ព័ត៌មានទាន់ហេតុការណ៍៖
'

ម៉ូតូស្មាស់២គ្រឿងពន្លះគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើង

ខេត្តកណ្តាលៈ ម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់២គ្រឿងបើកបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យបុរស​ជាអ្នកបើកបរម៉ូតូម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ រីឯអ្នកបើកបរម្នាក់ទៀតបានរត់គេចខ្លួន ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២២ និង៤៥នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រ២៦-២៧ ស្ថិតក្នុងភូមិព្រែកអង្គុញ ... Read More »

មិននឹកស្មានថា ក្រុមហ៊ុន Metfone ហ៊ានធ្វើដល់ថ្នាក់ហ្នឹងដាក់អតិថិជនរបស់ខ្លួន

ខេត្តកណ្តាលៈ អតិថិជនម្នាក់រស់នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានសម្តែងនូវក្តីខឹងសម្បា និងអន់ចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុនMetfone ដែលខ្វះទំនួលខុសត្រូវ និងមានបំណងកេងប្រវ័ញ្ចលើអតិថិជន ចំពោះការតភ្ជាប់បណ្តាញអ៊ីនធឺណេតប្រើប្រាស់តាមផ្ទះ(WI-FI) ។ លោក ជឺ គឹមហុង អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកតាប្រាក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កម្ម សិក្សាការីជាន់ខ្ពស់-មធ្យម របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ ... Read More »

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាស្តីអំពីអាកាសធាតុចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៧ ខែមិថុនា Read More »

សម្តេចតេជោអគុណប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានថ្លែងអគុណប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ សម្តេចតេជោបានបញ្ជាក់ថា៖ «កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ... Read More »

ក្រុមហ៊ុនរថយន្តក្រុងយីហោ Gold VIP ដឹកអ្នកដំណើរ ត្រូវអគ្គីភ័យឆាបឆេះរថយន្តក្រុង២គ្រឿង

ភ្នំពេញ៖ ទីតាំងចំណតជួសជុលរថយន្ត ក្រុងក្រុមហ៊ុន Gold VIP ដឹកអ្នកដំណើរ ត្រូវបានអគ្គីភ័យឆាប់ឆេះរថយន្តក្រុង២គ្រឿង ទាំងព្រឹក ខណៈដែលជាងកំពុងតែជួសជុលឆ្វេសប្រហែស ផ្សារខ្ទាតភ្លេីងបណ្តាលឲ្យឆេះតែម្តង ។ ហេតុការណ៍អគ្គីភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១និង៣០ នាទី ... Read More »

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ប្រកាសយ៉ាងឱឡារិក ពីជ័យជំម្នះរបស់ខ្លួន ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ប្រកាសយ៉ាងឱឡារិក ពីជ័យជំម្នះរបស់ខ្លួន ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ Read More »

នគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យប្រុសស្រី៣នាក់ទៅស្នងការខេត្តបន្ទាយមានជ័យពីបទ ចែកចាយថ្នាំញៀន

ប៉ោយប៉ែតៈ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យប្រុស ស្រី៣នាក់ចែក ចាយថ្នាំញៀនទៅស្នងការខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។ លោកវរៈសេនីយ៍ទោធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថាៈ ជនសង្ស័យពាក់ពន្ធចែកចាយថ្នាំញៀន ដែលកម្លាំងចុះប្រតិបត្តិការនោះមានឈ្មោះ ហ៊ុន វ៉ាន់ ... Read More »

លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧

លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧៖ Read More »

បាក់ដីសង្កត់មនុស្សស្លាប់២៤នាក់ និងបាត់ខ្លួន១០៩នាក់នៅចិន

ក្រុមជួយសង្គ្រោះរាប់ពាន់នាក់បាននិងកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការស្វែងរកជនរងគ្រោះដែលនៅបាត់ខ្លួនយ៉ាងតិច១០៩នាក់ បន្ទាប់ពីហេតុការណ៍បាក់ដីយ៉ាងធំបណ្តាលឲ្យបាត់បង់ជីវិត២៤នាក់ ស្ថិតនៅក្នុងភូមិមួយនៃខេត្ត Sichuan ភាគអាគ្នេយ៍ប្រទេសចិន ។ ទីភ្នាក់ងារព័ត៌មានស៊ីអិនអិនបានរាយការណ៍ថា លំនៅឋានរាប់សិបខ្នងបានកប់នៅពីក្រោមដី បន្ទាប់ពីហេតុការណ៍បាក់ដីមួយបានកើតឡើងនៅក្នុងភូមិ Xinmo ស្រុក Mao County កាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ... Read More »

ផ្ទុះរថយន្តដឹកប្រេងសាំងនៅបា៉គីស្ថានស្លាប់មនុស្សយ៉ាងតិច១២០នាក់

មន្ត្រីប៉ាគីស្ថានបានប្រកាសថា មនុស្សយ៉ាងតិច១២០នាក់បានស្លាប់ និង១៣០នាក់ដទៃផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍រថយន្តដឹកប្រេងសាំងផ្ទុះឡើងនៅទីប្រជុំជន Bahawalpur ភាគខាងកើតរបស់ប៉ាគីស្ថាន ។ ស្នងការប៉ូលិស Mohammad Akhtar បានថ្លែងប្រាប់ប្រភពស៊ីអិនអិនថា គ្រោះថ្នាក់ខាងលើនេះបានកើតឡើងភ្លាម បន្ទាប់ពីរថយន្តដឹកប្រេងនោះបើកធ្លាក់ផ្លូវទាំងព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ... Read More »

គណបក្សប្រជាជន គឺជាគណបក្សសង្រ្គោះអាយុជីវិតជាតិ​ពិតប្រាកដ

ប្រវត្តិសាស្រ្តពិតគឺបានលាតត្រដាងបង្ហាញច្បាស់ដល់ប្រជាពលរដ្ឋអោយបានឃើញពីការវិវឌ្ឍនៃកម្ពុជា នៅក្នុងដំណាក់កាលនីមួយៗដែលមិនអាចប្រឌិតបាន។ ទន្ទឹមនឹងនេះកូនខ្មែរត្រូវយល់ដឹង និង ចងចាំអោយបានច្បាស់ ចៀសវាងការប្រឌិតភូតភរណាមួយមិនពិត។ ជាក់ស្តែង នៅក្នុងពេលដែលប្រទេសជាតិទាំងមូលធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ដែលប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានដឹងនិងចងចាំច្បាស់បំផុតនោះគឺនៅក្នុងឆ្នាំ ១៩៧៥ ដែលពេលនោះកម្ពុជាត្រូវបាន ធ្លាក់ក្នុងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត។ ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបានដកសិទ្ឋិ សេរីភាពទាំងស្រុង ... Read More »

នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា អបអរសាទរ និង សូមជូនពរដល់បងប្អូន ប្រជាពលរដ្ឋសាសនិក ឥស្លាម

ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និង ភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូនពរដល់បងប្អូន ប្រជាពលរដ្ឋសាសនិក ឥស្លាមកម្ពុជា រួមនិង បងប្អូនឥស្លាមកម្ពុជា ... Read More »

យុវជនម្នាក់ដើរលេងលក់ម៉ូតូសុីចាយអស់លុយ ខឹងម្តាយស្តីបន្ទោសទៅលោតទឹកស្ពានជ្រោយចង្វាប៉ងសម្លាប់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសរឿងដើរលេងដាច់យប់២យប់២ថ្ងៃ លក់ម៉ូតូសុីចាយអស់ រត់ទៅលោតទឹកស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន តែមិនទាន់បានលោតផង ក៏ត្រូវសន្តិសុខស្ពានចាប់ជាប់យកមកណែនាំនៅប៉ុស្តិ៍ជ្រោយចង្វា ។ ហេតុការណ៍នោះ បានភ្ញាក់ផ្អើលកាកពីវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចស្ពាន ជ្រោយចង្វាថ្មី ... Read More »

សមត្ថកិច្ចចុះបង្ក្រាបឈ្មួញរកស៊ីដឹកឈើតាមម៉ូតូ តែទុកឲ្យឈ្មួញធំៗដឹកតាមរថយន្តយ៉ាងរលូនទៅវៀតណាម

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបឈ្មួញរកស៊ីដឹកឈើតាមម៉ូតូ បែរជាបណ្តោយ ឲ្យឈ្មួញធំៗ រកស៊ីដឹកតាមរថយន្តសាំយ៉ុង ដឹកចេញទៅតាមបណ្តាខេត្តនានា និងប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃយ៉ាងរលូនទៅវិញ ។ ប៉ុន្មានថ្ងៃនេះ គេសង្គេតជើញរថយន្តរបស់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្ត និងសង្កាត់ដុង ក្រឡ សហការជាមួយនគបាលប៉ុស្តិ៍សង្កាត់សាមគ្គីចុះបង្ក្រាប ឈ្មួញរកស៊ីដឹកជញ្ជូនឈើ ... Read More »

កូនភ្លោះ3នាក់កើតក្នុងស្រុកបន្ទាយអំពិល អំណោយសម្តេច ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តឧត្តរមានជ័យៈ កូនភ្លោះភេទស្រីទាំង3 កើតនៅម៉ោង11ព្រឹក នាថ្ងៃសៅ ទី17 ខែមិថុនា ឆ្នាំ2017 ក្នុងភូមិដូនទា ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមាមជ័យ បានទទួលអំណោយសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

គ្រូបង្រៀនភាសាចិនម្នាក់ ត្រូវចោរឆក់កាបូប ប្រើអំពើហិង្សា ធាក់ជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ អ្នកគ្រូបង្រៀនភាសាចិន សាលា ឈុនជីង ត្រូវក្រុមចោរឆក់កាបូបមានគ្នាប្រមាណជា៥នាក់ បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ ខណៈដែលគាត់កំពុងជិះម៉ូតូឌុបត្រឡប់មកពីពេទ្យមកផ្ទះវិញ ក៏ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូប ប្រើអំពើហិង្សា ដោយធាក់ជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ ដួលប៉ះទង្គិចក្បាល កំពុងសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ។ ករណីខាងលើនេះ បានកើតឡើងកាលពី ... Read More »

ក្មេងប្រុសម្នាក់យកក្បាលគ្រាប់បោកនឹងគល់ឈើផ្ទុះរបួសធ្ងន់

ខេត្តបាត់ដំបង៖ ក្មេងប្រុសម្នាក់បានរងរបួសយ៉ាងធ្ងន់ ក្នុងករណីយកក្បាលគ្រាប់ទៅបោកនឹងគល់ឈើមួយដើមហើយបណ្តាលឲ្យផ្ទុះ ។ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចឆ្លាក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ មានករណីក្មេងម្នាក់បានយកក្បាលគ្រាប់ប្រភេទ60មល្លីម៉ែត្រ បោកនឹងគល់ឈើផ្ទុះ និងបណ្តាលឲ្យរងរបួសខ្លួនឯង ... Read More »

ពលរដ្នសួរថា តើមានរឿងអាថ៌កំបាំងអ្វី នៅពីក្រោយការចោទប្រកាន់គ្រូពេទ្យពីបទប្រទូស្តកេរ្តិ៍ខ្មាស់?

ខេត្តសៀមរាប៖ ក្រោយពីផ្ទុះរឿងស្រីប្រកាន់ ប្រុសប្រកែក ជុំវិញការចោទប្រកាន់លោកគ្រូពេទ្យ ឈ្មោះ វ៉ាន់ ស៊ុន ហៅ ឆ្លូញ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកមន្ទីរពេទ្យពហុព្យាបាលអង្គសង់តេ ជាមន្ទីរពេទ្យឯកជនមួយ នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ... Read More »

យកថ្នាំញៀនទៅលក់ក្នុងវត្តត្រូវសមត្ថកិច្ចចាប់វៃខ្នោះ

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួន និងដកហូតថ្នាំញៀនមួយចំ​នួន​ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៤ខែមិថុនាឆុនាំ២០១៧​ នៅក្នុងវត្តគោកបញ្ជាន់​ ភូមិចោមចៅ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះផាន់​ សាកន​ ភេទប្រុស អាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រកដ​ ស្នាក់នៅភូមិជ្រៃកោង​ សង្កាត់ចោមចៅ​ ... Read More »

កាតព្វកិច្ចបួសរ៉ាម៉ាឌនឥស្លាម ត្រូវបានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃ២៥មិថុនា បងប្អូនខ្មែរឥស្លាមអាចពិសារអាហារបានដោយសេរី

ភ្នំពេញ ៖ ការបំពេញកាតព្វកិច្ចបួស ឬតមអាហារ នៅពេលថ្ងៃរបស់ជនមូស្លីមនៅកម្ពុជា ត្រូវបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២៥ ខែមិថុនា​ ។ នេះបើតាមសេចក្ដីប្រកាស ព័ត៌មានរបស់គណៈដឹកនាំជាន់ខ្ពស់អ៊ីស្លាមកម្ពុជា នៅយប់ថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០១៧ ។ ... Read More »

បិទវគ្គបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធ គ្រាប់ គ្រឿងចក្រ សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនានេះកងពលអន្តរាគមន៍លេខ៣ស្ថិតនៅឃុំរំដោះស្រែ ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ បានបិទវគ្គបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធ គ្រាប់ គ្រឿងចក្រ សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ... Read More »

វិភាគអន្តរជាតិ៖ កូរ៉េខាងជើងថាខ្លួនជាជនរងគ្រោះក្នុងការស្លាប់របស់និស្សិតអាមេរិក

កាលពីថ្ងៃទី ២៣ ខែមិថុនា កូរ៉េខាង ជើងបានប្រកាសថា ការស្លាប់របស់និស្សិត អាមេរិក Otto Warmbier ក្រោយរយៈពេល១៧ខែឃុំខ្លួននៅលើទឹកដីកូរ៉េខាងជើង គឺជារឿង គួរឲ្យភ្ញាក់ផ្អើលសម្រាប់កូរ៉េខាងជើង ដោយពេលទីក្រុងព្យុងយ៉ាងដោះ លែង និស្សិតខាងលើ ... Read More »

ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧

  ភ្នំពេញ ៖ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៧ (BELTEI ... Read More »

សម រង្ស៊ី និងកឹម សុខា កំពុងរៀបយុទ្ធសាស្ត្រប្រើខ្មោចឲ្យកិនម្សៅធ្វើនំឲ្យស៊ី

ភ្នំពេញ៖ លោក សម រង្ស៊ី អតីតមេបក្សព្រះអាទិត្យ បានប្រើយុទ្ធសាស្ត្រកាត់ស្មៅក្រោមជើងលោកកឹម សុខា ដែលជាមេបក្សថ្មីតាមរយៈការប្រកាសដោយឯកឯងជាសាធារណៈ ថា គាត់គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សព្រះអាទិត្យសម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨។ ជាមនុស្សក្រៅបក្សតែនៅតែមានចរិតខែងរ៉ែងក្រអឺតក្រទមលើកខ្លួន ឯងដោយមិនក្រែងរអាមេបក្សក្នុងតំណែង អីបន្តិចបន្តួចសោះដែលតាមពិតតម្លៃខ្លួន នយោបាយពិតប្រាកដរបស់លោក ... Read More »

ករណីប្លន់សម្លាប់អ្នករត់តាក់ស៊ីនៅស្រុកស្ទោង ខេត្តកំពង់ធំ ជនសង្ស័យយករថយន្តទៅប្លុងចោលនៅទីរួមខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ករណីប្លន់សម្លាប់យករថយន្ត ហើយក្រុមជនសង្ស័យបានទម្លាក់សពជនរងគ្រោះចោល នៅស្រុកស្ទោង ខេត្តកំពង់ធំនោះ ពេលនេះរថយន្តរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងទឹកដីខេត្តកំពង់ចាម ។ លោកឧត្តមសេនីយ៍ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ថា រថយន្តរបស់ជនរង​គ្រោះដែលជំនាញបានដាក់ការសង្ស័យថា ... Read More »

ឧកញ៉ា ហុក ជ្រា បង្ហោះសារតាមហ្វេសប៊ុករិះគន់សមត្ថកិច្ចតាមផ្លូវយកលុយដឹកត្រីមកពីវៀតណាម

ខេត្តកំពង់ចាម៖ ប៉ុន្មានថ្ងៃកន្លងមកនេះ គេបានឃើញឈ្មួញរកស៊ីដឹកត្រីឆ្តោរ ត្រីរ៉ស់ពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជាបានបង្ហោះសារបង្ហាញអារម្មណ៍នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងន័យថា «ក្រុមហ៊ុនខ្លួនដឹកត្រីឆ្តោ និងត្រីរ៉ស់ចូលមក មានលិខិតអនុញ្ញាត ហើយសមត្ថកិច្ចតាមផ្លូវ មានគយ ជលផល និងនគរបាលសេដ្ឋកិច្ចកុំជាន់កសប្បាយនឹងយកប្រាក់ខ្លួន និងគួរយកប្រាក់ដែលគេសប្បាយនិងគួរយកប្រាក់ដែលគេសប្បាយ និងកុំឲ្យយកប្រាក់ដែលត្រូវបណ្តាសាគេ ... Read More »

វិចារណកថា៖ តំណាងរាស្ដ្របក្សប្រឆាំងកំពុងធ្វើសកម្មភាពគ្មានសណ្ដាប់ធ្នាប់ក្នុងរដ្ឋសភា

មជ្ឈដ្ឋាននានាដូចជាអ្នកតាមដានសកម្មភាពក្នុងរដ្ឋសភា អ្នកសារព័ត៌មាន អ្នកផឹក កាហ្វេ អ្នកប្រើហ្វេសបុ៊កបានរិះគន់តំណាងរាស្ត្របក្សប្រឆាំងជុំវិញការបំពេញការងារ ក្នុងរដ្ឋសភា។ សំយោគមតិបានរិះគន់ថា អ្នកណាៗក៏ដឹងដែរថាតំណាងរាស្ត្របក្ស ប្រឆាំង ពូកែខាងរិះគន់រដ្ឋាភិបាលឲ្យប្រកាន់យកច្បាប់ របៀបរបបល្អក្នុងសង្គម ប៉ុន្តែផ្ទុយ ទៅវិញខ្លួនឯងកំពុងរុញសភាឲ្យគ្មានសណ្ដាប់ធ្នាប់គ្មានច្បាប់ទម្លាប់ទៅវិញ ។ អ្នករិះគន់បន្តថា ... Read More »

បង្រ្កាបល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ)ឃាត់ខ្លួនស្ត្រី២នាក់

ខេត្តសៀមរាប៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការ ជាមួយកម្លាំង នគរបាលនៃអធិការដ្ឋានក្រុងសៀមរាប និង ប៉ុស្តិ៍នគរបាលសង្កាត់គោកចក បាន ចុះបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ)រហូតឃាត់ខ្លួនបានស្ត្រី២នាក់ ក្នុងនោះម្នាក់ជាមេឆ្នោត និងម្នាក់ទៀតជាអ្នកចាក់ឆ្នោត រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ។ ហេតុការណ៍ចុះប្រតិបត្តិឃាត់ខ្លួនមេឆ្នោត២នាក់នោះ បានធ្វើឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀល ... Read More »

ប្រជាពលរដ្ឋឃុំព្រែករកាចោទរណ្តៅដីក្រុមហ៊ុនលីគីមហេងបង្កបញ្ហាច្រើនយ៉ាង

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាច្រើន គ្រួសារ រស់នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបាននាំគ្នាប្រតិកម្មយ៉ាងខ្លាំងទៅលើក្រុមហ៊ុន លី គីមហេង ដែលកំពុងធ្វើអាជីវកម្មកាយ រណ្តៅដីយ៉ាងអនាធិបតេយ្យបង្កផលប៉ះពាល់ដល់ពួកគាត់រាល់ថ្ងៃ ខណៈដែលអាជ្ញាធរជំនាញពាក់ព័ន្ធមិនរវល់អើពើអ្វីឡើយ ។ អ្នកស្រី ហៀង ... Read More »