ព័ត៌មានទាន់ហេតុការណ៍៖
'

លោក សំរិទ្ធ ឯកសុវណ្ណ មានសុខភាពល្អប្រសើរ នឹងជាសៈស្បើយ ឆ្លងផុតគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីប្តូរមកព្យាបាលនៅមន្ទីរពេទ្យ CHONBURI HOSPITAL

ប្រទេសថៃ៖ បុគ្គលិកមជ្ឈមណ្ឌលសារព័ត៍មាន «នគរវត្ត»ប្រចាំប្រទេសថៃឡង់ដ៍ បានជួយអន្តរាគមន៍យក« លោក សំរិទ្ធ ឯកសុវណ្ណ» ចេញពីមន្ទីរពេទ្យឯកជនទីក្រុងបាងកក ទៅកាន់មន្ទីរពេទ្យយោធាថៃ (CHONBURI HOSPITAL ) ដែលធានាពីសុវត្ថិភាពសុខភាពគាត់ដោយជោគជ័យ។ នេះបើតាមការបញ្ជាក់ពីលោក Sommas ... Read More »

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើរលេងកម្សាន្តនៅមុខព្រះបរមរាជវាំង មាត់ទន្លេ

ភ្នំពេញៈ  នៅរសៀលថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាការប្រណាំងទូកនៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។ នៅល្ងាចនេះ តាមបណ្តោយសួនច្បារមាត់ទន្លេ គិតចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងព្រះបរមរាជវាំង ... Read More »

អគ្គិភ័យឆាបឆេះរោងចក្រខ្លាំងណាស់នៅខណ្ឌដង្កោ

ភ្នំពេញ ៖ មានករណីអគ្គិភ័យ កំពុងឆាបឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

លោក កឹម សុខា ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិក ចូលជួប នៅគេហដ្ឋាន

ភ្នំពេញ៖ នៅវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះឯកអគ្គរដ្ឋទូតអាមេរិក លោក ផាទ្រីក មូហ្វី បានចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា នៅព្រឹកមិញនេះ ... Read More »

ក្រុមគ្រូពេទ្រ កំពុងត្រៀមព្យាបាល និងជួយសង្គ្រោះកីឡាករណាដែលជួបបញ្ហាផ្សេងៗ និងព្យាបាលជូនប្រជាពលរដ្ឋ ដែលលេងកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ដើម្បីការពារប្រជាពលរដ្ឋ និងសង្គ្រោះកីឡាករទូក.ងណាដែលជួបបញ្ហាផ្សេងៗ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រុមគ្រូពេទ្យដែលយាមប្រចាំការ កំពុងផ្តល់សេវាពិគ្រោះ និងពិនិត្យបញ្ហាសុខភាព ជូនបងប្អូនប្រជាពលរដ្ឋយើងបានយ៉ាងល្អប្រសើរ ... Read More »

ក្មេងស្ទាវ២នាក់ដេញកាប់យុវជនម្នាក់កំពុងជិះម៉ូតូស្លាប់ផ្អើលក្រុងស្វាយរៀងទាំងព្រលប់

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរោមរោមមើលយ៉ាងច្រើនកុកកុញខណះយុវជនម្នាក់បានរងរបួសធ្ងន់ត្រង់ក្បាលហូឈាមធ្ងន់ធ្ងន់ បន្ទាប់ពីត្រូវជនសង្ស័យ២នាក់ជិះម៉ូតូកាន់ដាវដេញកាប់ក្រោយពីមានជម្លោះពាក្យសំដីគ្នាសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចខាងលិចស្ពានគយត្របែកស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ជនរងគ្រោះមានឈ្មោះវ៉ា វិសាល អាយុ១៩ឆ្នាំ ... Read More »

ក្មេងប្រុសម្នាក់ ដែលវង្វេងបាត់ម្តាយនៅមុខវាំងកាលពីយប់មិញ ត្រូវរកឃើញម្តាយវិញហើយ

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រទះឃើញក្មេងប្រុសម្នាក់ ដែលវង្វេងបាត់ម្តាយនៅមុខព្រះបរមរាជវាំងកាលពីយប់មិញ ត្រូវបានសមត្ថកិច្ចធ្វើការប្រកាសស្រាវជ្រាវរកក្រុមគ្រួសាររហូតបានជួបម្តាយរបស់ខ្លួនវិញ ។ ករណីក្មេងវង្វេងម្តាយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅ៩ ផ្លូវលេខ១៣ កែងផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ... Read More »

ផ្ទះជាង​១ម៉ឺនខ្នងរងការបំផ្លាញដោយព្យុះកំណាចនៅ ឥណ្ឌា និងបង់ក្លាដែស

គិតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា មន្រ្ដីគ្រប់គ្រងគ្រោះមហន្ដរាយបង់ក្លាដែស បានថ្លែងថា ខ្យល់ព្យុះកំណាច (ស៊ីក្លូន)  បានវាយប្រហារទៅលើប្រទេសបង់ក្លាដែស និង ឥណ្ឌា ចាប់តាំងពីយប់ ថ្ងៃសៅរ៍ មកម៉្លេះ បណ្ដាលឲ្យមនុស្សស្លាប់ និងលំនៅឋាន​ជាង៦០០០ខ្នង រងការខូចខាត។ ... Read More »

សារសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ថ្ងៃនេះជាថ្ងៃទី២ ហើយ នៃពិធីបុណ្យអុំទូក។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ, កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិចូលរួមកំសាន្តសប្បាយ និងស្វែងយល់ពីវប្បធម៍ប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរយើងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ ១២ ... Read More »

ទិដ្ឋភាពនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ !

ភ្នំពេញៈ ថ្ងៃនេះជាថ្ងៃទី២ហើយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។ បងប្អូនប្រជាពលរដ្ឋនៅតែបន្តមកលេងកម្សាន្តក្នុងព្រះរាជពិធីនេះជាបន្តបន្ទាប់​។ ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំងដែលជាកន្លែងប្រណាំងទូក និងនៅតាមស្តង់តាំងពិពណ័ទំនិញផលិតផល គឺត្រូវបានរៀបចំយ៉ាងគួរជាទីទាក់ទាញ​។ ចំណែកបងប្អូនកងកម្លាំងមានសមត្ថកិច្ច​ ផ្នែកសុខាភិបាល​ សង្គ្រោះបន្ទាន់​ គឺបាននិងកំពុងតែឈរជេីងនៅតាមគោលដៅនីមួយៗ​ ... Read More »

ការអត់ធ្មត់មានព្រំដែន បើមិនបង្ក្រាប មិនមានទីបញ្ចប់ឡើយ

នៅពេលនេះ ប៉ូលិសកោះហុងកុង មិនអាចរក្សាការអត់ធ្មត់ទៅលើក្រុមបាតុករ គ្មានថ្ងៃបញ្ចប់ ដោយ ប៉ូលិសហុងកុងបាញ់បាតុករស្តែងៗតែម្តង ដើម្បីបង្ក្រាបបាតុកម្មដែលកាន់ក្តៅគគុកឡើងៗសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីប៉ូលិសហុងកុងមួយរូបបានប្រើប្រាស់កាំភ្លើង បាញ់ទៅលើបាតុករពាក់ម៉ាស់ម្នាក់បណ្តាលឲ្យរងរបួស ដោយសារតែរូបគេបានធ្វើការតវ៉ាបំពានលើបំរាម ... Read More »

បាតុកម្មនៅលីបង់ មិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ

ប្រជាពលរដ្ឋលីបង់ បានធ្វើបាតុកម្ម នៅទូទាំងប្រទេស អស់រយៈពេលជាច្រើនសប្ដាមកហើយដោយគួបផ្សំនឹងការរឹតបន្ដឹងនូវការធ្វើចរាចរណ៍ប្រាក់ដុល្លារថែមទៀតផង ទើបធ្វើឲ្យប្រទេសនេះ​ ប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈប្រើប្រាស់។ ម្ចាស់ស្ថានីយប្រេងឥន្ធនៈជាច្រើន នៅក្នុងរដ្ឋធានីប៉េរូត បានឲ្យដឹងថា ពួកគាត់​នឹងមិនបញ្ជាទិញប្រេងចូលបន្ដទៀតទេ ព្រោះនៅពេលនេះ រដ្ឋាភិបាល​បានរឹតបន្ដឹងនូវការធ្វើចរាចរណ៍ប្រាក់​ដុល្លារ។ រីឯបញ្ហាកង្វះខាតប្រេងឥន្ធនៈនេះ បានកើតឡើង ​ដោយសារមានវិបត្ដិហិរញ្ញវត្ថុ និងការផ្ទុះឡើងនូវបាតុកម្ម ... Read More »

អ៊ីរ៉ង់រកឃើញអណ្តូងប្រេងថ្មី មានប្រេង ជាង​៥៣ពាន់លាន បារ៉ែល

ក្នុងពេលដែលកំពុងរងការដាក់ទណ្ឌកម្ម លើវិស័យប្រេង ពេលនេះអ៊ីរ៉ង់បានប្រកាស ធ្វើឲ្យ អាមេរិក«ស្រក់ទឹកមាត់ទៀតហើយ»​​ដោយប្រកាសរកឃើញអណ្តូងប្រេង ដ៏ធំលំដាប់ ពិភពលោក ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសសាន រ៉ូហានី បានប្រកាសថា ក្រុមអ្នករុករកប្រេងអ៊ីរ៉ង់បានរកឃើញអណ្តូងប្រេង ​ដ៏ធំដែលមានខួងយកប្រេងបានរហូតដល់ទៅ​៥៣ពាន់លានបារ៉ែល​។ ... Read More »

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និង បារាំងនៅថ្ងៃនេះ នឹងជួបពិភាក្សាជាមួយ លោក កឹម សុខា

ភ្នំពេញ៖ រំលងតែមួយថ្ងៃប៉ុណ្ណោះ ដែលតុលាការសម្រេចកែប្រែកាតព្វកិច្ចមួយចំនួន ធ្វើអោយលោកកឹម សុខា មានសិទ្ធិចាកចេញពីផ្ទះបាន ក៏អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ជួបពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និង ... Read More »

ស្ត្រីម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្បែរផ្ទះខ្លួនឯង

ខេត្តព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​របស់សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៨​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពុងទូក ស្ថិត​ក្នុងភូមិ​ភ្នំ​តូច ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ សេចក្តីរាយការណ៍​បន្ត​ថា ... Read More »

ពេលដ៏ខ្លីខាងមុខ កូរ៉េខាងត្បូង នឹងឈប់ពឹងទាហានអាមេរិក ការពារ ដោយបង្កើនកម្លាំងការពារខ្លួនឯងវិញ

ការឈរជើងទាហានអាមេរិកក្នុងទឹកដីកូរ៉េខាងត្បូង កាន់តែធ្វើឲ្យស្ថានភាពទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង កាន់តែតានតឹងថែមទៀត ។ មិនតែប៉ុណ្ណោះ ការចំណាយរបស់កូរ៉េខាងត្បូងទៅលើទាហានអាមេរិកក៏កាន់តែច្រើនផងដែរ​។ ចំណែកកូរ៉េខាងត្បូង វិញ ក៏មិនអនុញ្ញាតឲ្យអាមេរិកវាយប្រហារកូរ៉េខាងជើង ដែលជាបងប្អូននោះដែរ​។ ចំណុចទាំងនោះហើយ បានជា កូរ៉េខាងត្បូង នឹងឈប់អាស្រ័យទៅលើកម្លាំងការពាររបស់អាមេរិក ... Read More »

បុរស២នាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា

ភ្នំពេញ៖ បុរស២នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា ដោយម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូម្នាក់ឯងជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតស្លាប់ដោយសារតែរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ។ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ ។ យោងតាមប្រភពពីមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ... Read More »

ឆ្កឹះលួចកញ្ចក់រថយន្តម្ចាស់ឃេីញទាន់ដេញចាប់ជាប់ប្រគល់ជូននគរបាលចាត់ការតាមច្បាប់

ភ្នំពេញ​៖​ ជនសង្ស័យ៣នាក់បានធ្វេីសកម្មភាពលួចកាច់កញ្ចក់រថយន្តតែម្ចាស់ឃេីញទាន់ក៏ដេញចាប់ប្រគល់ជូននគរបាលកាលពីវេលាម៉ោង១០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ ត្រង់ចំណុចមុខផ្ទះជនរងគ្រោះ ផ្លូវបេតុងផ្ទះលេខ 4E0 ភូមព្រៃសាលា សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ  ។ ជនសង្ស័យទី១ ... Read More »

ជនជាតិសេរីលង្កាម្នាក់ដេកស្លាប់លើគ្រែដោយសារជំងឺគាំងបេះដូង 

ខេត្តសៀមរាបៈ  តាមសេចក្ដីរាយការណ៍ពីនគរបាលប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ បានអោយដឹងថាមានមនុស្សដេកស្លាប់លើគ្រែក្នុងបន្ទប់លេខ១២៦  សណ្ឋាគារFcc កាលពីវេលាម៉ោង ១២និង២០នាទី ថ្ងៃទី១០ខែ វិច្ឆិកាឆ្នាំ ២០១៩ ក្នុងភូមិ មណ្ឌល២  សង្កាត់ ស្វាយដង្គំ  ក្រុងសៀមរាប  ខេត្តសៀមរាប។ ... Read More »

ជិះម៉ូតូធ្វើសកម្មភាពជួញដូរគ្រឿងញៀនដឹងដល់សមត្ថកិច្ចចុះមកចាប់ខ្លួន

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាចេញពីពន្ធនាគារម្នាក់ ជិះម៉ូតូធ្វើសកម្មភាពជួញដូរគ្រឿងញៀន លាក់មិនជិតដឹងដល់សមត្ថកិច្ច ក៏ចុះមកធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១១និង២៥នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវខ្នងប្រឡាយ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ... Read More »

រថយន្ដស្ទូចបើកបត់ឆ្វេងឆ្លងផ្លូវបណ្ដាលឲ្យម៉ូតូមួយគ្រឿងបើកបុករងរបួសធ្ងន់ស្រាល៣នាក់

ខេត្តកណ្ដាលៈ នារីម្នាក់រងរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ខណៈបើកម៉ូតូឌុបគ្នា បានបុករថយន្ដស្ទូចមួយគ្រឿងបើកបត់ឆ្វេងឆ្លងផ្លូវពេញមួយទំហឹង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៨-២៩  ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល  ... Read More »

នៅកោះកុងកំពុងរៀបចំពិធីប្រណាំងទូក ក្នុងនោះក៏មានភ្ញៀវថៃ មកទស្សនាច្រើនកុះករផងដែរ

ខេត្តកោះកុង៖ កម្ពុជាសប្បាយរីករាយក្នុងឱកាសបុណ្យអុំទូក​ ២០១៩។ ប្រទេសយេីងមានសុខសន្តិភាព​ និងរីកចម្រេីនក្រោមការដឹកនាំលេីផ្លូវត្រូវរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ​ និងសំណាងល្អ៕ សុខ ខេមរា Read More »

បុរសម្នាក់បើករថយន្តបុកស្នាក់ការប៉ុស្ដិ៍២៤ម៉ោង មុខស្ថានទូតថៃ និងដើមឈើបាក់អស់១ដើម

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងបុកស្នាក់ការប៉ុស្ដិ៍២៤ម៉ោង មុខស្ថានទូតថៃ និងដើមឈើបាក់អស់១ដើម ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខស្ថានទូតថៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

ខេមរៈ សិរីមន្ដ ត្រៀមចេញទៅច្រៀងរកលុយជួយក្មេងកំព្រា និងមន្ទីរពេទ្យនៅកម្ពុជា

ភ្នំពេញ៖ ចុងឆ្នាំ២០១៩នេះ តារាចម្រៀងលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត នឹងចេញដំណើរទៅកាន់ទឹកដីនៃប្រទេសបារាំងដើម្បីចូលរួមកម្មវិធីប្រគំន្ត្រីមួយចំនួនដើម្បីយកថវិកាមួយចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងក្មេងកំព្រានៅកម្ពុជា។ បញ្ចប់ការធ្វើជាគណកម្មការក្នុងកម្មវិធីប្រកួតចម្រៀងធំមួយនៅកម្ពុជាមិនបានប៉ុន្មានផងស្រាប់តែតារាចម្រៀងរូបនេះបញ្ចេញគម្រោងចេញទៅច្រៀងនៅលើទឹកដីនៃប្រទេសបារាំង។ តាមការបង្ហើបរបស់ផលិតករម្នាក់លើកឡើងថា តារាចម្រៀងរូបនេះនឹងចេញពីកម្ពុជាទៅច្រៀងនៅប្រទេសបារាំងចុងឆ្នាំ២០១៩នេះ។ ប្រភពពីអ្នកជិតដិតនឹងតារារូបនេះបញ្ជាក់ថា លោក ខេមរៈ សិរីមន្ត ... Read More »

ការលេចធ្លាយវីដេអូរបស់ក្រុមហ៊ុន Motorola Moto G8 បង្ហាញពីកាមេរ៉ាខាងក្រោយបីដង

វីដេអូផ្សព្វផ្សាយដែលលេចធ្លាយថ្មីមួយបានផ្តល់ឱ្យយើងនូវការមើលម៉ូឌែល Motorola’s Moto G8 ជាលើកដំបូងដែលមើល ទៅដូចជាធាតុទី 3 នៅក្នុងត្រកូល G8 នៅពីក្រោយ Moto G8 Play និង Moto ... Read More »

នាឡិកាវៃឆ្លាតកូនកាត់ថ្មីរបស់ Fossil កាន់តែពិសេស

នាឡិកាវៃឆ្លាតកូនកាត់ថ្មីរបស់ហ្វូស៊ីលរួមបញ្ចូលគ្នានូវនាឡិកាដៃជាមួយនឹងថាមពលដែលមានរាងជារង្វង់និងបង្ហាញ display ជានិច្ច។ Fossil HR ១៩៥ ដុល្លារមានអេក្រង់បង្ហាញរូបភាពដែលមានសមត្ថភាពបង្ហាញប្រភេទព័ត៌មានដែលអ្នករំពឹងថានឹងឃើញ នៅលើនាឡិកាឆ្លាតវៃរួមមានការតាមដានសកម្មភាពព័ត៌មានអាកាសធាតុនិងការជូនដំណឹងកម្មវិធី – ទាំងអស់នៅពេលដែល មានថាមពលគ្រប់គ្រាន់ដែលនាឡិកាផ្តល់នូវថាមពលថ្មប្រហែលពីរសប្តាហ៍។ ត្រលប់មកវិញនៅពេលដែលព័ត៌មានអំពីនាឡិកាវៃឆ្លាតទាំងនេះបានលេចធ្លាយនៅក្នុងខែកញ្ញាមានការសង្ស័យថាពួកគេបានប្រើបច្ចេកវិទ្យានាឡិកាវៃឆ្លាតសម្ងាត់ដែលហ្គូហ្គលបានចំណាយប្រាក់ ៤០ លានដុល្លារសម្រាប់ហ្វូស៊ីលនៅដើមឆ្នាំនេះ។ ទោះយ៉ាងណាហ្វូស៊ីលបាននិយាយថានាឡិកាទាំងនេះមិនទាក់ទងនឹងកិច្ចព្រមព្រៀងនោះទេ។ ... Read More »

ពលរដ្ឋប្រមាណជិត២០០០នាក់ ចូលរួមពិសាអំបុក អបអរសាទរថ្ងៃ៩ វិច្ឆិកា នៅសាលាស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋទូទាំងស្រុកស្វាយចេកប្រមាណជិត២០០០នាក់ បាននាំគ្នាចូលរួមអបអរសាទរដាល់ និងពិសាអំបុករួមគ្នា ដេីម្បីបង្ហាញពីការស្នេហាជាតិ ពិសេសការពារជាតិ សាសនា ព្រះមហាក្សត្រ រួមនឹងមានការដាក់តាំងបង្ហាញឧបរកណ៍ភ្លេងបុរាណខ្មែរ ផលិតផលកសិកម្ម ឧបករណ៍បុរាណដែលបំរើដល់វិស័យកសិកម្ម មាន៖ រទេះគោ ម៉ាស៊ីនបោកស្រូវប្រើដោយដៃជាដើម។ នៅក្នុងពិធីពិសារអំបុកដែរធ្វេីឡេីងនៅសាលាស្រុកស្វាយចេកនោះដែរ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជាងកាត់សក់និងបន្ទប់ជាងជួសជុលលក់ទូរស័ព្ទដៃផ្អើលសមត្ថកិច្ចទៅអន្តរាគមន៍ទាំងយប់

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះទីតាំងបន្ទប់ជាងកាត់សក់ និងបន្ទប់ជាងជួសជុលលក់ទូរសព្ទមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាំងយប់ កាលពីវេលាម៉ោង ២និង ១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ... Read More »

ជនសង្ស័យ៥នាក់ជាក្រុមអង្គរក្ស សម រង្ស៊ី ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ប៉ោយប៉ែតៈ កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនក្រុមកងអង្គរក្ស របស់ ទណ្ឌិត សម រង្ស៊ី កាលថ្ងៃទី១០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​នៅផ្ទះសំណាក់សេះមាស ខាងកើតសណ្ឋាគារប៉ោយប៉ែតផាស ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្ត ... Read More »

លិខិតមិត្តអ្នកអាន៖” កឹម សុខា ដេកផ្ទះឈ្នះឯង! “

ភ្នំពេញ៖ បន្ទាប់ពីទំព័រនយោបាយ ទណ្ឌិតសម រង្ស៊ី បានបិទវាំងននត្រឹមថ្ងៃទី ៩ វិច្ឆិកា ទំព័រនយោបាយលោក កឹម សុខា ស្រាប់តែបាន បើកឡើងជាថ្មី។ ទោះជាក្នុងហេតុផលណាមួយក៏ដោយ ក៏ព្រឹត្តិការណ៍នេះគឺជាភាពអនុគ្រោះឬជាអំណោយផលមួយសម្រាប់ឆាកនយោបាយកម្ពុជាជាពិសេសសម្រាប់ជីវិតនយោបាយបក្សប្រឆាំង។ ក្រុមប្រឆាំងដឹកនាំដោយ ... Read More »