម័យកាលបច្ចេកវិទ្យាទំនើបនេះ ។ ប្រទេសអូស្ត្រាលីដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការរុករកនោះបានចេញរបាយការណ៍​ចុងក្រោយ របស់ខ្លួន ... Read More »

អាមេរិកបណ្តេញមន្ត្រីការបរទេសគុយបា១៥រូបចេញពីប្រទេសដោយចោទប្រកាន់ពីបទវាយប្រហារតាមរលកធាតុអាកាស

កាលពីថ្ងៃទី៣ខែតុលារដ្ឋាភិបាលអាមេរិកបានសម្រេចបណ្តេញមន្ត្រីការបរទេសគុយបា ១៥រូបចេញពីអាមេរិក ក្រោយ ពេលមានរឿងវិវាទពាក់ព័ន្ធនឹង មន្ត្រីទូត អាមេរិកនៅគុយបា មានអាការចម្លែកដែលអាមេរិកចាត់ទុកថាជាការវាយប្រហារ ដោយរលកសំឡេង ធ្វើឲ្យថ្លង់ត្រចៀក។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា មន្ត្រីគុយបាមានរយៈពេល៧ថ្ងៃដើម្បីចាកចេញពីអាមេរិក។ សកម្មភាពខាងលើកើតឡើង ក្នុងពេលដែលទំនាក់ទំនងប្រទេសទាំងពីរ ប្រឈម មុខតានតឹង ... Read More »

សត្វក្រពើជាង២០គីឡូក្រាមមួយក្បាលបម្រុងឆ្លងដែនត្រូវកម្លាំងនគរបាលល្បាតឃើញចាប់ប្រគល់ឲ្យជំនាញ

ប៉ោយប៉ែត៖ កម្លាំងនគរបាលការពារព្រំដែនម្នាក់ ចាប់បានសត្វក្រពើ១ក្បាល ទម្ងន់ជាង២០គីឡូក្រាមបម្រុងឆ្លងដែនទៅប្រទេសថៃនោះយកមកប្រគល់ឲ្យមន្ត្រីជលផលនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរស្រុកអូរជ្រៅ ។ លោកសុខ ផលនាយរងប៉ុស្តិ៍អូរបីជាន់បានឲ្យដឹងថា នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំអូរបីជាន់ រួមជាមួយកម្លាំននគរបាលវរៈការពារព្រំដែនគោកលេខ៩១១ ... Read More »

អនុព័ន្ធយោធាកងទ័ពជើងអាកាសថៃចប់អាណត្តិចូលជួបនិងជម្រាបលាថ្នាក់ដឹកនាំ (ខ.ភ.ម.)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិបានអនុញ្ញាតឲ្យលោកថាចឆៃ អាឆៃរីយ៉ារួន អនុព័ន្ធយោធាកងទ័ពអាកាសភូមិន្ទថៃចប់អាណត្តិនៅកម្ពុជាចូលជួប សម្តែងការគួរសមនិងជម្រាបលាបន្ទាប់ពី បំពេញបេសកកម្មការទូតយោធានៅកម្ពុជា អស់រយៈពេលបីឆ្នាំកន្លងមក។ ... Read More »

ទប់ស្កាត់ឲ្យបានដាច់ខាតសកម្មភាពភេរវកម្ម និងធានាមិនឱ្យមានបដិវត្តន៍ពណ៌

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការ ពារជាតិបានកោតសរសេីរនិងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ការពារ សុវត្ថិភាព ក្ដីសុខសាន្ត ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលទេីបកន្លងទៅថ្មីៗនេះ សម្រេច បានជោគជ័យគួរជាទីមោទនៈ ។ ... Read More »

អាជ្ញាធរស្រុកស្អាងកំពុងស្រាវជ្រាវករណីមនុស្សមួយក្រុមតាំងខ្លួនជាមន្ត្រីអង្គការ និងមន្ត្រីជលផលជំរិតទារលុយពីប្រជានេសាទ

ខេត្តកណ្តាល ៖ លោក ញឹម វណ្ឌិន អភិបាលស្រុកស្អាងបានឲ្យដឹងថា ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ចំពោះ ករណីមនុស្សមួយក្រុមដែលតាំងខ្លួនជា មន្ត្រីអង្គការបរិស្ថាន និងរដ្ឋបាលជលផល ហើយដើរទារលុយពីប្រជានេសាទតាម អំពើចិត្ត។ វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមាន សេចក្តីរាយការណ៍ពីប្រជានេសាទ ... Read More »

បង្ក្រាបរថយន្តកាមរីឆ្លាមដឹកឈើប្រណីតលោតឆត្របម្រុងទៅវៀតណាម

ខេត្តមណ្ឌលគិរី ៖ កម្លាំងល្បាតបង្ក្រាបបទល្មើសព្រៃឈើបរិស្ថាន WCS ស្រុក កែវសីមា សហការជាមួយកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៧ បានប្រទះឃើញរថយន្តដឹកឈើប្រណីតលោតឆត្រ១គ្រឿង រួច ដេញតាមឃាត់បានរថយន្ត ... Read More »

សពពលករខែ្មរម្នាក់ត្រូវអាជ្ញាធរថៃបញ្ជូនឲ្យក្រុមគ្រួសារនៅកម្ពុជា

ខេត្តបាត់ដំបង ៖ សពពលករខែ្មរម្នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនតាមរថយន្តមក ប្រគល់ឲ្យអាជ្ញាធរខែ្មរ ហើយអាជ្ញាធរប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ កាលពី វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។ ក្រុមការងារទំនាក់ទំនងស្រុកកំរៀង បានឲ្យដឹងថា ពលករខែ្មរដែលស្លាប់នេះគឺ មានជំងឺខ្លាញ់រុំបេះដូង ... Read More »

ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច

ភ្នំពេញៈ ជនសង្ស័យ ម្នាក់ចំណោម០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ពីជនរងគ្រោះមិនបានសម្រេច តែជាអកុសល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាតការឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរនិវត្តន៍ របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ

  ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ... Read More »

ឃាត់បុរសម្នាក់លួចលាក់លក់ថ្នាំញៀននៅក្នុងផ្ទះសំណាក់

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៧ វេលាម៉ោង៤ និង៣០ នាទីទៀបភ្លឺ កម្លាំងជំនាញការិយាល័យនគរ បាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះ សីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀន ១ករណី ... Read More »

ឃាត់ខ្លួនបុរសម្នាក់ដែលរត់តាក់សុីផងនិងលួចលក់ថ្នាំញៀនផងបញ្ជូនទៅតុលាការ

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាមុខ សញ្ញាជួញដូរថ្នាំញៀន និងជាអ្នករត់តាក់ សុីផងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពេលធ្វើសកម្មភាពជាក់ស្តែង។ ក្រោយ ឃាត់ខ្លួន សមត្ថកិច្ចបានដកហូតថ្នាំញៀន រួមនឹងមធ្យោបាយក្នុងការធ្វើចរាចរណ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយា ល័យនគរបាលប្រឆាំងគ្រឿងញៀនចាត់ ការតាមនីតិវិធី។ ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៣ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន

ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានបង្ក្រាប មុខសញ្ញាជួញដូរថ្នាំញៀន ដោយឃាត់ ខ្លួនជនសង្ស័យ៤នាក់(ស្រីម្នាក់)។ ករណី នេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៣០នាទី ... Read More »

ប្រទះឃើញសពទារកម្នាក់អណ្តែតទន្លេមេគង្គសង្ស័យម្តាយចិត្តអប្រិយយកទៅបោះចោល

ភ្នំពេញ៖ សពទារកម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតនៅក្បែរច្រាំងទន្លេមេគង្គកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុម៥ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានសន្និដ្ឋានថា សពទារកនោះមានអាយុប្រហែល៧ខែ (កើតមិនគ្រប់ខែ)ហើយផ្ចិតទារកនោះ ក៏មិនទាន់ជ្រុះទៀត។ ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ការបាញ់ប្រហារជាប្រវត្តិសាស្ត្រនៅអាមេរិកកន្លងមកធ្វើឲ្យឡាសវេហ្គាសឈរកំពូលតារាងនៅក្នុងការបាញ់ប្រហារសម្លាប់មនុស្ស

ការបាញ់ប្រហារមុនៗព្រឹត្តិការណ៍ ឡាសវេហ្គាស ក៏បានបន្សល់ទុកនូវការ ឈឺចាប់ការបាត់បង់យ៉ាងធំធេងដល់ មនុស្សជំនាន់ក្រោយរបស់អាមេរិក។ ការ បាញ់ប្រហារកាលពីយប់ថ្ងៃទី១ ខែតុលា សម្លាប់មនុស្ស៥៩នាក់ និងជាង៥០០ នាក់ទៀតរងរបួសគឺ ជារឿងដ៏រន្ធត់បំផុត នៅលើទឹកដីអាមេរិក។ ខាងក្រោមនេះ ជាការបាញ់ប្រហារនៅអាមេរិកសម្លាប់មនុស្សជាច្រើននាពេលកន្លងមក៖ ... Read More »

សមត្ថកិច្ច ខេត្ដកណ្ដាលរកឃើញ​ជនបរទេសមកស្នាក់នៅខុសច្បាប់ ​ជិត​៨០០​នាក់ជ្រកក្រោមស្លាកសមាគមសមាធិ​ព្រះពុទ្ធសាសនា​អន្តរជាតិ​

ខេត្តកណ្ដាល៖ ជនបរទេស​សរុប​ចំនួន​៧៩៧​នាក់ ស្រី​៥៧៤​នាក់ ត្រូវបាន​សម​ត្ត​កិច្ច​រកឃើញថា​បាននិងកំពុង​ចូលមក​បោះតង់​ស្នាក់នៅ និង​ជ្រកកោន​ក្នុង​សមាគម សមាធិ ព្រះពុទ្ធសាសនា​អន្តរជាតិ​មាន​ទីតាំង​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ តាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ាវ ចំរើន ស្នងការនគបាលខេត្ដកណ្ដាល ... Read More »

កាមរ៉ាសុវត្ថិភាពថតចោរលួចរថយន្ត២នាក់ តែសមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនបាន

ភ្នំពេញ៖ រថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ដែលម្ចាស់ទុកនៅមុខផ្ទះ ត្រូវក្រុមចោរលួចយកទៅបាត់ដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អើកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវ៨បេ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់រថយន្តឈ្មោះ ... Read More »

ជនបរទេសនៅកម្ពុជាគ្មានឯកសារត្រឹមត្រូវជាង៧ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាម៩៩ភាគរយ

ភ្នំពេញ : លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតសុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសប្រមាណជាងប្រាំពីរម៉ឺននាក់ រស់នៅប្រទេសកម្ពុជាដោយគ្មានឯកសារត្រឹមត្រូវតាមច្បាប់ ក្នុងនោះជនជាតិ វៀតណាមចំនួន៩៩ភាគរយ ក្នុងចំណោម ៥សញ្ជាតិ។ ... Read More »

ករណី OceanBank តុលាការវៀតណាមកាត់ទោសលោក ង្វៀង សឹងសឺងប្រហារជីវិត

អគ្គនាយកធានាគារ Oceanbankលោក ង្វៀង សឹងសឺង (Nguyen Xuan Son) ត្រូវបានតុលាការ កាត់ទោសប្រហារជីវិត ចំណែក អតីត ប្រធាន លោក ហា វាំង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារថ្ងៃត្រង់ជាមួយបងប្អូនកូនក្មួយកម្មករ

ភ្នំពេញ៖ នៅរសៀលថ្ងៃត្រង់ ទី ៤ តុលានេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនី ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ក្រុមហ៊ុន CAMBO HANDSOME LTD រួចហើយ សម្តេចតេជោ ហ៊ុន សែន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មកររោងចក្រកាត់ដេរ CAMBO HANDSOME LTD

ភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី ប្រមាណជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល ផ្លូវជាតិលេខ៤ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តជនជាតិថៃបើកលឿនដល់ផ្លូវកោងជាន់ហ្វ្រាំងមិនជាប់បុកដើមឈើនិងក្រឡាប់ស្លាប់ម្នាក់ របួសស្រាលម្នាក់

ខេត្តប៉ៃលិន៖ រថយន្តជនជាតិថៃ១គ្រឿង បើកល្បឿនលឿនមកដល់ផ្លូវកោង បួងចង្កួតមិនទន់ ជាន់ហ្វ្រាំងមិនជាប់ រអិលបោកប៉ះដើមឈើក្រឡាប់បណ្ដាលឲ្យស្លាប់បុរសម្នាក់ ជាអ្នកបើកបររថយន្ត និងស្ត្រីម្នាក់ជាប្រពន្ធ រងរបួសស្រាល នៅលើផ្លូវជាតិលេខ៥៩ ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ហេតុការណ៍នេះកើតឡើង ... Read More »