ព័ត៌មានទាន់ហេតុការណ៍៖
'

ស្រវឹងបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង បានបើកបរយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោក ហើយជ្រុលទៅបុកនឹងរបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រួមទាំងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ តែមិនបង្ករបួសដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចស្តុបចំការមន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ... Read More »

បុរស៣នាក់រងរបួសយ៉ាងធ្ងន់បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកខណៈកំពុងជិះម៉ូតូ

ខេត្តកណ្តាលៈ យ៉ាងហោចណាស់មនុស្ស៣នាក់ បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញមួយទំហឹង ខណៈកំពុងជិះម៉ូតូឌុបគ្នា កាលពីវេលាម៉ោង២៣ និង៤០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចភ្លើងស្តុបក្រពើហា ស្ថិតក្នុងក្រពើហា សង្កាត់​ព្រែកឬស្សី ក្រុងតាខ្មៅ ... Read More »

ពលរដ្ឋរស់នៅក្នុងខេត្តតាកែវចោទលោក ឧត្តមសេនីយ៍ទោ រស់ សុខធឿន បង្កើតក្រុមបក្ខពួកជំរិតទារប្រាក់ពីពួកគាត់ក្នុងការប្រកបរបរដឹកទំនិញឆ្លងដែលបន្តិចបន្តួច

ខេត្តតាកែវ៖ បច្ចុប្បន្នប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តតាកែវ ដែលមានមុខរបរដឹកទំនិញឆ្លងដែនបន្តិចបន្តួចតាមខ្សែបន្ទាប់ព្រំដែនកម្ពុជា វៀតណាម កំពុងប្រឈមនឹងការគំរាមទារលុយពីលោក ឧត្តមសេនីយ៍ទោ រស់ សុខធឿន និងក្រុមបក្ខពួក ទាំងបទល្មើសតូចធំដែលនៅតាមខ្សែបន្ទាប់ព្រំដែន ក្នុងខេត្តតាកែវ ដែលប្រកបរបរកស៊ីដោយប្រជាពលរដ្ឋរស់នៅស្របព្រំដែនកម្ពុជា វៀតណាមបានលើកឡើងថា ការប្រកបមុខរបររបស់ពួកគាត់ ... Read More »

ស៊ីរីចោទប្រកាន់អាមេរិក វាយប្រហារបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្លួន

  ស៊ីរីចោទប្រកាន់អាមេរិក វាយប្រហារបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្លួន ទាហានស៊ីរីបានឲ្យដឹងថា កម្លាំងទាហានដែលដឹកនាំដោយអាមេរិក កាលពីថ្ងៃទី១៨ ខែមិថុនា បានបាញ់ទម្លាក់យន្តហោះចម្បាំង មួយគ្រឿងរបស់ ស៊ីរីនៅជាយក្រុង Raqqa ពេលដែលយន្តហោះខាងលើទៅចូលរួមវាយប្រហារក្រុមភេរវកម្ម IS ។ សារព័ត៌មាន ... Read More »

ខឹងនាងខ្ទើយបបួលប្រពន្ធជក់ថ្នាំញៀនវាយសន្លប់ នាងខ្ទើយខឹងលើកគ្នាជាង២០នាក់មកជួយ

ភ្នំពេញ ៖ អំពើហិង្សាមួយបានបណ្តាលឲ្យនាងខ្ទើយម្នាក់សន្លប់ស្តូកស្តឹងដោយសារបុរសជាជនជាតិបារាំងកាត់ខ្មែរម្នាក់ ខឹងស្ត្រីជាភេទទី ៣មកបបួលសង្សារខ្លួនទៅជក់ថ្នាំញៀន ខឹងពេកបានវ៉ៃ២-៣ដៃបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នៅ តាមបណ្តោយផ្លូវលេខ១៣៦ ត្រង់ចំណុចបារបារាំងខេនឌី ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។ ... Read More »

អគ្គីភ័យឆាបឆេះឃ្លាំងស្តុកស្ករគ្រាប់កៅស៊ូដបប៊លមីន នៅខណ្ឌសែនសុខ សង្ស័យទុស្សេខ្សែភ្លើង

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងខណៈអគ្គីភ័យចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោរសន្ធៅឃ្លាំងស្តុកស្ករគ្រាប់កៅស៊ូដបប៊លមីន ដែលសង្ស័យបណ្តាលមកពីករណីទុស្សេខ្សែភ្លើង ។ ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កម្លាំងមានសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យទៅកាន់ទីតាំងកើតហេតុដើម្បីបាញ់ទឹកពន្លត់ភ្លើងផងដែរ ហើយគេនៅមិនទាន់ដឹងពីទំហំខូចខាតនៅឡើយទេ ៕ ... Read More »

វាយប្រហារភេរវកម្ម ដោយបើករថយន្តបុកនៅទីក្រុងឡុង

  នៅព្រឹកថ្ងៃទី១៩ ខែមិថុនា រថយន្តមួយដឹកទំនិញមួយគ្រឿង បាន បើកបុក លើក្រុមអ្នកធ្វើដំណើរ នៅតំបន់រម្មណីយដ្ឋាន Finsburyភាគខាង ជើងទីក្រុងឡុង បង្កឲ្យមានអ្នករងរបួស ជាច្រើន។ ប៉ូលិសទីក្រុងឡុងបានបញ្ជាក់ថា នេះជាករណីធំ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជា ពៅកំពុងសម្រុកប្រមូលទិញឈើធ្នង់

នៅទូទាំងខេត្តពោធិ៍សាត់ នរណាក៏គេដឹងថា បុរសឈ្មោះជា ពៅ គឺជាឈ្មួញរកស៊ីឈើប្រណីតដ៏ធំនៅតំបន់នោះ ។ ជាធម្មតា ឈ្មួញរកស៊ីតែងតែមានល្បិច រីឯល្បិចរបស់ឈ្មួញ ជា ពៅ កំពុងត្រូវបានថៅកែធំៗ ដែលជាអ្នកទម្លាក់លុយឲ្យវិនិយោគការរកស៊ីឈើនោះដកសេចក្តីទុកចិត្តខ្លះៗ ក៏ព្រោះតែជា ពៅ ... Read More »

សម័យកាលតេជោសន្តិភាព

កម្ពុជាក្នុងសម័យកាលនីមួយៗគឺវិវឌ្ឍន៍ខុសៗគ្នា។ ក្នុងសម័យកាល ព្រះបាទ សូរ្យវរ្ម័នទី២ គឺបាន បន្សល់ទុកនូវអង្គរអច្ឆរិយៈ ជាកេរ្តិ៍មរតកសម្រាប់មនុស្សជាតិទូទៅមកទល់សព្វថ្ងៃ។ រីឯសម័យកាលក្នុង ជំនាន់ព្រះបាទជ័យវរ្ម័នទី ៧ គឺបានធ្វើអោយកម្ពុជាមានឥទ្ឋិពលខ្លាំងព្រមទាំងបន្សល់ទុកនូវប្រាសាទ អង្គរធំ និងស្នាព្រះហស្ថប្រវត្តិសាស្រ្តជាច្រើនទៀតសម្រាប់កម្ពុជា។ ចំពោះក្នុងសម័យកាល ខ្មែរក្រហម ... Read More »

រថយន្តដឹកកម្ទេចថ្មក្រឡាប់នៅលើផ្លូវជាតិលេខ២១B

ខេត្តកណ្តាលៈ រថយន្តធុនធំប្រភេទបែនដឹកដីកែច្នៃខុសបច្ចេកទេស កាច់ចង្កូតមិនស៊ី បណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់កម្ទេចថ្មចោលនៅលើផ្លូវជាតិលេខ២១B កាលពីវេលាម៉ោង៧ និង២០នាទី ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ ... Read More »

នាំគ្នាមកពួនសម្ងំប្រើប្រាស់ និងចែកចាយថ្នាំញៀនក្នុងផ្ទះជួល ត្រូវសមត្ថកិច្ចព័ទ្ធចាប់៥នាក់

ខេត្តកំពង់ឆ្នាំង ៖ ក្រុមជនសង្ស័យប្រើប្រាស់ និងចែកចាយថ្នាំញៀនចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយ សមត្ថកិច្ចនគរបាលខេត្តព័ទ្ធចាប់បាន នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងក្នុងពេលដែលក្រុមជនសង្ស័យទាំង៥នាក់ បានធ្វើសកម្មភាព ចែកចាយ និងប្រើប្រាស់ សារធាតញៀន កាលពីវេលាម៉ោង៣និង៣០នាទី ... Read More »

កីឡាករ ពុយ វណ្ណៈ និងឡុង ឡា បន្តឡើងទៅវគ្គ៨នាក់ ដណ្តើមពានTV5 Knock Out Series

ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេង២នាក់បន្ថែមទៀតហើយ បានឆ្លងផុតវគ្គជម្រុះដំណាក់កាលទី២ ជុំទី២ ឈានទៅវាយដណ្តើមពានរង្វាន់កំពូលជើងឯក Knock out Series ប្រភេទទម្ងន់៦៣.៥គីឡូក្រាម កាលពីយប់ថ្ងៃទី១៧ខែ មិថុនា ឆ្នាំ២០១៧ នៅសង្វៀនប្រដាល់ទូរទ្សន៍ប៉ុស្តិ៍លេខ៥ ក្រោយពីពួកគេវាយឈ្នះដៃគូ ដោយពិន្ទុ។ ... Read More »

Drone កំពុងរាលដាលក្នុងករណីជញ្ជូនថ្នាំញៀន និង ឥវ៉ាន់ខុសច្បាប់

របាយការណ៍ថ្មីមួយពីសហរដ្ឋអាមេរិកសព្វថ្ងៃនេះបានរកឃើញថា Drone ត្រូវបានគេប្រើច្រើនសំរាប់ការហោះហើរចូលទៅក្នុងពន្ធនាគាររត់ពន្ធខុសច្បាប់ជាសហព័ន្ធជាងប្រាំឆ្នាំចុងក្រោយនេះ ដូចដែលរបាយការណ៍បានកំចាត់កំចាយបានបង្ហាញប្រតិបត្ដិការការរត់ពន្ធបានបង្ហាញថាកំពុងមានភាពពេញនិយម។ The paper បានសរសេរថាឯកសារតុលាការបង្ហាញថាការប៉ុនប៉ងរបស់ក្រសួងដើម្បីរត់ពន្ធទូរស័ព្ទដៃ, ថ្នាំ, និងការចូលទៅក្នុងកន្លែងសិចជាសហព័ន្ធ បើទោះបីជាទទួលបានពិន្ទុសរុបដែលស្ទើរតែប្រាកដជាអាចធ្វើទៅបានក្នុងការប៉ុនប៉ងទទួលបានជោគជ័យ ព្រមទាំងការរត់ពន្ធបានធ្វើនៅក្នុងកន្លែងរបស់រដ្ឋ។ សេចក្តីរាយការណ៍ក្នុងស្រុកថាមិនមែមមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅជុំវិញពិភពលោកបាននាំយកករណីផ្សេងទៀតដែលបានបំភ្លឺក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នៅឆ្នាំ 2014 ... Read More »

មនុស្សសង្ស័យសរសៃប្រសាទលួចម៉ូតូរឺម៉កចេញពីផ្សាវាលយន្តជិះរ៉េពេញផ្លូវដល់ពាក់កណ្ដាលបុកម៉ូតូមួយគ្រឿង រងរបួសធ្ងន់ស្ត្រី២នាក់

  ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយហួសចិត្ត និងកម្រកើតមានឡើង ខណៈដែលបុរសម្នាក់ ដែលសង្ស័យជាមនុស្សសរសៃប្រសាទ បានលួចយកម៉ូតូរ៉ឺម៉កមួយគ្រឿងដឹកបន្លែ ដែលឈប់ចតនៅក្បែរផ្សារវាលយន្ត ជិះចេញរេពេញផ្លូវ និងប៉ះឆត្រធ្លាក់បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ នាំគ្នាដេញតាមរហូតមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែទៅបុកនឹងម៉ូតូដែលបើកបញ្ច្រាស ជិះគ្នា២នាក់ ពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលអោយបែកក្បាល ... Read More »

កាប់ប្លន់ទូរស័ព្ទដៃពីជនបរទេសផ្អើលដល់សមត្ថកិច្ច ដេញចាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១សហការជាមួយកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោសប្រើហិង្សា(យកកាំបិតកាប់ប្លន់យកទូរសព្ទ័ដៃ). កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចលើថ្មម៉ាបមាត់ទន្លេ ផ្លូវព្រះសីុសុវត្តិកែងផ្លូវលេខ១៣០ ភូមិទី៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវឃាត់ខ្លួន ... Read More »

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនរួមជាមួយថ្នាំញៀនម៉ាទឹកកក៨កញ្ចប់

ខេត្តកណ្តាលៈ សមត្ថកច្ចនគរបាលស្រុកកោះធំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់កុងចុះស្រាវជ្រាវបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ឈានដល់ចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំ​ហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៨កញ្ចប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង ដើម្បីកសាងសំណុំ​រឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៣ និង២០នាទី ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ... Read More »

កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ​ ស្តីពីការផ្តល់សេវាធ្វើប័ណ្ណព្រំដែនកម្ពុជា ថៃ

ខេត្តឧត្តរមានជ័យ៖ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ក្រុងសំរោង​ នៃខេត្តឧត្តរមានជ័យនារសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៧ មានការបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ​ ស្តីពីការផ្តល់សេវាធ្វើបណ្ណ័ព្រំដែនកម្ពុជាថៃ (border pass)ដើម្បីជូន​ ដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែន នៃ​ព្រះរាជាណាចក្រកម្ពជា​ ជាមួយព្រះរាជាណាចក្រថៃត្រូវបានក្រសួង​ មហាផ្ទៃសំរេច យកមកធ្វើនៅច្រក​ចេញចូលតែមួយនៃរដ្ឋបាលសាលា​ខេត្តវិញ​ ... Read More »

នគរបាលខណ្ឌដូនពេញឃាត់ខ្លួន បុរស២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ៖ កំលាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកំលាំងសហប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើ ការឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀននឹងកាន់កាប់អាវុធដោយគ្មានការអនុញាត កាលពីវេលាម៉ោង ០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចលើចេតិយ ក្នុងវត្តកោះ ផ្លូវលេខ៦៣ ... Read More »

Alexa Dash Wand ឧបករណ៍ឆ្លាតវៃទើបតែចេញថ្មីរបស់ Amazon

Amazon ទើបតែដាក់បង្ហាញនូវឧបករណ៍ឆ្លាតវៃ Alexa Dash Wand ដែលអាចជួយអ្នកបានគឺអាចស្កេនកូដផលិតផលគ្រឿងទេស, បម្លែងរង្វាស់បាន និងការបញ្ជាទិញដែលចាំបាច់របស់មេផ្ទះពី Amazon ដោយគ្រាន់តែការប្រើសំឡេងរបស់អ្នក។ Dash Wand ប្រើដោយ Wi-Fi ដែលបំពាក់ដោយម៉េញ៉ទិក ... Read More »

ជួបស្នេហាភ្លើងចំបើងច្រើន ប៉ុប ពី ថាឆ្អែតឆ្អន់នឹងស្នេហា

ភ្នំពេញ៖ នាងប៉ុប ពី កន្លងមក ធ្លាប់បានឆ្លងកាត់ស្នេហាផ្អែមល្ហែមជាច្រើនបន្តបន្ទាប់ ប៉ុន្តែបានបែកបាក់គ្នាវិញ ដោយការរួមរស់ជាមួយគ្នាមួយរយៈពេលខ្លី។ ក្រោយហែលឆ្លងស្នេហាមិនសមប្រកបទាំងនេះ បានធ្វើឲ្យនាងនិយាយថា ឆ្អែតឆ្អន់នឹងជីវិតដែលមានស្នេហា ហើយស្ទើរតែលែងគិតពីរឿងនេះ ។ ចុងក្រោយនេះប៉ុប ពីហាក់មិនសូមលេខធ្លោរខ្លាំងជាមួយនឹងការងារសិល្បៈឡើយ ។ ... Read More »

បង្ក្រាមអ្នកញៀនល្បែងឃាត់ខ្លួន៣នាក់ មាន់៣ក្បាល

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបល្បែងជល់មាន់ ឃាត់ខ្លួនមនុស្ស៣នាក់ និងមាន់ក្បាលជាក់ស្តែង ។ ហេតុការណ៍បង្ក្រាបនេះធ្វើឡើងកាលពីវេលារសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីឡូត៍ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ ... Read More »

ចាប់បានហើយកូនកញ្រ្ចែង នៅឡើយមេកញ្រ្ចែងចាប់មិនដែលបាន

ខេត្តត្បូងឃ្មុំ: សម្មត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំបានប្រាប់អោយដឹងថា ការចាប់មេឆ្នោតធំៗ ឈ្មោះ សមុទ្រ ឈ្មោះ ឡុង ឈ្មោះ ហេង ឈ្មោះ ជ្រៃ មិនទាន់បាននោះ គឺដោយសារពួកគេប្រើបច្ចេកវិទ្យាបញ្ជូនវត្ថុតាងតាមទូរសព្ទ័(ផ្ញើរតាម line WhatsApp ... Read More »

លោកឧត្តមសេនីយ៍ត្រី ពេជ្យ ពេញសម្ពោធសមិទ្ធិផលក្លោងទ្វារវត្តបុទុមសាគរ ហៅវត្តបឹងធំនៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៧ លោកឧត្តសេនីយ៍ត្រី ពេជ្យ ពេញ ជំនួយការលោកហ៊ុយ ពីសិទ្ធ និងជាប្រធានក្រុមអង្គរក្យ ការពារក្រុមគ្រួសារសម្តេចតេជោ ហ៊ុនសែន និងបុត្រា បុត្រីបានអញ្ជើញទៅសម្ពោធ ក្លោងទ្វារ ... Read More »

យុវជនម្នាក់សន្លប់ស្តូកស្តឹងដោយសារថយន្តបើកកៀរម៉ូតូ

ខេត្តកណ្តាលៈ យុវជនម្នាក់មិនត្រូវបានស្គាល់ឈ្មោះតែដឹងថា មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម យុវជនរូបនោះបានសន្លប់ស្តូកស្តឹងនៅលើចិញ្ចើមផ្លូវជាតិលេខ៦ ក្បែរសាលាស្រុកមុខកំពូល ឋិតក្នុងឃុំព្រែកអញ្ចាញ។ យុវជនម្នាក់ដែលរួមដំណើរជាមួយតែជិះម៉ូតូផ្សេងគ្នាបានប្រាប់អ្នកយកព័ត៌មាន ថា យុវជនរូបនេះមានស្រុកកំណើតនៅឯស្រុកចំការលើ ខេត្តកំពង់ចាម បានធ្វើដំណើរទៅលេងស្រុក ដោយជិះម៉ូតូម៉ាក ឌ្រីម សង់ ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

វិភាគអន្តរជាតិ៖ សង្គ្រាមប្រឆាំងភេរវកម្មនៅម៉ារ៉ាវីធ្វើឲ្យហ្វុីលីពីនងាកឆ្ងាយពីចិនទៅរកអាមេរិកវិញ

ជាច្រើនលើកមកហើយ ប្រធានាធិបតីហ្វុីលីពីនបានប្រកាសថា នឹងចាកចេញពី អាមេរិក ងាកទៅរកចិននិងរុស្ស៊ីវិញ ដើម្បី ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ហើយបណ្តេញ ទាហានអាមេរិកចេញពីហ្វុីលីពីនទៀតផង។ ប៉ុន្តែនៅពេលដែលក្រុមភេរវកម្ម បង្កើន ការវាយប្រហារ ដណ្តើមទីតាំងគ្រប់គ្រងនៅហ្វុីលីពីននោះ ពេលនេះតួនាទីរបស់ ទាហានអាមេរិក ... Read More »

អង្គុយហូបបាយទុកម៉ូតូខាងក្រៅបន្ទប់ ចេញមកវិញ ស្រាប់តែបាត់មិនដឹងទៅណា

ភ្នំពេញ៖បុរសម្នាក់បានទុកម៉ូតូនៅខាងក្រៅបន្ទប់ ហើយដើរចូលទៅហូបបាយនៅក្នុងបន្ទប់ ហូបរួចចេញមើលម៉ូតូស្រាប់តែមិនដឹងទៅណាបាត់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិទទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះពៅ ចន្ថា ភេទប្រុស អាយុ ២៣ឆ្នាំ ... Read More »

គ្រូបង្រៀនជនជាតិអាមេរិកម្នាក់នៅសាលាICS ដេកស្លាប់ក្នុងបន្ទប់បង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ បុរសវ័យចំណាស់ជនជាតិអាមេរិកម្នាក់ ដែលជាគ្រូបង្រៀននៅសាលាភាសាអង់ភ្លេសយីហោICS បានដេកក្នុងបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហើយករណីនេះត្រូវបានគេសង្ស័យថាខ្យល់គរ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ចំនុចផ្ទៈលេខ៧២E១ ផ្លូវ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ... Read More »

រឿងល្បិចខ្ចីម៉ូតូទៅយកឥវ៉ាន់ហ្នឹងច្រើនដងហើយតែមិនរៀងចាល

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូម្នាក់ ត្រូវបានបុរសម្នាក់បានហៅឲ្យឌុបពីផ្សារយាយម៉េវ(ផ្សារត្រពាំងថ្លឹង)ទៅផ្ទះល្វែងបុរីពីភពថ្មី ខណៈទៅដល់ជនសង្ស័យបានប្រើល្បិចថា ភ្លេចសោផ្ទះនៅប្រពន្ធ ក៏ខ្ចីម៉ូតូជនរងជិះទៅយកសោផ្ទះពីប្រពន្ធមួយភ្លែត គ្រាន់តែបានសោម៉ូតូពីជនរងគ្រោះភ្លាម ជិះគេចខ្លួនបាត់មស្រមោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង ... Read More »

យកកៅអីជ័រដាក់ជាន់ឡើងចងព្យួរកនឹងធ្នឹមផ្ទះធ្វើអត្តឃាតបានសម្រេចសង្ស័យមានវិបត្តិផ្លូវចិត្ត

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានបងស្រី និងម្ដាយអះអាងបានយកកៅអីជ័រដាក់ជាន់ឡើងចងព្យួរកធ្នឹមផ្ទះ លើផ្ទះធ្វើអត្តឃាត ខណៈមានជំងឺច្រើន និងផឹកស្រាជាប្រចាំរហូតស្ទើរឡប់សតិ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្ទះ ស្ថិតក្នុងភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ... Read More »